Home Blog Page 977

កងពលតូចលេខ៧០ បើកប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង សង្ស័យធ្លាក់នៅស្រុកវាលវែល

0

នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ កម្លាំងទាហាន នៃកងពលដឹកជញ្ជូន៩៩ និងកងពតូចលេខ៧០ បានចេញប្រតិបត្តិការទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYDl6MKZODt1jImNLqpcjgkbB4VaMj0yS2t-LkO6wgWcNntHup6-7YLDsDnDafr4V_e-K1QUnwxcU0dEOYaBxOlhHMJCGU7LKjvmLNTV5aFFas4lJCzwy5r99a4kEVML4DKKeKoLq-1-VfAtGBhbdpsdwttrGdBlfr6cc3yLuU38690LU8ono7-fTZ0lE/s1284/450914069_122117899658343091_4912426732751875603_n.jpg

បើតាមការសន្និដ្ឋាន ឧទ្ធម្ភាគចក្រមួយគ្រឿងនេះអាចធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ជាពិលុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRk6t0Q9LJMa5KfnVKjcYSB0LoWs3B27qNak_D-OHTGo5u8Q7hORbQ9myov092Rs0MQNkXxNVv6kTta0cPyPIxeutCXmpSv38hYq58AD71Zu-YAUIdTr0x7g6vnD9ygprzKN2ZmbfpLHpDXw1ml0pGErA5UbUSgBzYHPTD3yYpGXFtU0F9b0yJJM30fcs/s1280/450681710_937096021762042_1648167261086219109_n.jpg

តែយ៉ាងណាមិញ នៅក្នុងប្រតិបត្តិការស្វែងរកនេះ នៅមិនទាន់មានរកឃើញតម្រុយអ្វីនៅឡើយនោះទេ ខណៈកម្លាំងទាហានកំពុងស្វែងរកយ៉ាងយកចិត្តទុក្ខដាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBj_mVbTLb9bxTknw5Ig0g7Sk9fSAwnLc9RKVcWF5kfE7qfQmCfjFJYPBOizTx4D19_31kUZuYMLB1toyzsfBvtzTBka7lct84ubPCQg3bJ-V-0JEn64jhzd2wV1NF-EthmOLZECcapez-V2gIenjCEgtZyQAffmAdNylaj7-cYxyzbLCvLhV2xFsURVc/s1360/2023-07-09.jpg

 

សកម្មភាពមហាជនរិះគ.ន់ថ្ងៃមុន លីម តិចម៉េង ថាធ្វើតម្រូវតាមកម្មវិធីប៉ុណ្ណោះ

0

កាលពីកន្លងមកនេះតារាចម្រៀង លីម តិចម៉េង និងសមាជិក TOP4 ត្រូវបានសាធារណជនរិះគន់ចំពោះសកម្មភាពរាំតាមចង្វាក់ដែលល្បីនៅលើបណ្តាញសង្គម។ ភាពចម្រូងចម្រាសនេះ តិចម៉េង បានបកស្រាយថាគឺធ្វើតម្រូវតាម concept កម្មវិធីដែលមានការរាំសប្បាយៗនិងបានសូមអធ្យាស្រ័យក៏ដូចជាផ្ញើសារនៅចុងកម្មវិធី។ ទោះជាយ៉ាងណាមតិរិះគន់បានកើតឡើងនៅពេលមានការកាត់វីដេអូខ្លីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAixDUxfqBhUeMQeGB6kbSxc2XGvKv1UEn2szLsCTxpn1TyfaVwB-46FgaU8vk3HZZCQQLqtkM-CpGH3_WHWlRKKkrMulQJ2RGi4SM6WxXSw4yCg1HiPlJvP6fhMLsZRkRtmDpt6sMUwbM_lHh6TSf4LoIEw1br2iQo5aFRGMvAmt9934YjquQovPHMfY/s1440/image_2024-07-12_12-07-33.png

តាមរយៈឃ្លីបវីដេអូមួយ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាននិយាយថា «សូម្បីតែច្រៀងរាល់ថ្ងៃគិតអាក្រក់ឡើងរញ៉ៃ ឡើងឆាកកម្មវិធីគេរៀបចំឱ្យយើងបែបយុវវ័យ លេងរាំសប្បាយ បន្ទាប់មកចប់កម្មវិធីយើងអធ្យាស្រ័យបងប្អូននិងចែកជាសារចែករំលែកផ្សេងៗ។ ប៉ុន្តែធ្វើតាមកម្មវិធី តាមការងារ គេកាត់យកកន្លែងរាំដែលជាចំណុចបង្កភាពសប្បាយរីករាយដើម្បីឱ្យអ្នកមើល Relax អារម្មណ៍យកមកតែបន្តិចជេរបណ្តោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbgaNvOrDXSv8faMtHLZD7xrrb_uUokakfKtyX8fkc248cA1THxeRFijusJUHBP-BSt-3gF1aA-w_AO-8JUVUMMMEKieLEeeagpyPSv6pPDhaBvR2n-x_FhkOWdlPtQJMewP3oNq04BTHy7iO8GfOEJvQF5t8hsMh_FQFFAB4DQtiKAhDeC87GyM5w6e4/s2048/image_2024-07-12_12-07-35.png

លីម តិចម៉េង ថា លោកមិនបកស្រាយទេដោយតារាចម្រៀងរូបនេះលើកដៃសំពះផង និងបានបន្តទៀតថាចំពោះបងប្អូនដែលបានជេរគិតអ្វីលើលោកគិតទៅវិភាគតាមហ្នឹងលោកមិនប្រកាន់ទេ។ តារាចម្រៀងរូបនេះថា ទម្រាំលោកចង់ប្រដាល់គុនខ្មែរមួយទៀតគឺចប់តែម្តង ទប់មិនឈ្នះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSJ0-qgVGihsHiLh3IAhG3oIUXNLAzDTYfa0bwG9YzMvKi0evqvT6b3Ol4j2LS0Em87ANRX1x2ikJMLvvdKNUfpro1mZ8_FQSj4dmKrHpVN0AidEGAo3sLPDAPcICZDfCBE0wULwlX1tLGbw4CrM9-KosUbayVSlQL3h5SqXgAi61DPf5VX-P6FAc3gM/s2048/image_2024-07-12_12-07-37.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះសាលារៀនមួយបានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុម TOP4 ដែលអាចជះឥទ្ធិពលមិនល្អទៅកាន់ក្មេងៗ។ ក្រោយមកខាងសាលាបានចេញសំណេរមួយទៀត ប៉ុន្តែតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ហាក់ដូចជាមិនអាចទទួលយកបាននូវការបកស្រាយរបស់ខាងសាលាឡើយ ហើយវាបានក្លាយជាប្រធានបទបូកជាមួយការរិះគន់ពីមហាជនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc_FhvLolCuedltNOqqbYH22HOzYCXbCmJefjqWI4SmZkuxO2vZsxQixiKz9u0Ok5GeEhxCiDsNrDsS3GosR0i_jRgqVitWRT7Ww6mjbKc5XUpNLCCxu67l0-UlXUwgeDXQK9w_gsY5lNS5y6hb9q2xNIrcNFFYeHZRQrzfZL_dZ97YSwc1FMTkJ7e88I/s2048/image_2024-07-12_12-07-39.png

នៅលើបណ្តាញសង្គមរបស់ លីម តិចម៉េង កាលពីដើមខែកក្កដា មកនេះលោកក៏ព្រមានblock ចំពោះគណនីបណ្តាញសង្គមណាដែលមាននិយាយបែបភ្លាវៗ ជាន់ ជេរ ប្រមាថ មើលងាយទាំងមិនដឹងក្បាល រឺ កន្ទុយ បែងចែកមិនដាច់ពីវត្ថុបំណងមកកាន់លោកផងដែរ៕

វី យ៉ារ៉ូ ត្រូវមហាជនសរសើរបន្ទាប់ពីបង្ហាញកាយវិការសំពះអរគុណក្មេងស្រីម្នាក់ដែលយកកន្សែងត្រជាក់ឱ្យ

0

ពិធីករ វី យ៉ារ៉ូ ត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរចំពោះឥរិយាបថតារាប្រុសរូបនេះលើកដៃសំពះបង្ហាញកាយវិការសមសួនទៅកាន់ក្មេងស្រីម្នាក់ដែលយកកន្សែងត្រជាក់ជូនលោក។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិសរសើរទាំង យ៉ារ៉ូ និងក្មេងស្រីថាមានសីលធម៌ល្អហើយភាពល្អរបស់ពិធីកររូបនេះពិតជាតារាគម្រូសម្រាប់អ្នកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwV_69P3wRMjcWHfT3y36rXOWTC2kbtBzTHZLoy8irUl2cJq0w0R-q9SMF0xPX24fAnen0kdQxr2HgvAX8CFr748hanqH9ZDqEcfNi66MOaX4LioabpKenBzLXarTA_lQGSINuLR2ZG_Rn00mpWjfuP0qt0QCtGZPOP_ByqvsUXhLHR3p1A_8QUgs1NA4/s2048/image_2024-07-12_14-56-48%20(2).png

ថ្មីៗនេះមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមទិកតុករយៈពេល២០វិនាទីចេញពីគណនី «នីណា» ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៃចំនួនអ្នកទស្សនារាប់ម៉ឺនដង បញ្ចេញមតិរាប់រយខម្មិនទៅលើពិធីករមានឈ្មោះបោះសំឡេងម្នាក់គឺ វី យ៉ារ៉ូ។ នៅក្នុងវីដេអូនេះគេបានឃើញ ក្មេងស្រីម្នាក់បានយកកន្សែងត្រជាក់ដើរសម្តៅទៅកាន់ យ៉ារ៉ូ ដែលកំពុងស្ថិតនៅក្នុងកម្មវិធីមួយហើយ យ៉ារ៉ូ បានលើកដៃសំពះក្មេងស្រីវិញចំពោះសន្តានចិត្តល្អខណៈក្មេងស្រីរូបនេះក៏បានលើកដៃសំពះ យ៉ារ៉ូ វិញនិងហើយពិធីកររូបនេះបានឱបក្មេងស្រីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRe3-_ecrKOgCFVgVxa8hXZCrVlHAXFejIa50gFGykn9S1eIxeZHvrkk83VEKuYxKRMP9Aq_XXmGf-rWPvo0qxy3jG4h4mCnEM2hpZi-aIWCkSt4IwS2YAQbatjcj7IGocDE5YrwnvRu6TO1js7QpErH1WyxvsQEipQjvmszCC4oFio9F5mDTZrWc3sg/s2048/image_2024-07-12_14-56-52.png

អ្នកពីរបាននិយាយគ្នាបន្តិចរួចហើយ យ៉ារ៉ូ បានងាកមកនិងបានលើកដៃសំពះដែលទំនងជាម្តាយរបស់ក្មេងស្រីរូបនេះ។ មិនបង្អង់យូរឡើយ យ៉ារ៉ូ បានហែកកន្សែងត្រជាក់យកប្រើប្រាស់តែម្តង។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរយ៉ាងខ្លាំងចំពោឥរិយាបថអ្នកទាំងពីរមានសីលធម៌ចំពោះគ្នាទៅវិញទៅមក គោរពស្រលាញ់គ្នាក្នុងនាមឈាមខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Ho9BlR98Nl7JhSgCAsVmpnxHAnfkJOcJ7W3p8xgTLMZqaTJJ6WrpkvZ2b7JXOfuNHTSORzgdmk3HZl-otbgVf8_ftcGxH3gNoYdYPbjLzMcWECHI1SjbCjWQlslWPnbv1DR3qnVFV7mZw7__YyS4lo4gKomDAbbWG518c8sTVIqz3j-KpZDaZj3_aIk/s2048/image_2024-07-12_14-56-53.png

ពួកគេបានបញ្ចេញមតិថា «សីលធម៌គាត់ល្អណាស់, គួរឱ្យស្រឡាញ់ទាំងសង , B yaro គាត់សំពះអរគុណកូនស្រី មើលទៅគួរឱ្យសរសើរណាស់ ហើយកូនស្រីនោះពិតជាល្អណាស់ សំពះទៅមក នេះហើយគេហៅថាសុជីវធម៌នៃមនុស្ស មានតម្លៃណាស់, មើលហើយ ខ្ញុំញញឹមតែម្នាក់ឯង ប្អូនប្រុស មានសីលធម៌ល្អណាស់, ល្អសែនល្អរកពាក្យនិយាយមិនត្រូវ បើសិនជាខ្ញុំជាអ្នកអង្គុយក៏រំភើបដូចគ្នាប្អូនស្រីគួរឱ្យស្រឡាញ់ណាស់ និងមតិយោបល់ជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGq4QP6bkh1HLz0TRWE-WT37XvfkhLp-gXJwB-tiy9hECl6PKvHEnn9VBNZSYLJF9xQvBf5Mkk30fbhJ2w1ozTYot5hVwXNw3k8YPOCCo59WzvRn1ge4a8ofwxNYsQhpbKUfanSZ5Gt9qzFv-Nq69xT_5tCr_8KXsx22kC-orDVmg3gjA6faPaVzh1KwY/s2048/image_2024-07-12_14-56-55.png

គួរបញ្ជាក់ថា ទោះបីជា វី យ៉ារ៉ូ មមាញឹកលើការងារសិល្បៈក្តីប៉ុន្តែ ពិធីកររូបនេះបានឆ្លៀតបន្តការសិក្សាថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធីសិក្សាតាមអនឡាញនិងបានទៅទទួលសញ្ញាបត្រដោយផ្ទាល់នៅប្រទេសអ៊ីតាលីកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ៕

មេរៀនជីវិតពីក្មេងស្រីម្នាក់ដែលវះកា.ត់មុខមាត់ដូចទៅនឹងតារាសម្តែងល្បីឈ្មោះ Liu Yifei

0

Ly Yifei កើតក្នុងឆ្នាំ១៩៩៧ ក្នុងគ្រួសារមានជីវភាពធូរធារក្នុងខេត្ត Shandong។ តាំងពីថ្នាក់បឋមដល់វិទ្យាល័យ នាងគឺជាសិស្សម្នាក់ដែលមានភាពលេចធ្លោសិល្បៈក្នុងថ្នាក់ ដែលតែងតែទទួលបានការសរសើរ។ ក្មេងស្រីរូបនេះចង់ក្លាយជាអ្នកសំដែងឧបករណ៍ភ្លេងបុរាណ។ នៅអាយុ ១៧ ឆ្នាំ ផែនការរបស់ Ly បានផ្លាស់ប្តូរភ្លាមៗនៅពេលដែលនាងបានស្គាល់តារាសម្តែង Liu Yifei នៅក្នុងរឿងភាគបុរាណមួយ។ សម្រស់បែបបុរាណរបស់ Liu Yifei ដូចទេពអប្សរក្នុងភាពយន្តបានទាក់ទាញក្មេងស្រីវិទ្យាល័យភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvg4-IgVaAl_c1pakgnNwL1h5zvusO7IfQifjUmJ6StVmId2UWIn6UQztGiLp42gQvC60gLpZZCB03QN1B8MqqIHwKUDOemzDVSufnGqMKpDsU9CIbu31qiCdcZiwAumhTe7ocCqg2sVE8rrGxEv44fud_yf1QtC2xp3RZ4Afxmn6C2MaGac_MfFTdmMM/s750/image_2024-07-09_16-01-15.png

ដំបូងឡើយ Ly Yifei គ្រាន់តែស្រលាញ់ Idol របស់ខ្លួនសុទ្ធសាធ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរនៅពេលដែលមិត្តរួមថ្នាក់ម្នាក់បានបញ្ចេញមតិថា៖ «ខ្ញុំគិតថាអ្នកមើលទៅស្រដៀងនឹង Liu Yifei»។ តាមការអធិប្បាយរបស់មិត្តភ័ក្តិ នាងបានចាប់ផ្ដើមរៀនពីចលនា ទឹកដម ម៉ូតសក់ និងការតុបតែងខ្លួនថែមទាំងបានចុះឈ្មោះចូលរៀនរបាំប្រពៃណី ដោយរៀនរាល់ចលនានៃការគ្រវីដៃ និងរាំដាវ។ បន្តិចម្ដងៗ Ly Yifei ត្រូវបានគេដាក់រហ័សនាមថា Liu Yifei នៃ Shandong ។ រហ័សនាមនេះធ្វើឱ្យ Ly រំភើបចិត្ត ប៉ុន្តែនាងនៅតែចង់ធ្វើដូចតារាក្នុងដួងចិត្តនាងតែម្តង ដូច្នេះហើយទើបនាងគិតចង់វះកាត់កែសម្ផស្ស។ ប៉ុន្តែឪពុកម្តាយរបស់នាងបានជំទាស់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5RKp1PvaRCIq-bVTAu1xPnyimHWEWHHaDp8GQnLqBuGPJ6_g2fycKFrH2xFR3F9tOx4e4-AXi7wEote1LZnMz7J13kZmorhi_Vl2sOTH-5EJMsl5K4Z0PqjquFbx0k-S13J6k76iYHy2hG7Y9byPeeugJ8dUPnIiMNKRzukv8Qk1Q14_YVcF87aH1sM/s1282/image_2024-07-09_16-01-14.png

ដោយសារតែមានចំណង់ចំណូលចិត្តជាតារាចម្រៀង Ly តែងតែរំលងសាលា ហើយការសិក្សាក៏ធ្លាក់ចុះ។ នៅពេលនេះ ឪពុកម្តាយរបស់នាងត្រូវយល់ព្រមឱ្យកូនស្រីធ្វើការវះកាត់កែសម្ផស្សនៅពេលនាងមានវ័យធំដឹងក្តីជាងនេះជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យនាងខិតខំសិក្សា និងចូលរៀននៅសកលវិទ្យាល័យល្អ។ ដោយទទួលយកការផ្តល់ជូននេះ Ly បានលះបង់អស់ពីចិត្តក្នុងការប្រឡង ហើយបានចូលរៀននៅសកលវិទ្យាល័យ Qingdao Agricultural University។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPc9dVywpJJaq6mMTJq0Yq-6fS4TzZqnHCnz5UUZbA8U2AejJx0nPx6V5uZ2YbbIXzV1wlXOa-fnArRdr2aNSsXfwlisTOWI5qGgInGz6gt53ftwqbTD-wo0HqJUqN0WuOoBI0KMeRKYREzlZ-WXDOIcJ-44AoLfzW3N79D8sOEmmVO5dZpVxJ5cXsLFs/s750/image_2024-07-09_16-01-15%20(3).png

ថ្ងៃដែលនាងទទួលបានដំណឹងចូលរៀន Ly បានទៅមន្ទីរពេទ្យកែសម្ផស្ស ហើយប្រាប់គ្រូពេទ្យថានាងចង់ក្លាយជាស្រីស្អាតដូច Liu Yifei។ ក្រោយពីពិនិត្យរួច គ្រូពេទ្យបាននិយាយថា ដើម្បីឱ្យមានមុខដូចតារាស្រីរូបនេះនាងត្រូវវះកាត់ថ្គាម និងនីតិវិធីមួយចំនួនទៀត។ នៅពេលដែលគ្រួសារនៅតែស្ទាក់ស្ទើរ មន្ទីរពេទ្យបានគិតពីវិធីសាស្រ្តថ្មី។ ពួកគេបានកត់សម្គាល់ឃើញថា មនុស្សស្រីកាន់តែច្រើនឡើងចង់មើលទៅដូចតារាជាក់លាក់។ ប្រសិនបើមន្ទីរពេទ្យបង្កើត «Liu Yifei ទីពីរ» វាប្រាកដជាទាក់ទាញអតិថិជនមួយចំនួនធំ។
បន្ទាប់មក មន្ទីរពេទ្យបានចរចាជាមួយគ្រួសាររបស់ Ly ដោយផ្តល់ការបញ្ចុះតម្លៃ និងការចំណាយជួយដល់ក្តីសុបិនរបស់នាងឱ្យក្លាយជាការពិត។ ជាការតបស្នង នាងត្រូវតែធ្វើយុទ្ធនាការទំនាក់ទំនងជាមួយមន្ទីរពេទ្យ។ ដោយបានឈានដល់ការឯកភាពគ្នា Ly បានចូលបន្ទប់វះកាត់ ហើយត្រឹមតែមួយខែ នាងទទួលបានរូបរាងដែលនាងចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLTdDT7F_BK2fyoDoGp5uVsE0waANI59sVSvUfSFUPTsCVEtPHSscY4I27Y7iySLYbHnNucrD7xWBo2RV9sJry0QuoVAwVnPiCnBjBk_kgDeosjfYs-rNbpD5r8gN6PzvJr_QGUPmjZ8qXfxNnLpGEBobdAhNDX69cQM8tpvObX7KQYV3bPuMd9RN9qo/s2048/image_2024-07-12_09-16-59.png

ក្រោយវះកាត់ភ្លាម Ly បានល្បីពេញបណ្តាញសង្គម ដោយបានចូលរួមកម្មវិធីហ្គេមប្លែកៗជាច្រើន។ អារម្មណ៍ទទួលបានការកោតសរសើរ និងសរសើរពីសំណាក់មហាជនជាច្រើនបានធ្វើឱ្យ Ly និយាយថា «ជីវិតតារាគឺអស្ចារ្យ»។
ក្នុងអំឡុងពេលនេះ បន្ទាប់ពីទទួលការណែនាំសពីមន្ទីរពេទ្យ Ly បានចាប់ផ្ដើមចូលរួមប្រកួតសម្រស់។ យ៉ាងណាមិញ នាងទទួលបានការរិះគន់ជាច្រើនពីបទអយុត្តិធម៌ចំពោះបេក្ខនារីដទៃដែលមានសម្រស់ធម្មជាតិ។ Ly បានក្លាយជាចំណុចសំខាន់នៃការពិភាក្សា។ មហាជនមួយចំនួនគិតថា ភាពល្បីល្បាញភ្លាមៗរបស់តារាស្រីរូបនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់យុវវ័យ ព្រោះពួកគេគ្រាន់តែពឹងលើសម្រស់សិប្បនិម្មិត ទើបអាចឡើងតំណែងបាន។ មតិជាច្រើនថែមទាំងសម្តែងការអាណិត ដោយប្រដូចនាងទៅនឹងឧបករណ៍រកលុយសម្រាប់មន្ទីរពេទ្យកែសម្ផស្ស ផ្សព្វផ្សាយនាងនៅពេលវាមានប្រយោជន៍ និងសុខចិត្តបោះបង់ចោលនាងប្រសិនបើវាលែងមានប្រសិទ្ធភាព។ ដោយសារតែស្ទាក់ស្ទើរមិនចង់ល្បី ជីវិតរបស់ Ly ក៏ត្រូវរំខាន។ នាងបាត់មិត្តភក្តិជាបណ្តើរៗ ហើយពេលនាងចេញទៅ នាងត្រូវបានក្រសែរភ្នែកជាច្រើនសម្លឹងមករកនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPQRt-2jLy6smPW_HfzHCSy6eOlKyhy23CQa-L3ya30bmXhKj9UGH49Xzd5_AdHXveUMMGFxacEpugjvr7TrtoAKaMyJF-SZG1of5NYRoeGIe8O-OR-yF-lxZnPUcACZl8ogxiEVOLdKwWdr3jRQKmFAam-cXnd8nobHX6sRoFtoNYvKGMIFtqHGAtjY/s2048/image_2024-07-12_09-17-00.png

ភាពតានតឹងផ្លូវចិត្តយូរ Ly ត្រូវរត់ទៅជនបទដើម្បីសម្រាក។ ជីវិតនៅជនបទធ្វើឱ្យនាងទទួលបាននូវភាពអស្ចារ្យនៃសេរីភាពដែលមិនត្រូវបានអ្នកណាស្គាល់។ ឪពុកម្ដាយក៏ណែនាំកូនស្រីឱ្យផ្ដោតលើការសិក្សា និងកុំដេញតាមអ្វីដែលមិនកើតចេញពីសមត្ថភាពពិតរបស់ខ្លួន។ Ly បាននិយាយថានាងក៏បានរៀនមេរៀនមួយបន្ទាប់ពីព្រឹត្តិការណ៍ដែលថា «មានវិធីជាច្រើនដើម្បីបញ្ជាក់ខ្លួនឯងដោយមិនចាំបាច់ធ្វើដូចអ្នកដទៃ» ។
បន្ទាប់ពីបោះបង់ក្តីស្រមៃចង់ក្លាយជាតារា Ly ចាប់ផ្តើមមានលំនឹងចិត្តបន្តិចម្តងៗ ហើយត្រឡប់ទៅសិក្សាក្នុងថ្នាក់វិញ។ ក្រោយបញ្ចប់ការសិក្សា នាងបានជ្រើសរើសទៅសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស។ ត្រឡប់មកប្រទេសវិញ Ly បានបង្កើតម៉ាកគ្រឿងសម្អាងផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigemqib2jXWj89JAUUZFoQHs2CjjaCDMIB4rQcdUoXxYGDhmla9i8Js7Tq1Q-QVos_0y3ZHJyafDIro8cpTYH7Hlv4znErciVWA6McBPaTdAejOGW6-MTtgOr7AUiTGYFFC4XMDThmCFLvNTdW6EGTmne7VeaJFdy63pj2lQtUNbbyXcYEEx_WEPj331w/s2048/image_2024-07-12_09-17-02.png

ពេលនេះក្មេងស្រីម្នាក់នេះលែងមានឈ្មោះហៅក្រៅថា Liu Yifei ដូចពីមុនទៀតហើយ ហើយក៏បានបោះបង់ចោលបន្តិចម្តងៗនូវសកម្មភាពធ្វើត្រាប់តាមកាយវិការ ឬទឹកដមរបស់អតីត idol របស់នាងផងដែរ។ នាងចង់ក្លាយជាការពិតរបស់នាង រស់នៅជាខ្លួនឯង។
Ly ក៏បានផ្តាំផ្ញើសារមួយដែរថា «មនុស្សម្នាក់ៗមានលក្ខណៈរៀងៗខ្លួន មិនចាំបាច់ព្យាយាមធ្វើដូចអ្នកដទៃទេ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់ខ្លួនឯង ហើយក្លាយជាមនុស្សក្លែងក្លាយកាន់តែច្រើន» ៕

Ahyeon ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភព្រោះបង្ហាញសកម្មភាពភ្លឹកៗមិនសូវរីករាយក្រោយមានមតិវា.យប្រ.ហារ

0

ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់ Ahyeon ចំពោះបច្ចេកទេសច្រៀងរបស់នាង ឬ «រាំលើស» ។ បន្ទាប់ពីមានការរិះគន់ អ្នកនិយមលេងអ៊ីនធឺណេតគិតថា Ahyeon បានផ្លាស់ប្តូរស្ទីលរបស់នាងនៅលើឆាកនៅពេលសម្តែង ហើយឥឡូវនេះអ្នកគាំទ្រជាច្រើនព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់នាងបន្ទាប់ពីនាងឈរភ្លឹកៗមិនសូវរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAmgEJcoRvZWk8wax1WBCMVQ-aHUKYM7Y1FT7xokZ0V5TGPoTP2pZTmmidITz4fDA0EXm2ZGXT1nq6UnyuuekN_V0h4aY-y0wRJr7E1pi42DngWN07wlTspyvYmPw33FpPzJCdU8CJzU3EAR3Hut7MNvxcIBURiEgEffrOwgOYBu3xXf4A14vk97xVfjg/s1080/image_2024-07-12_12-11-19%20(4).png

នៅថ្ងៃទី ១០ ខែកក្កដា BABYMONSTER បានបង្ហាញខ្លួននៅលើវិទ្យុ MBC សម្រាប់ការផ្សព្វផ្សាយនិងសម្តែងបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា «FOREVER» ។បន្ទាប់ពីការបង្ហាញខ្លួន វីដេអូបានចាប់ផ្តើមរីករាលដាល ដែលហាក់ដូចជាបង្ហាញថា Ahyeon មិនមានការសាទរដូចធម្មតា ហើយពេលខ្លះនាងហាក់ដូចជាសោកសៅ ឬផ្តាច់ទំនាក់ទំនងជាមួយសមាជិកក្រុមទៀត។ នៅក្នុងវីដេអូនោះ អ្នកនិយមលេងអ៊ីនធឺណិតជឿថា វាគឺដោយសារតែ Ahyeon បានឃើញ «មតិរិះគន់និងការស្អប់» អំពីជំនាញសម្តែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghC4cigEXViQ4ZYfNDUi_LAQSTmt9fxrV19hxGtmDlgjWHW6IAMyEDgmCiKEuoC-zgw36SLfskuIbeyJCruBly7cZo9OdXkr8cQoC61Gim6V-3fjKcoy26mWvmZE6SJDLG2Ibz3Z_I5NTyYyM1HsyxGn5GPvZ2IE_u1enPT6te8BGv1y7g-bTfuW25c-w/s1024/image_2024-07-12_12-11-20.png

វីដេអូនោះពោរពេញដោយអ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍សោកស្តាយចំពោះ Ahyeon និងរិះគន់មតិយោបល់ដែលនាងបានទទួល ថែមទាំងប្រៀបធៀបនាងទៅនឹងតារាស្រីពីមុនដែលមានគេ “ស្អប់” ដូចគ្នា។ប៉ុន្តែ អ្នកខ្លះទៀតបានវាយបកវិញចំពោះវីដេអូដែលបង្កឱ្យផ្ទុះប្រតិកម្មនេះជាសម្រាប់ការព្យាយាមបង្កើតរឿងភាគ ឬលាបពណ៌ Ahyeon ថាជាការសម្ដែងធ្វើជាសោកសៅ។ ជាពិសេស ខណៈពេលដែលវីដេអូខ្លីៗដែលបង្ហោះគឺគ្រាន់តែជាផ្នែកតូចៗនៃកម្មវិធីវិទ្យុថ្មីៗប៉ុណ្ណោះ ពួកគេបានពន្យល់ថា Ahyeon ហាក់ដូចជាមានភាពវិជ្ជមាន និងសកម្មភាពខ្លាំងក្នុងអំឡុងពេលការបង្ហាញខ្លួន ក៏ដូចជាកាលវិភាគផ្សេងទៀតដើម្បីផ្សព្វផ្សាយ «FOREVER»។ អ្នកគាំទ្របានចែករំលែកពីភាពសាទរ និងសប្បាយរីករាយរបស់ Ahyeon ហាក់នៅឆ្ងាយពីវីដេអូសោកសៅ ។ អ្នកនិយមលេងអ៊ីនធឺណេតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃការស្អប់ទៅលើ Ahyeon ប៉ុន្តែអ្នកគាំទ្រគិតថាវីដេអូមួយចំនួនត្រូវបានបង្កើតឡើងដើម្បីបង្កើតរឿងក្រៅពីការពិតជាក់ស្តែងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKy2ZEpsxOpPdUNDGaDRMHJYFLIAArC1khq5SGOkM7bVszywJcDFU9jFKEPF_Q96lKXm_WgUML4wmcNlzlZEy_A0Ig6dR0MfgEMMeA4iP0kxyBTgnY-5hOgYcGWAqAxBsDj10T1YgW3H9gTP_mbOAGTYgg9sXjVlvHBTZ1pJ0MCnJgkAaRyKWxzhRWcM/s1280/image_2024-07-12_12-11-21.png

Ahyeon ជាសមាជិកដែលបង្ហាញខ្លួនផ្លូវការក្រោយគេដោយសារតែមានបញ្ហាសុខភាព។ ទោះជាយ៉ាងណា នាងគឺជាសមាជិកលេចធ្លោខ្លាំងនៅក្នុងក្រុមក្រោយពីបានបង្ហាញសកម្មភាពជាមួយសមាជិក BABYMONSTER កាន់តែជំរុញឱ្យក្រុមនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5yr1AUoRQrKQ7lLUkS76tQI7CCUWzZNHVznYka3Bdh8N_3r7TmOi03m4Oss6hU_ibLSaGlBT7j5TepO26kq1uhkCzndDKK4uGT48oyRgiCYHMslS2pkn-Dy8jLrmpsPlQKpNv0Cx_PGnSkk_piscHpbpCSX-_dUaXuKphMSpJxsUmWChziXPnjB9_-o/s1280/image_2024-07-12_12-11-21%20(2).png

ផ្តល់ចម្លើយបែបនេះ ប៊ី សុធារី ឈ្នះមកុដតម្លៃជាង១លានដុល្លារនឹងតំណាងកម្ពុជាជាលើកទី៣លើឆាកអន្តរជាតិ

0

ទីបំផុតការតាំងចិត្តមោះមុតរបស់កញ្ញា ប៊ី សុធារី តែមិនមើលស្រាលដៃគូប្រកួតប្រជែងលើឆាក Miss Grand Cambodia 2024 បានសម្រេចបំណងប្រាថ្នាក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដតម្លៃជាង១លានដុល្លារ។ ម្ចាស់ជ័យលាភីតំណាងឱ្យខេត្តកំពង់ឆ្នាំងរូបនេះនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Grand International 2024 នាខែតុលាខាងមុខ។ នេះគឺជាលើកទី៣សម្រាប់ ប៊ី សុធារី ជាមុខមាត់ឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46F41fjtvwyHuJVk6v3TrlsmB63AudkdPsP6Qq_TTpYi8k3SKGcpa4Sm3gIzEK3nu2KZ-kf274-LZwZ2-sC-pg5R73ueZLHCB_cD57lIddaY6OQoU6waKnERm_8D5TzeoeAGK20FjDtgAHTn2OnqAFy_9ImEy7RvW-s5U_clwfKvcncZv1IGYKIo937Q/s2048/image_2024-07-13_09-25-05%20(2).png

ក្រោយពីប្រកួតប្រជែងជាច្រើនខែនៅរាត្រីថ្ងៃទី១២ កក្កដាធា គឺជារាត្រីផ្តាច់ព្រ័ត្រនៃ Miss Grand Cambodia2024 ហើយក៏ជាឆ្នាំទី២ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា nនិងបានរកឃើញម្ចាស់ជ័យលាភីថ្មីបន្តតំណែងពី ភឹម ស្រីនោ Miss Grand Cambodia 2023 គឺបានទៅលើកញ្ញា ប៊ី សុធារី។ ឱកាសដណ្តើមជ័យលាភីនេះក្នុងវគ្គសំណួរចម្លើយ៥នាក់ចុងក្រោយរូបនាងទទួលបានសំណួរថា «ក្នុងនាមជាកូនខ្មែរតើអ្វីទៅជាកាតព្វកិច្ចសំខាន់ដែលកញ្ញាគប្បីត្រូវធ្វើដើម្បីថែរក្សានិងការពារ បេតិកភណ្ឌវប្បធម៌តាមជំនាន់របស់ជាតិប្រសិនបើកញ្ញាក្លាយជាអ្នកគ្រងមកុដនៅក្នុងរាត្រីនេះ តើកញ្ញានឹងផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិយ៉ាងដូចម្តេច?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyzDqUxtPeX-FKIVbCPaC888TBHrSbuddaMYQ6dsBacKUDm3EZV-w7-3K_Bf8dt9hBPN_-PxMFlxKfU1Y5a0t6sVT2h0wqHC0I4yNyE8BC3PeeaYh2rvA7zirFvmibLwDdBPRiUuXo80-IP8nzD6SHbcJlqVOAEYZQ7Zv71-wlQeOaJparuxntduGDNxo/s960/image_2024-07-13_09-25-06.pngប៉ះចំសំណួរដ៏មានសារៈសំខាន់នេះ ប៊ី សុធារី បានឆ្លើយថា «កាតព្វកិច្ចដែលនាងត្រូវធ្វើដើម្បីថែរក្សានិងការពារសម្បត្តិបេតិកភណ្ឌតាមជំនាន់នោះគឺការបណ្តុះស្មារតីឱ្យស្រលាញ់សិល្បៈវប្បធម៌ជាតិក៏ដូចជាត្រូវហាត់រៀនយកនូវចំណេះជំនាញបន្ថែមទៀតដើម្បីយកទៅបង្ហាញយុវជនជំនាន់ក្រោយ អ្នកទាំងអស់គ្នាត្រូវចងចាំថាមានតែតម្រិះវិជ្ជាតែប៉ុណ្ណោះដែលអាចបង្ហាញទៅកាន់កូនចៅតជំនាន់បាន មានតែចំណេះវិជ្ជាតែប៉ុណ្ណោះគង់នៅជាប់ជាមួយយើងដល់ថ្ងៃស្លាប់។ ដូច្នេះហើយនៅក្នុងរាត្រីនេះនាងសូមប្តេជ្ញាថានាងនឹងប្រើប្រាស់សមត្ថភាពដែលនាងមាន ធ្វើជាអ្នកផ្សព្វផ្សាយដ៏សកម្មដើម្បីជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើវេទិកាប្រកួតបវរកញ្ញាថ្នាក់ពិភពលោកដែលរូបនាងកំពុងតែឈរនៅរាត្រីនេះហើយនាងនឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតដើម្បីបង្ហាញទៅកាន់យុវជន យុវតីជំនាន់ក្រោយឱ្យឃើញពីភាពតស៊ូ ភាពក្លាហាន ដែលនាងហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្រទេសជាតិក្នុងការគ្រងមកុដ Miss Grand Cambodia2024»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1Ej4gIrEL_Ke3niOFgacV9sRxijP6VPzlUQDg7MrzAslDXsh8Q-wkF9kEy7N0HqhgbM5PZb7eB7_bE2e-xfNI9OHl0sksfXHjY2RXlMWU8lYF_HurVJWpk1aOQTeemiIDp8woAwX-332R-L3xKC-5I2McF8jkn_nqpgYsBBXFbGeZhOPotAe7i9n8Wk/s2048/image_2024-07-13_09-25-06%20(2).png

ផ្តល់ចម្លើយដ៏មានអត្ថន័យគ្រប់គ្រាន់មានទាំងភាសាខ្មែរនិងភាសាអង់គ្លេសក្នុងរយៈពេល១.៣០វិនាទីនេះ ប៊ី សុធារី បានឈ្នះដៃគូប្រកួតផ្សេងទៀតគ្រងមកុដតម្លៃជាង១លានដុល្លារនឹងតំណាងប្រទេសកម្ពុជាចូលប្រកួតនៅលើឆាកអន្តរជាតិនាខែតុលាខាងមុខ។ កាលពីមុន ប៊ីសុធារី ធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Universe 2017 និង Miss Charm 2023។ ក្រៅពីក្លាយជា Miss Grand Cambodia 2024 ប៊ី សុធារី បានឈ្នះពានរង្វាន់ Best in swimsuit ផងដែរ ខណៈការឆ្លើយសំណួរដើម្បីមកកាន់៥នាក់ចុងក្រោយ ប៊ី សុធារី ឆ្លើយសំណួរជាភាសាអង់គ្លេសត្រូវមហាជនសរសើរថា គ្មានទាក់មួយម៉ាត់និយាយអង់គ្លេសហូរដូចទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivPPDmjphW7IszCBDSZmwEnyLSzIHRXbyOdX1kpu1NqigczuhyTJ8I9t_t4LYOXaCZxEvDXTchpj1PbkE7jA8w_LAwdlnmjZalFSF4ERSKeF08jotk6BIAvEOOu-eoF0yMBO-Q4HN2iy9DY2Sia0tpaEU_4QmTejE4p8bpRgDp-VS71Cjp7gumSnDxP5I/s2048/image_2024-07-13_09-25-07.png

គួរបញ្ជាក់ថា លំដាប់រងទី១បានទៅលើខេត្តស្វាយរៀង ដែលមាន រី ស្រីណេត ជាអ្នកតំណាង លំដាប់រងទី២ បានទៅលើសៀមរាបមាន ឌី បញ្ញាវិមាលា លំដាប់រងទី៣បានទៅ
រតនៈគិរី តំណាងដោយ ម៉ាច ដាវី និងលំដាប់រងទី៤បានទៅលើ បាត់ដំបង តំណាងដោយ ភូផាត់ទីយ៉ា។ ក្នុងរាត្រីផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមពីលោក ណាវ៉ាត់ ជាអគ្គនាយក Miss Grand International Organization និង អ្នកស្រី ថេរេសា ជាអគ្គនាយករង Miss Grand International Organization រួមជាមួយកញ្ញា នីនី លីន អៀន ជាលំដាប់រងទី ១ Miss Grand International 2023 ផងដែរ៕

 

 

សមត្ថកិច្ច រឹបអូសចុងស្លាបមាន់ និងគល់ស្លាបមាន់ ខូចគុណភាពជាង១៧តោន នាំចូលពីប្រទេសជិតខាង

0

សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំចូលពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងឃាត់ឡាន៥គ្រឿង ម៉ាកតួរីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJlRuqUSXM-5SNdBWDubbU1CcjGn4xBZt9Zh2odY296MZJKFGB-p88y22biaxwplKakWD6e_MHQUEUQIR3faV2ENj6eldK-AFcmGlFg2O52rMvOPiVjs3vOB54mnZA2E_6VPxyw2uMomfWEBidYkXnX1QhkyxM3aeCID2K_BtrTV5DC0EX_yBWseey4RQ/s1280/IMG_20240711_083507_253.jpg

សាច់បង្កកខូចគុណភាពជាង១៧តោន មានសាច់ផ្ទុកចម្រុះគ្នា ដែលមានដូចជា៖

  • ចុងស្លាបមាន់
  • គល់ស្លាបមាន់
  • ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2WFG9Twn3c9kJ9XzlgEh7lPM0PrJVHbZbzR5wvj03hS812YwiAFDVCAhxtQc2rka3h3YrbrXiADTrwDLTeqN8Magk6tGHwkEbsCMCYqDhOPb4g9e8DulkenuT-m6lfdSall7a5cr32KL2nwDJJefUuOERQ9x2xoSSP2reukd0ey2FS50Ysu9krjwVOY/s960/IMG_20240711_083507_342.jpg

ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3NQmp69MZrUy1ngleBz9qWSobpHYSDcdtACvgmTMakZkN_3YrlYnm2_iUksYMy9_MIpo3i9Eep2k_20dAZQiKqPiWm5_icRPPDtPCQXq-TSOe7_ZQSFdZohXpjP3COXILOygKv2GzraK2wK7vYUSqpv70R-9tV_X6SlPBDIGxjpgZrctQ8vLI3DBWopc/s1280/IMG_20240711_083507_377.jpg

 

តើផ្លូវរថភ្លើងក្រោមដីនិងលើអាកាស នឹងអាចលេចចេញរូបរាងទេ? ក្រោយពេលអាកាសយាន្តដ្ឋានក្រុងតាខ្មៅ ត្រូវបានសាងសង់រួចរាល់?

0

ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅនេះ គឺបានសិក្សាទៅលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) និងផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzt4n6iGloHg4pRS3QfyRXl0FjODxiyxfov3hLOjA8Hn9Q0aqisYgbeIWPQLFeDShpT9t7CYcslgDcVbcB1rbeA-FcoKI1IwS2xcqQBnFl7o3x8fACbDjagAHxrLDFtnABdFy76E78MQCqn5uk1syjugkInuWpFX6_jZD_HZT_DO_ZPwIX06lV07k1E0/s598/AGT-sky-train-Phnom-Penh-2020.jpg

តាមលទ្ធផលបឋមបានឲ្យដឹងថា ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុនសាជីកម្មស្ពានថ្នល់ចិន CRBC និងសំណង់ចិន CCCC ដែលបានសិក្សាទៅលើលទ្ធភាពនៃសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ។ ហើយក្រុមហ៊ុនក៏បានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀប តម្លៃឯកតា ចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាស, រយៈពេលនៃការសាងសង់, តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiznZreXfxucbBdN_LuH7rVH_hsSuFWwJFPRnClgCeRYK5N-KNkrBU95TUQQOtEIFjb1pzdbwRoW8WYFMGOZKLTlbBWRk2c0XWskeU-BKS1MviEHpE1U4tp7MXxBCJanqHQ_5Hyr68kSGYSae0Lnr2Vds6BuayJ829tGr08zfYeO2-P0mBaS_yiGdR7aYw/s960/450797386_917318410438807_4189110529345378477_n.jpg

បើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ការសិក្សាបង្កើតផ្លូវរថភ្លើងធុនស្រាលនេះ ដើម្បីជាការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតាខ្មៅ មករាជធានីភ្នំពេញ និងបង្កើតស្ថានីយអ្នកដំណើរមួយភ្ជាប់ទៅផ្សារទំនើប អ៊ីអន មានជ័យ ដើម្បីផ្តល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងទិញទំនិញនៅផ្សារទំនើបនេះដោយផ្ទាល់ ដែលវាជាមធ្យោបាយមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVkusLpmdezjPIg-NzRuwQeeranYIPBwwQhazpOAa0Oh_GW49UOPtUPrMQJbkHhdnUlDKNjBWnFGxMq9m4mVAbnZ-2rNJSyL0HE-D3-WK46TTJsjyBj3Oxnyn4MkievaH_-jQREbXi3z4eTvQkYcmaHZk6wWwIYuW7wxDF9Qe-U04btJKQxg9c3afO4TA/s1000/metro.webp

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងក្រុង ប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-Wxfw7nw1XQ4HdqhmuXPKyFI8kVSjhOywHQTn_D3cm_uSfokWBrBx_fcg3pZxBdjP51rfWjuc9G4qAUCu1SkGHrwKIpRKUu2iqRiQ3G7gtevcu3HuyN2DfyKYKzc3XlYmeSMtb0zm4CCtsFNhpTpL7CjvXj0DWUxE1SMRm8ERhbU62Rvuu9BrxE9PVg/s2048/449754308_489971623428252_4828068320228496795_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECvYRLqSRFmS8kqQSki_Iif8GibVPEYwWBxuYP5vzNXU9OJL2FSDVOGXTssqSmKN-cHqcTMzUTIY3pm76NsFSs1RnjrmVDG1qpLm36vWvayOvH21fcx7faienHbwr5lagjSwqrgXBgO2rOEn2WQ4Sk3kCv5Pm_WS30e3_digIVZQj3yEYdgQFz4kH5jg/s1080/449147627_500566582486115_5932206078417901686_n.jpg

ហេតុអ្វីបានជាក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងប្រទេសថៃ?

0

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Honda បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃបន្ទាប់ពី Suzuki និង Subaru។

យោងតាម Reuters បន្ទាប់ពីក្រុមហ៊ុន Suzuki និង Subaru បានប្រកាសបិទរោងចក្ររថយន្តនៅក្នុងប្រទេសថៃកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Honda ក៏បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃដែរ ដោយត្រូវបានគេជឿថា មូលហេតុដែលក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងទីផ្សារប្រទេសនេះ គឺដោយសារការលក់ធ្លាក់ចុះខ្លាំង ធ្វើឱ្យក្រុមហ៊ុនរងសម្ពាធ ពិបាកប្រកួតប្រជែងជាមួយម៉ាកយីហោផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9T14z-M4r7o77svx5FoqF69GOKqIjlqWhjrplkiQ_B52_xzUCln_QhXpZ-zIh_Z5Pl8kbm3d0iqjECJSfENbsFwXrlNNCaHFUI_HGDKRmJZz5CVuxvSmhM-zimCVwaHpfxYXvaDfBlzv95qgpLiki724q8W47oyWbqIqyk6BuSHV7B2gzFGHPon7wgqU/s1200/photo_2024-07-13_13-17-40.jpg

ទោះជាយ៉ាងណាបើយោងតាមរបាយការណ៍ មូលហេតុពិតប្រាកដដែលក្រុមហ៊ុន Honda ប្រកាសបិទរោងចក្រគឺដោយសារតែភាពលើសនៃផលិតកម្ម និងចង់បង្វែរធនធានផ្តោតទៅលើរថយន្តអគ្គិសនីវិញ ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃ។ សម្រាប់មូលហេតុរបស់ក្រុមហ៊ុន Suzuki និង Subaru ក៏ស្រដៀងគ្នាទៅនឹង Honda ដែរ ដោយពួកគេនឹងបិទរោងចក្ររថយន្តសាំងនៅក្នុងប្រទេសថៃ ហើយផ្តោតតែលើការផលិតរថយន្តកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Wu8Oq-fpq62PjRzjxLWa4nNNlOWimC5k_42AyOkSZWJgfJ7ypkkMU3ROEQj0gaKOrIkT9ORwcHFgdfMaw9mmmSLSUtvZGZbkPqcSBwD7oPvysarWfL0BlK_Ki5bV2ecnGpY0266PImFwUzTkbPgw9EYSMyokbJB3OgTO14117H3NyFXyCZpdSJqIpwE/s970/photo_2024-07-13_13-17-49.jpg

ការប្រកាសបិទរោងចក្រនេះ ធ្វើឱ្យក្រុមហ៊ុនធំៗជាច្រើនប្រឈមមុខយ៉ាងខ្លាំងទៅនឹងគូប្រជែងរបស់ខ្លួន ជាពិសេសគឺ BYD របស់ចិនដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីពិភពលោក។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការលក់រថយន្ត Honda បានមិនដល់ ១០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំៗឡើយ ដោយក្រុមហ៊ុនមិនឃើញមានកំណើននូវការលក់រថយន្តរបស់ខ្លួនតាមការរំពឹងទុក ទើបក្រុមហ៊ុនសម្រេចបិទរោងចក្រនៅក្នុងប្រទេសថៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmPNAfJBjdMWOAcpAOsJA30SDPOzK_HrgGbqlDQsKdrR3KhfWVlag85m35wkSdlmW8GgNVz4-1FHuhZqeMMHYCFY3Lput-IjAfuE4g0AVBjV4MYb_gDZXxjIc9TqgxLBOchjYBf2jYpUQh2RdcYAameuAXFIJjwG3RHsNo4k0lg0TEsDgImknX4KtMyA/s1200/photo_2024-07-13_13-18-19.jpg

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Honda មានរោងចក្រតែ ២ គត់នៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពដំឡើងរថយន្តបាន ២៧ ម៉ឺនគ្រឿង ប៉ុន្តែកាលពីឆ្នាំមុន គឺផលិតបានត្រឹមតែ ១៥ ម៉ឺនប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាករោងចក្រមួយកន្លែងចោលសិន ដែលស្ថិតនៅអាយុធ្យា នៅសល់រោងចក្រមួយកន្លែងទៀត នៅក្នុងខេត្ត Prachin Buri។ សម្រាប់ក្រុមហ៊ុន Subaru វិញនឹងបិទរោងចក្រនៅចុងឆ្នាំនេះ ហើយក្រុមហ៊ុន Suzuki ក៏នឹងបិទរោងចក្រក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ ២០២៥ ដោយផ្តោតលើការនាំចូលរថយន្តចូលមកលក់នៅប្រទេសនេះវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh591bMIN4QXWmbMS77rcXJEdmYkQwGI77hakzM9iJ4P3_dcUASV1EDup-WH6FWU5CyY4Fnx3Epui8RHMJB55JRAjlibr8AGCWHMFiAnK-8uGXNs7gsSjd5amFQljcQLD0_-NL436mgF2of6f8Exy2TJ64DHKRnIvFeKpyAmeVC_DwMwYHEvhyphenhyphenM0GovGB4/s1024/photo_2024-07-13_13-18-33.jpg

អស់ទាស់ ! បុរសជប៉ុនមានសង្សារម្តង៣៥នាក់ហើយអាចធ្វើរឿងបែបនេះទៀត

0

ប្រទេសជប៉ុន ៖ រឿងរ៉ាវនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter (X) នៅជប៉ុនចែកចាយយ៉ាងច្រើនកាលពីឆ្នាំ២០២១ ហើយនៅខែកក្កដា ឆ្នាំ២០២៤ រឿងរ៉ាវនេះ ក៏ត្រូវបានគេយកមកចែកចាយឡើងវិញពេញបណ្តាញសង្គម ដែលនិយាយពីបុរសជប៉ុនម្នាក់សេពគប់ជាមួយស្រីៗរហូតដល់៣៥នាក់ក្នុងពេលជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlS5cQTJyNVXrcU0Z1-nusGMtx_NjRenaPYsk2AHsKUV8mgBAwX0NoMKUCWWV3K6Ytl0fNnkgLSUraV18T2qTd298BQy90gP7BJcqVszywebmgVTofhcJYsuPVcc8VR67k4Jcc7v0P7XsFxJgtSy_u743lNpI_sp9JkGV29Ni4wxrL7wdNsb_hb6w3Bbg/s1280/photo_2024-07-13_11-54-07.jpg

បុរសជនជាតិជប៉ុនរូបនេះឈ្មោះ Takashi Miyagawa អាយុ៣៩ឆ្នាំ បានរៀបរាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានសេពគប់មិត្តស្រីរហូតដល់៣៥នាក់ ក្នុងពេលជាមួយគ្នា ប៉ុន្តែលោកពុំបានស្មោះត្រង់ជាមួយពួកនាងទាំងអស់ទេ គឺលោកសម្លឹងឃើញតែផលប្រយោជន៍ប៉ុណ្ណោះ ។

លោក Takashi បន្តថា លោកចាប់ផ្តើមមានទំនាក់ទំនងជាមួយស្រីៗជាច្រើននាក់ ក្នុងអំឡុងពេលលោកធ្វើការជាបុគ្គលិកលក់សម្ភារៈបន្ទប់ទឹក ។ លោកក៏ចង់ស្មោះត្រង់ជាមួយស្រីណាម្នាក់ក្នុងចំណោមស្រីៗទាំងអស់ដែរ ប៉ុន្តែលោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនទៅពួកនាងគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeq8YjD_Gi1EsyfdkUp519ZiFnfXnJNYOxQZXYYD3gRB3nGU7elmF53d61SgyV4PtTySo2CdDqSItw5rnbjeXUy4WN9raVNwl_JfabkATEH4ezT0agDjJyEHNeJM74pLyluerqqSAf335I5pKUhM-OQeblJ5WH_SIOsCEncWf6LjTOR38fXuTApaprv9w/s800/35gfs3.jpg

លោកបញ្ជាក់ថា ជាក់ស្តែង លោកបានប្រាប់សង្សារអាយុ៤៧ឆ្នាំ ថា លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ។ បន្ទាប់មក លោកប្រាប់សង្សារម្នាក់ទៀតអាយុ៤០ឆ្នាំ ថា លោកកើតនៅខែកក្កដា និងប្រាប់សង្សារផ្សេងទៀតអាយុ៣៥ឆ្នាំ ថា លោកកើតនៅខែមេសា ។

សរុបមក លោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនជាមួយពួកនាង ដោយសារលោកចង់បានកាដូថ្ងៃកំណើតពីពួកនាង ។ នៅទីបំផុត លោកក៏ធ្វើបានជោគជ័យមែន ដោយសារលោកទទួលបានកាដូសរុបស្មើទឹកប្រាក់រហូតដល់១សែនយេន (ឬស្មើប្រមាណជិត៧០០ដុល្លារអាមេរិក) ព្រមទាំងទទួលបានសម្លៀកបំពាក់មានតម្លៃថ្លៃៗទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ZQaGDW6OIy0rOY7Dy4BBzeeL_aCRsAQk2w2hfUYqsWc95J9a-YlBDn_hKq3MOdS0uwxq7iyMC3tT58n-cy9mYS97Po6bgkDW_hdR6Jf8Eo0z0Nvm4o3nGaGX8mL2D0G8AkCXUAPPHncmghMFgPvSAbGxfb92pIf8nB16wnxvG5BH_BNjuGx6DM5fYg4/s1200/photo_2024-07-13_11-54-23.jpg

នារីជាសង្សារម្នាក់របស់លោក Takashi បានប្រាប់សារព័ត៌មានជប៉ុនថា លោកព្យាយាមថើបនាងនៅថ្ងៃទី២ ដែលលោកជួបនាង ។ ពេលនោះ នាងក៏ប្រាប់ទៅលោក Takashi ថា ៖ «ខ្ញុំមិនចង់ធ្វើបែបនេះទេ លើកលែងតែលោកនឹងរៀបការ និងរស់នៅជាមួយខ្ញុំពិតប្រាកដ នាថ្ងៃអនាគត» ។ លោក Takashi ឆ្លើយតបថា លោកស្រឡាញ់ខ្ញុំពិតប្រាកដ ហើយនឹងរស់នៅជាមួយខ្ញុំអស់មួយជីវិត ។

ប៉ុន្តែក្រោយមក សង្សារ២នាក់ទៀតរបស់លោក Takashi បានដឹងរឿងនេះ ហើយពួកនាងក៏ប្រមូលសង្សារទាំង៣៥នាក់របស់លោក Takashi ទៅប្តឹងសមត្ថកិច្ច ។ ក្រោយពីសង្សារទាំងអស់រៀបរាប់រឿងរ៉ាវប្រាប់សមត្ថកិច្ចអស់ហើយ សមត្ថកិច្ចក៏ចាប់ខ្លួនលោកពីបទបោកប្រាស់ស្រីៗនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE1IqEd3J6qSEZSJyGpXa1h87niGqhgvezGcZg0-Jl57SjFtNfCdH5oqq4lLyzpfTaUZdVv6R4xbimj13AffB21g1pHuBF1K16p8hUS_ASz2C48RZRC7iPf8BAdWal8ck2ef5pr7jxyCj-dhYYTFpgPNLs6dyCRvE9YUF_U_vfT2cwA4tgeuRuFEKpJvk/s634/photo_2024-07-13_11-54-27.jpg
នៅឆ្នាំ២០២៤នេះ សារព័ត៌មាន TheThaiger បានព្យាយាមត្រួតពិនិត្យបន្ថែមថា រយៈពេលជាច្រើនឆ្នាំកន្លងមក តើហេតុការណ៍ខាងលើក្លាយទៅជាយ៉ាងណា? ប៉ុន្តែសារព័ត៌មានពុំទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងជោគវាសនាបច្ចុប្បន្នរបស់បុរសខាងលើទេ ៕