Home Blog Page 981

លេចវត្តមានជ្រូកទឹក នៅដែនសមុទ្រខេត្តកំពត

0

ថ្មីៗនេះក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-YCLyHiKVZfjkg9HoxsmtZVysUqUrx-hpaCYXR5TJJdDIqHQCHb_SgPSLZDCdFumT7VnCxfhhgfPXBD4yKdnZ-y4X9dag4iwlTe_0T8mQNKd9efrBU_Xpgq2Mr3FDdAUA7SvfV6WwCzxntZVy6uPTraPWy-r4CidUa615SEKxvt_t4zO4VUa59Pc8mQo/s640/IMG_20240715_132935_789.jpg

វត្តមានជ្រូកទឹកនេះ ធ្វើឲ្យយើងដឹងថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq95G7J7h4PeDL5_5XqFT-w03uRLJBSGex5VIgfdW0pCG52x9_e-Q1HV6vjZepihYHkKEzADkj9pUmDTwOZ6_Y6dXAXGWhrK4pZsGYEhaKzSAm5BAgmXlsFLF7F8yhpqHbn8j5yYYoaGdWx72cLoExxxi9jNmYT2JMpYYJjk2beCNVPxm4mzcEs-GEanI/s640/IMG_20240715_132935_819.jpg

ជ្រូកទឹក គឺជាថនិកសត្វធំមួយដែលរស់នៅពេញមួយជីវិតរបស់វានៅក្នុងទឹកសមុទ្រ ដោយភាគច្រើនវាចូលចិត្តរស់នៅកន្លែងដែលមានទឹកក្ដៅឧណ្ហៗ រាក់ ហើយថែមទាំងមានស្មៅសមុទ្រដុះ។សត្វប្រភេទនេះ មានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GKiaxzIbHI2voLJwtTgVDDmX5TkfIafjOI_SUh5z9RIyIbIhjdNWQWyWfR6CqQEXfXY6NU2g0er2OciEUvD8KlqwU1l4MS0XodIIMzq3w-yJwZjKXOGFwvhmMQiBF-YUuzSbxNBAPOZSKeBPpMhGe2NG4WySh2D_VQnMplRE5NLgYMbBH1zof4rGeYQ/s840/Dugong_N.webp

វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម៉ែត្រ ពេញវ័យ ៣,៣-៤,១ម៉ែត្រ និងទម្ងន់ ទើបកើត ២៥-៣៥គីឡូក្រាម ពេញវ័យ ១០០០ គីឡូក្រាម៕

ប្រើធម៌ក្តៅ! រដ្ឋបាលខេត្តតាកែវ ទុកពេលមួយសប្តាហ៍រុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង

0

អភិបាលខេត្តតាកែវ ឯកឧត្តម វុី សំណាង ចេញសេចក្តីប្រកាស ទៅដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ត្រូវរុះរើចេញជាបន្ទាន់នូវប៉ាណូផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCSCqfueAOenX7qegHOTACk5QkVwKm7HEIuJklBTr8rxHlqml6zp3cM4sHHh35hryCY5gqyV3tAp0c9f8bGCYvESulrkuGPHkeAOBaZtCd0JVEgeVsjY3uRXpqeOfjE8Lq0anPZPa442-D4Zkq4XL4OjjyndYJOM_KD99Sll8mFHJ_xc4yOYesopDOrs/s1080/b2246bdec3844aad491b19c912e922a6.jpg

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា៖”ការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទ តាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានាដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តតាកែវ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbKKYZXlkSMK99OeXhmgTueODZLGYgqwryckRAIF5IB0ysCwa0ZaMeaXhtQYp3750Dqvwk57cx2JOP6MpuEGs_09bCyoWqHE1r2BpeLEBrw8E7sybew3bBtv0VDB3tlDeRN-IROMX6BWDXChov70gJ3gDzZ7SjwQdV4bfxRJyHairoqrn3WZQLZznXlk/s1280/449987051_2397923400597497_2552164918478272513_n.jpg

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានចេញលិខិតស្នើ ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់នូវប៉ាណូផ្សព្វផ្សាយស្រាបៀរ ក្នុងរយ:ពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzor7pkFLeCx2M0NWOhH73nf2so7Gz2HaOLJ-R-uDkx9_18qfsMCtkB_ljF21cnH_WtprcNmzH_qD1OwkrxeToUeFu4bQglDYeB-Y6RdTPBqjpfeAfM3_aljNAT2Atlk-kzS5A5vBliGwMXUag_5qPTjlfN90bD6UoU17Tg6o34eqGXUdUh5aQf0bLt6I/s1280/449997126_2397923447264159_1044962562602721753_n.jpg

បើមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ ។ រីឯការ ចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6ulo3Hjv_8qjYs7MeSgH6zRwlOr14wqUOsOXFzzR0eNUYGsmJayjL8aYWCH1jP1YT5N99SALB7ZL5cpbEgrY8p2jZhnZyeSNwWiwJ1ASZ3CQGja5MqnBKW_-lkKLpMpDv9mf6G_xWJYVLze5bNFEhFFOGjNSPn5s1Hnoc984JUWKp-6ORJDdmGQ0Plg/s1280/451383787_900390335458637_583309171150918336_n.jpg

ឈ្វេងយល់ពីប្រទេសអេស្ប៉ាញ ជាម្ចាស់ជើងឯក Euro 2024

0

បន្ទាប់ក្រុមជម្រើសជាតិបាល់ទាត់អេស្ប៉ាញឈ្នះជើងឯក Euro 2024 បានធ្វើឱ្យប្រទេសនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក។ យោងតាម National Geographic ដែលជាទស្សនាវដ្តីល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយពីរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងប្រទេសអេស្ប៉ាញដែលអ្នកគួរតែដឹង៖ ប្រទេសអេស្ប៉ាញមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអេស្ប៉ាញ ដែលកាន់របបរាជាធិបតេយ្យសភា ដោយមានទីក្រុងម៉ាឌ្រីដជារាជធានី និងមានប្រជាជនជិត ៤៨ លាននាក់ ហើយភាសាសំខាន់ៗក្នុងប្រទេសនេះគឺ អេស្ប៉ាញ កាតាឡាន និងកាលីសៀន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVn40IvV8UaUtcuVZUtPpvN6CJyD1XSd6MgRwpPPzDAzKB_tan-EAu9TcxxQElcB3YY23tX2yg9FZJUC8qQTHj3Jf2Bo3jUBLSkWK-I4jM2nou9K7-6IJUtVjrqkTHfONdnmylrzTJ66dRgHc7TxTqDHKzxUR9Zx0v45UbB6Z_4ouc8IElFdI4Vm6Gx8/s1020/photo_2024-07-15_14-47-16.jpg

យោងតាមទិន្នន័យពី Statista 2023 ភាសាអេស្ប៉ាញគឺជាភាសាដែលមានអ្នកប្រើច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោក បន្ទាប់ពីអង់គ្លេស ចិន និងហិណ្ឌូ។ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ ជាប់នឹងទ្វីបអាហ្រ្វិក ជាប្រទេសដែលមានផ្ទៃដីជាង ៥០០.០០០ km2 ក្នុងចំណោមប្រទេសធំជាងគេនៅអឺរ៉ុប។ អេស្ប៉ាញកាន់កាប់ភាគច្រើននៃឧបទ្វីប Iberian របស់អឺរ៉ុប ដែលលាតសន្ធឹងពីភាគខាងត្បូងពី Pyrenees ទៅ Strait of Gibraltar ដោយបំបែកប្រទេសនេះចេញពីទ្វីបអាហ្វ្រិក។ នៅភាគខាងកើតនៃប្រទេសអេស្ប៉ាញគឺជាសមុទ្រមេឌីទែរ៉ាណេ និងកោះ Balearic ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9axs55boxtXYBkQXfvHbIZUOWjc6vEqNfjjymLb1dLPJ5s_uSZZTsyInhGybrQUfpMNP87WYNZhv7NjLbHF0V8JztDLHw75x0hMZvcPWF0f8NQVoWMw_HOFtytObYV3olH2osCRIf6X85voKkl-h8grTm2pep-jCbVwviZU1Wr9kbz4fyynbPcEdQKk/s1200/photo_2024-07-15_14-48-05.jpg

ផ្ទៃខាងក្នុងនៃប្រទេសអេស្ប៉ាញគឺជាខ្ពង់រាប ហ៊ុព័ទ្ធដោយភ្នំ មានទន្លេហូរចូលទៅក្នុងសមុទ្រ បង្កើតដីមានជីជាតិសម្រាប់ធ្វើកសិកម្ម។ ជនជាតិអេស្ប៉ាញគឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសារការស្រឡាញ់សេរីភាព មិនសូវមានជម្លោះ ច្រើនញ៉ាំអាហារជុំ គ្រួសារ និងមិត្តភក្តិ ។ ម្ហូបបែបប្រពៃណីរបស់ប្រទេសនេះមានដូចជា tapas ឬ pintxos ដែលជាអាហារមានប្រជាប្រិយភាពបំផុត។ តន្ត្រី និងការរាំក្នុងតំបន់ដូចជា fandango និង flamenco គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌អេស្ប៉ាញ ក៏ដូចជាពិធីបុណ្យសាសនា ហើយបាល់ទាត់គឺកីឡាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqrNi4AfLBAbbtuMULwBFHzbrcSKkSMEVpT4n2yyfBaIAPbmklJU6IiBcHHt-bivvZAVkwEgVUDTEda0bhP_wk5FvtyVhZF2CYlYCAmGfXh8so20fMImNQJoY-o9atkU9OeepTcV4Uh38wuWmwQ1VQrNO_T_o9YGeDRcHh9V2zshgPw-yQpAfRRFy7viw/s1280/photo_2024-07-15_14-48-18.jpg

យោងតាមស្ថិតិរបស់អង្គការយូណេស្កូ ប្រទេសនេះមានបេតិកភណ្ឌពិភពលោកច្រើនជាងគេលំដាប់ទី ៤ ដែលមានបេតិកភណ្ឌចំនួន ៥០ បន្ទាប់ពីប្រទេសអ៊ីតាលី (៥៩) ចិន (៥៧) បារាំង និងអាល្លឺម៉ង់ (ទាំង ៥២)។ ជាមួយនឹងទីក្រុងប្រវត្តិសាស្ត្រ រស់រវើក និងឆ្នេរដែលមានពន្លឺថ្ងៃ អេស្ប៉ាញបានទាក់ទាញអ្នកទេសចរកំពូលៗជាច្រើនរបស់អឺរ៉ុប បន្ទាប់ពីប្រទេសបារាំង។ នៅឆ្នាំ ២០២៣ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ៨៥ លាននាក់ កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០១៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-ED_ymJRwibQ-zeKaVf1h0vGwgnB016DMwarlNUFekyr2MWFNUknboU6-QZKRb38ap_PYTuco5VNfrT-Z2ijzDC-3XV83fjtwpXaLCQ_ewDagLnJ8wgrGWCcM7X61L2eE54MRmZFQm-fs3nERujf2F0raKDFD7IxR2CXQyjSYmSgUgaWYPa8ord1tqs/s1024/photo_2024-07-15_14-48-33.jpg

នៅឆ្នាំ ១៩៨៦ អេស្ប៉ាញបានចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងបន្តធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ក្រៅពីវិស័យទេសចរណ៍ ឧស្សាហកម្មសំខាន់ៗផ្សេងទៀតរួមមានគ្រឿងម៉ាស៊ីន ការសាងសង់កប៉ាល់ អាហារ ភេសជ្ជៈ និងវាយនភណ្ឌ។ ដូច្នេះទិសដៅល្បីៗដែលអ្នកគួរទៅទស្សនានៅពេលមកដល់ប្រទេសអេស្ប៉ាញ យោងតាម Lonely Planet រួមមានព្រះវិហារ La Sagrada Família និង Park Güell ក្នុងទីក្រុង Barcelona ដែលជាវិចិត្រសាលសិល្បៈឈានមុខគេរបស់ពិភពលោក Museo del Prado ក្នុងទីក្រុង Madrid និងផ្សារកណ្តាល Mercado ក្នុងទីក្រុង Valencia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0mTRF7zkKDUY3sXC1PuHzn0uUcW2dJeqombh32luOXJYxX0u1A_ZIstgEB9xffBE2QpVAon3TvcF7bVnzonZbqHCFxhIvubIatMb0F6g54RaJbcvz11-8fuujeUnkxOCpUj16zqspGud5VHiHvP197X12ib4vFOEpeu6PL_G5aniBPYfZQLr69ZCPWo/s1280/photo_2024-07-15_14-48-53.jpg

មិនចាំបាច់មានទិដ្ឋាការក៏អាចទៅលេងប្រទេសជប៉ុនបានដែរដោយគ្រាន់តែធ្វើតាមវិធីនេះ

0

សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅកម្សាន្តនៅក្នុងប្រទេសជប៉ុនដោយមិនប្រើទិដ្ឋាការ អាចធ្វើដំណើរបានតាមបែប “fly and cruise” ដោយអ្នកទេសចរនឹងហោះហើរទៅកាន់ទីក្រុងកំពង់ផែ Keelung នៃកោះតៃវ៉ាន់ជាមុនសិន ហើយបន្ទាប់មកបន្តដំណើរដោយការជិះកប៉ាល់ Norwegian Spirit ទៅកាន់កោះ Okinawa របស់ប្រទេសជប៉ុន។
fly and cruise គឺជាប្រភេទនៃការធ្វើដំណើរដែលរួមបញ្ចូលគ្នារវាងផ្លូវអាកាសនិងផ្លូវទឹក។ ដូច្នេះអ្នកទេសចរអាចទៅប្រទេសជប៉ុនដោយកប៉ាល់ទេសចរណ៍ ចូលចតនៅគោលដៅមធ្យម ដោយមិនចាំបាច់មានទិដ្ឋាការឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBvoyCEsBnFdhyDJx4NsNHuDongJ-KO1d0CRmizPaJUTNxIGtb8KsJrnE-fNAY8HMTgwlIHWNuW56ykDzidQO6cGcGi64AH18VtoIglAoxbb2TLRG5PubI2UQ1r00bEQ_47c39ImX3CEDR8LPxg-pijHX0dik1BDiIOQUi6t3AYorn_w1Spocu5R2U_Y/s1000/photo_2024-07-15_13-35-51.jpg

យោងតាមក្រុមប្រឹក្សាទេសចរណ៍ជប៉ុន គោលនយោបាយនេះអនុញ្ញាតឱ្យភ្ញៀវដែលធ្វើដំណើរតាមបែប “fly and cruise” ត្រូវតែមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចូលប្រទេសដោយមានលក្ខខណ្ឌនៃការត្រឡប់ទៅកប៉ាល់វិញក្នុងរយៈពេល ៧ ថ្ងៃ។ អ្នកទេសចរអាចជិះទូកទៅកាន់ប្រទេសជប៉ុនពីកំពង់ផែនៅតៃវ៉ាន់ ដោយទីក្រុងកំពង់ផែ Keelung ក្នុងកោះតៃវ៉ាន់ គឺជាកន្លែងដែលកប៉ាល់ទេសចរណ៍ល្បីៗជាច្រើនដូចជា Norwegian Spirit និង Royal Caribbean International ចូលចត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTrVEpkZCC5caZYfWt_N5NYNKmiwf4Vw-tjn0uKvt4je7CLgBV66CljMnwH7LF9ncC_zKam_CtW8O4iidn6OC4m3mCbJkFwV5GiHN9dh3VTqqX0VEdWJfEEAvmVlevjM7wlp6zGkoy0CtRqHoO3IJXGVL_Kr11LDTElr-iM1-lOfaAb59aQE6AhS5HMrg/s1280/photo_2024-07-15_13-36-04.jpg
នេះគឺជាចំណុចចេញដំណើរសម្រាប់កប៉ាល់ទេសចរណ៍ទៅកាន់ប្រទេសជាច្រើន រួមទាំងប្រទេសជប៉ុន កូរ៉េ ចិន និងសិង្ហបុរី ជាមួយនឹងកាលវិភាគដ៏ងាយស្រួលសម្រាប់អ្នកទេសចរដែលមានអាយុច្រើន។ ទោះជាយ៉ាងណាដើម្បីចូលរួមក្នុងកម្មវិធី Fly cruise ភ្ញៀវត្រូវរៀបចំទិដ្ឋាការជាច្រើនសម្រាប់ការចូល និងចេញតាមជើងហោះហើរ និងរថភ្លើងរបស់តៃវ៉ាន់។ នៅពេលរៀបចំទិដ្ឋាការរួចរាល់ ក្រុមប្រឹក្សាទេសចរណ៍តៃវ៉ាន់ ស្នើឱ្យមានការជិះទូកកម្សាន្តរយៈពេល ៥ ថ្ងៃ ៤ យប់ ដែលសមរម្យសម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh48nMgGv5od2t-Qjpe_Iaf1QqmN92zAqABCVKI6hOptahlT5fglcJ9FveYXDX1lDJAiGUqRn1776zom_h0LTUD7rnzas04ZoX9_-AiX8zaKt9K9CwMgBwPk6SdLrxDk63sajmhRm7gN_N9ritPGiDEq3xJB-WxU1Bb7ljmgWXgF3gkbJoi4AdMJhy4fmI/s1200/photo_2024-07-15_13-37-04.jpg

ដូច្នេះនៅថ្ងៃទីមួយភ្ញៀវត្រូវតែជិះយន្តហោះនៅតៃប៉ិ រុករកទីក្រុងតៃប៉ិ-តៃវ៉ាន់។ បន្ទាប់មកនៅថ្ងៃទីពីរ ភ្ញៀវត្រូវធ្វើដំណើរទៅកាន់កំពង់ផែ Keelung ប្រហែល ៣០ នាទីដោយរថយន្តពីតៃប៉ិ ដើម្បីទស្សនា និងរុករកកន្លែងល្បីៗដូចជា ប៉ម Keelung ល្អាងទេពអប្សរ គុហាព្រះពុទ្ធជាដើម។ នៅថ្ងៃទីបី ភ្ញៀវត្រូវចេញដំណើរពីកំពង់ផែ Keelung ហើយត្រូវចូលឆែកឆេរដាក់អីវ៉ាន់ និងរុករកគ្រឿងបរិក្ខាររបស់នាវា។ រីឯនៅថ្ងៃទីបួនវិញ ភ្ញៀវក៏បានមកដល់កំពង់ផែ Naha នៃកោះ Okinawa ប្រទេសជប៉ុន ដើម្បីទស្សនា និងស្វែងយល់ពីវប្បធម៌ កន្លែងល្បីៗ និងម្ហូបនៅ Naha។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1-ahHp63pX7W5sOHGakEwXxUgJzcAevXHRvhrDfc5ChC0GjTZh00RJrBr_WBEwGYfPxSsuqOknM8s5n9MtofvqJeqtYGSE6secCZ-oGRIkZyju_kfcd33zAfsUj93mYfxTDTNU4J65wYh5xghkL5wQBvKHdkVgf5o7RNI7jEjEv9YvpVj-T8gRSyKFM/s1200/photo_2024-07-15_13-38-26.jpg

ចំណែកថ្ងៃទីប្រាំ ភ្ញៀវត្រូវចេញដំណើរពី Naha ទៅ Keelung វិញ ដើម្បីកក់ជើងហោះហើរពី Taipei ទៅប្រទេសកំណើតខ្លួនវិញ។ សម្រាប់តម្លៃដំណើរកម្សាន្តការគឺមានចាប់ពី ១ ទៅ ២ ពាន់ដុល្លារអាមេរិកអាស្រ័យលើរយៈពេលដំណើរកម្សាន្ត និងការធ្វើដំណើរ។ គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ Norwegian Spirit អាចផ្ទុកភ្ញៀវបាន ២,០៣២ នាក់ ដែលនៅក្នុងនាវាទេសចរណ៍នោះរួមមាន៖ កាប៊ីនបន្ទប់គេងដែលមានទេសភាពសមុទ្រ អាងហែលទឹក កាស៊ីណូ មហោស្រព សួនកម្សាន្ត កន្លែងហាត់ប្រាណ ស្ប៉ា និងកន្លែងទិញទំនិញ។ ភ្ញៀវនៅលើ Norwegian Spirit ត្រូវបានបម្រើអាហារពេញ ៣ ពេលក្នុងមួយថ្ងៃ ជាមួយនឹងភោជនីយដ្ឋានជាច្រើនសម្រាប់ជ្រើសរើស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKg7OZUo_xCcQG2vZcVm0ly1RDyYrhUr0khZIG6BT89cnq8eG5Oq2x-ygK98Dan7ZLfO3OW5zbU0RdYFQLcTwckMGg4e8ivTxi2izEKWO-I6Tj6MiPcUC5yvOk3qjbR-MhUL5W75UGuqJdxwFjn0IU5Pxmk1sjCYubvu2sv78SGv3eO6Na_-VqCrE1vdE/s1280/photo_2024-07-15_13-38-34.jpg

ផ្លូវតាមជួរភ្នំឃុនឡុនជាប់ចំណាត់ថ្នាក់ជាផ្លូវកោងខ្លាំងបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ផ្លូវឡើងលើភ្នំ ដែលមានប្រវែងជាង៧៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន ត្រូវបានគេលើកឡើងថា គឺជាសុបិនអាក្រក់របស់អ្នកបើករថយន្ត និងអ្នកដំណើរដែលពុំចូលចិត្តផ្លូវកោង ។ ផ្លូវឡើងភ្នំនេះមានសភាពកោងខ្លាំងបត់បែនចុះឡើងៗដូចរាងអក្សរ U ហើយអក្សរ U នេះនៅជាប់ៗគ្នារាប់រយអក្សរឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Kjgg46HpFp4NiWuF_KyXS2WoDhfPsWs3uQPx3BjoC_P4CyJLoLDO4NNmzrHaBWhpLPYc9oQLvSxlHo68LBAgI8qhCyzYDWTsWGATJYoCnKLlRTDhjdI96HD1OsZXCvusN-t2fI9tjxLrOAfPpkzLasFGk05drHogoJmZuMha-_4nAyjLbvH4g77G8tY/s600/5dae6046c6d0bcf88588e464.jpeg

Pamir Plateau Sky Road ឬ Panlong Ancient Road បានជាប់ចំណាត់ថ្នាក់ជាផ្លូវកោងខ្លាំងបំផុតលើពិភពលោក ដែលផ្លូវនេះត្រូវបានកសាងឡើងឆ្លងកាត់តាមជួរភ្នំឃុនឡុន ក្នុងតំបន់ Xinjiang ។ គេចាត់ទុកថា វាជាផ្លូវគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ ហើយបើមើលពីផ្នែកខាងលើឃើញថា វាមានរាងកោងដូចសត្វនាគយក្សពណ៌ប្រផេះ ដែលវារឆ្លងកាត់ជួរភ្នំ ។

រដ្ឋាភិបាលចិនបានប្រកាសឱ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋទាំងអស់ ដែលចង់ធ្វើដំណើរឆ្លងកាត់ជួរភ្នំឃុនឡុន ជាពិសេស កសិកររស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiynKts7JFyjbkM_hdAtrrmpynhwCz9BW-0lJrikMZQirczribE8MArzYMni5cUfgs7izUlcflLylT4j95dBDuLqoYvWignrtsMEpo0KapdhyphenhyphenP_WlO4FewqPzOf7itxS29MLzvmN0q7UclUatHCXPmR-RcZ3oaQDhvxqcm66YcyOE52I7FYfoz3AClbW70/s680/Ee8fl8JU8AAgxbr.jpg

ក្រោយពីរដ្ឋាភិបាលចិនប្រកាសឱ្យប្រើប្រាស់ផ្លូវនេះមិនយូរប៉ុន្មាន វាក៏ក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបើករថយន្តប្រកបដោយជំនាញខ្ពស់ ដោយសារភ្ញៀវទេសចរដែលមកសាកល្បងបើករថយន្តលើផ្លូវនេះ ត្រូវប្រឈមមុខនឹងការបើករថយន្តបត់ចុះ បត់ឡើង រហូតដល់៦០០ដង ។ ទោះយ៉ាងណា អ្នកមានសុខភាពខ្សោយពុំគួរធ្វើដំណើរតាមផ្លូវនេះទេ ។

ចំណែកចំណុចខ្ពស់បំផុតរបស់ផ្លូវ Panlong Ancient Road គឺស្ថិតនៅខ្ពស់ពីកម្រិតនីវ៉ូទឹកសមុទ្រ រហូតដល់៤.២៦៩ម៉ែត្រ ។ ពីដំបូង ផ្លូវកោងនេះមានប្រវែងត្រឹមតែ៣៦គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោយមក អាជ្ញាធរក៏បានពង្រីកផ្លូវនេះជាបន្តបន្ទាប់ រហូតដល់ប្រវែង៧៥គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNwItvAvOebF5ChTF9Om8e2QyBcFw3MzqOi2HZDf9-5vloCyg7BO_IxUb-FIVkcONWPBZdYaeBHhM-07V3daaZyuMpLNoixkM6D8f5qrZTacY_aRYLg1Js1QBI5agtCRS5UPoyInkOyUxGK-9-nxUZqb-INWgP066Y1RhjcKVQm7OfUp27Wf-8IpLHPYY/s1040/Tuyen-duong-Pamir-Plateau-Sky-ivivu-1.jpg

ការធ្វើដំណើរនៅលើផ្លូវរាងដូចសត្វនាគមួយនេះមានគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសស នៅរដូវវស្សា ដែលមានភ្លៀងធ្លាក់បណ្តាលឱ្យផ្លូវសើម និងរអិលខ្លាំង ។ លើសពីនេះ វាគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកពាសពេញ ហើយសូម្បីតែពេលអាកាសធាតុល្អ ក៏អ្នកធ្វើដំណើរតាមផ្លូវនេះត្រូវប្រុងប្រយ័ត្នដូចគ្នាដែរ ។

ទោះយ៉ាងណា បើតាមបច្ចេកទេសការកសាងផ្លូវ គឺវាពុំមែនជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកទេ ។ ប៉ុន្តែដោយសារផ្លូវនេះកោងខ្លាំង និងបត់ចុះ បត់ឡើង រហូតដល់៦០០ដង គឺវាពុំងាយស្រួលទេសម្រាប់អ្នកបើកបររថយន្ត និងអ្នកដំណើរមានសុខភាពខ្សោយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEViVg8Sshyphenhypheny-XSH2ueBMxIYzqRBAKz9fZqfnwV6Ta-6N3kFb5vR9YH29nrLaWTC8zo5tepuRD25TIpCXnWYNm5DOKjAx3NsKxh2EZZ5hIeD-NKajtNBAueYXdZJ-lMreI6Egr-QU8o5aymCFZEasUQ6RX9xu1mXnSD2IIjOWdYZB5I_TYCV5_tKnjTl4/s512/unnamed%20(1).jpg

កាន់តែរហ័សនិងងាយស្រួលសម្រាប់អតិថិជនធ្វើការទូទាត់សេវាកម្មអ៊ីនធឺណិតរបស់ Metfone WiFi តាមបែបឌីជីថលជាមួយដៃគូរសហការជាច្រើនរបស់ក្រុមហ៊ុនមិត្តហ្វូន

0

ភ្នំពេញ៖ ឥលូវនេះអតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែឬទូទាត់ទុកជាមុនក៏បានជាមួយដៃគូរសហការរបស់មិត្តហ្វូនបានយ៉ាងឆាប់រហ័យនិងចំណាយពេលត្រឹមតែមួយនាទីជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHFbSjeHUPuz5NhCdH1-C-GAqNEMOfnzhvidpN84bktMSS7FeLVs2p8LCZ-SYsvqhlzVjTvC361BcTCL6iZL_xBI-mgkh_f_jFufb79CaL_O8ctisfBMAlFDA42gFzd0vwVVEaA4JDP0TgKdFCnDF6kiwP0iSknxKPEJGqN5R6UBCy_oMYPYN8_IBmSlo/s1430/Picture1.png
ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi អោយកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូរដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖
១. ក្រុមហ៊ុន eMoney : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
២. ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App
៣. ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet
៤. ធនាគារ Canadia : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App
៥. ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App
៦. ធនាគារLyhour: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Lyhour App
៧. ធនាគារHatha: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Hatha Apphttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5USNdwHFntmpq4erEPzERWq7CrzX46dhCYGFCC0pDfwbnaJOm5hWIekhzyCnv9BEknXvGE4Htc7KsOKc0eBlTZJuuo9v8gSB3NL4c_ikj-NgJL0n3ewJFtqrvCUk_-7RsVbRT_R7wWDfPoDXXm4-veaW3SgzURubxY5Rgw0a-B208ATTvhSp4o5EBEBk/s1430/Picture2.png

អតិថិជនគ្រាន់តែមាន App របស់ធនាគារឬក្រុមហ៊ុនទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូនកំពុងតែធ្វើការសហការជាមួយធនាគារនិងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការក៍ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងទាំងអស់គ្នាផងដែរ។
ចំពោះចម្ងល់ផ្សេងៗទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 0976 097 097ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ
https://www.facebook.com/profile.php?id=61560451726394&mibextid=LQQJ4d
និង Telegram Channel https://t.me/Metfone_WiFi

Miss Universe Thailand ឆ្នាំនេះ! ឈុតតំណាងជាតិនីមួយៗផុសចេញមក ទទួលរងនូវមតិរិះ.គ.ន់យ៉ាងចាស់ដៃពីជនជាតិខ្មែរទូទំាងប្រទេស

0

មហាជនខ្មែរជាច្រើនហាក់ផ្ទុះ.ប្រតិក.ម្មទៅលើកម្មវិធី Miss Universe Thailand ឆ្នាំ២០២៤ ដែលបានរៀបចំឈុតតំណាងជាតិឲ្យបេក្ខភាពបវរកញ្ញារបស់ខ្លួន ប៉ុន្តែបែរជាមានសណ្ឋានស្រដៀងគ្នា ស្ទើរតែដូចបេះបិទទៅនិងឈុតប្រពៃណីខ្មែរពីបុរាណមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9xiKtr8MLsrAnjNnEI6cJThGnhMVcFZ-6sGnzsnEujh5FD5pHQyoaEcnU4iOnt7NMcM3D3-96Jre0iinhdpTGypZNawLbdkVcd7ZXyCwn9girtmcEAijM2kEODy7VvevCrZhMR6Amxw0fSTA1dk0Oya1pLCTN_TKDucrZtQNzzcnxVd6YylHOUIUu6yk/s960/IMG_2264%20(2).JPG

កម្មវិធីប្រកួតសម្រស់ Miss Universe Thailand ឆ្នាំ២០២៤ ដែលរាត្រីគ្រងម្កុដបានឈានមកដល់នាថ្ងៃទី១៤ ខែកក្កដានេះ និងបានរងឃើញម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលតំណាងប្រទេសថៃ ដែលនឹងទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ គឺបានទៅលើបេក្ខនារី អ៊ូប៉ល ស៊ូឆាតា ឈូងស្រ៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVIJRaPR_Nher8VbfuRXx7k9QDlamhiI4_XyUlCXNT3QfeD5AN9ciJI4OJwV2KsexFm2d0VY5T12FwEHEIrvCvaJtsi0gaWi2gpUg01E5arTiEjn2XPCz7TPA-Yzh-neSCd77GiG1r25qTbJkN992VCVCMwd0vn2XAD1m9whep4GT7oWRCb91F0zvIYC8/s960/IMG_2239.JPG

យ៉ាងណាមិញ មុនឈានចូលទៅដល់វគ្គផ្តាច់ព្រាត់នៃកម្មវិធីប្រកួតនេះ ក៏មានប្រកួតប្រជែងពីមួយវគ្គទៅមួយវគ្គ ក្នុងចំណោមបវរកញ្ញាទាំងអស់តំណាងខេត្តក្រុងនានានៃប្រទេសថៃ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទៅលើការប្រកួតវគ្គឈុតតំណាងជាតិថៃកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYrJerqAEdq2cMocvWB482LOXcSDrVqcyjl-peSbipN1rjAxqLx1x9GOlaLC6u106s7WglUv7IY2nrtdzoYiIo9Hah69-8UN3WJjEQVq-8L8BIQwJMOau5xUVybgNuxCmHQ7YxS5DihhgVf06wCgAPlD6fRkjMzlkr_ev_Fsau5EaJ092Q5hWBwyBFj7s/s960/IMG_2251.JPG

បេក្ខភាពបវរកញ្ញាថៃគ្រប់ៗរូប ត្រូវតម្រូវឲ្យគ្រងឈុតតំណាងប្រចាំខេត្តក្រុងរៀងៗខ្លួន។ ទោះជាយ៉ាងណា ក្នុងចំណោមឈុតតំណាងជាតិទាំងនោះគឺ មាន៣ ឈុត ហាក់ស្រដៀងនឹងឈុតប្រពៃណីពីបុរាណកាលរបស់ខ្មែរខ្លាំងពេក ទើបបណ្តាលឲ្យមហាជនខ្មែរផ្ទុះប្រតិកម្មព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIV6rPwQIX0EddvyOtaUg8z0pWlyzJJXDxlB6Vz78ZPE7KpsHpDQE9iSkFWHscd1fVZl6uPtYg-3bhecOPHua0jSuyKps_4po9RKZ2WfYXQj3N2UczxbbSgLcxpMAbOygHWQZ3F60SSpaR1NHhA_g12F12RmpqSljF5VMptRyE2ypJStop78Ny3NcXv4M/s960/IMG_2255.JPG

មួយឈុតក្នុងចំណោមនោះ គឺឈុតអប្សរា ដែលបេក្ខភាពបវរកញ្ញាថៃបានគ្រង បើយោងតាមមតិពីមហាជនថា វាហាក់មានទម្រង់ស្ទើរតែដូចគ្នាបេះបិទនិងឈុតអប្សរារាប់ពាន់ឆ្នាំរបស់ខ្មែរ ជាពិសេសគឺទៅលើទម្រង់ម្កុដ ម៉ូដគ្រឿងអលង្ការ និងសម្លៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-nznhpPqvXbxfZnhDHu3Wnn7wjYnYZ6-cQNV-c3LXZ4pnsWFPqs5XxsyvKXd3nufmeVbavhB4WMU7OXtEG-DkuC7QkIAEoGFziTcGw2k993gBM_QiFR5YTPGSQePGsIZPvTR8Ud1K7aO9V3TBp9A0v76mOtonHFW_rwg1HRKwNT8KwI4Fq5krQNomYwI/s960/IMG_2263.JPG

ឈុតមួយទៀតដែលបេក្ខភាពបវរកញ្ញាថៃបានគ្រង គឺត្រូវបានគេស្គាល់ថាជា ឈុតព្រះនាងលីវយី ឬព្រះនាងសោម៉ា នាសម័យអាណាចក្រនគរភ្នំរបស់ខ្មែរអំឡុងសតវត្សទី១។ ខណៈបើយោងតាមកំណត់ត្រាប្រទេសថៃបានឲ្យដឹងថា ដើមកំណើតនៃព្រះរាជាណាចក្រថៃ គឺអាណាចក្រសុខោទ័យ នៅអំឡុងសតវត្សទី១៣ សោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiOY5XnYPTF0ozXeK8U_S7yOdyuxX5R1pBYWIO8o4DU4xx-N3QybscMGzB1T9AtdA-o7plohszL0H6ZzQvIXxNczYHkNUr7ieYk4MOleCz6qzHPZPgOkT1xZXWofwuzjMjW3ENg_8EqlYIqAT05kxctWbAdEzJxZ-vMXRhSluhCHcllL6A5VhhNR4UIc/s2048/IMG_2233.JPG

រីឯឈុតមួយទៀតនិងទទួលរងនូវមតិវាយប្រហារខ្លាំងបំផុតក្នុងចំណោមជនជាតិខ្មែរនោះគឺ ឈុតផ្ការំដួល ខណៈមតិមួយបានលើកឡើងថា អរគុណដែលជួយគាំទ្រប្រទេសកម្ពុជា ក្នុងការស្លៀកឈុតផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរផងដែរ៕

 

មកដល់ខេត្តកំពតហើយ! សូមកុំរំលងកន្លែងទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ

0

កំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលមានសក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រផងដែរ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ លើសពីនេះបើនិយាយពីទេសភាពក្នុងខេត្តកំពតវិញគឺថាសឹងតែគ្រប់តំបន់ទាំងអស់សុទ្ធតែស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស។ ដូច្នេះបើអ្នកស្គាល់កន្លែងទេសចរណ៍ធម្មជាតិទាំងនេះហើយធានាថាសប្បាយកប់ហ្មង!

១.ទឹកធ្លាក់ឱម៉ាល់៖ ទឹកធ្លាក់ឱម៉ាល់គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ ទឹកធ្លាក់ឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ ហើយយើងត្រូវធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រទៀតទើបទៅដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDc3bV_rqdN7g34a0qQPLK7DVshfXM00TlzCEiN9aYCUhc9b_dmgODy3ZXCiKbKRJTX-iMmLZOGHRfGG0KqKRy0rMdjdOfrvZUx_ZunKFhR5Lz4KWH73F9okpmjKlQZkslpSu4Vh3QGw5L_uyEdOI24BUGwkap-3lVOt0icYH9l39bNVlj4Efm7VVPvzY/s1280/photo_2024-07-15_10-27-51.jpg

នៅតាមផ្លូវយើងអាចទស្សនានូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចទស្សនាចំការដំណាំហូបផ្លែជាច្រើននៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលជាដំណាំហូបផ្លែតំណាងឱ្យខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយកំពុងលាក់ខ្លួនក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ អមដោយទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសធម្មជាតិ ត្រជាក់ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញនោះទេ។

២.រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា៖ ទីតាំងទំនប់ប្រទាក់ក្រឡាស្ថិតក្នុងទឹកដី ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ ចុះតាមផ្លូវអភិវឌ្ឃន៍ត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ។ មុននឹងមកដល់មណ្ឌលកម្សាន្តទំនប់ប្រទាក់ក្រឡា ភ្ញៀវទាំងអស់ក៏អាចគយគន់រាល់សកម្មភាព ជីវភាពរស់នៅរបស់ប្រជាកសិករជាមួយស្រែស្រូវ ចម្ការដំណាំដែលមានពណ៌ខៀវស្រស់បំព្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmRFmBZMCmkPc6-OSt3oCOXUXrMrajpaab7djR_5nk4qXUMlv3A8oS2q4zxFlpHzmjGaBRkSOcRURkvHYJhnb_RtG2emUds0ur2D9gs9bCNcC9inDesc4UD-NtrEwHwZawWJKFNJo8M704uGzfRUjTblwGHhDNzrnmrcLHo3pagKMujF9OtfA_8j-nQM/s1280/photo_2024-07-15_10-28-45.jpg

ដោយសារតែកន្លែងនោះស្ថិតក្នុងទីតាំងដែលហ៊ុមព័ទ្ធដោយជួរភ្នំ ទើបទំនប់ប្រទាក់ក្រឡាបានប្រែក្លាយជាទីកន្លែងដែលអំណោយផលដ៏ល្អសម្រាប់ផ្នែកមួយនៃវិស័យទេសចរណ៍។ នៅពេលទៅដល់រមណីយដ្ឋានភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, ជិះទូក, បោះជំរុំ ឬបោះតង់, ស្ទូចត្រី, ស្វែងយល់ពីប្រវត្តិសាស្ត្រ, ដើរលេងថ្មើរជើង, ទស្សនាចំការទុរេន, គយគន់ថ្ងៃរះ, មានកញ្ជុះលើទឹកអាចហែលទឹក ឬលេងទឹកក៏បាន, ជិះទាទឹក, ជិះកង់អាកាស, ញុំអាហារជួបជុំគ្រួសារ ឬមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់, រួមទាំងមានកន្លែងពិកនិចជាច្រើនទៀត។

៣.ភ្នំកំពង់ត្រាច៖ គឺជារមណីយដ្ឋានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ។ ភ្នំនេះគឺមានល្អាងតូចធំជាច្រើន ក៏ដូចជាមានសិលាចរិក និងជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនខ្មែរ។ ភ្នំកំពង់ត្រាចស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨ គីឡូម៉ែត្រប៉ែកខាងកើតនៃខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsSiGGd-tNujGZnSYJ24mUAYm0RqJAZZ81yoNdpNOcKpLBHzMthz9xusxVwNNSA_Zn3b6mvV38k5gwRPoCqtwt1FF03vTuQ7J6qnYlLk7HBz1pMe5pH62pwA3nYDtRv_chuRam3tp8NkhvXkISLSiCDQn1o0iijqgRprOgRTbvI-couMgI6irbWv-I9Q/s1280/photo_2024-07-15_10-29-16.jpg

៤.រមណីយដ្ឋានដូងទេរ៖ រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍។ នៅទីនោះមានដូងទេរយ៉ាងស្រស់ស្អាតលយចូលទៅទឹកបឹងបង្អួតសម្រស់យ៉ាងស្រស់ត្រកាល។ ភ្ញៀវទេសចរអាចទស្សនាទេសភាពឆ្នេរមាត់ព្រែកដ៏ស្រស់ស្អាត សម្រាកលំហែកាយ ហែលទឹកកម្សាន្ត ទទួលទានអាហារឆ្ងាញ់ៗ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចរកជិះក្ដាររំអិលកោងខ្ពស់ ជិះទូកកាយ៉ាក់ក៏មានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWUeIV0VeG2iXIwmJ1AL617WPcCCx8HI78orueELNB9XsBDRSh2Vk8rx5ZahC20XO1UXdMw_b2J7_DL_uC9NayrARarVIKvhAG2BLX_-2gUr6wRO7mMHiewhoY3SVsWrFZQ4lwDyoqiSDN6nYmtHpvO1iApBBY4qTNY4iuo0TQpTwM2AJwNhW8BaKOMY/s1000/photo_2024-07-15_10-29-54.jpg

៥. រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ៖ ភ្នំបូកគោល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ភ្នំបូកគោគឺជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនថាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករក ឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លា និងអនុស្សាវរីយ៍បំភ្លេចមិនបាន។ ភ្នំនេះស្ថិតនៅក្នុងខេត្តកំពត មានចម្ងាយ ៣២ គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ ៣ ដល់កំពូលភ្នំបូកគោហើយមានកំពស់ ១,១០១ ម៉ែត្រ និងមានផ្ទៃដីសរុប ១៤ ០០០ហិចតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9HSUWZ-VBkQDkXaPRvISHTkxbagpxAOGqm8knDr-VhaofYwx2Kr69YAWWuzDyygcYoT3F6ktNvcthvyvFA14sAncLNt4VQE_WAPUlOXDwe9D_zl0RjJKkdI0LVg6E-9vW_pGJia9pJyLD6N293Pc7MlMq9VIweS312BAycQBbY6zfl8HvvXWpWQdQAo/s1280/photo_2024-07-15_10-30-59.jpg

រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺបូកគោផាលេស ដែលជាសណ្ឋាគារចាស់, ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ ៥០០ និងកន្លែងសមាធិជាដើម៕

ហេតុអ្វីពលរដ្ឋវៀតណាមភាគច្រើនប្រើប្រាស់នាមត្រកូល «ង្វៀន» ?

0

ប្រទេសវៀតណាម ៖ តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វី «ង្វៀន/Nguyen» បានក្លាយជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត? នៅប្រទេសវៀតណាម ទោះជាយើងដើរទៅកន្លែងណា ក៏ជួបតែពលរដ្ឋវៀតណាមមាននាមត្រកូល «ង្វៀន» ដូចៗគ្នា ។ តើនាមត្រកូលនេះមានប្រភពមកពីណា?

ង្វៀន គឺជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត គឺស្មើជាង៤០% នៃចំនួនពលរដ្ឋវៀតណាមសរុប ។ បើយើងឈរនៅចំណុចផ្លូវបំបែកជា៤ នៅប្រទេសវៀតណាម ហើយស្រែកថា «ង្វៀន!» ពេលនោះ ពលរដ្ឋវៀតណាមនៅលើផ្លូវបំបែកជា៤ ទាំងអស់នឹងងាកមើលមុខយើងគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_wu3368ibOJAigvHtf-ihGWPSLnaRkJk-nDcNRhqIg-iFW3Rj5DBXO8qAdnYvqu0EvmG2MLnXZwEcWHf4AK3qkT4BuKhif9mfH3VWw6-fM672GH-7_W9rXmPdqr2pKqV-kyByM3n1LmAupnghJvVFxkO5tLabHKSkP0tziLa7ZRCYZyQfU0p2KEKz2A/s960/photo_2024-07-15_10-40-39.jpg

លើសពីនេះ នៅសហរដ្ឋអាមេរិក ក៏មានពលរដ្ឋវៀតណាមប្រើប្រាស់នាមត្រកូល «ង្វៀន» ផងដែរ គឺស្មើនឹង១លាន៨សែននាក់ ។ បើសរុបរួមគ្នានៅទូទាំងពិភពលោក គឺពលរដ្ឋវៀតណាមបានប្រើប្រាស់នាមត្រកូល «ង្វៀន» រហូតដល់៤០លាននាក់ ។

អ្នកជំនាញសន្និដ្ឋានថា កាលពីប្រមាណ១.៥០០ឆ្នាំមុន ជនជាតិចិនរស់នៅភាគខាងត្បូងបានចាប់ផ្តើមជម្លៀសមករស់នៅប្រទេសវៀតណាម ហើយជនជាតិចិនទាំងនេះប្រើប្រាស់នាមត្រកូល «ស៊ែហ្លួន» ហើយភាសាវៀតណាមអានថា «ង្វៀន» ។ ហេតុនេះ នាមត្រកូល «ង្វៀន» ត្រូវបានប្រើប្រាស់នៅវៀតណាមតាំងពីពេលនោះមក ប៉ុន្តែពុំមានចំនួនច្រើនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpI6SqBnYFRLX_qGEezyRY4xKIJuDtY3-LmxOy-GCuIE8HiyUEVr69dMc-oEOHhMYr6ol2qFmJ3t07wIsylLF4B1WeHGhyphenhyphenX-QYfdZi8l5ZR9Ha3JY-pGXHxHpIvVQpiDO2GuzOrYtKx6JsbZnN2qSelXB0C_Tg-aDqNpp3ezretc09qxYelIGPEFY4Vlk/s1200/lCsZuYcb.jpg

ក្រៅពីនេះ ប្រទេសវៀតណាមត្រូវបានគ្រប់គ្រងដោយរបបរាជវង្ស ហើយពលរដ្ឋនឹងប្រើប្រាស់នាមត្រកូលតាមឈ្មោះរាជវង្សនាសម័យនោះ ។ នៅពេលរាជវង្សថ្មីចូលមកគ្រប់គ្រងប្រទេសជំនួសរាជវង្សចាស់ អាជ្ញាធរនឹងបង្ខំឱ្យពលរដ្ឋផ្លាស់ប្តូរនាមត្រកូល ដើម្បីកុំឱ្យពាក់ព័ន្ធនឹងរាជវង្សចាស់ ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋវៀតណាមដែលប្រើប្រាស់នាមត្រកូលផ្សេងៗគ្នា ត្រូវបង្ខំឱ្យប្រើប្រាស់នាមត្រកូល «ង្វៀន» កាន់តែច្រើនឡើង ។

រហូតដល់សតវត្សរ៍ទី១៩ រាជវង្សង្វៀន គឺជារាជវង្សចុងក្រោយ ដែលគ្រប់គ្រងប្រទេសវៀតណាម ។ រាជវង្សនេះបានគ្រប់គ្រងវៀតណាម តាំងពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥ ហើយមានពលរដ្ឋវៀតណាមជាច្រើនឈប់ប្រើប្រាស់នាមត្រកូល «ង្វៀន» ដើម្បីបង្ហាញការស្រឡាញ់ស្មោះភក្តីដល់រាជវង្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj138wSw50FLCJCDWQ_GEAq2XTmlbDlIYZqcnOeXZlvEL36vCmkx_1bDJlfgXcgHeRuDz-c01qahUE2CpqPidfUn-thyYdRStUtSkAu3cJzIRKnoKr82k2huosYQ960mNClDR8R067Sd4h52Pd5SY7bBpCiYqM8c9IGE7ahM556HXTt10lwC061YRWkioc/s512/unnamed.jpg

ដោយឡែក ពេលជនជាតិបារាំងចូលមកគ្រប់គ្រងប្រទេសវៀតណាម និងព្យាយាមស្ទង់មតិពលរដ្ឋឃើញថា ពលរដ្ឋវៀតណាមភាគច្រើនមានជីវភាពក្រីក្រ និងជាកសិករ ហើយពួកគេពុំទាន់មាននាមត្រកូលទេ ។ កាលពីមុន មានតែពលរដ្ឋវៀតណាមមានជីវភាពធូរធា ឬឋានៈខ្ពង់ខ្អស់តែប៉ុណ្ណោះដែលមាននាមត្រកូលប្រើប្រាស់ ខណៈពលរដ្ឋធម្មតាគ្មាននាមត្រកូលទេ គឺមានតែឈ្មោះប៉ុណ្ណោះ ។

ហេតុនេះ អាជ្ញាធរបារាំងក៏បានយកនាមត្រកូល «ង្វៀន» មកឱ្យពលរដ្ឋវៀតណាមប្រើប្រាស់នាពេលនោះ ទើបយើងឃើញពលរដ្ឋវៀតណាមស្ទើរតែពាក់កណ្តាលប្រទេស ប្រើប្រាស់នាមត្រកូល «ង្វៀន» ដូចៗគ្នា រហូតមកដល់បច្ចុប្បន្ន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdRVHhJz-ybHFNtaEjFramBtwGE0lX2ornJNlSp7y-NKOUieLTlIzgPJ9IaNYuyZf95vxMpqkR4esBfKdr9DbjAmjIQxgCFQz0rQk1kpdY7fILW2WDrqo0jGQWCaW7D4MmIkA-ywjv9hdY4PztH_N0o4xg03MML3aIdOjwUIprwmjzAqyzeRhagweoOxA/s735/nguyen3.jpeg

ប្រទេសអង់គ្លេសបានបាត់បង់តំណែងជាកន្លែងទេសចរណ៍ឈានមុខគេរបស់អឺរ៉ុបដោយសារ…

0

អង់គ្លេស៖ ធ្លាប់តែកាន់ដំណែងជាប្រទេសដែលមានកន្លែងទេសចរណ៍ឈានមុខគេនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបច្ចុប្បនវិស័យទេសចរណ៍ក្នុងប្រទេសអង់គ្លេសគឺនៅទ្រឹងបន្ទាប់ពីស្តេច Charles ឡើងកាន់ដំណែង និងមេដឹកនាំគណបក្សការងារអង់គ្លេស Keir Starmer បានក្លាយជានាយករដ្ឋមន្ត្រី។
យោងតាម BBC កន្លែងទេសចរណ៍ល្បីៗជាច្រើនក្នុងប្រទេសអង់គ្លេស បច្ចុប្បន្នមិនសូវមានភ្ញៀវមកទស្សនាកម្សាន្តច្រើនដូចមុនឡើយ ដោយសារប្រជាជនមិនសូវរួសរាយរាក់ទាក់ ឆ្នេរដ៏ស្រស់ស្អាតជាច្រើនត្រូវបានបំពុល ហើយតម្លៃទិដ្ឋាការក៏ថ្លៃខ្លាំងទៀត ដែលនេះបានធ្វើឱ្យចក្រភពអង់គ្លេសបាត់បង់តំណែងជាកន្លែងទេសចរណ៍ឈានមុខគេរបស់អឺរ៉ុបបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinyxa-cJHV5_ecR1x40VdhKRF7ZN3stxfP3AoD-ilm0ZuUGjirvcOPCBHMvUJOcAn1AJik2bO0Q7NPPjo0l0XCN39fLM32B8Sv3U5FwI9aJ1JBk-bV7wcvuCY_RMLC1EYZQ_iKC1uSNepKzRfukaTm0pso_ZNq4pgWXgWgBUiAZq58q1TvJI8qaS9Duo0/s1280/photo_2024-07-15_11-24-13.jpg

បើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៩ ប្រទេសអង់គ្លេសបានស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ៤១ លាននាក់ ហើយនៅឆ្នាំ ២០២៣ នៅពេលដែលចំនួនអ្នកទេសចរកើនឡើងទូទាំងពិភពលោក ចក្រភពអង់គ្លេសមិនទាន់បានជាសះស្បើយពី Covid 19 ពេញលេញនៅឡើយទេដោយមានអ្នកទស្សនាជិត ៣៨ លាននាក់។ ហេតុនេះចំនួនភ្ញៀវដែលដាក់ពាក្យសុំទិដ្ឋាការគឺបានថយចុះ ១៩% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។ លោក Tom Jenkins នាយកប្រតិបត្តិនៃអង្គការទេសចរណ៍អឺរ៉ុបបានអត្ថាធិប្បាយថា នៅឆ្នាំនេះប្រទេសអង់គ្លេសគឺមានតម្រូវការច្រើនដើម្បីអភិវឌ្ឍឧស្សាហកម្មទេសចរណ៍បន្ថែមទៀតដែលជាហេតុធ្វើឱ្យវិស័យទេសចររបស់ប្រទេសនេះនៅទ្រឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9HzxeX7yZWXW5W7_AB_BLNBXL2w_PCTgFCWYLfvrEuIu9tEPhjJb2qKlENF7mRsCpmf-E9BOq3VdPA7pq7y3ELayR3tmFHqjwYqnegzwQDhTiyRUWG_s42IM6zbmpp-lu-6PJOclIXe6WziYkILUGifMOskiYZD8f5xUjz9K8W5Fcf_D-XhTTKihV7i8/s1280/photo_2024-07-15_11-24-28.jpg

លោក Tom Jenkins បានបន្តថា ឧស្សាហកម្មទេសចរណ៍អង់គ្លេសនៅតែរងផលប៉ះពាល់ដោយឥទ្ធិពលនៃជំងឺរាតត្បាត។ ហេតុនេះដើម្បីធ្វើឱ្យចក្រភពអង់គ្លេស “អស្ចារ្យម្តងទៀត” យោងតាមអ្នកជំនាញ រដ្ឋាភិបាលថ្មីប្រហែលជាត្រូវប្រើទេសចរណ៍ជាគន្លឹះសេដ្ឋកិច្ច។ ភាពខ្លាំងនៃវិស័យទេសចរណ៍គឺអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស និងផ្សព្វផ្សាយទៅកាន់មនុស្សនៅពេលវេលាត្រឹមត្រូវណាមួយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវចាក់បញ្ចូលថវិកាផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ4Fun0ymROsknrWsEfQ1yIgU0rdjqA95CPkaw2k4G5mPHODA3MVTuTBhpH-IoKIIbg_2rfs2H5mHin_aORTWQfrp-wcNZmROTEeV6zIyEqNKGSPZsGGJJ55Xsv0ctY5yp_r2XCmyipteUFHgESR_SaUYztDqZzeGfX3w0ld-gY9RyWaAyTivxS9MLW8A/s1200/photo_2024-07-15_11-25-12.jpg
យោងតាម Patricia Yates របស់ VisitBritain ថវិការបស់ពួកគេគឺប្រហែល ២៣ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ តួរលេខទេសចរណ៍នៅប្រទេសអៀរឡង់ជិតខាងគឺ ៨៥,៥ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា បច្ចុប្បន្នភ្ញៀវទេសចរដែលមកលេងប្រទេសអង់គ្លេសគឺបានធ្លាក់ចុះខ្លាំង ហើយសព្វថ្ងៃប្រទេសនេះគឺកំពុងខិតខំប្រឹងប្រែងដើម្បីលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZfxsl8HDNcx8ksLsbzaW8nFHURbik6rtjorhcpmsjZjidMFMRzokKjWTerWLNQYvImRKJ7LO8-WJZAD32z2KWTyinMzswwqTz7I-8uUXGtn38Ka9KKIcERgNf5idMYCcE_Nnh6Pu_1eUyAU9H4PNlLMhewfGp3rBMVafWwXdq4nmmUgwBg1RqWGQS-M/s768/photo_2024-07-15_11-26-16.jpg