វណ្ណដា បានវិលត្រឡប់មកពីប្រទេសបារាំងវិញដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កីឡាអូឡាំពិកកម្ពុជា ឪពុកម្តាយ ក្រុមការងារ និងហ្វេនៗជាដើម។ ប៉ុន្តែនៅពេលរូបភាពបានលេចឡើងនៅលើបណ្តាញសង្គមក្នុងគ្រាដែល វណ្ណដា មិនបានដោះមួកចេញបានធ្វើឱ្យមានមតិផ្សេងៗរហូតតារាចម្រៀងរូបនេះបានចេញសារសូមអភ័យទោសនូវកំហុសឆ្គងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IVl7uE04-xUGXpJ791PUXdJhjJY4il7us7UAHmSgcNNs88fcN_zJCU0GAh2uAFQZUxPKYsT63L4XWx_H2dH0dx0gtopRrsMqyze1Nv7O_H9zQcNGb83mss6rTDBkVhGPinkuyEWGPlFBZ0VVCX3ymmeiKrX3wV7oB8Isa7f-P47dL81KS1C_TcneCqku/s1280/455200313_1051174659912395_7666889703528009948_n.jpg

នៅព្រឹកថ្ងៃទី១៤ សីហា វណ្ណដា បានមកដល់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបន្ទាប់ពីសាងមុខមាត់ជាតិនៅក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ ក្រៅពីមន្រ្តីជាន់ខ្ពស់ទៅទទួលស្វាគមន៍ដោយផ្ទាល់គឺឪពុកម្តាយ វណ្ណដា ក៏បានទៅទទួលស្វាគមន៍កូនប្រុសយ៉ាងកក់ក្តៅមិនឱ្យកូនប្រុសដឹងមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBzxlaKE7Nbjb9cSojftYXkX2h4gsEFjT8QOJWXUx0KqPIB-_xNq8r0lrwvbevEyeVYfx4KtC0OHMGVr06WgxaGDB0LT7C_teLN4wqJ3ibuKcNJ4ibj38e6sf2oTO_nCJ7Nk4aCANuCDvNncv_s7SVvn0VNh0dX_Wr-BbiG8H37Y73yVKDOLJ-ewgTK_1/s1280/455251022_1051174649912396_8300547020891256256_n.jpg

ទោះយ៉ាងណា បន្ទាប់ពីរូបភាពលេចឡើងនៅលើបណ្តាញសង្គមដែលឃើញ វណ្ណដា មិនបានដោះមួកនោះបានធ្វើឱ្យមតិមួយចំនួនលើកឡើងពីបញ្ហាសុជីវធម៌ក្នុងនាមជាកូនខ្មែរ មិនគួរពាក់មួកបែបនេះនោះទេ។ ក្រោយសកម្មភាពពាក់មួករបស់ខ្លួនមានអ្នកមួយចំនួនតូចមិនពេញចិត្ត វណ្ណដា ក៏បានចេញសារសូមទោសចំពោះកំហុសឆ្គងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FEbF2AiHYjtSIGRvgvYeQEcN02-O3-ob4w3U9SmIS3sDNamXAoIzHJ0ENcylVtq2opOPKVBSX5E1srySICGzr6ySVcjmFJ9wvO34wrcBL9JTLq-BScL73o-d0Dj9nvvbC_aPknE3ijpmV49pJA3N7vMcMNvBTmoOYMCZEamuzH-rzCIiwiB-sp-yuUwy/s1280/photo_2024-08-14_14-21-04%20(2).jpg

តាមរយៈ story វណ្ណដា បានសរសេរថា « Surprised by mom and dad at the airport
សូមទោសប៉ាម៉ាក់ និង លោកពូ រឿងមួកផង ព្រោះពាក់ជាប់ ជិត២០ម៉ោងហើយ ក្មួយសូមអភ័យទោស កំហុសមួយនេះ ហើយអរគុណអ្នកទាំងអស់គ្នាដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងស្វាគមន៍យ៉ាងកក់ក្ដៅ»។ story មួយទៀត វណ្ណដា បានបង្ហាញអារម្មណ៍ដែរថា «គេងស្ទើរហើយ វ៉ាក់អើបង អ្នកកាសែតទៀត ចង់គាំងប្រដាប់គិត..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-acyEvYuYo6WdPoFMrirwEKMb2GqxaKDm5Nph3lZ8s4PZjTdd2EdEBaLZ6_TwbqB5UtepgtgJUH4qwy-3dKBwYo7deb_e373P6wNI5XnvdaLnWowJP__AqRmQZpDreeY1VS-4VqRAj_6PkX46G3ITirN6kHv4ZRPq2FbR3QvWamdHC-GomQ4xecWvybRb/s1280/photo_2024-08-14_14-21-04.jpg

វត្តមានរបស់តារាចម្រៀងរ៉េប វណ្ណដា សម្តែងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជនកម្ពុជាកម្ពុជាមានមោទនភាពយ៉ាងខ្លាំងព្រោះសិល្បករកម្ពុជាបានជួយលើកស្ទួយ លើកតម្កើនជាតិនៅលើអន្តរជាតិ។ ឱកាសមានមិនច្រើននោះទេសម្រាប់សិល្បករកម្ពុជាខណៈលោកជាសិល្បករកម្ពុជាដំបូងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោកទោះបីជាកម្ពុជាមិនទទួលបានមេដាយពីការប្រកួតតែវត្តមាន វណ្ណដា ប្រៀបដូចជាកម្ពុជាបានមេដាយមាសមួយដែរ៕