Home Blog Page 99

អ្នកមួយចំនួនភ្ញាក់ផ្អើលក្រោយឃើញលោកជំទាវ យឹម ឆៃលីន ចំណាប់ធ្វើម្ហូបមិនចាញ់ចុងភៅជំនាញ

0

មិនត្រឹមតែស្រស់ស្អាតទាក់ចិត្តទាក់បេះដូងសាធារណជនប៉ុណ្ណោះទេប៉ុន្តែថ្មីៗនេះលោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលក្រោយពីឃើញថាលោកជំទាវប្រសប់ធ្វើម្ហូបមើលទៅមិនចាញ់ចុងភៅជំនាញប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuFFMdwsW18dund9M3YcOy8uyHHp143Fhm0C_tJXxkI1_04acyt_YYHbXVB9FuaqrryoH28VuPJVY08GaDSHqVoHF6wLd06ncCJeW0kYxL_0ff9XsyldlZU8_Bfg05VWe5awV5nlXHcWTZ17cwMCxGn_lsUOO_cHzKOWK7gfORBCRyGFU2Lknh2lAtf31C/s2004/image_2026-01-29_10-03-47.png
តាមរយៈវីដេអូដែលមានការបង្ហោះនៅលើបណ្តាញសង្គមលោកជំទាវ យឹម ឆៃលីន បានរៀបចំបុកល្ហុកដោយផ្ទាល់ដៃឱ្យកូនរបស់ខ្លួនដែលកំពុងតែបន្តសិក្សានៅប្រទេសអង់គ្លេស។ ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់មិនត្រឹមតែមានជាបុកល្ហុកប៉ុណ្ណោះទេថែមទាំងមានបាយដំណើបចំហុយនិងជើងមាន់អាំងផងដែរ។ បន្ទាប់ពីទស្សនិកជនបានឃើញលោកជំទាវ យឹម ឆៃលីន ប៉ិនប្រសប់បែបនេះហើយអ្នកលេងអ៊ីនធឺណិតបានចូលរួមបញ្ចេញមតិជាច្រើនថា «អត់ដឹងថាគាត់ពូកែចឹងសោះ, ស្អាតហើយចំណាប់ធ្វើម្ហូបទៀតបងស្រី, បានទាំងព្រម ស្អាត ឆ្លាត ពូកែ, ទាំងស្អាតនិងពូកែ ថ្លៃថ្នូរទៀតបង….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinwd4xQUiWbHVSNoSmCK6jAzsbgNeiQCpCtyMF82-o8-AOR5olb9_-PuV2rtoFmKlJdRzIuNFaB1A8xCFIAhYwtO4ChO-piCnHtxy8BrGDIRdOnrtpjJySQk6sq35f7-FVL76pa2JFXDG6oJOnajzXZ8OI8lknsncyJXMVsVTU7OV9ZMHyTIsY5dLBVALW/s2048/image_2026-01-29_10-03-48.png

ក្រៅពីមុខម្ហូបបុកល្ហុក ទស្សនិកជនបានឃើញលោកជំទាវធ្វើម្ហូបជាច្រើនទៀតដូចជា សម្លម្ជូរគ្រឿងត្រកួន និង ធ្វើនំបាក់បិន ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzVr9QnE6XFWZB8SDxsL-IrdHrna_XM6tufs24MbNbO4_2q5JDE105cCt9BiHRknTZpeEzUR8_KWiF2yKDvRjMCqKtLiN_7AW5zbnP0drk2DZOZrQjdqkg_k8cTaNtNf2keehPOu2i7VSThOsj6_PSGQORpqqCyb9I2sxyEMEULx-T0_o_9bG78l3Buspv/s1919/image_2026-01-29_10-03-49.png

ជារឿយៗលោកជំទាវ យឹម ឆៃលីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាត ប្រកបដោយភាពថ្លៃថ្នូររៀបចំខ្លួនស្របទៅនឹងកម្មវិធី។ ក្រៅពីសម្រស់ទស្សនិកជនក៏ចាប់អារម្មណ៍ទៅនឹងគ្រឿងអលង្ការថ្លៃៗ និងកាបូបប្រណីតៗរបស់លោកជំទាវផងដែរ៕

ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកផ្លូវការទី៨

0

នៅថ្ងៃទី២៨ ខែមករា «ក្រុមប្រឹក្សាសន្តិភាព» បានប្រកាសស្វាគមន៍ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkBvsGSqWfoklpxb0RpmmhSkCyMtgjbPNn349bdHjJPoJttsOzwZvyccGkNVhhZSJsO0aNYyRRG6FOf4k5UGXv5ajuMP__8OoLLn3XBp4An_MDGcKYYDpwKRAyZn7PEAfgpL4k7hUHIDZQSUW779weyEt4OW3zrnkUKZsgrAccAgnHL2gKPCgDlPGTwUIE/s700/photo_2026-01-29_08-45-32%20(5).jpg
យោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម X របស់ក្រុមប្រឹក្សាសន្តិភាព ក្នុងចំណោមប្រទេសចំនួន ២៦ នៅទូទាំងពិភពលោកដែលបានយល់ព្រមក្នុងការចូលរួម កម្ពុជាគឺជាប្រទេសទី ៨ ដែលត្រូវបានប្រកាសស្វាគមន៍ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsDthyphenhyphenH-cS0vtlAFr0BLbdlFhwdHI3-ODXeE1YZxRGIH06NnmN543-gk-z3UBFc38g18TV5w_URk5uwyvxy99eDC0d-dNzqN3bedm1q9GxOTFMevBmEEOEKMbKwko5cCm9yhgcfWiiYt3ecM0WfG-nPWzvJsRhcUG6cHu_qHA5qlQUsbX9SbbPjNooX8a3/s1280/photo_2026-01-29_08-45-32.jpg

វត្តមានរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាសន្តិភាពនៅពេលនេះ គឺជាការបង្ហាញឆន្ទៈក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fg6j00kfS-cChkBkX3v5fbG8K5-e1w7pyfZdzM52oNMkEIAUijWxT4rfBcYOP9WKQs4MoC05229pO2djlVWeZeEDOzzimrxY8D2_5Pbt6XzwCeFJBVfUdsrH_2hNAENqMMnuOp76SZHeMSX74RkWudCKOQ4lfRJZxPVYggWh7ev2Z27JxGMpmUt4na6A/s751/photo_2026-01-29_08-45-32%20(3).jpg

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3BeMWSplqSJ0vNr__lzO_Mg1nERkJdEmg0Z_VHrLVBEI3I7tsIdlBSuM6NhbVubxjg310uaXQOP15Qqb1p2E9m2t87fhshJ9MCMkgVqnNzotSo2nROBa1W1bO4QimI7yNNfNkY-mifagPeQaQIZ1VNVxZfBAzsUytjJtbWE9gzkPK3GuAyO0tm37_oZm/s736/photo_2026-01-29_08-45-32%20(4).jpg

    សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានប្រទេសក្នុងតំបន់អាស៊ានតែ ៣ ប៉ុណ្ណោះដែលយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ ប្រទេសទាំង ៣នេះរួមមាន៖ ឥណ្ឌូណេស៊ី, កម្ពុជា និងវៀតណាម ៕

ផ្អើលក្រុងកំពង់ចាម! កំលោះ 33ឆ្នាំ ក្លាយជាសេដ្ឋីពីប៊ូសស្រ្តង ជួបរឿងមិនគួរឱ្យជឿ

0

ផ្អើលក្រុងកំពង់ចាម បុរសម្នាក់នៅកំលោះ 33ឆ្នាំ ត្រូវបាននារីម្នាក់តាមស្រលាញ់ ក្រោយពីដឹងថាបុរសនោះបានក្លាយជាសេដ្ឋី ឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង តែចុងក្រោយដាច់ផ្ងារ ដោយសារតែ….។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPYbcxWZWldIb8S-mLQPMPi1KqxMMFAAEHbEoURCPKq77rRimh-FRe5m9cK3MJWmT_ak7oVMQBpaxCBK2H0Z1cDbVhfJizLCKT-AHG3ZQJZbrzpyn4duy7riLIuAu_lmmUoxG_wDRfk0ZJrkhRGeXlxmdtdhDrp3y_9UHYWtl_G_MEXwmSxXlRnaY5-Il/s1280/IMG_7485.JPG
បុរសម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ឈ្មោះ ហ៊ុល ពិរុណ អាយុ 33ឆ្នាំ នៅលីវ ជាជាងភ្លើង បច្ចុប្បន្នរស់នៅភូមិបឹងកុកទី2 សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើតាមការរៀបរាប់របស់បងប្រុស បានឱ្យដឹងថា ក្រោយត្រឡប់មកពីធ្វើការវិញ គាត់រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុងញុំាដូចសព្វមួយដង មិននឹកស្មានថា លាភធំចូលផ្ទះ ក្លាយជាសេដ្ឋីភ្លាមៗ ដល់ថ្នាក់រំភើបស្រែកហ៊ោឡើងភ្លាត់សម្លេង ផ្អើលអស់អ្នកជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2XNUbJkThVrwN00JQS9DLSRoTvhVThkAkJpuOUvrT80SzS66-JY3mDWThMBV2-sMrWaH0yYCsyTOZ53GM4jJDGIYtBasz2NWnXSay2NS809Egwi_bvfX6MStp0c2SsAVkWnAiQGDG6cvX2yjVSia4DTvqn0kGgF_7QE2BHdP-_2fyY2j9Ntt_rQOPWZTW/s1280/IMG_7487.JPG
ខណៈពេលក្រុមការងារប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិលកំប៉ុងរង្វាន់ ស្រាប់តែមាននារីម្នាក់អះអាងថា គាត់ព្រមធ្វើជាប្រពន្ធរបស់បងប្រុសម្ចាស់រង្វាន់ដោយមិនគិតថ្លៃបណ្ដាការអ្វីទាំងអស់ តែចុងក្រោយដាច់ផ្ងារ ដោយសារតែម្ដាយម្ចាស់រង្វាន់និយាយថា អត់ព្រមទទួលយកធ្វើជាកូនប្រសារស្រីទេ ហើយបងប្រុសម្ចាស់រង្វាន់ក៏ប្រកែកទៀត ធ្វើឱ្យនារីម្នាក់នោះខកចិត្តមិនស្ទើរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកកំពង់ចាមហួសចិត្តខ្លាំង គឺនារីម្នាក់នោះ គឺជាសោម៉ាតែងខ្លួនជាស្រីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPYbcxWZWldIb8S-mLQPMPi1KqxMMFAAEHbEoURCPKq77rRimh-FRe5m9cK3MJWmT_ak7oVMQBpaxCBK2H0Z1cDbVhfJizLCKT-AHG3ZQJZbrzpyn4duy7riLIuAu_lmmUoxG_wDRfk0ZJrkhRGeXlxmdtdhDrp3y_9UHYWtl_G_MEXwmSxXlRnaY5-Il/s1280/IMG_7485.JPG
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ! ញុំាប៊ូសស្រ្តងរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតបងប្អូនភ្លាមៗ!

លេចឮថាបវរកញ្ញាល្បីៗប៉ុន្មានរូបត្រៀមត្រឡប់មកវិញ ហ្វីយ៉ាតា ស្រាប់តែមានគោលគំនិតមួយនេះ

0

អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា ហ្វីយ៉ាតា បានបង្ហាញដំរួយវិលត្រឡប់ម្តងទៀតក្នុងវិស័យបវរកញ្ញារហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនជ្រួលច្របល់ផងដែរ។ យ៉ាងណាមិញក្រៅពី ហ្វីយ៉ាតា នៅមានបវរកញ្ញាល្បីៗជាច្រើនទៀតដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី រួមទាំង ដេត ស្រីនាឌ ក៏លេចឮដំណឹងថាពួកនាងគ្រោងវិលត្រឡប់មកវិញដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Qk0XZ4Vs0S-7Dk8Ae4OCHvm6DvRcd7ofPXAWsADfW-wgFCtjSWJcVQiTl4UPWjoOfWNdht7L8zGulOauXKQMvyFFIzdx5Q-CPqvsRUlrVerItiCZV3ol3rG23OJi5ZPzv_ikeItA9frixcHa1m01ntqWu4freXjdifXC_iwNde-rB8gF9FmkY398UzXQ/s2048/image_2026-01-28_16-21-09%20(2).png
ជុំវិញដំណឹងពីការចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាពីសំណាក់បវរកញ្ញាល្បីឈ្មោះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ មានគោលគំនិតមិនចង់ឱ្យនាងឬបវរកញ្ញាដទៃទៀតសម្រុកចូលរួមប្រកួតក្នុងកម្មវិធីតែមួយនោះទេ។ នៅក្នុងវីដេអូមួយបានបង្ហាញពីបវរកញ្ញាទាំង៥រូបរួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី អ៊ិន លក្ខិណា ហ្វីយ៉ាតា និង ដេត ស្រីនាឌ ប្រសិនជាអ្នកទាំង៥ប្រកួតនៅលើឆាកតែមួយពិតជាធ្វើឱ្យមានភាពអស្ចារ្យមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbHLaY0H_DWeHaeIMPpALnamQv5jrPpOEpb3_VtLz6mUFaU0Zytjf2oYNL4cALBEwx-960unTvPdlPZ0yJJvnV8_tBRDyhenLTzn3BYlY75WTnxqMVl2rOFMszaD8bK2R4sceDxjr82VtMSNkFZyJW_n75iw8Veqq6e-pf7qwnoVqU_6KNocc6p3w_jbY/s1799/image_2026-01-28_16-21-12.png

ទោះយ៉ាងណា ហ្វីយ៉ាតា បានចែករំលែកបន្តវីដេអូនោះដោយភ្ជាប់មកជាមួយនឹងសំណេរថា «តែចិត្តខ្ញុំ ចង់ឱ្យខ្ញុំនិងប្អូនៗចូលផ្សេងគ្នា ដើម្បីបាន support គ្នាពេញដៃពេញជើងម្ដង… ហើយបានជើងខ្លាំងចេញច្រើន Platforms កុំឱ្យពួកជិតខាងបានដៃពេក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaSoe6Mn5N7TEdmrT9beUEdwg2PT0-pE9xGPvH5gsYylh154lrx31mzpKQA08zgkl6z2jNodsser3vgnomYXiLOBQbn-REWLcGRyqcrMymxANJw0kWoE0Y7PAxvIlyGHLXTdO2RkAHnvGVB5ah-mSFMiSwwL6Sz4UbonCpP21z18V0dgauNIHsM097v_1v/s2048/image_2026-01-28_16-21-16.png
គួរបញ្ជាក់ផងដែរថាទោះបីជា ហ្វី យ៉ាតា ជា Miss Universe Cambodia 2025 ហើយបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែបវរកញ្ញារូបនេះបង្ហើបថារូបនាងនឹងចូលរួមប្រកួតវិស័យបវរកញ្ញាម្តងទៀត។ ចំណែកឯ ដេត ស្រីនាឌ ដែលជា Miss Charm Cambodia 2025 និងបាននាំកម្ពុជាចូល TOP 20 ក៏មានគម្រោងវិលត្រឡប់មកវិញដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwtry6fH7-0YuFkyt-D7ND18TKkNUAONmPVO6uLCsT74R28R8akDAhZ5vDYPqZojhyP1cNts-dnHfXR6qlEHI75J5sY8_aC8VgTyXjLETgoXxlv5-EdOQyZsL8a0m9_8H9OrcunTtaU6bzVEt57VLgfSrkvR-a5G85S2HCES_DquFBdHH1-MU3L6FlXXcc/s1870/image_2026-01-28_16-21-20.pngចំណែក អ៊ិន លក្ខិណា Top10 Miss Cosmo 2024 ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី ដែលសុទ្ធសឹងតែជាជើងខ្លាំងក៏លេចឮដំណឹងមកថាពួកគេមានបំណងចូលប្រកួតដូចគ្នា៕

Bai Lu ចាត់ទុក «Unveil: Jadewind» អាចជាខ្សែភាពយន្តសកម្មភាពបែបប្រយុទ្ធចុងក្រោយរបស់នាង

0

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន Bai Lu បានសារភាពថា «ភាពជោគជ័យរបស់ខ្ញុំគឺរឿង «Unveil: Jadewind» ដែលជាខ្សែភាពយន្តចុងក្រោយដែលខ្ញុំបានចំណាយថាមពលទាំងអស់របស់ខ្ញុំទៅលើការសម្តែងឈុតឆាកប្រយុទ្ធជាច្រើន។ ប្រហែលជាសុខភាពរបស់ខ្ញុំនឹងមិនល្អដូចពីមុនទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tb3J9lCjGPnzagVE8HmOpB6QhkIOcxqtI43ytrVeEOd8e6kzzfl0WqANHfTWf76h5EWTflBQ6e8JsbYIkmZOTvbBb8tZR_CB73wnUvUhwWVaINDG2q8QmECmJe5tTc1PChjHEIfV5K1tYxFQn7zfmqpQ8JR2IQiLHYLoYJLTobJ_oxodSwktP4CdbiTS/s736/image_2026-01-28_11-38-32%20(2).png

សារដ៏ស្មោះស្ម័គ្រនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីព្រោះ Bai Lu គឺជាមុខមាត់លេចធ្លោមួយរូបនៃទូរទស្សន៍ចិន ដែលត្រូវបានគេស្រឡាញ់ដោយសារតែរូបរាងដ៏ភ្លឺស្វាងរបស់នាង ជំនាញសម្ដែងកាន់តែប្រសើរឡើង និងជាពិសេសការលះបង់របស់នាងចំពោះឈុតឆាកលំបាកៗជាច្រើន។ តារាសម្ដែងរូបនេះក៏បានរំលឹកពីពេលវេលាដែលនាងថតរឿង «Arsenal Military Academy » និង «The Legends» ដែលជាស្នាដៃដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងដល់ទស្សនិកជន ដោយសារធាតុផ្សំនៃសកម្មភាពនិងក្បាច់គុនដ៏ខុសគ្នារបស់ពួកគេ។ នាងបាននិយាយថា «កាលខ្ញុំកំពុងថតរឿងទាំងពីរនេះរាងកាយរបស់ខ្ញុំពិតជាអាចបត់បែនបាន។ ឥឡូវនេះ មានពេលខ្លះដែលខ្ញុំមិនអាចជួយអ្វីបានក្រៅពីទទួលស្គាល់ថាខ្ញុំចាស់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4kkC7900O7Xh4-DuPV0mQFvEAm2vk9tw_7gBdPU1YXr6QhYhYBT7D8Tmz9WvOWJgKNsCqCeFyWXq-4vmKiJhmNvZqbwTiPUfS2WNfLZjlFF7XDR3zCzFHDLzyHDemGt6hR_vpalnxqMz4tP3x2Mpm-3A_FCOQhppPjVrJce6_7P_A2GSiiwLkPk0oZ5DP/s823/image_2026-01-28_11-38-32.png

យោងតាមសម្តីរបស់ Bai Lu ការប្រែប្រួលស្ថានភាពរាងកាយតាមពេលវេលាគឺមិនអាចជៀសវាងបានទេ ជាពិសេសនៅពេលដែលនាងមានកាលវិភាគការងារមមាញឹក ដែលតម្រូវឱ្យមានការធ្វើដំណើរច្រើន និងថតយូរ។ អ្វីដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើនគឺទស្សនៈរបស់ Bai Lu លើគុណភាពរូបភាព។ នាងបានទទួលស្គាល់ថា ប្រសិនបើនាងបន្តដើរតួដែលតម្រូវឱ្យមានសកម្មភាពរាងកាយខ្លាំងក្លានោះភាពល្អឥតខ្ចោះនៃឈុតឆាកអាចនឹងរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRj94uHuET-5hIQIHQWRtpw39ZVre0lKS642SIJI-FyoWazA96FRUQupfErE-zX1ULRMVuLeJR9Wj4AhpMe4kYDeFge6XT4YBsxXHkKvhtT0fBnYz6d3NSos9SQ28qK3TK5rLz0amCzycaGGpdrfct-U18n66RLTs0fGhmzZqekX16WYsce0EoOoJwWGhL/s2000/image_2026-01-28_11-38-31.png

Bai Lu បានចែករំលែកថា «ខ្ញុំគិតថានៅពេលអនាគត ទាក់ទងនឹងគុណភាពនៃឈុតឆាកនានា ខ្ញុំមានអារម្មណ៍ថាអាចមានចំណុចខ្វះខាតមួយចំនួន ដូច្នេះខ្ញុំចង់កាត់បន្ថយចំនួនតួនាទីបែបនេះ»។តារាស្រីរូបនេះបានបញ្ជាក់ថា នាងមិនចង់ឱ្យការរឹតបន្តឹងសុខភាពធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃឈុតឆាកប្រយុទ្ធនោះទេ ដោយហេតុនេះប៉ះពាល់ដល់បទពិសោធន៍ទស្សនារបស់ទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZSswWEENwv3QFsio_5Qv6TEkIXZGyYud_RtycY2Dacu3fK93Mu8wKUizniNupXqpQjjkcWZ4_g-co88N-vDqolcmblUO2Z4aT8uT154y-NHaBlGeGeHsw9ttUx9j0VLWSidDIsI9ezY5akoCbLQPrTf68HlEO01lRx38HWpL7RVwM60P5wyTY12prD9h/s813/image_2026-01-28_11-38-33%20(2).png
ដូច្នេះហើយ Bai Lu ចាត់ទុករឿង «Unveil: Jadewind» ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការបញ្ចប់អាជីពសម្តែងបែបប្រយុទ្ធដ៏ខ្លាំងក្លារបស់នាង។ នាងបានសង្កត់ធ្ងន់ថា «ខ្ញុំមើលឃើញថាខ្សែភាពយន្តនេះជាខ្សែភាពយន្តចុងក្រោយដែលខ្ញុំនឹងចាក់ថាមពលទាំងអស់របស់ខ្ញុំទៅក្នុងឈុតឆាកប្រយុទ្ធជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7fTmOV1TxcfcEcuyCByEjJzz0cHzmBFOdZevpet4uAUlBceqS8YWdepgMOYraWkkmJNpedO8nLTjgprj5UL6u9KelJMGcXJfDuILP7TqawanYMyCuaY3ZcTUXXEdpKr1XRSVFBFC2Ibj5B3x-BmWrdr478fgGBdtElKCqvhpgc1u8IGzUcbkaW7UOjqV4/s790/image_2026-01-28_11-38-33.png

ទោះជាយ៉ាងណាក៏ដោយ ការនិយាយបែបនេះមិនមានន័យថា Bai Lu នឹងចាកចេញពីអេក្រង់ ឬបដិសេធទាំងស្រុងនូវតួនាទីដែលពាក់ព័ន្ធនឹងក្បាច់គុននោះទេ វាទំនងជាការកែតម្រូវដើម្បីឱ្យសមស្របទៅនឹងស្ថានភាពរាងកាយ និងគោលដៅអាជីពរយៈពេលវែងរបស់នាង។ យោងតាមព័ត៌មានដែលបានចែករំលែក អ្នកទស្សនាអាចរំពឹងថាតួអង្គរបស់ Bai Lu គឺ Li Peiyi ក្នុងរឿង «Unveil: Jadewind» នឹងចាក់ផ្សាយនៅដើមខែកុម្ភៈនៅលើ Youku៕

មិនធម្មតា! ហាងឆេង«ប្រាក់»ហក់ឡើងលឿនជាង«មាស»៣ដងកក្រើកទីផ្សារសកល

0

ការកើនឡើងដ៏កម្រ! តម្លៃប្រាក់បានកើនឡើងខ្លាំងមិននឹកស្មានដល់ ពោលគឺមានការកើនឡើងដល់ 250% លឿនជាងមាសទៅទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវិវឌ្ឍមិនធម្មតាមួយក្នុងប្រវត្តិសាស្រ្ត និងបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes នៅដើមសប្ដាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifojeVVB0xfzKfHueyQycIsB02PVetnFlc-FSA9xWiVJW0_lzp5OuJbaSccxPiwGE_C0mESSmr9Sb_PBU2wEhryAPdXgI_fzCcbKafofp8FHk0ZTLKA-f09HX2U3QYtl29Ni7Dwlwr61lv8AiDRT27ajawe_8e0GzIgmVExkbACZIAwlJpLFVsLVIxPpcu/s1280/photo_2026-01-29_09-44-58.jpg
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងម្តងទៀត បានធ្វើឲ្យទំនុកចិត្តលើប្រាក់ដុល្លារមានការចុះខ្សោយ ខណៈដែលបំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ហើយអតិផរណានៅតែខ្ពស់ជាង 2%។ ទន្ទឹមនឹងនេះ មេដឹកនាំនយោបាយរបស់ប្រទេសធំៗមួយចំនួនបានព្រមានថា ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីប្រព័ន្ធសកលលោកក្រោយសង្គ្រាមដែលកំពុងរង្គោះរង្គើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEKLPrJ9jszEWOX7Ww2P361OBB1W1hBi7eNVMqOD3PozJd2CfN96h7sm3AvS_2erjnhhxerTxGEqgdlrpJKWk5m-3U4xi0lF8XR9BkXs_-y_RXPJccWu74ScclUmDhK-w7ygGEI2EZRLPVjXMnsh8KfQQc3e2RWWgSucMeDDTRFY-iiizg5sE-H8p2_-hG/s800/photo_2026-01-29_09-44-59.jpg
តាមរបាយការណ៍ខាងលើ តម្លៃប្រាក់នៅពេលនេះស្ថិតក្នុងល្បឿនលឿនបំផុតបើធៀបនឹងការឡើងថ្លៃរបស់មាស ដែលវាបានកើនឡើង 250% ដល់តម្លៃ 110 ដុល្លារក្នុងមួយអោន និយាយឲ្យខ្លីការកើនឡើងតម្លៃរបស់ប្រាក់នៅពេលនេះ គឺខ្ពស់ជាងពេលណាណាទាំងអស់ក្នុងរយៈពេលជិត 14 ឆ្នាំចុងក្រោយមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4nu0QhD-WqUOg392BFKixkwR5ILXO7tEPffzS0KT7tIS3uJ2ARARUiGAJvMT7g_AMqNF4AX4TRIF9Nj4WKKm57X5fYgF6sz6rbw5PWywRTq_c4n5GYQioWBMQERsFS0RjgKSvd9UvTJCaZGy9fiWOrlbtApjQ76F9KS8tZeMaSJtefJXNxbXLgQbn3uf-/s1280/photo_2026-01-29_09-45-00.jpg

អ្នកវិភាគកត់សម្គាល់ថា តួនាទីដ៏មានតម្លៃរបស់ប្រាក់នៅពេលនេះ គឺដោយសារតម្រូវការខ្លាំងពីឧស្សាហកម្មដូចជាស្រូបទាញថាមពលព្រះអាទិត្យ, ការផលិតគ្រឿងអេឡិចត្រូនិច និងយានយន្តអគ្គិសនី រួមផ្សំជាមួយនឹងការផ្គត់ផ្គង់ជាសកលដ៏តឹងតែង បានជំរុញឱ្យតម្លៃប្រាក់ឡើងថ្លៃក្នុងល្បឿនលឿនជាងមាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6EDmgz7Ifn13cQLwIujqFzIyhVQGefq9o_aiN6uI6nL6NMNJ5w6u5SE9fhyphenhyphenu4UM5cO_b8uqZ0betsCs55PBOIRBYFX2eAx3kYlYyngCbuUctnyYC0o3B1c5sZGPMk6V0VuJNsxfiqA-G1iATlWIaK8CUdwhh6JPveFvqBJ8OQqFq5odx59OGlgOial37O/s1280/photo_2026-01-29_09-45-01.jpg

ខណៈពេលដែលអ្នកវិភាគមួយចំនួនមើលឃើញពីកន្លែងសម្រាប់ការកើនឡើងបន្ថែមទៀតរបស់ប្រាក់ ពួកគេក៏បានព្រមានដែរថាការកើនឡើងយ៉ាងឆាប់រហ័សនេះ នឹងផ្ដល់ហានិភ័យខ្ពស់ជាងបើប្រៀបធៀបទៅនឹងការកើនឡើងជាមធ្យមរបស់មាស។ នេះមានន័យថា ប្រសិនបើមាសមិនផ្លាស់ប្តូរតម្លៃលើសពី 5,100 ដុល្លារក្នុងមួយអោនទេ នោះប្រាក់នឹងត្រូវធ្លាក់ចុះមកត្រឹមប្រហែល 72 ដុល្លារ តែប្រសិនបើប្រាក់នៅតែស្ថិតនៅ 110 ដុល្លារដូចពេលនេះ នោះមាសនឹងត្រូវកើនឡើងរហូតដល់ 7,700 ដុល្លារក្នុងមួយអោនមិនខាន៕

គ្រប់ទឹកហើយ! ពេជ្រ សោភា ទិញមាសទុកតាំងពីឆ្នាំ២០២២

0

បច្ចុប្បន្ននេះហាងឆេងមាសហក់ខ្ពស់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៦០០ដុល្លារក្នុងមួយជី ដែលធ្វើឱ្យអ្នកដែលមានមាសប្រាកដជាញញឹមបិទមាត់មិនជិតមិនខាន។ មិនខុសគ្នាប៉ុន្មានពីសាធារណជននោះទេតារាចម្រៀង ពេជ្រ សោភា ក៏ត្រូវប៉ាន់ដូចគ្នាស្របពេលមាសឡើងថ្លៃតារាចម្រៀងរូបនេះបង្ហាញថាបានទិញមាសទុកតាំងពីឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx8nNdVWQ1iUWG2I0WADYFZ2HCGrLLB2ABm8WRqLPTxvsPM0fjAUC25B-r1H9XSlX7gazHgjlZwzJMli-zkSwMXrABjG8E78Nr5zhAU8ovuCFjRawrfvhrnGK_EpKMM3d7j2MlApgO-dq4ZwplwKCR9nDtNE62P8unKpxksR6a4TWqIrmYC2NDKNP9z7Ez/s1440/image_2026-01-28_09-17-18%20(2).png
មាស ពេជ្រ សុទ្ធតែគ្រឿងអលង្ការសម្រាប់លម្អខ្លួនប្រាណឱ្យកាន់តែស្រស់ស្អាត និងអាចជួយដោះទុក្ខធុរៈនៅពេលមានការចាំបាច់ជាពិសេសគឺមាសតែម្តងមិនថាអ្នកទិញនៅកន្លែងណានោះទេ គឺអាចទិញលក់បានយ៉ាងទូលំទូលាយ។ ដោយសារវិបត្តិសេដ្ឋកិច្ច ស្ថានភាពនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះហាងឆេងមាសបានហក់ខ្ពស់យ៉ាងខ្លាំងរហូតដល់ ៦២៣០ដុល្លារក្នុងមួយតម្លឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JhwjH9XqxWBZHrHFthcXYQscoVegumuGIqR5wJFeSXLxSca4wOIu9YSyMKEhC8ydITTMcw2vviGEz5RlWnehNWmuEBDgdBA9J6Q8GoGN2sUBT4iE6TZSKBTuJkQpCork-RcdC8ierpGE56W8YPs9EqirQvzin9YZClvWok74ce34Jt9GIXZM48to2h4o/s1157/image_2026-01-28_09-17-15%20(2).png

នៅយប់ថ្ងៃទី២៧ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូប៥សន្លឹកជាមួយនឹងគ្រឿងអលង្ការជាមាស ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សរសើរខ្លួនឯង ចេះទិញមាសទុកតាំងពីឆ្នាំ២០២២»។ ការបង្ហោះនេះបានទាក់ទាញតារាចម្រៀង ឆន សុវណ្ណារាជ ចូលខម្មិនថា «គ្រប់ទឹកហើយចឹង ម៉ែវា»។ ចំណែក ឆឹម សក្កដា វិញក៏បានបញ្ចេញមតិឱ្យ ពេជ្រ សោភា ប្រមូលលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8y5g6P_mXRcVIgmAWxWmSOjAnEAqItgyuZ_GnD0IZ-Eh450QBxOu1TLRZy-oatbws4pIADafnXhUEQhnvNBj2bcPmy2b-ltd65U07lR_qG6p4OIWynLqkzOLJol6EgmznZ2YcecZq-LfbkToyiRJWDhLnHbREbXsSqKaZifiiZCr8arEMv753dyFaMsbU/s1142/image_2026-01-28_09-17-16%20(2).png
ងាកមកកាន់អ្នកគាំទ្រវិញ ក៏បានជំរុញឱ្យតារាចម្រៀង ពេជ្រ សោភា លក់មាសដូចគ្នា ដោយអ្នកខ្លះថែមទាំងនិយាយថាប្រសិនបើជានាងលក់មិនដឹងចំណេញយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pvKq5C6XpWoQgz0HschaYteCIsDmroR2oKcVwS2b3RqypC1eH714A-X3CinrZziR75gapS8LGA_Ji_T9GRrajGiOWZFX3MJft9VyHW5rYNy8L3RZ8TbakMQWBAf_Q6K3hndUApAKRDMAeeK8Ir0zfZneqIlE3-A_NFRB-8DwMHDsoUrc9zbBMND0i2Nf/s926/image_2026-01-28_09-17-16.png

តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនសរសើរយ៉ាងខ្លាំងចំពោះរូបរាងរបស់នាងទោះបីជាវ័យជ្រេហើយក្តីប៉ុន្តែរាងរបស់នាងនៅតែស្រស់ស្អាត។ ពេជ្រ សោភា បានប្រាប់ទស្សនិកជនដែរថាការដែលរូបរាងស្អាតបែបនេះគឺនាងកំណត់របបអាហារ និងញុំាអាហារបែបសុខភាព៕

ឃើញធ្វើវីដេអូកំប្លែងឱ្យគេសើចតាមពិត Nick Nok ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូច

0

ប្រិយមិត្តមួយចំនួនអាចស្គាល់ Nick Nok ឬ Nick Mark តាមរយៈវីដេអូបែបកំប្លែងៗនៅលើបណ្តាញសង្គមឬស្គាល់ថាជាថៅកែហាងនៅខេត្តសៀមរាប ឬអាចស្គាល់តាមរយៈបទចម្រៀង «គ្មានអូនបងគ្មានក្ដីសុខ»។ ទោះជាយ៉ាងណា រឿងមួយដែលអ្នកគាំទ្រទើបតែបានដឹងនោះគឺ Nick Nok អាចធ្វើឱ្យគេសើចសប្បាយតែធាតុពិតរូបលោកគឺជាមនុស្សដែលខ្វះភាពកក់ក្តៅបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQgtn4t-37-0zAVneNup_75snw2LHzMKvUTexC6h_dWBL9j0pBC7WL64vvhYmLUwcI0DvX80ATpyKlsslX-d7hsuc-pvV9yoEOteaVXS7bAt-hDRBmW9idxbSPyO8TEyB8lu92fIS0eWqBDME6HflL74jzKumt45V3UsUCypKPhW2rxeQaYCTIQ9o_kqL/s1114/image_2026-01-28_14-47-15%20(2).png
នៅព្រឹកថ្ងៃទី២៨ ខែមករា Nick Nok បងប្រុស លីហ្វុង ស្រាប់តែចេញមកបង្ហោះសំណេរនៅលើបណ្តាញសង្គមរម្លឹកពីភាពឈឺចាប់របស់ខ្លួនថាលោកស្អប់អតីតកាល រាល់ពេលរម្លឹកម្តងៗប្រៀបដូចជាយកកាំបិតមកចាក់ដើមទ្រូងលោក។ អន់ចិត្ត ឈឺចិត្ត ជាដំបៅមិនងាយនឹងជា ជីវិតខ្វះភាពកក់ក្តៅតាំងពីតូចគឺរងារខ្លាំងណាស់។ Nick Nok បន្តថា «កូនចង់ប្រាប់ឱ្យ ដឹងខ្ញុំច្រណែនកូនគេដែលមានម៉ាក់ប៉ានៅជុំគ្នា នាំកូនគេដើរលេង ខ្ញុំច្រណែនកូនគេ ខ្ញុំគ្រាន់តែចង់ឱ្យគ្រួសារយើងនៅជុំគ្នាហេតុអ្វីវាពិបាកម្ល៉េះ? ពេលយប់ខ្ញុំឯកោ ខ្ញុំដេកយំរាល់យប់មិនឱ្យអ្នកណាដឹងទេ ខ្ញុំសង្ឃឹមថាថ្ងៃដែលខ្ញុំផុសនេះជាថ្ងៃដែលខ្ញុំយំលើកចុងក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWbaAY1cwea23doR-QmkTx2YGzOoNebuDNEJ-G4zdjuwZJds1Iz4tbi14JywojY2LBajhC-kCUdSWYKhX4332QJyBncMAPfm231_Sy8OOwnG5_fQ2hEiM2gdufOSLjqonJciI-Sm_hg_4PncfYbarLxYlVm9MqYBUoB_TYxPgB_nh3aXvIdiNFuPrGzYT/s1614/image_2026-01-28_14-47-15.png
ដោយសារតែខ្វះភាពកក់ក្តៅពីឪពុកម្តាយតាំងពីតូច Nick Nok បានសន្យាថាពេលនេះលោកមានកូនហើយ ទោះបីជាមានភាពលំបាកយ៉ាងណាលោកនឹងព្យាយាមភាពកក់ក្តៅដល់កូនៗ មិនចង់ឱ្យកូនលោកទទួលអារម្មណ៍ដូចលោកពីមុននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_GCcyJKuhkKYY3OK-VmCeWWN7LBAHVctkDuesLMmiG5SjvRVLgYtZEs_Neho3t0HIG-LvQvXkGX308aDH7epPxlK4V-CiwnVpZhmJNvMpqUlaeYpdc-53NbDf6s_39rrHOWNaJ5k4lxk3KODs1BGdJzd3mrU4RqVJP65SAjPsazrY74pF-Kt6RdUi2sej/s1800/image_2026-01-28_14-47-17%20(2).png
សំណេរសោកសៅដែលបង្ហាញពីការឈឺចាប់ក្នុងរង្វង់គ្រួសារនេះ Nick Nok ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រខ្លួន។ កាលពីកន្លងមកនេះ Nick Nok ក៏បានចេញមកនិយាយពីប្អូនស្រី និង Oppa Tony ជាជនជាតិថៃផងដែរដោយសារតែអ្នកមួយចំនួនបានដាក់សម្ពាធមកកាន់ពួកគេខ្លាំងពេក៕

អូជី ហ្គូលឌិន រងមតិចម្រុះក្រោយប្រកាសដើរចេញពីវិស័យចម្រៀងដោយសារតែការរើ.សអើ.ង

0

អូជី ហ្គូលឌិន បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីម្ចាស់ពានរូបនេះប្រកាសថាដើរចេញពីវិស័យចម្រៀងដោយសារតែទទួលបានការរើសអើងនិងការមើលងាយពីអ្នកល្បីឈ្មោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1s1Td9fk62Rkw4Y43h7a2NPQFqzcxCgrVqN0_mLbWQGcNc4aHLsIbeiWdo_K-D_nisWeldf5Wp1hRPex_1kPJrPfvyO5h5Bt22pUaLJ1rdBfmWn-c9ur7h-zruMHqTvXNAWHlClPZ7HPoFdtHVSuwfAkVW15eCxSLXyzhjLriKNUw9WVyK3DWiFkR7sh/s1440/image_2026-01-28_13-58-39.png
មិនដឹងថានេះជាការបង្ហោះបែបលេងសើចឬជាការពិតនោះទេប៉ុន្តែវាបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតនៅពេល អូជី ហ្គូលឌិន ម្ចាស់ពានវ័យក្មេងបានបង្ហោះសំណេរនៅថ្ងៃទី២៧ ខែមករា ថា «ខ្ញុំលាពីចម្រៀងហើយអ្នកទាំងអស់គ្នា.!! សំណាងល្អ»។ នៅថ្ងៃទី២៨ ខែមករា អូជី ក៏បានទម្លាយពីហេតុការចាកចេញនេះដោយសារតែការរើសអើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiglr4trSFZimohHRs3hnuABXQS-nlrpxzs5nd1FSm06BaC1c-s7RKGjqz5l918l703uo8qDxt9XwVRdSVKscx-egJwm1UOXY_6g__w0mdteg5hFNHT0gp4loR7vllejqPvSE8RmcL5IwRVSgZXe9ttLXIZHQ8U9qD2krY6uG78Z0lODJUvw6DpjB9EiypE/s2048/image_2026-01-28_13-58-34.png
អ្នកចម្រៀងរ៉េបរូបនេះបានសរសេរថា «វិស័យនេះរើសអើងគ្នាសាហាវណាស់ ភាគច្រើនអ្នកល្បីៗនិយាយមើលងាយអ្នកដែលទើបមកច្រើនណាស់ ដើរផ្លូវដូចគ្នាឱ្យតម្លៃគ្នាទៅវាយ៉ាងមិច»។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ អ្នកមួយចំនួនបានបង្ហាញការសោកសៅអ្នកខ្លះទៀតគិតថា អូជី Prank តែប៉ុណ្ណោះ និងមតិផ្សេងទៀតថា អាចចេញពីចម្រៀងចូលទៅកាន់វិស័យរ៉េបពេញទំហឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpm5dWkrF1hIZhsYO7pjsAH8KRs5X8z7mm2nWbrmSf_o8BLwODLEQJJAsrX_nCMuC4oEF_p3djxbLYphMRUGlzo4kianR_4jBNuKR5xYhbzfSNjNDdr2sb9jMF6K_P1lA08eHD6hiBTzPIVTttgHoY7dLBreIgJSQEekMAXPnyPvzhkKNQJ4HUR4Ey444B/s1800/image_2026-01-28_13-58-37.png

យ៉ាងណាមិញ ការប្រកាសដើរចេញពីវិស័យចម្រៀងរបស់ អូជី អ្នកលេងបណ្តាញសង្គមខ្លះបង្ហាញចេតនាគាំទ្រឱ្យម្ចាស់ពានរូបនេះដើរចេញឱ្យងាកទៅរកស៊ីវិញ ខណៈអ្នកខ្លះទៀតថា ដក អូជី ចេញក៏មិនខាតដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27z8sYJ1qmBcaGPrss9P6YmU6ck0xkEdjcRJChyphenhyphenKFknuWDG8uo0ov3ttj1M5sfnkU-vK2DKHP7ZvIXOeouzhitSIF51mK3ccaELfTcXboiziMNWxFX6E_0Wz_zynk7jUS5yhTOTcsN27E_ibqnArEDBg1l7tN8mechZaDA_BMf1DRUMSpsc4GvF0ozGjp/s1430/Screenshot_20260128_111155_Facebook.jpg
គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥។ ចាប់តាំងក្លាយជាម្ចាស់ពាន ម្ចាស់ពានវ័យក្មេងរូបនេះហាក់រងនូវរឿងចម្រូងចម្រាសជាច្រើន៕

ដំណឹងល្អ! ចិនបង្ហាញពីថ្នាំមួយប្រភេទដែលមានសមត្ថភាពអាចប្រឆាំងនឹងមេរោគ Nipah

0

ក្នុងអំឡុងពេលដែលពិភពលោកកំពុងជ្រួលច្របល់និងភ័យខ្លាចចំពោះការរីករាលដាលសារជាថ្មីនៃមេរោក Nipahនៅក្នុងប្រទេសឥណ្ឌា អ្នកស្រាវជ្រាវចិនបានបង្ហាញពីថ្នាំប្រឆាំងមេរោគលេបតាមមាត់មួយប្រភេទដែលមានឥទ្ធិពលប្រឆាំងនឹងមេរោគ Nipah បន្ទាប់ពីថ្នាំនេះធ្លាប់ត្រូវបានគេពិសោធដើម្បីយកទៅប្រើប្រាស់ព្យាបាលជំងឺ Covid-19 កាលពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizmM7RFRx06ruxTbOIYgkXvaAc_55ZNT6R8gPJd1Yz5MsnEtuVjdm-6bzBJbmmz4AVLcR4pHNn0wDcKoxRwomz1j9ort6cgquXkaY3MgPb3v5oKhqLRG0K7HG8ryhjOf-jSn9uWTjMrw-o4g-n_gO-ktnDCijf4DfxzCbSE107l68Qy5u-XVmiTbd0Qmyg/s1000/photo_2026-01-28_15-21-58%20(2).jpg
តាមការចេញផ្សាយរបស់ South China Morning Post នៅថ្ងៃទី២៨ ខែមករានេះបានបង្ហាញថា VV116 ដែលជាថ្នាំប្រភេទ nucleoside និងធ្លាប់ត្រូវបានអនុម័តរួចហើយសម្រាប់ការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសចិន និងអ៊ូសបេគីស្ថាន បានបង្ហាញពីសក្ដានុពលរបស់វានៅក្នុងការរារាំងពូជមេរោគ Nipah យ៉ាងសំខាន់នៅក្នុងការកំណត់មន្ទីរពិសោធន៍ និងបង្កើនអត្រារស់រានមានជីវិតនៅក្នុងការសាកល្បងលើសត្វ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ySskhUiK5tGczkZKPSHZiemFRYSR2z_4J4iN7XpFuquvvH3MEIFTuHFrTmXZm8YJ52edxgPsTn2LNwfXQN5EsxRqUsC3KEMW_h3nfwy7ofr-YsHVQC8A-MaGGKRY0FKHPOsQuYlo_KCLwtu2L5-cEfWXTKNRJ8tzkG8-Dtr7PFs2H_nk2RLuuvYBvHb3/s1200/photo_2026-01-28_15-21-58.jpg
តាមប្រភពខាងលើ VV116 គឺជាលទ្ធផលដ៏ជោគជ័យសម្រាប់ការព្យាបាល ហើយការស្រាវជ្រាវនេះតំណាងឱ្យការបញ្ជាក់ខាងវិទ្យាសាស្ត្រអំពីលទ្ធភាពព្យាបាលរបស់ VV116 ក្នុងការប្រឆាំងនឹងមេរោគឆ្លងតាមសត្វប្រចៀវ Nipah ដែលអង្គការសុខភាពពិភពលោកបានកំណត់ថាជាការគំរាមកំហែងក្នុងតំបន់អាទិភាពកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKCmBADvE32Gjx-hsMppId8waKwb860Ym0g3o3porHQPpAZGmx3NVK-hxN1DO3ksxynon9xu_gJ17Qx7GuZjwowE7aUYbz3pTQEe-jKX3Cp1Z1Fzq218EXpj3_SKoq3P70XA6Zx_Yp6TnKXKSE7PaD9Da6S-V8DAoIbK3ZYEl8AbijcEIyPyEXCH8r0e6/s1024/photo_2026-01-28_15-22-09%20(2).jpg

ការរកឃើញនេះទៀតសោតបានបង្ហាញថា ទាំង VV116 និងទម្រង់សកម្មខាងមេតាបូលីសរបស់វាបានបង្ហាញពីឥទ្ធិពលរារាំងយ៉ាងខ្លាំងប្រឆាំងនឹងពូជមេរោគ Nipah សំខាន់ៗទាំងពីររួមមាន៖ NiV-M និងNiV-B។ នៅក្នុងការពិសោធដោយប្រើសត្វ hamsters ការគ្រប់គ្រងតាមមាត់នៃ VV116 សម្រេចបានអត្រារស់រានមានជីវិត 66.7 ភាគរយ ខណៈសត្វដែលទទួលបានការព្យាបាល ក៏បានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃបន្ទុកវីរុសនៅក្នុងសរីរាង្គសំខាន់ៗ រួមទាំងសួត លំពែង និងខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqrJWVkaRPfL7H4IocGY-ScC4kBvL5MmxTWCFYxx6eFt8b20lmcfoIzvFl7fLEU4ANcBqCpJ6G2bH9chyJ2JdxGuto-wUEMkxDKvSKf0_wI7iD0QdTdJB85-6fOpRYGe5un7QdUskE6zlOoQKmCc2HbeY1eY9s7eUgT_jlx0Tk2LfqW4YVX2ATmrFDgtuL/s1280/photo_2026-01-28_15-22-09.jpg

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រកត់សម្គាល់ថា ការអនុម័តបទប្បញ្ញត្តិដែលមានស្រាប់របស់ថ្នាំមួយប្រភេទនេះ អាចបង្កើនល្បឿនការដាក់ពង្រាយសក្តានុពលរបស់វាប្រឆាំងនឹងការផ្ទុះឡើងនៃ Nipah នៅក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីការអនុវត្តលើការព្យាបាល អ្នកស្រាវជ្រាវបានណែនាំថា VV116 ក៏អាចបម្រើជាថ្នាំបង្ការសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមទាំងបុគ្គលិកថែទាំសុខភាព បុគ្គលិកមន្ទីរពិសោធន៍ និងសហគមន៍នៅក្នុងតំបន់ដែលមាន Nipah ផ្ទុះឡើងផងដែរ៕