Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមពន្យារពេលដំណើរការរោងចក្រនៅអាមេរិក

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមពន្យារពេលដំណើរការរោងចក្រនៅអាមេរិក

27
0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមឈ្មោះ VinFast ប្រកាសថា នឹងពន្យារពេលបើកដំណើរការរោងចក្រនៅសហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំទៀត ព្រមទាំងកាត់បន្ថយគោលដៅលក់រថយន្តប្រចាំឆ្នាំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLyCBNgKKa3I6BlJNP13HRR95O2G8RocYJI0SFqNp65TfWxkDUBQriZJk4ju70MqGVf2cKxnKrE6ORk-1-lnGfgWa-P1KLdfFu2YQ6htUu8H7alGHjJl_wkduLzItrhr6mp2iqiJQNRS4OuGR0eJEkETx21usescvA581KhZDWyCBZpCvHZ4kAEFA-Zm0/s1280/photo_2024-07-17_10-22-59.jpg

ក្រុមហ៊ុន VinFast បានប្រកាសថា នឹងពន្យារពេលបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំទៀត គឺរហូតដល់ឆ្នាំ២០២៨ ។ ការសម្រេចចិត្តពន្យារពេលនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនវៀតណាម ក្នុងការក្លាយជាក្រុមហ៊ុនប្រេនលំដាប់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5D9k6bh8Or-Tt_cE60fKtUvcs47_yf7SsreVKnMe8ZaviuUsRSIwrL3NmUCbCMDRs8dS5NYiFC7fuvLeEhJCiO0Xl_8PH6D9RppcFevPrMzQc9my63Ph-jz2IK51PqI9TxzuvDisO088tfBVECrtFavLpVtaj-LWuhZaWlHKzGcbJ-UC37ZGhK6T9FQ/s1280/photo_2024-07-17_10-22-59%20(2).jpg

ក្រុមហ៊ុនបញ្ជាក់ថា ការពន្យារពេលបើកដំណើរការរោងចក្រនឹងជួយក្រុមហ៊ុនអាចគ្រប់គ្រងការចំណាយថវិការយៈពេលខ្លីឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតទៅលើធនធានសម្រាប់គោលដៅរីកចម្រើនរបស់ក្រុមហ៊ុននាថ្ងៃអនាគត ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានកាត់បន្ថយគោលដៅលក់រថយន្តប្រចាំឆ្នាំផងដែរ គឺពីចំនួន១សែនគ្រឿង មកស្មើត្រឹម៨ម៉ឺនគ្រឿងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixCKtO8RPhDzeOWrFDyFBhkWnwkhX8c-K5b0eVw2uKupGP2f58W074lJFt-wnJ5gbVp_MUqEv-1K5LluTXma9EXSUKjsrkECeZqpIV5taPD81LwnU1BhjHqCbk8vYB-0NJviai5yAaINXvHExJCNnB_ugBuYS6B86LL-2d7KQrvu48QxaGu4zc8Lods7c/s1200/photo_2024-07-17_10-23-00.jpg

Le Thi Thu Thuy ជានាយកគ្រប់គ្រងក្រុមហ៊ុន VinFast និយាយថា ក្រុមហ៊ុនបានកែសម្រួលទស្សនវិស័យដើម្បីសម្របតាមការប្រែប្រួលទីផ្សារ និងបញ្ហាប្រឈមដែលអាចកើតឡើង ។ ការពន្យារពេលបើកដំណើរការរោងចក្រនេះបង្ហាញថា VinFast កំពុងប្រឈមនឹងឧបសគ្គដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវាយលុកទីផ្សាររថយន្តអគ្គិសនីលើពិភពលោក ដែលបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83TKapbc1ukeF_h-IYEpvRD2val3whnMPJgt7BrjcKM3IFOJ_NB8t6_9CCm9pmbdARDulI7_7l0Ka8y47pPQZIhhvNofzbaTq9pbIUw2gZ9zCP_FLnt1UGrec4ygEIonvJq55wny569mQltqswpkDQh488XpezoW8lp_9vvfPi38gqx1hn7v2EMjpQzk/s2161/phase1.png

របាយការណ៍ Electric Vehicle Outlook របស់ BloombergNEF បានកាត់បន្ថយបរិមាណការលក់រថយន្តអគ្គិសនីលើពិភពលោក មកស្មើត្រឹមតែ៦លាន៧សែនគ្រឿង នៅត្រឹមឆ្នាំ២០២៦ ។ រីឯក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដូចជា ៖ Ford, General Motors, Volkswagen និង Tesla ក៏បានកាត់បន្ថយគោលដៅផលិតរថយន្តដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMvVfCJrIZ0w97imNhcNmfHxcavwMKxhYuC1TKgQRq-iG1t_oCu5C5A7Wecc1ahQPRlc2-mLJZLlWhGp5sDF0brBPxzaut0hR7iaSSH6BlTjuPjFde3wLk1domEe45FlNvCHhu1WTuA6xLPu4HMp8BFdgNXc-RG_XcVw_0sEOgOPnDYOadMWqltcMFjME/s1140/dfb09bf0-8e5c-42ca-97a5-17a4daacdf6b_1140x641.jpg

ក្រោយពីបានចាប់ផ្តើមលក់រថយន្តអគ្គិសនីយ៉ាងលេចធ្លោនៅអាមេរិកកាលពីសីហា ឆ្នាំ២០២៣ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន VinFast បានកើនឡើងខ្ពស់រហូតដល់ជាង+៧០០% ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលពុំអាចស្វែងរកប្រាក់ចំណេញនោះ បានធ្លាក់ចុះរហូតដល់ -៩០% ពីចំណុចខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKACXzEidcnayGHeNu1tsqw_VEnilpIzf1RWa_qJWC8yJAelW0Btni9CTFKHEnGkYSSQYSzSApIP25R3q7slpGSirBILpi0rVGpjSDAv4mz-NYcPXa5pAoIV6XXSjdvggjxY094Di_vwkVkaE2SAicN5q0BeN1Mjylzt77ao23CA9movB0gdR48Xug5l8/s1140/mc-19.jpg

ទោះយ៉ាងណា ក្រុមហ៊ុន VinFast បានរៀបចំគម្រោងផ្តោតទៅលើការចាប់យកឱកាសរយៈពេលខ្លីក្នុងទីផ្សារដ៏មានសក្តានុពល ដើម្បីគ្រប់គ្រងការចំណាយដើមទុន និងធនធានឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាពផងដែរ ៕