ហ្វាហ្វា រងការរិះគ.ន់មិនទាន់សមជាស្រ្តីខ្មែរ ខណៈលោកជំទាវ ញ៉ែម មរកត ជំរុញឱ្យហៅបុគ្គលនោះមកសួរនាំ
កញ្ញា ហ្វាហ្វា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ដោយនិយាយចោទនាងថាស្លៀកបញ្ចេញកេរ្តិ៍ភេទរាប់ភ្លេចហើយស្លៀកពាក់បែបខ្មែរម្តងពុំទាន់ក្លាយជាស្រ្តីខ្មែរនោះទេ។ រងនូវការរិះគន់បែបនេះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលទៅបញ្ចេញមតិដោយជំរុញឱ្យ ហ្វាហ្វា ហៅអ្នកខម្មិននោះមកសួរនាំ។

ដូចប្រិយមិត្តមួយចំនួនជ្រាបហើយថាស្រីស្រស់ ហ្វាហ្វា និយមតែងខ្លួនបែបស៊ិចស៊ីបញ្ចេញរាងយ៉ាងស្រស់ស្អាតហើយតែងតែទទួលបានការសរសើរនិងការរិះគន់ពីអ្នកមួយចំនួនក្នុងពេលតំណាលគ្នា។ នាពេលថ្មីៗនេះ ហ្វាហ្វា បានបង្ហាញខ្លួនជាមួយនឹងអ្នកសិល្បៈនិងអ្នកប្រម៉ូតផលិតផលដទៃទៀតតុបតែងខ្លួនក្នុងឈុតបែបប្រពៃណីដោយ ហ្វាហ្វា បានស្លៀកចងក្បិននិងអាវពីដើមប៉ុន្តែមានលក្ខណៈបញ្ចេញភាពស៊ិចស៊ីបន្តិច។

ទោះបីជាតុបតែងខ្លួនបែបនេះក្តី ហ្វាហ្វា នៅតែរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមដដែលរហូតនាងបានបង្ហោះគណនីដែលរិះគន់នាងដោយការហួសចិត្តពីព្រោះការតុបតែងខ្លួនបែបខ្មែរនាងពុំមែនទើបតែស្លៀកម្តងនោះទេ។ គណនីមួយបានបញ្ចេញមតិថា «មិនអាចគ្រាន់តែស្លៀកឈុតខ្មែរម្តង តែបង្ហាញកេរ្តិ៍ភេទសឹងគ្រប់វីដេអូក្លាយជាស្រ្តីខ្មែរទេ មិនអាចទេៗ»។ ហ្វាហ្វា បានឆ្លើយតបនឹងការបង្ហោះនេះថា «ហត់ម៉េសហើយមិចបានដឹងថាខ្ញុំស្លៀកទើបម្តង ?ឃើញ Post ហ្នឹងហើយចេញមកជួបគ្នាតិច»។
បន្ទាប់ពី ហ្វាហ្វា ចេញមកឆ្លើយតបនឹងមតិរិះគន់ខាងលើនេះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលទៅបញ្ចេញមតិយោបល់ថា «អញ្ជើញគាត់មកជួប ឱ្យគាត់ពន្យល់អ្វីទៅជាកេរ្តិ៍ភេទ? បង្ហាញយ៉ាងម៉េច ស្រាតដេក ស្រាតដើរ ឬស្លៀកម៉ៃយ៉ូនៅសមុទ្រ? ហើយជម្រាបគាត់វិញថា ការដែលគាត់សរសេរលើបណ្តាញ សង្គមគេហៅថា បរិហាកេរ្តិ៍ជាសាធារណៈ មានចែងក្នុងច្បាប់។មានការអីស្រីដូចគ្នាទេ ឆាតសួរ ឆាតប្រាប់ រិះគន់កែលំអរទៅបានហើយ ចាំបាច់សរសេរ បង្ហោះ»។
ហ្វាហ្វា បានឆ្លើយតបនឹងលោកជំទាវ ញ៉ែម មរកត ថា «ចាសអ្នកមីងក្មួយពិតជាចង់ជួបគាត់ខ្លាំងណាស់តែអាលូវគាត់Block ក្មួយចោលបាត់ហើយ ឈុតបុរាណ្យ ឈុតខ្មែរ ក្មួយពាក់ស្ទើរតែគ្រប់ឈុតអស់ហើយ ដើម្បីចែករំលែកឱ្យអ្នកក្នុងស្រុកនិងក្រៅស្រុកបានស្គាល់ពីប្រពៃណីខ្មែរកន្លងមក។ តែគាត់បែរជាមកថាឱ្យក្មួយទើបស្លៀកម្តងទៅវិញ កន្លែងនឹងហើយដែលធ្វើឱ្យក្មួយមិនសប្បាយចិត្តខ្លាំង ព្រោះមនុស្សមួយចំនួនមើលមកក្មួយតែមួយជ្រុងរួច ក៏មកថាឱ្យក្មួយតាមពាក្យដែលចិត្តចង់»។.png)
គួរឱ្យដឹងថាបច្ចុប្បន្ននេះ ហ្វាហ្វា កំពុងតែត្រូវប៉ាន់ទីផ្សារក្នុងនាមជាពិធីការិនី និងប្រម៉ូតផលិតផល ដោយរូបនាងពុំទាន់បង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីនៅឡើយទេ៕




.jpg)

.jpg)

.jpg)
.jpg)

.jpg)


.png)


.png)

.jpg)


.jpg)

.png)

.png)




.png)





.png)





.png)







