កីឡាការិនីជនជាតិអាល់ហ្សេរី Imane Khelif បានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស២០២៤ ក្រោយយកឈ្នះកីឡាការិនីចិន Yang Liu នៅវគ្គផ្តាច់ព្រ័ត្រ។
ការឈ្នះមេដាយមាសនេះ បានធ្វើឱ្យមហាជនរិះគន់ទៅលើរូបនាងជាខ្លាំង ដោយចោទថានាងមិនមែនជាងមនុស្សស្រីទេ មួយដៃៗរបស់នាងធ្ងន់ជាមនុស្សប្រុសទៅទៀត។
លើសពីនេះទៅ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានប្រតិកម្មផងដែរ ដោយគណៈកម្មការអូឡាំពិក មិនគួរណាអនុញ្ញាតឱ្យអត្តពលិកដែលមានលក្ខណៈហ្សែនជាបុរស ប្រកួតជាមួយនឹងអត្តពលិកនារីឡើយ។
ជុំវិញករណីនេះ គណៈកម្មការអូឡាំពិកបានបញ្ជាក់ថា៖” កីឡាការិនីអាល់ហ្សេរី Imane Khelif មានភេទស្រី តែអ្វីដែលចម្លែកនោះ នាងមានផ្ទុកហ្សែនមនុស្សប្រុស ដែលហេតុនេះធ្វើឱ្យនាងមានកាយសម្បទា និងកម្លាំងខ្លាំងជាមនុស្សស្រីធម្មតា”៕










