Home សុខភាព អាហារកែច្នៃមួយចំនួននេះប៉ះពាល់ដល់សុខភាពខ្លាំងជាងអ្នកជក់បារីទៀត

អាហារកែច្នៃមួយចំនួននេះប៉ះពាល់ដល់សុខភាពខ្លាំងជាងអ្នកជក់បារីទៀត

77
0

ការបរិភោគអាហារកែច្នៃជាច្រើនប្រភេទប៉ះពាល់សុខភាពខ្លាំងជាងការជក់បារីទៅទៀត វាជាមូលហេតុបណ្តាលឱ្យមនុស្សលើពិភពលោកឆាប់ស្លា.ប់ ពីព្រោះរសជាតិរបស់វាដូចគ្នានឹងរសជាតិសិប្បនិម្មិត ហើយគ្មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថា អាហារកែច្នៃផ្តល់ផលល្អសម្រាប់សុខភាពនោះទេ ។ នេះជាការលើកឡើងរបស់អ្នកជំនាញសុខភាពអង់គ្លេស និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យ College London ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZp1LP0ENRsyUT3fAgdnCmUsthUbGLnZBhWzbkK7cCqA_CY1w3Wq1iG6nUA45cRWFoQ_wJsPhtX3HlNJ7F9DcxMy1dl5nFveziCOn2wLG8LQu2NrOH-46m-zGBAWaAq8er9OAxVOHKku3EzdkbjJuFAmCohYVXiEybygtyA3R67X3-kVUu_TvkzVtsuBh/s952/photo_2026-03-28_08-44-32%20(2).jpg
លោក Chris Van Tulleken អ្នកជំនាញសុខភាព និងសាស្ត្រាចារ្យសាកលវិទ្យាល័យ College London ប្រទេសអង់គ្លេស និយាយថា ទោះជាអាហារកែច្នៃប៉ះពាល់សុខភាពខ្លាំង ប៉ុន្តែមនុស្សជាច្រើននៅតែចូលចិត្តបរិភោគជារៀងរាល់ថ្ងៃ ដោយមិនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។ ការបរិភោគអាហារប្រភេទជាប្រចាំនាំឱ្យប៉ះពាល់សុខភាពរយៈពេលយូរ គឺធ្ងន់ធ្ងរជាងការជក់បារី ។ ទម្លាប់ការបរិភោគអាហារមិនល្អសម្រាប់សុខភាព គឺជាមូលហេតុបណ្តាលឱ្យមនុស្សនៅទូទាំងពិភពលោក ស្លាប់តាំងពីក្មេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFay0zn-slM9NUHjs5m0DPb4bCjAT9IofgneHOaZnfgBJtlyCCi3m-bIkr1b0LtFwGVlWZxQaVtcrJAa7WPMlPQbZRFs_rmPrPIFrxZ8JfpTJMBYn4lW6NybUjub5TncezIoQF4EaabSJK_Ee3uQ9Rf16763maWO-Cv5XJO3opZvZ-Z5XuKE6p509S1Sv/s1200/photo_2026-03-28_08-44-30%20(2).jpg

លោកបាននិយាយក្នុងកម្មវិធី «Diary of a CEO» ថា ការបរិភោគអាហារកែច្នៃនឹងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងឆក់យកជីវិតមនុស្សលើពិភពលោក ខ្លាំងជាងការជក់បារី ហើយមិនគួរចាត់ទុកវាជាអាហារទេ គួរតែហៅថា «សារធាតុឆ្លងកាត់ការផលិតដោយរោងចក្រឧស្សាហកម្ម» ដោយសារវាផ្សំដោយសារធាតុគីមី ថ្នាំពណ៌ ដែលគ្រឿងផ្សំនេះគ្មានក្នុងផ្ទះបាយរបស់យើង ថែមទាំងមានបរិមាណកាឡូរី ស្ករ ខ្លាញ់ និងអំបិលខ្ពស់ ដើម្បីរក្សាទុកបានយូរ ។ អាហារទាំងនេះ រួមមាន ៖ ដំឡូងបារាំងបំពង នំកញ្ចប់ អាហារកំប៉ុង សាច់សត្វកែច្នៃ (សាច់ក្រក) អាហារក្លាសេ ភេសជ្ជៈជាតិអាល់កុល និងភេសជ្ជៈផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6j6RBgyHMtR0gcLH7GXNfWx93wKXDinNefnD_IYAkNNoEBa70FMYSmMCYoGbqfP3WwGXPp8Gqe2hv_MQePp7POG9RUY-EN-0AmrG2anFWv1chBJ93FrUZTldidu1805ut7M_QfahRsyCEp_tWh0jQzpdoopUld_YkdxLjxLAGSxDLrljAfwyKXTPga9GQ/s1049/photo_2026-03-28_08-44-30.jpg
បើតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ គឺការបរិភោគអាហារកែច្នៃ មិនត្រឹមតែបណ្តាលឱ្យមនុស្សនៅលើពិភពលោក កើតជំងឺធាត់ប៉ុណ្ណោះទេ វានឹងនាំមកនូវជំងឺជាច្រើនទៀត ដូចជា ៖ ជំងឺទឹកនោមផ្អែម ប្រភេទទី២, មហារីកពោះវៀនធំ និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgax1FwHpesij2gWBuwGoPssl2rd4NJRci81A8VFnu2CAsKBUzZdfQfviak1K2BnVA4d9Y3zWtgikWCEmRHS4uC_Cfy63hUR3N3_DQkjtlxA76Qcp4q_ylOVtcfM0Q5HiWRPCmzBlTl8FU3fbzuOM7EOkspsxBGSZNesiRE9_p-Mk0xBAVZ5Od2NvWRa4F0/s1280/photo_2026-03-28_08-44-31.jpg

លទ្ធផលស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ស្របគ្នានឹងការស្រាវជ្រាវកាលពីឆ្នាំ២០២៤ ដែលបង្ហាញថា ការបរិភោគអាហារកែច្នៃក្នុងបរិមាណច្រើននឹងបង្កើនជំងឺរ៉ាំរ៉ៃ មានបញ្ហាសុខភាពផ្លូវចិត្ត ហើយក៏គ្មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ពីអាហារកែច្នៃផ្តល់ផលល្អសម្រាប់សុខភាពនោះទេ ។ អ្នកជំនាញសុខភាពណែនាំឱ្យចៀសវាងការបរិភោគអាហារកែច្នៃទាំងនេះ ដោយសារវាមានរសជាតិសិប្បនិម្មិត មិនថា រសជាតិប្រៃ ផ្អែម និងជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj24qSPHQoQtB-2NObISibrzKC1MQ3YqXOzAzJ1uaT8iyHZrQ887BKpc2odYOwwb8Kxkt8cH_S6rIcouhQJ6BcUtcR9ily1SM6e5MfGEa165iXKRHTY1_0PpcLx5BVHxjQOvqQKXgRHIc6VcaYsqErfiDruR6JEli9UT8Iuk_I-zCX6fVpUhyphenhyphenZKDo0gA9Z9/s1200/photo_2026-03-28_08-44-32.jpg

គួរបញ្ជាក់ថា អាហារកែច្នៃ គឺជាអាហារដែលបានបំលែងពីសភាពដើមដោយការប្រើប្រាស់វិធីផ្សេងៗ ដូចជា ៖ ការចម្អិន ការបន្ថែមសារធាតុ ការរក្សាទុក និងការវេចខ្ចប់ ដើម្បីអាចរក្សាគុណភាពបានយូរ ឬងាយស្រួលបរិភោគ ។ ការបរិភោគអាហារប្រភេទនេះបើទោះជាងាយស្រួលក្តី ប៉ុន្តែនាំមកនូវជំងឺផ្សេងៗ និងមានហានិភ័យខ្លាំង ៕