Home Blog Page 969

គ្រោះ.ប្រែជាលាភ! ទ្រព្យសម្បត្តិរបស់លោក Trump បានកើនឡើងជាង ១ ពាន់លានដុល្លារ ក្រោយជួបឧប.ទ្ទវហេតុកើតឡើងថ្មីៗនេះលើគាត់

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេប៉ុនប៉ងធ្វើឃា.ត ប៉ុន្តែមិនបានសម្រេចនោះទេ។ មិនយូរប៉ុន្មានភាគហ៊ុនរបស់ Trump Media ក៏បានកើនឡើងច្រើនជាង ៣០% ក្នុងមួយវគ្គ ដែលជួយឱ្យអតីតប្រធានាធិបតីរូបនេះ ត្រឡប់ទៅក្រុមអ្នកមានបំផុត ៥០០ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៦.៦ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV2tVAkVyTTh7iKv_B6uJkzr8SxgN4dqoVS-7OpvvEqDVreQ-G66TG4F_i_G9jPcn1xLTWpBDTRMaJJV60D9Vy0ZFx2aDbQUjBfZACKu07TpzxtUNqiqmNeW02qbQpgTXSWDqMnhDa6-ocQGaO0ggPsd8eXxRicLYtOMH2eN6r9A7z7QkHxdyzZ6p5_WU/s3000/ap24195803307155.jpg

យោងតាម Forbes ការបិទវគ្គជួញដូរនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានកើនឡើងរហូតដល់ ៣២% ដែលនេះជាវគ្គកើនឡើងខ្លាំងទីបីសម្រាប់ភាគហ៊ុននេះក្នុងឆ្នាំនេះ។ ដូច្នេះបច្ចុប្បន្នលោក Trump កាន់កាប់ភាគហ៊ុន ៦៥% នៃភាគហ៊ុនរបស់ Trump Media ដែលស្មើនឹង ១១៤.៧ លានភាគហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMC6boaOAWdqCf96lxETBngiCPfd2vjxZlxkXKtW3GmvqmwSPlzv7Fs72iCw_MoFQTfO3tWzbd1gyn8VVHzrr_X02Y0r9lEZjwihOx9NjIoY91K2Hih55KWis-iEmCW3TQyuMtUFvFCqJ9zr431qWr_o2vi8mqaHSDSH89-BWWs_fvYwAd_aOnro_9gu4/s3267/Y2YPBQBWGJIIFKO7GL4JSFMCKY.jpg

តម្លៃនៃភាគហ៊ុនទាំងនេះគឺបានកើនឡើងពី ៣.៥ ពាន់លានដុល្លារកាលពីសប្តាហ៍មុនដល់ ៤.៦ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ហេតុនេះទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិកគឺមានចំនួន ៦.៦ ពាន់លានដុល្លារអាមេរិក ដែលជួយឱ្យគាត់ត្រឡប់ទៅជាកំពូលអ្នកមានបំផុតទាំង ៥០០ នៅលើពិភពលោក។ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Trump Media កាលពីម្សិលមិញបានបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងឡើងថា Trump នឹងឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4Be2RDG_OeS4pLTVXdtBE6seJQaScWYV6kf2KsnC05klio4Hmg_Qj65Fc9K5uEirW7ayG6KkniHL08uSV4T84SQx9Va0m0ec3Ca7Pidw83YKHYOFyXTET_ynh1uitsOrt9a27DDh9ucDV4ZMluDDv7HqRDCn9ldeW2wM0ixTwQX8_iyO9o5vXgh5cPI/s768/trump-shooting-july-2024-snipers-768x512.webp

វិនិយោគិនបច្ចុប្បន្នព្យាករណ៍ថា ការប៉ុនប៉ងធ្វើឃាតដែលបរាជ័យ នៅថ្ងៃទី ១៣ ខែកក្កដានឹងផ្តល់ឱ្យ Trump នូវឱកាសកាន់តែខ្ពស់ក្នុងការឈ្នះការបោះឆ្នោត។ អ្នកជំនាញនិយាយថា កណ្តាប់ដៃរបស់លោក Trump បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យរបស់លោកត្រូវបានចាត់ទុកថាជាកាយវិការបង្ហាញពីភាពក្លាហាន និងសមត្ថភាពរបស់លោកក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwxWD5nsUxDc08SgwyoAflTRq_ABG1AWXC7v2Alc7ySAeBeg0mreAlIsclzH0LpflZiqO9pQh8wk1E_5f5TBGBUHsv9_G2g3Ucy-xlAwG17qfxiCzoLh6BVmwD4G8bpZ4U-vSzDhIXhKkJh3fhzahAJo-kvIzBV2S2dXWOi-gWZAEQSJMhA2lUiFngvyQ/s1280/photo_2024-07-16_15-17-50.jpg

គួរបញ្ជាក់ដែរថា Trump Media ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ និងដំណើរការបណ្តាញសង្គម Truth Social ដែលបង្កើតឡើងដោយ Trump ។ នៅចុងខែមីនា ក្រុមហ៊ុន Trump Media ត្រូវបានចុះបញ្ជីនៅ Nasdaq (សហរដ្ឋអាមេរិក) តាមរយៈការរួមបញ្ចូលគ្នាជាមួយ SPAC (ក្រុមហ៊ុនគោលបំណងពិសេស) ដែលហៅថា Digital World Acquisition Corp. Trump Media បច្ចុប្បន្នមានមូលធននីយកម្មចំនួន ៧.៧ ពាន់លានដុល្លារអាមេរិក៕

ផ្លូវល្បឿនលឿនក្រុងភ្នំពេញ ដល់ព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ចប់ដំណាក់កាលសិក្សា

0

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនចិនបញ្ចប់ដំណាក់កាលសិក្សា និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យ និងអនុម័តសម្រេចចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkyNNKTALJGjV8y4qPHO8MjYpA73hsAp7nUdKkTbWPVmaMewyxxQ4rltBxsX6r1d563-c7o5huiGxQgMk7JTGb4DkXFX2D3ihPJEOyQHIj7E_6wPI-bSCoyhoGZi7BnEfEtPcCksS4vyqxUmlV5uyWOwIZVVFWJD87LVdSKISYm3XdeZ6AoqK313VavE/s1024/image-464-1024x576.png

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡីម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់៖

    • រាជធានីភ្នំពេញ ប្រវែង៣គីឡូម៉ែត្រ
    • ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ
    • ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ
    • ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ
    • ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ
    • និង ខេត្តបន្ទាយមានជ័យ គីឡូម៉ែត្រ
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92Oybio7IJdXfQkn_OCr51-9C1fCy57ma-JJG9RvhiHr4gd6266_zH65_7xJecbYyPetaF3OocPtyryq5h-m42kWADpTP4mUlmoU-j1tdsd7LsxznYj2-beBLW9nrrnZ3LU7O0LDB2xwXhMbubjpXPsrHq8JmIQkjBAoFOqXuYd-B1I9cJO1bfyIjUFM/s696/e1566398852960.jpg

    គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ចែកចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡូម៉ែត្រដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិការ៤ពាន់លានដុល្លារ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4yqRa4CzTMK3d1EmvlhdBHp72gZoJxnSMTTa4OTlmSmOakRY6NHaByC1rwqB5BIJQkYT-Nbo8Ppxee240Wx26s3IDmAVz2FOt_MzNfHa8Thp-hb8BN7ZqBFnIBOfsUULSL67rxvwCDyde6ni9lAmvwhahkbB_cbn4-C9XQUGSsc05p9QI8NvyUXfSXY8/s800/1551759683865.jpg

វៀតណាមប្រកាសទិញអគ្គិសនីផលិតពីបន្ទះសូឡាតាមលំនៅឋានពលរដ្ឋ

0

ប្រទេសវៀតណាម ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាពិតជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់ពលរដ្ឋវៀតណាម គឺវៀតណាមបានប្រកាសទិញអគ្គិសនីផលិតពីបន្ទះសូឡានៅតាមលំនៅឋានពលរដ្ឋ និងអគារការិយាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtJ-isATS_hnQ7MsvROQpJ2c701iQXzLs_7RoZ0yepooafhpdEpV78BxpWb8NXjAxmBJtpXSn2BkTdvPYQCCz3XaZDjGq3FL89ZgbtUkQgzeoEF-uuA7nJJXGnnL1svvThyvzDNUnDahQuRdLp9eveBG9-VbmqZZDy12T-rA7D6WkXTpcW37aovRgGm_c/s1018/07014_Waaree-Vietnam_opt.jpeg

បច្ចុប្បន្ននេះ ប្រទេសនានានៅលើពិភពលោក កំពុងតែផ្តល់ភាពសំខាន់លើការប្រើប្រាស់ថាមពលស្អាត ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ ។ វៀតណាមបានប្រកាសថា នឹងទិញអគ្គិសនីដែលផលិតលើសពីបន្ទះសូឡាតាមលំនៅឋានពលរដ្ឋ ដើម្បីលើកកម្ពស់ និងជំរុញឱ្យពលរដ្ឋប្រើប្រាស់ថាមពលស្អាតឱ្យបានពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpWwc1YuQ7n4DWXPhkceI4k79JJAjXU2wtFVDQ0aSEp0hcKUYuOjizawY9cw2QBUT9J6zQxUvByP0ZFYD1fnRN7Q7EK2KVemFwKbXY2hwNRdc8AQPcLye8XKG4qMElCGZvSceEzvoKENt348fUM0QllfnhPa5mNLZkHBCiQlRsQZZC2n85m6FKdTXbX6w/s505/EVN-SPC-invests-in-solar-power-plant-on-Vietnams-C%C3%B4n-%C4%90%E1%BA%A3o-Island.jpg

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិវៀតណាមបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំគម្រោងទិញអគ្គិសនីដែលផលិតលើសពីបន្ទះសូឡាតាមលំនៅឋានពលរដ្ឋ និងអគារការិយាល័យ ។ វាជាការព្យាយាមលើកចុងក្រោយរបស់ប្រទេសវៀតណាម ក្នុងការជំរុញឱ្យពលរដ្ឋទាំងអស់ប្រើប្រាស់ថាមពលស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2H79Gh_DquYQJrcWs2ncphJ6j-J8u7A9YnmwzyTRzbPErLtUyCoYlw4OEyWcb5PRMVTa1Mp43pwZwIfv9c-bU5CDQ76kDpWhTzSW78pdTPbDKUvT2s61rgg2IfRSuVByv98BQ65njIignnaTUfD-_SSKDs8T4BNQDF1c2gM-ZJmbU0AyF-Cxag-rJOMs/s1200/photo_2024-07-16_13-52-30.jpg

ឧបនាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងពន្លឿនផែនការទិញអគ្គិសនីលើសពីបន្ទះសូឡានៅលើដំបូលផ្ទះពលរដ្ឋ គឺនឹងទិញក្នុងតម្លៃ៦៧១ដុងក្នុង១គីឡូវ៉ាត់ម៉ោង ។ ដូច្នេះ បើផែនការនេះទទួលបានការអនុម័តនោះ វាជាតម្លៃមួយដែលក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិវៀតណាមអាចទិញអគ្គិសនីពីពលរដ្ឋ ក្នុងតម្លៃថោកជាងជិតពាក់កណ្តាល បើធៀបនឹងការទិញអគ្គិសនីពីកសិដ្ឋានផលិតអគ្គិសនីពីបន្ទះសូឡាធំៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjksPExhi-DuwPOx0qcjCf21g8nWZrBZVjSfBOoLVX_OVwt_ReNDhKBjT139GGa4IXEk2mxI74OhWulGtQ-SaYGSt3zlprBugQ7DTwRsNwGl7s2ESIBMIkEdvINEkm5s7BZzGm119ysRzsRlg1KVdepH2GeI1TyGGGddKAI8yOt62i7YMnDwTwBr4znJf8/s1280/photo_2024-07-16_13-52-31.jpg

ប្រទេសវៀតណាមបានកំណត់គោលដៅឱ្យលំនៅឋានពលរដ្ឋ និងអគារការិយាល័យនានា ត្រូវតែប្រើប្រាស់ថាមពលស្អាតពីបន្ទះសូឡាឱ្យបានពាក់កណ្តាលនៅឆ្នាំ២០៣០ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ថាមពល ដែលទទួលបានការអនុម័តពីរដ្ឋាភិបាលវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgntdDl3gd6oI3JRC7gOtVxmwaSk6kcmifVshIwOqoe0uX9FZEkQPRnWvtJH3aWRPGYYnsPQ9_xbwqyChg67foQzL_zBF87bD51PZXqVmBM6ZpxForaU7llzpKR2EXiQqJOckxOCfAA8eiewdwOF8wAIbS3i6lYurgnod5veGiR_F8qaqDsYpplqa3iGSI/s800/VIETNAM_SOLAR_P2.jpg

    សារព័ត៌មានវៀតណាម VnExpress រាយការណ៍ថា បច្ចុប្បន្ន វៀតណាមមានគម្រោងដំឡើងបន្ទះសូឡានៅលើដំបូលលំនៅឋាន និងអគារការិយាល័យ ឱ្យបានដល់១០៣.០០០គម្រោង ។ កាលពីសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យរោងចក្រនានាអាចទិញអគ្គិសនីដោយផ្ទាល់ពីផ្នែកផ្គត់ផ្គង់ថាមពលស្អាត តាមរយៈកិច្ចព្រមព្រៀងទិញថាមពល ៕

គណនីមួយអះអាងថា ក្រដាសប្រាក់ ១០០ ដុល្លារប្រភេទនេះ ធនាគារមិនទទួលយកទេ គ្រាន់តែបញ្ជាក់ថាជាលុយសុទ្ធ!

0

ថ្មីនេះ តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដើម្បីជាសារដាស់តឿននិងក្រើនរំលឹកដល់ប្រជាជនខ្មែរគ្រប់ៗរូបឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញ-ដូរក្រដាសប្រាក់ ១០០ដុល្លារ ប្រភេទនេះ ខណៈដែលខាងធនាគារអះអាងថាជាលុយសុទ្ធ ប៉ុន្តែមិនទទួលយកឡើយ។

កាលពីថ្ងៃទី១៥ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយ ដែលមានឈ្មោះថា Sok Mey បានបង្ហាញវីដេអូនិងរូបភាព ព្រមជាមួយនឹងសារដាស់តឿនមួយឃ្លាថា«ប៉ះមួយហើយ ពេលទទួលលុយ មើលៗផង។ លុយក្នុងរង្វង់នេះយកទៅធនាគារ តែធនាគាអត់ទទួលយកទេ គេថាលុយនេះសុទ្ធ តែគេអត់ទទួល ព្រោះធនាគាជាតិមិនទទួល ឥឡូវគួរយកទៅណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvVr-Yg9atq1ecovEMc4bflhrKLFACYu6T_FxuTwPcS__Xp-vboYlt23p3JLHNtQroS9RHOfsOQ3aggBScy1gVfRIDnqsOm-s1I6OVkLjvgwhQWvbMn-8uF8FBKd6zqMsv57XufqNhjadhb3nlMGFhJF0eQxqD0sJ0op52_RcitKJ4RsqifPj_VtVwsfg/s2015/451354534_1674290359992135_4362056114615693735_n.jpg

បន្ទាប់ពីមានការការបង្ហោះខាងលើរួចមក ដោយមានមហាជនជាច្រើនហាក់ចាប់អារម្មណ៍និងចូលទៅបញ្ចេញមតិព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«លុយនឹងបានន័យថាកាលពីមុនវាប្រលាកខ្លាំង ហើយត្រូវបានគេស្ងោឬក៏លាងសំអាត»។ អ្នកខ្លះថា«បើធនាគារថាលុយហ្ស៊ីន លុយនឹងប្រហែលធ្លាប់លាង ដោយការស្ងោរជាមួយទឹកក្រូចឆ្មានឹងសាប៉ូក្តៅខ្លាំង រឺកក៏ស្ងោរយូរហើយឡើងរួច ខ្សែសយពណ៌ខៀវឡើងខើចថែមទៀត»។

អ្នកខ្លះថា« ខ្ញុំធ្លាប់ប៉ះអ៊ីចឹងដែរ យកទៅដូនៅម្តុំទូលទំពូងគេកាត់5-10$ ( ដូរកន្លែងដូរលុយ គេយកទៅចាយនៅអាមេរិច)»។ អ្នកខ្លះថា«មូលហេតុដែលគេអត់យក មើលទៅលើខ្សែL3D (ខ្សែសយ) ឃើញខ្សែL3Dខើចលើខើចក្រោមអត់ ទោះលុយនឹងស៊ីនក៏គេអត់យកដែរ។ បើយកទៅកន្លែងដូរលុយគេកាត់ទឹក30$ ទៅ40$ »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu28TbztrEC9s74gb-oULxYProinsJ0aydgZy5CpPVrRwT9dNOFeD_zkgBTUbnUAoL2Hy0MCcTlD7bhKi_jXOB1OZYjydnGejyXiW14wXliW83r1r2pLStMbZew_JeRRYQsBlMkRsz4fevw4fvxnDQ4_JOPP_SKw2pWglXucxKoJwtdd1egYiVIYzOZto/s1279/451436723_1674949383259566_8526423730150142396_n.jpg

ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែជាការលើកឡើងនិងការបញ្ចេញមតិយោបល់នៅក្នុងចំណោមមហាជនខ្មែរប៉ុណ្ណោះ រីឯការពិតជាក់ស្តែងយ៉ាងណានោះមានតែរងចាំមើលការគូសបញ្ជាក់ពីខាងធនាគារជាតិផងដែរ៕

ចាប់ពីឆ្នាំ ២០២៥ តទៅ! រថយន្តម៉ាស៊ូតនឹងលែងមានវត្តមាននៅក្នុងទឹកដីប្រទេសសិង្ហបុរីជារៀងរហូត

0

បរទេស៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះរថយន្តម៉ាស៊ូត នឹងមិនអាចចុះបញ្ជីស្របច្បាប់បានទៀតទេនៅក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការឱ្យយានយន្តរត់លើដងផ្លូវទាំងអស់ប្រើប្រាស់ថាមពលស្អាតនៅត្រឹមឆ្នាំ ២០៤០។
យោងតាមសារព័ត៌មានបរទេស britcham ការផ្លាស់ប្តូរនេះត្រូវបានប្រកាសនៅក្នុងសភាតាំងពី ៣ ឆ្នាំមុនមកម្លេះ ហើយតាំងពីពេលនោះមកសមាមាត្រនៃការចុះបញ្ជីរថយន្តម៉ាស៊ូតថ្មីៗគឺស្ថិតក្រោម ១ ភាគរយនៃចំនួនរថយន្តចុះបញ្ជីសរុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6N3dbLnaFjlJ7BhQgaZXpeDjShIp5laV6rN2b2633_NUhg2FJYm79K6fjuh-t6cZBpWG7gBoFSLKtBEONJ-cSbT5sK2Ok-d8ecpqaL31E8Cmwutz9WiGSiZBEMIzilCO_fRenpxaCsINC2zfXAlCyPu8XUKhK5dplJhh0-H2aNQTAYOukQ3OqcuRLCuk/s1024/SINGAPORE-TRANSPORT-TRAFFIC-20171121-105828.jpg

ការហាមប្រាមនាពេលខាងមុខលើរថយន្តម៉ាស៊ូតកើតឡើងមុនពេលរថយន្តថ្មីទាំងអស់ ដែលបានចុះឈ្មោះនៅទីនេះតម្រូវឱ្យក្លាយជាគំរូថាមពលស្អាតជាងមុនចាប់ពីឆ្នាំ ២០៣០។ ដូច្នេះនៅពេលដែលម្ចាស់រថយន្តម៉ាស៊ូតដែលបានចុះបញ្ជីមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ នឹងអាចស្នើសុំលិខិតបញ្ជាក់ (COE) របស់ពួកគេបាន ប៉ុន្តែពួកគេនឹងត្រូវបង់ពន្ធផ្លូវខ្ពស់ជាងមុន ក្នុងគោលបំណងដើម្បីរារាំងការបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIp_O5OlN75Z1pBSby8lUCJGyjuKjCuHN0DlhVJrTxvtN2PxCkqkEuPGfcqEnvebmyKlQCtie2JqpssVkz_RxXvfCLL3HxeZnFAfn6CRcz1Uckv4XhW6hu0_ncbiYtHd0z8QTkBNKUoCkPgu_VFFr0vm4zigWG29oJ3v8fbCnnPrMg-78qLDn1tcNm930/s750/motorist-all-car-terms-car-owners-know-singapore-2019.jpg

នេះជាផ្នែកនៃគោលការណ៍ដែលមានស្រាប់ក្នុងការគិតថ្លៃបន្ថែមលើពន្ធផ្លូវពី ១០ ភាគរយទៅ ៥០ ភាគរយសម្រាប់យានជំនិះដែលមានអាយុលើសពី ១០ ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនេះវាក៏ជាវិធានការទីមួយរបស់ប្រទេសក្នុងការបញ្ឈប់ការចុះបញ្ជីរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតផងដែរ។ ចំណែកឯវិធានការបន្ទាប់ គឺចាប់ពីឆ្នាំ ២០៣០ តទៅ រថយន្តថ្មីៗដែលអាចចុះបញ្ជីបានគឺជារថយន្តដែលប្រើថាមពលស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6hwb9qW7uoiK3N6mHwAaA3-2mRZiEBDUBOLI5xK2pvDHnN8wP0vCD1Yn5Mvt7jNQGWpTDhtX_aaLs_eIFELeSHTCbwSseM1EprdoX4jzjyw60ZnUbu6nOR0KL3ocWbtT-xWhOEvEvnHX3qK74sYikUu2_8bTMvbaZQ59S45o-j-Y0L46fm97aiu7tf6Y/s640/460e6780-85fd-11e9-9dbd-f736b86f534c.jpg

គួរបញ្ជាក់ដែរថា ការរឹតបន្តឹងលើរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនេះ គឺធ្វើឡើងចំពោះរថយន្តគ្រួសារ និងរថយន្តតាក់ស៊ី ដោយមិនគ្របដណ្តប់លើការនាំចូលរថយន្តចាស់ៗបែបក្លាស៊ីកនោះទេ។ ហេតុនេះគិតត្រឹមខែឧសភា ឆ្នាំ២០២៤ មានរថយន្តគ្រួសារ និងតាក់ស៊ី ចំនួនជិត ២ ម៉ឺនគ្រឿងរត់លើដងផ្លូវក្នុងប្រទេសសិង្ហបុរី ដែលប្រើម៉ាស៊ីនម៉ាស៊ូត។ ដូច្នេះក្នុងចំណោមរថយន្តទាំងអស់នៅសិង្ហបុរី គឺមាន ១៧% ដែលប្រើម៉ាស៊ីនម៉ាស៊ូត៕

ចំពេលមានរឿងអាស្រូ.វរបស់ Jennie តើសមាជិក BLACKPINK ៣នាក់ទៀតកំពុងមានសកម្មភាពអ្វីខ្លះ?

0

ដោយបានប្រឈមមុខនឹងភាពចម្រូងចម្រាសក្នុងអំឡុងពេលអាជីព ៨ ឆ្នាំរបស់នាង រឿងអាស្រូវបារីអេឡិចត្រូនិចរបស់ Jennie ត្រូវបានចាត់ទុកថាជារឿងធំបំផុតក្នុងអាជីពរបស់នាង។ ស្ថានភាពបានឡើងដល់កម្រិតខ្ពស់នៅពេលអ្នកនិយមលេងអ៊ីនធឺណិតបានដាក់ពាក្យបណ្តឹងទៅស្ថានទូតដោយបង្ខំ Jennie សូមទោសអ្នកគាំទ្រតាមរយៈក្រុមហ៊ុនផ្ទាល់ខ្លួននាងជាលើកដំបូង។ នេះអាចត្រូវបានគេមើលឃើញថាជារយៈពេលដ៏លំបាកបំផុតក្នុងអាជីពរបស់ Jennie ហើយនាងនឹងត្រូវការពេលវេលាដើម្បីជំនះរឿងអាស្រូវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsiKaGFfdVz7OeJOClvFWfCWx9_NFE-98t7j6wM5NkH9Ho3iTv_U2JsLAyVIFgI6jANYsANvn2dBGmnYCOomDfq_L_kIddDPmOWgengpHBcSomRjmmAPC3Q3-qdVGScrH1JZg2huRtWXZRUr1uwYCq0ZhJvCVMfShZMuX2iJ6DePWi-XL27KAzVovH_mw/s1200/image_2024-07-15_16-12-09.png

ចំពេលមានភាពចម្រូងចម្រាសរបស់សមាជិករូបនេះមនុស្សជាច្រើនចង់ដឹងថាតើសមាជិក BLACKPINK បីនាក់ផ្សេងទៀតកំពុងធ្វើអ្វី ខណៈពេលដែល Jennie កំពុងរងការរិះគន់។

– សមាជិក Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍ Cartier
នៅថ្ងៃទី១០ ខែកក្កដា ចំពេលមាន “ព្យុះភ្លៀង” ជុំវិញរឿងអាស្រូវនៃការជក់បារីរបស់ Jennie សមាជិកច្បងរបស់ BLACKPINK Jisoo បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងភាពស្រស់ស្អាតរបស់នាង នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Cartier Trinity ក្នុងប្រទេសសិង្ហបុរី។ ក្នុងនាមជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកយីហោដ៏ល្បីល្បាញនេះ Jisoo បានទាក់ទាញការចាប់អារម្មណ៍ពីកាមេរ៉ារាប់រយជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល ឆើតឆាយ និងអស្ចារ្យរបស់នាង។
Jisoo បានធ្វើឱ្យអ្នកគាំទ្រកោតស្ងើចចំពោះសម្រស់របស់នាង ដោយបានពង្រឹងឋានៈនាងជាតារាល្បីម្នាក់របស់ Kpop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Rc9iU-cphCcJ_O19RjCowhIawS8Q8zq6TAhOK2oMghgO0b8mcUM9j26wh7zaFAGe2jRaWN53j7ynEyiMC6Otmk-eBaoYo9C_QLjzJIdoD_E9rNzYGvyP1DHsd6lKGXddngsjcM_X0s_URbAbWWwOjxWXimDVs8hOieyY3hLkjcPKMObj5au3VM_oA7w/s1200/image_2024-07-15_16-12-10%20(3).png
– Lisa បានរៀបចំព្រឹត្តិការណ៍ ROCKSTAR pop-up នៅប្រទេសកូរ៉េខាងត្បូង និងបានតារាចម្រៀងស្រីល្បីនៅមហោស្រពតន្ត្រីដ៏ធំមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
បន្ទាប់ពីការត្រលប់មកវិញរបស់នាងជាមួយ ROCKSTAR ក្រុមហ៊ុន LLOUD ថ្មីៗនេះបានប្រកាសថានាងនឹងក្លាយជាតារាសំខាន់នៅក្នុងមហោស្រពពលរដ្ឋសកលឆ្នាំ ២០២៤ដែលប្រារព្ធឡើងនៅ Central Park ទីក្រុងញូវយ៉កនៅថ្ងៃទី២៣ ខែកញ្ញា។ ពីមុន BLACKPINK មានកិត្តិយសក្រុមនាំមុខនៅក្នុងពិធីបុណ្យតន្ត្រីអន្តរជាតិជាច្រើនដូចជា Coachella 2023 នៅសហរដ្ឋអាម៉េរិក និង BTS Hyde Park នៅចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ នេះជាលើកដំបូងដែល Lisa សមាជិកក្រុមបង្ហាញមុខក្នុងពិធីបុណ្យតន្ត្រីដ៏ធំមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73Y2_db4iMVKHb9KVp3mpvS6dnq6ZBtG-jCti8ahqSNCv-ywi-QH-pYvg900IFn5QOvgwdVcpxRIzc-dDYErMy6fP2Wtyrv49a69xliyFAX-a4hInVNYf5gdnIalM7rqTXnhaz3evwQkuClFQ-SSoee6CrVLw_EnADEthyphenhyphenL2E0YrPH1g0SbAEgyrOu3I/s1440/image_2024-07-15_16-12-13%20(2).png

មហោស្រព Global Citizen ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ គឺជាមហោស្រពតន្ត្រីឈានមុខគេដែលមានគោលបំណងបញ្ចប់ភាពក្រីក្រខ្លាំងដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ នៅឆ្នាំ ២០២៣ Jungkook សមាជិកក្រុម BTS បានក្លាយជាសិល្បករទោល Kpop ដំបូងបង្អស់ដែលបានសម្តែងនៅមហោស្រពពលរដ្ឋសកល។ នៅឆ្នាំ ២០២៤ Lisa នឹងក្លាយជាសិល្បការិនី Kpop ដំបូងគេដែលបានសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ល្បីលើពិភពលោកនេះ។ នៅថ្ងៃទី ១៣-១៤ ខែកក្កដា Lisa និងក្រុមហ៊ុនរបស់នាងបានរៀបចំព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូល ផ្សព្វផ្សាយផលិតផលពីការត្រលប់មកវិញរបស់នាង ROCKSTAR ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjOINezR9honEhwHY-ffZg5hWSHOxrzdxOzCCvfBbgje0Xn1AZzWIIkwuof1idnAIdIwVGI1lwtATsiTynZ52oN3w2I904dlcHvH87yEBnSR9jg52Ie3qwop1-75UMUoVI_1ASvI_2hq-QqdGyqPSLe0D4DmAoRFpiDcYlWCaihhCR38lxfOifTnCfNH0/s660/image_2024-07-15_16-12-11.png

-យុទ្ធនាការថ្មីរបស់ Rosé ជាមួយ Saint Laurent
នៅល្ងាចថ្ងៃទី១០ ខែកក្កដា Rosé បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងរូបថតជាបន្តបន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោ។ ថ្វីដ្បិតតែមិនមែនជាតារាម៉ូដែលអាជីពក៏ដោយ ក៏សម្រស់ មន្តស្នេហ៍ និងស្ទីលតែងខ្លួនរបស់ Rosé គឺគ្រប់គ្រាន់ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Yo6wuhtlx002Bwv3MiO7zWz1PtX0uK2FgwyrQ8zfOmc2PNi6dYBxhK7C0KT1rydgQlJ3zXLUJ8Sz2bdQI5LC_pyvtS8Oa5_UwfXOc_dlDHXH7ZCPDebhLTdk53vl_J7LiZ0YpvJeEc9mPvTjUkWBES_URGKUO6PBromrkGKF4z4xt4cj9kBpOiWU6H4/s881/image_2024-07-15_16-12-12.png

ក្នុងរូបថតដែលបានផ្សព្វផ្សាយនោះ សំឡេងដ៏សំខាន់របស់ BLACKPINK ចាប់អារម្មណ៍ជាមួយនឹងរូបរាងសិចស៊ី និងទាក់ទាញរបស់នាងក្នុងរ៉ូបសាច់ក្រណាត់។ រាងស្លីមដូចតារាម៉ូដែលក្នុងឈុតសម្លៀកបំពាក់រដូវក្តៅក៏ទាក់ទាញមិនគួរឱ្យជឿដែរ។ ក្រៅពីគម្រោងម៉ូត Roséក៏មានពាក្យចចាមអារ៉ាមថានឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងអាល់ប៊ុមទោលបន្ទាប់ពីចូលរួមជាមួយនឹងក្រុមហ៊ុនគ្រប់គ្រង THE BLACK LABEL៕

ម៉ាច ដាវី នឹងចាត់វិធានការជាបន្តបន្ទាប់ចំពោះបុគ្គលដែលបង្ហោះព័ត៌មានមិនពិតប៉ះពាល់ដល់កិត្តិយសនាង

0

កញ្ញា ម៉ាច ដាវី លំដាប់រងទី៣ Miss Grand Cambodia 2024 បន្ទាប់ពីប្រកួតចប់មិនទាន់បានប៉ុន្មានមានរឿងត្រូវដោះស្រាយចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងដោយបានប្រកាសជាមួយលិខិតមេធាវីទុកពេល៧ថ្ងៃឱ្យគណនីទិកតុកមួយឈ្មោះថា « NHA ROMANO» ចេញមុខសូមទោសនិងលុបរាល់ការនិយាយប៉ះពាល់ដល់កិត្តិយសរបស់នាង។ ក្នុងនោះបវរកញ្ញារូបនេះថានៅមានបុគ្គលជាបន្តបន្ទាប់ទៀតដែលត្រូវប្រឈមមុខច្បាប់ចំពោះការបង្ហោះព័ត៌មានមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSo34VDyhTNKAocl5727PljOHgYNY4WJGfQq7kwJEGx5s6lO8tGWgr4zspl1WFRMgQ93z5vnK1rs822CYP-oKMVjT05mOBWbzSvrB5d3FkCAk7pKsDKk3GtqjgCH78be4g_m3dsNwJ0Ls8aW3TdRjq72LviNyI4WV89f9qNWqNSnyrwE7elm_gQTgNkY/s2048/image_2024-07-16_09-19-10%20(2).png

នៅល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី បានជាប់លំដាប់រងទី៣ Miss Grand Cambodia 2024 បានបង្ហោះលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនអមដោយខ្លឹមសារថា «លិខិតជូនដំណឹងទៅកាន់លោក ញ៉ា រ៉ូម៉ាណូ ដែលជាម្ចាស់ TIK TOK ឈ្មោះ NHA ROMANO …។ សូមបញ្ឈប់សកម្មភាពបង្ហោះនូវសំណេរ វីដេអូ សារសំលេងជាមួយរូបភាពនាងខ្ញុំ និង លុបសំណេរ វីដេអូសម្លេងជាអក្សរក្តី ជារូបភាពក្តី ដែលលោកបានធ្វើការបង្ហោះក្នុងគណនី TIK TOK របស់លោក ដែលបានធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ និងតម្រូវឱ្យលោកធ្វើការសូមទោសនាងខ្ញុំជាសារធារណៈក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃចេញលិខិតនេះតទៅជាកំហិត បើមិនដូច្នោះទេ នាងខ្ញុំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKvXaB7oBiBVxZUicyZ288yTwkaw-uX8dLT76HxsMzyZK2BrgLY_AzZtlCWHO4wC_yAP1cOMhgdNsDTo5t8Q9rmANYNOleLQlaWGGcAz0moyjlmHDQkxF9YNcZIr5w-VTXHBqjJncU4rh4ABeahF019eM4jGjngHsvja2k24lC4JvocMTLH0mzh3Ybvw/s2048/image_2024-07-16_09-19-15%20(2).png

លំដាប់រងទី៣រូបនេះបានសង្កត់ធ្ងន់ចុងក្រោយដែរថា នឹងចាត់វិធានការចំពោះបុគ្គលមួយចំនួនទៀតដែលបង្ហោះព័ត៌មានមិនពិតអំពីនាង។ ម៉ាច ដាវី ថា «នៅមានបុគ្គលជាបន្តបន្ទាប់ទៀតដែលត្រូវប្រឈមមុខច្បាប់ចំពោះការបង្ហោះពត៌មានមិនពិតប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំ»។ ក្រោយពីចេញលិខិតជូនដំណឹងនេះម្ចាស់គណនីទិកតុកខាងលើក៏បានចេញសូមទោសចំពោះ ម៉ាច ដាវី ផងដែរ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នាងដោយសន្យាមិនធ្វើអ្វីប៉ះពាល់ដល់នាងទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinahWgSQYBtHVKbwDiAQltjELHd02YLLrFUrJ2ThsCHzHi9s8j_OaMC5cYl7EPIQ4_i78g3m4ZEJUz517indhfWdYSOfVrC7IQ0ZJPzIjG-0XX-zn_ciFRgE6oOBhNYdNxInAQxZsbC5T1JZzTCyWejhrBBfC3agbMqZ8Vt7gFp3OnVk61EingqREIOBU/s2048/image_2024-07-16_09-19-10.png

កាលពីមុនម្ចាស់គណនីទិកតុកនេះបានយកសំណេរមួយដែលលើកឡើងថា ម៉ាច ដាវី ត្រៀមខ្លួនរួចរាល់អស់ហើយរង់ចាំតែកាន់មេក្រូហ្វូនឆ្លើយសំណួរយកមកុដ ខណៈម្ចាស់គណនីនេះបានឆ្លើយតបទៅកាន់ផេកដែលលើកជើង ម៉ាច ដាវី ដោយអះអាងថាសុំនៅចំណុចកណ្តលនិងបានលើកឡើងថាស្ថាប័ន MGI ដែលមានលោក ណាវ៉ាត់ ជា CEO ផ្ទាល់ប្រសិនជាករណីលោក ណាវ៉ាត់ ដឹងថាបេក្ខភាព TOP5 ឬTOP10 លំដាប់រងណាមួយដែលកម្ពុជារើសបានគាត់នឹងនិយាយថាកម្ពុជាអត់មានសមត្ថភាពរើសបេក្ខភាពអ្នកដែលនៅលីវបាន ចាំបាច់រើសអ្នកមានគ្រួសារបង្កប់មកប្រកួតធ្វើអ្វីគេនឹងគិតថាយើងមិនចេះរើសបេក្ខភាព..។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWpBqvdfLT6JKgyL-n1o3rqaiNvzS0qDsysH6Fa-JwcNgExmzDpYotZRzhb08_yEOD7_kqm_tfxiQ6B1P3iNlcg7Q6N2fZwAxSpRfBz7b_Ki-UFShxol3GlaERKQl0JTvIiL7WxU0VVr24NaavkXW4wRfQhJfngPs4Nb1acMxUvdQKVV5sh1KU7g6bWxk/s2048/image_2024-07-16_09-19-15.png

គេចាំបានថា មុនថ្ងៃប្រកួតបឋម Miss Grand Cambodia 2024 ស្ថាប័ន Miss Grand រតនៈគីរី បានចាត់វិធានការទៅលើបុគ្គលបង្កាច់បង្ខូចកិត្តិយសរបស់នាង ខណៈដែលចម្លើយសារភាពបុគ្គលដែលព្យាយាមបរិហាកេរ្តិ៍ ម៉ាច ដាវី ថាបានរៀបការគឺធ្វើតាមការជួលរបស់គេដើម្បីទទួលបានទឹកប្រាក់១០០ដុល្លារហើយការធ្វើបែបនេះព្រោះតែខ្លាច ម៉ាច ដាវី ទទួលបានជ័យលាភី៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUh4ZQGHuWr66H-1J5c5Y57YELuOFF75XdZOephgSbgSK_t7IcSVqLZtgADmCT6nUNcMaZSEoz9aXLxuDZ_HQLOWbnjgcXMqdrgOmyHV9IeqwWJbiDNyOBLsCLNQAfUqlG6eCH4Y7yaKZbc9Nmw8ABOMQe64z7yOxuKE8CrD3716apQGNL4yxwBoNfJCA/s2048/image_2024-07-16_09-19-09.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8matRGzO2B0zmJH-ZEXqVQsKx4rA-yUje8hc9ePF1sJaBSg5qRMfwzox7Ii2NH4rP-UzJIYLJ0ch-GgJfcgqgp5teKpfwCwTvYSysQ5q4OoSt9Ulw0g3-aJX_RKiczmK8-G4tzz38zf_KcDJMIxtO2tz0v583Kou7HhTlVC1k63F8a1mH_ZfudgWdYmo/s2048/image_2024-07-16_09-19-09%20(2).png

សេដ្ឋកិច្ចប្រែប្រួល! ការប្រកបរបររើសអេតចាយកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង

0

បរទេស៖ ទោះបីជាកូរ៉េខាងត្បូងបច្ចុប្បន្នក្លាយជាប្រទេសអភិវឌ្ឍជឿនលឿនខ្លាំងក៏ដោយ ក៏ប្រជាជនវ័យចំណាស់រាប់រយពាន់នាក់នៅក្នុងប្រទេសនេះកំពុងប្រមូលដប និងក្រដាសដើម្បីរកប្រាក់ចំណូលបន្ថែម ក៏ដូចជាជួយកាត់បន្ថយបន្ទុកលើកូនចៅរបស់ពួកគេ។
ជាការពិតណាស់ ការប្រកបរបររើសអេតចាយគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សចាស់ជនជាតិកូរ៉េ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០២៤ មានមនុស្សចាស់ជិត ១៥,០០០ នាក់បានប្រមូលដបសំរាម និងក្រដាសសំណល់នៅទូទាំងប្រទេសកូរ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrQjLthKWuRnV5soK4cSdP3vpGO4Kulsgmx0ZdUm8JL7Ex9qAFwEs6HKRFgYK9y_u5886JH-unOz93-zby-TzOp8ILH2qnloeqbRc_e8jNfvmCHA56sU3zK7iQcQj17AE3hbRqNjYHE468O4MPAmZtkNRfSxnk8S4dlblyM5FBKU_zeRs6Yis1I7Om67s/s1200/photo_2024-07-16_13-02-19.jpg

ដូច្នេះក្នុងចំណោមមនុស្សចាស់ ៦៥០ នាក់ដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅគឺមានមនុស្សច្រើនជាងម្នាក់រើសអេតចាយ។ បើយោងតាមរបាយការណ៍ ទីក្រុងសេអ៊ូលគឺមានចំនួនមនុស្សចាស់ច្រើនជាងគេដែលកំពុងប្រកបរបររើសអេតចាយ ដែលមានចំនួន ២,៥០០ នាក់បន្ទាប់មកគឺខេត្ត Gyeonggi, South Gyeongsang និង Busan។ ហេតុនេះប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពួកគេ រួមទាំងអត្ថប្រយោជន៍ និងប្រាក់សោធននិវត្តន៍គឺ ៧៦៦,០០០ វ៉ុន (ប្រមាណជាង ៥៥០ ដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSY2PlSGGypFWU4iyiWnEclzyPEoLNfO_XsdxWCbz4Q4G3LwJdlBK0vICIXf0LXMaW1P1780apSEKedFPvxxG53nQRsdA3anXteJk1lz-GHIHHpyLAwTJaTKYIQvkUFYmYSKRIFJ0UgyNE98x9NhCAsXhEmEZ1JVLJ_dNcbw5yOfqe8muXcUU3IFW13M/s960/photo_2024-07-16_13-02-32.jpg

ទោះយ៉ាងណា របាយការណ៍មិនបានបង្ហាញថាចំណូលនេះបានមកពីការរើសសំរាម ឬយ៉ាងណានោះទេ។ នៅឆ្នាំ ២០២៣ វិទ្យាស្ថានអភិវឌ្ឍន៍កម្លាំងពលកម្មកូរ៉េសម្រាប់មនុស្សចាស់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រសួងសុខាភិបាល និងសុខុមាលភាព ក៏បានធ្វើការស្ទង់មតិចំនួន ១០៥ ក្នុងចំណោមហាងប្រមូលសំរាមជិត ៤,៣០០ នៅទូទាំងប្រទេស ដើម្បីប៉ាន់ប្រមាណចំនួនមនុស្សចាស់សរុបដែលចូលរួមក្នុងការប្រមូលសំរាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ueHyLFrVi2z7SK0sqVemRbCpvQDYJtTNSVSS6i_kjvIVfIIhfjjsqXQ6EGxftVXZTLPq_sKTrEsj9iSVuhM7LiUa9tiJDkGOtnwnnITzDWtVdCgc3nhJijrcJVU_M3Qkm2pGuQ6dxszdG22702kdAdldxaUZYcm509PlowWkUr7e3wMgSIIAS7tMGHI/s1200/6-md.webp

ការសិក្សាបានបង្ហាញថាអាយុជាមធ្យមនៃអ្នករើសអេតចាយគឺ ៧៦ ឆ្នាំ។ ក្នុងចំណោមពួកគេ សមាមាត្រនៃមនុស្សដែលរស់នៅតែម្នាក់ឯងមានច្រើនជាង ៣៦% ។ ជាមធ្យម អ្នកប្រមូលទាំងនេះធ្វើការ ៥.៤ ម៉ោងក្នុងមួយថ្ងៃ និង ៦ ថ្ងៃក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែពួកគេរកបាន ១៥៩,០០០ វ៉ុន (ប្រមាណ ១១៤ ដុល្លារអាមេរិក) ដែលប្រាក់ចំណូលនេះគឺត្រឹមតែ ១២% នៃប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOPcegDh4bMkgAq87-P_JCJ7X_8hYx7KG-OEsC6ay_sj0xBtY931BMnrFJ0-CqddwmVROxhFfE_3ImEh9QM79UTIQyjpEgx4iDfdd_DybXrRdL-ZunuPOkslnA-OwNZKdWuZ2TBWLo9qHh9phod9pT3KT1qIu8t50Tf74CRy91u5vnygPIj-3MrM3C9Z0/s600/main-qimg-a45f1512b150d1cc21c975b8a87852be-lq.jpg

សព្វថ្ងៃភាពក្រីក្រគឺកំពុងប៉ះពាល់ដល់ប្រជាជនវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បើទោះបីជាប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទី ១៣ នៅលើពិភពលោក និងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ជិត ៣៣,៨០០ ដុល្លារដែលជាប់ចំណាត់ថ្នាក់ទី ២២ នៅទូទាំងពិភពលោកក៏ដោយ ក៏មនុស្សចាស់ជិត ៥៤% បាននិយាយថាពួកគេប្រមូលសំណល់អេតចាយដើម្បីចិញ្ចឹមជីវិត និងជាង ២៩% បាននិយាយថាពួកគេត្រូវការប្រាក់ក្នុងហោប៉ៅ។https://img.koreatimes.co.kr/upload/newsV2/images/201804/3aab545459ad4c2fa8569a9f82375032.jpg

យោងតាមអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ អត្រានៃភាពក្រីក្ររបស់កូរ៉េខាងត្បូងមានកម្រិត ៤០.៤% ក្នុងឆ្នាំ ២០២០។ តួលេខនេះគឺខ្ពស់បំផុតក្នុងចំណោមសមាជិក OECD ចំនួន ៣៧ និងខ្ពស់ជាង ២.៨ ដងបើធៀបជាមធ្យម ១៤.៤% សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ៕

ក្រុមអ្នករត់ម៉ូតូឌុបនៅភូកេតព្រួតគ្នាវា.យ ភ្ញៀវទេសចរបរទេសរហូតសន្លប់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា មានការចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលមានក្រុមអ្នករត់ម៉ូតូឌុបនៅឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត ប្រទេសថៃ បានព្រួតគ្នាវាយត.ប់ ភ្ញៀវទេសចរបរទេសម្នាក់ រហូតដល់សន្លប់នៅលើផ្លូវមុខហាងល្បីមួយកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

សមត្ថកិច្ចប្រចាំឃុំប៉ាតង និយាយថា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា មានករណីឈ្លោះប្រកែកគ្នា និងធ្វើបាបរាងកាយនៅមុខហាង CENTRAL នៅផ្លូវរ៉ាជអុថីត ស្ថិតក្នុងឃុំប៉ាតង ដែលបណ្តាលឱ្យបុរសជនបរទេសរងរបួស ។ ហេតុនេះ សមត្ថកិច្ចក៏បញ្ជូនកងកម្លាំងចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ប៉ុន្តែពុំឃើញជនរងគ្រោះទេ ពីព្រោះភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ាតង រួចរាល់ហើយ ។ រីឯជនរងគ្រោះឈ្មោះ លោក Turky Alazemi អាយុ៣០ឆ្នាំ សញ្ជាតិគុយវ៉ែត ។https://www.khaosod.co.th/wpapp/uploads/2024/07/motorcycle.jpg

ចំណែកជនល្មើសនៅចំណុចកើតហេតុមានគ្នាចំនួន៣នាក់ រួមមាន ៖
១-ឈ្មោះ ចតុផល ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឈ្មោះ សៈយ៉ុមភូ ភេទប្រុស អាយុ២៥ឆ្នាំ និង
៣-ឈ្មោះ ថៈណាកន ភេទប្រុស អាយុ២៥ឆ្នាំ ។

សមត្ថកិច្ចក៏បានកត់ត្រាឈ្មោះ និងអាសយដ្ឋានរបស់ពួកគេទុកជាភស្តុតាង ប៉ុន្តែសមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនល្មើសទាំង៣នាក់មកសាកសួរភ្លាមៗទេ ដោយរង់ចាំសាកសួរជនរងគ្រោះសិន មុនពេលហៅជនល្មើសមកសាកសួរតាមក្រោយ និងចោទប្រកាន់ពួកគេតាមផ្លូវច្បាប់បន្តទៀត ។ ជនបរទេសដែលត្រូវបានក្រុមម៉ូតូឌុបថៃព្រួតគ្នាវាយនេះ បានចេញពីមន្ទីរពេទ្យមកស្នាក់នៅក្នុងសណ្ឋាគារ និងពុំទាន់មកបង្ហាញខ្លួននៅស្ថានីយប៉ូលិសទេ ។

ក្រោយមក សមត្ថកិច្ចក៏បានហៅជនរងគ្រោះមកសួរនាំ ហើយជនរងគ្រោះនិយាយថា មុនកើតហេតុ ខ្លួនបានបើករថយន្តទៅចតនៅត្រង់ចំណតម៉ូតូឌុប ។ ពេលនោះ អ្នករត់ម៉ូតូហាមមិនឱ្យខ្លួនចតទេ ទើបខ្លួនថតវីដេអូពួកគេ ។ ប៉ុន្តែស្រាប់តែអ្នករត់ម៉ូតូឌុបទាំង៣នាក់ពុំពេញចិត្តនឹងខ្លួនថតវីដេអូ ទើបនាំគ្នាវាយខ្លួនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfnP1ZKgKEp9vrSMw2_XPjX74T_re_GfzpWD3jrb1aVSSDyxmRtltJNbFnkzAwkJFWNXQ2q5qnAmigkU3NGWNteJ4uRKJ-nT4Kqmh-xL9lyfIiM3IrSH0NvbGNSyrjnDZcB7flY1wnSTiU_g0u9vFmtlcm4ow9HQPs5S6PwvwQEPrt9cGuaxI8VT8NTpw/s1280/photo_2024-07-16_12-48-47.jpg

ហេតុនេះ សមត្ថកិច្ចក៏បានហៅជនល្មើសទាំង៣នាក់មកសាកសួរតាមក្រោយ ព្រមទាំងយកភស្តុតាងពីកាមេរ៉ាសុវត្ថិភាពមកឱ្យជនល្មើសមើលផងដែរ ។ សមត្ថកិច្ចបានចោទប្រកាន់ពីបទព្រួតគ្នាធ្វើបាបរាងកាយអ្នកដទៃរហូតរងរបួស ព្រមទាំងបញ្ជូនខ្លួនជនល្មើសទាំង៣នាក់ ទៅកាន់តុលាការខេត្តភូកេត នៅថ្ងៃទី១៦ ខែកក្កដា ។ ជនល្មើសសារភាពថា ដោយសារពួកគេខឹងនឹងភ្ញៀវទេសចររូបនេះចតរថយន្តនៅចំណតរបស់ម៉ូតូឌុប ថែមទាំងថតវីដេអូពួកគេទៀត ។

ហេតុការណ៍នេះធ្វើឱ្យមហាជនជាច្រើននាក់រិះគន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យជាមួយភ្ញៀវទេសចរបរទេស ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ពិតជាលក់មុខមាត់ប្រទេសជាតិខ្លាំងណាស់! សមត្ថកិច្ចត្រូវចាប់ជនល្មើសដាក់ទោសដើម្បីកុំឱ្យប្រកបមុខរបរនេះទៀត ពីព្រោះវាធ្វើឱ្យអ្នកប្រកបរបរដូចគ្នាអាម៉ាស់មុខ» ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា ៖ «ភ្ញៀវទេសចរបរទេសរូបនេះប្រហែលជារងរបួសមិនស្រាលទេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rTh79WFyQoNgVGYN5PVr-uObGAIiywL76XF0pVwB6fzi20kRN5rgYWqM2h2vPN5jlzKbMjbCm_oaapDWAl8MuFJV7PfSdAiQ-ZfMQ7Z4o4CUky6F3T6yRIKM9FyOp5PICWrtSdPTZ4h_2pPayL6cdZUWYOE4Axf_oLruFlcglNRW50pVlu1ztlJU2Rk/s800/1721013837_1.jpg

ចម្រៀងមួយបទ ក្រោមផលិតកម្ម Galaxy Navatra មានការរួមច្រៀងនិងសម្តែងពីសិល្បករ សិល្បការីប្រមាណ ៣.០០០នាក់!

0

ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីជាការអបអរ ផលិតកម្ម Galaxy របស់លោកឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករ សិល្បការីប្រមាណនឹង ៣.០០០ នាក់ មករួមគ្នាច្រៀងនិងសម្តែងក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBuNn5n_bqVolc-Jsw7Th4jKTWO6zwSzMBUt1VU5qX2ikX9xBbY357fdBOPZGh8NpC7odlizhO1M-dMsSrwWaNNmu7DhG9IzVchrEGTADNMd3yaitciSpJO733aa7tlNW1Hu9hiBbF6gQH0x5bl2XMx5kfxyoJDBl-Llba9e8zWuXF57d-UKJ9oLzj4r8/s1280/451348680_1047263970315148_835212689877782664_n.jpg

នៅក្នុង MV នៃចម្រៀងមួយបទនេះ ដោយមានការរួមគ្នាច្រៀងនិងសម្តែងពីកំពូលតារាល្បីៗប្រចាំផលិតកម្ម Galaxy Navatra ព្រមជាមួយនឹងសិល្បករ សិល្បការី សរុបចំនួន៣.០០០នាក់ ដោយមានការដឹកនាំផ្ទាល់ពីលោកឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម ដើម្បីទទួលបាន MV ចម្រៀងមួយបទ ប្រកបដោយគុណភាពនិងចារទុកជាប្រវត្តិសាស្រ្តដល់កូនខ្មែរជំនាន់ក្រោយ ចងចាំនូវគម្រោងព្រែកជីកដ៏ធំមួយក្នុងប្រវត្តិសាស្រ្តខ្មែរ គឺព្រែកជីកហ្វូណនតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH8GD2xRmMXkq9wNpMPUrOMNBrrZmg6ZPepZEAR0mMuwEwOzmRhL9s5xr1XSaph6Vd410BhvZ8r4gZD0Urq2ofdVuY6Wbork8yZS3DPiLnclEBLeURwiipQ5unbmVpgD8iaqPFGBdwTKCzcqoLl9PQlmSOpcRWZUumhZglG9VPrhE4jH_vqp3DN77Vnuo/s1280/450989994_1047264030315142_1119802797824052978_n.jpg

យ៉ាងណាមិញ MV នៃបទចម្រៀង«៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» គ្រោងនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបទចម្រៀងគឺបានច្រៀងរៀបរាប់ពីសារប្រយោជន៍និងខ្លឹមសារនៃព្រែកជីកហ្វូណនតេជោ យ៉ាងពិរោះរណ្តំ ប្រកបដោយអត្ថន័យជ្រាលជ្រៅដែលកូនខ្មែរគ្រប់រូបត្រូវចងចាំទុក។ ជាមួយគ្នានោះ សិល្បករ សិល្បការី ដែលបានមករួមសម្តែងនិងច្រៀងនៅក្នុងMV នៃចម្រៀងមួយបទនេះ បានបង្ហាញនូវសេចក្តីសោមនរីករាយនិងមានមោទនភាពជាពន់ពេក ក៏ដូចជាមានគាំទ្រដល់គម្រោងព្រែកជីកនេះគ្រប់ៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0F9dZS_OKCcmk79JjAP8tCQtbc7mrCwgO5E77-A-xIJtK9UUB5a07hYJuXbMoueb2Gc6P-5o5s9s-loVEbQhyphenhyphenx_oZjlP3MgHV4ZPchGNCAreUg0PtlguSbQ6yZOLZt4fyXYLeJTOEZg7MA3dJP4pkZzgF89r8gPaF9Gw9Xyy7f51eLyZHsdFpn3zA_dY/s1280/451184812_1047264183648460_4736048205027013077_n.jpg

គួរបញ្ជាក់ដែរថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈវាត្រូវបានគេស្គាល់ថាជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)៕