Home Blog Page 986

ហេតុអ្វីបានជាក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងប្រទេសថៃ?

0

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Honda បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃបន្ទាប់ពី Suzuki និង Subaru។

យោងតាម Reuters បន្ទាប់ពីក្រុមហ៊ុន Suzuki និង Subaru បានប្រកាសបិទរោងចក្ររថយន្តនៅក្នុងប្រទេសថៃកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Honda ក៏បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃដែរ ដោយត្រូវបានគេជឿថា មូលហេតុដែលក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងទីផ្សារប្រទេសនេះ គឺដោយសារការលក់ធ្លាក់ចុះខ្លាំង ធ្វើឱ្យក្រុមហ៊ុនរងសម្ពាធ ពិបាកប្រកួតប្រជែងជាមួយម៉ាកយីហោផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9T14z-M4r7o77svx5FoqF69GOKqIjlqWhjrplkiQ_B52_xzUCln_QhXpZ-zIh_Z5Pl8kbm3d0iqjECJSfENbsFwXrlNNCaHFUI_HGDKRmJZz5CVuxvSmhM-zimCVwaHpfxYXvaDfBlzv95qgpLiki724q8W47oyWbqIqyk6BuSHV7B2gzFGHPon7wgqU/s1200/photo_2024-07-13_13-17-40.jpg

ទោះជាយ៉ាងណាបើយោងតាមរបាយការណ៍ មូលហេតុពិតប្រាកដដែលក្រុមហ៊ុន Honda ប្រកាសបិទរោងចក្រគឺដោយសារតែភាពលើសនៃផលិតកម្ម និងចង់បង្វែរធនធានផ្តោតទៅលើរថយន្តអគ្គិសនីវិញ ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃ។ សម្រាប់មូលហេតុរបស់ក្រុមហ៊ុន Suzuki និង Subaru ក៏ស្រដៀងគ្នាទៅនឹង Honda ដែរ ដោយពួកគេនឹងបិទរោងចក្ររថយន្តសាំងនៅក្នុងប្រទេសថៃ ហើយផ្តោតតែលើការផលិតរថយន្តកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Wu8Oq-fpq62PjRzjxLWa4nNNlOWimC5k_42AyOkSZWJgfJ7ypkkMU3ROEQj0gaKOrIkT9ORwcHFgdfMaw9mmmSLSUtvZGZbkPqcSBwD7oPvysarWfL0BlK_Ki5bV2ecnGpY0266PImFwUzTkbPgw9EYSMyokbJB3OgTO14117H3NyFXyCZpdSJqIpwE/s970/photo_2024-07-13_13-17-49.jpg

ការប្រកាសបិទរោងចក្រនេះ ធ្វើឱ្យក្រុមហ៊ុនធំៗជាច្រើនប្រឈមមុខយ៉ាងខ្លាំងទៅនឹងគូប្រជែងរបស់ខ្លួន ជាពិសេសគឺ BYD របស់ចិនដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីពិភពលោក។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការលក់រថយន្ត Honda បានមិនដល់ ១០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំៗឡើយ ដោយក្រុមហ៊ុនមិនឃើញមានកំណើននូវការលក់រថយន្តរបស់ខ្លួនតាមការរំពឹងទុក ទើបក្រុមហ៊ុនសម្រេចបិទរោងចក្រនៅក្នុងប្រទេសថៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmPNAfJBjdMWOAcpAOsJA30SDPOzK_HrgGbqlDQsKdrR3KhfWVlag85m35wkSdlmW8GgNVz4-1FHuhZqeMMHYCFY3Lput-IjAfuE4g0AVBjV4MYb_gDZXxjIc9TqgxLBOchjYBf2jYpUQh2RdcYAameuAXFIJjwG3RHsNo4k0lg0TEsDgImknX4KtMyA/s1200/photo_2024-07-13_13-18-19.jpg

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Honda មានរោងចក្រតែ ២ គត់នៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពដំឡើងរថយន្តបាន ២៧ ម៉ឺនគ្រឿង ប៉ុន្តែកាលពីឆ្នាំមុន គឺផលិតបានត្រឹមតែ ១៥ ម៉ឺនប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាករោងចក្រមួយកន្លែងចោលសិន ដែលស្ថិតនៅអាយុធ្យា នៅសល់រោងចក្រមួយកន្លែងទៀត នៅក្នុងខេត្ត Prachin Buri។ សម្រាប់ក្រុមហ៊ុន Subaru វិញនឹងបិទរោងចក្រនៅចុងឆ្នាំនេះ ហើយក្រុមហ៊ុន Suzuki ក៏នឹងបិទរោងចក្រក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ ២០២៥ ដោយផ្តោតលើការនាំចូលរថយន្តចូលមកលក់នៅប្រទេសនេះវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh591bMIN4QXWmbMS77rcXJEdmYkQwGI77hakzM9iJ4P3_dcUASV1EDup-WH6FWU5CyY4Fnx3Epui8RHMJB55JRAjlibr8AGCWHMFiAnK-8uGXNs7gsSjd5amFQljcQLD0_-NL436mgF2of6f8Exy2TJ64DHKRnIvFeKpyAmeVC_DwMwYHEvhyphenhyphenM0GovGB4/s1024/photo_2024-07-13_13-18-33.jpg

អស់ទាស់ ! បុរសជប៉ុនមានសង្សារម្តង៣៥នាក់ហើយអាចធ្វើរឿងបែបនេះទៀត

0

ប្រទេសជប៉ុន ៖ រឿងរ៉ាវនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter (X) នៅជប៉ុនចែកចាយយ៉ាងច្រើនកាលពីឆ្នាំ២០២១ ហើយនៅខែកក្កដា ឆ្នាំ២០២៤ រឿងរ៉ាវនេះ ក៏ត្រូវបានគេយកមកចែកចាយឡើងវិញពេញបណ្តាញសង្គម ដែលនិយាយពីបុរសជប៉ុនម្នាក់សេពគប់ជាមួយស្រីៗរហូតដល់៣៥នាក់ក្នុងពេលជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlS5cQTJyNVXrcU0Z1-nusGMtx_NjRenaPYsk2AHsKUV8mgBAwX0NoMKUCWWV3K6Ytl0fNnkgLSUraV18T2qTd298BQy90gP7BJcqVszywebmgVTofhcJYsuPVcc8VR67k4Jcc7v0P7XsFxJgtSy_u743lNpI_sp9JkGV29Ni4wxrL7wdNsb_hb6w3Bbg/s1280/photo_2024-07-13_11-54-07.jpg

បុរសជនជាតិជប៉ុនរូបនេះឈ្មោះ Takashi Miyagawa អាយុ៣៩ឆ្នាំ បានរៀបរាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានសេពគប់មិត្តស្រីរហូតដល់៣៥នាក់ ក្នុងពេលជាមួយគ្នា ប៉ុន្តែលោកពុំបានស្មោះត្រង់ជាមួយពួកនាងទាំងអស់ទេ គឺលោកសម្លឹងឃើញតែផលប្រយោជន៍ប៉ុណ្ណោះ ។

លោក Takashi បន្តថា លោកចាប់ផ្តើមមានទំនាក់ទំនងជាមួយស្រីៗជាច្រើននាក់ ក្នុងអំឡុងពេលលោកធ្វើការជាបុគ្គលិកលក់សម្ភារៈបន្ទប់ទឹក ។ លោកក៏ចង់ស្មោះត្រង់ជាមួយស្រីណាម្នាក់ក្នុងចំណោមស្រីៗទាំងអស់ដែរ ប៉ុន្តែលោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនទៅពួកនាងគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeq8YjD_Gi1EsyfdkUp519ZiFnfXnJNYOxQZXYYD3gRB3nGU7elmF53d61SgyV4PtTySo2CdDqSItw5rnbjeXUy4WN9raVNwl_JfabkATEH4ezT0agDjJyEHNeJM74pLyluerqqSAf335I5pKUhM-OQeblJ5WH_SIOsCEncWf6LjTOR38fXuTApaprv9w/s800/35gfs3.jpg

លោកបញ្ជាក់ថា ជាក់ស្តែង លោកបានប្រាប់សង្សារអាយុ៤៧ឆ្នាំ ថា លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ។ បន្ទាប់មក លោកប្រាប់សង្សារម្នាក់ទៀតអាយុ៤០ឆ្នាំ ថា លោកកើតនៅខែកក្កដា និងប្រាប់សង្សារផ្សេងទៀតអាយុ៣៥ឆ្នាំ ថា លោកកើតនៅខែមេសា ។

សរុបមក លោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនជាមួយពួកនាង ដោយសារលោកចង់បានកាដូថ្ងៃកំណើតពីពួកនាង ។ នៅទីបំផុត លោកក៏ធ្វើបានជោគជ័យមែន ដោយសារលោកទទួលបានកាដូសរុបស្មើទឹកប្រាក់រហូតដល់១សែនយេន (ឬស្មើប្រមាណជិត៧០០ដុល្លារអាមេរិក) ព្រមទាំងទទួលបានសម្លៀកបំពាក់មានតម្លៃថ្លៃៗទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ZQaGDW6OIy0rOY7Dy4BBzeeL_aCRsAQk2w2hfUYqsWc95J9a-YlBDn_hKq3MOdS0uwxq7iyMC3tT58n-cy9mYS97Po6bgkDW_hdR6Jf8Eo0z0Nvm4o3nGaGX8mL2D0G8AkCXUAPPHncmghMFgPvSAbGxfb92pIf8nB16wnxvG5BH_BNjuGx6DM5fYg4/s1200/photo_2024-07-13_11-54-23.jpg

នារីជាសង្សារម្នាក់របស់លោក Takashi បានប្រាប់សារព័ត៌មានជប៉ុនថា លោកព្យាយាមថើបនាងនៅថ្ងៃទី២ ដែលលោកជួបនាង ។ ពេលនោះ នាងក៏ប្រាប់ទៅលោក Takashi ថា ៖ «ខ្ញុំមិនចង់ធ្វើបែបនេះទេ លើកលែងតែលោកនឹងរៀបការ និងរស់នៅជាមួយខ្ញុំពិតប្រាកដ នាថ្ងៃអនាគត» ។ លោក Takashi ឆ្លើយតបថា លោកស្រឡាញ់ខ្ញុំពិតប្រាកដ ហើយនឹងរស់នៅជាមួយខ្ញុំអស់មួយជីវិត ។

ប៉ុន្តែក្រោយមក សង្សារ២នាក់ទៀតរបស់លោក Takashi បានដឹងរឿងនេះ ហើយពួកនាងក៏ប្រមូលសង្សារទាំង៣៥នាក់របស់លោក Takashi ទៅប្តឹងសមត្ថកិច្ច ។ ក្រោយពីសង្សារទាំងអស់រៀបរាប់រឿងរ៉ាវប្រាប់សមត្ថកិច្ចអស់ហើយ សមត្ថកិច្ចក៏ចាប់ខ្លួនលោកពីបទបោកប្រាស់ស្រីៗនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE1IqEd3J6qSEZSJyGpXa1h87niGqhgvezGcZg0-Jl57SjFtNfCdH5oqq4lLyzpfTaUZdVv6R4xbimj13AffB21g1pHuBF1K16p8hUS_ASz2C48RZRC7iPf8BAdWal8ck2ef5pr7jxyCj-dhYYTFpgPNLs6dyCRvE9YUF_U_vfT2cwA4tgeuRuFEKpJvk/s634/photo_2024-07-13_11-54-27.jpg
នៅឆ្នាំ២០២៤នេះ សារព័ត៌មាន TheThaiger បានព្យាយាមត្រួតពិនិត្យបន្ថែមថា រយៈពេលជាច្រើនឆ្នាំកន្លងមក តើហេតុការណ៍ខាងលើក្លាយទៅជាយ៉ាងណា? ប៉ុន្តែសារព័ត៌មានពុំទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងជោគវាសនាបច្ចុប្បន្នរបស់បុរសខាងលើទេ ៕

ទទឹងថ្ងៃ ប្រាសាទអាថ៌កំបាំងកប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ ដែលមិនដឹងសាងសង់ដោយស្តេចអង្គណា

0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRGdbiafccxsWVlJO2xlrf9hAzWn34dnSCx5hkFw0f2fHnsm4NVKh7cxW_yiyymyNzE4n-C89zhat3HKVTU8GDuPQ7aAOmmlYKeptv_URHzdsTCHXNSkdjTJUP55v8iMUca6VPkFuSgivX4GpHYwYreL3CcYfc-11Jmjesz6hNFyM4HKD_ovg2lecuWD4/s2048/01-04-2023-1.jpg

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpidm-mD5-jxADcTGVvhcgmxorfHk4FXQy33tjTlTQU4_s9g648xmGYtQ0jSSE7KNJJmTGZyX8rWgwICDMDCvUyS4vvIgdNVLMdPpHQPW8Y8wn36J-HX_wX5_dC-dBULVpLkashiKcqXaUftvhOWAYJC_Mxv4R-rM7u8y1leFDxqrygPu1W-0qALYcBw/s960/01-04-2023-4.jpg

ទេសភាពដើមឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

ដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3YU94UWvsavzmhyphenhyphenkQNBCprfqAgvv6VteUeVnt88QwC4kUJL8qcifhYLQs9KhBTGG3tdbN6Wpy6k15IlT1BMI2oX9YFmzo_Jya0pPeRvpg7JAITe5ibJu86awGtJjX606obsPpMyIip2xL__T_WbxCTpqMN4e6EkPBT6feYqCK0RhDnLj6zNApmgpy_-k/s2048/116427233_3562704780429544_5881974609501377374_o%20(1).jpg

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង និងដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕

 

ប្រទះឃើញត្រីបាឡែនជាង៧០ក្បាលដេកស្ងៀមលើឆ្នេរសមុទ្រស្កុតឡេន

0

ប្រទេសស្កុតឡេន ៖ មន្ត្រីអង្គការការពារ និងថែទាំសត្វសមុទ្ររបស់ប្រទេសអង់គ្លេស (British Divers Marine Life Rescue) លើកឡើងថា បានទទួលសេចក្តីរាយការណ៍ថា មានត្រីបាឡែនព្រុយវែងជាច្រើនក្បាលត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរសមុទ្រមួយកន្លែងនៅប្រជុំកោះ Orkney ប្រទេសស្កុតឡេន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihJVY-YhCcfMrK09p668QWPwKkv_u8HVe87plLV_BxSH-0LUfPgAfZO0_lJ9-RsvgQyy5N4B1mXKj9Hhf2ZPWf4a01dVM_5T8hyphenhyphen6hzAUUkvhgLgfDhyBBkfpbM8FklEXF-3hhoSKDlpZWIKmmdgECWwNLhmMY72At4Zs1x4DHTPS2nl051EaATxJU_CKk/s1280/photo_2024-07-13_10-53-01%20(3).jpg

អាជ្ញាធរស្កុតឡេននិយាយថា ត្រីបាឡែនដែលត្រូវទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់នេះ សរុបទាំងអស់ស្មើនឹង៧៧ក្បាល ហើយពេលអាជ្ញាធរមកដល់ឆ្នេរសមុទ្រ គឺមានត្រីបាឡែនត្រឹមតែ១២ក្បាលប៉ុណ្ណោះ នៅមានជីវិត ។ ប៉ុន្តែទីបំផុត អាជ្ញាធរក៏សម្រេចចិត្តចាក់ថ្នាំសម្លាប់ត្រីបាឡែនទាំងអស់ ដោយសារពួកវារងរបួសធ្ងន់ធ្ងរ និងពុំអាចហែលទឹកទៅសមុទ្រវិញ ។ ទោះយ៉ាងណា អាជ្ញាធរពុំទាន់ជ្រាបពីមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍នេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFi-796iX28QKhkutxF1jf-eOnRjEHAXLHgMJTyWaXo8xymnpfh2VY0RjLQZWg7La06ePkDy87fGQJz_Q75j_5agms7mQpIDZlRXpNf9tlNFjECJEC6H7LNhh4H8wjElMlxKVmzxjpJfG9UueH1U9ocsLHpy9q77OS9cmDAR9fvpBIJbuEtxnZU_Cqs4/s1200/photo_2024-07-13_10-53-01%20(4).jpg

ហេតុការណ៍នេះស្រដៀងគ្នានឹងឆ្នាំ២០២៣ ដែរ គឺពេលនោះ មានត្រីបាឡែនពូជដូចគ្នាចំនួន៥៥ក្បាល ត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់ ហើយវាកើតឡើងក្នុងពេលវេលាដូចគ្នា ។ ត្រីបាឡែនទាំង៥៥ក្បាល បានដេកស្ងៀមនៅលើឆ្នេរខ្សាច់កោះ Isle of Lewis ហើយមានជីវិតតែ១ក្បាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9etnJsnGw6iUQAYAmyfWd8xwrLsMOUdwmziP8AzPwQFg1HF3jdpCnls1FCDVNLf5tYpPoD8usFU8sK7o2nK4_IvYya7-rh3Nh9T4CuKMUUybFzH5FQKf4gR_WphJtCZBCgF7K2IP6CjW78Mu9eNpWqgHGDb3sEytwwy7auHAD2kkzrkFes3b9-QEnhU/s800/photo_2024-07-13_10-53-01.jpg

ដូចគ្នានេះ ត្រឹមតែរយៈពេល១ខែ (គឺខែកក្កដា ឆ្នាំ២០២៣) មានត្រីបាឡែនចំនួន១.០០០ក្បាលទៀត បានដេកងាប់នៅលើឆ្នេរសមុទ្រប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ។ រីឯអង្គការអភិរក្ស និងជួយសង្គ្រោះត្រីបាឡែន និងផ្សោត (Project Jonah New Zealand) និយាយថា វាគួរឱ្យសោកស្តាយណាស់ ដែលមានហេតុការណ៍បែបនេះកើតឡើងនៅប្រជុំកោះ Chatham ប្រទេសនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBpHau-a1BUj6lxHnLE8enXQ_YTm84mxwPy_0i66A4lzmKw1S_LZnP4IpzDwGI2NRfm67uCFy-Tiwrb_bytpztAD-2AcxVkbnyxPvqcFkY0ErWj-nyeJu6ZZoIXfeWeM9SR4RlpyKli7X7_z3ni3gOU8LUZOYu-aF0YsYB7abVcyE1kMETOVG4goapgo/s1280/photo_2024-07-13_10-53-01%20(2).jpg

គួរបញ្ជាក់ថា ត្រីបាឡែនទាំងនេះ គឺជាពូជ Pilot Whales ដែលពួកវាចូលចិត្តរស់នៅជាក្រុម ឬហែលទឹកជាក្រុម ។ ហេតុនេះ បើក្នុងហ្វូងពួកវាមានត្រីបាឡែនណាមួយរងរបួស ឬមានជំងឺ រហូតដល់ហែលទឹកខុសទិសដៅបណ្តាលឱ្យជាប់នៅលើឆ្នេរខ្សាច់ គឺសមាជិកក្នុងហ្វូងផ្សេងទៀតនឹងហែលទឹកតាមដែរ ហើយទីបំផុត ត្រីបាឡែនទាំងអស់ក្នុងហ្វូងត្រូវបានទឹករលករុញមកកាន់ឆ្នេរខ្សាច់ ៕

ហេតុអ្វីបានជាធនាគារស្វីសត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពបំផុតក្នុងពិភពលោក?

0

ធនាគារស្វីសគឺជាជម្រើសកំពូលសម្រាប់អ្នកជំនួញធំៗដែលចង់បើកគណនីអាជីវកម្មនៅបរទេស ហើយត្រូវបានគេស្គាល់ថាជា “ធនាគារដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក”។ ដូច្នេះហើយ តើហេតុអ្វីបានជាគេចាត់ទុកថាធនាគារស្វីសមានសុវត្ថិភាពបំផុតក្នុងលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVcd5PgYUUWn2ChvI6l07BQN7yh1l3W9J7spVJgy6DODnLqPGgTehVhS2rI8B-h6HUZEHyKU-Jvrdry2m0dbOiODdaL6Id6QncT1mRUAtiuGlcoIT2NyfmFngtTBfD50nZco7T-NSZiD6t9AsLUPZs9ollecJZbso84G2o45gpvY2Ch_SkcpRNsTMiAQ/s1200/photo_2024-07-13_10-22-03.jpg
សម្រាប់មូលហេតុនោះគឺ៖
១.ធានាការសម្ងាត់អតិបរមា៖ អស់រយៈពេលជាយូរមក ធនាគារស្វីសត្រូវបានអតិថិជនជឿទុកចិត្តយ៉ាងខ្លាំង ដោយសារការអនុវត្តច្បាប់តឹងរឹង ដែលរក្សាការសម្ងាត់គណនីធនាគាររបស់អ្នកដាក់ប្រាក់បញ្ញើ។ ដូច្នោះហើយ អតិថិជនដែលប្រើប្រាស់សេវាធនាគារស្វីសនឹងមានលេខកូដប្រាក់បញ្ញើដាច់ដោយឡែក។ លេខកូដរបស់អតិថិជនបរទេសគឺខុសពីអ្នករស់នៅស្វីស។ ដូច្នេះមានតែបុគ្គលិកធនាគារម្នាក់ប៉ុណ្ណោះដែលដឹងលេខកូដអតិថិជន ហើយមានតែមេដឹកនាំជាន់ខ្ពស់ ៣ នាក់ប៉ុណ្ណោះដែលស្គាល់ឈ្មោះអតិថិជនប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyrRW4npP0HGKdv36x_NxMNEZ5t2UeC3sJOFNm2sZMzvP-JNvr2CwtjzVv2B5_0uN5X6N5y8P0p54zpc3YNq6INEanBwde2JEklYk8zXJTTc9-xI0kHgG8Hl0Xpi49A44fiGDFbgEpo4CjfP7VKutp4JwoeuPUGpEYG-tkw8AkjPAJ7J0R6Jj5kSyvtmg/s1280/photo_2024-07-13_10-22-28.jpg

២.នីតិវិធីបើកគណនីតឹងរឹង៖ ខណៈពេលដែលធនាគារផ្សេងទៀតអាចបើកគណនីអនឡាញបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា ជាមួយនឹងធនាគារស្វីស អតិថិជនត្រូវតែមកដោយផ្ទាល់ និងបង្ហាញឯកសារអត្តសញ្ញាណមួយចំនួនដើម្បីបើកគណនីជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtdXdpyWN-pdKTLHkZU5-d4n_n6vr8dg7an1FeuGAvtnXAsrRV4MxOIoP5H-LLKrALUfmdZFFPA3HeFQI2P2auN0XV9YlFUfSWkSfjhDRRX0pvuF5Bw1N-4jcHMYe2mWbZJZaG9m3sUCZTWTUzBN6qDcLwivr0pGBaycyXIIwlssyRRTzju1xhtj0U4Yw/s800/photo_2024-07-13_10-22-51.jpg

៣.ការអភិវឌ្ឍន៍ផ្អែកលើសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៖ កត្តាមួយទៀតដែលជួយធនាគារស្វីសទាក់ទាញប្រាក់បញ្ញើរបស់អតិថិជនគឺការអភិវឌ្ឍន៍របស់ពួកគេដោយផ្អែកលើនយោបាយស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ អត្រាអតិផរណារបស់ប្រទេសស្វីសតែងតែមានកម្រិតទាបបំផុត ជាមធ្យម ០.៣២% ហើយមានបរិត្តផរណាច្រើនឆ្នាំ។ នេះជួយរក្សាប្រាក់បញ្ញើនៅក្នុងធនាគារស្វីស បំប្លែងទៅជាហ្វ្រង់ស្វ៊ីស ពីការបាត់បង់តម្លៃតាមពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmGFzh9jMzCXL-LscgDr6pr3LKXWvcFRIiPJzDU9Wd-9UH-KqsGCFLFLo2FIhnZZCg8XL20eu0du6rFse1Z5L0vTh_YG_jxcHWXlcHBK7E6VFxZ9aPRmkavO2DNFvU-9C0yFxP3-03oZ1nDBryc8A9fQTt9wPCGrqyLNjpU-8V7STvMLBKI9hOFF8bPUU/s1280/photo_2024-07-13_10-23-39.jpg

៤.គុណភាពសេវាកម្មល្អឥតខ្ចោះ៖ ដោយសារតែវាបម្រើដល់អ្នកមាន ធនាគារស្វីសផ្តោតលើលក្ខណៈសម្បត្តិរបស់បុគ្គលិករបស់ពួកគេតាមរយៈដំណើរការជ្រើសរើសយ៉ាងម៉ត់ចត់បំផុត។ ក្រៅពីជំនាញល្អ បុគ្គលិកធនាគារក៏ត្រូវចេះយ៉ាងហោចណាស់ ៤ ភាសាដែររួមមាន អង់គ្លេស អ៊ីតាលី បារាំង និងអាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5hwGeM8su99XnXH6TJcVb8Eb0NfsnwBA6eiu-S6lplFBWIo_3iURMWeSShJ7pFvHu1B-OJQTKHEXw5EWnDhAGNVr68gG17BubFDob8XJMQuvH0LYz753QWBqpkYx4u5do5ICmestUBIVLPRwzF7owFmHnwz0j9aAVO-UnLiZD-Wbowu6WOTz7NlkpyN0/s1216/web_zuerich_spruengli_paradeplatz_1280x960_21003-1.webp

៥.ការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាព៖ យោងតាមអ្នកជំនាញធនាគារ វិធីសាស្ត្រគ្រប់គ្រងគណនីរបស់ធនាគារស្វីសគឺមានប្រសិទ្ធភាពណាស់។ ធនាគារស្វីសក៏បានទាញយកអត្ថប្រយោជន៍ពីផលប័ត្រអតិថិជនរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពធនធានវិនិយោគ ដោយភ្ជាប់ទំនាក់ទំនងការងារ និងសកម្មភាពអាជីវកម្មរបស់អតិថិជន។ នេះត្រូវបានគេចាត់ទុកថាជាលក្ខណៈទាក់ទាញមួយដើម្បីទាក់ទាញអតិថិជន និងបង្កើតបណ្តាញអាជីវកម្មសម្ងាត់ដែលមានប្រសិទ្ធភាពខ្ពស់៕

យន្តហោះបង្ខំចិត្តចុះចតបន្ទាន់ ព្រោះអ្នកដំណើរប្រុសម្នាក់ប្រព្រឹត្រទង្វើពុំសមរម្យ

0

សហរដ្ឋអាមេរិក ៖ អ្នកដំណើរប្រុសម្នាក់បានប្រព្រឹត្រទង្វើពុំសមរម្យ និងដើររំខានអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបណ្តាលឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ទើបអាកាសយានិកបង្ខំចិត្តចុះចតយន្តហោះជាបន្ទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAtfMb3NBw8gHZMDuas_gPoNfEV6EN50-By0bqwEJFWqB3FjqDQg9vkFVEZ0Hrju3BsOmn8WnFjqTU6PTVCMa-G9sXif4wn5R4T04zYQcjNCbuNiwOF7VxMrDRIpSf2ZEdS9hbdOhw0jHn1yruAdVULlNCFScOBcbQ5pkqUlwQh9BDpVTj4JotAabLjg/s931/American-Airlines-iStock.webp

សារព័ត៌មានរាយការណ៍ថា អ្នកដំណើរប្រុសរូបនេះបានផឹកស្រាបៀរ Jack and Cokes មុនពេលឡើងជិះយន្តហោះ និងក្នុងអំឡុងពេលប្តូរជើងយន្តហោះ រួចហើយក៏បង្កចលាចលតែម្តង ។ លើសពីនេះ អ្នកដំណើរប្រុសរូបនេះក៏បាន ស្រា.ត ខោរបស់ខ្លួនបង្ហាញអ្នកដំណើរផ្សេងទៀតពេញយន្តហោះ ហើយថែមទាំងបាញ់នោមលើផ្លូវដើរក្នុងយន្តហោះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5J2ZVsvnZ_JwJkB42drNq94yUKhls2IdcFbGnvnZfA_bfTIA6Euwt4_zffI1Qg61KweD_cy58f4w_LvpcrTu5aNnUv0UWmDWUzz3crFwm_q6bWG6bakQivhTPMARpMVorJsq3jyMahK6uqIlSHECiXirJdAlji9NAxV4lBRZGNnlb0pmoRCt6a78eaWQ/s720/photo_2024-07-13_10-12-41%20(2).jpg

ក្រោយពេលយន្តហោះចុះចត សមត្ថកិច្ចបានចាប់ខ្លួនលោក Neil McCarthy អាយុ២៥ឆ្នាំ មកពីរដ្ឋ Oregon សហរដ្ឋអាមេរិក ពីបទករណីប្រព្រឹត្តទង្វើពុំសមរម្យនៅលើយន្តហោះ American Eagle 3921 ដែលហោះហើរពីទីក្រុង Chicago សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ។ ប៉ុន្តែយន្តហោះនេះត្រូវបង្ខំឱ្យផ្លាស់ប្តូរគោលដៅទៅកាន់ទីក្រុង Buffalo រដ្ឋញូវយ៉ក ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ American Airlines ។

លោក Neil McCarthy បានសារភាពប្រាប់សមត្ថកិច្ចថា លោកចូលចិត្តផឹកស្រាបៀរ Jack and Cokes ហើយលោកបានផឹកអស់ជាច្រើនកែវ មុនពេលឡើងលើយន្តហោះនៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ។ បន្ទាប់មក លោកក៏បានផឹកស្រាអស់ជាច្រើនកែវទៀត ក្នុងអំឡុងពេលប្តូរជើងយន្តហោះនៅទីក្រុង Chicago ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjez6N-5uxdi_8SNUt83LM_whUq-uJ1TOQvIsR5qwKeIzfM_4e0kCjx1UTK5fcsBiKD3emfcx6TtCPmTR4Wkk4bQ7vYo_hjjlBIy9zlTvljc5xUCHWNouLEm-P6nlJtKtWtYtJ_xDToCLYV36yAF2VaNvavRSGWPRP20eBxSDPbQFRjqpNv9HVNjxkXYYE/s680/photo_2024-07-13_10-12-40.jpg

ចំណែកសមត្ថកិច្ចនិយាយថា អ្នកដំណើរផ្សេងទៀតបានយកទូរស័ព្ទដៃថតរូបភាពលោក Neil McCarthy ផ្ញើមកសមត្ថកិច្ច ហើយក្នុងរូបភាពនេះ គេឃើញលោកស្រាតខោរបស់ខ្លួនចេញ និងឈរបាញ់នោមនៅលើយន្តហោះ ។ ក្រៅពីនេះ សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសន្តិសុខ និងបុគ្គលិកអាកាសចរណ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2cCX-yYLAEU_-VeqGeErZ37xywHJNAKtzAGFLXQh-WgZ8QJgGxSGnvne1XcR3Vbka_gWa9UQu7v7lumSBhJZU59zyAqcwrEbBAAyGm5hH70h8sPGFF6xpVcLX54zojZhiI7BzsXgo8ZXXR2KGLsAp4JCx0_n0bbIsmwNVe-z_fxc78AhJN4IteYUs2RA/s1280/photo_2024-07-13_10-12-41.jpg

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បញ្ជាក់ថា យន្តហោះនេះត្រូវបានអាជ្ញាធរបញ្ជាឱ្យផ្លាស់ប្តូរគោលដៅភ្លាមៗ ដោយសារមានការរំខានពីអ្នកដំណើរ ។ សមត្ថកិច្ចបានចោទប្រកាន់លោក Neil McCarthy ពីបទបង្ហាញអវៈយវៈភេទរបស់ខ្លួននៅលើយន្តហោះ ហើយលោកនឹងជាប់ពន្ធនាគាររយៈពេល៦ខែ និងបង់ប្រាក់ពិន័យចំនួន៥.០០០ដុល្លារអាមេរិក ៕

ទីបំផុត! កម្ពុជាឈ្នះមេដាយមាសទី១ហើយ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី

0

កីឡាការិនី ខៀវ ចិន្ដារ័ត្ន បានឈ្នះមេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) លើកទី២ ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yxj5nLzTamL9Nr4YUG9bGMmD82X9LV2cqgsZmJWjrqxTtfqO6cMt9dGGCYKzt8IUec3GoxRM6L2mNAPQLCPq8Q8OrsVL2KwdgrlhUXvaefTVpasH1yRtju-OVQL0L20-waTJywuwqoEvP0MOiVikxbERKe6VqD_AdxNwaPDBVqVZiFV74Q9bEawcuTo/s1350/FB_IMG_1720788383280.jpg

ក្រោយចប់ការប្រកួត កីឡាការិនី ខៀវ ចិន្ដារ័ត្ន និយាយទាំងហូរទឹកភ្នែកថា ៖”ខ្ញុំពិតជារំភើបណាស់ មិននឹកស្មានថា ខ្ញុំអាចធ្វើបាន។ ខ្ញុំអរគុណលោកគ្រូខ្លាំងណាស់ ដែលបានផ្តល់ឱកាសដល់ខ្ញុំ។ គេប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ ខ្ញុំតូចណាស់ មិនអាចវ៉ៃប្រភេទទម្ងន់ ៤៩គីឡូក្រាមនេះបានទេ ដោយសារខ្ញុំមានទម្ងន់ត្រឹម ៤៣,៥ គីឡូក្រាមប៉ុណ្ណោះ។ រីឯកីឡការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana ទម្ងន់ ៤៨,៨គីឡូក្រាមឯណោះ។ ប៉ុន្តែមានការជំរុញទឹកចិត្តពីលោកគ្រូ ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ ដែលធ្វើឱ្យខ្ញុំធ្វើសម្រេចបានក្តីប្រាថ្នា ឈ្នះមេដាយមាស១គ្រឿងជូនជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOhBgzV6_KX22Mjn0R8r3dAz1OitZ2Lp2pRCdJO4z8ymo20dlSjCKlJd4a4LUbO0BZiuOZtFQftT_T7ue4OR7YrwKx6nC5_qrBhV-l058nqElbiBpbhDZXEeqQhhlS2vWx2xxwJf2uO4eG7dTAtxobyDIP6qnTRlwK7IbuCnseXvSpJcQOnjOqomu2f-s/s1350/FB_IMG_1720788384483.jpg

គួរបញ្ជាក់ផងដែរ ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) បានប្រព្រឹត្តិទៅបានដល់ថ្ងៃទី៣ហើយ កីឡាការិនី ខៀវ ចិន្ដារ័ត្ន ជាអត្តពលិកខ្មែរតែម្នាក់គត់ដែលទទួលបានមេដាយមាសនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaa-w-U_DoDhkIsdOjIFiQpbQLIBBS-bzshTf7F4BHa004h2XtHH-UlYzvfBGnT7viqXWZGg2t6WeSfLO8UHanfLKm7MXAxn72R4fCwbE_deq6SXgO8l4CVsa2UoLI4UGIsGSb_xgyzlaN8xbGET00IKsSaxCczojDM8enfhOUxmm74IgbPtwApiytuhU/s1350/FB_IMG_1720788389960.jpg

វាលខ្សាច់ក្តៅបំផុតលើពិភពលោកបានប្រែក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ

0

បរទេស៖ អាតាកាម៉ាដែលជាវាលខ្សាច់គ្មានប៉ូលក្តៅបំផុតនៅលើភពផែនដី ស្ថិតក្នុងប្រទេសឈីលី ត្រូវបានគ្របដណ្តប់ដោយផ្កាពណ៌ស្វាយដ៏កម្រដែលរីកនៅពាក់កណ្តាលរដូវរងារ បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi00o5voGMpFHHX4o3zIesAnAFD63gmmj8Fk9svZxcvhx6GmOsv6Vpb4RFhUkvA1cUdw6kqXCFtiYWbHMiu_h_UDzWg8LEXk9c5ni2SBxmJ7Uf11cz-RN4WMXHFwc99bEtUIbV1bXTvhGU_TrgowOUH2hR8gduG55QRK42t-rax6FWYhqXb0LyKyW0nPCA/s1199/63352525_605.jpg
យោងតាម IFL Science ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថាអាកាសធាតុនៅទីនេះគឺមិនធម្មតានោះទេ ដោយសារតែវាលខ្សាច់គឺក្តៅបំផុតនៅលើផែនដី ធ្វើឱ្យផ្កានានាពិបាកនឹងរីកដុះដាលខ្លាំងណាស់ ទោះជាយ៉ាងណាវាហាក់ដូចជាចម្លែកដែលរុក្ខជាតិអាចរីកដុះដាលនៅកន្លែងដ៏អាក្រក់បែបនេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2qPnUrjqzkd-ujWTDv1X8qkqXsXmnaOVbepyfZQm6flNyLrdd_EDEplB0nS8SkDu8b4ewGK7Dy5y5vLJZ3lIurgZhoeszOE-hP1pPWc2Pi5jKpLqB8OLHjwzMxuzRN824KyC04-kgQra9DHUpjNrt6HxqR6ohLFeRR9xkeiuseaPm3XlXG88dj2yu-sU/s2500/frontiers-ecology-evolution-atacama-desert-bloom-5.jpg

នេះគឺជាបាតុភូតដ៏កម្រមួយដែលធ្លាប់បានកើតឡើងរៀងរាល់ពីរបីឆ្នាំម្តង។ កន្លែងដែលមានអាកាសធាតុដ៏អាក្រក់ និងមិនសូវមានអ្នកស្គាល់ ស្រាប់តែក្លាយទៅជាកន្លែងដែលមានផ្ការីកយ៉ាងស្រស់ស្អាត និងជាវាលខ្សាច់មួយដែលទាក់ទាញភ្ញៀវទេសចរបំផុត។ វាលខ្សាច់ដ៏ក្តៅនេះបានប្រែក្លាយទៅជាសួនផ្កា ២០០ ប្រភេទដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រ ដោយលក្ខខណ្ឌអាកាសធាតុនាពេលថ្មីៗនេះ ហាក់ដូចជាសមស្របជាចម្បងសម្រាប់ “ផ្កាពណ៌ស្វាយ” ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBbh8Wjs_3_aKPV4F49LF3weqnQzzs1eX45WkDAMuakukpaCqNvuTsNC4JTlyhYKzNQ5PqKPBXIIrBdBQXetI3ytvc8zmYWrO5BxoUG9zV086LfIWHZmsZXAkaTzVEkPtT4g5q6Dwvbq7k2dC_bEC8kc_gfp2xIuRGuTbrvSr5TDGEwLwc3EadPyA_im0/s1280/photo_2024-07-13_09-28-14.jpg

ការរីកដុះដាលរុក្ខជាតិនៅលើវាលខ្សាច់ជាធម្មតាកើតឡើងនៅខែកញ្ញាដល់ខែវិច្ឆិកា នៅពេលដែលភ្លៀង កំដៅ និងពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការរីកដុះដាលនេះបានកើតឡើងខុសពីធម្មតា ហើយទំនងជា El Nino គឺជាមូលហេតុ។ El Nino គឺជាការប្រែប្រួលនៃសីតុណ្ហភាពទឹកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានឥទ្ធិពលលើពិភពលោក ចាប់ពីខ្យល់ សីតុណ្ហភាព ទឹកភ្លៀង រហូតដល់ឥទ្ធិពលព្យុះត្រូវបានប៉ះពាល់។ នៅពេល El Nino និង ENSO ប៉ះគ្នាសីតុណ្ហភាពផ្ទៃមហាសមុទ្រនឹងកើនឡើងនៅតំបន់ត្រូពិចកណ្តាល និងខាងកើតប៉ាស៊ីហ្វិក។ នេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់កើនឡើងខ្លាំងនៅក្នុងតំបន់មួយចំនួន ហើយនាពេលថ្មីៗនេះភ្លៀងនៅវាលខ្សាច់ Atacama ក៏បានបង្កើតលក្ខខណ្ឌសម្រាប់ផ្ការីកខុសធម្មតាបែបនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHrIDu3pqfRPuBujrWS-K9ZRALAcqo1oDFCOqXr0mniZDncyPXYqEFiaYZduI4wYZdXg8vsO-9Z5VlRtErjVyNLManY1-OMts9h-yjXolg1nbhKrrfHBJfiDMn1DzlcNkqBSmg41BJ2_08FDAw4ObZtoIkc6mOM_l131Xh_QY9hTBXqWS9T0wolMv-UcI/s1280/photo_2024-07-13_09-28-22.jpg

យោងតាមលោក Cesar Pizarro ប្រធានផ្នែកអភិរក្សជីវចម្រុះនៅមូលនិធិព្រៃឈើប្រទេសឈីលី (CONAF) បានឱ្យដឹងថា ភ្លៀងធ្លាក់ពី ១១ ទៅ ១២ មិល្លីម៉ែត្រក្នុងខែមេសា រួមផ្សំជាមួយនឹងពពកទាបក្រាស់ដែលគ្របដណ្ដប់លើដីជារៀងរាល់យប់។ ខណៈពេលដែលវាលខ្សាច់ក្តៅជាធម្មតាគ្របដណ្តប់លើផ្ទៃដី ១៥,០០០ គីឡូម៉ែត្រការ៉េ ផ្ការដូវរងានេះគ្របដណ្តប់ត្រឹមតែពីរបីរយគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងភ្លៀងដែលរំពឹងថានឹងបន្តធ្លាក់ចុះ ផ្កាទំនងជារីកដុះដាលបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANE9skXvkzEJv0waDL2YJBd1_nAkljD2waJ5ojfGyt0WGCESxGC5aHhwWhfeQl711ArIgk4ogVB9nkhYa8uk45Y52Ah63dmjFoDipw555dghVDUJswEqLAA0n8SwHimK1Z8Grkuk_PQh6Yx0HeZWfBEZLyt0F3e253vf45bnSlA1iyTZvusfAGu5ST58/s1280/photo_2024-07-13_09-29-49.jpg

រដ្ឋ ត្រៀម៥០លានដុល្លារ ផ្សព្វផ្សាយតំបន់ទេសចរណ៍

0

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សម្តេចធិបតីហ៊ុនម៉ា ណែត បញ្ចេញកញ្ចប់ថវិកា៥០លានដុល្លារ លើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥ ឱ្យបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhiQT8BGFEwTxKh6GnYSwr9y8soB1MKDkTlayt83Yd5z4nhXoy6tJz8ROPBid0w5yC2s9U_2yjRDCJR53kH3avsFVVLetUeRmTiOE-ZvTicqfelA2MRdoHfJ6IQ5VOiXIzczhgUxguTAuJSqEKC0ubhsanRd4QAR_48tJSpr_qcFxoWz_91Gr13sZct4/s1280/fn-2024-07-10-09-32-02-0.jpg

ថវិកានេះជាបដិភាគ របស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា។ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំ សមាគមនេះ បានចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយ ទេសចរណ៍ពីកម្ពុជា ទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIq7E5W3-MG4M8OLqYNwiusyDX6YcCxo61sSCdAaDtJvvWLM0uupQj0RPrv403lSlTJiahcxIyBUsZBMk5nOyzJ8G0E3yaMrJ7Ddeu4IfNLbatR7QRroNcu10JBePQudEIGyi0lPipU7zsg83cIAk8FNhtnz7nkr6dyOCXGXVJoMXfPIiJGEQPSGhcUmU/s1200/0bb21999052ec257dc6c4a8ae58c15c8.png

ទីប្រឹក្សារបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា៖” យើងត្រូវការបញ្ចុះតម្លៃសេវាកម្ម ការរឹតបន្តឹងការងារមួយចំនួន ការងារទាក់ទងនឹងទិដ្ឋាការ ដែលគូរលើកលែង។ បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សវុត្ថិភាព យើងមិនគួរមើលរំលង ព្រោះវាជាភាពទាក់ទាញមួយ។ ដោយឡែក បញ្ហាតម្លៃសំបុត្រយន្តហោះមកកម្ពុជា ថ្លៃជាងគោលដៅដទៃទៀត ដោយសារយន្តហោះរបស់គេ មានភ្ញៀវជិះពេញៗ ប៉ុន្តែមកកាន់គោលដៅកម្ពុជា មានភ្ញៀវជិះចន្លោះពី ៥០ ទៅ ៧០% នៃកៅអីយន្តហោះសរុបប៉ុណ្ណោះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwS9ZncRWn318Q4H1fjV7jxn9nMBkJ2netmSScvly21CunQC2Mlsmppta69RmxMjPcqmZ_M4k22Zd4YTDxbUqLVHBQG8JqcPl_Qi4B6CCNDVqzXnYgvQOm1HNT9MWYtRUq3Ym2bMs-Lv4SEQ6dRPCefn1NS89QD_qTZAmKnnc9s0SERqcJj1PIH_KP3JM/s750/image.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SMsZ6Cayf2sXQbAhy_BzzZ86PfMa2XYLxj3-G3zTepDPWtnX4wxto9QBzHUFJm7FD6kOrNAy9dXRzqnyGEsnLVqDAAz3aoAaeiaNkjpnjpVY8bYDPhMngnoAoLtivnDIhUOitYytLLbzL5OHKZB4PAF7Ly3-bFXEZclVCr8H7Xh_RW8N-Jn7Jq2Ca74/s1728/1-Koh-Song-Saa-copy.jpg

 

«ប្រាសាទរយពាន់» ស្ថាបត្យកម្មសតវត្សទី២១របស់ខ្មែរ ត្រៀមបង្ហាញខ្លួនលើទឹកដីខេត្តព្រៃវែង កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន!

0

ថ្មីៗនេះ យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គមដោយគេហទំព័រមួយដែលមានឈ្មោះថា ChivaPage – ជីវ៉ាផេក បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញពីសមិទ្ធផលថ្មីមួយក្នុងខេត្តព្រៃវែង កំពុងតែស្ថាបនាឡើង ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9x7PE2zmZJGpIlOq44za1nhv_ravHvot4G4rsM9rKHjQDmg1HBFV6UOVNtfM3g8Z1pYSvJXYcz8gRQQMSk0TCdv-WA8hUcM6ixY2plJ1L0glFhkQej0TNvoXqRQgbOxCDLwKBvTuheKhSUZcIFTMlN69RaPRjg6akwCcsxiWsNDg5SD1c3k-IxRhbTs/s2048/450519000_1096776645791183_6152338598749408692_n.jpg

ប្រភពដដែលបានគូសបញ្ជាក់ថា «កម្រមានណាស់វត្តដែលកសាងប្រាសាទអស្ចារ្យបែបនេះ!នេះជាប្រាសាទរយពាន់ ដែលកំពុងតែសាងសង់ ស្ថិតនៅក្នុងវត្តគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្រាសាទមួយកន្លែងនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់ព្រះគុណម្ចាស់ Lon Song ជាចៅអធិការវត្តថ្នល់ជ័យ ដែលបានដឹកនាំពុទ្ធបរិស័ទមកធ្វើបុណ្យ នៅវត្តគោកសំពៅនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPMUUbo3sjcog9tYWIqrBgx91ZS-p0WT10O3nyOTd71G4JEWs2890zneWmr44oNzYH4dOwdz-03uS1SaBazrWwajkD03FKAI6MEMlWpFgOCkZEU3gCS1dmbcyHvHx7JSOLZi7hTMiMsgVCb5GaF1EuWPqe9A2cRanaL5S6tffP1PWqlymHKPALRSRyR0/s2048/450904168_1096776602457854_7784738962236642630_n.jpg

ដោយសង្កេតឃើញថា ប្រាសាទនេះមានផ្ទៃរាងជាការ៉េបួនជ្រុងស្មើ ដែលមានកំពូលសរុបចំនួន៩ ក្នុងនោះមានកំពូល១ស្ថិតនៅចំកណ្តាល ធំជាងគេនិងខ្ពស់ជាងគេលយចេញមក ខណៈព័ន្ធជុំវិញដោយកំពូលចំនួន៨។ បច្ចុប្បន្ន ប្រាសាទនេះកំពុងតែសាងសង់ និងឆ្លាក់បាននូវក្បូរក្បាច់រចនាខ្លះៗ នៅតាមកំពូលប្រាសាទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAK0mwtST5My7zg0N54C2-NvSvzQ31jLQImvc70NoVOWUhr5Zt5G8Z-ek7_uEd4I1BMalTY3SM8CdfxO5Mgk55ni2vZO7ULABnHHTYfvDcgnQTecFcGmiyVgJonLBzo0anQ_NLWlcEwz88Vhz3KH6kKc2cFvwSwg6pwO4V5yrEOBGWo8jk2FmlJcTgDc/s2048/450672383_1096776675791180_2336389721320746707_n.jpg

បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បាន ចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា«សង្ឃឹមថានឹងនៅគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត»។ អ្នកខ្លះថា«ប្រាសាទនេះនៅក្រៅធំណាស់»។ អ្នកខ្លះថា«ខ្មែរធ្វើបានខ្មែរមានមោទកភាព»។ អ្នកខ្លះទៀតថា«ប្រសិនបើខ្មែរយើងសាងសង់សំណងបែបរចនាបថបុរាណច្រើននោះ រាប់រយរាប់ពាន់ឆ្នាំក្រោយក៏ក្លាយទៅជាប្រាសាទបុរាណ បន្ថែមដែលកសាងឡើងក្នុង ព.ស ២៥០០ជាង»៕