កញ្ញា ម៉ាច ដាវី លំដាប់រងទី៣ Miss Grand Cambodia 2024 បន្ទាប់ពីប្រកួតចប់មិនទាន់បានប៉ុន្មានមានរឿងត្រូវដោះស្រាយចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងដោយបានប្រកាសជាមួយលិខិតមេធាវីទុកពេល៧ថ្ងៃឱ្យគណនីទិកតុកមួយឈ្មោះថា « NHA ROMANO» ចេញមុខសូមទោសនិងលុបរាល់ការនិយាយប៉ះពាល់ដល់កិត្តិយសរបស់នាង។ ក្នុងនោះបវរកញ្ញារូបនេះថានៅមានបុគ្គលជាបន្តបន្ទាប់ទៀតដែលត្រូវប្រឈមមុខច្បាប់ចំពោះការបង្ហោះព័ត៌មានមិនពិត។.png)
នៅល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី បានជាប់លំដាប់រងទី៣ Miss Grand Cambodia 2024 បានបង្ហោះលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនអមដោយខ្លឹមសារថា «លិខិតជូនដំណឹងទៅកាន់លោក ញ៉ា រ៉ូម៉ាណូ ដែលជាម្ចាស់ TIK TOK ឈ្មោះ NHA ROMANO …។ សូមបញ្ឈប់សកម្មភាពបង្ហោះនូវសំណេរ វីដេអូ សារសំលេងជាមួយរូបភាពនាងខ្ញុំ និង លុបសំណេរ វីដេអូសម្លេងជាអក្សរក្តី ជារូបភាពក្តី ដែលលោកបានធ្វើការបង្ហោះក្នុងគណនី TIK TOK របស់លោក ដែលបានធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ និងតម្រូវឱ្យលោកធ្វើការសូមទោសនាងខ្ញុំជាសារធារណៈក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃចេញលិខិតនេះតទៅជាកំហិត បើមិនដូច្នោះទេ នាងខ្ញុំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។.png)
លំដាប់រងទី៣រូបនេះបានសង្កត់ធ្ងន់ចុងក្រោយដែរថា នឹងចាត់វិធានការចំពោះបុគ្គលមួយចំនួនទៀតដែលបង្ហោះព័ត៌មានមិនពិតអំពីនាង។ ម៉ាច ដាវី ថា «នៅមានបុគ្គលជាបន្តបន្ទាប់ទៀតដែលត្រូវប្រឈមមុខច្បាប់ចំពោះការបង្ហោះពត៌មានមិនពិតប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំ»។ ក្រោយពីចេញលិខិតជូនដំណឹងនេះម្ចាស់គណនីទិកតុកខាងលើក៏បានចេញសូមទោសចំពោះ ម៉ាច ដាវី ផងដែរ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នាងដោយសន្យាមិនធ្វើអ្វីប៉ះពាល់ដល់នាងទៀតឡើយ។
កាលពីមុនម្ចាស់គណនីទិកតុកនេះបានយកសំណេរមួយដែលលើកឡើងថា ម៉ាច ដាវី ត្រៀមខ្លួនរួចរាល់អស់ហើយរង់ចាំតែកាន់មេក្រូហ្វូនឆ្លើយសំណួរយកមកុដ ខណៈម្ចាស់គណនីនេះបានឆ្លើយតបទៅកាន់ផេកដែលលើកជើង ម៉ាច ដាវី ដោយអះអាងថាសុំនៅចំណុចកណ្តលនិងបានលើកឡើងថាស្ថាប័ន MGI ដែលមានលោក ណាវ៉ាត់ ជា CEO ផ្ទាល់ប្រសិនជាករណីលោក ណាវ៉ាត់ ដឹងថាបេក្ខភាព TOP5 ឬTOP10 លំដាប់រងណាមួយដែលកម្ពុជារើសបានគាត់នឹងនិយាយថាកម្ពុជាអត់មានសមត្ថភាពរើសបេក្ខភាពអ្នកដែលនៅលីវបាន ចាំបាច់រើសអ្នកមានគ្រួសារបង្កប់មកប្រកួតធ្វើអ្វីគេនឹងគិតថាយើងមិនចេះរើសបេក្ខភាព..។
គេចាំបានថា មុនថ្ងៃប្រកួតបឋម Miss Grand Cambodia 2024 ស្ថាប័ន Miss Grand រតនៈគីរី បានចាត់វិធានការទៅលើបុគ្គលបង្កាច់បង្ខូចកិត្តិយសរបស់នាង ខណៈដែលចម្លើយសារភាពបុគ្គលដែលព្យាយាមបរិហាកេរ្តិ៍ ម៉ាច ដាវី ថាបានរៀបការគឺធ្វើតាមការជួលរបស់គេដើម្បីទទួលបានទឹកប្រាក់១០០ដុល្លារហើយការធ្វើបែបនេះព្រោះតែខ្លាច ម៉ាច ដាវី ទទួលបានជ័យលាភី៕

.png)










