Home Blog Page 939

តារាចម្រៀង នាង ដាវីន ប្រតិកម្មខ្លាំងចំពោះតម្លៃថតដែលអាជ្ញាធរជាតិអប្សរាប្រកាស

0

បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសពីការកែសម្រួលនូវលក្ខខណ្ឌដើម្បីភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរបានធ្វើឱ្យមហាជនមានប្រតិកម្មចម្រុះក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នាង ដាវីន ក៏មិនពេញចិត្តចំពោះការដាក់តម្លៃរបស់អាជ្ញាធរអប្សរាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgclDnuEFVKXjN1kDZlb3l2L9UxM7sUXw5qRMc51O3IsLXMZDiKhzsotRtbxLxBX5eJkNIRSYDC54eLEY7m2ttOMcORNca_b-OSFJFs1emlY1-Z3wD_6PmV0NN9XRbwxnQvp-WDFBm6pdz4wBs0GHl-qZ_uhzJhbzlAZksW6Wm1EtW2VSj-uWE4svOX-6iV/s1802/image_2024-08-06_14-30-53.png

នៅលើបណ្តាញសង្គមរបស់ នាង ដាវីន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា «ទៅចង់បានលុយពីការថតហ្នឹងធ្វើស្អី? ហេតុអ្វីចោលអង្ករ ទៅចង់បានអង្កាម? ចុងក្រោយអាចអង្ករក៏អស់ អង្កាមក៏គ្មាន។ ឱ្យគេថតទៅ ថតឱ្យស្អាត ថតឱ្យអស្ចារ្យ ប្រូម៉ូតសេវាកម្មយើង ហៅភ្ញៀវឱ្យមកលេងមក ហើយយើងលក់សំបុត្រ។ hmmm ខំប្រឹងតិចទៀត អាជ្ញាធរអប្សរា»។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ចង់រីកចម្រើន ? ចង់អភិវឌ្ឍន៍ ? ឬក៏ចង់ក្លាយទៅជាប្រទេសដែលគេឮតែឈ្មោះហើយគេមិនចង់មកស្គាល់ ? ឱ! ប្រទេសខ្ញុំអើយ សំបូររឿងដែលមិនគួរកើតមានច្រើនម្ល៉េះ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hsj_fC8jYtE4eNK8vYu2ZEzfYhZSVxw78y8fD4NvJBO52pemFNZoJlACbFDJqBAP4nzoCYBLLtY89-7huWkz6_Vxq3zBhw94K2epbs-us_-vQMNvngocsl6FTXjpILNG26BR1_FtwVGh4GoCVc7hHowE4PNMFkXexOnTjnTJqcRwbBwxD6Vhym_D1h-2/s2048/image_2024-08-06_14-30-55.png

នាង ដាវីន បានបន្ថែមទៀតថា «តម្លៃថតនៅអង្គរវត្តគេគិតថ្លៃពី90$ដល់5000$។ ចង់ប្រាប់ថាបើគេឈប់ទៅលេង គេឈប់ទៅផ្សព្វផ្សាយប្រទេសខ្លួនឯងកុំខឹងគេណា។សូមគិតពិចារណាសាជាថ្មី និយាយតែប៉ុណ្ណឹងទេក្រែងលោប៉ះពាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAj520AmX793G4bd8XLZnXPZXWTjtTA2EjLbkp1b1XhueA4BweUZz2CNBwe0Ibh88zfN2aIBF4dYmzvplBjhxduhiMRQMOhpKg9noqee217U6BP2MzTQMYiiYt4utp92UB0tySMYk7pYNUC7g0KwxEGrZyBuirXNHPk6dMty2gpltwF-ZjtNIfc6FNlkHW/s1443/image_2024-08-06_14-30-56.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរាបានបញ្ចេញតម្លៃសេវាកម្មសាធារណៈប្រភេទសេវាកម្មដែលតម្រូវឱ្យដាក់ពាក្យស្នើសុំនិងត្រូវបង់ប្រាក់ដោយមាន៤ជម្រើសសម្រាប់ទាំងជាតិនិងអន្តរជាតិ។ ក្នុងការប្រកាសនេះការថតដែលមានតម្លៃថ្លៃជាងគឺការថត ស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំ ដែលជម្រើសទី១ គឺមានតម្លៃ៥០០០ដុល្លារក្នុង១ថ្ងៃ និងជម្រើសទី៤ដែលទាបបំផុត១៥០០ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ជាតិជម្រើសទី១ថតស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំគឺមានតម្លៃ២០០០ដុល្លារ និងជម្រើសទី៤ទាបបំផុតគឺ៣០០ដុល្លារក្នុង១ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQQkqgY-7_oo6RUd5yyWSqIfaCoqZIdYdXd8nz6eJuCG-1r8eHH_EPsI_bknyT7C_e_71khZmzkZHuzrQ7Gek0Gn3jXfjUBxkpJPt7dZIwK2xJjw1YlRuoZKoQUHP-PxTsiNtH4X-HPgjuT5k8XViTS8AFWlL_Zi5seoCt9uBWkZvWfnzCdNAL88YMP9f/s1080/image_2024-08-06_14-30-59.png

គួរឱ្យដឹងថា តម្លៃជម្រើសទី១ គឺទីតាំងថតនៅប្រាសាទអង្គរវត្ត និងរាល់ប្រាសាទដទៃទៀត។ ជម្រើសទី២ ទីតាំងថតនៅប្រាសាទបាយ័ន តាព្រហ្ម បន្ទាយស្រី និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី២នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត។ ជម្រើសទី៣ ទីតាំងថតនៅប្រាសាទបាគង ព្រះគោ ភ្នំបាខែង មេបុណ្យខាងកើត ប្រែរូប តាកែវ ខ្លោងទ្វារអង្គរធំ ពិមានអាកាស បាភួន ព្រះលានជល់ដំរី ព្រះលានស្ដេចគម្លង់ ព្រះខ័ន នាគព័ន្ធ ប្រាសាទមេបុណ្យខាងលិច បារាយណ៍ទឹកថ្លា ប្រាសាទបេងមាលា និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី៣នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងប្រាសាទបន្ទាយស្រី។ ជម្រើសទី៤ រាល់ប្រាសាទដទៃទៀត ដែលពុំមានបញ្ជាក់ក្នុងជម្រើសទី១ ទី២ និងទី៣៕

មកស្គាល់អំពីផលិតផលនិងមុខម្ហូបពិសេសៗ ដែលជាអត្តសញ្ញាណនៃខេត្តបាត់ដំបង!

0

បាត់ដំបងគឺជាទឹកដីដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្តុំដោយវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ មានទាំងតំបន់រមណីយដ្ឋាន ទីតាំងប្រវត្តិសាស្រ្តរាប់រយកន្លែង ថែមទាំងជាទីក្រុងទំនើប មានទាំងសួនកម្សាន្ត និងសិប្បកម្មកែច្នៃផ្សេងៗ។ បន្ថែមពីនេះ ក៏នូវមានផលិតផលនិងម្ហូបអាហារជាច្រើន ត្រូវបានគេចាត់ទុកថាអត្តសញ្ញាណរបស់អ្នកបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNSWtnbk1cbmGBCUEiI5K2mRi1cevAm_gFU2wG8T8TinkeXhhMOokmS15sR5yVZuO60vt3c7-ixI6gzapMJ3wR090GmDgBglYgJWZjsqzu7UC5RstEOXkLJZ9R5Vkxm22Aal3LhZXvTT02i7mW2beKGUQ3buImfMsLcyzX3KdSO8kQ9yz3Jp2VadltHPZJ/s1280/image_2024-08-07_08-43-52.png

ផលិតផលមួយ ដែលប្រជាពលរដ្ឋខ្មែរទូទៅស្គាល់យ៉ាងច្បាស់ថាជា អត្តសញ្ញាណខេត្តបាត់ដំបងនោះគឺ ណែមត្រីឬសង្វាក់ត្រី។ ណែមត្រី គឺជាផលិតផលមួយដែលផលិតចេញពីសាច់ត្រីស្រស់លាយជាមួយនឹងគ្រឿងទេសផ្សេងៗ ហើយផ្អប់ទុកឲ្យជូរ ទើបយកមកបរិភោគបាន។ ស្របពេលដែលបច្ចប្បន្ន ណែមបានក្លាយជាអាហារដ៏ពេញនិយមមួយមានលក់នៅទូទាំងប្រទេសកម្ពុជា។ ហើយសម្រាប់អ្នកខេត្តផ្សេងៗដែលបានទៅលេងក្នុងខេត្តបាត់ដំបង គឺតែងតែជាវណែមរបស់អ្នកខេត្តនេះគ្រប់ៗគ្នា ព្រោះល្បីថាមានរសជាតិឆ្ងាញ់ពិសេសខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7FPPEr7HgkKZJvmuf3i1dD3tQKPHNWI-UtTO-f6fOB4xC2AN6lHHgzs8D3fdNET0Qeux1eSMPIeQclbAm69SjDsCyagg4fXGID_uS4eDgJdd3VWAnFltQfODCz4FPb0YQlDm6eE374ugF4RAcPbtox3pcYuJG9HYHqZ3VTiRsQJyB0nrukRZx_b2FHupu/s2048/IMG_3336.JPG

ក្រៅពីណែម បាត់ដំបងក៏នូវមានអាហារប្រចាំតំបន់មួយមុខទៀតត្រូវបានគេស្គាល់ថាជា បុកកន្ទុយហេស។ បុកកន្ទុយហេស គឺជាម្ហូបខ្មែរមួយប្រភេទ មានលាយឡំជាមួយនឹងគ្រឿងផ្សំជាច្រើនមុខ ដោយបុកបញ្ចូលគ្នា អាចនឹងមានរសជាតិហិរតិចៗឬខ្លាំង និងនិយមយកទៅបរិភោគជាមួយនឹងបន្លែឬអន្លក់ផ្សេងៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។ ម្ហូបមួយមុខនេះ ត្រូវបានអ្នកខេត្តបាត់ដំបងគ្រប់ៗរូបចេះចាំអំពីរបៀបធ្វើ រហូតដល់មានអ្នកខេត្តផ្សេងៗយកទៅរៀនធ្វើនិងបរិភោគតាមជាហូរហែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsnIQRxidRwG1jbIIg14mOQRPs8hWJ_xKn04OnKhHVOGh0QoZi0OiT4Q3Jy6mBzDAKmbBWs3sTDJEY-Uz6RvM-SuiyZlSuaBS0P0jS-b582XHnGmQXYV4S2UwEvzNbZAFvHYTdaerwX8S8QEgyyAWq-CRHNXl8gRYehleuzET7mb2BREIMmkPs8ncCZ3Q/s960/IMG_3344.JPG

ម្ហូបមួយមុខទៀតដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៅក្នុងខេត្តបាត់ដំបងដែរគឺ បុកទឹកគ្រឿង។ បុកទឹកគ្រឿងដ៏ល្បីរន្ទឺប្រចាំខេត្ត ដែលចម្អិនឡើងដោយផ្សំជាមួយនឹងត្រីស្ងោរឬត្រីឆ្អើរ ប្រហុក ក្រូចឆ្មារ ម្ទេស ត្រប់ពុតលំញង ខ្ទឹមសរឬក្រហមជាដើម ហើយគេនិយមបរិភោគវាជាមួយនឹងបន្លែ និងអន្លក់ជាច្រើនមុខ។ ជាការកត់សម្គាល់ បុកទឹកគ្រឿងរសជាតិដើមអ្នកខេត្តបាត់ដំបងគឺគេមិនដាក់សណ្តែកដីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHqqBrHfS9ZFIGPYMfcSXtS4spcO4iaR2uas8NOKMyrMz8CRpIOT-eQGeqbd26KLhjeCMQKJXjFduCP7e6Tba75FJjkAkQnsv8tQciUxsu25oDL2wZh0t2huSkqZ6nbDkoVAI4qCJWkFeZaEsgxeFnVuz4wlCxc2ISGL4FzXrzjXvXSY8ztm1xj-oMwgQf/s960/image_2024-08-07_08-42-56.png

ក្រៅពីផលិតផលនិងអាហារ ៣មុខខាងលើហើយ ខេត្តបាត់ដំបងក៏មានម្ហូបប្រចាំតំបន់ ល្បីល្បាញរសជាតិឆ្ងាញ់ជាច្រើនទៀតដូចជា ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង បុកល្ហុងបាត់ដំបង សំបកណែមបាត់ដំបងជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅនេះ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រឌិត» ដែលមានន័យថា គឺជាទីក្រុងដែលតំណាងឱ្យវិស័យចំនួន ៧ រួមមាន៖សិប្បកម្ម និងសិល្បៈប្រជាប្រិយ, ការរចនា, ភាពយន្ត, អាហារ, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

ការធ្វើដំណើរកម្សាន្តជាមួយសត្វចិញ្ចឹមកំពុងពេញនិយមនៅប្រទេសចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការធ្វើដំណើរជាមួយសត្វចិញ្ចឹមកំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិននាពេលបច្ចុប្បន្ន ។ ហេតុនេះ សណ្ឋាគារនានាចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវមកស្នាក់នៅអាចយកសត្វចិញ្ចឹមមកជាមួយបាន ហើយសណ្ឋាគារនឹងផ្តល់សេវាកម្មគ្រប់មុខ ដូចជា ៖ ចំណីសត្វ និងកម្រាលដេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZb9yl5DZa8AtrXcG9nyQSuBer9FTcHb-_XetkV-s8gwxxyjm7qwFQsU8oAC_nXrDi370qRfRsEHzvQiJrGtqoxskITndbwXNpaz9kP_sFknGTLDKEf4FccqRoBbbGkGBxh2GT9ttgPu7EWIwYG98UnGPydJADsOIhIn4Ce6HXqu64Sqp1wLjglctK-YZ7/s1508/image_2024-08-07_08-20-39.png

កំណើនភ្ញៀវទេសចរបានជួយជំរុញដល់អាជីវកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមជាច្រើនផ្នែក ដោយសារភ្ញៀវទេសចរចិនជាច្រើននាក់ចូលចិត្តធ្វើដំណើរជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់របស់ពួកគេ ។ ភ្ញៀវទេសចរចិនទាំងនេះបានរៀបចំគម្រោងធ្វើដំណើរដោយខ្លួនឯង និងទៅស្នាក់នៅសណ្ឋាគារណាផ្តល់សេវាកម្មសម្រាប់សត្វចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRqGvm8mSMoFk4KezmAv13A4xQCnvpC1gk832PgIRiBE9fF_DzrdGcc3nLQ12y2vY_xoZVMlXgR1LkYZnKf-amugTPzZuUcuJcjGQV4Sj_cvE1b6jdhuj8Iv-3PTY09Ck8eYKmC7m4sJcgwqy3SzJ60SKwucxv1y8W9dywMugV-47uYvXgHDkI9NI58xn/s1295/image_2024-08-07_08-20-49.png

សណ្ឋាគារមួយនៅទីក្រុង Suzhou ខេត្ត Jiangsu បានផ្តល់សេវាកម្មបន្ទប់ស្នាក់នៅដល់ភ្ញៀវ ដោយអនុញ្ញាតឱ្យពួកគេអាចយកសត្វចិញ្ចឹមមកជាមួយ ។ ហេតុនេះ ធ្វើឱ្យអតិថិជនកក់បន្ទប់ទាំង៩ របស់សណ្ឋាគារនេះជារៀងរាល់ថ្ងៃ ។ ម្ចាស់សត្វចិញ្ចឹមម្នាក់ឈ្មោះ Hang Zesi និយាយថា នៅពេលដើរកម្សាន្ត ខ្លួនចូលចិត្តស្នាក់នៅសណ្ឋាគារដែលអនុញ្ញាតឱ្យភ្ញៀវយកសត្វចិញ្ចឹមមកជាមួយដែរ ។

ចំណែកឧបករណ៍ផ្តល់ចំណីសត្វដោយស្វ័យប្រវត្តិ ដូចជា ៖ ឧបករណ៍បញ្ចេញទឹក និងប្រអប់ដាក់ខ្សាច់សម្រាប់ឆ្មា បានលក់ដាច់យ៉ាងខ្លាំងនៅប្រទេសចិន ពីព្រោះឧបករណ៍ទាំងនេះអាចផ្តល់ចំណីឱ្យឆ្មាស៊ីពេលម្ចាស់មិននៅផ្ទះ និងត្រូវទុកសត្វក្នុងផ្ទះតែឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7UT9oZD_50muwBrdI5KuuQUr5XIKzrrpwz1z_8XkkLWXqk9dqqIh9A2h-LjbzDonGcCyngkVVNpqQ5pQVHPrQHNNZfmtZNr6S_Qq1qjMNzMl5af3N67bLjNUemlXHl9qiPzNPS2GiVvLcnXqFdsC3a6U_Y7nzXM9C8FdyYw6lqo16o5EdI0OeUiFvgDa/s1200/image_2024-08-07_08-21-00.png

ក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI នៅទីក្រុង Shenzhen ខេត្ត Guangdong បានផលិតកាមេរ៉ាអាចថតការធ្វើចលនារបស់សត្វ ហើយវាមានមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបសត្វចិញ្ចឹមពីចម្ងាយ និងបង្ហោះរូបភាពក្នុងបណ្តាញសង្គមទៀតផង ។ រយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចលក់កាមេរ៉ានេះស្មើទឹកប្រាក់ជាង៧លានយាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ri-MXpBF1THX0NWCikHomu1_lFqgSqAVbMWoZ-4tGhpfpThtGbe_V93bPUhkvYiB_hqrkR3xe7iThvc4cXtRetsqpAxsnCF6rRtTQ39t7mATEN0gIzS_k4AxfEKROlqPRz2dTMaqh9Q3JZIofZcWVKINEa8e2TN-2XcwJLyEN3aKWiy3sgzTUoqJXrhu/s1500/image_2024-08-07_08-21-15.png

Lu Shengbo ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI និយាយថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ការច្នៃប្រឌិតឧបករណ៍ ដើម្បីបំពេញតម្រូវការអ្នកស្រឡាញ់សត្វជាបន្តបន្ទាប់ ។ ហេតុនេះ វាធ្វើឱ្យក្រុមហ៊ុនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeyvnFwPPbwHpKXbTqz6ItB8dUjYvN32vpcbgg02QLO24k0cbQYE0jhwUPOUvsL5ElKucQrZu1v_PhB8rFoGCZN-PjvYuXynvWDetha_ee0In1F10qFo9lSDSMCcdSVnPMFcJPKgGoEjxJcT9BYq4R0Cgk-ohcWjKja0T-KlwZKqoDMPjtQW5GlfMj8UC/s1500/image_2024-08-07_08-23-21.png

យោងតាមរបាយការណ៍ស្តីពីឧស្សាហកម្មសត្វចិញ្ចឹមរបស់ប្រទេសចិន ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បញ្ជាក់ថា ទីផ្សារលក់ឧបករណ៍ និងសេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម គឺស្មើទឹកប្រាក់២៧ម៉ឺនលានយាន់ ។ នៅឆ្នាំ២០២៦ ទឹកប្រាក់នឹងកើនឡើងរហូតដល់ជាង៣៦ម៉ឺនលានយាន់ ៕

ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

0

កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តដ៏ស្អាត ឆ្លាត និងទំនើបលើសគេក្នុងទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា។ តើអតិថិជនទាំងអស់បានដឹងឬទេថារថយន្ត Ford Territory Dark Edition មានលក្ខណៈពិសេសអ្វីខ្លះ តស់យើងមកសង្កេតមើលបច្ចេកវិទ្យាទំនើបៗទាំងអស់គ្នា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8UwnAs552g5gR6Fh3HtEI3ZbnM1yx1y8Aqnci93RFuscAFkEW25wV-Kpxh3HkrFuALjJAw3z5-yTAviDqSrt_gl_c9_ZM6sF2kj2DaZyPV6AwzlpGdIaUs8Z8b00PpojuVEaTNrrbAcQc6tTAhHRxVKgx3apu8Wbi77bblxdcaduIwgq4V_ng60hZszD/s1581/Picture1.jpg

ចំណុចពិសេសទី១ គឺការរចនារបស់រថយន្ត Ford Territory Dark Edition គឺត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ រួមទាំងផ្នែកខាងក្នុងនៃរថយន្ត ក៏ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព បូករួមជាមួយនឹងកៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូចដ៏ប្រណឹត និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដែលបន្ថែមនូវភាពស្ព័រនៃរថយន្តផងដែរ។

ចំណុចពិសេសទី២ សម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត ដែលមុខងារមួយនេះគឺបានផ្តល់នូវផាសុកភាពដល់អតិថិជន។ សម្រាប់មុខងារនេះ អតិថិជន គ្រាន់តែចុចទៅលើប៊ូតុង Lock ចំនួន 3 ដងហើយចុចជាប់រយៈពេល 3 វិនាទីជាការស្រេច!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5esAfA00OLL80YvJz8anbZNh_FDDATR-ZcK_uLuhI_mQiVtczr-PZshIObHQUKgyVXv0EWPRdI8mbFfYrGRu7XOC7JMrEFNRPZRRC3mZRl92slrN4hvHpBiRBm-lJDo7sknsfJrEpVK896pCjUZhh4Ca-EdF1kGdmTAQh847YPdAhF4MQCa8V5EtfQrWL/s1578/Picture2.jpg

ចំណុចពិសេសទី៣ គឺប្រព័ន្ធថយក្រោយតាមគន្លងដើមដោយស្វ័យប្រវត្ត – Reversing ដែលជាប្រព័ន្ធពិសេសមួយសម្រាប់រថយន្ត Ford Territory Dark Edition ។ ប្រព័ន្ធនេះដំណើរក្នុងប្រវែង 50m ចុងក្រោយ ដែលបានបើកបរឆ្លងកាត់ នៅក្នុងល្បឿនក្រោម 15km/h ហើយប្រព័ន្ធនេះនឹងធ្វើការចងចាំគន្លងផ្លូវចាស់ និងថយក្រោយទៅគន្លងចាស់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsvOyn9mgLp6d5ivkmF1RXjoH0CcXbwAR9mbcu9KrRPIZos_f59SgaKkVGq0xG1RIZi0Z759Gb3Y4DYI5uAE8tA45tNECSZ_kZVjioIpAZYp5GZ_ZKeDf-Cqfa3JtsifRJGiGqIqm5yXJP23oqVN6rIjC8zyd6JcmyHTUlFd3BQIGN250aIOdgUfm8uzc4/s1578/Picture3.jpg

ចំណុចពិសេសទី៤ គឺ ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្តនៅពេលធ្លាក់ភ្លៀង Closing Windows Sensors ដែលប្រព័ន្ធនឹងធ្វើដំណើរការនៅពេលដែលមានភ្លៀងធ្លាក់ ហើយម្ចាស់រថយន្តភ្លេចបិទកញ្ចក់រថយន្តរបស់ខ្លួន នោះប្រព័ន្ធនេះនឹងធ្វើការបិទបង្អួច និងដំបូលដោយស្វ័យប្រវត្តទាំងអស់ ដើម្បីបង្ការសម្ភារៈផ្សេងៗដែលរក្សានៅក្នុងរថយន្ត។ ប្រព័ន្ធនឹងចាប់ផ្តើមដំណើរការនៅពេលពន្លត់រថយន្តក្នុងរយៈពេល 15នាទី និងមានសេនសឺចាប់ពីសកម្មភាពទឹកភ្លៀងដែលធ្លាក់មកលើរថយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxBdEYd85ap3uzEfoRnqMhCSolz3d9uEDnj9HBw-1twa0vDAE1xwAnYycaUFVgNImOTqLqz5XR3lgowrz__VftqzeHgh2ZuQyXvaVFbcs4y8EuV4-KlQJh9kgyQNWkxIA9MxEOs5uB4_8C2UAVnGOi9xf3eCrDv86TTPhE7aJ8_wteyWh0gDcQl-qBWv1/s3240/Picture4.jpg
ចំណុចពិសេសទី៥ គឺ អតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch Transmission 7 វគ្គ អេឡិចត្រូនិច E-Shifter ដែលជាប្រអប់លេខពិសេសមួយ ដែលមានតែនៅក្នុងរថយន្តស្ព័រទំនើបតែប៉ុណ្ណោះ ហើយក៏ជាប្រអប់លេខដែលចូលលេខលឿន និងរលូនផងដែរ និងផ្តល់នូវបច្ចេកវិទ្យាមួយគឺ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត បូកជាមួយនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត និងប្រព័ន្ធបូម Independent Suspension ទាំងខាងមុខ និងទាំងខាងក្រោយនៃរថយន្ត ដើម្បីរក្សានូវផាសុកភាពដល់អ្នកប្រើប្រាស់។

ចំណុចពិសេសទី៦ គឺ ប្រព័ន្ធ Drive Modes ដែលមានបំពាក់ក្នុងរថយន្ត Ford Territory Dark Edition រហូតដល់ 4 Modes រួមមាន Normal សម្រាប់ការប្រើប្រាស់បើកបរប្រចាំថ្ងៃ Eco សម្រាប់ ការប្រើប្រាស់ លក្ខណៈសន្សំសំចៃ Sport សម្រាប់ការបើកបរបែបស្ព័រ ដែលផ្តល់នូវសន្ទុះខ្លាំង និង Mountain សម្រាប់ការប្រើប្រាស់លើផ្លូវឧបសគ្គផ្សេងៗ ដែលបង្កភាពងាយស្រួលដល់ការបើកបរក្នុងកាលៈទេសៈផ្សេងៗរបស់អតិថិជនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQx-ZfUYlgP380owsiroPgnW1__g4927X6U0WSPCeFJbRULnwon-NCigzcLO6HQFF7FJvRryaO1HVr-FHpTRg_8uQO4jSndcEuirl8gUhgcSGXkaZ2w3sqVKit8xUsZmLE4OsLRTPSLJELKM4phYVhRt4CNPc7CRiQ1BtoTQRvwu8LTbv10lb5NqX2eF4t/s3240/Picture5.png

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Ford Territory Dark Edition ក៏មានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានផ្តល់នូវទំនុកចិត្តដល់ការបើកបរដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត និងរួមមានប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n_N3t96C-sOdIx7_0rz1K1JJYZZ4dDIKCduVz3FNxNENMvekrm2BImetd8ihthVcFpBJPhT29vXcC3E-xoRJ98Vlg4G67YAiwMivsmJ2ASGB-wbNm65NK19k2pa9AH5fwxzqCtX2CyS8E2TtaFc3mS2SNqjsXwRLvNs8etVfRQKqfnvqhSx5VpU8_x5K/s3240/Picture6.png

រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើស៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Territory Dark Edition សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

តើសមត្ថភាព ប៊ី សុធារី អាចវាយលុក TOP5 MGI2024 បានដែរឬទេ បន្ទាប់ពីឃើញការឆ្លើយសំណួរដោយគ្មានការព្រៀងទុកបែបនេះ?

0

ទស្សនិកជនជ្រាបមកហើយថា ប៊ី សុធារី Miss Grand Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃដោយក្តីរំពឹងថាបវរកញ្ញាកម្ពុជារូបនេះអាចនឹងទទួលបានលទ្ធផលល្អណាមួយនៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ បើតាមការឆ្លើយសំណួររបស់នាងនៅក្នុងកម្មវិធីកម្សាន្តមួយដោយគ្មានការព្រៀងទុកកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ឃឹមទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkat85Yxlt87_zm0Zovz0WNhhNSAkLJ9ofTJoaTCwx6cUMy7sG9G9B3Hs1UfXDWiuynqTtcKZmSOVSbXZ_b_3g2HKCUqq5MlOCEzG_aPyf7YiccVHaUtU4lkCOrPJ1iwYR-gL7fYQ-r9WMCD4GVaihQKe0tKDs17A_F_tO75Z4zVX6sQ2-kMxuJ-42ctW/s2048/image_2024-08-06_11-01-24.png

ក្នុងកម្មវិធី 3Fun ប៊ី សុធារី ទទួលបានសំណួរដោយគ្មានការព្រៀងទុកពីពិធីករ ថា «តើអ្វីទៅជាមេរៀនដ៏សំខាន់ពីសង្គ្រាមដ៏តានតឹងរយៈពេលវែងរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល?»។ សំណួរនេះ ប៊ី សុធារី បានសុំឆ្លើយជាភាសាអង់គ្លេសដោយមានអត្ថន័យជាភាសាខ្មែរថា «យើងបានឃើញរួចហើយថា សង្គ្រាមដ៏ខ្លាំងក្លារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសហាម៉ាសបានសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់និងបំផ្លាញដល់ប្រទេសទាំងពីរ ដូច្នេះហើយរៀនដ៏ធំបំផុតដែលខ្ញុំទទួលបានពីសង្គ្រាមដ៏សាហាវរុំារៃរវាងប្រទេសទាំងពីរនេះគឺជាការបាត់បង់ ប្រទេសទាំងពីរបានបង់បាត់អ្វីៗជាច្រើនរួមមានធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសគឺការបាត់បង់នូវទំនុកចិត្តពីប្រទេសផ្សេងៗទៀត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKw2ywoonu_6AQANfJnv2gElQ64yEhcrQw_AMJVeXtMeaIK-nSjsSkFiEhrj5ZUfGABEvc_a6vaE9vdDiulJ1Bee3xakivDourCbpMfeE_GgkV6MBZC5GHcdv5sl03c8teh2cAxsBErwDuPYns-4WdVHBtKn_Q2xWkrab_-CQXDNm0AW4ber23yqraJ5U/s2048/image_2024-08-06_11-01-25.png

Miss Grand Cambodia 2024 បានលើកឡើងទៀតថា« បើយោងតាមសង្គ្រាមដែលបានកើតឡើងមួយនេះនាងសូមស្នើសុំឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើការពិចារណាអំពីប្រជាជនរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចង់ធ្វើអ្វីមួយព្រោះគ្មានរណាម្នាក់ចង់រស់នៅក្នុងប្រទេសមួយដែលពោរពេញទៅដោយភាពភ័យខ្លាចននិងការអត់ឃ្លាននោះទេ។ គ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងគំនាប អំពើហិង្សានិងសង្គ្រាម។ គ្មាននរណាម្នាក់ដែលត្រូវទទួលរងនៅភាពឈឺចាប់សូម្បីតែអ្នកផ្ទាល់ក៏ដោយ។ ដូច្នេះសូមដោះស្រាយបញ្ហាទាំងអស់ដោយប្រកាន់នូវគោលជំហរមួយដែលនាំឱ្យមានសន្តិភាព ការអាណិតអាសូរនិងប្រែក្លាយឱ្យរឿងទាំងអស់មកប្រសើរល្អវិញដោយពុំចាំបាច់មានការបង្កជម្លោះ។ សម្រាប់ខ្ញុំផ្ទាល់អ្នកដឹកនាំល្អគឺជាឪពុកល្អ ម្តាយល្អនិងជាមនុស្សមួយរូប មូលហេតុដែលនាងខ្ញុំឈរនៅទីនេះគឺដោយសារតែខ្ញុំចង់ក្លាយទៅជាម្ចាស់ជ័យលាភីបន្ទាប់ក្នុងកម្មវិធី Miss Grand International 2024 ហើយក៏ដើម្បីក្លាយជាគំរូដ៏ល្អមួយក្នុងវិស័យនៃការប្រកួតបវរកញ្ញាដ៏អស្ចារ្យសម្រាប់ក្មេងៗវ័យជំនាន់ក្រោយរបស់នាងខ្ញុំនិងដើម្បីធ្វើជាអ្នកដែលផ្តល់តែភាពវិជ្ជមានទោដល់សង្គមរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យប្រទេសរបស់ខ្ញុំក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ សូមអរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wmY-FYYKeuENYu6txdQUvYELPPuEWTLbxMv43I1G2J9TUrJ4Yo2l8LsmMG4fgoZ5Dl2fOF-yCMZtyM7h118EOssHax1z57jPBk3_xUgf16q8tRQrvzpDEEop9TiRd1oIxMG8UKSxw-3eX580s_qlmEoymwxCL7hf9ZGijyYsx5kP24w5Qad0gp-8fa1w/s2048/image_2024-08-06_11-01-26.png

តាមរយៈការផ្តល់ចម្លើយរបស់ ប៊ី សុធារី ធ្វើឱ្យហ្វេនៗបានបញ្ចេញដែរថា « Top5មិនបាន Top10ក៏បានលើកឆាកអន្ដរជាតិ , គាត់ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាយើងពិតមែន ព្រោះគាត់យល់អំពីហ្គេមនេះច្បាស់ top 10 or top5 Miss grand international 2024 ឆ្លើយបានល្អខ្លាំង រួមទាំងមតិយោបល់ជាច្រើនទៀត»៕

ម្ចាស់ជ័យលាភី Miss Grand Vietnam 2024 ទទួលរងការមិនពេញចិត្តច្រើន

0

នៅយប់ថ្ងៃទី៣ សីហា កម្មវិធីប្រកួត Miss Grand Vietnam 2024 បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ វ៉ូឡឺ ឃ្យូអាញ់ ( Vo Le Que Anh) ដោយបេក្ខភាពសរុបមានចំនួន៣៥នាក់។ ម្ចាស់ជ័យលាភីនេះមានអាយុ២៣ឆ្នាំ តំណាងឱ្យខេត្ត ក្វាងណាម (Quang Nam) មានកម្ពស់១.៧២ ម៉ែត្រនិងមានជំនាញទន់ជាច្រើន។ ទោះយ៉ាងណាម្ចាស់មកុដឆ្នាំនេះទទួលរងនូវការមិនពេញចិត្តជាច្រើនពីសំណាកហ្វេនៗអ្នកគាំទ្រវិស័យបវរកញ្ញា ចំណែកឯមួយផ្នែកទៀតក៏ពេញចិត្តការតស៊ូរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFk6GNRC4g20kuIm4CWiH-KsKz4Ghj17hX2v_fDPY0umykgvX5hyphenhyphenoCJ8qXG7SN_598b6qfT_3S0t0qY1voYljOAV018Ohj9ENBH4LnIpBGQslPIz_EBuZf5hXck15p8irQx8Us8c8j0_s5cLg4rWhFEkVFJZfgySDcFiBbbcjyBO9EKwd4dM_bSDy8tjf3/s1529/image_2024-08-06_09-35-33.png

មហាជនជាច្រើនបានគាំទ្រការខិតខំប្រឹងប្រែងរបស់នាងក្នុងការប្រលងសម្រស់។ ទន្ទឹមនឹងនោះ មហាជនជាច្រើនបានគិតថា ជ័យជំនះរបស់នាងមិនគួរឱ្យជឿឡើយបើធៀបនឹងលំដាប់រងទី១ ផាន់ឡេ ហាញង្វៀន (Phan Lê Hạnh Nguyên) ដែលមានចម្លើយយ៉ាងស្ទាត់ជំនាញ និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន។ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ លើវេទិកាសម្រស់ Que Anh មិនស្ថិតនៅក្នុងការទស្សន៍ទាយក្នុងការជាប់ចំណាត់ថ្នាក់កំពូលទេ ខណៈប្រជាប្រិយភាពលំដាប់រងទី១មានសន្ទុះការគាំទ្រក្នុងការក្លាយជាម្ចាស់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpwZhyua_DXaY0lYuMAEYGSmRzh9-C0Qb-EtepuMwvIDBkA9RcBDdP525gMDL-wmN6TUQ9X_t7kchp7zRz29K9L9AgOzbJWC13yGf_E_OJ-nvzwbTw-FTCSkGhjI50mjkctk-JbE2KwX_QgFCLp8J4a9Srghl0DWovTGIxGbOu2jXbSC4nA0NkdbbKrTt_/s1801/image_2024-08-06_09-35-34.png

បើតាមប្រធានគណៈវិនិច្ឆ័យ Ha Kieu Anh បាននិយាយថា Que Anh បានធ្វើឱ្យចៅក្រមចាប់អារម្មណ៍តាំងពីជុំទីមួយនៃការប្រកួត ហើយតាមរយៈសកម្មភាពជាច្រើន បេក្ខនារីរូបនេះមានរូបរាងភ្លឺស្វាង រាងកាយមានតុល្យភាព និងជំនាញភាសាបរទេសល្អ។ ប្រធានការប្រកួតបាននិយាយថា Que Anh បានផ្លាស់ប្តូរជារៀងរាល់ថ្ងៃនៃការប្រកួត ដោយព្យាយាមពង្រឹងជំនាញ និងកាន់តែមានទំនុកចិត្តក្នុងដំណាក់កាលចុងក្រោយ។ ម្ចាស់មកុដនេះមានធាតុផ្សំដែលត្រូវគ្រងមកុដ និងមានលទ្ធភាពជាច្រើនសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLPbrkRxZ4LZSuLBs0Htbjqe7BSLREehgpyVFivKGJHXxUqKsu2YaX-6-LHcniin4wlLjC7TtXUltPnfpIGwcVTFIKMykVyACwdSF0T5w8lX5IY8YEDialLkpQgHvsB0Fr3Rv1ao76OqYm9efzLxeghUaOLbrCpXRXNSDUlvRoxPjgFG3o7e88BjbcMF8P/s1200/image_2024-08-06_09-35-35.png

គួរឱ្យដឹងថា Miss Grand Vietnam 2024 ធំឡើងនៅក្នុងគ្រួសារមួយដែលឪពុកធ្វើការនៅទីភ្នាក់ងាររដ្ឋាភិបាល ហើយម្តាយរបស់នាងគឺជាគ្រូបង្រៀន។ ម្ចាស់ជ័យលាភីរូបនេះបាននិយាយថា ឪពុកម្តាយរបស់នាងបានបង្រៀននាងនូវក្តីមេត្តា និងការតាំងចិត្ត។ គ្រួសាររបស់នាងគឺជាកម្លាំងចិត្តដ៏អស្ចារ្យក្នុងការជួយនាងក្នុងការប្រលងប្រជែងសម្រស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHx2x8mVPB72aTCi8qr9IArQh50mKVayqH3aqEpNpjnusDczEMu1Lk_E2zschZqfWCtsVvZ4eo2iwSLk9sXdQo898MvSjwkATbuDvq2Am4Q1weGJiGHYsaz1EwCTSX-uzUtqy76uSA26MbGFWlHiS4Pm8OYQBXBfaB6JdI_8vMq9nNqD5HZ8w4tP0vOFW_/s1200/image_2024-08-06_09-35-41.png

មុននឹងទទួលបានជ័យលាភីនេះ Que Anh មានបទពិសោធន៍ធ្លាប់ចូលរួមការប្រកួតសម្រស់ជាច្រើនលើក។ នាងបានជាប់ចំណាត់ថ្នាក់លេខ១នៅសកលវិទ្យាល័យ Hue ឆ្នាំ ២០២០ ក្នុងបវរកញ្ញាកំពូលទាំង ៤០ នៃបវរកញ្ញាវៀតណាមឆ្នាំ ២០២០ និងចំណាត់ថ្នាក់លេខ ១ ក្នុងទេសចរណ៍ Da Nang ឆ្នាំ ២០២២។ Que Anh បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាកូរ៉េ និងវប្បធម៌នៅសកលវិទ្យាល័យ Hue។ ភាពស្រស់ស្អាតបានចូលរួមក្នុងការផ្លាស់ប្តូរជាមួយវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ប្រពៃណីកូរ៉េ និងទីក្រុង Hue ក្នុងឆ្នាំ ២០២៣។ នាងមានវិញ្ញាបនបត្រភាសាកូរ៉េ B2 – CEFR មគ្គុទ្ទេសទេសចរណ៍អន្តរជាតិ។

Que Anh បានរ៉េប និងរាំក្នុងវគ្គ Grand Voice ឈានដល់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង ៥។ នាងចង់បន្តសិល្បៈ ជាពិសេសតន្ត្រីទៅថ្ងៃអនាគត។នាងនឹងមានពេលជាងពីរខែដើម្បីត្រៀមខ្លួននិងអនុវត្តជំនាញដើម្បីចូលរួមក្នុងកម្មវិធី Miss Grand International 2024 ដែលប្រព្រឹត្តទៅក្នុង នៅប្រទេសថៃ និងកម្ពុជា នាខែតុលាខាងមុខ៕

វិធី៤យ៉ាងដើម្បីជួយឱ្យប្រពន្ធ័ wifi ដើរលឿននៅក្នុងផ្ទះ

0

Wifi គឺបច្ចេកវិទ្យាឥតខ្សែមានការរីកចម្រើនយ៉ាងទូលំទូលាយគួរឱ្យកត់សម្គាល់ នៅទសវត្សរិ៍ចុងក្រោយនេះ ហើយស្ទើរតែគ្រប់ទីកន្លែងទាំងអស់មិនថា នៅផ្ទះ កន្លែងធ្វើការ នៅក្នុងបណ្ណាល័យសាលារៀន ព្រលានយន្តហោះ សណ្ឋាគារ និងសូម្បីតែនៅក្នុងភោជនីយដ្ឋានមួយចំនួន ក៏ភ្ជាប់ប្រព័ន្ធទំនើបនេះដែរ។ ទោះជាយ៉ាងណាលោកអ្នកដែលកំពុងជួបបញ្ហាដាច់ Wifi ហើយព្យាយាមទាក់ទងទៅអ្នកផ្តល់សេវាដើម្បីជួសជុលញឹកញាប់ អាចនឹងធ្វើឱ្យអ្នកធុញទ្រាន់ និងខាតពេលវេលាច្រើន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់ពីវិធីកែលម្អ Wifi គ្រួសារឱ្យដើរលឿនវិញដោយខ្លួនឯង មិនចាំបាច់ពឹងពាក់នរណាម្នាក់ឡើយ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6K8m3ipw0I2BzydPl5541R7FHnkep2kTQ94pTnNr8TPSUpc-6zZC-HuQIo1Airz_kNwz6qett4snT5asZivKqi1sAdfwyFikwJ3mTMlsg4HNlLaxRhpAGSzaf_w-BXCcRqPiDP1R59XXFPLuqvRIQnM4_-5W2TudahhSWoOjcIhZeod1Bi_RZXqHC7R6/s919/image_2024-08-06_15-43-23.png

១.ផ្លាស់ទីរ៉ោតទ័រទៅកន្លែងផ្សេង៖ យោងតាមក្រុមហ៊ុន Ofcom ការដាក់រ៉ោតទ័រនៅក្នុងទូ ឬធ្នើសៀវភៅ ឬនៅជ្រុងជញ្ជាំងក្បែរឧបករណ៍អេឡិចត្រូនិចគឺមិនមែនជាគំនិតល្អនោះទេ ព្រោះវាអាចធ្វើឱ្យសញ្ញា wifi ចុះខ្សោយ។ ឧបករណ៍ដូចជា ស្មាតហ្វូន កុំព្យូទ័រ ទូរទស្សន៍ និងជាពិសេស microwaves អាចប៉ះពាល់ដល់ល្បឿន wifi ប្រសិនបើពួកវានៅជិត router ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmjBCPK-gWv7KafoYEO8A2As3nA8ZZRPVkuDzWKcL5FloQhiALgjV7W7J4L1rtdLtDVLSMmmR_B2dTRH7BsK7rVlmOJzLCQzEOJsS8EEUIaTQcdRkiDf5jmK832FC6OBLcujB9LHgyXHnA3cXSA01VPdT4jGemSrkeMozOKqhYPfsOmIMwnmb52b_uo7xe/s2048/image_2024-08-06_15-44-01.png

ដូច្នេះបើយោងតាមអ្នកជំនាញទីតាំងរបស់រ៉ោតទ័រត្រូវបានដាក់មួយម៉ែត្រ ឬច្រើនជាងនេះពីលើកំរាលឥដ្ឋ មិនត្រូវដាក់លើឧបករណ៍អេឡិចត្រូនិចផ្សេងទៀតទេ គួរដាក់វាឱ្យនៅតែឯង ឬដាក់នៅកន្លែងកណ្តាលដើម្បីឱ្យអាំងតង់ស៊ីតេរលកកាន់តែល្អដើរលឿន។ លើសពីនេះទៀត ឧបករណ៍ដែលប្រើកម្រិតបញ្ជូនច្រើនដូចជាម៉ាស៊ីនហ្គេម ឬកុំព្យូទ័រយួរដៃ គួរតែត្រូវបានដាក់នៅជិតរ៉ោតទ័រ ហើយឧបករណ៍ដែលមិនត្រូវការកម្រិតបញ្ជូនច្រើន ដូចជាឧបករណ៍បញ្ជាឆ្លាតវៃ អាចត្រូវបានដាក់នៅឆ្ងាយជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFsG0FS_OvcYwTrah8lYhCQTwAv-GGC7z1ajlO9vCB-8HbvVjffKyGys18tBolDPpMxhhMvsrDh1YkCLkuinfsRBv7sfoHNKAB5Mq_WFi-HZw4uFPW66VRMQeoKu8_dDmmErK8DePoBKs74AAT9pQJYQI7pi9EqlLwIa1Qyiv1OkF1-XJOHE4jHMCm-en/s1256/photo_2024-08-06_13-12-21.jpg

២.ចាប់ផ្តើមរ៉ោតទ័រឡើងវិញ៖ ប្រសិនបើអ្នកនៅតែប្រើប្រាស់វ៉ាយហ្វាយ 2.4 GHz និងជួបប្រទះបញ្ហាល្បឿនអ៊ីនធឺណិតញឹកញាប់។ ហេតុនេះអ្នកគួរចាប់ផ្តើមរ៉ោតទ័រឡើងវិញ ដោយប្តូរទៅប្រើ 5 GHz នឹងជួយឱ្យរ៉ោតទ័រជ្រើសរើសឆានែលល្អបំផុតដោយមានការរំខានតិចបំផុតក្នុងអំឡុងពេលដំណើរការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd481eaavfdZVewR1IN4Q7ftdpb9TWt7zWyE_o2s5_dGAcxcxnevHvXgPm2jTCXLuDraiT94IXZ33lpb6l-omqPweJE0Ct1vyV4LiNihtH_FOU-E-kAnOBndnprjnPnwkWJ5XBvaejZL-nZ4bw5NoSKGY4BJ4cnUUVNog8J5ysJ1oFd7Ts_uJAq5ElMYFq/s1020/photo_2024-08-06_13-12-31.jpg

៣.ផ្លាស់ប្តូរឆានែលឬប្រេកង់៖ សញ្ញា Wifi ត្រូវបានបែងចែកទៅជាឆានែល ដូច្នេះរ៉ោតទ័រប្រើឆានែលជាក់លាក់មួយដើម្បីទំនាក់ទំនងជាមួយឧបករណ៍ដែលបានភ្ជាប់ទៅវា។ ប្រសិនបើរ៉ោតទ័ររបស់អ្នកជិតខាងរបស់អ្នកប្រើឆានែលដូចគ្នាតាមលំនាំដើម ទោះបីជាវាមិនត្រូវបានភ្ជាប់ដោយផ្ទាល់ទៅបណ្តាញ wifi របស់អ្នកក៏ដោយ វាក៏អាចបណ្តាលឱ្យមានភាពយឺតយ៉ាវផងដែរ ដូច្នេះការផ្លាស់ប្តូរឆានែលអាចធ្វើឱ្យប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbPv6AWV_3f9Nep9DN2HwOq9E5-CiKdMo-DKW9nScYvSFYXIDGrWgXg8Mbc9UG_b7AdqoADug7akuQKga6mN3nc0p0TYZ0MB8ohWSAIDJHC-bZzwJE_8PZ4bdoIkkg-AGnKubNX0rXHPEVQRhCG9jLqcq4fAklR_fkz7REBzcwgADpES_MFAgpfOpJMRWM/s690/photo_2024-08-06_15-47-08.jpg

៤.បិទឧបករណ៍ដែលមិនប្រើ៖ យោងតាមក្រុមហ៊ុន Gizchina ឧបករណ៍ដូចជាថេប្លេត ស្មាតហ្វូន និងឧបករណ៍ជាច្រើនផ្សេងទៀតដែលភ្ជាប់ជាមួយ wifi សូមបិទប្រសិនបើអ្នកមិនប្រើពួកវា ដែលទម្លាប់នៃការបិទការតភ្ជាប់មិនត្រឹមតែជួយបង្កើនកម្រិតបញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យឧបករណ៍ពង្រីករយៈពេលប្រើប្រាស់របស់វាផងដែរ៕

ពីសិស្សស្រីម្នាក់លះបង់ដើម្បីជាតិ រហូតដល់រដ្ឋដាក់ឈ្មោះ “វិថីនារីក្លាហាន” នៅកណ្តាលក្រុងភ្នំពេញ

0

នៅក្នុងក្រុងភ្នំពេញ មានផ្លូវមួយឈ្មោះ “វិថីនារីក្លាហាន” ដែលពលរដ្ឋភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ និងអ្នកខ្លះទៀតប្រហែលជាមិនបានដឹងពីមូលហេតុដ៏សោកសៅនៃការដាក់ឈ្មោះផ្លូវនេះនោះទេ។

ផ្លូវនេះ ត្រូវបានរដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ ប្រសិទ្ធនាមឱ្យទៅការលះបង់របស់មនុស្សស្រីម្នាក់ ដែលតស៊ូដើម្បីការពារបូរណភាពទឹកដីនាសម័យឆ្នាំ៧០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK2D19dFPXDyLlsc5lrZ3sGctUbYAwwBX1lNEHe9aLILHDTrRSIpAfdDpo8EUbacYGJe_jTEPevt791f9a4e4wp9GjOl1G74R9i6QdUF4l0WRjSX-CkosQxDgkv9sNAXFwo-_hQ0QRGPbhk_78AkCr0IBoRgz3klRhedoFaadbeBKraQ5LrpaxmBKXkPhu/s1887/131419072_231859788340796_544119310768544988_n.jpg

“វិថីនារីក្លាហាន” ឬពីមុនគេស្គាល់ថា “វិថី ឌៀប សុវណ្ណដារ៉ា” ជាឈ្មោះរបស់សិស្សស្រីម្នាក់ ដែលបានពលីជីវិត ដោយកាន់កាំភ្លើងការ៉ាប៊ីនM2 ការពារវិទ្យាល័យសៀមរាប ជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។ ​សពរបស់នាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjocmQHE8y7ss2EGPdvlnrR4zwnYacE9XPbf4sJXjAndWWb77Cr-wTjgCYUzXxlTjDpvzKBBenCCSBY1sYmwJXketmRHRGdAMrPFJrSqvZiKYc_SMiYJzjEKWcXbfVKBvCAOM7XAjJFOiNhN-2bElO8KWVR5EjaQYqxLlE-Ix4fCcU8xUYMsSVY4-__s72v/s712/82782044_4014358558589590_8662137308687892480_n.jpg

ជាមួយនឹងគុណបំណាច់ដ៏ធំធេងនេះ រដ្ឋាភិបាលរបបលន់នល់ ក៏បានបោះពុម្ពក្រដាសប្រាក់១០០០រៀល ដែលមានរូប យុវតី ឌៀប សុវណ្ណដារ៉ា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht20iv8J4K8w4fG6tGOWrzaMwowc7FU0lL400mr7XEfPLuizJ4ryhr2B1fjo9XoeLG4Tzcv2zxLeGFquezI2Nudac2xTUB2EDRftY9fuM2mXTgWf_DJtOMV0E-bjPprdI_JiIgy1Mts4e_N_KltAdgkHxSOmg5aLl7CIUpd1u_qOQmJ21qE_1vwSD6cTh2/s570/82910172_1584043338402090_7575435601260838912_n.jpg

គួរបញ្ជាក់ថា “វិថីនារីក្លាហាន” ជាផ្លូវតូចមួយខ្សែជាប់នឹងវិទ្យាស្ថានវិក្រិតការជាតិ និងគរុកោសល្យខាងជើង ជាផ្លូវតភ្ជាប់រវាងផ្លូវប៉ាស្ទ័រ និងមហាវិថីព្រះនរោត្តម ជិតវិមានឯករាជ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYKvHTypQUfQcoTQGyHFk1mfNXWHZdQGalMOM4sAH03HML2ebJNXLjV2vsp25ODrKJmaHdSEkGpndNtfam-mbRPblhmd0UFEqXbJF5Kz8msD3URnJrBkyY_b-kR_vaMMWWWYbG9-8bCsZ-vz-TdfLCZ88tePjYCTibqXozL-J0aaDHu_DxZ3JAvMCVTHn/s796/Screenshot%202024-08-06%20153604.png

 

មកស្គាល់សត្វមួយប្រភេទដែលមានរូបរាងស្រដៀងក្រពើ និងក្រពា!

0

យើងគ្រប់គ្នាធ្លាប់តែឃើញក្រពើ និងក្រពាដែលពួកវាទាំងពីរមានរូបរាងស្រដៀងគ្នា ទោះជាយ៉ាងណាមានសត្វមួយប្រភេទផ្សេងទៀតក៏មានរូបរាងស្រដៀងនឹងក្រពើ ក្រពាដែរ ដែលសត្វនោះមានឈ្មោះថា Gharial។ Gharial គឺជាសត្វមានចរិតលក្ខណៈស្លូតបូតចូលចិត្តស៊ីសត្វតូចៗជាអាហារ និងខ្លាចមនុស្សណាស់ ប៉ុន្តែវាមានរូបរាងប្រហាក់ប្រហែលទៅនឹងក្រពើ ប្រសិនបើយើងមើលមួយភ្លែតអាចនឹងច្រឡំ។ សត្វនេះត្រូវបានគេហៅក្រៅថាជា ក្រពើស៊ីត្រី ដោយសារវាមានស្បែកក្រាស់ ក៏ដូចជាមានបន្លាលើរាងកាយ មានកន្ទុយវែង និងពិតជាមានរូបរាងស្រដៀក្រពើខ្លាំងណាស់ ទាស់ត្រង់ថាសត្វនេះមានមាត់តូចចង្អៀត និងមានធ្មេញមុតស្រួចចំនួន ១១០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKxomz0kFMOzwzluXY_n1-HF6BtmVpdehKZXCz7oeyqbGISBEocLtI9BJ6vCcN50GkitFlSW-L9CilDJzbStjcEnwaVLNL0qEsvkvFW1J5S3P-qPdrAt4mZm2ELbg_hzf0WPYzbAAlfcl4EvBX_Yffp4u-NV20lrNxl9MR6F_9XjVtt7nXJqq10oqGg2Va/s1400/image_2024-08-06_15-20-45.png

សត្វ Gharial ញីជាទូទៅមានប្រវែងពី ២.៦ ទៅ ៤.៥ ម៉ែត្រ ហើយឈ្មោលគឺមានប្រវែងពី ៣ ទៅ ៦ ម៉ែត្រ ដែលវាច្រើនរកឃើញនៅឧបទ្វីបឥណ្ឌាភាគខាងជើង។ ដូច្នេះបច្ចុប្បន្នគឺវារស់នៅតាមដងទន្លេនៅតំបន់វាលទំនាបភាគខាងជើងនៃឧបទ្វីបឥណ្ឌា។ រីឯសត្វក្រពាវិញ លោកអ្នកប្រាកដជាស្គាល់ហើយគឺវាពិតជាមានរូបរាងស្រដៀងទៅនឹងក្រពើណាស់ប្រសិនបើមើលមួយភ្លែត ដោយសត្វក្រពា ឬ Alligator មានប្រវែងមាត់រាងជាអក្សរ U ចំណែកឯសត្វក្រពើ ឬ Crocodile មានប្រវែងមាត់រាងជាអក្សរ V ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQRFdKEtL_imirnBe_Kf2z_fiA2_k7v2eFQcfCTYKx4F6cbNzrc5M3PYBqMum_njV53gCBODhR0mPtN2u5Zve3Mj2p54pQMMfd9ygcTqaPoPTuWKeNy698w7lh2BTEgb6lDE9hcgCcl_ed3s3YDXCFC2-fa4v8q0fY_Pry8YcmzhxSX59E2iV1daWwelvr/s1400/image_2024-08-06_15-20-52.png

មួយវិញទៀត នៅពេលដែលសត្វក្រពើបិទមាត់របស់វា ធ្មេញស្រួចៗទាំងប៉ុន្មាននោះនឹងលានចេញមកក្រៅ ងាយស្រួលក្នុងការពិនិត្យមើល ខណៈសត្វក្រពានៅពេលបិទមាត់គឺមិនឃើញធ្មេញរបស់វានោះទេ។ សត្វក្រពាជាទូទៅមានចរិតលក្ខណៈស្លូតបូតជាងក្រពើ និងមិនចូលស៊ីសាច់មនុស្សឡើយ។ នេះបើយោងតាមគេហទំព័រ Live Science បានឱ្យដឹងទៀតថា សត្វក្រពើភាគច្រើនគឺរស់នៅក្បែរតំបន់ទឹកប្រៃ រីឯសត្វក្រពាវិញភាគច្រើនគឺរស់នៅតាមតំបន់ទឹកសាប។ អ្នកវិទ្យាសាស្ត្រចាត់ទុកពួកវាក្នុងក្រុមពពួកសត្វ Eusuchia ដែលជាក្រុមពពួកសត្វបង្គួយធំៗ មាន២២ ប្រភេទ និងមានដើមកំណើតក្នុងសម័យ«ក្រេតាសេ»ប្រមាណជា ១០០ លានឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1D1E8ugO7bdNtug3i1roFJ4dAoYfm9vXOmAg8CNNuW_fRL7fZ80gxPWFxsx2d7hyphenhyphenpv7DSB5c4jdJlTykOVHwS84tlUHyaEF02wP5cAHgEngn9D8G5KlS3yYXpItzGFlW6dglT7OM70T-W0xETLFJfB0HoEufj5eRcrk-yVUjGlldccHojDEojap-OlzVR/s3564/image_2024-08-06_15-21-03.png

ដូច្នេះរវាងសត្វទាំងបីប្រភេទនេះគឺមានលក្ខណៈខុសៗគ្នាទាំងអស់ ប៉ុន្តែបើនិយាយពីរូបរាងរបស់ពួកវាវិញគឺពិតជាស្រដៀងគ្នាខ្លាំងប្រសិនបើមើលមួយភ្លែត ទាស់ត្រង់ថាសត្វ Gharial គឺជាសត្វដែលត្រូវបានគេរកឃើញតែក្នុងតំបន់វាលទំនាបភាគខាងជើងនៃឧបទ្វីបឥណ្ឌាប៉ុណ្ណោះ។ ប៉ុន្តែចំពោះសត្វក្រពើ និងក្រពាវិញគឺត្រូវបានរកឃើញនៅជុំវិញពិភពលោក ដោយក្រពើភាគច្រើនគឺរស់នៅក្បែរតំបន់ទឹកប្រៃ រីឯសត្វក្រពាវិញភាគច្រើនគឺរស់នៅតាមតំបន់ទឹកសាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzvJK2p-PrVuFr80jn7UBQOhXPfpoON-WaTtscQVSIbLRAdvypLxLAtZ7cstitYzXP8lKwDzeLOj1NnHIZR6vP0t6p34FEI9f2y5zy9z1HkmnNoJV90MZJMJiFg5wP3QW_YJ48eBqPoIbDg4IVpHfnrt1PnLLNU4Lyhz0T53tkSbgu7aWec4BVYCkRTFid/s1280/image_2024-08-06_15-21-11.png

ជប៉ុនទាញប្រយោជន៍ពីសំរាមផ្លាស្ទិកដោយផ្លាស់ប្តូរឱ្យក្លាយជាប្រេងឆៅ

0

ប្រទេសជប៉ុន ៖ តើជ្រាបទេថា រៀងរាល់១នាទីម្តង មានដបផ្លាស្ទិកត្រូវបានគេបោះចោលឱ្យក្លាយជាសំរាម ស្មើជាង១លានដបនៅទូទាំងពិភពលោក ហើយនេះពុំរាប់ផ្លាស្ទិកផ្សេងទៀត ដែលប្រើប្រាស់ហើយបោះចោលជារៀងរាល់ថ្ងៃឡើយ ។ វាធ្វើឱ្យបញ្ហាសំរាមផ្លាស្ទិកក្លាយជាវិបត្តិនៅទូទាំងពិភពលោក ដែលប្រទេសនានាត្រូវដោះស្រាយជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSoeP4k1zGPQSxfoegWVFnYlMrsnekD7DpfhMcpqdJ_BnRYu90pMRLjyusiNxbNdr6Azm7JDUPTYFE96gVCBKRzo5Wt4kRLZe2_hBxzbU8SM5178jVG3P_DwmQk30Ct-S7ZsPYkfkurRTvNdjirtbhSJo9s_pAvDsi1i6PjJgAwF38ymCgrCIeva0uy3Zt/s1200/image_2024-08-06_15-16-27.png

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងការកែច្នៃសំរាមផ្លាស្ទិកឡើងវិញ ដើម្បីប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ ។ ក្រុមហ៊ុន Environment Energy បានបង្កើតគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មកែច្នៃផ្លាស្ទិក ដោយការផ្លាស់ប្តូរសំរាមផ្លាស្ទិកទៅជាប្រេងឆៅ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ។

ក្រុមហ៊ុននេះនឹងប្រមូលសំរាមផ្លាស្ទិកបញ្ចូលក្នុងគ្រឿងម៉ាស៊ីនកំទេចផ្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបឈ្មោះ HICOP (គឺជាបច្ចេកវិទ្យាផលិតប្រេងឥន្ធនៈមានប្រសិទ្ធភាពខ្ពស់) ។ គ្រឿងម៉ាស៊ីននេះនឹងបែងចែកផ្លាស្ទិកតាមប្រភេទរបស់វា បន្ទាប់មក បញ្ចូលឧស្ម័នយ៉ាងច្រើនក្នុងគ្រឿងម៉ាស៊ីនដើម្បីឱ្យវាក្លាយជាប្រេងឆៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaY8Cl6105GVmqWDZGVSjh3ALaZWRS3zGHUqT4J_q9J3oeI2OyWSLa3MnHJiexa5UZPLVee3pgO5B0szkvztn5dKX9ecZLbB3vOZs3O4hzp-ze9PQcwN1erNPm2btnniQhIOWgUreQx3of6NnfxmjOGhJO_Go4tNYr7Bn8Vs3r8jw0tdOqdV0_CY9oMKHO/s1024/image_2024-08-06_15-16-33.png

គោលបំណងចម្បងរបស់ក្រុមហ៊ុនជប៉ុន គឺដើម្បីផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជប៉ុន តាមរយៈការប្រមូលសំរាមផ្លាស្ទិកដែលពលរដ្ឋជប៉ុនបោះចោលទាំងអស់យកមកកែច្នៃឱ្យក្លាយជាវត្ថុធាតុដើមមានតម្លៃ ។ ក្រុមហ៊ុនរំពឹងថា នឹងអាចអភិវឌ្ឍន៍បច្ចេកទេសកែច្នៃសំរាមផ្លាស្ទិកជាប្រេងឆៅឱ្យកាន់តែទំនើបជាងមុន ដើម្បីឱ្យប្រេងឆៅដែលផលិតចេញមកមានគុណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfeFh1bYWZ6TBs-XGcPdz2kPbxHoJ7thtAeL8rPaVu4npcEcoQBrn-WUER5ctBSM39iN_Cm_Fmyz9CuO8a2pYiF4TpIcjWhjOEskFjJmtAd-JS8YgiU7jaEAQLPjtiSYVP-f_M0MKMGPCRVSzEvCif8gnS_hRRECIPh6uRf3_uOUTFUM68JE9_tUUk5Hq/s1820/image_2024-08-06_15-17-13.png

ទោះយ៉ាងណា ការផលិតប្រេងឆៅតាមរយៈបច្ចេកវិទ្យាថ្មីនេះ គឺអាស្រ័យលើក្រុមគ្រួសារនីមួយៗអាចបែងចែក ឬទុកដាក់សំរាមទៅតាមប្រភេទយ៉ាងប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានសំរាមផ្សេងទៀតលាយឡំជាមួយសំរាមផ្លាស្ទិក ដែលក្រុមហ៊ុន Environment Energy ចង់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG0z1Av8kZBrRhFqMUl6ynqMrRv54guBcdTDW1OhIyB31p_IhjYrZYmhB7P9-yTodw-BqKNUkH1m67eRE8XlZyNAyrihrVVyfq28eyg0GM33ZmFl6CSN5tpYFxQN7X4tfA0EwR20naURHG8lfSbl9i9-CaxNIRKikce-10E04DEglkUgrhhZpeFYqcf7Z4/s1000/image_2024-08-06_15-16-40.png

ប៉ុន្តែសំរាមផ្លាស្ទិកនៅតែជាបញ្ហាធំពិបាកដោះស្រាយសម្រាប់ប្រទេសផ្សេងៗលើពិភពលោក ដោយសារមានការបោះសំរាមនៅតាមទីសាធារណៈ, ដងផ្លូវ និងបោះចោលក្នុងទឹក ជាដើម ។ តើពេលណា ទើបមនុស្សគ្រប់រូបយល់ដឹងពីការបោះសំរាមឱ្យបានត្រឹមត្រូវ ឬបោះក្នុងធុងសំរាម ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន និងខ្មាសភ្ញៀវទេសចរបរទេស ៕