«ភ្លឺឡើងបាត់ស្នេហ៍», «បេះដូង១០០…» និងបទមួយចំនួនទៀតសុទ្ធតែជាបទចម្រៀងពេញនិយមរបស់តារាចម្រៀង លាង សុផាឡែន បើទោះបីជារំលងផុតជាច្រើនឆ្នាំក្តី។ ជាក់ស្តែងថ្មីៗនេះនៅពេលតារាចម្រៀងរូបនេះជ្រើសរើសបទទាំងនេះមកបកស្រាយម្តងទៀតនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។
.png)
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម កញ្ញា លាង សុផាឡែន ដែលបច្ចុប្បន្នជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានជ្រើសរើសបទ «ភ្លឺឡើងបាត់ស្នេហ៍» មកបកស្រាយឡើងវិញជាចង្វាក់ Acoustic។ បទនេះបកស្រាយដំបូងដោយអ្នកស្រី រស់ សេរីសុទ្ធា ពីស្នាដៃនិពន្ធដោយកវី គង្គ ប៊ុនឈឿន។ ក្រោយមកខ្ទង់ឆ្នាំ២០០៦ បទនេះត្រូវបាន តារាចម្រៀង លាង សុផាឡែន និង សុខ សីឡាលីន បកស្រាយឡើងវិញ ហើយអ្នកមួយចំនួនធំសម្គាល់ថាជាបទថ្មីរបស់ លាង សុផាឡែន។.png)
នៅពេលកញ្ញា លាង សុផាឡែន បានបកស្រាយបទ «ភ្លឺឡើងបាត់ស្នេហ៍» ជាចង្វាក់ Acoustic នេះទទួលបានមតិកោតសរសើរជាច្រើន។ អ្នកមួយចំនួនបានសរសើរពីសម្រស់របស់តារាចម្រៀងរូបនេះនៅតែក្មេងនិងស្អាតដដែល ហើយចាស់តែអ្នកគាំទ្រ។ មតិខ្លះទៀតក៏បានលើកឡើងទៀតថា លាង សុផាឡែន ជាតារាចម្រៀងស្រីម្នាក់ដែលមានសមត្ថភាពច្រៀងបទតុងខ្ពស់ៗជាក់ស្តែងដូចជាបទ បេះដូង១០០ ជាដើម។

នៅពេលវីដេអូនោះបានរីកសាយភាយ ស្របពេលមតិទស្សនិកជននៅតែគាំទ្រនិងស្រលាញ់ កញ្ញា លាង សុផាឡែន បានពោលពាក្យយ៉ាងរំភើបដោយសារតែមើលខម្មិនឃើញថាមហាជនស្រលាញ់ខ្លួន។

គួរឱ្យដឹងថា បទចាស់ៗពីមុនរបស់ លាង សុផាឡែន នៅតែពេញនិយមក្នុងចំណោមអ្នកស្តាប់នាពេលបច្ចុប្បន្ន ប៉ុន្តែយ៉ាងណារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា លាង សុផាឡែន ពុំទាន់មានបទផ្សេងទៀតដែលក្តោបឱកាសលើទីផ្សារបាននៅឡើយទេ៕










