Home ព័ត៌មានអន្តរជាតិ មិនធម្មតា! នារីស្រស់ស្អាតម្នាក់នេះអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ

មិនធម្មតា! នារីស្រស់ស្អាតម្នាក់នេះអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ

47
0

ប្រទេសចិន ៖ វាបានធ្វើឱ្យអ្នកមើលបណ្តាញសង្គមលើពិភពលោក ភ្ញាក់ផ្អើលដូចៗគ្នា ពេលឃើញមនុស្សយន្តស្រីដ៏ស្រស់ស្អាតម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន មានសមត្ថភាពពុំធម្មតា ។ នាងអាចលើកម្ហូបអាហារជូនភ្ញៀវពិសារ, ទទួលស្វាគមន៍ភ្ញៀវ និងអាចឆុងទឹកតែទៀតផង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmtmlc8M7-UsLy3kWMWBK1dacakmIlF-zRA8M3UhrKT9WZFfd_xjXzygIC5W3I7qku8rnAYDEsb5SV9whY-ppMd-c-gWXIW1DeWu6Yg-vki7XUCh4tZ4N3-Ty8_CbFBwldYZXIBziYtomaQMAEgDGGkj-e3qRu0w6kfEqWDkIMg88ojptySH4UpQJmsc/s800/photo_2024-07-04_08-56-30%20(2).jpg

ប៉ុន្តែបើគេពិនិត្យមើលឱ្យបានច្បាស់ គឺនាងពុំមែនជាមនុស្សយន្តទេ នាងជាមនុស្សស្រីធម្មតា ឈ្មោះ ឈីន អាយុ២៦ឆ្នាំ និងជាម្ចាស់ភោជនីយដ្ឋាននៅទីក្រុងឆុងឈីង ប្រទេសចិន ។ នាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ ហើយគេបានចែកចាយវីដេអូរបស់នាងយ៉ាងច្រើនពេញបណ្តាញសង្គម ។

សកម្មភាពទាំងអស់របស់នាងបានបង្ហាញពីកាយវិការមនុស្សយន្តដែលត្រូវគេបញ្ចូលកម្មវិធី និងបច្ចេកវិទ្យាក្នុងខ្លួន ខណៈមនុស្សទូទៅពុំអាចធ្វើដូចនាង ។ កាយវិការរបស់នាងធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថា តើនាងជាមនុស្សយន្ត ឬមនុស្សធម្មតា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiO7Ou8paSw1BcV5yz07YwVrVYjOY4oJSgRCPOi9ozVODIpTcCEk_3anTSb5J0pigjmabFF3KKy2Onzu4X8RKjFcYbaUmIwD7Rc_9s3EXTDYP1PQ25RrXaaUxrDIJIzwT7WoUoO6yJvh7o8VwAbhhAWuAytGSh7tMYanPcN7TvHlwViM4-pCf0-FYOI9A/s696/photo_2024-07-04_08-56-30%20(3).jpg

ក្រៅពីនាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តហើយ សមត្ថភាពពិសេសមួយទៀត គឺនាងមិនព្រិចភ្នែករហូតដល់១៥នាទី ។ ហេតុអ្វីនាងមានសមត្ថភាពពិសេសបែបនេះ?

អ្នកស្រី ឈីន រៀបរាប់ថា អ្នកស្រីចូលចិត្តការរាំតាំងពីកុមារភាពមកម៉្លេះ ហើយក៏ចាប់ផ្តើមរៀនរាំពេលអាយុ១២ឆ្នាំ ហើយបទពិសោធន៍ការរាំនេះធ្វើឱ្យអ្នកស្រីអាចត្រាប់តាមមនុស្សយន្តបាន ។ ការកម្រើកខ្លួនរបស់មនុស្សយន្តស្រដៀងគ្នានឹងការរាំរបស់ស្ត្រីដែរ ហើយវារួមបញ្ចូលនូវចង្វាក់រាំជាច្រើន ។ ហេតុនេះ អ្នកស្រីថ្នឹកនឹងការរាំ ទើបការធ្វើត្រាប់តាមមនុស្សយន្ត គ្មានអ្វីពិបាកទេសម្រាប់អ្នកស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNP5l7Q43_SzHuUuuirRMyrGWW03LcQpkP__JRjYbGYUdWn7FX86ryAguTuM9H5MPBq70a0P7qZpA8N7SzytjmXsM0MQtZCd8xv-RGPER2zgcCVhO4zG4VP34W5e8bLoW_qYipmXKVxamqQj18-fkbGcVNL9MmVXixG2w4WHO-yfEAPaK8nm8NN_mEw5A/s1200/photo_2024-07-04_08-56-30.jpg

ហេតុអ្វីអ្នកស្រី ឈីន ធ្វើត្រាប់តាមមនុស្សយន្តបែបនេះ? អ្នកស្រីប្រាប់ថា វាចាប់ផ្តើមតាំងពីមិត្តភក្តិអ្នកស្រីនាំគ្នាមកជង់លៀងនៅភោជនីយដ្ឋាន និងរាំលេង ។ ពេលនោះ អ្នកស្រីក៏ធ្វើត្រាប់តាមមនុស្សយន្តឱ្យមិត្តភក្តិមើល ស្រាប់តែពួកគេសរសើរយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ អ្នកស្រីក៏ល្បីល្បាញក្នុងបណ្តាញសង្គមតាំងពីពេលនោះមក ។

អ្នកស្រីពុំបានព្រិចភ្នែកសោះ ទើបធ្វើឱ្យភ្ញៀវក្នុងភោជនីយដ្ឋានពុំជឿថា អ្នកស្រីជាមនុស្សធម្មតា ។ អ្នកស្រីពុំបានព្រិចភ្នែកចាប់ពី១២នាទី ទៅ១៥នាទី ហើយអ្នកស្រីនឹងពុំសម្លឹងមើលចំណុចណាមួយទេ ប៉ុន្តែវាត្រូវឆ្លងកាត់ការហ្វឹកហាត់ខ្លាំង ទើបអាចធ្វើបែបនេះបាន ។ បច្ចុប្បន្ន អ្នកស្រីកំពុងហ្វឹកហាត់ជំនាញថ្មី គឺការនិយាយស្តីដូចមនុស្សយន្ត ដើម្បីឱ្យអ្នកស្រីកាន់តែដូចមនុស្សយន្តថែមទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGnJBAF37VMiSgQoyfberTfwWkqC-DmX-gLTsL3rG5A3KuJQc-gxhq7JzHEQm0NVtRwh5FeciqmVcFcA-bZ86IUOol1V1_YKL3qYGb_8RZ-NVmmWGRxyCDLslNQRZPFhDCSdePV10RaN3IBrGQNuvdM704h3u08KrFo39AayRwP03EXHw_GrwgmWIHQ4I/s800/photo_2024-07-04_08-56-31.jpg