Home ព័ត៌មានជាតិ មកស្គាល់អំពីផលិតផលនិងមុខម្ហូបពិសេសៗ ដែលជាអត្តសញ្ញាណនៃខេត្តបាត់ដំបង!

មកស្គាល់អំពីផលិតផលនិងមុខម្ហូបពិសេសៗ ដែលជាអត្តសញ្ញាណនៃខេត្តបាត់ដំបង!

172
0

បាត់ដំបងគឺជាទឹកដីដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្តុំដោយវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ មានទាំងតំបន់រមណីយដ្ឋាន ទីតាំងប្រវត្តិសាស្រ្តរាប់រយកន្លែង ថែមទាំងជាទីក្រុងទំនើប មានទាំងសួនកម្សាន្ត និងសិប្បកម្មកែច្នៃផ្សេងៗ។ បន្ថែមពីនេះ ក៏នូវមានផលិតផលនិងម្ហូបអាហារជាច្រើន ត្រូវបានគេចាត់ទុកថាអត្តសញ្ញាណរបស់អ្នកបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNSWtnbk1cbmGBCUEiI5K2mRi1cevAm_gFU2wG8T8TinkeXhhMOokmS15sR5yVZuO60vt3c7-ixI6gzapMJ3wR090GmDgBglYgJWZjsqzu7UC5RstEOXkLJZ9R5Vkxm22Aal3LhZXvTT02i7mW2beKGUQ3buImfMsLcyzX3KdSO8kQ9yz3Jp2VadltHPZJ/s1280/image_2024-08-07_08-43-52.png

ផលិតផលមួយ ដែលប្រជាពលរដ្ឋខ្មែរទូទៅស្គាល់យ៉ាងច្បាស់ថាជា អត្តសញ្ញាណខេត្តបាត់ដំបងនោះគឺ ណែមត្រីឬសង្វាក់ត្រី។ ណែមត្រី គឺជាផលិតផលមួយដែលផលិតចេញពីសាច់ត្រីស្រស់លាយជាមួយនឹងគ្រឿងទេសផ្សេងៗ ហើយផ្អប់ទុកឲ្យជូរ ទើបយកមកបរិភោគបាន។ ស្របពេលដែលបច្ចប្បន្ន ណែមបានក្លាយជាអាហារដ៏ពេញនិយមមួយមានលក់នៅទូទាំងប្រទេសកម្ពុជា។ ហើយសម្រាប់អ្នកខេត្តផ្សេងៗដែលបានទៅលេងក្នុងខេត្តបាត់ដំបង គឺតែងតែជាវណែមរបស់អ្នកខេត្តនេះគ្រប់ៗគ្នា ព្រោះល្បីថាមានរសជាតិឆ្ងាញ់ពិសេសខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7FPPEr7HgkKZJvmuf3i1dD3tQKPHNWI-UtTO-f6fOB4xC2AN6lHHgzs8D3fdNET0Qeux1eSMPIeQclbAm69SjDsCyagg4fXGID_uS4eDgJdd3VWAnFltQfODCz4FPb0YQlDm6eE374ugF4RAcPbtox3pcYuJG9HYHqZ3VTiRsQJyB0nrukRZx_b2FHupu/s2048/IMG_3336.JPG

ក្រៅពីណែម បាត់ដំបងក៏នូវមានអាហារប្រចាំតំបន់មួយមុខទៀតត្រូវបានគេស្គាល់ថាជា បុកកន្ទុយហេស។ បុកកន្ទុយហេស គឺជាម្ហូបខ្មែរមួយប្រភេទ មានលាយឡំជាមួយនឹងគ្រឿងផ្សំជាច្រើនមុខ ដោយបុកបញ្ចូលគ្នា អាចនឹងមានរសជាតិហិរតិចៗឬខ្លាំង និងនិយមយកទៅបរិភោគជាមួយនឹងបន្លែឬអន្លក់ផ្សេងៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។ ម្ហូបមួយមុខនេះ ត្រូវបានអ្នកខេត្តបាត់ដំបងគ្រប់ៗរូបចេះចាំអំពីរបៀបធ្វើ រហូតដល់មានអ្នកខេត្តផ្សេងៗយកទៅរៀនធ្វើនិងបរិភោគតាមជាហូរហែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsnIQRxidRwG1jbIIg14mOQRPs8hWJ_xKn04OnKhHVOGh0QoZi0OiT4Q3Jy6mBzDAKmbBWs3sTDJEY-Uz6RvM-SuiyZlSuaBS0P0jS-b582XHnGmQXYV4S2UwEvzNbZAFvHYTdaerwX8S8QEgyyAWq-CRHNXl8gRYehleuzET7mb2BREIMmkPs8ncCZ3Q/s960/IMG_3344.JPG

ម្ហូបមួយមុខទៀតដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៅក្នុងខេត្តបាត់ដំបងដែរគឺ បុកទឹកគ្រឿង។ បុកទឹកគ្រឿងដ៏ល្បីរន្ទឺប្រចាំខេត្ត ដែលចម្អិនឡើងដោយផ្សំជាមួយនឹងត្រីស្ងោរឬត្រីឆ្អើរ ប្រហុក ក្រូចឆ្មារ ម្ទេស ត្រប់ពុតលំញង ខ្ទឹមសរឬក្រហមជាដើម ហើយគេនិយមបរិភោគវាជាមួយនឹងបន្លែ និងអន្លក់ជាច្រើនមុខ។ ជាការកត់សម្គាល់ បុកទឹកគ្រឿងរសជាតិដើមអ្នកខេត្តបាត់ដំបងគឺគេមិនដាក់សណ្តែកដីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHqqBrHfS9ZFIGPYMfcSXtS4spcO4iaR2uas8NOKMyrMz8CRpIOT-eQGeqbd26KLhjeCMQKJXjFduCP7e6Tba75FJjkAkQnsv8tQciUxsu25oDL2wZh0t2huSkqZ6nbDkoVAI4qCJWkFeZaEsgxeFnVuz4wlCxc2ISGL4FzXrzjXvXSY8ztm1xj-oMwgQf/s960/image_2024-08-07_08-42-56.png

ក្រៅពីផលិតផលនិងអាហារ ៣មុខខាងលើហើយ ខេត្តបាត់ដំបងក៏មានម្ហូបប្រចាំតំបន់ ល្បីល្បាញរសជាតិឆ្ងាញ់ជាច្រើនទៀតដូចជា ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង បុកល្ហុងបាត់ដំបង សំបកណែមបាត់ដំបងជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅនេះ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រឌិត» ដែលមានន័យថា គឺជាទីក្រុងដែលតំណាងឱ្យវិស័យចំនួន ៧ រួមមាន៖សិប្បកម្ម និងសិល្បៈប្រជាប្រិយ, ការរចនា, ភាពយន្ត, អាហារ, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕