ទស្សនិកជនជ្រាបមកហើយថា ប៊ី សុធារី Miss Grand Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃដោយក្តីរំពឹងថាបវរកញ្ញាកម្ពុជារូបនេះអាចនឹងទទួលបានលទ្ធផលល្អណាមួយនៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ បើតាមការឆ្លើយសំណួររបស់នាងនៅក្នុងកម្មវិធីកម្សាន្តមួយដោយគ្មានការព្រៀងទុកកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ឃឹមទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkat85Yxlt87_zm0Zovz0WNhhNSAkLJ9ofTJoaTCwx6cUMy7sG9G9B3Hs1UfXDWiuynqTtcKZmSOVSbXZ_b_3g2HKCUqq5MlOCEzG_aPyf7YiccVHaUtU4lkCOrPJ1iwYR-gL7fYQ-r9WMCD4GVaihQKe0tKDs17A_F_tO75Z4zVX6sQ2-kMxuJ-42ctW/s2048/image_2024-08-06_11-01-24.png

ក្នុងកម្មវិធី 3Fun ប៊ី សុធារី ទទួលបានសំណួរដោយគ្មានការព្រៀងទុកពីពិធីករ ថា «តើអ្វីទៅជាមេរៀនដ៏សំខាន់ពីសង្គ្រាមដ៏តានតឹងរយៈពេលវែងរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល?»។ សំណួរនេះ ប៊ី សុធារី បានសុំឆ្លើយជាភាសាអង់គ្លេសដោយមានអត្ថន័យជាភាសាខ្មែរថា «យើងបានឃើញរួចហើយថា សង្គ្រាមដ៏ខ្លាំងក្លារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសហាម៉ាសបានសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់និងបំផ្លាញដល់ប្រទេសទាំងពីរ ដូច្នេះហើយរៀនដ៏ធំបំផុតដែលខ្ញុំទទួលបានពីសង្គ្រាមដ៏សាហាវរុំារៃរវាងប្រទេសទាំងពីរនេះគឺជាការបាត់បង់ ប្រទេសទាំងពីរបានបង់បាត់អ្វីៗជាច្រើនរួមមានធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសគឺការបាត់បង់នូវទំនុកចិត្តពីប្រទេសផ្សេងៗទៀត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKw2ywoonu_6AQANfJnv2gElQ64yEhcrQw_AMJVeXtMeaIK-nSjsSkFiEhrj5ZUfGABEvc_a6vaE9vdDiulJ1Bee3xakivDourCbpMfeE_GgkV6MBZC5GHcdv5sl03c8teh2cAxsBErwDuPYns-4WdVHBtKn_Q2xWkrab_-CQXDNm0AW4ber23yqraJ5U/s2048/image_2024-08-06_11-01-25.png

Miss Grand Cambodia 2024 បានលើកឡើងទៀតថា« បើយោងតាមសង្គ្រាមដែលបានកើតឡើងមួយនេះនាងសូមស្នើសុំឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើការពិចារណាអំពីប្រជាជនរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចង់ធ្វើអ្វីមួយព្រោះគ្មានរណាម្នាក់ចង់រស់នៅក្នុងប្រទេសមួយដែលពោរពេញទៅដោយភាពភ័យខ្លាចននិងការអត់ឃ្លាននោះទេ។ គ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងគំនាប អំពើហិង្សានិងសង្គ្រាម។ គ្មាននរណាម្នាក់ដែលត្រូវទទួលរងនៅភាពឈឺចាប់សូម្បីតែអ្នកផ្ទាល់ក៏ដោយ។ ដូច្នេះសូមដោះស្រាយបញ្ហាទាំងអស់ដោយប្រកាន់នូវគោលជំហរមួយដែលនាំឱ្យមានសន្តិភាព ការអាណិតអាសូរនិងប្រែក្លាយឱ្យរឿងទាំងអស់មកប្រសើរល្អវិញដោយពុំចាំបាច់មានការបង្កជម្លោះ។ សម្រាប់ខ្ញុំផ្ទាល់អ្នកដឹកនាំល្អគឺជាឪពុកល្អ ម្តាយល្អនិងជាមនុស្សមួយរូប មូលហេតុដែលនាងខ្ញុំឈរនៅទីនេះគឺដោយសារតែខ្ញុំចង់ក្លាយទៅជាម្ចាស់ជ័យលាភីបន្ទាប់ក្នុងកម្មវិធី Miss Grand International 2024 ហើយក៏ដើម្បីក្លាយជាគំរូដ៏ល្អមួយក្នុងវិស័យនៃការប្រកួតបវរកញ្ញាដ៏អស្ចារ្យសម្រាប់ក្មេងៗវ័យជំនាន់ក្រោយរបស់នាងខ្ញុំនិងដើម្បីធ្វើជាអ្នកដែលផ្តល់តែភាពវិជ្ជមានទោដល់សង្គមរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យប្រទេសរបស់ខ្ញុំក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ សូមអរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wmY-FYYKeuENYu6txdQUvYELPPuEWTLbxMv43I1G2J9TUrJ4Yo2l8LsmMG4fgoZ5Dl2fOF-yCMZtyM7h118EOssHax1z57jPBk3_xUgf16q8tRQrvzpDEEop9TiRd1oIxMG8UKSxw-3eX580s_qlmEoymwxCL7hf9ZGijyYsx5kP24w5Qad0gp-8fa1w/s2048/image_2024-08-06_11-01-26.png

តាមរយៈការផ្តល់ចម្លើយរបស់ ប៊ី សុធារី ធ្វើឱ្យហ្វេនៗបានបញ្ចេញដែរថា « Top5មិនបាន Top10ក៏បានលើកឆាកអន្ដរជាតិ , គាត់ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាយើងពិតមែន ព្រោះគាត់យល់អំពីហ្គេមនេះច្បាស់ top 10 or top5 Miss grand international 2024 ឆ្លើយបានល្អខ្លាំង រួមទាំងមតិយោបល់ជាច្រើនទៀត»៕