សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំចូលពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងឃាត់ឡាន៥គ្រឿង ម៉ាកតួរីស ។
សាច់បង្កកខូចគុណភាពជាង១៧តោន មានសាច់ផ្ទុកចម្រុះគ្នា ដែលមានដូចជា៖
- ចុងស្លាបមាន់
- គល់ស្លាបមាន់
- ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម
ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី៕










