Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងបន្ទាប់ពីស្ថានីយបិទជាង៥០០កន្លែង

អូស្ត្រាលីប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងបន្ទាប់ពីស្ថានីយបិទជាង៥០០កន្លែង

77
0

ការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងដោយសារសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានកើតឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោក បើទោះជាមេដឹកនាំប្រទេសនានាព្យាយាមចាត់វិធានការផ្សេងៗដើម្បីគ្រប់គ្រងតម្លៃប្រេងក្តី ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក នាំឱ្យប៉ះពាល់ប្រទេសទាំងអស់ ពេលនេះ អូស្ត្រាលីប្រឈមនឹងវិបត្តិប្រេងយ៉ាងខ្លាំង ជាពិសេស នៅតំបន់ជនបទ ស្ថានីយរាប់រាយកន្លែងអស់ប្រេងពីស្តុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUuNiwe8vHNLxYMVF-l47H2fIUVB6AbjdySwVqzwfuIIylF28QWCyA3lsBMAmzvlD6jqLjf_NNh_LO3uuy63uAYjRu8ASRFUBG801dg-DW49Mk-9cv4SVSiIH7GxUG3pEYUfiULJ0VSoqHNmvn1WVaMatkEyJebrdDZSebrBzQTL_fLr8xRBKjRC8ipMA_/s600/photo_2026-03-27_16-23-45.jpg
ប្រទេសអូស្ត្រាលីកំពុងតែប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង ស្ថានីយរហូតដល់ជាង៥០០កន្លែងបានបិទដោយសារគ្មានប្រេងគ្រប់ប្រភេទលក់ឱ្យពលរដ្ឋ ខណៈស្ថានីយជាច្រើនកន្លែងទៀតអស់ប្រេងរលីងពីស្តុក បន្ទាប់ពីកើតសង្គ្រាមនៅអ៊ីរ៉ង់ជាច្រើនសប្តាហ៍ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAJPGqGvn8KG8NLa1psxD0lizXTWEw9jqhKiokTEhyphenhyphenJKmr3g3fVI7VBZrTRdJq-Y_fwfucTjxmYrnn_nE2NQr_ZP0uobvDyC0V9199IugIKTJ-yhfviN3v_jRDK1pqfBi-dvrdC-GHX_MMZmasu0w3yDPlmBjNnrlgYERwVmSni4UOnPWJhZTVO7JLYWA/s1280/photo_2026-03-27_16-23-46%20(2).jpg
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Bowen ស្ថានីយចំនួន៥២០កន្លែងនៅទូទាំងប្រទេស គ្មានប្រេងគ្រប់គ្រាន់លក់ឱ្យពលរដ្ឋទេ ។ នៅរដ្ឋ New South Wales ខ្វះប្រេងខ្លាំងជាងគេ រដ្ឋនេះមានស្ថានីយប្រមាណ២,៤០០កន្លែង ក្នុងនោះស្ថានីយចំនួន៣២ អស់ប្រេងគ្រប់ប្រភេទ រីឯស្ថានីយចំនួន៣១៣ ទៀតមានប្រេងលក់មិនគ្រប់គ្រាន់ ក្នុងនោះស្ថានីយចំនួន១៨៧ គ្មានប្រេងម៉ាស៊ូតសូម្បីមួយតំណក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzIc-ms5R5LwiLR_-CQpJY1IHJdEkw_L8V3SQHwRG9nlAYIr6_AFQCXcFxIIhWNVlLzsp0uTNW_QmxDo8FN1h_lPk0Rcf8HqcGw5V4foXsAdtMjajHMmvhtsA2UON7AhHOtjZqA3Tsk4Z4MGU5exi8VkAkx7Z5xpVoTj0sTSCCwQEKFSQ3CN5rV8twlFg_/s862/photo_2026-03-27_16-23-46%20(3).jpg
ស្ថានីយដែលអស់ប្រេងរលីងពីស្តុកភាគច្រើនស្ថិតនៅតាមតំបន់ជនបទ ដែលបង្ហាញពីពលរដ្ឋអូស្ត្រាលីនៅជនបទកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរព្យាយាមប្រាប់ទៅពលរដ្ឋថា កង្វះខាតប្រេងបណ្តាលមកពីការដឹកជញ្ជូនមានបញ្ហា មិនមែនកើតឡើងដោយសារការដួលរលំនៃការផ្គត់ផ្គង់ប្រេងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc7F0EXhroGkvVYr8EGI78M_JURR9nvKMmwNjLSuanOzg8Fbas-prac_CkALF22lYlIl-y-9WBUOWmQIBVqjDORfeY2-LEBIJLI8YwiVbogiilNvlmeKbuHey_kaIUZ-u2Qz22Yg9BR-N2SnDARNcQboOX_PgVlVBIKUPgKPApdr0gGqRTePOcDOkLF_U8/s1280/photo_2026-03-27_16-23-46.jpg

រដ្ឋាភិបាលអូស្ត្រាលីបានចាត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ ក្នុងនោះមានទាំងវិធានការកាត់បន្ថយស្តង់ដារប្រេងម៉ាស៊ូតបណ្តោះអាសន្នរយៈពេល៦ខែ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានបញ្ចេញប្រេងបម្រុងមួយចំនួនដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKQYVtahddKyyM8sGEajyf6FPXernD-FnrklaHi7VEHeFSMyn40B8P8dERkEhp5m-CSYSoWOx_Jy4VTyBP2s4eMrsM9kqZYoyhpKC_9q-jKVnibdt-kL-FHnnfcz7uDqNXS3jxdzBCUSj1Gtek8xwbQS5QOgKEd0xUU9TXZ7EQ7RBjjUWAo3I5srA-jO2/s634/photo_2026-03-27_16-23-47.jpg

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបាននាំចូលប្រេងពីក្រៅប្រទេសយ៉ាងច្រើន ទើបពេលនេះ អូស្ត្រាលីប្រឈមនឹងការខ្វះខាតប្រេងខ្លាំង និងបិទស្ថានីយរាប់រយកន្លែង បន្ទាប់ពីការផ្គត់ផ្គង់ប្រេងលើពិភពលោក រាំងស្ទះដោយសារជម្លោះមជ្ឈិមបូព៌ា ៕