បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។
នៅក្នុងចំណោម៨នេះ មានមួយកសាងតាំងពី២០០៩ ដែលជាស្ពានអាកាសដំបូងគេនៅកម្ពុជា គឺស្ពានអាកាសក្បាលថ្នល់។
ស្ពានេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC របស់លោកអ្នកឧកញ៉ា ពុង ខៀវសែ។
ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារសហរដ្ឋអាមេរិក។
ស្ពាននេះមានបណ្ដោយ៣០៨ម៉ែត្រ ទទឹង១៤,២ ម៉ែត្រ កំពស់៥,២០ម៉ែត្រ ស្ថិតនៅលើដងមហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលក្បាលថ្នល់ ហើមានទីតាំងស្ថិតក្នុង ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន៕
		
	









