Home ព័ត៌មានជាតិ គណនីមួយអះអាងថា ក្រដាសប្រាក់ ១០០ ដុល្លារប្រភេទនេះ ធនាគារមិនទទួលយកទេ គ្រាន់តែបញ្ជាក់ថាជាលុយសុទ្ធ!

គណនីមួយអះអាងថា ក្រដាសប្រាក់ ១០០ ដុល្លារប្រភេទនេះ ធនាគារមិនទទួលយកទេ គ្រាន់តែបញ្ជាក់ថាជាលុយសុទ្ធ!

161
0

ថ្មីនេះ តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដើម្បីជាសារដាស់តឿននិងក្រើនរំលឹកដល់ប្រជាជនខ្មែរគ្រប់ៗរូបឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញ-ដូរក្រដាសប្រាក់ ១០០ដុល្លារ ប្រភេទនេះ ខណៈដែលខាងធនាគារអះអាងថាជាលុយសុទ្ធ ប៉ុន្តែមិនទទួលយកឡើយ។

កាលពីថ្ងៃទី១៥ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយ ដែលមានឈ្មោះថា Sok Mey បានបង្ហាញវីដេអូនិងរូបភាព ព្រមជាមួយនឹងសារដាស់តឿនមួយឃ្លាថា«ប៉ះមួយហើយ ពេលទទួលលុយ មើលៗផង។ លុយក្នុងរង្វង់នេះយកទៅធនាគារ តែធនាគាអត់ទទួលយកទេ គេថាលុយនេះសុទ្ធ តែគេអត់ទទួល ព្រោះធនាគាជាតិមិនទទួល ឥឡូវគួរយកទៅណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvVr-Yg9atq1ecovEMc4bflhrKLFACYu6T_FxuTwPcS__Xp-vboYlt23p3JLHNtQroS9RHOfsOQ3aggBScy1gVfRIDnqsOm-s1I6OVkLjvgwhQWvbMn-8uF8FBKd6zqMsv57XufqNhjadhb3nlMGFhJF0eQxqD0sJ0op52_RcitKJ4RsqifPj_VtVwsfg/s2015/451354534_1674290359992135_4362056114615693735_n.jpg

បន្ទាប់ពីមានការការបង្ហោះខាងលើរួចមក ដោយមានមហាជនជាច្រើនហាក់ចាប់អារម្មណ៍និងចូលទៅបញ្ចេញមតិព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«លុយនឹងបានន័យថាកាលពីមុនវាប្រលាកខ្លាំង ហើយត្រូវបានគេស្ងោឬក៏លាងសំអាត»។ អ្នកខ្លះថា«បើធនាគារថាលុយហ្ស៊ីន លុយនឹងប្រហែលធ្លាប់លាង ដោយការស្ងោរជាមួយទឹកក្រូចឆ្មានឹងសាប៉ូក្តៅខ្លាំង រឺកក៏ស្ងោរយូរហើយឡើងរួច ខ្សែសយពណ៌ខៀវឡើងខើចថែមទៀត»។

អ្នកខ្លះថា« ខ្ញុំធ្លាប់ប៉ះអ៊ីចឹងដែរ យកទៅដូនៅម្តុំទូលទំពូងគេកាត់5-10$ ( ដូរកន្លែងដូរលុយ គេយកទៅចាយនៅអាមេរិច)»។ អ្នកខ្លះថា«មូលហេតុដែលគេអត់យក មើលទៅលើខ្សែL3D (ខ្សែសយ) ឃើញខ្សែL3Dខើចលើខើចក្រោមអត់ ទោះលុយនឹងស៊ីនក៏គេអត់យកដែរ។ បើយកទៅកន្លែងដូរលុយគេកាត់ទឹក30$ ទៅ40$ »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu28TbztrEC9s74gb-oULxYProinsJ0aydgZy5CpPVrRwT9dNOFeD_zkgBTUbnUAoL2Hy0MCcTlD7bhKi_jXOB1OZYjydnGejyXiW14wXliW83r1r2pLStMbZew_JeRRYQsBlMkRsz4fevw4fvxnDQ4_JOPP_SKw2pWglXucxKoJwtdd1egYiVIYzOZto/s1279/451436723_1674949383259566_8526423730150142396_n.jpg

ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែជាការលើកឡើងនិងការបញ្ចេញមតិយោបល់នៅក្នុងចំណោមមហាជនខ្មែរប៉ុណ្ណោះ រីឯការពិតជាក់ស្តែងយ៉ាងណានោះមានតែរងចាំមើលការគូសបញ្ជាក់ពីខាងធនាគារជាតិផងដែរ៕