Home Blog Page 976

បើទៅលេងខេត្តបាត់ដំបង! កុំរំលងរមណីយដ្ឋានទេសចរណ៍ទាំងនេះឱ្យសោះ

0

ខេត្តបាត់ដំបង គឺជាគោលដៅទេសចរណ៍មួយដែលមានទីក្រុងស្រស់ឆើតឆាយអមតាមបណ្ដោយដងស្ទឹងសង្កែ និងជាទីក្រុងមួយដែលមានសំណង់រចនាបថផ្ទះសល់ពីសម័យអាណានិគមបារាំងកំពុងបានក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ!

១.រមណីយដ្ឋានប្រាសាទបាណន់៖ ប្រាសាទបាណន់គឺជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅពេលមកដល់ភ្ញៀវទេសចរនឹងបានឃើញប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl_L4UxkIjbjmFrWcsO90vURyC6CSy6bzMOdFu9hYZAFfaTYhOEqGfqq44-FDVpQspxnFScCiVLVdfWbA28E78fIXQKjWy3EH1iJeKalVeeFnaelYseUDTiuTQiDlTCtFGDXY_BVrkITuCmL0dYqJ72V_bxPUO-ykqwJxjaWtja_af6-mR8bNVi6huiec/s1280/photo_2024-07-18_10-14-24.jpg

នៅក្នុងល្អាងទឹកពិសិទ្ឋិ គេជឿថា អ្នកដែលបានផឹកទឹកនេះ នឹងនាំអ្នកឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរក៏អាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់នេះផងដែរ។

២.រមណីយដ្ឋានធម្មជាតិភ្នំសំពៅ៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ ក៏ដូចជាស្រូបយកខ្យល់អាកាសធម្មជាតិ ដើរទិញនំ ចំណី អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFjna7Os7bsBBJ-MDyzIwKWPk2f4Dta7SYjQ5QU5HVQ6QGXKyb40TuUPm6JO_JgHIrNN4g4a8jV00PovQOnLK6L1j80TfTWKAlA28xwGgO-8aqQIFWzSsSYdfbmKwTXUyA5tyGGf-wC_eI4Q9B5UCxufGFboJiF0woTrFRYuHtGTZWii9AGFnFfu3UUo/s1600/image-20-1-edited-3.jpg

៣.ទឹកធ្លាក់ភ្នំ ៥៣៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ឬហៅថា ជ្រោះភ្នំ៥៣ មានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ បោះតង់នៅក្នុងតំបន់ធម្មជាតិ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹកក៏បាន ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រៀបចំអាហារដោយខ្លួនឯងយកមកពិសា ឬគយគន់ថ្ងៃរះរហូតដល់ព្រះអាទិត្យអស្តង្គតបានជាមួយធម្មជាតិដ៏ធំសម្បូរបែប ជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរនៅជ្រោះភ្នំ ៥៣ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmN67d3t7tPhUo3fqipW19-Va_2dzCWbDiM0eJFujUlp9XyC_1R_3szvYXbtE5f5Ez6OmdFre2yR_5VMN8ZLcYaTAVd0oaudbA59RENO6y8lj6wqPvzdaWaHPmBWRtp5qqoH2HFhkXp-Fdv7hz4MYTN1lmFWfg3HwOyMQ75PXBjTgTyTTJ7oSDlOBak4/s2048/609656dc83666.jpeg

៤.រមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូល៖ ទឹកធ្លាក់ភ្នំកំពូលមានទីតាំងស្ថិតនៅភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល ~63km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរនឹងឃើញទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ ក៏ដូចជាអាចហែលទឹក ឬលេងទឹកក៏បាន, ដើរទស្សនាកសិដ្ឋាន, ញុំអាហារឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ ដើរលេងថ្មើរជើង, បោះជំរុំឬបោះតង់, និងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifiFs4duBBxFmRHDpfO3itAuTuqwRkEtBEDrhqHyC7b7wh0sY9r24hnOCWLLk8zfRrD-jrquXUSTJSMmA9HD2JYt4DCwbdIQ5uAxXLsFZ5gcWG_NKvnpIFaRLAuhlZiTKQqBigIEqItfHR0f03Md1wWGZOAP1lbEZOGvE27sozDjGUYMvHf2pdxUk9BM8/s1280/photo_2024-07-18_10-15-43.jpg

៥.ចំការទុរេនអូរតង៖ ចំការទុរេនអូរតង គឺជារមណីយដ្ឋានធម្មជាតិតំបន់ភ្នំ ដែលមានប្រលាយដងអូ ដោយបន្ថែមការកែច្នៃឱ្យកាន់តែមានសោភ័ណភាព។ រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំងាយប្រមាណ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង និងមានកន្លែងអង្គុយលំហែអមដងស្ទឹងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbr4jlrpTWFL8XWIc-r3E4J3QWbBUE9voW-aNc2WjN_8GwwQRxceYJNLDUNHnPSiFOBBM-g4n4WVrfDpGjjMmLH-QWaJmsyHN19RsfqyMGasXCEZ7CqWL1DgVfrsg1TvJwGd8s48-e_bdAUtf3HFXInYDZ7ESGqk0_7gx3R1caekKjULIElgApPrny7k/s1280/photo_2024-07-18_10-16-11.jpg

ដូច្នេះភ្ញៀវទេសចរ អាចពិកនិចលក្ខណៈគ្រួសារតាមមាត់ស្ទឹង និងខ្ចុះដែលមានស្រាប់ទទួលទានអាហារឆ្ងាញ់ៗ និងថតរូបលេងកម្សាន្តផងដែរ។ បន្ថែមពីនេះក៏មានចំការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ តាង៉ែន និងកៅស៊ូជាដើម។ ភ្ញៀវអាចលេងទឹក ឬហែលទឹក, ដើរទស្សនាកសិដ្ឋាន, ទស្សនាទេសភាពព្រៃភ្នំ, ស្រូបយកខ្យល់អាកាស ដើរលេងដោយថ្មើរជើង និងមានចំណុចពិសេសផ្សេងៗទៀត៕

យល់ឃើញយ៉ាងណាដែរ? ការលក់គ្មានសណ្តាប់ធ្នាប់ អាជ្ញាធរចុះជួយរៀបចំនិងធ្វើការណែនាំ

0

ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីការលក់ដូរគ្មានសណ្តាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដាក់របស់របរលយមកលើចិញ្ចឹមផ្លូវបែបនេះ ទើបបានបណ្តាលឲ្យអាជ្ញាធរចុះធ្វើការណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV20-p0CW-RU52gjsbs9RXM4KUNWYLWWoGVFOynesNZUu1VAG2VnEgbzC7FKZ4AqWbWy9zjKUzCXVOyUf5msE57-o0kFhSyHys5H5N_7yhCYQtoDmyi20f4wZ55ogeZ4vSw38wtX65gqThXBUvofwUxktis1k1ckLCh3kOhuEhOblKrbmDL53TP7omsWA/s524/Screenshot%202024-07-18%20133043.png

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគណនីមួយដែលមានឈ្មោះថា Sok Kong ll គឺបានបង្ហាញវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«យល់ឃើញយ៉ាងណាដែរបងប្អូន ស្រុកអន្លុងវែង អរគុណបងៗប៉ូលីស តែងតែមើលឃើញ និងរៀបចំសណ្តាប់ធ្នាប់រហូតមក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixWMZYwpfKtx2oDBA2ZJ1JTvf6R3cI0SzLOyRmZIXPoVzcaZDQ0c6yHizmB0LgPYk7BwF-aLEm_qWmYOegRw8O-89eCCtf50NfgkxFSZW7YIXmQ57X5LVS1OJH42e7e17TgcZ724jZnocFBWEFVSFAD6_X5MSveg1nAdAwUKSjfX3RPNNSpFXQAr9UAEk/s526/Screenshot%202024-07-18%20133058.png

តាមរយៈវីដេអូដោយសង្កេតឃើញថា តូបលក់ដូរផ្លែឈើចម្រុះមួយកន្លែងនេះ បានដាក់តាំងលក់ទំនិញរបស់ខ្លួន លយដល់លើដងផ្លូវសាធារណៈ ដែលជាផ្លូវធ្វើដំណើរ ខណៈដែលផ្លូវថ្នល់ទីនោះហាក់មានការតូចចង្អៀតផង ដែលអាចនឹងបណ្តាលឲ្យមានកើតគ្រោះថ្នាក់ដោយប្រការណាមួយ។ ជាមួយគ្នានោះ សមត្ថកិច្ចបានចុះធ្វើការណែនាំ និងជួយលើកទំនិញរបស់ម្ចាស់តូបចូលទៅក្នុងវិញ ក៏ដូចជាមានការសំណូមពរកុំឲ្យមានករណីបែបនេះកើតឡើងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpn5qGyG3PA8OGpaGKr1NffXr_qUjDPU3cOFGFQeh6JHi0GboxXQheKViyY4YtUgOsHZKG4cvKuQ2oHiZRxLNgvTv5LXbqHuA_8mdIbRhwyuTX3Oc2-nXE7ObDpMQVk3Ov3spGzyrVBNcTR2Ia_yoQ6EFxouz-q3J6Erg9sBnu1z-fEJzwQ5O8jlXK_fY/s591/Screenshot%202024-07-18%20133113.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតដោយមតិមួយបានលើកឡើងថា«ដាក់លក់នៅលើផ្លូវសាធារណៈមិនល្អទេ! ខ្ញុំគាំទ្រ»។ អ្នកខ្លះថា«ស្រុកអន្លុងវែង ប៉ូលីសល្អៗច្រើន»។ អ្នកខ្លះទៀតថា«ដាក់លក់ ចូលមកដល់លើផ្លូវហើយ ដល់ពេលគេរើរ គេដេញ តាំងថាគេអាក្រក់»។ ខណៈដែលអ្នកខ្លះទៀតក៏បានលើកឡើងថា«វិធីអប់រំពលរដ្ឋខ្មែរគឺបែបនេះ លើកក្រោយពួកគាត់នឹងរអៀសគំនិត និងបើកចិត្តទទួលយកការអប់រំ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDv9CHtA1BXPTG3i0Nw1LTqTs7XwYoks1JM_Xl2qzv_AC7slk9maKn94Ky7u7sv8tE2yzaAVRPXliMfaAh1Pb5oMI485eG10lGafgGGC5bGEmADqXUFONqlFflOFcvICsSaIporX5Tn4K1E0OTbh6vN3Hial48GcaA-TY8k4YFLWK2x1aBWFeedaz0U2s/s619/Screenshot%202024-07-18%20133126.png

ប្រទេសផ្សេងកំពុងជំរុញវិស័យទេសចរណ៍ ខណៈប្រទេសនេះវិញកំពុងលុបបំបាត់ភ្ញៀវទេសចរកុំឱ្យមកទស្សនា

0

ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ និងកោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានតវ៉ាបណ្តេញភ្ញៀវទេសចរចេញពីតំបន់ ដោយសារកំណើនភ្ញៀវទេសចរលើសលប់ពេក ធ្វើឱ្យអ្នកស្រុកតានតឹង។

យោងតាមលោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា ប្រជាជននៅលើកោះបាលីបានចាប់ផ្តើមតវ៉ាបណ្តេញអ្នកទេសចរចេញពីតំបន់ខ្លួន ដែលនេះមិនខុសគ្នាពីប្រជាជនក្នុងទីក្រុង Barcelona ប៉ុន្មានទេ ដោយពួកគេបានដើរតាមផ្លូវដើម្បីតវ៉ា បាញ់កាំភ្លើងទឹកដាក់អ្នកទេសចរ និងបានព្យួរបដាម្តងហើយម្តងទៀតជាមួយនឹងពាក្យបញ្ជូនអ្នកទេសចរទៅផ្ទះវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmMBs9-mz12j8ZlnviyPB2g518EwluSXxc5IvKEhOOAJuVAa31dtWLo8Bf7RhZxkvFlStP2y9nvMIshwtgf6R8TLGguv6LwAbwBSdQ3i7VmkNly7iStHaQxXNKz88XUXiKUi0YQzpYnCIob7D6Xze_FT3mqmmim8dxdXD83SaiaUHShSZOkC3xyPeME5o/s1280/photo_2024-07-18_11-56-40.jpg

បញ្ហានេះត្រូវបានលើកឡើងក្នុងបរិបទដែលមេដឹកនាំឧស្សាហកម្មទេសចរណ៍ អ្នកនយោបាយ និងក្រុមសហគមន៍ជាច្រើននៅកោះបាលីបានដឹងថាកោះនេះមានមនុស្សចង្អៀត។ ប្រសិនបើបន្ថែមភ្ញៀវទេសចរទៀត នោះអ្នកស្រុកនឹងមានភាពតានតឹង ហើយអាចធ្វើសកម្មភាពអវិជ្ជមានណាមួយលេចឡើងទៅលើភ្ញៀវទេសចរ។ លោក Sandiaga Uno បាននិយាយថា បញ្ហានេះចាំបាច់ត្រូវបង្កើតតុល្យភាពរវាងតម្រូវការរបស់ប្រជាជនក្នុងតំបន់ និងបំណងប្រាថ្នារបស់ភ្ញៀវទេសចរ ដើម្បីជៀសវាងការចង្អៀតណែន និងអរិភាពចំពោះឧស្សាហកម្មទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvc7JDFV3J4kLFg79vVYl7HH-Quac9GXhhIv9pa3Wrk1CeA0Qs_Q6BLEc3ZlNBVQZsSf19W2osnImPmf5J-5eGYV3kEAeGyjWJdGf9XeCJAPEaSxZYvQXRRutam_JnuEFIXP2dAhD-3r7IE4J4W1RYN7RDpRNHsQNyVNJcEYAmuH6mJmYAASA05X-2Qg/s975/photo_2024-07-18_11-57-04.jpg

ដូច្នេះសកម្មភាពទេសចរណ៍ចាំបាច់ត្រូវចែកចាយឱ្យស្មើគ្នានៅទូទាំងកោះ។ លោក Sandiaga Uno បានបន្តទៀតថា យើងនឹងជំរុញការវិវឌ្ឍនៃការសាងសង់ផ្លូវធំតភ្ជាប់កោះបាលីខាងកើតជាមួយកោះបាលីខាងលិចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះនឹងជួយឱ្យអ្នកទេសចរមិនទៅលេងកោះបាលីខាងត្បូងទៀតទេ។ ជាការពិតណាស់វិស័យទេសចរណ៍គឺជាកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់បំផុត ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានបំណងចង់ពង្រឹងច្បាប់បន្ថែមទៀតទៅលើភ្ញៀវទេសចរណាដែលមានអាកប្បកិរិយាមិនល្អត្រូវតែទទួលទណ្ឌកម្ម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9781kkjyWY1xMiHyrGQa5dceH9ABlwzHgS3RMObZEc_6Ibv0k6BKsFRqQXTSqkzmkrJCDXTx08Z3C8cs6CdwAkl06fnw1Kw3cSXa2E8w7N0evFc8f6FluvYibxU78T6NoQdAfuI1u0rHnpwr6MXS_JfNr7h65BNqNT_zgR7AaWp9EL1u3pDPb3JUuSgo/s1020/photo_2024-07-18_11-57-12.jpg

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៣ កោះបាលីបាននិរទេសជនបរទេសចំនួន ៣៤០ នាក់ កើនឡើងពី ១៨៨ នាក់ក្នុងឆ្នាំ ២០២២ ភាគច្រើនមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស និងនីហ្សេរីយ៉ា សម្រាប់ការរំលោភបំពានដូចជា ការស្នាក់នៅលើសម៉ោង ការងារខុសច្បាប់ និងការស្លៀកពាក់រសើបនៅកន្លែងពិសិដ្ឋ។ យោងតាមលោក Uno កោះបាលីត្រូវការតែអ្នកទេសចរដែលមានគុណភាពខ្ពស់ជំនួសឱ្យបុគ្គលដែលមិនគោរពច្បាប់ និងវប្បធម៌ក្នុងស្រុក៕

អស្ចារ្យណាស់! ទីក្រុងមួយនេះត្រូវបានគ្របដណ្តប់ដោយពេជ្រជាង ៧ ម៉ឺនតោន

0

បរទេស៖ ជញ្ជាំងស្ទើរតែគ្រប់អគារទាំងអស់នៅទីក្រុង Nördlingen របស់ប្រទេសអាល្លឺម៉ង់សុទ្ធតែគ្របដណ្តប់ដោយត្បូងពេជ្យប្រហែល ៧២,០០០ តោន។ ក្នុងនោះព្រះវិហារ Georgie តែមួយប៉ុណ្ណោះមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibuoUNSY6a90PWDNz4mmwaFPc-kRRR6Q3QQZ5LymAj14fTRxgq35pl68hpI5mhGRqZ3EXQlXDTLL0J9AYq6UiMWSEbSI5DY7GDXn8sfNuD1ap1GumGSmV5k5iPC5ut1nIcLMgPjvNtzPU_2i7AVrXCObpD5gWNLJPAuabwAHbgtgw0rxJ3eXgofJwcaQ/s1000/photo_2024-07-18_11-51-53.jpg

Nördlingen គឺទីក្រុងដែលមានរាងជារង្វង់ដូចជារណ្តៅ និងមានសណ្ឋានដីល្អឥតខ្ចោះ ដោយអាគារធំៗជាច្រើននៅទីនេះសុទ្ធតែដាំពេជ្រ ដែលធ្វើឱ្យវាជាប់ឈ្មោះថាជាទីក្រុងពេជ្រ។ យោងតាមសារព័ត៌មានបរទេស រណ្តៅរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយមួយបុកជាមួយផែនដីកាលពី ១៥ លានឆ្នាំមុន ហើយពេជ្រក៏បានធ្លាក់ចេញពីអាចម៍ផ្កាយនោះ ជាហេតុធ្វើឱ្យទីក្រុងនេះសម្បូរទៅដោយពេជ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvg33nm53_Xd4-ouXGhszm4LCZUk-rYSqrl-5LA5sA93idXyhGT64TfHW8WLJN3ld8j34asK1fpzD3QpL1ljr9XNZiW1sTxoSoSbg-DbeqPFjy06E-WXaAzIWQVbCeHuDpiVTL7eb5N7GypXpbZX7__7hpsq2uDWOb9PymR9TZtfqN_QTYsiGQRw_jVhA/s1000/photo_2024-07-18_11-52-06.jpg

វេជ្ជបណ្ឌិត Stefan Hölzl ក៏បានចែករំលែកថា “នៅកន្លែងខ្លះជុំវិញពិភពលោកក៏មានពេជ្រប្រភេទនេះផងដែរ ដោយមនុស្សបានយកពេជ្រនេះទៅប្រើប្រាស់សម្រាប់ការសាងសង់។ បើយោងតាមភូគព្ភវិទូ និងជានាយកសារមន្ទីរ Nördlingen RiesKrater ក៏បាននិយាយដែរថា នៅទីក្រុង Nördlingen ថ្មដែលធ្វើពីពេជ្រត្រូវបានប្រើប្រាស់សម្រាប់សាងសង់ទីក្រុងទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFGRr50bfwOczYKFduw4oWwDx5O-UGRqqsilz9-uNKg-CTkqi6HTGLAV-J9gpDK1gjgBFe6GdabBK1QhVRIDYK8z8BHcSe3vVaYG1R7ZZfYstiobmZod88rWfIPsdqlljnOQziI6vUh763zCHdf5_d_f5tzesnmenKcXyDKdwlQd2wsh060PiAjl23Q/s980/photo_2024-07-18_11-52-52.jpg

ហេតុនេះព្រះវិហារ St. Georgie ក្នុងទីក្រុង Nördlingen តែម្នាក់ឯងមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ។ យោងតាមលោក Hölzl អវកាសយានិករបស់ NASA មកពីបេសកកម្ម Apollo 14 និង Apollo 16 បានទៅទីក្រុង Nördlingen មុនពេលរុករកព្រះច័ន្ទ ដើម្បីស្វែងយល់អំពីថ្មដែលពួកគេអាចរកឃើញនៅក្នុងលំហ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាពេជ្រជួយទីក្រុងឱ្យមានពន្លឺភ្លឺស្វាងក្នុងព្រះអាទិត្យក៏ដោយ ក៏ពេជ្យទាំងនេះមិនមានតម្លៃសម្រាប់សេដ្ឋកិច្ចដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1prDm5Ztf0xveZ_lX8VUr0SATgeO_gAWXvGBWCGExqtYuccTccVTsj6H1ktyI7cLIHExWYLT9U7aUxZkl6EEav1AxjDqZHtSFBjpbdi_7Y4jusIfOZaGt9U0mNskadG-Iz5II_jhYSms-glcKPCEVNno7wfiymWZrC8fWhi3Um2h_JcJ-_iSmSKhDFo/s1280/photo_2024-07-18_11-54-14.jpg

ក្រុមហ៊ុនហូឡង់មានគម្រោងផលិតយន្តហោះអគ្គិសនីអាចដឹកអ្នកដំណើរ៩០នាក់

0

ប្រទេសហូឡង់ ៖ បើទោះជាប្រទេសនានាលើពិភពលោក បានព្យាយាមដោះស្រាយបញ្ហាការបំពុលបរិស្ថានខ្លាំងយ៉ាងណាក្តី ប៉ុន្តែឧស្សាហកម្មមួយដែលប្រទេសទាំងនេះនៅតែពុំអាចដោះស្រាយបាននាពេលបច្ចុប្បន្ន គឺឧស្សាហកម្មអាកាសចរណ៍ ។ គេមើលឃើញថា ការបំពុលបរិស្ថាន ពុំមែនកើតឡើងដោយសាររថយន្តប្រើប្រាស់ប្រេងឥន្ធនៈតែម្យ៉ាងទេ ប៉ុន្តែវាក៏បណ្តាលមកពីយន្តហោះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtJizyW6Q80UfDTu0owZe6gmR4ysbQiV-8vN50smJAcK4LfTT_d_gbkburB-h3AjL32EzsjCMuEXp3cwiPUQYFJcSgtDlU950GVw8CLWAHYAOs3SZtzuZwku7G0FmnUylKUBJG58wXQW9Z4B7bdM4hopkVet43bKQ6OycnX6oyyg1ukc_hB6pUgcdTwKc/s1110/photo_2024-07-18_11-33-42.jpg

ឧបសគ្គចម្បង គឺមកពីការប្រើប្រាស់ថាមពលអគ្គិសនីក្នុងយន្តហោះពុំងាយស្រួលដោះស្រាយបញ្ហាដូចរថយន្តអគ្គិសនីទេ ពីព្រោះមានអត្រាការប្រើប្រាស់ថាមពលខ្ពស់ ព្រមទាំងថ្មមានទម្ងន់ធ្ងន់ ។ ហេតុនេះ ទើបមនុស្សភាគច្រើនយល់ឃើញថា ពិភពលោក នឹងអាចប្រើប្រាស់យន្តហោះអគ្គិសនីនាពេលឆាប់ៗ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មយន្តហោះឱ្យកាន់តែទំនើបជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs8sUQXXmE3EVxjYKEI4RYO_71lBPXJ8BPp4QEZYKjB4WqawuJuojeeeGu8IeRhOtztMi0GyJk8kEHUAUxpWDRX3FY8boB1XkeHQ4Y-Dtf1gMEKpPx71NGBc0Ac_nRqQBUYYDgUzUTRFxpSV6wck415Yw3iB0qX-OBerE6eFSORWRDd90vyD45b8_ReoM/s1500/E9X+-+Elysian+Livery+Abstract+Style+02+-+HR.jpg

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនថ្មីរបស់ប្រទេសហូឡង់ ឈ្មោះ Elysian មានគម្រោងផលិតយន្តហោះអគ្គិសនី ដែលអាចដឹកអ្នកដំណើរបានចំនួន៩០នាក់ និងអាចហោះហើរក្នុងចម្ងាយ៨០៥គីឡូម៉ែត្រ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនគ្រោងផលិតយន្តហោះអគ្គិសនី ហើយវានឹងកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៩០% នារយៈពេល១០ឆ្នាំខាងមុខ ។

ក្រោយពីក្រុមហ៊ុន Elysian ប្រកាសបែបនេះ ក៏មានសំណួរសួរថា តើក្រុមហ៊ុនអាចផលិតយន្តហោះអគ្គិសនីដោយរបៀបណា ពីព្រោះបច្ចុប្បន្ន កំពុងតែខ្វះខាតការអភិវឌ្ឍបច្ចេកវិទ្យាថ្មយន្តហោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkL6rK49dgSfcqOfG1_Jh0Delv3hV_USFAQqk3A-97RcBddOqbgxyyzqmZUPFA6qAeMO7iJFmz5jprxFawAB2pIGnZxYxcY0HrKHx8xyEes-vg_fZCbwkQWgI4FgntuqPZrNcBQZernaRoZewvmsM0xxg5PlWb1jLxq4nEz9X0VvKK8OynESN02iMljqQ/s1500/E9X+-+Elysian+Livery+Abstract+Style+03+-+HR.jpg

ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងការរចនាម៉ូដ បើទោះជាពេលនេះ យើងមានត្រឹមតែគម្រោង និងរូបតំណាងក៏ដោយ ប៉ុន្តែវាពុំមែនជាការយកយន្តហោះបច្ចុប្បន្នមកបំពាក់ប្រព័ន្ធអគ្គិសនីទេ ។ ក្រុមហ៊ុននឹងរចនាម៉ូដយន្តហោះអគ្គិសនីថ្មីទាំងអស់ ដើម្បីឱ្យវាស្របនឹងការប្រើប្រាស់ថាមពលអគ្គិសនី ។

ក្រៅពីនេះ យើងនឹងបំពាក់ថ្មនៅផ្នែកផ្សេងៗរបស់យន្តហោះ និងព្យាយាមកាត់បន្ថយទម្ងន់ផ្នែកផ្សេងៗរបស់យន្តហោះផងដែរ ។ ការរចនាម៉ូដយន្តហោះអគ្គិសនី គឺស្រដៀងនឹងយន្តហោះ Jet កាលពីឆ្នាំ១៩៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxXyWNZgeYYz51ZjX4KhuQu_ahd9gJgOBZfwcka21zEhb1ScDxlQ_iIObjEC4F4w5-hbNo78fGzDeGOPYb6esqBr4jPhteMHcK8ROBCbrsxijThSoGkBgnceCzlOhKs0aUT4dQZQfbPDlHh2FHjwoPmJw6sXUv82AdVHuKIyhrr_y3nqCdBMf-XOQ1Z0/s2500/ElysianAircraft_LANDING_02.jpg

រយៈពេល១០ឆ្នាំទៀត ថ្មយន្តហោះនឹងត្រូវបានអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែទំនើបជាងនេះ ហើយក្រុមហ៊ុននឹងអាចប្រើប្រាស់ឧបករណ៍ថ្មីៗសម្រាប់ផលិតយន្តហោះអគ្គិសនី ដែលពុំប៉ះពាល់បរិស្ថានដូចពេលបច្ចុប្បន្ន ។ ដូច្នេះ វាជាពេលវេលាសមស្របសម្រាប់ក្រុមហ៊ុន Elysian អាចផលិតយន្តហោះអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើពិភពលោក ៕

គណនីមួយហាក់កើតទុ.ក្ខមិនសុខចិត្ត ក្រោយទិញផ្ទះបុរីជាង២ឆ្នាំហើយមិនទាន់បានចូលនៅ ខណៈត.វ៉ារួចក៏បានចម្លើយមកបែបនេះ!

0

ថ្មីៗនេះ គឺមានការបង្ហោះសារចែករំលែកពីស្រ្តីមួយរូប បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ហាក់ខឹ.ងសម្បារជាខ្លាំង បន្ទាប់ពីបានទិញផ្ទះបុរីមួយកន្លែង (មិនបានបញ្ជាក់ទីតាំង) រយៈពេល២ ឆ្នាំហើយ នូវតែមិនទាន់បានទទួលផ្ទះចូលនៅទៀត ពោលគឺផ្ទះបុរីនោះនូវតែមិនទាន់បានសាងសង់នូវឡើយ។ តែយ៉ាងណា នាងក៏ទទួលបាននូវការឆ្លើយតបវិញយ៉ាងគាប់ប្រសើរ ពីម្ចាស់គម្រោង។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីមួយដែលមានឈ្មោះថា Lisa Lisa បានរៀបរាប់ថា«ខែមុនទៅដល់ក្រុមហ៊ុន ទៅសួរថាណាផ្ទះរបស់ខ្ញុំ? គាត់ថាអត់មានផ្ទះទេ តែបើបងចង់បានបងអាចដូរជាដីឡូវវិញយកដីឡូយ៉ាងម៉េច លុយខ្ញុំជិត ១០ ម៉ឺនដុល្លារណា អោយដូរជាដីឡូវវិញ ខ្ញុំក្ដៅចិត្តណាស់។ រងចាំផ្ទះអស់រយះពេល២ឆ្នាំហើយបែរជានិយាយថា ផ្ទះខាងខ្ញុំអាចនឹងសាងសង់ពី៤ឆ្នាំទៅ៥ឆ្នាំទៀត។ និយាយទៅទម្រាំតែបានចូលរស់នៅយ៉ាងតិចក៏ត្រូវរងចាំ១០ឆ្នាំទៀតដែរ»។

«លុយរបស់ខ្ញុំទិញដាច់ផងនៅវេទនា ចុះប្រជាជនខ្លះបង់រំលោះអត់មានផ្ទះហើយបែរជានៅបន្តបង់អោយពួកនេះ ក្រៀបជញ្ចក់ដល់តែងាប់ទៀត លុយខ្ញុំខំរកណាស់ខ្ញុំមានសិទ្ធិនិយាយអ្នកឯងយកលុយខ្ញុំទៅទាំងដែលមិនគោរពពាក្យកិច្ចសន្យាស្មើនឹងអ្នកឯងជាចោរ ហើយខ្ញុំមានសិទ្ធិនិយាយមានសិទ្ធិបង្ហោះ។ ខ្ញុំទ្រាំការឈឺចាប់មួយនេះអស់ជាង២ឆ្នាំហើយ»។

យ៉ាងណាមិញ បន្ទាប់ពីមានដាក់បង្ហោះនូវសារខាងលើរួចមក មិនយូរប៉ុន្មាន គណនីខាងលើក៏បានចេញមុខមកគូសបញ្ជាក់ម្តងទៀតថា ក្រុមហ៊ុនបានធ្វើការទាក់ទងមកកាន់នាង និងដោះស្រាយរួចរាល់ហើយនៅក្នុងរឿងនេះ។ ដោយខាងគម្រោងនឹងធ្វើការដោះដូរគម្រោងវីឡាដែលធ្វើជិតរួចរាល់មួយកន្លែង ប្រគល់ជូនទៅកាន់នាង ដើម្បីជំនួសឲ្យគម្រោងចាស់ដែលនាងបានទិញ តែមិនទាន់ចេញជារូបរាងនោះ ក៏ដូចជាមានការធ្វើកិច្ចសន្យាថ្មីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdfOiPi0sVk6B_mnDiHXBqEbpIZnIk5p9PNmRoyRCqwiKW4WpuC7Z2oJa3j2TXKOCSPMPfRUz51mKJ-iJVaaikIw9RdhzP_Ri0mY1_yFRPQG8IGnfku7Kq2YMdcA9VSNw0Sx7aPPxtfWscx1uUrQHzB7pp0s-Z1Dmiga6eCp9YUflSrOqW3udwAgKm-o/s2048/451318656_1029617582120338_3700178814593852426_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvgCa0EDQOA3mPjUbcKvp-gvyOJcNvXtAXL98uHgziEuG2_-pYy3RL4lynBBQCJj18nF0si5h7Wc7Rlp6B2kNLKDatbOZtNzYni-JJWchKF72qQ7va-ctpRq6_t5n_DXxLR6HO08PAbgyixoaTj6Gi9CgM3lBqWb9ZeVSkhiuPgj0coV5z4iRsUplIolc/s1170/451249741_1029520852130011_6162559348358171148_n.jpg

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គហក់ឡើងដល់៦.២១ម៉ែត្រ

0

រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាស ដោយឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ស្របពេលដែលមានភ្លៀងធ្លាក់៣-៤ ថ្ងៃជាប់គ្នាធ្វើឱ្យទឹកទន្លេមេគង្គឡើង ០.៦១ម៉ែត្រ គិតមកទល់ពេលនេះមានកម្ពស់៦.២១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjki30SQDC5prH-SU16VZ5EfqTigYJmqInFt3ID3vby-5WY-gaqQ6Xkg_e0IpVnr7_gvsNlxFwdn24QTrSwFZVqYNCP-2Rzv9zhonh1ca4_17l1nFH8RkV6N1W51PqBfpfXeVa8x9wWrJLF4QQhFF6b9_s-z50Vz_rzAXojRX1Six4JDgcykEQ_NnGKW30/s1024/IMG_20210927_110746_864-1024x768.jpg

ទឹកទន្លេមេគង្គហក់ឡើងបែបនេះ ក៏ដោយសារខេត្តស្ទឹងត្រែងបានរងនូវសម្ពាធទាបសកម្មពីសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី១៥ ដល់ទី១៨នៃខែកក្កដានេះ។ ម្យ៉ាងទៀតដោយសារមានទឹកភ្លៀងធ្លាក់មកពីប្រទេសជិតខាងបន្ថែមមួយផ្នែកទៀតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr1RB9q_4VPAz3kEu5BKjsbKxSScFF-OdlLFZ517Em5gvX2ebcTJHk1zJsZ0xS2e_xtiL7M8Kp6yAIC2qKVp2hUE9h4MMOvVXo2L8kfFDjtZnaFDYYWoAJ60TYYRbRPxD3jNFmKB3RetOv2mDUEWh3QxzOozip36IAyWVOf4b2lGMlWrSPXcBTU52GLAE/s1280/7d7214ab17e5461e676781775282d550.jpg

គួរបញ្ជាក់ថា ទន្លេមេគង្គក្រុងស្ទឹងត្រែង នៅកម្រិត៦,២១ម៉ែត្រ មិនទាន់ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននៅឡើយនោះទេ ដោយកម្រិតប្រកាសអាសន្ននៅកម្ពស់ទឹក ១២ម៉ែត្រ៕

 

ខេត្តមួយទៀត ចាប់ផ្តើមរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ស្រា​បៀរ បន្ទាប់ពីខេត្តតាកែវ

0

ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី ១៧ ខែកក្កដានេះ ឯកឧត្តម គួ​ច ចំរើន ដែលជាអភិបាលថ្មី បានចាត់កម្លាំង ដោយសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE69m_Mxtxa8tGz0rN1ilWKCQxCZsC6FGX3-aOhD_GHs53vMJ0gUXJP3GbQPpRtMAfEvDgYaGOoSB-RGoY8MZBJ2xS34zCR3tPVftSg32HeR6CmfofkOPqSbGWUngYvkP6fsLh24Q1T_7oNckycuC_PIWrb2wjiJEaE_0o9k-JlO7g0zkmbpr3GMJW8iM/s1280/451540009_798021595839518_4141118328812655682_n.jpg

ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDeXiYFZ07mA6Z6jyWbOndY1J7Z906M_xb33NmwJCE89py7FiQnJRL3jDTmgFpY2nURo7WTGdZrXFfCicueAF-zD6dNrKgBujdZP3izbGhOKgcVl0WCG5Bgu321EGG6WRw6scPaya34SgQZpRknjhxIzf8b9TZD1YzSoZRptppad9FW8_FFOUy5mj1Es/s839/451538878_798020845839593_8818046869976000909_n.jpg

គួរបញ្ជាក់ផងដែរ ការចេញវិធានការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនេះ គឺចេញពីឯកឧត្តម វុី សំណាង ដោយកាលនោះលោកជាអភិបាលខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តវិធានការនេះនៅខេត្តតាកែវបន្ថែមទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdauWreWHTl-0MRBjv4RtVD2F9yOqkab-yj3njCxIw9PztKZzlv-ykVfzhOrrum-aaWB2LQxSggaLXkUvkXUgSkrDF-VZMCjahyxJuw84eCSNXunuGODU2C0kkPmN7BouQZvTGpMOTcHATdcDKI34i4bmBdrP_5mjer-Iq-4hcEremB9F_4qIlAGhNg0U/s1280/451599128_798021792506165_5235088087232484830_n.jpg

សមត្ថកិច្ចថៃបង្ហាញមុខសញ្ញាឃាត.ករ ដាក់ថ្នាំបំពុ.ល ជនជាតិវៀតណាម៦នាក់ក្នុងបន្ទប់សណ្ឋាគារ

0

ប្រទេសថៃ ៖ ហេតុការណ៍សម្លា.ប់ ជនជាតិវៀតណាមចំនួន៦នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារប្រណីតមួយនៅតំបន់រ៉ាជប្រាស៊ុង ទីក្រុងបាងកក បានបង្កការភ្ញាក់ផ្អើលពេញទីក្រុងបាងកក ទាំងនៅប្រទេសថៃ និងក្រៅប្រទេស ។ ក្រោយមក សមត្ថកិច្ចបានរកឃើញភស្តុតាងថ្នាំប្រភេទ Cyanide ក្នុងកែវទឹកចំនួន៦កែវនៅបន្ទប់កើតហេតុ ហើយសមត្ថកិច្ចសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារការជំពាក់បំណុលការធ្វើជំនួញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKT9EsWmFyiEbrZSGGUEuO4On3bRC0ZRcjzUnw-OJi5wQM9lq7ULJ7dbTfirYWsAnl_Huv2zbmNWALedWS2xkGaLB67eBcv57VXL8VeWLoKWjKxnEr3drZ7rRMJfjwZqm2hlwPjP9soucKQ18SfWCPcIlSx48_-NrZpSCRIqcB6nM1W7Q1IvsXabmFbds/s1280/photo_2024-07-18_09-52-06%20(3).jpg

សមត្ថកិច្ចជំនាញស៊ើបអង្កេតបានធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ថា ជនល្មើស គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៦នាក់ដែលបានស្លាប់ ដោយជនល្មើសបានប្រើប្រាស់ថ្នាំប្រភេទ Cyanide ដាក់ក្នុងទឹកតែ ហើយសមត្ថកិច្ចរកឃើញថ្នាំនេះក្នុងកែវកាហ្វេផងដែរ ។ ប៉ុន្តែពុំដឹងថា តើជនជាតិវៀតណាមទាំងនេះបានផឹកទឹកតែ និងកាហ្វេក្នុងពេលជាមួយគ្នាឬយ៉ាងណា ពីព្រោះពួកគេស្លាប់ក្នុងពេលតែមួយ ។

នៅថ្ងៃទី១៧ ខែកក្កដា សារព័ត៌មានថៃរាយការណ៍ថា ជនជាតិវៀតណាមដែលស្លាប់ក្នុងបន្ទប់សណ្ឋាគារ គឺមានបុរស៣នាក់ និងស្ត្រី៣នាក់ ហើយមូលហេតុបណ្តាលឱ្យពួកគេស្លាប់ គឺដោយសារបញ្ហាការសងបំណុលពាក់ព័ន្ធនឹងការធ្វើជំនួញរួមគ្នា ។ បើតាមការត្រួតពិនិត្យការចេញ-ចូលប្រទេសថៃបង្ហាញថា ជនជាតិវៀតណាមទាំង៦នាក់ បានធ្វើដំណើរមកប្រទេសថៃខុសថ្ងៃគ្នាទាំងអស់ គឺពួកគេចាប់ផ្តើមមកប្រទេសថៃ ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតមក ប៉ុន្តែពួកគេក៏មកស្នាក់នៅសណ្ឋាគារនេះរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyNXCZCntwODcMe6NDH34HIUDyLTiEv6VYEZJNSgCIDB36lVKPkAWgDlc4faSJ01do7MLP-_X8WmENrnMLLS9KjSrYl2TS1nsgone2e1TYajSpDJxhBbvgIhLwSHiJeztyqe1Iq2iKsmytqITIcofI296NICpSluK6H-69ZnHOFiuEQGU3GA0uJzWIhZU/s1200/photo_2024-07-18_09-52-06.jpg

លើសពីនេះ ពួកគេបានធ្វើដំណើរចេញ-ចូលប្រទេសថៃជាញឹកញាប់ទៀតផង ហើយសមត្ថកិច្ចនឹងស៊ើបអង្កេតបន្តថា តើការចេញ-ចូលប្រទេសថៃជាញឹកញាប់របស់ពួកគេ ពាក់ព័ន្ធនឹងការងារជំនួញ ឬធ្វើអ្វីខុសច្បាប់ដែរឬទេ?

លោក ទ្រីណុបផាស៊ីន ផុនសុវ៉ាត់ មេបញ្ជាការប៉ូលិស និងមានតួនាទីស៊ើបអង្កេតករណីនេះ បាននិយាយក្នុងសន្នីសីទសារព័ត៌មានថា មានជនជាតិវៀតណា ចំនួន៧នាក់ បានធ្វើដំណើរមកប្រទេសថៃ ប៉ុន្តែជនជាតិវៀតណាមម្នាក់បានចាកចេញពីថៃវិញ នៅថ្ងៃទី១០ ខែកក្កដា ។ ហេតុនេះ ជនជាតិវៀតណាមរូបនេះពុំពាក់ព័ន្ធនឹងហេតុការណ៍ស្លាប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB8oohCQBZsBPc1ejKHi69bvnJfQeWdjEeJfwYAioPeQbzYDye2YNndGB5H1hpL3xtivIaBvjC99bXt7ycQjT5OX_xRN1PDrux3W6-_qPv6LWlnlONx46n0I5IAoobHXjXZliuwvcpZZGdpWyXkEPWlO3QikUJKCZ-WH50lm9SBRjafVdtJp6-AjWXwK8/s1280/photo_2024-07-18_09-52-07.jpg

បើតាមត្រួតការពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញថា នៅថ្ងៃទី១៥ ខែកក្កដា ជនជាតិវៀតណាមចំនួន៦នាក់ បានមកស្នាក់នៅបន្ទប់សណ្ឋាគារ លេខ៥០២ និងគ្មានបុគ្គលផ្សេងទៀតមកស្នាក់នៅបន្ទប់នេះទេ ។ ពេលបុគ្គលិកសណ្ឋាគារលើកម្ហូបអាហារមកឱ្យជនជាតិវៀតណាមនៅបន្ទប់លេខ៥០២ គឺអ្នកស្រី Sherine Chong (ជាមនុស្សម្នាក់ដែលបានស្លាប់ក្នុងចំណោមមនុស្ស៦នាក់) ក៏បានដើរមកទទួលអាហារពីបុគ្គលិកសណ្ឋាគារ ។

ពេលនោះ បុគ្គលិកសណ្ឋាគារនិយាយថា «ខ្ញុំនឹងឆុងទឹកតែជូនភ្ញៀវ» ប៉ុន្តែអ្នកស្រី Sherine Chong និយាយថា «ពុំចាំបាច់ទេ ចាំខ្ញុំឆុងខ្លួនឯង» ហើយបុគ្គលិកសណ្ឋាគារក៏ចាកចេញពីបន្ទប់វិញ ។ តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់ចេញពីបន្ទប់នេះទៀតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqxi2BHm2r0fgttzYTD8aVXrZFCDGYDDUlbstWqybhlPjDfAfDUqsKaXs0DzKXNkXpkscqeyGdtyTou8MiRv5PZ_nk-ZYTDLLxX1Ljli4kbUF2OZeRJEQl_ejzis62Vwrl7lvIipD0y1mQGhk5-nhyphenhyphenjWf_8K2RVk8i-MPbVDf4enXUCPmQBQDy6FjWls/s640/photo_2024-07-18_09-52-06%20(2).jpg

ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុនៃការស្លាប់ជនជាតិវៀតណាម គឺបណ្តាលមកពីបញ្ហាជំពាក់បំណុល ហើយជនជាតិវៀតណាមទាំងនេះធ្លាប់បានណាត់គ្នាទៅដោះស្រាយរឿងបំណុលនៅប្រទេសជប៉ុន ប៉ុន្តែមានបញ្ហារឿងទិដ្ឋាការ ទើបពួកគេណាត់គ្នាមកដោះស្រាយនៅថៃ ។ ក្រោយការត្រួតពិនិត្យឃើញថា ក្នុងឈាមសាកសពបុរសវៀតណាម គឺមានថ្នាំ Cyanide ក្នុងនោះ ។ ប៉ុន្តែសមត្ថកិច្ចពុំដឹងថា តើជនល្មើសយកថ្នាំ Cyanide មកពីណា? ពីព្រោះក្នុងវ៉ាលិសធ្វើដំណើររបស់ពួកគេគ្មានវត្ថុអ្វីខុសច្បាប់ទេ ។

ប៉ុន្តែពេលសមត្ថកិច្ចឆែកវ៉ាលិសរបស់អ្នកស្រី Sherine Chong គឺឃើញឯកសារប្តឹងផ្តល់រឿងដីធ្លី កាលពីឆ្នាំ២០២២ ។ បើតាមសាច់ញាតិអ្នកស្រី ប្រាប់ថា អ្នកស្រីទទួលម៉ៅការសំណង់ និងធ្វើផ្លូវនៅប្រទេសវៀតណាម ។ រីឯអាជីវកម្មដែលអ្នកស្រីវិនិយោគទុនរួមគ្នាជាមួយជនជាតិវៀតណាមផ្សេងទៀត គឺការសាងសង់មន្ទីរពេទ្យនៅប្រទេសជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizWg1KdyUgYtT-xb_AvB9VwJ8d3SOfl5HngNAxWu73oh26BZNttXg7CCWEYewa5-4zTGMIeuzj3icZcWxKbi_Yk3ztyWdz8q2TwbcirTqO-vja-5kJDsiUTtc8KoDeQe3lsYFEwAay6YSC_wIEcqJ-HwZXS6B0LdljeC4eUmviKV2ceQEHufk6Y67Aj0/s651/photo_2024-07-17_09-35-44.jpg

«ភូមិព្រះដាក់» ភូមិបុរាណខេត្តសៀមរាប បន្សល់ទុកមរត៌កវប្បធម៌មិនអាចកាត់ថ្លៃបាន កំពុងបង្ហាញទៅកាន់ជនបរទេសគ្រប់ៗរូប!

0

ភូមិបុរាណមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជា«ភូមិព្រះដាក់» បច្ចុប្បន្នកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលនៅទីនោះពួកគេអាចសិក្សាឈ្វេងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាទទួលនូវបទពិសោធន៍គួរជាទីចាប់អារម្មណ៍ជាច្រើន រួមមានសិប្បកម្ម កសិកម្មបែបប្រពៃណី និងជំនឿសាសនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1q9YaaRRH1tWzfEt5st44VFKSwN5vadyCrrB74rqfJ1p2-2s5j5Q7qORPV3g1qMYkBuy7kLb9y3TyN0QWqRQA4fx5aoRncrDM96yxDjEoHd7QSqQ3Q2URy8UwPSBtFNFxjdqWK-nxqID-pRUvqasbcYUjzfMTjLdu2OqVkqVWhHH-qjfHLb0zyF7Lws/s1280/451132350_801610608785183_3076217580864209763_n.jpg

ភូមិព្រះដាក់ ជាភូមិដែលប្រវត្តិយូរអង្វែង ត្រូវបានកសាងឡើងប្រមាណជា៣០០ ទៅ ៤០០ឆ្នាំ ដែលភូមិនេះ មានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះ ដូចជាអ្នកខ្លះហៅថា ភូមិព្រះដាក់ បដាក ឬប្រដាក ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKqCwtbfIZ3UjUtsAtW-KmjMaGtZbhE22W4YxJz9WVuQoLAaHQhYoL8VEWU6BZm_sVoug4WH-0PBGwQnbSfuw0EfyzDk7QIP-r7IO2lobxnuc-uHwQ1ymYsvMLKy7avrIrG0vQGzwxxoUnhsFRNeQV1wow8LExpFchS5FWq5-XSWOwoISZyLAIzvrqYg/s1280/451077090_801610545451856_7970111213823138172_n.jpg

យោងតាមប្រភពក្រសួងទេសចរណ៍ខេត្តសៀមរាប ភូមិព្រះដាក់ ដែលមានទីតាំងនៅ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីសុះសាយនូវមុខម្ហូប «នំបញ្ចុក ភូមិព្រះដាក់» ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ។ ម៉្យាងទៀត នៅទីនោះ អ្នកទាំងអស់គ្នានឹងអាចមើលឃើញពីដំណើរការនៃការផលិតនិងចម្រាញ់ស្ករត្នោត ការផលិតនំបញ្ចុក ការតម្បាញ គ្រឿងស្មូន និងសិប្បកម្មផ្សេងទៀត ដែលជាមុខរបរអ្នកភូមិនេះតាំងពីបុរាណកាលបានបន្តរហូតមកដល់បច្ចុប្បន្ន ។ ខណៈអ្នកភូមិគ្រប់គ្នាទីនោះ តែងមានភាពរួសរាយរាក់ទាក់ ព្រមជាមួយនឹងការនិយាយសំនៀងរដឺនរបស់អ្នកស្រុក ដែលពីរោះរណ្តំ គួរឱ្យចាប់ចិត្តចង់ស្តាប់ខ្លំាងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkh9CJvUEUTPoacd1jPLC5yHJBoR-XUeAvtRNp7PlrTQKWi5PqkXAqTHlTCzrQ6KkoyKLSCCqEoIdvZoRaSY2tf8QqdqwHy51C69jE-i9-deQKsLbLYjaMVxy5Snlbdme7zgdd-ZlieTErzw8C8dV0dpGTSc8gV4NXPDJjLKlnFiDXdijQj-Qn3kZtZl0/s1280/450537367_801607362118841_455482441294661517_n.jpg

បន្ថែមពីនេះ អ្នកភូមិព្រះដាក់ក៏មានការអនុវត្តកសិកម្មសរីរាង្គ ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍អាចចូលរួមក្នុងសកម្មភាពកសិកម្ម ដូចជាការដាំដំណាំ និងការប្រមូលផលដំណាំ និងស្វែងយល់អំពីការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ ខណៈភ្ញៀវទេសចរអន្តរជាតិភាគច្រើនបានកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើបទពិសោធន៍ធ្វើម្ហូបបែបប្រពៃណីខ្មែរ ដោយប្រើគ្រឿងផ្សំក្នុងស្រុក។ នៅទីនោះគឺមានថ្នាក់បង្រៀនធ្វើម្ហូប ក៏ដូចជាភ្លក់ម្ហូបក្នុងស្រុក រួមមានម្ហូបពិសេសៗដូចជា អាម៉ុក និងឆាឡុកឡាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpwDBkTErO3JHbNolDBfknyrHL64jvqNwkx6eNvxbLaOeKAcX3It4rwo9-IlUf0lSk7WluZlzw4r-1ZIbcKKkZL2CD8pvxEZDigaL4CdoqBIXHU3Av7ugiYY6NsQpJ9G8_WOTJ3esN_TMEZLdTOSQFcELPrJO-tDJ8CDulWPvKCcxX6acdYlvTP5n897s/s960/450603897_801614492118128_4987516908656674261_n.jpg

ភ្ញៀវទេសចរគ្រប់ៗរូបក៏អាចមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអ្នកភូមិសហគមន៍ភូមិព្រះដាក់ ខណៈគ្រួសារខ្លះក៏បានអនុញ្ញាតឲ្យចូលលេងកម្សាន្តក្នុងផ្ទះស្នាក់នៅរបស់ពួកគាត់ ដើម្បីបានយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយជួនកាលក៏មានការសម្តែងវប្បធម៌ របាំប្រពៃណីជូនក្នុងការទស្សនាកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidP6UI6IrkJBSpgQ9Cj1gBZ77zozj1EA9hNtiVgxOGjDDub3ikR8vZih9Gbl1Y7rchk5IegEmtgft4ZRaxkdNVuzKrcFOBPcUfDGbJLOB-z6UElVrodogXsB2n-HGJd-HugMoJ19bqdV8deKJ6RXFKyCFTgzikqlflEqkTTrmARK9FbGiNwaWv1TBBXw/s1280/450678606_801610382118539_1457130323354338523_n.jpg

តាមរយៈរូបភាព និងសកម្មភាពចូលរួមទាំងអស់របស់ភ្ញៀវទេសចរនៅក្នុងសហគមន៍ភូមិព្រះដាក់នេះ គឺជាការរួមចំណែកគាំទ្រសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍សហគមន៍ឲ្យមានភាពរីកចម្រើនជាលំដាប់ ហើយវាក៏ជាការអភិរក្សវប្បធម៌ខ្មែរដ៏មានម្លៃ តាមរយៈគំនិតផ្តួចផ្តើមជួយថែរក្សា ជំនាញ និងចំណេះដឹងប្រពៃណី ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs175IvGc4_sw7lgL_iwqTHbuEELWk0-hJpNwDastCQUoa6njZle617y_g-rn5O5LqXxmcbTbZ1CDS7aUI7KVJHMS9JhnBW-nWCRg97f5snTwrkCj_NtXVvqRUVHlrhbTmi0Nkc4oEzfN-nebCLBg4BYDCPqylKVfvrRIH6fI3YyclHUgsrqDQOciHzeI/s1280/451012166_801607438785500_4559509921328391228_n.jpg