Home Blog Page 904

លម្អិត! គ្រោះថ្នាក់ចរាចរណ៍នៅត្រាំកក់ ស្លា..ប់មនុស្ស៤នាក់

0

នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរបួសម្នាក់។

ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

មុនកើតហេតុ គេឃើញរថយន្តបានបេីកបរមកពីទិសខាងលិចទៅកេីត លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូ ក្រឡាប់ចូលទឹកប្រឡាយ នៅខាងជេីងផ្លូវ។

សាកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី ចំណែកឯ ជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

“ទិវាសន្តិភាព” ថ្ងៃឈប់សម្រាកថ្មី សម្រាប់ពលរដ្ឋកម្ពុជា

0

យោង​តាម​អនុ​ក្រិ​ត្យ​ដែល​ចុះ​ហត្ថា​លេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​មួយ​អោយ​មន្ត្រីរាជការ និយោជិត និង កម្មករ​បាន​ទទួល​ការ​ឈប់​សម្រាក​រយ​:​ពេល២២ថ្ងៃ​នៅ​ឆ្នាំ​២០២៥​។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQykk61xz02_JhP_gLCfZ_XcMNid2YRFjGXpZwMv6KA-cQDJrY7K-l5LULF-M_tGHZtpnHl-kE030ozFN9on1_PdE7ar0GAICbrQp3th1H9Mi2Lnu2P4nSVAY1THR85TroZwLyL-VdXhQdf6vmVQg4rtFr5xrENZrKEE91bZI3ESw-8Moo5EoP9LmuvkJI/s990/image_2024-08-31_10-32-41%20(2).png

នៅក្នុងចំណោម២២ថ្ងៃនោះ គេឃើញមានថ្ងៃឈប់សម្រាកមួយឈ្មោះថា “ទិវាសន្តិភាព” ដែលទើបតែត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា”ទិវាសន្តិភាព”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoppnY9yWaEsZrEWhQf3UzOnW8SpYglN0jTDciWgdhTon5ndinNBNxu0hOKIofFUXdYlP0H5a_lY5-FLvX92TLiBLN1ZFPzPneIttB9kW6yZu01TYEaErWrp1rXRUry1dU9K0XLt872lwfARac3fF80GfKzwKrAm-HLyeBd5JQScRbXPxdqX89ZNkyFTxG/s1000/image_2024-08-31_10-32-42.png
“ទិវាសន្តិភាព”  ធ្វើឡើងដើម្បីជាការរំលឹកដល់ការសម្រេចបាន បាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht_5X18qsFmLsMmZD8zv0GlCgDSFmYFt8dT3MBjL9IoRWK0z4ON4PbDUhaKJjOeQw0Bwd2RAaIAYW-oRIovrAEnzWtmNW_tv6pm4p688qdvTchOFBTks8ywLG1KV2GmD8YCSCu3FqjnFcJLI1-R-d8V8ayx4F1a0uREblLFCbNlD44ynEz1SBhaq-ZhLAo/s696/image_2024-08-31_10-32-42%20(2).png

លើសពីនេះទៅទៀត ទិវានេះ ក៏ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ច នូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហា ស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិ ភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_ZkzBqk-SGFgB42uuvHkhJ90d9KCmN5bDLo4znQAi3UkiVUSin7iAqwCvO7k0DLNRiPkpME4sqqPBZoq21BdYF8Xhyphenhyphen2EBTAwNm9tlJD50i8i4_rf4cwR2RlRjJVnHSXQb_V6YM_54xBygAPDteVPiX1qTw7XuUmfM4g9_A4sLXYRXt7LJKx6Vpvu8Qqq/s1280/6891eafa6b9ddac72d784d863d5040a0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcWq9Fc4Joq_2QIilq-mIV5s9nEbL63XNowOYii7i1mSx9320XiN4e8Q0NPzM-y3EweVnBO61Sh98-GvPcyvoR5Jj9h1DTu0yWpBkiWXS99aB8wgT1jKBXp4K7_nYWZZhvrO6yWu00B2JRLdFH9GXZ6arJM59ddOXZT1SM8mw1U_wRcZjXodPFPYS8eCd/s1280/ffab4b06f8f5817b74e96e13410fd579.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOI2v3tvIRvXdQEN1RdaMBlNqL_pxCtexWz_EaSEpx2ZMbK7yrK-9XzsShA_CzQtyCnpqOXnL06PtCssBhqJ5thWoZ9qRDMo8W7KkUKpz-WW7xvBMBVKHIig6KzuXrd-6qO8KVo-uFO_DcP4hWYqekYymxlp_4m2ibiYVzdKqhxG3YE35WiJl5Bjt-2CS/s1280/415509995_755426936619318_7786432907425714514_n-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4S5rfs34Y0UcY5YJ6FztWGOzywpa6SXZqs5KD73MLTnZcapc9LgHIO6JN0rnvJP9Zh0gpu8DfBi5hDUHNZQ_p5MDAJ_beyCnr59h_a0bT9hgemGa1IBQ0PEQpaMErrHK5ctndZZSeO_neHG_aJ89XezNpjUq9kABuOVzH0M2xd24dUH8fTyMZhW1sYpJG/s1280/415502475_755426953285983_6214413995636495809_n-1.jpg

ផ្ទុះភាពចម្រូ.ងចម្រា.សពេញប្រទេសចិនហ្វឹកហាត់១២នាក់បានបង្ហាញខ្លួនជាតារាតែ៦នាក់

0

Time Fengjun Entertainment ដែលជាទីភ្នាក់ងាររបស់ចិនដែលនៅពីក្រោយក្រុមក្មេងប្រុសដ៏ពេញនិយម TFboys បានបង្ហាញជាផ្លូវការនូវក្រុម TF Clan ជំនាន់ទី៣ ។ គំរូនេះផ្តោតលើការជ្រើសរើស ការបណ្តុះបណ្តាល និងការបង្ហាញក្រុមយុវវ័យ។ ជំនាន់ទីមួយ TFboys រួមមាន «Golden Boys» Wang Junkai ដ៏ល្បីល្បាញ Wang Yuan និង Yi Yangqianxi ដែលទទួលបានភាពល្បីល្បាញទូទាំងអាស៊ី។

ក្រុមក្មេងជំទង់ T.O.P (Top Of Planet) ត្រូវបានប្រកាសថាជាជំនាន់ទី៣ នៃត្រកូល TF ដែលមានសមាជិក ៦ នាក់គឺ Xia Hang, Su Xinhao, Zhang Ji, Zhang Zheyu, Zhu Zhihan និង Yu Yuhan កាលពីថ្ងៃទី២៦ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYLcSWZOZLWc-iy4vxpJSJILlW8DpTbKATKxK7C-DvIvHyttvhEEHp7u6GZ75vHxo75I7jlfGY1dfT3ldhQ0ORIWtGOTEFgeZ_M71IF6TzK3pfocUWJ7rAYJhE1Anl5QvJFdRjt21pyxslRgMRjf01Lcb3Fa7gbfK8rI7475wEkc1bamEDY8LHGV1b8W-a/s640/image_2024-08-30_13-59-15%20(2).png

ព្រឹត្តិការណ៍ដំបូងរបស់ T.O.P បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៃការកម្សាន្តចិន ដោយប្រធានបទ «TF Gen 3 Debut» បានក្លាយជាការស្វែងរកដ៏ក្តៅគគុកលេខមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស។ គួរកត់សម្គាល់ថា T.O.P បានក្លាយជាប្រធានបទពេញនិយមមួយដោយសារតែការសន្យារបស់ពួកគេថានឹងមិនណាត់ជួប ឬមានទំនាក់ទំនងឯកជនជាមួយអ្នកគាំទ្រ។

ពាក្យសន្យារបស់ក្រុមនេះរួមមានៈ «យើងសន្យាថានឹងមិនធ្វើឱ្យក្តីសុបិនដើមរបស់យើងខកចិត្ត មិនមែនក្បត់ការគាំទ្រអស់ពីចិត្តរបស់ក្រុមហ៊ុន និងការរំពឹងទុក និងការគាំទ្រពីអ្នកគាំទ្ររបស់យើង។ យើងប្តេជ្ញាបន្តនៅជាមួយក្រុមពេញមួយការអភិវឌ្ឍន៍របស់វា។ សមាជិកក្រុមមិនគ្រាន់តែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមាជិកគ្រួសារដ៏សំខាន់ផងដែរ។ យើងសន្យាថានឹងប្រកាន់ខ្ជាប់នូវច្បាប់ដ៏តឹងរ៉ឹងជាមួយខ្លួនយើង និងអ្នកគាំទ្ររបស់យើង រួមទាំងការមិនណាត់ជួប និងគ្មានទំនាក់ទំនងឯកជនជាមួយអ្នកគាំទ្រជិតស្និទ្ធ។ ជាក្រុម “បណ្តុះបណ្តាល” (ដែលអ្នកគាំទ្រគាំទ្រសិក្ខាកាមតាំងពីក្មេង) ការណាត់ជួបត្រូវបានចាត់ទុកថាជាបម្រាមដ៏ធ្ងន់ធ្ងរ។ តារាចម្រៀងជាច្រើនបានមើលឃើញថាអាជីពរបស់ពួកគេធ្លាក់ចុះបន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហា។ ដូច្នេះ ការសន្យារបស់ T.O.P ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីយកឈ្នះលើអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzE-HSEUuTrZAExo3qwXDsYOc7LAr707A8erb6p0ZLcg-RoyZ4q9N6HiVJ6-hYP6rBYcSLYiybQWLRmQOnozAGnTTfcIxfQaaqlojm84GmRxohwkzlAt44xIvkcupePYvUp1PC3ClK1aYtEfEjjAyPCuLYj27snif33WJDnoVmd9CxreqneZrM7uRaf4UV/s640/image_2024-08-30_13-59-15%20(3).png

ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រអព្យាក្រឹត ការសន្យាមិនណាត់ជួបគឺមានភាពចម្រូងចម្រាសដោយសារតែភាពតឹងរ៉ឹងរបស់វា ដែលរារាំងតារាល្បីៗពីភាពឯកជនផ្ទាល់ខ្លួន។ ទីភ្នាក់ងារនេះត្រូវបានគេរិះគន់ចំពោះការធ្វើឱ្យតារាចម្រៀងវ័យក្មេងធ្វើការសន្យាបែបនេះ។លើសពីនេះ Time Entertainment បានប្រឈមមុខនឹងការរិះគន់ចំពោះ “ការបញ្ឆោតតាំងពីដំបូង ” ខណៈដែលសិក្ខាកាមត្រូវបានគេរាយការណ៍ថាបានសន្យាថានឹងមានកន្លែងដំបូងចំនួន ៨ ប៉ុន្តែនៅទីបំផុតមានតែ ៦ ប៉ុណ្ណោះដែលត្រូវបានផ្តល់ឱ្យ។

សិក្ខាកាមម្នាក់ឈ្មោះ Mu Zhicheng បានសម្ដែងការខកចិត្តក្នុងអំឡុងពេលការផ្សាយផ្ទាល់នៅពេលដែលក្រុមចុងក្រោយត្រូវបានប្រកាស។ រូបគេត្រូវបានកាត់ចេញពីកម្មវិធី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបានធ្វើការបកស្រាយពីកាយវិការ និងចលនាបបូរមាត់របស់គេដោយចោទជាសំណួរថាហេតុអ្វីបានជាជ្រើសរើសសមាជិកតែ ៦ នាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXudkDLjQ-7LW9C6olkz1_c6Gsah4Eyn6NJV8p-usNQxxJxRSPoe2ngagIY6Yez5LDwv2P24_h0L1mUpb1UjWV2_dQozZxlO5rK8F7bd4KyJPHj5vhudCmYUAymqN_18_o8VMxuhUOrl-xJC2wcnvJCsakh6SimkHsYRmuUZyI3kS5NEKEbHqPn9SwTVya/s1920/image_2024-08-30_12-12-32.png

Mu Zhicheng ដែលបានហ្វឹកហាត់អស់រយៈពេល ៩ ឆ្នាំនៅ Time Fengjun Entertainment ត្រូវបានគេរាយការណ៍ថាបានធ្វើបាប និងបញ្ឆោតគេតាំងដំបូង។ អ្នកគាំទ្រសិក្ខាកាមដែលមិនបានបង្ហាញខ្លួនដំបូងបានខឹងសម្បារជាខ្លាំង ដោយមានអ្នកគាំទ្រខ្លះដួលសន្លប់ដោយសារយំ ហើយត្រូវការសង្គ្រោះបន្ទាន់។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានភាពចម្រូងចម្រាសគួរឱ្យកត់សម្គាល់នៅលើវេទិការចិនខណៈនៅលើប្រព័ន្ធទិកតុកក្នុងប្រទេសកម្ពុជាក៏បានចាប់អារម្មណ៍រឿងនេះយ៉ាងខ្លាំងដូចគ្នា៕

តិចតាមអត់ទាន់! ស្តាយ៍លេងខ្លួនថ្មីពីរឿងភាគថៃនាងថងឌី ផ្អើលអស់អ្នកលក់អនឡាញខ្មែរ

0

រឿងភាគថៃថ្មី ពីតួឯកស្រីជួរមុខលំដាប់ប្រទេស កញ្ញា Baifern Pimchanok កំពុងតែធ្វើកក្រើកលើវិស័យភាពយន្ត ស្របពេលដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនតាមបណ្តាប្រទេសផ្សេងៗ រួមទាំងវៀតណាម ឡាវ និងកម្ពុជាជាដើម។ យ៉ាងណាមិញ Trending ថ្មីមួយដែលកំពុងតែល្បីល្បាញក្នុងបណ្តាញសង្គមថ្មីៗនេះ គឺការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី នៅក្នុងរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2SYoibAT9W5OlBQK06tj7nU_xcU6bwfh4TrREaUE1INUGc7aS2_fFUgeLGZKIXAIuSBMoj1oRb96Yzn9yVVAd68uHVp9V1rbvTFlvQl1uPOy-CvNq74KbZG9MR5M57MooDXrZjccCs_bEBTS1PuxDYlIew2KS0O5T3UpnESmyjt_6XtZcPGMiuZDdCMBr/s1350/IMG_4414.JPG

រឿងភាគថៃថ្មី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលថ្មីៗនេះ គឺរឿង«ថងប្រាកាយសេដ» ស្របពេលទើបតែបានចាក់ផ្សាយបានប៉ុន្មានភាគដំបូងប៉ុណ្ណោះ តែមានសន្ទុះនៃគាំទ្រយ៉ាងខ្លាំង។ តាមរយៈរឿងនេះ គឺឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់នាងថងឌី ឬ នាងថងប្រាកាយ ដែលសម្តែងដោយកញ្ញា Baifern។ នាងថងឌី ជាក្មេងស្រីជនបទ ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតាំងពីនៅទារក និងបានរស់នៅជាមួយអ៊ំស្រីម្នាក់ ដែលមិនដែលផ្តល់នូវសេចក្តីស្រលាញ់ទៅកាន់នាងសូម្បីតែបន្តិច។ យ៉ាងណាមិញ ខ្សែជីវិតរបស់នាងក៏ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយឆ្លងកាត់មនុស្សប្រុសចំនួន ៩នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyGbZsPjhhxLLr9f9-84-qbD1ynJU8M2dzMYtGaAuG5JqronbPEP2TC8zj-wg6tVhUwvbRU9eYt_hfYzA7dsmOjTxm4NtdetnA9ud6pQeybWrb2v1UWV-EVJFBUtgKZATNY9eU1uubn9KIDh8M2-vRkqbaL-oSF0tH4W-zyMldg4DJ-fb6NfriXpC9Vfr/s2048/IMG_4419.JPG

បើក្រឡេកទៅមើលលើ Trending ថ្មីដែលទទួលបាននូវការពេញនិយមខណៈពេលនេះវិញ គឺជាការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី កាលពីភាគដំបូង ដែលនាងជាក្មេងស្រីរស់នៅតាមជនបទស្លៀកពាក់សាមញ្ញៗ តែក៏បង្ហាញនូវភាពសិចស៊ីបន្តិច ព្រមជាមួយចារិកច្រឡឺមរបស់នាងពីកំណើតផងនោះ ក៏បានទាក់ចិត្តបុរសៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9QmNjzzZIN-LrXyICco5UfaXTgi2IZtRuSgg8pCZhUjk3BDH_VJvT2z5EdZTXppO9mIZkUUxUlnJq_94w8GHPvORx09pk6m3vNgoiW6r_hb50bMYEz-9NkdeOiIa5z_jOc-jpZDfab1JOaXWKtLRzHQ6vo0TeavqPhGIgnpChYlzosrky-Qh5RkXGMXO/s858/Screenshot%202024-08-31%20151649.png

យ៉ាងណាមិញ តាមរយៈការលេងខ្លួន ស្តាយ៍ថ្មីពីរឿងភាគថៃនេះ បានបង្កឲ្យមានមតិវែកញែកព្រោងព្រាតពីសំណាក់មហាជន មានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត ព្រោះថាភាពចម្រូងចម្រាស់ទៅលើវិស័យខ្សែភាពយន្ត រវាងខ្មែរនិងថៃ កាលពីពេលកន្លងទៅនេះ នូវតែមិនទាន់រលត់បាត់នៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXvIc40KJazYZM7iY45jjQy8t3cbvBSDaqJob7HdVhGpk-zJmcP5nvZS1e86IOE4B4-8OZjAG_-vGyk1ai9V6GmmLOPD3u-SduyXRwRC0vnvNwSuy4BorcpbUKg1HYgLkRl_uIC-_sKwwA4KHi6i-6sqVcuC4UIH2uvCxAdckH908m0ojY4ls9XRjWQgnL/s894/Screenshot%202024-08-31%20151728.png

ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា ចូលរួមកម្មវិធីតែមួយអង្គុយឆ្ងាយពីគ្នាដូចមេឃនិងដី

0

ធ្លាប់តែមានភាពស្និតរមួតជាមួយគ្នាពេលនេះ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានរក្សាគម្លាតឆ្ងាយពីគ្នាខ្លាំងស្ទើរតែមិនគួរឱ្យជឿទំនងភាពជាមិត្តក៏លែងមានសម្រាប់អ្នកទាំងពីរដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_dA8XOhipgsHhIbT_wnzOHea5Bg_e6sLiXCTgcpB94CAIsUJIRBp_56f18yMBUrGG-UIhfgds4_W_wS7011uQS-bI4pD5I-cr3uhh2hYlUU4zJvPUOaSPlk1r5vMBewUNu9EIWZ8pptyofWDc-5VN5D4D326j99i5srBWupr-aQdKnbuScXnC0hQWk7e/s2048/image_2024-08-30_11-41-58.png

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកបានចែករំលែកវីដេអូមួយរបស់ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានចូលរួមកម្មវិធីតែមួយប៉ុន្តែគេបានឃើញអ្នកទាំងពីរអង្គុយឆ្ងាយគ្នាខ្លាំងណាស់។ អ្នកមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តាយនូវទំនាក់ទំនងពួកគេព្រោះកន្លងមកមានភាពស្និទ្ធស្នាលដូចគូស្នេហ៍តែនៅទីបំផុតត្រូវបានល្អក់កករផ្តាច់ទំនាក់ទំនងផឹងៗហាក់ដូចជាមិនមានសូម្បីតែពាក្យថាមិត្ត។ អាចនិយាយបានថា នេះជាលើកដំបូងហើយដែលទស្សនិកជនឃើញអ្នកទាំងពីរទៅកម្មវិធីតែមួយបន្ទាប់ពីមានបញ្ហាចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRitRJUlJQVfJ25B6mx2Ud5eHwmuSoMlhvljW4VMKhd5QoTj0pS5vmjdiyMFMJSxwnUCtSKtg1RYveOp9LkmPScHcWTj3g0JCUNPZYeTwSL0CW16UyPDLExbc5htDIOyjrj6Xd1IhoPBHc1ZxuPPiPIgz8pAQLjGReJsoPUZoSCdVn9EcqcZEHwAkBJaPd/s1201/image_2024-08-30_11-42-07.png

ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានសាងប្រជាបិ្រយភាពជាមួយគ្នាតាមរយៈផលិតវីដេអូខ្លីៗអង្គុយក្នុងឡានរហូតអ្នកគាំទ្រថាអ្នកទាំងពីរគឺជាគូស្នេហ៍។ ក្នុងឆ្នាំ២០២០ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទម្លាយរឿងមានកូនជាមួយគ្នាទាំងមិនទាន់ចូលរោងការរហូត សូនិត្តា សុំចិត្តមហាជនកុំឱ្យខឹងស្អប់រូបនាងដោយសារនាងមានជំងឺ ទើបសម្រេចចិត្តពរពោះទាំងមិនទាន់ចូលរោងការ។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេមានភាពរង្គោះរង្គើចុងឆ្នាំ២០២២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGSijjtVIh8Jb5WuIqG7MWeH0g2GFL2tTohfjrkgE0ItqXeiwjab8d6xtSVGrUtfwPwB_PzmNkJ94QiBl4xMHr_twc6JwhnOA-NB_KRULGc40XRwOGgolaA8F7DB9jYybX5mBG5oPzzSXwPefGXrKa8K5CJEN8YFnmnS0vclKpeicZpx6NanzTDHqO-qZg/s1800/image_2024-08-30_11-42-06.png

រឿងដ៏ក្តៅគគុកមួយទៀតគឺបានកើតឡើងកាលពីខែមេសា ឆ្នាំ២០២៣ ក្រោយ ឌី សូនិត្តា និយាយថាមិនស្តាយក្រោយដែលស្ពាយឈ្មោះមេម៉ាយត្រូវមើលថែកូនស្រីតែម្នាក់ឯងធ្វើឱ្យទស្សនិកជនតម្រង់មុខព្រួញជេរ អេឡិច ហ្សូរ៉ា ។ ឃើញដូចនេះ ប្រាសាទ ដាវីន បានចេញមកទម្លាយថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកកូនស្រីរបស់ ឌី សូនិត្តា នឹងចង់ឱ្យ អេឡិច ហ្សូរ៉ា ចេញមកបកស្រាយការពិតព្រោះមិនចង់ឃើញពីភាពសម្តែងបន្តទៀត ។
ឌី សូនិត្តា ក៏ចេញមកបកស្រាយយ៉ាងក្តៅគគុកនឹងព្រមានចាត់វិធានការតាមច្បាប់ចំពោះ ប្រាសាទ ដាវីន ថែមទៀតដែលបរិហាកេរ្តិ៍នាង ខណៈនាងថា អេឡិច ហ្សូរ៉ា មិនត្រូវជាអ្វីនឹងនាង និងកូននាងឡើយ៕

៣ឆ្នាំហើយឃ្លា «មិនមែនជាមនុស្សទេ ប្រសិនបើអ្នកមិនចូលចិត្ត BLACKPINK» ផុសឡើងសាជាថ្មី

0

ថ្មីៗនេះ ក្រុមអ្នកគាំទ្រ K-Pop មួយក្រុមបានចែករំលែកការអត្ថាធិប្បាយរបស់ Kim Young Dae ម្តងទៀតដោយសង្កត់ធ្ងន់ថាសេចក្តីថ្លែងការណ៍នេះនៅតែជាការបំផុសគំនិតហើយឃ្លានោះគឺនិយាយមកជាងបីឆ្នាំហើយអំពីក្រុម BLACKPINK នៅតែបន្តបង្កឱ្យមានការពិភាក្សាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh46XefGsFPXX09Rj73ExijcH94RAJ55sll9LSvMfvtSgxxVv3wQNKCmbCmK4TJhc4jX09m4B6qd013MEzbNmsyQdEzbl27EFKVuTTxyjdhv2Jp8b5ye3keOdTVBeKcfRUHr8DcCjxpguO5ZGAzyCGqt9WlsQ4dyHXaOh1jcTFniNLTe8rW1BsEjfbp-n7m/s600/image_2024-08-29_16-42-44%20(3).png

នៅក្នុងខែកក្កដា ឆ្នាំ២០២១ អ្នករិះគន់តន្រ្តី Kim Young Dae បានបញ្ចេញទស្សនៈរបស់ខ្លួនយ៉ាងចំៗអំពីវត្តមានជាសកលដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុម YG ដោយនិយាយថា «ប្រសិនបើអ្នកមិនចូលចិត្ត BLACKPINK អ្នកមិនមែនជាមនុស្សទេ»។ ដើម្បីពន្យល់ពីទស្សនៈរបស់ខ្លួន Kim Young Dae បាននិយាយថា «ពួកគេមានស្ទីលរឹងមាំ និងរូបភាពដ៏ប្រណីត និងអស្ចារ្យ។ នេះជាហេតុផលមួយដែលធ្វើឱ្យតារាស្រីទាំងនេះក្លាយជាគំរូដែលអ្នកគាំទ្រ K-pop ទូទាំងពិភពលោកស្រលាញ់ចូលចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKB4jerGG7GaIQ0dMY97QAQDCnTGRcDig-FaaEDB2ecIgGuNieB6XnZvngMLoxhsOGCGnWhIEkMCCz1Eh53RNDXxXMo9SenORchMxYAMqGwXOczPyneMeJWdl83HFr4v_0p2pTNDoyGiSl1jRLG2ktV5w1r-0b_q8JOdROI0L0dQMYoDyZ9p4msY0VH9gj/s3277/image_2024-08-31_15-03-07.png

លោកបានបន្ថែមថា «ពួកគេអាចបញ្ចេញនូវអត្ថន័យអាក្រក់ ឬអវិជ្ជមានដោយមានទំនុកចិត្ត ខណៈដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេ ប៉ុន្តែពួកគេនៅតែមានទិដ្ឋភាពគួរឱ្យស្រលាញ់ និងភាពជាស្ត្រីរបស់ពួកគេដដែល។ អ្វីដែលសំខាន់នោះគឺពួកគេជាអ្នកចម្រៀង និងអ្នករាំដែលមានទេពកោសល្យ។ ដោយសារតែពួកគេខ្វះទេពកោសល្យក្នុងវិស័យណាមួយ ទស្សនិកជនអាចស្វែងរកអ្វីដែលចូលចិត្តអំពី BLACKPINK ។ ពួកគេមានចិត្តទូលាយ មានទំនុកចិត្ត គួរឱ្យស្រលាញ់ និងគួរឱ្យស្រលាញ់។ ពួកគេច្រៀង និងរាំបានយ៉ាងល្អ ហើយរូបភាពរបស់ពួកគេគឺឡូយណាស់»។
បន្ទាប់ពីការបញ្ចេញមតិរបស់ Kim Young Dae ត្រូវបានផ្សព្វផ្សាយជាសាធារណៈ សហគមន៍អនឡាញមានប្រតិកម្មចម្រុះ។ ភាគច្រើនយល់ស្របនឹងទស្សនៈរបស់លោកដោយទទួលស្គាល់ថា ខណៈពេលដែលវាពិបាកក្នុងការមិនចូលចិត្ត BLACKPINK វាក៏ពិបាកក្នុងការមិនចូលចិត្តពួកគេ។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះបានរិះគន់ការប្រៀបធៀបទៅនឹងពាក្យ «មិនមែនជាមនុស្ស» ថាជាការបំផ្លើសដោយអ្នករិះគន់តន្ត្រីកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihlufWJXOIdDIcyER-qXQIrMHtU8POg0s1q6_TDLtDocEXnHShe9acdBKXdkn9zBI0nYXJWonu3PLn3-aj6pxcAM3n4uOr6lkVX8PHhETjqhqHqnLw3DTlM-6NJuAy2lsU_saG-8tkmlnG7pigjaDsx-zZ0pM1VLT2MM-RqNCCN_A7iIRPW1ZduwmnJWAa/s1400/image_2024-08-31_15-03-25.png

លើសពីនេះ មតិមួយចំនួនបានចង្អុលបង្ហាញថា កង្វះប្រជាប្រិយភាពរបស់ BLACKPINK អាចបណ្តាលមកពីទំនាក់ទំនងរបស់ពួកគេជាមួយ YG Entertainment ។ ក្រុមហ៊ុនបានប្រឈមមុខនឹងការរិះគន់ចំពោះការមិនគាំទ្រក្រុមនេះឱ្យបានគ្រប់គ្រាន់ ដែលនាំឱ្យមានគម្លាតកាន់តែធំរវាងតារា និងអ្នកគាំទ្ររបស់ពួកគេ។ សកម្មភាពទោលរបស់សមាជិកក៏ត្រូវបានគេរិះគន់ថាមិនសូវល្អដែលនាំឱ្យមានជម្លោះនិងការត្អូញត្អែរយ៉ាងច្រើនដែលសំដៅទៅកាន់ YG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnlMVLlzUb_OfjdJn6jpf2w10amdggQEiJfnGOIwi5NqQi7IFNPJINRNyXYJvnHvR_Q7pxU0nzxWlpt7Hasl9OGSV1SuqLOiH9zoTYHM4tYFiVhT1JF9t4MMuy4OXcC1DVgISwa_yQywZJgJU0jQ7E9dRSnbEoqjC9zyJGpT2u68i3pMxpTNiDSzcdef6/s1600/image_2024-08-31_15-03-59.png

យ៉ាងណាក៏ដោយ វាមិនអាចប្រកែកបានទេដែល BLACKPINK ជំពាក់គុណភាពជោគជ័យជាសាកលរបស់ខ្លួនទៅលើ YG។ ការពិតដែលថាសមាជិកទាំងបួនបន្តនៅជាមួយ YG និងធ្វើការជាក្រុម BLACKPINK បាននាំឱ្យអ្នកគាំទ្រអបអរ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវការត្រឡប់មកវិញរបស់ក្រុមនៅឆ្នាំ២០២៥៕

បទរបស់ វណ្ណដា និង តន់ ច័ន្ទសីម៉ា ទទួលបានការពេញចិត្តពីស្ថាប័ន Miss Universe Laos

0

ថ្មីៗនេះក្នុងដំណើរដែល Miss Universe Laos 2024 និង Mister Universe Laos 2024 បានដល់ទឹកដីកម្ពុជាជាលើកដំបូងបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសនៅពេលបវកញ្ញានិងបុរសឯកឡាវបានគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនិងស្រស់សង្ហានៅមុខព្រះបរមរាជរាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtFjoSLA2iF-DEa554K58q6jJ-I-vGwbIBLgGIjxNBnsMnaYB3Q95296ibQmsnCIaH-1T0VT_1wcLHO3hxv9SB0GKWmy8Z_KaqBsOUQ3OcOgSzZNtJf2bDSs2GB7g_26pVb2CDEicrNuxzUOpNTdShX38agi7FZJmTwylrMxKlRYavwmB5Frc4R_VpUkm/s1068/image_2024-08-30_15-48-39%20(2).png

ជាមួយនឹងការចាប់អារម្មណ៍ការស្លៀកពាក់បែបប្រពៃណីខ្មែររបស់ Phiranya Thipphomvon Miss Universe Laos 2024 និង Kevin Chamonty Mister Universe Laos 2024 ទស្សនិកជនក៏បានចាប់អារម្មណ៍មួយទៀតគឺស្ថាប័ន Miss Universe Laos បានពេញចិត្តបទចម្រៀងរបស់តារារ៉េប វណ្ណដា និង តារាចម្រៀង តន់ ច័ន្ទសីម៉ា យកមកដាក់នៅក្នុងវីដេអូផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMiMLAghFwMVxlPOTtkSUseCQ5CMkmGT2RMvTI4o1zeqffAtDSvYdBx9b7Ji717IX4NRxUiBMko9y6xyp51FvHMtiAMXZI2ObqlsZj27N48CPqJi_7yRxYybVmD3RshcKYXzmCE2vPWl_MCMIMcQR0QGcAwbKwJtf9VD1TcS9FtgzQm69sfX6dGFv1ox_/s1092/image_2024-08-30_15-48-39.png

បទរបស់ វណ្ណដា ដែលត្រូវបានជ្រើសរើសយកមកដាក់ក្នុងវីដេអូរបស់ Miss Universe Laos 2024 និង Mister Universe Laos 2024 គឺជាបទដ៏ល្បីល្បាញទូទាំងអាស៊ីគឺមានចំណងជើងថា «Time To Rise » ខណៈបទ តន់ ច័ន្ទសីម៉ា ដែលខាងស្ថាប័ន Miss Universe Laos យកមកដាក់ក្នុងវីដេអូគឺបទ «CAMBODIAN PRIDE»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLzMZSW5xik6Ahasf8fxK-QvsaiKus8HCzrBvgRA2yFnY8DC97_pgOArCAI2an_P981xaQjCCxRhHVI51MdtqGHHx3zB6kZaCm2bqQotKQ-kVUd5kHFtj4ad_w9taYn_xJDyqxZZb2BEZnr_OGBtwQJZWkiYsaWxI4CFL1xqxkvyGR0GeApL5NjX67ELYP/s1716/image_2024-08-30_15-48-33.png

រយៈពេលចុងក្រោយនេះអ្នកគាំទ្រ បានកត់សម្គាល់ឃើញថាបទរបស់ វណ្ណដា មួយចំនួនកំពុងផ្ទុះយ៉ាងខ្លាំងពីសំណាកប្រជាជនឡាវនិងថៃមានការលេងនៅលើបណ្តាញសង្គមទិកតុកយ៉ាងផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-E2P81J4I_vOlXB08tsbcTexH6e-tw_rSRV_5yCtX7uSZS_DVF1mUHTvhI6sKQ99EQiPIRFHQpGtht_bo8-xBu8_DyqvjZVolMugi6_1fpodLTGTGJg0pwk0P1e3sIDzwGEjv9wDKuJeGP4EssOe0E2jUqqJaJVX4jctWgtCyInGBO-PLkoc9hyU-qb9/s2048/image_2024-08-30_15-48-35.png

គួរបញ្ជាក់ថា អ្នកទាំងពីរបានមកចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីគ្រងមកុដ Miss Universe Cambodia 2024 ដែលប្រព្រឹត្តិកាលពីយប់ថ្ងៃទី ២៩ ខែសីហានេះ ថែមទាំងបានបង្ហាញថាខាងកម្ពុជាគឺបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់ Miss Universe Laos 2024 និង Mister Universe Laos 2024 និងបានសម្តែងក្តីត្រេកអរចំពោះអ្នកនាង ប្រាសាទ ដាវីន ក្នុងការគ្រងមកុដតំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិខាងមុខ។ គួរបន្ថែមឱ្យដឹងទៀតថាក្រៅពីបវរកញ្ញានិងបុរសឯកខាងលើកាលពីខែមីនា ឆ្នាំ២០២៤នេះ បវរកញ្ញាចក្រវាលឡាវ២០២២ កញ្ញា Payengxa Lor ក៏បានមកប្រទេសកម្ពុជាផងដែរ៕

សុភ័ក្រ្ត កុសុម៉ា បោ.កហ្វេនថានៅ Single តែការពិតជិតបានប្តីមុនហ្វេនបាត់

0

ចូលរួមក្នុងកម្មវិធីសម្ភាសន៍មួយហើយប្រាប់ហ្វេនៗថានៅ Single គ្មានអ្នកញ៉ែមិនទាន់បានប៉ុន្មានផងស្រាប់តែតារាស្រី សុភ័ក្រ្ត កុសុម៉ា ជិតក្លាយជាកូនក្រមុំបាត់ទៅហើយ។ ពិធីការិនីនិងជាអ្នកចម្រៀងពូកែវោហាស័ព្ទរូបនេះបានបោកប្រាស់ទំនុកចិត្តហ្វេនៗទាំងការពិតជិតបានប្តីដេកឱបទ្រូង បោកហ្វេនៗចាស់ដៃតែម្តងសូម្បីតែមិត្តភក្តិមួយចំនួនក៏ចាញ់បោក សុភ័ក្ត្រ កុសុម៉ា ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqLof0mF8N3V5VnqulDobgEixZReeMbR2fIfB8Kh4jL2D3sX3pR6-gZ2zmYCOhye-sS_lWcSM5zqrkGxuxK8HCbRgYjn-K4D5Y2yLa-2E6fFd7vP8LxfDhnZme3dtpOmaxAERmATUMODKr1BGv8uKd2lZ6t621l8fo5ZlB_WqhhAbbj8PdMhEOdBIsvld/s2048/457320882_1079615860399159_6636816658298703383_n.jpg

ពិតជារឿងដ៏គួរឱ្យរំភើបភ្ញាក់ផ្អើលអមដោយអារម្មណ៍សប្បាយរីករាយសម្រាប់ហ្វេនៗជាខ្លាំងបន្ទាប់ពីពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី៣០ ខែសីហា ត្រូវបានគូស្នេហ៍សុំរៀបការយ៉ាងរ៉ូមែនទិកបន្លំខ្លួនធ្វើជាអ្នកលើកអាហារលួចបង្កប់ចិញ្ចៀននៅក្នុងចានអមដោយផ្កាកុលាបពណ៌ក្រហមដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZsc77xExEQR4f8WPPrTmpeX_jUI6_Y6qa6ww7nr5Mycdy_oWYzN8u27u5Qj8lFq6SlQpl2KX2GtRW0VyGUyCgq6HqBffEZu_WmEHvXqPgcdXnQ9kN2epj7eLqxTpM7AuDT-a985TtMIbXAoqY6CZnxOFKbhtlJcydPEJWFniIYuVWcgdxtmr9F240d3-/s2048/image_2024-08-31_09-10-23.png

ទទួលបានការ surprised ត្រូវបានមនុស្សជាទីស្រលាញ់សុំរៀបការបែបនេះ សុភ័ក្រ្ត កុសុម៉ា រំភើបចិត្តដល់ស្រក់ទឹកភ្នែក ខណៈនាងក៏យល់ព្រមទទួលយកសំណើរៀបការពីមិត្តប្រុសមានការចូលរួមពីមិត្តភក្តិក្នុងចង្កោមសិល្បៈដូចគ្នា។ បន្ទាប់ពីយល់ព្រមរៀបការ សុភ័ក្រ្ត កុសុម៉ា និងអនាគតស្វាមី រួមទាំងមិត្តភក្តិដែលទៅញុំាអាហារជាមួយគ្នាបានបន្តទៅកាន់កម្មវិធីមួយតង់ទៀត ខណៈតារាល្បីៗ Influencer មានទំនាក់ទំនងជិតស្និទ្ធជាមួយពិធីការិនីរូបនេះបាន surprised មួយតង់ទៀតធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា រំភើបចិត្តលុតជង្គង់ចុះអមដោយទឹកភ្នែកនៃការសប្បាយចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfCQNs5QYU95GZaqDjjR8uK2AlYcVTG43_C00QkmYv4sCCBhg1Etaz22_wrU1a5ywNBmjPtn8JEBPL8TNXdc0dlY0rkUFbqHQsv0yJdFryuA0xUtp0jKYd9y9vMo4flZwMJPFtKah2pBET3RGQwk7UABzx-7Zqgu3L8pp19XWPVW8QAmHMaO-7pqbvETEG/s2048/image_2024-08-31_09-10-24.png

ក្នុងកម្មវិធីតង់ទី២នេះ មានតារាល្បីៗជាច្រើនរូបបានចូលរួមដូចជា ទេព បូព្រឹក្ស មាន សូនីតា, វី យ៉ារ៉ូ ដាវិដ ជីជី នភាល័យ ដាដាវ ចេននីនិងស្វាមី ពេជ្រ សិរីរ័ត្ន រួមទាំងក្រុមគ្រួសារគ្រួសារជាដើម។ លើសពីនេះទៅទៀត លោក ផល្លា គូស្នេហ៍ សុភ័ក្រ្ត កុសុម៉ា បានថតវីដេអូក្លិបមួយនិយាយពីទំហំចិត្តនៃក្តីស្រលាញ់ចំពោះតារាស្រីរូបនេះខណៈអ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ២០១៧ និងបានបង្ហាញនៅលើបណ្តាញសង្គមថាបានភ្ជាប់ពាក្យនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្នើសុំការរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJN1SCliJ_i2Ufz_lRD_DELGx5Xl-JEKbQkij3z5qffa0IAYrPdxs1cSx5EX-7CcQ35gmY6qxd4LZX4Aa3eTGgueL4Z_PDbUgvnAwkPG6hPtJqSieXTcCUxvixs_YA3TRPnhKqXxEteFckJbrFhfrrCVpXcuFqBFUWPKLwEesdK179Aj4M2v_VfCaLRrA/s2048/image_2024-08-31_09-10-27%20(2).png

ដំណឹងដែល សុភ័ក្ត្រ កុសុម៉ា ជិតក្លាយជាកូនក្រមុំមានប្តីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលផ្ទុះយ៉ាងខ្លាំងពេញបណ្តាញសង្គមមានការចែករំលែករាប់ម៉ឺននាក់ និងមានការទស្សនារាប់លានដង។ ហ្វេនៗជាច្រើនបានចូលរួមសម្តែងក្តីអបអរចំពោះនាង និងបាននិយាយចំអន់ថាបោកហ្វេនៗបានសម្រេច ប្រាប់ថានៅ Single គ្មានអ្នកយក តែការពិតមានស្នេហា Private បានប្តីមុនហ្វេនៗបាត់។ អ្នកក្នុងអាជីពសិល្បៈជាច្រើនរូបទៀតក៏បានចូលរួមអបអរសាទរ ដំណឹងរៀបការរបស់ សុភ័ក្ត្រ កុសុម៉ា ផងដែរ៕

ក្តៅៗ! ស្នងការខេត្តកំពត ផ្តល់រង្វាន់១លានរៀល បើរកបុគ្គលម្នាក់នេះឃើញ

0

ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសស្វែងរកបុគ្គលម្នាក់ ដែលបានឈរបត់ជើងតូចនៅក្បែររូបសំណាកសេះសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHHIfIjy43y1p-jKKham0tep09lZAvAKFcW8SIH6Erd33Q2FYHY6ZU2lR8kwGIut6XgIb0p1Gzp5ujUWESNq8Tj1kCi5f-lg8eYJlP7b2wGRjHrY-sn8nB_ASBMvaIMBZq20FdP5LmLHvgh7RMqmO7L-e4wA5VIfkjJmAOTknImaN1J0UnobmQwDxfI2N/s1280/457315928_814636624166459_8860211864347814873_n.jpg
តាមរយៈគេហទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានលើកឡើងថា៖”នេះជាទង្វើរអសីលធម៏ជាទីបំផុត ខ្ញុំនិងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនិងជូនថវិការចំនួន ១ លានរៀល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxUfA96PDJvtS21y3vRSjih4vwfhDDqDL4tgVQqVeZ5QAA3uLd0js6QYLLPwCIQGRgfKNTHN3y2nwfkTgxHWtPLw7SyP281J2vL-l4LbWhfRJVpksizMpRlPWL58bJNFwYoDTrix24XVbP7ylOjvXl9c3K2Bt50Rw6pkTLz3Ge0bwJR_xuKquICHiLkwR/s894/Screenshot%202024-08-31%20143155.png

គួរបញ្ជាក់ថា រូបសំណាក សេះសមុទ្របាញ់ទឹក ក្នុងខេត្តកំពត មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់ ជាទីកន្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន មិនថាភ្ញៀវជាតិ ឬអន្តរជាតិនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYTqDdSCYH4BDRp2rsmI3I1vUZEK8lnxql1mgu-OkyCUz-WnWQVBmheI64k5JvM3pvEgQ3xvAIQnHSAV3K1JOztNlDjivKRpDO0AGyWN9nDNFLuEvynwHm0xJkv_bU_x6BuDn1y5U0AiL3RtNn1D41F4ZUOdWEulklDIistzTM6nqh9yyEu3iOLK8cOuFo/s2048/image_2024-08-31_14-33-56.png

ប្រូម៉ូសិនពិសេសជាមួយនិងការបន្ថែមល្បឿនលឿននិងធំជាងមុនតែតម្លៃនៅដដែលសាកសមសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ!

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំជាងមុនតែតម្លៃនៅដដែលគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ng4OPnZghTJRnWhVTPxNBsCjefu168rxHz8kHMfAwY6Z0xAJaM9VxQvyQwN2nmQACfI2A5-BXh1oQWNsVzaOYMUkHyhAmC_A-tTWAviVlaPqUpsWIyFaQQXsR_jBDjXNMg9u5pEF6LbAHw8H2sHHxRo2VoCIO2D1d_Z5HyVAgBIvDJ_XkKsGF5UigKd4/s1430/Picture1.png

ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿនធំជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រូសារ មើលវីដេអូ ឡាយលក់ផលិតផល សម្រាប់កូនៗសិក្សាឬធ្វើការតាមប្រព័ន្ធអនឡាញនិងលេង Game បានយ៉ាងរលួននិងដោយសេរី។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវម៉ូដឹមWiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖
*** បង់មុន3ខែប្រើបាន3ខែកន្លះ
*** បង់មុន6ខែប្រើបាន8ខែ
*** បង់មុន12ខែប្រើបាន16ខែ
មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖
*** ដបទឹករក្សាកំដៅ
*** នាឡិកាព្យួរជញ្ជាំង
*** មួកសុវត្ថិភាព
*** និងអាវយឺតផងដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOvWT74uTg0An4VZPhwyK4zvbMkBRk3B2KhFgjorjJnhyphenhyphenRGrsQDD9ol24TEwCDw__HRvsAJX8ABoylDE1PdVOhSzpOmYwGYf-2WH6g12O3b8bdEFIDsyCZVcBwPDa3MiVwqbjZPPT1uK4dGQhATYo5drM9vy8NMUpDUfIuUXXdqomWAACTDcYSSy9sR2_X/s1430/Picture2.png

បញ្ជាក់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក!
នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូន Wi-Fi ល្បឿនលឿនធំជាងមុនតម្លៃសមរម្យនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។
ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097
តេលេក្រាមឆានែល https://t.me/Metfone_WiFi