Home Blog Page 999

មិនធម្មតា! នារីស្រស់ស្អាតម្នាក់នេះអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ

0

ប្រទេសចិន ៖ វាបានធ្វើឱ្យអ្នកមើលបណ្តាញសង្គមលើពិភពលោក ភ្ញាក់ផ្អើលដូចៗគ្នា ពេលឃើញមនុស្សយន្តស្រីដ៏ស្រស់ស្អាតម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន មានសមត្ថភាពពុំធម្មតា ។ នាងអាចលើកម្ហូបអាហារជូនភ្ញៀវពិសារ, ទទួលស្វាគមន៍ភ្ញៀវ និងអាចឆុងទឹកតែទៀតផង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmtmlc8M7-UsLy3kWMWBK1dacakmIlF-zRA8M3UhrKT9WZFfd_xjXzygIC5W3I7qku8rnAYDEsb5SV9whY-ppMd-c-gWXIW1DeWu6Yg-vki7XUCh4tZ4N3-Ty8_CbFBwldYZXIBziYtomaQMAEgDGGkj-e3qRu0w6kfEqWDkIMg88ojptySH4UpQJmsc/s800/photo_2024-07-04_08-56-30%20(2).jpg

ប៉ុន្តែបើគេពិនិត្យមើលឱ្យបានច្បាស់ គឺនាងពុំមែនជាមនុស្សយន្តទេ នាងជាមនុស្សស្រីធម្មតា ឈ្មោះ ឈីន អាយុ២៦ឆ្នាំ និងជាម្ចាស់ភោជនីយដ្ឋាននៅទីក្រុងឆុងឈីង ប្រទេសចិន ។ នាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ ហើយគេបានចែកចាយវីដេអូរបស់នាងយ៉ាងច្រើនពេញបណ្តាញសង្គម ។

សកម្មភាពទាំងអស់របស់នាងបានបង្ហាញពីកាយវិការមនុស្សយន្តដែលត្រូវគេបញ្ចូលកម្មវិធី និងបច្ចេកវិទ្យាក្នុងខ្លួន ខណៈមនុស្សទូទៅពុំអាចធ្វើដូចនាង ។ កាយវិការរបស់នាងធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថា តើនាងជាមនុស្សយន្ត ឬមនុស្សធម្មតា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiO7Ou8paSw1BcV5yz07YwVrVYjOY4oJSgRCPOi9ozVODIpTcCEk_3anTSb5J0pigjmabFF3KKy2Onzu4X8RKjFcYbaUmIwD7Rc_9s3EXTDYP1PQ25RrXaaUxrDIJIzwT7WoUoO6yJvh7o8VwAbhhAWuAytGSh7tMYanPcN7TvHlwViM4-pCf0-FYOI9A/s696/photo_2024-07-04_08-56-30%20(3).jpg

ក្រៅពីនាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តហើយ សមត្ថភាពពិសេសមួយទៀត គឺនាងមិនព្រិចភ្នែករហូតដល់១៥នាទី ។ ហេតុអ្វីនាងមានសមត្ថភាពពិសេសបែបនេះ?

អ្នកស្រី ឈីន រៀបរាប់ថា អ្នកស្រីចូលចិត្តការរាំតាំងពីកុមារភាពមកម៉្លេះ ហើយក៏ចាប់ផ្តើមរៀនរាំពេលអាយុ១២ឆ្នាំ ហើយបទពិសោធន៍ការរាំនេះធ្វើឱ្យអ្នកស្រីអាចត្រាប់តាមមនុស្សយន្តបាន ។ ការកម្រើកខ្លួនរបស់មនុស្សយន្តស្រដៀងគ្នានឹងការរាំរបស់ស្ត្រីដែរ ហើយវារួមបញ្ចូលនូវចង្វាក់រាំជាច្រើន ។ ហេតុនេះ អ្នកស្រីថ្នឹកនឹងការរាំ ទើបការធ្វើត្រាប់តាមមនុស្សយន្ត គ្មានអ្វីពិបាកទេសម្រាប់អ្នកស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNP5l7Q43_SzHuUuuirRMyrGWW03LcQpkP__JRjYbGYUdWn7FX86ryAguTuM9H5MPBq70a0P7qZpA8N7SzytjmXsM0MQtZCd8xv-RGPER2zgcCVhO4zG4VP34W5e8bLoW_qYipmXKVxamqQj18-fkbGcVNL9MmVXixG2w4WHO-yfEAPaK8nm8NN_mEw5A/s1200/photo_2024-07-04_08-56-30.jpg

ហេតុអ្វីអ្នកស្រី ឈីន ធ្វើត្រាប់តាមមនុស្សយន្តបែបនេះ? អ្នកស្រីប្រាប់ថា វាចាប់ផ្តើមតាំងពីមិត្តភក្តិអ្នកស្រីនាំគ្នាមកជង់លៀងនៅភោជនីយដ្ឋាន និងរាំលេង ។ ពេលនោះ អ្នកស្រីក៏ធ្វើត្រាប់តាមមនុស្សយន្តឱ្យមិត្តភក្តិមើល ស្រាប់តែពួកគេសរសើរយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ អ្នកស្រីក៏ល្បីល្បាញក្នុងបណ្តាញសង្គមតាំងពីពេលនោះមក ។

អ្នកស្រីពុំបានព្រិចភ្នែកសោះ ទើបធ្វើឱ្យភ្ញៀវក្នុងភោជនីយដ្ឋានពុំជឿថា អ្នកស្រីជាមនុស្សធម្មតា ។ អ្នកស្រីពុំបានព្រិចភ្នែកចាប់ពី១២នាទី ទៅ១៥នាទី ហើយអ្នកស្រីនឹងពុំសម្លឹងមើលចំណុចណាមួយទេ ប៉ុន្តែវាត្រូវឆ្លងកាត់ការហ្វឹកហាត់ខ្លាំង ទើបអាចធ្វើបែបនេះបាន ។ បច្ចុប្បន្ន អ្នកស្រីកំពុងហ្វឹកហាត់ជំនាញថ្មី គឺការនិយាយស្តីដូចមនុស្សយន្ត ដើម្បីឱ្យអ្នកស្រីកាន់តែដូចមនុស្សយន្តថែមទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGnJBAF37VMiSgQoyfberTfwWkqC-DmX-gLTsL3rG5A3KuJQc-gxhq7JzHEQm0NVtRwh5FeciqmVcFcA-bZ86IUOol1V1_YKL3qYGb_8RZ-NVmmWGRxyCDLslNQRZPFhDCSdePV10RaN3IBrGQNuvdM704h3u08KrFo39AayRwP03EXHw_GrwgmWIHQ4I/s800/photo_2024-07-04_08-56-31.jpg

ជាអ្នករស់នៅភ្នំពេញ តែមានដឹងអត់នៅក្រុងមានខណ្ឌប៉ុន្មាន?

0

នៅក្នុងរាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលនៅក្នុងមានខណ្ឌ២ ដែលទើបបង្កើត កាលពីខែមករា ឆ្នាំ២០១៩។

ខណ្ឌទាំង១៤រួមមាន៖

ខណ្ឌ ចំការមន
ខណ្ឌ ដូនពេញ
ខណ្ឌ ៧មករា
ខណ្ឌ ទួលគោក
ខណ្ឌ ដង្កោ
ខណ្ឌ មានជ័យ
ខណ្ឌ ឫស្សីកែវ
ខណ្ឌ សែនសុខ
ខណ្ឌ ពោធិ៍សែនជ័យ
ខណ្ឌ ច្បារអំពៅ
ខណ្ឌ ជ្រោយចង្វារ
ខណ្ឌ ព្រែកព្នៅ
ខណ្ឌ បឹងកេងកង
ខណ្ឌ កំបូល

 

សាលាដំបូងគេ បញ្ចូលគុនខ្មែរ ជាមុខវិជ្ជាសិក្សាក្នុងម៉ោងកីឡា

0

គុនខ្មែរ ជាសិល្បៈក្បាច់គុនបុរាណខ្មែរមួយបែប ដែលត្រូវបានជឿជាក់ថាបង្កើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដោយបន្សល់ទុកភស្តុតាងជាច្រើន នៅតាមចម្លាក់នៅលើប្រាង្គប្រាសាទ ឥឡូវនេះត្រូវបានដាក់ជាមុខវិជ្ជាសិក្សា ក្នុងម៉ោងកីឡា នៅវិទ្យាល័យមួយនៅក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjec7N7_hwgfEl7h4BUIM_YI3UcvsFsyyFyRx7XmokJLpd7YOZKrh6wbGbsGtuMBrEj7zeRBQ6cVWpQmRWqzZXGY1gaRDfSh4zhfmK2Ja3ldGZurCENzlbxvAtxXreNBrs6Xux12IHBf_29_ayjYJU4Bw9IIfFTcACCFmwPx8mvoTUBCqVNigZd1ZzXoI/s960/449216535_494676232905625_8305383276618328347_n.jpg

វិទ្យាល័យព្រះស៊ីសុវត្ថិ បានដាក់បញ្ចូល គុនខ្មែរជាមុខវិជ្ជាសិក្សាក្នុងម៉ោងកីឡា ដែលនឹងធ្វើការបង្ហាត់រៀងរាល់ថ្ងៃសៅរ៍ ចំនួន២ពេល ព្រឹក-ល្ងាច ដែលមានលោកគ្រូ ឡោ សំណាង និង ភុំ សារ៉ាយ ជាគ្រូបង្ហាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTHw-JHR393FTBoQJsH9ILrohEt5Qp_uKf7-9EHIOeC-UQdgHzc0NIYb8f9I9dJzOnw59eKqAfeztA3KelylXtQ8rscgDwt110p1rpKqGXvDLHYju_e9ny0RHPIZb1Q1AZVL3pqx-Yn8Ddt7ffCduyWWBkEVtj4Yn8egPQkkAwSuUzg4xvnjfkCb_7ffM/s2048/449336728_494676526238929_8736435752085466641_n.jpg

ការដាក់បញ្ចូលគុនខ្មែរបែបនេះ នឹងកាន់តែធ្វើឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់មួយនេះ ដែលជាអត្តសញ្ញាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudzp3e_Vk1d_oqVjd-4U0lxR0sIJPEHaSNsk2s47GAOR2d7TT18KdSfrSd_elmXqeiUTT7SkVtKvjNdOqKLNhpnjRcnMmz1P-JD7rNXUfChWduVY7GoVwdxQe7lc50LnMUiOgAFOpZNhYpya0ECaxNT2SeXD8iPkhBF7v14i5AcTAvMpQqZL_uizt87w/s2048/449365468_494676449572270_4510778570361726956_n.jpg

តែយ៉ាងណាមិញ យើងសង្ឃឹមថានាពេលខាងមុខនេះនៅតាមសាលារដ្ឋ និងឯកជន នឹងបន្តយកកីឡាគុនខ្មែរ ជំនួសម៉ោងកីឡាដូចវិទ្យាល័យព្រះស៊ីសុវត្ថិដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFP4CjedzJWUCYPuopEqWbh8HaCS4h1BfjF9XOViaSgvnEN9MkxHi9VBd3qIXmZddqfwk_mTwJN1fPxPCBL-1DLn58ob6vHQjdtbz5yLS8xhMJsko0W8HXY5rnXAxdzxjFizrzNByOjWqyXAAFfLEJb6n2gcrKixhlD27m644fZqzeyzk84u52S6bp4fA/s2048/449601899_494676499572265_5840012396414910916_n.jpg

រូបភាព៖ KUN KHMER

មកស្គាល់អត្ថន័យប្រកបដោយភាពរ៉ូមេនទិករបស់ផ្កាកុលាបខ្មៅ

0

ប្រទេសជប៉ុន ៖ មនុស្សភាគច្រើនតែងតែគិតថា ផ្កាពណ៌ខ្មៅ នឹងនាំមកនូវហេតុការណ៍អាក្រក់.ៗ ហើយពួកគេបានបដិសេធទទួលយកផ្កានេះ ។ ប៉ុន្តែពលរដ្ឋជប៉ុននាពេលបច្ចុប្បន្ន បែរជាពេញនិយមផ្កាពណ៌ខ្មៅ ជាពិសេស កុលាបខ្មៅ ។

ពលរដ្ឋជប៉ុនយល់ថា ផ្កាពណ៌ខ្មៅ គឺតំណាងឱ្យភាពលេចធ្លោ, ភាពអាថ៌កំបាំង, ភាពស្រស់ឆើតឆាយ, សម្រាប់តុបតែងផ្ទះទាក់ទាញថាមពល និងមានអត្ថន័យប្រកបដោយភាពរ៉ូមេនទិក ហើយការប្រគល់កុលាបខ្មៅឱ្យគ្នាប៉ុន្មានទង គឺមានអត្ថន័យខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ZkLaoZ31aMOluCfTgMn96DAxurH66_1JHJaHvNsFfNVvaMEgDF3mQJUC3rg3xxrd917Rs7YZsrKaG1rxg8rq_v53dJLAVUhe619nlLCnHQkYn9yFKSCLPstk-NbeiprOdYGwweSZD7kU4v0n9eJ7b01pcHf-MYIEccdZl09xKmkzTMm7sjCaRYSijGU/s810/1384_7-Most-Beautiful-Black-Roses_60337162.jpg_1.jpg.webp

ពូជផ្កាកុលាបជាច្រើន ដែលចេញផ្កាពណ៌ខ្មៅ មានដូចជា ៖ ពូជ LOUIS XIV, ពូជ BLACK PEARL និងពូជ BLACK BACCARAT ។ ពូជផ្កាកុលាបខ្មៅទាំងនេះបានចេញស្រទាប់ផ្កា ដែលមានសភាពទន់ល្មើយដូចជាសាច់ក្រណាត់ ហើយធ្វើឱ្យមនុស្សជាច្រើនឈ្លក់វង្វេងនឹងវាផងដែរ ។

គេសង្កេតឃើញផ្កាកុលាបខ្មៅភាគច្រើន ត្រូវបានដាំនៅក្នុងផើង ឬក្នុងថូរសម្រាប់តុបតែងលម្អផ្ទះ ខណៈអត្ថន័យរបស់ផ្កាកុលាបខ្មៅ គឺ «អ្នកជារបស់ខ្ញុំ និងសេចក្តីស្រឡាញ់គ្មានថ្ងៃបញ្ចប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcfR-8zQbjlDXRN5foU0IENsVxRa4YHXV-x6k4z2kHkEhF5Mwx2LO0l3fKNQDwJ5585V52nkUKZ7i10oXHiRm08fsNxqMiUi4muTibBxp2KXDDPSFc11PzHBtZfqhMB9Qs-ujch_YDuAaJDYk1jZs1N-PMey48M2v39Zlb7_ZI1jbwuKJILFEXyxAtow/s1280/rose-black-bench-nature-wallpaper.jpg

ខាងក្រោមនេះ គឺជាអត្ថន័យរបស់ចំនួនផ្កាកុលាបខ្មៅ ប្រកបដោយភាពរ៉ូមេនទិករបស់ជនជាតិជប៉ុន ៖

កុលាប ១ទង ៖ អ្នកជារបស់ខ្ញុំតែម្នាក់គត់
កុលាប ២ទង ៖ មានតែអ្នក និងខ្ញុំប៉ុណ្ណោះ
កុលាប ៣ទង ៖ ខ្ញុំស្រឡាញ់អ្នក
កុលាប ៥ទង ៖ ការផ្តល់ឱ្យដោយគ្មានសោកស្តាយ
កុលាប ៧ទង ៖ ពួកយើងនឹងជួបតែរឿងរ៉ាវល្អៗ
កុលាប ៨ទង ៖ ប៉ះប៉ូវពេលវេលាដែលបានបាត់បង់ទៅ
កុលាប ៩ទង ៖ រស់នៅជាមួយគ្នាឱ្យបានយូរអង្វែង និងមានស្ថិរភាព
កុលាប ១១ទង ៖ ស្រឡាញ់អ្នកខ្លាំងបំផុត
កុលាប ១២ទង ៖ ខ្ញុំស្រឡាញ់អ្នក អ្នកក៏ស្រឡាញ់ខ្ញុំវិញ យើងស្រឡាញ់គ្នាទៅវិញទៅមក
កុលាប ២៤ទង ៖ ខ្ញុំនឹកដល់អ្នកគ្រប់ពេលវេលាទាំងអស់
កុលាប ៣៣ទង ៖ ស្រឡាញ់គ្នារហូតដល់គ្រប់៣ជាតិ
កុលាប ៥០ទង ៖ សេចក្តីស្នេហាស្ថិតស្ថេរជានិរន្ត
កុលាប ៦៦ទង ៖ សេចក្តីស្នេហារបស់យើងប្រៀបដូចជាខ្សែទឹក ដែលពុំចេះនៅស្ងៀម
កុលាប ១០០ទង ៖ យើងនឹងកាន់ដំបងមាស និងដំបងពេជ្រជាមួយគ្នា
កុលាប ១០១ទង ៖ សេចក្តីស្នេហារបស់យើងស្ថិតនៅយូរអង្វែងជាអមតៈ
កុលាប ១០៨ទង ៖ សេចក្តីស្នេហារបស់ខ្ញុំនឹងគ្មានទីបញ្ចប់
កុលាប ៣៦៥ទង ៖ ខ្ញុំនឹកដល់អ្នកជារៀងរាល់ថ្ងៃ
កុលាប ៩៩៩ទង ៖ ខ្ញុំស្រឡាញ់អ្នករហូតដល់មេឃរលំ ភ្នំរលាយ
កុលាប ១.០០៩ទង ៖ ខ្ញុំស្រឡាញ់នូវអ្វីដែលអ្នកមាន
កុលាប ៩.៩៩៩ទង ៖ ជំនួសឱ្យភាពស្មោះត្រង់អស់ពីចិត្តដែលខ្ញុំមានសម្រាប់អ្នកចាប់ពីពេលនេះ និងតរៀងទៅ
កុលាប ១ម៉ឺនទង ៖ ខ្ញុំស្រឡាញ់អ្នករាប់ម៉ឺនឆ្នាំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Vdxw24-AwvvD0snnWVqWUZaHaifS4ri9soDVDdhfp_iNh8o-BbNs-uQw2uevQJvt20f5F15TaVcHwKhJ3Ai4W7OWzAIcmpJu6y0TXGicWwE2WDVwB05uUrpJy13u234BEF_lfBVfJ7-VcSirF1LuPAuw3GLe66DFD15VB82arMF4Znmaik0Jf9EK8U/s786/The-Love-of-Black-Rose.jpg

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យមន្ត្រីនគរបាលចរាចរណ៍ បញ្ឈប់សកម្មភាពការពួនស្ទាក់ចាប់

0

ក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យមន្ត្រីនគរបាលចរាចរណ៍ បញ្ឈប់សកម្មភាពការពួនស្ទាក់ចាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP9q2mLK2-Acxnw4m1dvVSE729V3JZy99nG6x_R35km1pSbS5mnF1icj0P_b9Ti2cxnAuUhXz1eAsI315NMhXpjno4OjrgcL5evIRH-shvEgphSiU284R__CspMI8w30B_L4jSWeAKz0khwpF7Nk9Ho48l8heDRFqDv865sclUEZl_x7kaZs-DPJ-pZnk/s1280/6e17039b65f7fe36b796cf27153733cb.jpg

អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់ថា៖”ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqofxH0bGxTTbXceV4GIvIAPbeP4Cnb205qGkcHRszQy4DOk1Re1RUThF98ZCsrI0uDua0sDnHrJe4asUk03ZG747QBzFGlegfbNfplZuOkz1D8flAMk4i3Ums-RtuoPECg3JbLqvt77-xTdUuaXulXrJo7RuUCkueN8L5ANX9qXhlA5vuxyPADRXpvM/s600/files+news+22710+1457921078.jpg

ទន្ទឹមគ្នានោះ ឯកឧត្តម ស ថេត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះលោកយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៕

 

គូស្នេហ៍មួយគូនេះបានបង្កើតកំណត់ត្រាហ្គីណេសសម្រាប់ការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ

0

បរទេស៖ Lavi Scholl អាយុ ៣២ ឆ្នាំ និង Ollie Gamblin អាយុ ៣៤ ឆ្នាំបានធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នា ដោយពួកគេបានរៀបការតាមផ្លូវ និងបង្កើតកំណត់ត្រាពិភពលោក Guinness ជាគូស្នេហ៍វ័យក្មេងបំផុតដែលធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ។
យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលគូស្នេហ៍ Lavi Scholl និង Ollie Gamblin ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាគូដែលមានវ័យក្មេងជាងគេអាចធ្វើដំណើរជុំវិញពិភពលោកបានដោយគ្រាន់តែជិះម៉ូតូប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUe3r0cZGWU7yqlbqgee6CTQz1bl5b7b7xMNek-zeYGBsWNG_gDLoLYp1xWGNdx5cIWul87F02ISehCSI3rp9JXox99oSQlqOvUVze8fQHYH5o6cpwj3rGuZONzHH6iUZrDvURpPXqdw1PSOiJn9WO5rxcrUmcL5U0iRMfJRgGu2d5tJIpB76bzDydiew/s1110/2-north-africa-2.webp

Lavi មកពីប្រទេសអាល្លឺម៉ង់ និង Ollie មកពីប្រទេសអង់គ្លេសបានជួបគ្នាដំបូងពេលធ្វើការនៅកសិដ្ឋានក្នុងប្រទេសអូស្ត្រាលី ហើយពេលចាកចេញពីប្រទេសអូស្ត្រាលី ពួកគេក៏មានគម្រោងធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក ដោយចំណង់ចំណូលចិត្តដូចគ្នា អ្នកទាំងពីរក៏បានចំណាយពេល ៥៨៩ ថ្ងៃធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣៩ រួមមាន៖ នូវែលសេឡង់, អង់គ្លេស, សេណេហ្គាល់, ប្រេស៊ីល, បូលីវី, ប៉េរូ, អាហ្សង់ទីន, ឈីលី, អេក្វាឌ័រ, កូឡុំប៊ី និងជាច្រើនប្រទេសទៀត។ ពួកគេក៏បានរៀបចំពិធីមង្គលការនៅពេលធ្វើដំណើរទៅដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីឆ្នាំមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghehFMvJLE2pwgTDV1DimvQAKUXyzNAyMscYKq085x7INBSMWWrjjCOfzyMTPTDkdwoXO3-XImlcyPAjXXSaPpnPMx7z8AU_DrY0TVHkIzDc43LC3hyZcZ3If2dAY7jreXkAXMjcLjy_Chuv3YyFDHZ6I3-nd94o9GK5oqVT4zHe2KTzbOHsstRK4HSV0/s1480/3-south-america-87.webp

ដំបូងឡើយ អ្នកទាំងពីរមានគម្រោងធ្វើដំណើរជុំវិញពិភពលោកដោយការជិះកង់ប៉ុណ្ណោះ ប៉ុន្តែដោយសារជួបការលំបាក ទើបពួកគេប្តូរទៅជិះម៉ូតូវិញ។ ពួកគេបានទាក់ទងទៅ Guinness World Records ដើម្បីដាក់ឯកសារ និងរៀបចំដើម្បីដណ្តើមយកកំណត់ត្រានេះ។ នៅពេលរៀបចំផែនការរួចរាល់អ្នកទាំងពីរផ្តល់អាទិភាពក្នុងការជ្រើសរើសកន្លែងដែលមិនត្រូវការ “លិខិតឆ្លងដែន” ដើម្បីសន្សំការចំណាយ។ ហើយ Lavi និង Ollie ក៏បានស្រាវជ្រាវគោលដៅដែលងាយស្រួល ឬមិនត្រូវការទិដ្ឋាការ ដើម្បីធានាថាដំណើរការធ្វើដំណើរមិនត្រូវបានរំខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCoEL4NlLxIT0R9gEY-I0Hj4GyWulcF5sZdY2fWP4Mm2rfupxuMfFwnCEQkiNWQ1HC4halD0I5ZhB-5bRsvVCcEYAyKoa17cr7fr3dAwUDvunuTRFT_hpNNk0KULISNmtFf602imVtCFRJlrVn4UWDx6rMwdK2a4TEy1286V4onDbB-BMUvduNu5B7aeM/s1480/4-central-north-america-76.webp

ដូច្នេះដើម្បីកាត់បន្ថយការចំណាយ ពួកគេផ្តល់អាទិភាពដល់ការបោះជំរុំនៅខាងក្រៅតាមដែលអាចធ្វើទៅបាន និងកំណត់ការទទួលទានអាហារ។ ក្នុងរយៈពេល ៥៨៩ ថ្ងៃអ្នកទាំងពីរបានជិះម៉ូតូ Suzuki V-Strom 1050XT ឆ្លងកាត់ប្រទេសមួយទៅប្រទេសរហូតដល់ ៣៩ ប្រទេសជុំវិញពិភពលោកដោយពឹងផ្អែកលើ Google Maps ហើយក៏បានស្នើសុំឱ្យមនុស្សបរិច្ចាគ ឧបត្ថម្ភប្រាក់សម្រាប់ការធ្វើដំណើរ ក៏ដូចជាទិញឧបករណ៍ចាំបាច់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN4xPCERS1aTOQj82Gpiqp2hFRsuWPRW1WYdGPivEIWM2pgklO3cb10EPVSLyhJnv9T0iU5OZ3T8JJthqK4ydEvJORqu_3T4ui-Bjl8DAMiwn2ceUdgIbwF_SQEI_rmu99SXjrI4hW_CPpY9iB8PwjKZKcuZskbb-jCYLZEU3DNQ3VDPukqRwygFSZ8No/s1920/Lavi-and-Ollie-RTW-Overland.jpg

ហេតុនេះគិតចាប់ពីថ្ងៃដែលពួកគេចេញដំណើរនៅខែមេសា ឆ្នាំ២០២២ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពួកគេបានបញ្ចប់ ហើយបានបញ្ជូនឯកសារចាំបាច់ទាំងអស់ទៅកាន់ Guinness World Records។ មិនយូរប៉ុន្មានកាលពីខែមិថុនា ឆ្នាំ ២០២៤ នេះគូស្នេហ៍មួយគូនេះក៏ត្រូវបានទទួលការទទួលស្គាល់ដោយ Guinness World Records ថាជាគូស្នេហ៍វ័យក្មេងបំផុតក្នុងការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6EiQ-idfd9tCZWeSao5KlM3GrSJGySlz8sB_iiKYqDiRlUqEQRMHFnNUzwaOqYElS3ybKyLSNJX1eyixwZ2oHhLjgS6qJiCd48sdh6kxH2nAhpQ2kTwIJ7ornPdSkeXh3yTf34PdewS3ZsgPtyFHBy4SpuyFRKUcs26kfl4BY8ESYq15Qp9sdhHzvRE/s2500/Lavi-Ollie-Adventure-Rider-Radio-Motorcycle-Podcast-6.jpg

ភិមានអាកាស ប្រាសាទដ៏ខ្ពស់ត្រដែតមួយនៅតំបន់អង្គរ តែច្រើនត្រូវគេមើលរំលង

0

ប្រាសាទភិមាអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXshysRepuzjPF5tjxIB-zpAIjrTv63trdo3I4DXzjfjTgegcGAR448SXKppUfmdLKZIqLGfRyalQ_6Lvr95Wq5wXkWvepitKebJ8ulMONPiOVxX_nAzKQaTW-1lsiKg2re8NeGBtiX_cH6LNiQbqDXEofgFV_6W7xZYUZOslBcsx1uokgVq_vuzCs7FI/s2048/2-18.jpg

ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxpm7Rtg_KNSbu98Vy0kWYr6PZFnm4JZgCOaacvXDc-aOiQ_xmtrR21cmK7xi-7ke7SlIgHGmvxZUsIvu3zuGcsTQ1XVgrJbh578LjOVfBXXlRP3C5h-0u20ismYVqtfmhA2nuMl2AmkSixeAtKjgHcewaIrlliafJYf7jpwPzzf4h-8wWChlRXXxzvF8/s960/39956126_709110792763039_3959820324899389440_n.jpg

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJ264XuQhNuXdirsE9J-lub4Hm8027ROASNL-zVFaOc8TUEyjT2tfyuAYcOqqU99Y-khAH7QrLcrrMKr9Y5Vqy2qhnkggxJ7HXbD-Ucg1N3c824EThIImP2RNKVMqkdL0LSO3O3zGlD1WwPY_JszWSAa2DaHEhHTOO6ZzPzk2CdLpFB_qNytKtgupAKk/s720/448484838_122105246342362174_3364815593096241009_n.jpg

ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kMV0n6coTXrzwE9fZTVYWQYihFZ2YDKHIUt6_TdOgMUWrtdoUi9tJwVPrl64rFGxU7KR9y6sCS7FHWhOQaih9KYF95PGxCRnjbNzXBbYP2G4vqQOhmEXQESizjNXl9Ki2sX0skwZRUg-pJf9nzR7B8CJ437x9BanCjzFc86QRdQae_TXkVxtHx1Koag/s1620/426126337_3414266458828741_1663999196020264769_n.jpg

លោកជំទាវហ៊ុន ស៊ីណាត រៀបរាប់យ៉ាង.ក្តៅ.ស្លឹកត្រជៀកទៅលើបញ្ហាការវិនិយោគក្នុងសង្គមខ្មែរ!

0

កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការ Live នៅលើគេហទំព័រហ្វេសបុកផេកផ្លូវការរបស់លោកជំទាវហ៊ុន ស៊ីណាត បានធ្វើការបកស្រាយវិភាគទៅលើបញ្ហាផ្សេងៗនៅក្នុងសង្គមខ្មែរ។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានសង្កត់ធ្ងន់ៗទៅបញ្ហារឿងវិនិយោគិនធំៗ ដែលចង់មករកស៊ីបណ្តាក់ទុកនៅកម្ពុជា។ លោកជំទាវបានបង្ហើបចំៗពីមូលហេតុចំបងៗដែលធ្វើអោយអ្នកវិនិយោគទុន តែងតែបាត់បង់ទំនុកចិត្តក្នុងការវិយោគនៅប្រទេសកម្ពុជាយើង លោកជំទាវមានប្រសាសន៍ថា ក៏ព្រោះតែមានមន្ត្រីក្រោមថ្នាក់មួយចំនួនបានប្រព្រិត្តិអំពើពុ.ករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg30KGHr7Q48bRtQt4EMcPxODyHXi6r4hOXmuCqWU2tebA-I7GKI9ERNtprpqkVnwWzzzxO61q8klrJNnTBmDqnA4VflBerbFf2-h24gloZzqVyROnJQXoJe-FVRVYYTz7wKk7W9rqtYIjsDAxvDqxahbuWz9dCeVrePIZZbvyA1MCCg9k0IPEvNWjq0lc/s1080/429808694_1153833978947709_2847231835303654106_n.jpg

តាមរយៈការ Live នៅត្រង់នាទីទី ៤៨ លោកជំទាវបានរៀបរាប់សង្កត់ធ្ងន់ៗថា «កាលគ្រាមួយ នៅពេលដែលលោកជំទាវបានទៅដល់ប្រទេសថៃ ក៏បានជួបនឹងថៅកែចិនមា្នក់ ហើយក៏សាកសួរ ហេតុអ្វីក៏មកថៃដែរ? មករកស៊ីវិនិយោគទាំងនៅខ្មែរនិងថៃមែនដែរឬទេ? ថៅកែចិននោះឆ្លើយថា «គាត់លែងទៅស្រុកខ្មែរហើយ ដោយសារតែខ្មែរធ្វើស៊ីគាត់ពេក» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidAebAnk_HnrCiAFCctqy0AWDAXxSTfQRirS6U9cBxx2h3rFDi4FDL5yjR0pmBNbI4n3ThLcZ7A7pBhaD3peDK9a0DZkuzRB91XL_xIK9qbvu0a5W4AIlfE0MbsBlS-XECGIFYhF3KHN5SZT2QyUfYM5Wf-iTS3rwXtEn9De5fhSdmu8uaYfFoHeEkxf8/s2048/444765276_999789751502932_5247065372183980883_n.jpg

លោកជំទាវបានបន្តទៀតថា «ចំពោះរឿងទាក់ទាញវិនិយោគិនពីបរទេសមកកម្ពុជានេះ គឺថ្នាក់ដឹកនាំជាន់ខ្ពស់ លោកប្រឹងប្រែងណាស់ តែងខ្នះខ្នែង អំពាវនាវជនបរទេសមកវិនិយោគនៅកម្ពុជាបានយ៉ាងច្រើនផុសផុល។ ដោយឡែកថ្នាក់ក្រោមមួយចំនួនទៅវិញទេ ពូកែខាងចាត់ចែងរឿងទឹកតែរួចជាស្រេច ទាំងដែលមិនទាន់នឹងទទួលបានលទ្ធផលអ្វីផងនោះ ហើយក៏សូមមេត្តាបញ្ឈប់នូវរាល់ទង្វើទឹកតែលើតុក្រោមតុ ខណៈទង្វើនេះហាក់មិនសមទំនងទាល់តែសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimb4j4QmsSV8B3YsLGvTNMUnb9WuXGrOkD379x75Wdx34goANCyBHzAqHEDKkhinboK15cS_lmWDMRPnxjj2SPwZ5a275xc7gWLd4wgRiuHNJK5qY0q3-8A6h6JZi1o36UWFd-scfEZKP0Q7dwqF_GF53B7GKuQY11Dv7YCBxGnEiZtLyD5fP9PAkZ3Pk/s2048/448481945_1015388299943077_3535660263985931160_n.jpg

លោកជំទាវលើកឡើងទៀតថា «ទាក់ទិននឹងបញ្ហាការបាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេសនេះ នឹងធ្វើឲ្យជនបរទេសមិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសយើងនោះទេ ខណៈគេនឹងទៅបណ្តាក់ទុកនៅថៃឬក៏វៀតណាមជំនួសវិញ ស្របពេលដែលវានឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ជាការជួយជំរុញកំណើនភ្ញៀវទេសចរក្នុងប្រទេសគេកាន់តែខ្លាំងឡើងផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDr8EKJiTFVhy80C-vCb1hl2UmXrMd-Mnt_hbmCpU4g_NSuzZwC2KNa5-joS9q87VhmmHRpEMuKGItwXTfueUdWoWvz17pm6TL2Atctpr-dvTHZI_LSuDWErWaOV9gcnRyn1wU6XY0c2NTTU35GY0ZT7SY3979GWMYV1ys213LM7mzsNt4Gyg2fLdNJig/s2048/449201996_1021739202641320_5023989479280497477_n.jpg

តិចអត់ដឹង! ក្នុងប្រទេសកម្ពុជាយើងតើតំបន់ព្រៃឈើណាដែលធំជាងគេបំផុត?

0

ព្រៃឈើមិនត្រឹមតែជាដែនជម្រកសត្វព្រៃតូចធំ និងសត្វកម្រជិតផុតពូជស្នាក់អាស្រ័យប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ផងដែរ ដូចជាជួយទាញទឹកភ្លៀងឱ្យធ្លាក់ចុះមកទៀងទាត់គ្រប់គ្រាន់ ធ្វើឱ្យមានអាកាសធាតុល្អ ទប់ស្កាត់ទឹកជំនន់ ផ្តល់ខ្យល់អុកស៊ីហ្សែនបរិសុទ្ធ ក៏ដូចជាផ្តល់ជាម្លប់ត្រជាក់សម្រាប់មនុស្ស សត្វ និងរុក្ខជាតិទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នព្រៃឈើហាក់មានការថយចុះបន្តិចម្តងៗ ដោយសារតែតម្រូវការ កំណើនប្រជាជន រួមទាំងការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងការយកដីសម្រាប់ដំណាំដាំដុះកសិកម្មផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Qm1_mIJ2aWas1ovxVv62fB4ylr_Dz3vLF-syhQZ1njgsDeuQvsgZMm0zJMcFr6z1FknNBXMN8m1oRpogWUmxw-1mPP80_e14vam0SxoBqR4rUIO5DH0KQP6H6soeb9S_oN7Mfk_MLuiRSDDolVY_wiNPH7LMPlM9WUvyQxUM1z8Rkz1Hkp344SeJD6Q/s1280/7f08c079b219453292c9957e157e26016e6597b9.jpg

ដូច្នេះហើយតើអ្នកដឹងទេថា តំបន់ព្រៃឈើណាដែលមានទំហំធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើង? ចម្លើយនោះគឺនៅប្រទេសកម្ពុជាយើងព្រៃឈើដែលធំជាងគេបំផុតគឺព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៦០០ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន ៤ គឺកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ វាជាតំបន់ព្រៃបៃតងទំនាបចុងក្រោយបង្អស់របស់អាស៊ីអាគ្នេយ៍ ហើយក៏ជាព្រៃបៃតងទំនាបដ៏ធំបំផុតដែលនៅសេសសល់នៅលើឧបទ្វីបឥណ្ឌូចិន ដោយសព្វថ្ងៃមានជនជាតិដើមភាគតិចប្រមាណ ២០០.០០០ នាក់រស់នៅជុំវិញនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEive07DfStkeILA2UmuvPd6CogHdn5niBkVlVaFT39cGcmes9jz8L76sIt3thRrvzZ5tDIFRU0LhdKyp7KtXNzFgpcMocRUfN7vAleGzu4_Pu9IcXBnbVQXVl0g_gq9x1Qh321nsBW2BJiXp0B-Zbt689zOWyiJzKzdpQ9LhpyTQzjA2GkJxPxBj4m1WZM/s1024/photo_2024-07-03_14-26-42.jpg

ព្រៃឡង់គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជីវិតខាងវិញ្ញាណរបស់ជនជាតិដើមភាគតិច ដោយពួកគេបានពឹងផ្អែកលើវាអស់ជាច្រើនជំនាន់ ដោយប្រមូលជ័រ សម្ភារៈសំណង់ ថ្នាំពេទ្យ និងអាហារពីព្រៃ។ ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់សែននាក់។ ព្រៃនេះក៏ជាព្រៃទាក់ទាញទឹកភ្លៀង មានរុក្ខជាតិច្រើនប្រភេទ ជាជម្រកសត្វច្រើនប្រភេទ និងមានតួនាទីការពារការកើនឡើងកម្តៅផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUbGWRfYrJ5lKy4O-27taFcSx6jkg4IwnW_KcvoQwuw0XTa8UVZ2tBRGmmnO4ao0fzS05jKJDh5I-HfQkykg2v1R-NHw7Xqt4zbPqHqZl10VSBXKRuk6DftE0obhA0ZcEujbd5dHXYCNnsTje6vqebbgiTvLGLvQvpEtHnCUSNXBPnDr3AXgIyfg6DtWY/s4368/Prey_Lang_Forest_Aerial.jpg

ទោះជាយ៉ាងណាក៏ដោយ ព្រៃឡង់បច្ចុប្បន្នហាក់កំពុងស្ថិតក្រោមការគំរាមកំហែង និងទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីមនុស្សដែលកាប់ឈើខុសច្បាប់។ តាមការប៉ាន់ស្មានថា ឈើជ័រដល់ទៅ ២៥ ម៉ឺនដើមត្រូវបានបាត់បង់ទៅនឹងម៉ាស៊ីនច្រវាក់ ហើយការជីកយករ៉ែខុសច្បាប់ សម្រាប់លោហធាតុមានតម្លៃ និងរ៉ែដែកក៏កំពុងកើនឡើងផងដែរ។ លើសពីនេះសារធាតុគីមីពុលកំពុងត្រូវបានគេបោះចោលទៅក្នុងផ្លូវទឹកព្រៃឡង់ ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអេកូឡូស៊ីដ៏ល្អរបស់តំបន់ និងបង្កគ្រោះថ្នាក់ដល់សហគមន៍ខាងក្រោម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqIdyUUDZUeiXHl4WTc_pPOPJ9OST0Xi4NMc2UEMV11Kw1YpgRxLtEf-Nb9dZb6WEkVU_h8cwaLqCG2lQkgudvRJybGw9XBXfSs_L9c-gg0urSm_On5RipjALA0mTvbuSCh_12iP6GlVz9LrhHr3XsguEMQACFiMxSK4hm8iPc73w3bXtSfwlkbTw1hKU/s1024/Prey-lang-c-Winrock-International-1024x683-3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHtxTnFOFc3lYuMNG7aM5vsVlmwYvQCtULGttXfMUWo61rUYKj-6Jnv28H4xvgbLZte_ZpbarKka4VyleoZchyphenhyphen0NciPb6rI6kS3yqGIzR2roO0rPErUeiRB3TDWgv56kc-44O5kBp_ksCN9n9Tgf4u2qY6HgBENAOyfUuXaz2tjxxl1qEEN8Tfm8Im4-4/s872/photo_2024-07-03_14-27-19.jpg

ពលរដ្ឋវៀតណាមទិញទំនិញតាមអនឡាញ និងផ្សារទំនើបកើនឡើងទ្វេដង

0

ប្រទេសវៀតណាម ៖ ស្ថាប័ន NielsenIQ នៅប្រទេសវៀតណាមបានបង្ហាញពីលទ្ធផលស្ទង់មតិថ្មីមួយថា នៅឆមាសទី១ ឆ្នាំ២០២៤ អតិថិជនវៀតណាមបានទិញទំនិញតាមអនឡាញជាមធ្យម ស្មើប្រមាណ៤លើកក្នុង១ខែ និងកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ។ ដូចគ្នានេះ ចំនួនទិញទំនិញនៅតាមផ្សារទំនើបនានារបស់ពលរដ្ឋវៀតណាម ក៏បានកើនឡើងទ្វេដងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2M38RSko49d73oEXnu0CxLXxH55wWysjNQUcveanGLpGELxqbWbTZFCGhDO31-8ekW49WlXBfkYlcExNSViDN3gAdVl-y_XrXtxXlRkwm1ARqKuqYetLHTiug_FozB4kIgZw4RnDHy8-n6UZYXPCRbmrzEiIYuWgm33SnvlaC94NEZ2MNnyDwefgXJtU/s657/17b50304172b1bb008c0a58837594e5f.jpg

លទ្ធផលការស្ទង់មតិនេះបញ្ជាក់ទៀតថា ការពេញនិយមទិញទំនិញផ្សេងៗតាមអនឡាញនាពេលបច្ចុប្បន្ន មិនមែនមកពីទំនិញទាំងនេះមានតម្លៃថោកតែម្យ៉ាងនោះទេ ប៉ុន្តែវាបណ្តាលមកពីកត្តាសំខាន់ៗចំនួន២ រួមមាន ៖ ពលរដ្ឋវៀតណាមទិញទំនិញអនឡាញយកមកស្តុកទុកសម្រាប់តម្រូវការក្នុងគ្រួសារ ស្មើនឹង២៥% និងតម្រូវការទិញទំនិញចាំបាច់បន្ទាន់ ស្មើនឹង២១% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJmm8B3X4eHEWJ_RD0hdpdZVPKny7GhUtjOgzD5Mt6JcpQ3GAaD4Xe3tVkSJ8tYD5xtCIpSafFdst0GQRfWcVA38R6_hznB2Ihc4aRq8qdAPFhmEdhMjIh_gXTd0pPIYUJbFd1XtMXhKYCoR15gskapeNFsVqyPBk5hCZqVjAmpttfECUpvGmH1_bvZTM/s620/203119_viettel%20post.jpg

កាលពីប៉ុន្មានឆ្នាំមុន ពលរដ្ឋវៀតណាមបានប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ទិញទំនិញពុំចាំបាច់តែប៉ុណ្ណោះ ដូចជា៖ សម្ភារៈអេឡិចត្រូនិក, ផលិតផលប្រេន និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋវៀតណាមបានទិញសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងគ្រួសារតាមអនឡាញកាន់តែច្រើនជាងមុន ហើយបើគិតជាមធ្យម គឺពួកគេទិញទំនិញអនឡាញប្រមាណ៦ប្រភេទ ។ រីឯទំនិញលក់ដាច់បំផុតក្នុងអនឡាញ រួមមាន ៖ ម្ហូបអាហារ, ភេសជ្ជៈ និងគ្រឿងសម្អាង ខណៈទំនិញសំខាន់ៗបន្ទាប់ពីនេះ រួមមាន ៖ ផលិតផលប្រេន, សម្ភារៈកីឡា, សម្ភារៈថែទាំផ្ទះ និងបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqom4Gf6ok8HJKVy32HeBF1C3wFPgh-LYXG9uVHVtxQBRpKjqx9llo_vbHX22iHhbBsdTAZYG-bInU3Jlk7OWAHASzbv699ob3eDvP0SkkaH4K-vmSd28fcKz1yRSUnxYItscEcFoE26KyTg2jaj0xXd8rys1ks5GQn_4kiD0rcgA0woJvopD-RiWvGhI/s1000/photo_2024-06-14_11-07-56.jpg

កម្មវិធីលក់ទំនិញតាមអនឡាញដែលទទួលបានការពេញនិយមបំផុតពីពលរដ្ឋវៀតណាមនៅឆ្នាំ២០២៤ មានចំនួន៥ គឺ ៖ Shopee, Lazada, Tiki, Sendo និង TikTok Shop ។ រីឯប្រាក់ចំណូលរបស់ការលក់រាយទំនិញនៅឆមាសទី១ ឆ្នាំ២០២៤ គឺស្មើនឹង២.៧៩០លានដុល្លារអាមេរិក កើនឡើង៧៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHLbRBkyTKnvAKA5Kmde7Xr6bkT3MhUCAJveFOdgsslX81wIP-udJKrn1FlTKWuHQpydhY40RS2lOmLgKHKlUnbyYd0Yr3ms5tXP0eGQUBhF_T-KMkICTqYcwgy6dBt3MWhK04M-zj5sRqX632sa0kiU-EWYdkcJ2FD5WtRD43gJmbxMIPS5FhucyukQ/s1200/photo_2024-06-14_11-07-59.jpg

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាម នៅតែរក្សាអត្រាកំណើនខ្ពស់ជាងទីផ្សារលក់រាយទូទៅ ។ ជាក់ស្តែង ចំនួនការលក់រាយរបស់ទំនិញ និងប្រាក់ចំណូលផ្នែកសេវាកម្មនៅឆមាសទី១ ឆ្នាំ២០២៤ បានកើនឡើង៥,៧% ក្រោយពីរដ្ឋាភិបាលវៀតណាមបានចាត់វិធានការទប់ស្កាត់កុំឱ្យទំនិញប្រើប្រាស់ឡើងថ្លៃ ដើម្បីជួយដោះស្រាយការចំណាយខ្ពស់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ៕