កាលពីកន្លងមកនេះតារាចម្រៀង លីម តិចម៉េង និងសមាជិក TOP4 ត្រូវបានសាធារណជនរិះគន់ចំពោះសកម្មភាពរាំតាមចង្វាក់ដែលល្បីនៅលើបណ្តាញសង្គម។ ភាពចម្រូងចម្រាសនេះ តិចម៉េង បានបកស្រាយថាគឺធ្វើតម្រូវតាម concept កម្មវិធីដែលមានការរាំសប្បាយៗនិងបានសូមអធ្យាស្រ័យក៏ដូចជាផ្ញើសារនៅចុងកម្មវិធី។ ទោះជាយ៉ាងណាមតិរិះគន់បានកើតឡើងនៅពេលមានការកាត់វីដេអូខ្លីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAixDUxfqBhUeMQeGB6kbSxc2XGvKv1UEn2szLsCTxpn1TyfaVwB-46FgaU8vk3HZZCQQLqtkM-CpGH3_WHWlRKKkrMulQJ2RGi4SM6WxXSw4yCg1HiPlJvP6fhMLsZRkRtmDpt6sMUwbM_lHh6TSf4LoIEw1br2iQo5aFRGMvAmt9934YjquQovPHMfY/s1440/image_2024-07-12_12-07-33.png

តាមរយៈឃ្លីបវីដេអូមួយ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាននិយាយថា «សូម្បីតែច្រៀងរាល់ថ្ងៃគិតអាក្រក់ឡើងរញ៉ៃ ឡើងឆាកកម្មវិធីគេរៀបចំឱ្យយើងបែបយុវវ័យ លេងរាំសប្បាយ បន្ទាប់មកចប់កម្មវិធីយើងអធ្យាស្រ័យបងប្អូននិងចែកជាសារចែករំលែកផ្សេងៗ។ ប៉ុន្តែធ្វើតាមកម្មវិធី តាមការងារ គេកាត់យកកន្លែងរាំដែលជាចំណុចបង្កភាពសប្បាយរីករាយដើម្បីឱ្យអ្នកមើល Relax អារម្មណ៍យកមកតែបន្តិចជេរបណ្តោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbgaNvOrDXSv8faMtHLZD7xrrb_uUokakfKtyX8fkc248cA1THxeRFijusJUHBP-BSt-3gF1aA-w_AO-8JUVUMMMEKieLEeeagpyPSv6pPDhaBvR2n-x_FhkOWdlPtQJMewP3oNq04BTHy7iO8GfOEJvQF5t8hsMh_FQFFAB4DQtiKAhDeC87GyM5w6e4/s2048/image_2024-07-12_12-07-35.png

លីម តិចម៉េង ថា លោកមិនបកស្រាយទេដោយតារាចម្រៀងរូបនេះលើកដៃសំពះផង និងបានបន្តទៀតថាចំពោះបងប្អូនដែលបានជេរគិតអ្វីលើលោកគិតទៅវិភាគតាមហ្នឹងលោកមិនប្រកាន់ទេ។ តារាចម្រៀងរូបនេះថា ទម្រាំលោកចង់ប្រដាល់គុនខ្មែរមួយទៀតគឺចប់តែម្តង ទប់មិនឈ្នះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSJ0-qgVGihsHiLh3IAhG3oIUXNLAzDTYfa0bwG9YzMvKi0evqvT6b3Ol4j2LS0Em87ANRX1x2ikJMLvvdKNUfpro1mZ8_FQSj4dmKrHpVN0AidEGAo3sLPDAPcICZDfCBE0wULwlX1tLGbw4CrM9-KosUbayVSlQL3h5SqXgAi61DPf5VX-P6FAc3gM/s2048/image_2024-07-12_12-07-37.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះសាលារៀនមួយបានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុម TOP4 ដែលអាចជះឥទ្ធិពលមិនល្អទៅកាន់ក្មេងៗ។ ក្រោយមកខាងសាលាបានចេញសំណេរមួយទៀត ប៉ុន្តែតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ហាក់ដូចជាមិនអាចទទួលយកបាននូវការបកស្រាយរបស់ខាងសាលាឡើយ ហើយវាបានក្លាយជាប្រធានបទបូកជាមួយការរិះគន់ពីមហាជនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc_FhvLolCuedltNOqqbYH22HOzYCXbCmJefjqWI4SmZkuxO2vZsxQixiKz9u0Ok5GeEhxCiDsNrDsS3GosR0i_jRgqVitWRT7Ww6mjbKc5XUpNLCCxu67l0-UlXUwgeDXQK9w_gsY5lNS5y6hb9q2xNIrcNFFYeHZRQrzfZL_dZ97YSwc1FMTkJ7e88I/s2048/image_2024-07-12_12-07-39.png

នៅលើបណ្តាញសង្គមរបស់ លីម តិចម៉េង កាលពីដើមខែកក្កដា មកនេះលោកក៏ព្រមានblock ចំពោះគណនីបណ្តាញសង្គមណាដែលមាននិយាយបែបភ្លាវៗ ជាន់ ជេរ ប្រមាថ មើលងាយទាំងមិនដឹងក្បាល រឺ កន្ទុយ បែងចែកមិនដាច់ពីវត្ថុបំណងមកកាន់លោកផងដែរ៕