Home ព័ត៌មានអន្តរជាតិ គូស្នេហ៍មួយគូនេះបានបង្កើតកំណត់ត្រាហ្គីណេសសម្រាប់ការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ

គូស្នេហ៍មួយគូនេះបានបង្កើតកំណត់ត្រាហ្គីណេសសម្រាប់ការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ

50
0

បរទេស៖ Lavi Scholl អាយុ ៣២ ឆ្នាំ និង Ollie Gamblin អាយុ ៣៤ ឆ្នាំបានធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នា ដោយពួកគេបានរៀបការតាមផ្លូវ និងបង្កើតកំណត់ត្រាពិភពលោក Guinness ជាគូស្នេហ៍វ័យក្មេងបំផុតដែលធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ។
យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលគូស្នេហ៍ Lavi Scholl និង Ollie Gamblin ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាគូដែលមានវ័យក្មេងជាងគេអាចធ្វើដំណើរជុំវិញពិភពលោកបានដោយគ្រាន់តែជិះម៉ូតូប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUe3r0cZGWU7yqlbqgee6CTQz1bl5b7b7xMNek-zeYGBsWNG_gDLoLYp1xWGNdx5cIWul87F02ISehCSI3rp9JXox99oSQlqOvUVze8fQHYH5o6cpwj3rGuZONzHH6iUZrDvURpPXqdw1PSOiJn9WO5rxcrUmcL5U0iRMfJRgGu2d5tJIpB76bzDydiew/s1110/2-north-africa-2.webp

Lavi មកពីប្រទេសអាល្លឺម៉ង់ និង Ollie មកពីប្រទេសអង់គ្លេសបានជួបគ្នាដំបូងពេលធ្វើការនៅកសិដ្ឋានក្នុងប្រទេសអូស្ត្រាលី ហើយពេលចាកចេញពីប្រទេសអូស្ត្រាលី ពួកគេក៏មានគម្រោងធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក ដោយចំណង់ចំណូលចិត្តដូចគ្នា អ្នកទាំងពីរក៏បានចំណាយពេល ៥៨៩ ថ្ងៃធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣៩ រួមមាន៖ នូវែលសេឡង់, អង់គ្លេស, សេណេហ្គាល់, ប្រេស៊ីល, បូលីវី, ប៉េរូ, អាហ្សង់ទីន, ឈីលី, អេក្វាឌ័រ, កូឡុំប៊ី និងជាច្រើនប្រទេសទៀត។ ពួកគេក៏បានរៀបចំពិធីមង្គលការនៅពេលធ្វើដំណើរទៅដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីឆ្នាំមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghehFMvJLE2pwgTDV1DimvQAKUXyzNAyMscYKq085x7INBSMWWrjjCOfzyMTPTDkdwoXO3-XImlcyPAjXXSaPpnPMx7z8AU_DrY0TVHkIzDc43LC3hyZcZ3If2dAY7jreXkAXMjcLjy_Chuv3YyFDHZ6I3-nd94o9GK5oqVT4zHe2KTzbOHsstRK4HSV0/s1480/3-south-america-87.webp

ដំបូងឡើយ អ្នកទាំងពីរមានគម្រោងធ្វើដំណើរជុំវិញពិភពលោកដោយការជិះកង់ប៉ុណ្ណោះ ប៉ុន្តែដោយសារជួបការលំបាក ទើបពួកគេប្តូរទៅជិះម៉ូតូវិញ។ ពួកគេបានទាក់ទងទៅ Guinness World Records ដើម្បីដាក់ឯកសារ និងរៀបចំដើម្បីដណ្តើមយកកំណត់ត្រានេះ។ នៅពេលរៀបចំផែនការរួចរាល់អ្នកទាំងពីរផ្តល់អាទិភាពក្នុងការជ្រើសរើសកន្លែងដែលមិនត្រូវការ “លិខិតឆ្លងដែន” ដើម្បីសន្សំការចំណាយ។ ហើយ Lavi និង Ollie ក៏បានស្រាវជ្រាវគោលដៅដែលងាយស្រួល ឬមិនត្រូវការទិដ្ឋាការ ដើម្បីធានាថាដំណើរការធ្វើដំណើរមិនត្រូវបានរំខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCoEL4NlLxIT0R9gEY-I0Hj4GyWulcF5sZdY2fWP4Mm2rfupxuMfFwnCEQkiNWQ1HC4halD0I5ZhB-5bRsvVCcEYAyKoa17cr7fr3dAwUDvunuTRFT_hpNNk0KULISNmtFf602imVtCFRJlrVn4UWDx6rMwdK2a4TEy1286V4onDbB-BMUvduNu5B7aeM/s1480/4-central-north-america-76.webp

ដូច្នេះដើម្បីកាត់បន្ថយការចំណាយ ពួកគេផ្តល់អាទិភាពដល់ការបោះជំរុំនៅខាងក្រៅតាមដែលអាចធ្វើទៅបាន និងកំណត់ការទទួលទានអាហារ។ ក្នុងរយៈពេល ៥៨៩ ថ្ងៃអ្នកទាំងពីរបានជិះម៉ូតូ Suzuki V-Strom 1050XT ឆ្លងកាត់ប្រទេសមួយទៅប្រទេសរហូតដល់ ៣៩ ប្រទេសជុំវិញពិភពលោកដោយពឹងផ្អែកលើ Google Maps ហើយក៏បានស្នើសុំឱ្យមនុស្សបរិច្ចាគ ឧបត្ថម្ភប្រាក់សម្រាប់ការធ្វើដំណើរ ក៏ដូចជាទិញឧបករណ៍ចាំបាច់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN4xPCERS1aTOQj82Gpiqp2hFRsuWPRW1WYdGPivEIWM2pgklO3cb10EPVSLyhJnv9T0iU5OZ3T8JJthqK4ydEvJORqu_3T4ui-Bjl8DAMiwn2ceUdgIbwF_SQEI_rmu99SXjrI4hW_CPpY9iB8PwjKZKcuZskbb-jCYLZEU3DNQ3VDPukqRwygFSZ8No/s1920/Lavi-and-Ollie-RTW-Overland.jpg

ហេតុនេះគិតចាប់ពីថ្ងៃដែលពួកគេចេញដំណើរនៅខែមេសា ឆ្នាំ២០២២ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពួកគេបានបញ្ចប់ ហើយបានបញ្ជូនឯកសារចាំបាច់ទាំងអស់ទៅកាន់ Guinness World Records។ មិនយូរប៉ុន្មានកាលពីខែមិថុនា ឆ្នាំ ២០២៤ នេះគូស្នេហ៍មួយគូនេះក៏ត្រូវបានទទួលការទទួលស្គាល់ដោយ Guinness World Records ថាជាគូស្នេហ៍វ័យក្មេងបំផុតក្នុងការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6EiQ-idfd9tCZWeSao5KlM3GrSJGySlz8sB_iiKYqDiRlUqEQRMHFnNUzwaOqYElS3ybKyLSNJX1eyixwZ2oHhLjgS6qJiCd48sdh6kxH2nAhpQ2kTwIJ7ornPdSkeXh3yTf34PdewS3ZsgPtyFHBy4SpuyFRKUcs26kfl4BY8ESYq15Qp9sdhHzvRE/s2500/Lavi-Ollie-Adventure-Rider-Radio-Motorcycle-Podcast-6.jpg