Home ព័ត៌មានអន្តរជាតិ ចិនធ្វើកំណែទម្រង់វិស័យអប់រំដោយហាមសាលាបឋម និងមធ្យមសិក្សាដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ

ចិនធ្វើកំណែទម្រង់វិស័យអប់រំដោយហាមសាលាបឋម និងមធ្យមសិក្សាដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ

80
0

ប្រទេសចិនបានធ្វើកំណែទម្រង់វិស័យអប់រំដោយដាក់ចេញនូវគោលនយោបាយហាមឃាត់សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនពេកឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាករបស់សិស្ស ដើម្បីកាត់បន្ថយការដាក់សម្ពាធនាំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយវិស័យអប់រំត្រូវផ្តោតលើគុណភាព មិនមែនផ្តោតលើបរិមាណកិច្ចការ ឬពិន្ទុនោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzGWidtmU2PrYJNpGkntxtJN2zWOwxvH8lv0Qll8CAUgYsrF6KyGqxOFDXMLAG56x-Nuxxqw7kIGQFelNKGJcXtSKjfErxNzfdnjc91aV6D0rbUxghxJftEn3xmc85MhI1mruA96GrkYsQk8sFTMC78VGFgs9Wq9KJsuQknCMFOsArELWCQNWMbER8nyz7/s1280/photo_2026-03-28_08-10-36%20(2).jpg
ក្រសួងអប់រំចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការធ្វើកំណែទម្រង់វិស័យអប់រំនៅទូទាំងប្រទេស ដោយហាមសាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាក ដើម្បីកុំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ កំណែទម្រង់នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរទម្លាប់ក្នុងសាលារៀនចិន ដែលផ្តោតតែលើការជំរុញសិស្សឱ្យខំរៀនខ្លាំងដើម្បីទទួលបានពិន្ទុល្អគ្រប់មុខវិជ្ជា ប៉ុន្តែមិនបានគិតពីផលប៉ះពាល់សុខភាពយយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNcbyZrdH_dMP4GRfOGj1JnZutmf-_j7EwZm8Lo9-Ot5Xx92z-PanLjW_njEhHpzY6IhyphenhyphenADzkA92J6QNaPzqjw3hh9KnRFBjAm7I5LvR0EwZGvKhHvOYDPy8wOmOtHDDlZ0rLn5XhCULLLVvoguyWBo-1cjYQbsla_tC2OQVJ197vn02CxSv3_kzWyPP3/s1280/photo_2026-03-28_08-10-36.jpg

គោលបំណងចម្បងនៃការធ្វើកំណែទម្រង់វិស័យអប់រំ គឺកាត់បន្ថយសម្ពាធក្នុងការសិក្សា និងផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន ។ អ្នកជំនាញថា ការដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ គឺជាបញ្ហារ៉ាំរ៉ៃដែលកើតឡើងនៅទូទាំងប្រទេសចិន ដែលធ្វើឱ្យយុវជនកាន់តែច្រើនសម្រាកមិនគ្រប់គ្រាន់ រហូតដល់ប៉ះទង្គិចផ្លូវចិត្ត ធ្លាក់ទឹកចិត្ត ទើបក្រសួងអប់រំកំណត់ឱ្យសាលារៀនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើចំនួនកិច្ចការដាក់ឱ្យសិស្សធ្វើនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2tCAEyCCu8s4dl1FegZ2oZjsGNOR-D2TCKhiVYpxzN6ASVkijoMpvH2f9nqKRwihV60JeEvUWL7bcwg6rChAdSDUuTuyx1EVEyVvjGWvdRq7iclnCJtlRHGzCUa-kALJ4by9c7FKYyExznx2dTKQkIOnpIpioI1tdvDnyqYn1DqwDIXx5aQ396zztSLo/s1175/photo_2026-03-28_08-10-37.jpg
ក្រៅពីនេះ ក្រសួងអប់រំចិនបានកំណត់ឱ្យសិស្សកម្រិតបឋម និងមធ្យមសិក្សា មានពេលវេលាហាត់ប្រាណជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ចំនួន២ម៉ោងក្នុង១ថ្ងៃ ព្រមទាំងហាមគ្រូសាលាមត្តេយ្យយកខ្លឹមសារមេរៀន ឬវិធីបង្រៀនសិស្សបឋម មកបង្រៀនកុមារតូចៗជាដាច់ខាត, ហាមសាលារៀនរៀបចំការប្រឡងញឹកញាប់ ដើម្បីកុំឱ្យសិស្សរងសម្ពាធខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeMg-Tnn37vsac71QwQi_chqfT1K9VBCkDwdwtPGcxXO-q-9Q4acxkfJmsT_fONn2fR_Tz3sRnwq-gR2RxdS2kxtIfdJyRQacs5nrBifFHKVTMy5iRgxeKGzlcIKdRmXS8DgpiqMcGcs1ILzf3YD5ya1Xa-8CIQoU9SUSMAeWlCEcsHYGwxD1MPx94R/s1280/photo_2026-03-28_08-10-38%20(2).jpg
សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ក៏ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រឡងណាមួយក្នុងគោលបំណងជ្រើសរើសសិស្សឱ្យចូលរៀន ក៏ដូចជាហាមសាលារៀនផ្តល់រង្វាន់ ឬដាក់ពិន័យគ្រូតាមរយៈលទ្ធផលពិន្ទុសិស្សប្រឡងចូលសាកលវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA63gAb6MT4aedI2rmnl5rxra50HjG97yMeCMxrRgTDQUHCmOJ5Wx74vUDU03jXCN3u55oBNwh257EclJXZ34d6NPWB0_zXjfx6LiVzbfjIPlWd6fu1CDv2OKomxyRlK8OEG2AnCn2bo9x7gmLDh2eIfjt5lMM96mFwH5uvHlYi1sHwyJRlX30VzA3XPMu/s899/photo_2026-03-28_08-10-38.jpg

លើសពីនេះ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យសាលារៀនរំខានពេលវេលាសម្រាករបស់សិស្សមិនថាករណីណាក៏ដោយ ជាពិសេស ពេលសម្រាកចេញលេង គឺសាលារៀនត្រូវតែឱ្យសិស្សចេញពីបន្ទប់រៀន ។ រដ្ឋាភិបាលចិនក៏បានជំរុញឱ្យសាលារៀនបង្កើនថ្ងៃឈប់សម្រាកនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ បន្ទាប់ពីវិស្សមកាល (វ៉ាកង) រដូវក្តៅ និងរដូវរងា ៕