Home Blog Page 933

បើមានគ្រោះមហន្តរាយទូទាំងពិភពលោកកើតឡើង មានតែសត្វទាំងនេះទេដែលអាចរស់រានមានជីវិត!

0

បច្ចុប្បន្នអាកាសធាតុពិភពលោកគឺមានការប្រែប្រួលញឹកញាប់ ទោះជាយ៉ាងណាប្រសិនបើមានគ្រោះមហន្តរាយសកល ដូចជាផលប៉ះពាល់អាចម៍ផ្កាយ ឬការផ្ទុះជំងឺរាតត្បាតធ្ងន់ធ្ងរផ្សេងៗអត្រានៃការបំផ្លាញជីវិតមនុស្ស និងប្រភេទសត្វនៅលើផែនដីគឺមានភាគរយច្រើននៃការបាត់បង់ជីវិត។ នេះបើយោងតាមអ្នកជំនាញ Eleanor Higgs ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេសបានឱ្យដឹងថា នៅពេលដែលពិភពលោកជួបគ្រោះមហន្តរាយមានតែសត្វទាំងនេះប៉ុណ្ណោះ ដែលមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង។ ដូច្នេះសត្វទាំងនោះរួមមាន៖ ខ្លាឃ្មុំទឹក, សត្វកន្លាត, សត្វត្មាត, ត្រីឆ្លាម Greenland និងសត្វភេនឃ្វីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMKBF1D8vfZD1qEiePa94-4I29o7_WbEhmed4oPnDTUl9bBfclcFPn4MrwhhRafzzLQlZWXFk-E3EXRYyZcwEBYnJezpfa7F4fu7WThg6iaj1vJrofZO8DOMfXW3sY1aV0xnNaGQ7_Hn1NZ_mfW9LhaE5weBKjh1PlIP-lbKNwx3cTfAXZZVb43whPuaP/s1200/image_2024-08-07_10-02-33.png

យោងតាម National Geographic ខ្លាឃ្មុំទឹកគឺជាសត្វទីមួយនៅក្នុងបញ្ជីដោយសារពួកវាមានសមត្ថភាពរស់រានមានជីវិតស្ទើរតែគ្រប់មជ្ឈដ្ឋានដ៏អាក្រក់ទាំងអស់របស់ផែនដី។ ហេតុនេះវាជាសត្វដែលពិបាកសម្លាប់បំផុតនៅលើផែនដី សម្រាប់មូលហេតុគឺថាប្រូតេអ៊ីនមួយហៅថា Dsup អាចការពារហ្សែននៅក្នុងកោសិកានីមួយៗរបស់ខ្លាឃ្មុំទឹក ឬ tardigrade ដោយបង្កើតជាខែលតូចមួយប្រឆាំងនឹងភាគល្អិតគ្រោះថ្នាក់។ ចំពោះបញ្ហានេះពួកវាគឺអាចរស់បាននូវកម្រិតខ្ពស់នៃវិទ្យុសកម្មដែលសារពាង្គកាយផ្សេងទៀតភាគច្រើនមិនអាចរស់បានដូចវានោះទេ ដោយអ្នកខ្លះថែមទាំងជឿថាពួកវាអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0-nCZw9KP7qe_8U7NsdN1RldG5NIoBOWSNjjdptNQ6R8oFAx5_RxavZeS3_pocn8iQTQ41Hp4O_3fVBovmKj3nDl4FpvTRCmawn4okXi5nfdM7Ob78Z6FnM1zKo9t3rg6xAgHTK2AJD870rJG8NKNKJlg_E75JFxlebzfDRfh0Pu4lgXx7T_0ETM-Z8_2/s3000/image_2024-08-07_10-07-54.png

ចំពោះសត្វកន្លាតវិញក៏ជាសត្វមានឱកាសរស់រានមានជីវិតខ្ពស់ផងដែរ ប្រសិនបើគ្រោះមហន្តរាយពិភពលោកបន្ទាប់កើតឡើង។ ដោយសារពួកវាធ្លាប់បានរួចរស់ជីវិតពីការប៉ះទង្គិចគ្នារវាងផែនដី និងអាចម៍ផ្កាយ Chicxulub ដែលជាគ្រោះមហន្តរាយដ៏ធំបានបំផ្លាញដាយណូស័រ ដូច្នេះពពួកសត្វនេះក៏កើតជំនាន់ដាយណូស័រដែរ ហើយនៅតែអាចរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នបាន។ រីឯសត្វត្មាតវិញក៏មិនធម្មតាដែរ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយជាសាកល សត្វនេះទំនងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារសត្វផ្សេងៗទៀតបានស្លាប់ ធ្វើឱ្យសត្វត្មាតដែលជាសត្វចូលចិត្តស៊ីសាកសពមានឱកាសរីកចម្រើនថែមទៀត។ ក្រៅពីសត្វទាំងបីខាងលើត្រីឆ្លាម Greenland ក៏ជាសត្វដែលមានអត្រារស់រានមានជីវិតខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho7MgNEU9fxkVPyZfT2QAHmJX3IAq7AiOj3yKhqLj66yYtbwsr7CmE5tuLvvRGzAxItb_OJYZ7m-ly4zQRL4QhpZ_ztAwxq8PKO5-6YamuvgaAMB3Z93b9hGxGfqSt8ZbHeJH0ZaoYrRofjl0jSSGRXvxf3tdNHXTVsxzxOpjk2OI4KhPRcUkWQrT2U-cw/s5715/image_2024-08-07_10-03-59.png

សត្វនេះត្រូវបានគេស្គាល់ថាជាសត្វមានអាយុវែងបំផុតក្នុងលោកដែលពួកវានីមួយៗអាចមានអាយុលើសពី ៤០០ ឆ្នាំទៅទៀតបានរួចរស់ជីវិតទាំងសង្គ្រាមលោក និងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ត្រីឆ្លាមមានវត្តមាននៅលើផែនដីតាំងពីមុនពេលមានដើមឈើ និងមុនពេលភពសៅរ៍កើតឡើងទៅទៀត ដូច្នេះវាពិតជាទំនងណាស់ដែលត្រីឆ្លាម Greenland នឹងរួចផុតពីគ្រោះមហន្តរាយពិភពលោក។ ចំណែកអធិរាជភេនឃ្វីនវិញក៏មិនធម្មតាដែរ ដោយសារពួកវាអាចរស់នៅសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅតំបន់អង់តាក់ទិក រួមទាំងល្បឿនខ្យល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាព -៥០ អង្សារសេ ដោយមិនចាំបាច់ញ៉ាំអាហារ ថែមទាំងអាចរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយនៅលើភពផែនដីផងដែរ ជាហេតុធ្វើឱ្យពួកវាត្រូវបានចាត់ទុកថាមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRhgUVBjgpPd2zZLiJqdHr_ViDa3mfeEirsmCxbS3NdD6aQCvxONzsMzTw3WNszFMzkUzBa0Ibpv6IJyF_QrCAl0IpyLK_Qn_0iHcg5mOoCoAecEb8vzcrgyhQHk0ADoJiAy-rsS4wVF-5NxYjLJtyw2K51TuZgfu8ColrQaBuF36OLpyJM5Ks5dlqJlln/s5311/image_2024-08-07_10-04-46.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWeWb6z20z9PHZOm_drcbb6xVTLmBRo6rla_JdFNHnncdLBLmJ7hiAlphvBZA1FGknwWRhZaP43i7I9GGXx4hNN4ZK-71A9euBliGyjd2Bd-90u-E0qsyXjIPW7OfqQTZFadcC0MssSb9WPuIGxvXXn2-aEKAZO8B_pqZMR0CafUut2SxRZEEiNUJ7qYAz/s3072/image_2024-08-07_10-04-16.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtQ1Xx8d4bFhnyLuVUSYZ6GPWCdG_Ixy0MB7uFvMhsI5pvmEdV-UlUlDj7KmgQiidCj9hnMGUKJ4ZLBMFtP0iOUWj7PK1aDyEV2rQrp9MrhHB1Z6iHZDdwwy3NElXy_-NVeLQyq_tbP29kuhGBCN709pLFzBSjCxBg4mZYXnFVdWiw_fuAMCMkk8VIDO1/s1626/image_2024-08-07_10-05-02.png

ចង់ថតវីដេអូនៅអង្គរវត្ត ដោយប្រើប្រាស់ដ្រូន ត្រូវចំណាយដល់៤លានរៀល

0

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាស ស្នើដល់សាធារណជនដែលចង់ថតរូប ឬវីដេអូផ្សេងៗ ត្រូវសុំសិទ្ធមុនរយៈពេល៥ថ្ងៃទៅ១០ និងតម្រូវឱ្យបង់ប្រាក់ជាមុន។

នៅក្នុងនោះ តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន ដោយរាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

ចំពោះតម្លៃស្នើសុំសិទ្ធថតនេះ តម្លៃធូរថ្លៃបំផុត៣០ដុល្លារសម្រាប់ភ្ញៀវទេសចរជាតិ ដែលចង់ថតភាពយន្តខ្នាតតូច ខណៈតម្លៃថ្លៃបំផុតដល់៥ពាន់ដុល្លារ សម្រាប់ការថតស្ពតពាណិជ្ជកម្មផលិតផលខ្នាតធំ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការថតរូបភាព និងវីដេអូផ្សេងៗ ដោយប្រើប្រាស់ដ្រូន អាជ្ញាធរជាតិអប្សរា តម្រូវឱ្យបង់ប្រាក់រហូតដល់ ១០០០ដុល្លារ ដែលតម្លៃនេះហាក់ត្រូវបានអ្នកផលិតមាតិកាមួយចំនួនសម្តែងការមិនពេញចិត្ត។

តែយ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-pNQ-fcIHT4LE6-p5yeKOuDyWljUz1TEXaMc4txWnVpT8lP5UeD1NvnsKSiKdV4Ew4gBcRB3-E0DoyqgUbDxdZ-AAQU68ixxjL2MnD-ovWl0fwXuOa6DRrqsKABmai7ySwbRI6Rb-0v3fHGjaCnf6vbZO6QzNL-Kzvz58OKONdF1p0vCNi-SM1h2gFNB4/s1024/photo_2024-08-06_18-04-55-1024x722.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAykmvnJPvesFjqXpkAalDLfLWJBLLrDdd_4-Pnz0ssbRDbwu5Y0w9RA77eLIBal1c0dgeg9O-RgedIhdtVRFmM-3ekeWHNXtcCFVDSlR1e4aP38x3SARTU6R3q8Su3GO2U5NWrrvRTMI0rPyoRU-eLaZghjvNrpjM35BEqvGZLHQ2nZT5RR8qCnmyeN_/s1024/photo_2024-08-06_18-04-56-1024x716.jpg

ធម្មតាតែមិនធម្មតា! សូម្បីតែផ្លិត Lisa បង្កប់ពេជ្រ២២គ្រាប់លើឈ្មោះរបស់នាង

0

ថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតពីវិស្សមកាលរបស់នាងនៅក្រៅប្រទេសនៅលើ Instagram ជាមួយនឹងរូបថតដ៏គួរឱ្យស្រឡាញ់នៃរដូវក្តៅរបស់នាងនៅក្រោមព្រះអាទិត្យ។ សំលៀកបំពាក់ដែល Lisa ស្លៀកដើរលេងនេះគឺជាម៉ាកយីហោ Louis Vuitton ដោយកាន់ផ្លិតពណ៌លឿងគួរឱ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguA9bPQZgTWgbB_w7SblEiLFOO5CXWTeMWuZwxH3s83xGf4i68YHItzSrxOntivZv6EIgtr1MlRyDjOntBh_F_DGAt7aJeDJqY8JvAyZQCQdhxu_WIlGcbCs6qaEmg6_dqfEW8-QelrupJNvGNTskAKXZkWWxO-52k4pjD5UCj20lg7tjbpE-AWPnvhEEp/s1440/image_2024-08-06_11-46-10%20(2).png

អ្នកគាំទ្របានកត់សម្គាល់ឃើញថា ផ្លិតដ៏គួរឱ្យភ្ញាក់ផ្អើលនេះមានឈ្មោះរបស់នាងផ្ទាល់តែម្តង។ ពេជ្រតូចតែងលម្អលើផ្លិតបានដាក់ឈ្មោះថា “Lalisa ”។ការរចនាដើមរបស់ផ្លិត មានពេជ្រ ២២ គ្រាប់ទំហំ ០.៦៧ ការ៉ាត់ បង្កប់នៅផ្នែកម្ខាងនៃផ្លិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblZ2vLlii1TEnwG927Jl9yRrWV7RHKPzWaW9tm5c5t2m6kzsGCImpS8zhpxoDDYqyxP1aGQ5tweYNlZEN2vwPtGcD7RBg9ExulgguwzmRJc7s2IPOM2wGgFV3-GUhDRyRKj5WPh5gT3FDOjtr2JGGXlup3ypyuOFMXUs_DNCUlAW2y6UXp86xLQm5tHjJ/s1548/image_2024-08-06_11-46-12.png

ភាពស្រស់ស្អាតនិងមានភាពទាក់ទាញនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ដឹងអំពីតម្លៃផ្លិតដែលបង្កប់ពេជ្រនេះ។ ពីម៉ាកតូចមួយដែលមានឈ្មោះថា S by Salanitro ដែលជាម៉ាកយីហោ មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ មានការយកចិត្តទុកដាក់លើសិល្បៈរបស់ផ្លិតយ៉ាងខ្លាំង។ ភាគច្រើននៃផ្លិតរបស់ពួកគេចាប់ផ្តើមពីតម្លៃ ៣,៨០០ហ្វ្រង់ស្វីស ជាង៤ពាន់ឡើងទៅ ការរចនារបស់ Lisa គឺ Yellow Citrine Fan មានតម្លៃ ៦.១០លានវ៉ុន ប្រហែល ៤,៤៩០ដុល្លារ។ខណៈពេលដែលវាអាចចាត់ទុកថាមានតម្លៃថ្លៃសម្រាប់ផ្លិតសិល្បៈហត្ថកម្ម និងសម្ភារៈបង្ហាញពីភាពត្រឹមត្រូវនៃតម្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2t7RltChYjSYPlLgl5deDgPO0XRGJqYLudBjcLJgSh2Z_3PB2MWKW5sLlvyExCaaDsjAXxG-Wetujsk8DoVycqK4E5JjXne_bcxTm0eeO3h5ZjpmRIt5KveqmpL07SuDsH6Es5r0rx-v5ZyxCAfAzmzWDJ2He0X4daPMYApiTHq3XEfzIQGpggK037TkQ/s640/image_2024-08-06_11-46-15%20(2).png

វាត្រូវបានធ្វើពីអាលុយមីញ៉ូមជាមួយនឹងម្ជុលទីតាញ៉ូម បោះពុម្ពលើកប្បាស និងសម្ភារៈសរីរាង្គផ្សេងទៀត។ ពេជ្រ ២២ គ្រាប់ ដែលមានតម្លៃថ្លៃបំផុត ០.៦៧ ការ៉ាត់ បង្កប់ក្នុងស៊ុមដោយសារផ្លិតរបស់ Lisa គឺជារបស់ផ្ទាល់ខ្លួន វាប្រហែលជាមានតម្លៃថ្លៃជាងតម្លៃបញ្ជី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWDUkkF3QDp3RyiLpA89mvPEICAjFF8aXH2c2mMsMpL2LPhZhz49PU8BUI8GRWeZkuvx-FBlY78UDTmMIe_O0YdvYSImFVlo-bTRUmddjHx7lKWU2BwLSFMjdf-Ieszh40WtTekc6LVfxt4CYEchQEbsDLDPlIKR3rQQfMcIH_OzpSYogPuZUPgv5f0sn/s640/image_2024-08-06_11-46-15%20(3).png

ក្រុមហ៊ុន ភីភីអេហ្វ យុាំមី មេនូហ្វេកឆឺរីង ឯ.ក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ

0

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារចុះទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃម្ហូបអាហារ ដ៏លេចធ្លោមួយរបស់កម្ពុជា ក្រុមហ៊ុន ក្រុមហ៊ុន ភីភីអេហ្វ យុាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលជាសហគ្រាសកែច្នៃកសិកម្ម និងអាហារ ដែលមានទីតាំងនៅខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យលើស្តង់ដាគុណភាព សុវត្ថិភាព និងអនាម័យ និងបង្ហាញការគាំទ្រដល់ធុរកិច្ចក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRrK0MrFGT6X82RN1iJA3nNo2Auc6_qVVKGax7WnzCfEnYIHAr6JpZo82RuRM-0gMIh5jMb1Hiyl782pOU1slgvXGI61TxxQF9mbappuZHAUvqP-MWTIIiJOiOhXJSSHgInFUdG3RjW0u3GfcdlrjkGP2txRZi749ppJQmWptnZnOymHG5sVm80fvC6YS/s2048/Photo%20(4%20of%2057).jpg

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសម្ហូបអាហារនេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានជំរុញឲ្យសហគ្រាសផលិត ត្រូវរក្សាឱ្យបាននូវស្តង់ដាខ្ពស់នៃគុណភាព សុវត្ថិភាព អនាម័យ និងការច្នៃប្រឌិតនៃផលិតផលម្ហូបអាហារកម្ពុជា ក្នុងគោលបំណងទទួលបានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOWSgkU_mEnaOVTKN-9yk4ENybzy11vdThJ7zrdaLdlArFj8PTvIOl2Uonf_lBbqAd1O9Dub89jTiW11SSkqhRkTQaGv_CujuXKnzxMy0vpMlmU7KlIHqeFqfeAPUnw3aoVh2VDGhLrGofhtFTPneQshP8VY5Dxb353vPr0HWOnq_npcwQvBaA2gnhhHy_/s7008/HAK03864.jpg

លោក ហែម វណ្ណឌី បន្តថា ក្រសួងលើកទឹកចិត្តឱ្យសហគ្រាសក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ដោយការផលិតម្ហូបប្រពៃណីខ្មែរ និងផលិតផលផ្សេងៗទៀត ដែលបំពេញតាមតម្រូវការ ដែលផ្តោតកាន់តែខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjfaF4FVxzEObaHoataiT27VOO64uNHCW1kp81K_sdl_2xRlC_HDDAXF5sqYq2dMRvXrJVQvOPwgTuE-mVHM8Bi2lEvpJzd3v5dIWBUd2HS0I1b2aEzBKw0AGnevH_xJDp6QYtv8Ii_b120i-_eFuaN33Zaz0nNAhFXDKad0ObvnOuvQ8m7rd5i4laIFwS/s7008/HAK03895.jpg

លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានគូសបញ្ជាក់ថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណីអាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើម ពីកសិករក្នុងស្រុក ដើម្បីរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ និងសហគមន៍របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWp75TqFQqBdUmfz08TM7nrc83w1VFE_s9Nra_4UwL2EQtJLiP9XPUdIEraatn1LW8HhfFFd1sApvqs3AooBIWk1v_h-UKyWcl9Xnq_vzzK0Mw5GKluWzNcAirOShC0fKjzqH6e87gqKUSZdI8mcv28DlPCdfwxd9WfNmKJZ_QFebQz2TxLJn3az4y17kS/s7008/HAK03783.jpg

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វ យុាំមី មេនូហ្វេកឆឺរីង ឯ.ក បានលើកឡើងដែរថា សហគ្រាសរបស់លោកស្រីបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ជាមួយនឹងការធានាបាននូវស្តង់ដាគុណភាព សុវត្ថិភាព និងអនាម័យ ជាចម្បងជូនអតិថិជន ហើយដែលគិតមកដល់ពេលនេះគឺមានការទទួលស្គាល់លើគុណភាព និងទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7L3I4eZZaM5Ee3ghrpibbn9ki8MNfm1ewT97yug8FQhjXL2I6kYGMYuZwgZxFUAEVYoe2hWFP5nt0i6eEDwhiEH3PUJ6I-cBCuD-pMbFCGjrt4EhOqY6L0DiWhrX8EPym4CO_7VpE_pft0XeyT2u-84qqMI-yPEMtEXHfj7EBM1vMJNKFITH0SUTDRX50/s7008/HAK03490.jpg

ក្រុមហ៊ុន ក៏មានគោលបំណងពង្រឹងផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងបង្កើនការនាំចេញទៅក្រៅប្រទេសផងដែរដោយកន្លងមកសហគ្រាសបានទទួលជោគជ័យក្នុងការនាំចេញទៅកាន់ប្រទេសកូរ៉េ និងសង្ឃឹមថា នឹងបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីនៅចុងឆ្នាំនេះជាមួយនឹងគំរូដែល
បានបញ្ជូនទៅសហរដ្ឋអាមេរិក នូវែលសេឡង់ និងប្រទេសដទៃទៀតរួចហើយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5RiU4nw9kw56-W383-vfYuTJyPv33pRt7yzUfgEjYdaZoGsnOGwNyWg0LTwNLNwUw84rIIOEk9pGE3DMB6jMFv2SYPrvPeheUbW11Rb9r2ZqKFVuCVNj5FlfYYjwgPVtiK6VD-UkRaQbk-cw_U6BTv9o_Lg4_LthnXRPnqHuEb6brNr7VHtKRuFz-HeA1/s7008/HAK03672.jpg

លោកស្រី ហ៊ុក ស្រីហួរ បានបន្ថែមថា លោកស្រីបាននាំចេញផលិតផលចំនួន ៥០០គីឡូក្រាម ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយមានបំណងពង្រីកការនាំចេញទៅកាន់ប្រទេសចំនួន៥បន្ថែមទៀត ខណៈបច្ចុប្បន្ននេះ លោកស្រីបាននាំចេញក្រៅផ្លូវការទៅកាន់ប្រទេសចំនួន១០។ បច្ចុប្បន្ននេះសហគ្រាសរបស់លោកស្រីបានផ្តល់នូវផលិតផលជាច្រើនប្រភេទដូចជា៖ បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិឆាបាត់ដំបង ប្រហុកអប់ក្រូចឆ្មារ ប្រហុកអង្គ្រង ប្រហុកខ្ទិះ និងប្រហុកខ្មែរឦសាន
ទំហំ១៥០ក្រាម និង៤០០ក្រាម និងមានប្រភេទសាច់ប្រឡាក់ ដូចជា សាច់គោចំណិត
សាច់គោមូល សា្លបមាន់ម្រេច ឆ្អឹងជំនីជ្រូកប្រឡាក់អំបិលម្ទេស និងមានជាច្រើនទៀត។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjei_r8KIX8g2LBTZyxZxMH7FyMPJdkZinEEUwgyMt0SE5mp8_VYKdpIKyBLZe6F4t5tHCo5wF6XJYR8fU_yJA2KQ_V1vuKrGyoOj9z1qpG7XLlratd8c2loqLIge0xltHcIVZoKeD6CaRjCxoNBkWHFUbptNBwc7-1fGSdN0bo6j4YoV7iuF920PC9aOqY/s7008/HAK03674.jpg

លោកស្រី ហ៊ុក ស្រីហួរ បានបន្ថែមថា នៅថ្ងៃខាងមុខទៀតនោះសហគ្រាសលោកស្រី មានបំណងចង់នាំចេញហហ្មុក របស់ខ្មែរទៅក្រៅប្រទេស សម្រាប់ការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជានំបញ្ចុកខ្មែរ និងគុយទាវខ្មែរ ដោយជំរុញឱ្យមានការទទួលស្គាល់និងគាំទ្រម្ហូបខ្មែរ លើឆាកអន្តរជាតិ ខណៈដែលលោកស្រីកំពុងពិចារណាលើអាហារហាឡាល ដែលទំនងជានឹងបង្ហាញនៅឆ្នាំក្រោយ។ លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០២៣មក លោកស្រីទទួលបានការគាំទ្រខ្លាំង ហើយផលិតផលរបស់លោកស្រីអាចរកបាននៅតាមផ្សារទំនើបតូចធំៗដូចជា អ៊ីអន ម៉ាក្រូ ជីបម៉ុង ឡាកគី និងផ្សារជាច្រើនទៀតជាង៣០០ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodiahttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW_6-owVQYBAlnpBXyA01uhEui0MQnAt4PDH8l4zoC7AedEnDSVs64RsmTGwrmtaNP332l44IpxB8Bjs_jqiGmr7G8MH1Bg94nAN2UXZrTEeinXhIpRBeLdWeRaT-f5i46faUvXkVzw4pfAkb9V0F-da7bJCwGdXUwNCYQFxtlLSBs2M04yjVdYXPCrzLD/s7008/HAK03477.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs1satNt_hXhM5zue_mzByopmMh3JpCS5zPAJXbYz0HDIfo5AkUzhsyjKrEtX1m5GweR0GsuiCfCLp5Ln8RD5NUgb3W3AB-w1DAB0ubVZ20skx0kzRD4rmA5C_335-Icac_v2npEo0PbUEq087wsgtr2jc4TJisOCrvwHvMwYC0MntzY_1I85mksHytab-/s7008/HAK03392.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMxrheEPe_wo8rRiW_djIfHAY4BXA_hKwn5b6xmcVfv80cVadhKoblgy_YQxPI44OhP1-iKhFSBIbsi-hhBsyebdTHOvUsKdAjNIs-Uy7s7w_qABGRDLDNzRcSLcfq0Z2qtN5BD4VbWiAmGNqv51n1hyphenhyphenAstIRRT_VE6U7_3lmO-QipMhIZ-dCPz5GHfvQ8/s7008/HAK03387.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Zw0EUfmSut5EGrwulsCowMymxOFLdsUR4k1TmXEhyphenhyphenyme8Mcut82w8kHgKcrDcv9FMdHLuB5aBdQsNakzWK5WMENcpG16BQkiqQt5kQxTxWpo2xA1j1wgVPK068ejEMbDwigPyotdzTN0kFxqRa6pQ-PdJZw9TP3oC8xucG0erorqNyp4sMY6B-ZUZOq2/s7008/HAK03386.jpg

 

តារាចម្រៀង នាង ដាវីន ប្រតិកម្មខ្លាំងចំពោះតម្លៃថតដែលអាជ្ញាធរជាតិអប្សរាប្រកាស

0

បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសពីការកែសម្រួលនូវលក្ខខណ្ឌដើម្បីភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរបានធ្វើឱ្យមហាជនមានប្រតិកម្មចម្រុះក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នាង ដាវីន ក៏មិនពេញចិត្តចំពោះការដាក់តម្លៃរបស់អាជ្ញាធរអប្សរាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgclDnuEFVKXjN1kDZlb3l2L9UxM7sUXw5qRMc51O3IsLXMZDiKhzsotRtbxLxBX5eJkNIRSYDC54eLEY7m2ttOMcORNca_b-OSFJFs1emlY1-Z3wD_6PmV0NN9XRbwxnQvp-WDFBm6pdz4wBs0GHl-qZ_uhzJhbzlAZksW6Wm1EtW2VSj-uWE4svOX-6iV/s1802/image_2024-08-06_14-30-53.png

នៅលើបណ្តាញសង្គមរបស់ នាង ដាវីន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា «ទៅចង់បានលុយពីការថតហ្នឹងធ្វើស្អី? ហេតុអ្វីចោលអង្ករ ទៅចង់បានអង្កាម? ចុងក្រោយអាចអង្ករក៏អស់ អង្កាមក៏គ្មាន។ ឱ្យគេថតទៅ ថតឱ្យស្អាត ថតឱ្យអស្ចារ្យ ប្រូម៉ូតសេវាកម្មយើង ហៅភ្ញៀវឱ្យមកលេងមក ហើយយើងលក់សំបុត្រ។ hmmm ខំប្រឹងតិចទៀត អាជ្ញាធរអប្សរា»។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ចង់រីកចម្រើន ? ចង់អភិវឌ្ឍន៍ ? ឬក៏ចង់ក្លាយទៅជាប្រទេសដែលគេឮតែឈ្មោះហើយគេមិនចង់មកស្គាល់ ? ឱ! ប្រទេសខ្ញុំអើយ សំបូររឿងដែលមិនគួរកើតមានច្រើនម្ល៉េះ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hsj_fC8jYtE4eNK8vYu2ZEzfYhZSVxw78y8fD4NvJBO52pemFNZoJlACbFDJqBAP4nzoCYBLLtY89-7huWkz6_Vxq3zBhw94K2epbs-us_-vQMNvngocsl6FTXjpILNG26BR1_FtwVGh4GoCVc7hHowE4PNMFkXexOnTjnTJqcRwbBwxD6Vhym_D1h-2/s2048/image_2024-08-06_14-30-55.png

នាង ដាវីន បានបន្ថែមទៀតថា «តម្លៃថតនៅអង្គរវត្តគេគិតថ្លៃពី90$ដល់5000$។ ចង់ប្រាប់ថាបើគេឈប់ទៅលេង គេឈប់ទៅផ្សព្វផ្សាយប្រទេសខ្លួនឯងកុំខឹងគេណា។សូមគិតពិចារណាសាជាថ្មី និយាយតែប៉ុណ្ណឹងទេក្រែងលោប៉ះពាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAj520AmX793G4bd8XLZnXPZXWTjtTA2EjLbkp1b1XhueA4BweUZz2CNBwe0Ibh88zfN2aIBF4dYmzvplBjhxduhiMRQMOhpKg9noqee217U6BP2MzTQMYiiYt4utp92UB0tySMYk7pYNUC7g0KwxEGrZyBuirXNHPk6dMty2gpltwF-ZjtNIfc6FNlkHW/s1443/image_2024-08-06_14-30-56.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរាបានបញ្ចេញតម្លៃសេវាកម្មសាធារណៈប្រភេទសេវាកម្មដែលតម្រូវឱ្យដាក់ពាក្យស្នើសុំនិងត្រូវបង់ប្រាក់ដោយមាន៤ជម្រើសសម្រាប់ទាំងជាតិនិងអន្តរជាតិ។ ក្នុងការប្រកាសនេះការថតដែលមានតម្លៃថ្លៃជាងគឺការថត ស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំ ដែលជម្រើសទី១ គឺមានតម្លៃ៥០០០ដុល្លារក្នុង១ថ្ងៃ និងជម្រើសទី៤ដែលទាបបំផុត១៥០០ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ជាតិជម្រើសទី១ថតស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំគឺមានតម្លៃ២០០០ដុល្លារ និងជម្រើសទី៤ទាបបំផុតគឺ៣០០ដុល្លារក្នុង១ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQQkqgY-7_oo6RUd5yyWSqIfaCoqZIdYdXd8nz6eJuCG-1r8eHH_EPsI_bknyT7C_e_71khZmzkZHuzrQ7Gek0Gn3jXfjUBxkpJPt7dZIwK2xJjw1YlRuoZKoQUHP-PxTsiNtH4X-HPgjuT5k8XViTS8AFWlL_Zi5seoCt9uBWkZvWfnzCdNAL88YMP9f/s1080/image_2024-08-06_14-30-59.png

គួរឱ្យដឹងថា តម្លៃជម្រើសទី១ គឺទីតាំងថតនៅប្រាសាទអង្គរវត្ត និងរាល់ប្រាសាទដទៃទៀត។ ជម្រើសទី២ ទីតាំងថតនៅប្រាសាទបាយ័ន តាព្រហ្ម បន្ទាយស្រី និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី២នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត។ ជម្រើសទី៣ ទីតាំងថតនៅប្រាសាទបាគង ព្រះគោ ភ្នំបាខែង មេបុណ្យខាងកើត ប្រែរូប តាកែវ ខ្លោងទ្វារអង្គរធំ ពិមានអាកាស បាភួន ព្រះលានជល់ដំរី ព្រះលានស្ដេចគម្លង់ ព្រះខ័ន នាគព័ន្ធ ប្រាសាទមេបុណ្យខាងលិច បារាយណ៍ទឹកថ្លា ប្រាសាទបេងមាលា និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី៣នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងប្រាសាទបន្ទាយស្រី។ ជម្រើសទី៤ រាល់ប្រាសាទដទៃទៀត ដែលពុំមានបញ្ជាក់ក្នុងជម្រើសទី១ ទី២ និងទី៣៕

មកស្គាល់អំពីផលិតផលនិងមុខម្ហូបពិសេសៗ ដែលជាអត្តសញ្ញាណនៃខេត្តបាត់ដំបង!

0

បាត់ដំបងគឺជាទឹកដីដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្តុំដោយវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ មានទាំងតំបន់រមណីយដ្ឋាន ទីតាំងប្រវត្តិសាស្រ្តរាប់រយកន្លែង ថែមទាំងជាទីក្រុងទំនើប មានទាំងសួនកម្សាន្ត និងសិប្បកម្មកែច្នៃផ្សេងៗ។ បន្ថែមពីនេះ ក៏នូវមានផលិតផលនិងម្ហូបអាហារជាច្រើន ត្រូវបានគេចាត់ទុកថាអត្តសញ្ញាណរបស់អ្នកបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNSWtnbk1cbmGBCUEiI5K2mRi1cevAm_gFU2wG8T8TinkeXhhMOokmS15sR5yVZuO60vt3c7-ixI6gzapMJ3wR090GmDgBglYgJWZjsqzu7UC5RstEOXkLJZ9R5Vkxm22Aal3LhZXvTT02i7mW2beKGUQ3buImfMsLcyzX3KdSO8kQ9yz3Jp2VadltHPZJ/s1280/image_2024-08-07_08-43-52.png

ផលិតផលមួយ ដែលប្រជាពលរដ្ឋខ្មែរទូទៅស្គាល់យ៉ាងច្បាស់ថាជា អត្តសញ្ញាណខេត្តបាត់ដំបងនោះគឺ ណែមត្រីឬសង្វាក់ត្រី។ ណែមត្រី គឺជាផលិតផលមួយដែលផលិតចេញពីសាច់ត្រីស្រស់លាយជាមួយនឹងគ្រឿងទេសផ្សេងៗ ហើយផ្អប់ទុកឲ្យជូរ ទើបយកមកបរិភោគបាន។ ស្របពេលដែលបច្ចប្បន្ន ណែមបានក្លាយជាអាហារដ៏ពេញនិយមមួយមានលក់នៅទូទាំងប្រទេសកម្ពុជា។ ហើយសម្រាប់អ្នកខេត្តផ្សេងៗដែលបានទៅលេងក្នុងខេត្តបាត់ដំបង គឺតែងតែជាវណែមរបស់អ្នកខេត្តនេះគ្រប់ៗគ្នា ព្រោះល្បីថាមានរសជាតិឆ្ងាញ់ពិសេសខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7FPPEr7HgkKZJvmuf3i1dD3tQKPHNWI-UtTO-f6fOB4xC2AN6lHHgzs8D3fdNET0Qeux1eSMPIeQclbAm69SjDsCyagg4fXGID_uS4eDgJdd3VWAnFltQfODCz4FPb0YQlDm6eE374ugF4RAcPbtox3pcYuJG9HYHqZ3VTiRsQJyB0nrukRZx_b2FHupu/s2048/IMG_3336.JPG

ក្រៅពីណែម បាត់ដំបងក៏នូវមានអាហារប្រចាំតំបន់មួយមុខទៀតត្រូវបានគេស្គាល់ថាជា បុកកន្ទុយហេស។ បុកកន្ទុយហេស គឺជាម្ហូបខ្មែរមួយប្រភេទ មានលាយឡំជាមួយនឹងគ្រឿងផ្សំជាច្រើនមុខ ដោយបុកបញ្ចូលគ្នា អាចនឹងមានរសជាតិហិរតិចៗឬខ្លាំង និងនិយមយកទៅបរិភោគជាមួយនឹងបន្លែឬអន្លក់ផ្សេងៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។ ម្ហូបមួយមុខនេះ ត្រូវបានអ្នកខេត្តបាត់ដំបងគ្រប់ៗរូបចេះចាំអំពីរបៀបធ្វើ រហូតដល់មានអ្នកខេត្តផ្សេងៗយកទៅរៀនធ្វើនិងបរិភោគតាមជាហូរហែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsnIQRxidRwG1jbIIg14mOQRPs8hWJ_xKn04OnKhHVOGh0QoZi0OiT4Q3Jy6mBzDAKmbBWs3sTDJEY-Uz6RvM-SuiyZlSuaBS0P0jS-b582XHnGmQXYV4S2UwEvzNbZAFvHYTdaerwX8S8QEgyyAWq-CRHNXl8gRYehleuzET7mb2BREIMmkPs8ncCZ3Q/s960/IMG_3344.JPG

ម្ហូបមួយមុខទៀតដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៅក្នុងខេត្តបាត់ដំបងដែរគឺ បុកទឹកគ្រឿង។ បុកទឹកគ្រឿងដ៏ល្បីរន្ទឺប្រចាំខេត្ត ដែលចម្អិនឡើងដោយផ្សំជាមួយនឹងត្រីស្ងោរឬត្រីឆ្អើរ ប្រហុក ក្រូចឆ្មារ ម្ទេស ត្រប់ពុតលំញង ខ្ទឹមសរឬក្រហមជាដើម ហើយគេនិយមបរិភោគវាជាមួយនឹងបន្លែ និងអន្លក់ជាច្រើនមុខ។ ជាការកត់សម្គាល់ បុកទឹកគ្រឿងរសជាតិដើមអ្នកខេត្តបាត់ដំបងគឺគេមិនដាក់សណ្តែកដីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHqqBrHfS9ZFIGPYMfcSXtS4spcO4iaR2uas8NOKMyrMz8CRpIOT-eQGeqbd26KLhjeCMQKJXjFduCP7e6Tba75FJjkAkQnsv8tQciUxsu25oDL2wZh0t2huSkqZ6nbDkoVAI4qCJWkFeZaEsgxeFnVuz4wlCxc2ISGL4FzXrzjXvXSY8ztm1xj-oMwgQf/s960/image_2024-08-07_08-42-56.png

ក្រៅពីផលិតផលនិងអាហារ ៣មុខខាងលើហើយ ខេត្តបាត់ដំបងក៏មានម្ហូបប្រចាំតំបន់ ល្បីល្បាញរសជាតិឆ្ងាញ់ជាច្រើនទៀតដូចជា ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង បុកល្ហុងបាត់ដំបង សំបកណែមបាត់ដំបងជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅនេះ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រឌិត» ដែលមានន័យថា គឺជាទីក្រុងដែលតំណាងឱ្យវិស័យចំនួន ៧ រួមមាន៖សិប្បកម្ម និងសិល្បៈប្រជាប្រិយ, ការរចនា, ភាពយន្ត, អាហារ, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

ការធ្វើដំណើរកម្សាន្តជាមួយសត្វចិញ្ចឹមកំពុងពេញនិយមនៅប្រទេសចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការធ្វើដំណើរជាមួយសត្វចិញ្ចឹមកំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិននាពេលបច្ចុប្បន្ន ។ ហេតុនេះ សណ្ឋាគារនានាចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវមកស្នាក់នៅអាចយកសត្វចិញ្ចឹមមកជាមួយបាន ហើយសណ្ឋាគារនឹងផ្តល់សេវាកម្មគ្រប់មុខ ដូចជា ៖ ចំណីសត្វ និងកម្រាលដេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZb9yl5DZa8AtrXcG9nyQSuBer9FTcHb-_XetkV-s8gwxxyjm7qwFQsU8oAC_nXrDi370qRfRsEHzvQiJrGtqoxskITndbwXNpaz9kP_sFknGTLDKEf4FccqRoBbbGkGBxh2GT9ttgPu7EWIwYG98UnGPydJADsOIhIn4Ce6HXqu64Sqp1wLjglctK-YZ7/s1508/image_2024-08-07_08-20-39.png

កំណើនភ្ញៀវទេសចរបានជួយជំរុញដល់អាជីវកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមជាច្រើនផ្នែក ដោយសារភ្ញៀវទេសចរចិនជាច្រើននាក់ចូលចិត្តធ្វើដំណើរជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់របស់ពួកគេ ។ ភ្ញៀវទេសចរចិនទាំងនេះបានរៀបចំគម្រោងធ្វើដំណើរដោយខ្លួនឯង និងទៅស្នាក់នៅសណ្ឋាគារណាផ្តល់សេវាកម្មសម្រាប់សត្វចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRqGvm8mSMoFk4KezmAv13A4xQCnvpC1gk832PgIRiBE9fF_DzrdGcc3nLQ12y2vY_xoZVMlXgR1LkYZnKf-amugTPzZuUcuJcjGQV4Sj_cvE1b6jdhuj8Iv-3PTY09Ck8eYKmC7m4sJcgwqy3SzJ60SKwucxv1y8W9dywMugV-47uYvXgHDkI9NI58xn/s1295/image_2024-08-07_08-20-49.png

សណ្ឋាគារមួយនៅទីក្រុង Suzhou ខេត្ត Jiangsu បានផ្តល់សេវាកម្មបន្ទប់ស្នាក់នៅដល់ភ្ញៀវ ដោយអនុញ្ញាតឱ្យពួកគេអាចយកសត្វចិញ្ចឹមមកជាមួយ ។ ហេតុនេះ ធ្វើឱ្យអតិថិជនកក់បន្ទប់ទាំង៩ របស់សណ្ឋាគារនេះជារៀងរាល់ថ្ងៃ ។ ម្ចាស់សត្វចិញ្ចឹមម្នាក់ឈ្មោះ Hang Zesi និយាយថា នៅពេលដើរកម្សាន្ត ខ្លួនចូលចិត្តស្នាក់នៅសណ្ឋាគារដែលអនុញ្ញាតឱ្យភ្ញៀវយកសត្វចិញ្ចឹមមកជាមួយដែរ ។

ចំណែកឧបករណ៍ផ្តល់ចំណីសត្វដោយស្វ័យប្រវត្តិ ដូចជា ៖ ឧបករណ៍បញ្ចេញទឹក និងប្រអប់ដាក់ខ្សាច់សម្រាប់ឆ្មា បានលក់ដាច់យ៉ាងខ្លាំងនៅប្រទេសចិន ពីព្រោះឧបករណ៍ទាំងនេះអាចផ្តល់ចំណីឱ្យឆ្មាស៊ីពេលម្ចាស់មិននៅផ្ទះ និងត្រូវទុកសត្វក្នុងផ្ទះតែឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7UT9oZD_50muwBrdI5KuuQUr5XIKzrrpwz1z_8XkkLWXqk9dqqIh9A2h-LjbzDonGcCyngkVVNpqQ5pQVHPrQHNNZfmtZNr6S_Qq1qjMNzMl5af3N67bLjNUemlXHl9qiPzNPS2GiVvLcnXqFdsC3a6U_Y7nzXM9C8FdyYw6lqo16o5EdI0OeUiFvgDa/s1200/image_2024-08-07_08-21-00.png

ក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI នៅទីក្រុង Shenzhen ខេត្ត Guangdong បានផលិតកាមេរ៉ាអាចថតការធ្វើចលនារបស់សត្វ ហើយវាមានមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបសត្វចិញ្ចឹមពីចម្ងាយ និងបង្ហោះរូបភាពក្នុងបណ្តាញសង្គមទៀតផង ។ រយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចលក់កាមេរ៉ានេះស្មើទឹកប្រាក់ជាង៧លានយាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ri-MXpBF1THX0NWCikHomu1_lFqgSqAVbMWoZ-4tGhpfpThtGbe_V93bPUhkvYiB_hqrkR3xe7iThvc4cXtRetsqpAxsnCF6rRtTQ39t7mATEN0gIzS_k4AxfEKROlqPRz2dTMaqh9Q3JZIofZcWVKINEa8e2TN-2XcwJLyEN3aKWiy3sgzTUoqJXrhu/s1500/image_2024-08-07_08-21-15.png

Lu Shengbo ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI និយាយថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ការច្នៃប្រឌិតឧបករណ៍ ដើម្បីបំពេញតម្រូវការអ្នកស្រឡាញ់សត្វជាបន្តបន្ទាប់ ។ ហេតុនេះ វាធ្វើឱ្យក្រុមហ៊ុនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeyvnFwPPbwHpKXbTqz6ItB8dUjYvN32vpcbgg02QLO24k0cbQYE0jhwUPOUvsL5ElKucQrZu1v_PhB8rFoGCZN-PjvYuXynvWDetha_ee0In1F10qFo9lSDSMCcdSVnPMFcJPKgGoEjxJcT9BYq4R0Cgk-ohcWjKja0T-KlwZKqoDMPjtQW5GlfMj8UC/s1500/image_2024-08-07_08-23-21.png

យោងតាមរបាយការណ៍ស្តីពីឧស្សាហកម្មសត្វចិញ្ចឹមរបស់ប្រទេសចិន ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បញ្ជាក់ថា ទីផ្សារលក់ឧបករណ៍ និងសេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម គឺស្មើទឹកប្រាក់២៧ម៉ឺនលានយាន់ ។ នៅឆ្នាំ២០២៦ ទឹកប្រាក់នឹងកើនឡើងរហូតដល់ជាង៣៦ម៉ឺនលានយាន់ ៕

ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

0

កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តដ៏ស្អាត ឆ្លាត និងទំនើបលើសគេក្នុងទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា។ តើអតិថិជនទាំងអស់បានដឹងឬទេថារថយន្ត Ford Territory Dark Edition មានលក្ខណៈពិសេសអ្វីខ្លះ តស់យើងមកសង្កេតមើលបច្ចេកវិទ្យាទំនើបៗទាំងអស់គ្នា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8UwnAs552g5gR6Fh3HtEI3ZbnM1yx1y8Aqnci93RFuscAFkEW25wV-Kpxh3HkrFuALjJAw3z5-yTAviDqSrt_gl_c9_ZM6sF2kj2DaZyPV6AwzlpGdIaUs8Z8b00PpojuVEaTNrrbAcQc6tTAhHRxVKgx3apu8Wbi77bblxdcaduIwgq4V_ng60hZszD/s1581/Picture1.jpg

ចំណុចពិសេសទី១ គឺការរចនារបស់រថយន្ត Ford Territory Dark Edition គឺត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ រួមទាំងផ្នែកខាងក្នុងនៃរថយន្ត ក៏ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព បូករួមជាមួយនឹងកៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូចដ៏ប្រណឹត និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដែលបន្ថែមនូវភាពស្ព័រនៃរថយន្តផងដែរ។

ចំណុចពិសេសទី២ សម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត ដែលមុខងារមួយនេះគឺបានផ្តល់នូវផាសុកភាពដល់អតិថិជន។ សម្រាប់មុខងារនេះ អតិថិជន គ្រាន់តែចុចទៅលើប៊ូតុង Lock ចំនួន 3 ដងហើយចុចជាប់រយៈពេល 3 វិនាទីជាការស្រេច!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5esAfA00OLL80YvJz8anbZNh_FDDATR-ZcK_uLuhI_mQiVtczr-PZshIObHQUKgyVXv0EWPRdI8mbFfYrGRu7XOC7JMrEFNRPZRRC3mZRl92slrN4hvHpBiRBm-lJDo7sknsfJrEpVK896pCjUZhh4Ca-EdF1kGdmTAQh847YPdAhF4MQCa8V5EtfQrWL/s1578/Picture2.jpg

ចំណុចពិសេសទី៣ គឺប្រព័ន្ធថយក្រោយតាមគន្លងដើមដោយស្វ័យប្រវត្ត – Reversing ដែលជាប្រព័ន្ធពិសេសមួយសម្រាប់រថយន្ត Ford Territory Dark Edition ។ ប្រព័ន្ធនេះដំណើរក្នុងប្រវែង 50m ចុងក្រោយ ដែលបានបើកបរឆ្លងកាត់ នៅក្នុងល្បឿនក្រោម 15km/h ហើយប្រព័ន្ធនេះនឹងធ្វើការចងចាំគន្លងផ្លូវចាស់ និងថយក្រោយទៅគន្លងចាស់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsvOyn9mgLp6d5ivkmF1RXjoH0CcXbwAR9mbcu9KrRPIZos_f59SgaKkVGq0xG1RIZi0Z759Gb3Y4DYI5uAE8tA45tNECSZ_kZVjioIpAZYp5GZ_ZKeDf-Cqfa3JtsifRJGiGqIqm5yXJP23oqVN6rIjC8zyd6JcmyHTUlFd3BQIGN250aIOdgUfm8uzc4/s1578/Picture3.jpg

ចំណុចពិសេសទី៤ គឺ ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្តនៅពេលធ្លាក់ភ្លៀង Closing Windows Sensors ដែលប្រព័ន្ធនឹងធ្វើដំណើរការនៅពេលដែលមានភ្លៀងធ្លាក់ ហើយម្ចាស់រថយន្តភ្លេចបិទកញ្ចក់រថយន្តរបស់ខ្លួន នោះប្រព័ន្ធនេះនឹងធ្វើការបិទបង្អួច និងដំបូលដោយស្វ័យប្រវត្តទាំងអស់ ដើម្បីបង្ការសម្ភារៈផ្សេងៗដែលរក្សានៅក្នុងរថយន្ត។ ប្រព័ន្ធនឹងចាប់ផ្តើមដំណើរការនៅពេលពន្លត់រថយន្តក្នុងរយៈពេល 15នាទី និងមានសេនសឺចាប់ពីសកម្មភាពទឹកភ្លៀងដែលធ្លាក់មកលើរថយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxBdEYd85ap3uzEfoRnqMhCSolz3d9uEDnj9HBw-1twa0vDAE1xwAnYycaUFVgNImOTqLqz5XR3lgowrz__VftqzeHgh2ZuQyXvaVFbcs4y8EuV4-KlQJh9kgyQNWkxIA9MxEOs5uB4_8C2UAVnGOi9xf3eCrDv86TTPhE7aJ8_wteyWh0gDcQl-qBWv1/s3240/Picture4.jpg
ចំណុចពិសេសទី៥ គឺ អតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch Transmission 7 វគ្គ អេឡិចត្រូនិច E-Shifter ដែលជាប្រអប់លេខពិសេសមួយ ដែលមានតែនៅក្នុងរថយន្តស្ព័រទំនើបតែប៉ុណ្ណោះ ហើយក៏ជាប្រអប់លេខដែលចូលលេខលឿន និងរលូនផងដែរ និងផ្តល់នូវបច្ចេកវិទ្យាមួយគឺ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត បូកជាមួយនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត និងប្រព័ន្ធបូម Independent Suspension ទាំងខាងមុខ និងទាំងខាងក្រោយនៃរថយន្ត ដើម្បីរក្សានូវផាសុកភាពដល់អ្នកប្រើប្រាស់។

ចំណុចពិសេសទី៦ គឺ ប្រព័ន្ធ Drive Modes ដែលមានបំពាក់ក្នុងរថយន្ត Ford Territory Dark Edition រហូតដល់ 4 Modes រួមមាន Normal សម្រាប់ការប្រើប្រាស់បើកបរប្រចាំថ្ងៃ Eco សម្រាប់ ការប្រើប្រាស់ លក្ខណៈសន្សំសំចៃ Sport សម្រាប់ការបើកបរបែបស្ព័រ ដែលផ្តល់នូវសន្ទុះខ្លាំង និង Mountain សម្រាប់ការប្រើប្រាស់លើផ្លូវឧបសគ្គផ្សេងៗ ដែលបង្កភាពងាយស្រួលដល់ការបើកបរក្នុងកាលៈទេសៈផ្សេងៗរបស់អតិថិជនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQx-ZfUYlgP380owsiroPgnW1__g4927X6U0WSPCeFJbRULnwon-NCigzcLO6HQFF7FJvRryaO1HVr-FHpTRg_8uQO4jSndcEuirl8gUhgcSGXkaZ2w3sqVKit8xUsZmLE4OsLRTPSLJELKM4phYVhRt4CNPc7CRiQ1BtoTQRvwu8LTbv10lb5NqX2eF4t/s3240/Picture5.png

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Ford Territory Dark Edition ក៏មានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានផ្តល់នូវទំនុកចិត្តដល់ការបើកបរដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត និងរួមមានប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n_N3t96C-sOdIx7_0rz1K1JJYZZ4dDIKCduVz3FNxNENMvekrm2BImetd8ihthVcFpBJPhT29vXcC3E-xoRJ98Vlg4G67YAiwMivsmJ2ASGB-wbNm65NK19k2pa9AH5fwxzqCtX2CyS8E2TtaFc3mS2SNqjsXwRLvNs8etVfRQKqfnvqhSx5VpU8_x5K/s3240/Picture6.png

រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើស៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Territory Dark Edition សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

តើសមត្ថភាព ប៊ី សុធារី អាចវាយលុក TOP5 MGI2024 បានដែរឬទេ បន្ទាប់ពីឃើញការឆ្លើយសំណួរដោយគ្មានការព្រៀងទុកបែបនេះ?

0

ទស្សនិកជនជ្រាបមកហើយថា ប៊ី សុធារី Miss Grand Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃដោយក្តីរំពឹងថាបវរកញ្ញាកម្ពុជារូបនេះអាចនឹងទទួលបានលទ្ធផលល្អណាមួយនៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ បើតាមការឆ្លើយសំណួររបស់នាងនៅក្នុងកម្មវិធីកម្សាន្តមួយដោយគ្មានការព្រៀងទុកកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ឃឹមទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkat85Yxlt87_zm0Zovz0WNhhNSAkLJ9ofTJoaTCwx6cUMy7sG9G9B3Hs1UfXDWiuynqTtcKZmSOVSbXZ_b_3g2HKCUqq5MlOCEzG_aPyf7YiccVHaUtU4lkCOrPJ1iwYR-gL7fYQ-r9WMCD4GVaihQKe0tKDs17A_F_tO75Z4zVX6sQ2-kMxuJ-42ctW/s2048/image_2024-08-06_11-01-24.png

ក្នុងកម្មវិធី 3Fun ប៊ី សុធារី ទទួលបានសំណួរដោយគ្មានការព្រៀងទុកពីពិធីករ ថា «តើអ្វីទៅជាមេរៀនដ៏សំខាន់ពីសង្គ្រាមដ៏តានតឹងរយៈពេលវែងរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល?»។ សំណួរនេះ ប៊ី សុធារី បានសុំឆ្លើយជាភាសាអង់គ្លេសដោយមានអត្ថន័យជាភាសាខ្មែរថា «យើងបានឃើញរួចហើយថា សង្គ្រាមដ៏ខ្លាំងក្លារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសហាម៉ាសបានសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់និងបំផ្លាញដល់ប្រទេសទាំងពីរ ដូច្នេះហើយរៀនដ៏ធំបំផុតដែលខ្ញុំទទួលបានពីសង្គ្រាមដ៏សាហាវរុំារៃរវាងប្រទេសទាំងពីរនេះគឺជាការបាត់បង់ ប្រទេសទាំងពីរបានបង់បាត់អ្វីៗជាច្រើនរួមមានធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសគឺការបាត់បង់នូវទំនុកចិត្តពីប្រទេសផ្សេងៗទៀត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKw2ywoonu_6AQANfJnv2gElQ64yEhcrQw_AMJVeXtMeaIK-nSjsSkFiEhrj5ZUfGABEvc_a6vaE9vdDiulJ1Bee3xakivDourCbpMfeE_GgkV6MBZC5GHcdv5sl03c8teh2cAxsBErwDuPYns-4WdVHBtKn_Q2xWkrab_-CQXDNm0AW4ber23yqraJ5U/s2048/image_2024-08-06_11-01-25.png

Miss Grand Cambodia 2024 បានលើកឡើងទៀតថា« បើយោងតាមសង្គ្រាមដែលបានកើតឡើងមួយនេះនាងសូមស្នើសុំឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើការពិចារណាអំពីប្រជាជនរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចង់ធ្វើអ្វីមួយព្រោះគ្មានរណាម្នាក់ចង់រស់នៅក្នុងប្រទេសមួយដែលពោរពេញទៅដោយភាពភ័យខ្លាចននិងការអត់ឃ្លាននោះទេ។ គ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងគំនាប អំពើហិង្សានិងសង្គ្រាម។ គ្មាននរណាម្នាក់ដែលត្រូវទទួលរងនៅភាពឈឺចាប់សូម្បីតែអ្នកផ្ទាល់ក៏ដោយ។ ដូច្នេះសូមដោះស្រាយបញ្ហាទាំងអស់ដោយប្រកាន់នូវគោលជំហរមួយដែលនាំឱ្យមានសន្តិភាព ការអាណិតអាសូរនិងប្រែក្លាយឱ្យរឿងទាំងអស់មកប្រសើរល្អវិញដោយពុំចាំបាច់មានការបង្កជម្លោះ។ សម្រាប់ខ្ញុំផ្ទាល់អ្នកដឹកនាំល្អគឺជាឪពុកល្អ ម្តាយល្អនិងជាមនុស្សមួយរូប មូលហេតុដែលនាងខ្ញុំឈរនៅទីនេះគឺដោយសារតែខ្ញុំចង់ក្លាយទៅជាម្ចាស់ជ័យលាភីបន្ទាប់ក្នុងកម្មវិធី Miss Grand International 2024 ហើយក៏ដើម្បីក្លាយជាគំរូដ៏ល្អមួយក្នុងវិស័យនៃការប្រកួតបវរកញ្ញាដ៏អស្ចារ្យសម្រាប់ក្មេងៗវ័យជំនាន់ក្រោយរបស់នាងខ្ញុំនិងដើម្បីធ្វើជាអ្នកដែលផ្តល់តែភាពវិជ្ជមានទោដល់សង្គមរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យប្រទេសរបស់ខ្ញុំក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ សូមអរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wmY-FYYKeuENYu6txdQUvYELPPuEWTLbxMv43I1G2J9TUrJ4Yo2l8LsmMG4fgoZ5Dl2fOF-yCMZtyM7h118EOssHax1z57jPBk3_xUgf16q8tRQrvzpDEEop9TiRd1oIxMG8UKSxw-3eX580s_qlmEoymwxCL7hf9ZGijyYsx5kP24w5Qad0gp-8fa1w/s2048/image_2024-08-06_11-01-26.png

តាមរយៈការផ្តល់ចម្លើយរបស់ ប៊ី សុធារី ធ្វើឱ្យហ្វេនៗបានបញ្ចេញដែរថា « Top5មិនបាន Top10ក៏បានលើកឆាកអន្ដរជាតិ , គាត់ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាយើងពិតមែន ព្រោះគាត់យល់អំពីហ្គេមនេះច្បាស់ top 10 or top5 Miss grand international 2024 ឆ្លើយបានល្អខ្លាំង រួមទាំងមតិយោបល់ជាច្រើនទៀត»៕

ម្ចាស់ជ័យលាភី Miss Grand Vietnam 2024 ទទួលរងការមិនពេញចិត្តច្រើន

0

នៅយប់ថ្ងៃទី៣ សីហា កម្មវិធីប្រកួត Miss Grand Vietnam 2024 បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ វ៉ូឡឺ ឃ្យូអាញ់ ( Vo Le Que Anh) ដោយបេក្ខភាពសរុបមានចំនួន៣៥នាក់។ ម្ចាស់ជ័យលាភីនេះមានអាយុ២៣ឆ្នាំ តំណាងឱ្យខេត្ត ក្វាងណាម (Quang Nam) មានកម្ពស់១.៧២ ម៉ែត្រនិងមានជំនាញទន់ជាច្រើន។ ទោះយ៉ាងណាម្ចាស់មកុដឆ្នាំនេះទទួលរងនូវការមិនពេញចិត្តជាច្រើនពីសំណាកហ្វេនៗអ្នកគាំទ្រវិស័យបវរកញ្ញា ចំណែកឯមួយផ្នែកទៀតក៏ពេញចិត្តការតស៊ូរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFk6GNRC4g20kuIm4CWiH-KsKz4Ghj17hX2v_fDPY0umykgvX5hyphenhyphenoCJ8qXG7SN_598b6qfT_3S0t0qY1voYljOAV018Ohj9ENBH4LnIpBGQslPIz_EBuZf5hXck15p8irQx8Us8c8j0_s5cLg4rWhFEkVFJZfgySDcFiBbbcjyBO9EKwd4dM_bSDy8tjf3/s1529/image_2024-08-06_09-35-33.png

មហាជនជាច្រើនបានគាំទ្រការខិតខំប្រឹងប្រែងរបស់នាងក្នុងការប្រលងសម្រស់។ ទន្ទឹមនឹងនោះ មហាជនជាច្រើនបានគិតថា ជ័យជំនះរបស់នាងមិនគួរឱ្យជឿឡើយបើធៀបនឹងលំដាប់រងទី១ ផាន់ឡេ ហាញង្វៀន (Phan Lê Hạnh Nguyên) ដែលមានចម្លើយយ៉ាងស្ទាត់ជំនាញ និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន។ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ លើវេទិកាសម្រស់ Que Anh មិនស្ថិតនៅក្នុងការទស្សន៍ទាយក្នុងការជាប់ចំណាត់ថ្នាក់កំពូលទេ ខណៈប្រជាប្រិយភាពលំដាប់រងទី១មានសន្ទុះការគាំទ្រក្នុងការក្លាយជាម្ចាស់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpwZhyua_DXaY0lYuMAEYGSmRzh9-C0Qb-EtepuMwvIDBkA9RcBDdP525gMDL-wmN6TUQ9X_t7kchp7zRz29K9L9AgOzbJWC13yGf_E_OJ-nvzwbTw-FTCSkGhjI50mjkctk-JbE2KwX_QgFCLp8J4a9Srghl0DWovTGIxGbOu2jXbSC4nA0NkdbbKrTt_/s1801/image_2024-08-06_09-35-34.png

បើតាមប្រធានគណៈវិនិច្ឆ័យ Ha Kieu Anh បាននិយាយថា Que Anh បានធ្វើឱ្យចៅក្រមចាប់អារម្មណ៍តាំងពីជុំទីមួយនៃការប្រកួត ហើយតាមរយៈសកម្មភាពជាច្រើន បេក្ខនារីរូបនេះមានរូបរាងភ្លឺស្វាង រាងកាយមានតុល្យភាព និងជំនាញភាសាបរទេសល្អ។ ប្រធានការប្រកួតបាននិយាយថា Que Anh បានផ្លាស់ប្តូរជារៀងរាល់ថ្ងៃនៃការប្រកួត ដោយព្យាយាមពង្រឹងជំនាញ និងកាន់តែមានទំនុកចិត្តក្នុងដំណាក់កាលចុងក្រោយ។ ម្ចាស់មកុដនេះមានធាតុផ្សំដែលត្រូវគ្រងមកុដ និងមានលទ្ធភាពជាច្រើនសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLPbrkRxZ4LZSuLBs0Htbjqe7BSLREehgpyVFivKGJHXxUqKsu2YaX-6-LHcniin4wlLjC7TtXUltPnfpIGwcVTFIKMykVyACwdSF0T5w8lX5IY8YEDialLkpQgHvsB0Fr3Rv1ao76OqYm9efzLxeghUaOLbrCpXRXNSDUlvRoxPjgFG3o7e88BjbcMF8P/s1200/image_2024-08-06_09-35-35.png

គួរឱ្យដឹងថា Miss Grand Vietnam 2024 ធំឡើងនៅក្នុងគ្រួសារមួយដែលឪពុកធ្វើការនៅទីភ្នាក់ងាររដ្ឋាភិបាល ហើយម្តាយរបស់នាងគឺជាគ្រូបង្រៀន។ ម្ចាស់ជ័យលាភីរូបនេះបាននិយាយថា ឪពុកម្តាយរបស់នាងបានបង្រៀននាងនូវក្តីមេត្តា និងការតាំងចិត្ត។ គ្រួសាររបស់នាងគឺជាកម្លាំងចិត្តដ៏អស្ចារ្យក្នុងការជួយនាងក្នុងការប្រលងប្រជែងសម្រស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHx2x8mVPB72aTCi8qr9IArQh50mKVayqH3aqEpNpjnusDczEMu1Lk_E2zschZqfWCtsVvZ4eo2iwSLk9sXdQo898MvSjwkATbuDvq2Am4Q1weGJiGHYsaz1EwCTSX-uzUtqy76uSA26MbGFWlHiS4Pm8OYQBXBfaB6JdI_8vMq9nNqD5HZ8w4tP0vOFW_/s1200/image_2024-08-06_09-35-41.png

មុននឹងទទួលបានជ័យលាភីនេះ Que Anh មានបទពិសោធន៍ធ្លាប់ចូលរួមការប្រកួតសម្រស់ជាច្រើនលើក។ នាងបានជាប់ចំណាត់ថ្នាក់លេខ១នៅសកលវិទ្យាល័យ Hue ឆ្នាំ ២០២០ ក្នុងបវរកញ្ញាកំពូលទាំង ៤០ នៃបវរកញ្ញាវៀតណាមឆ្នាំ ២០២០ និងចំណាត់ថ្នាក់លេខ ១ ក្នុងទេសចរណ៍ Da Nang ឆ្នាំ ២០២២។ Que Anh បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាកូរ៉េ និងវប្បធម៌នៅសកលវិទ្យាល័យ Hue។ ភាពស្រស់ស្អាតបានចូលរួមក្នុងការផ្លាស់ប្តូរជាមួយវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ប្រពៃណីកូរ៉េ និងទីក្រុង Hue ក្នុងឆ្នាំ ២០២៣។ នាងមានវិញ្ញាបនបត្រភាសាកូរ៉េ B2 – CEFR មគ្គុទ្ទេសទេសចរណ៍អន្តរជាតិ។

Que Anh បានរ៉េប និងរាំក្នុងវគ្គ Grand Voice ឈានដល់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង ៥។ នាងចង់បន្តសិល្បៈ ជាពិសេសតន្ត្រីទៅថ្ងៃអនាគត។នាងនឹងមានពេលជាងពីរខែដើម្បីត្រៀមខ្លួននិងអនុវត្តជំនាញដើម្បីចូលរួមក្នុងកម្មវិធី Miss Grand International 2024 ដែលប្រព្រឹត្តទៅក្នុង នៅប្រទេសថៃ និងកម្ពុជា នាខែតុលាខាងមុខ៕