ថ្មីៗនេះក្នុងដំណើរដែល Miss Universe Laos 2024 និង Mister Universe Laos 2024 បានដល់ទឹកដីកម្ពុជាជាលើកដំបូងបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសនៅពេលបវកញ្ញានិងបុរសឯកឡាវបានគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនិងស្រស់សង្ហានៅមុខព្រះបរមរាជរាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtFjoSLA2iF-DEa554K58q6jJ-I-vGwbIBLgGIjxNBnsMnaYB3Q95296ibQmsnCIaH-1T0VT_1wcLHO3hxv9SB0GKWmy8Z_KaqBsOUQ3OcOgSzZNtJf2bDSs2GB7g_26pVb2CDEicrNuxzUOpNTdShX38agi7FZJmTwylrMxKlRYavwmB5Frc4R_VpUkm/s1068/image_2024-08-30_15-48-39%20(2).png

ជាមួយនឹងការចាប់អារម្មណ៍ការស្លៀកពាក់បែបប្រពៃណីខ្មែររបស់ Phiranya Thipphomvon Miss Universe Laos 2024 និង Kevin Chamonty Mister Universe Laos 2024 ទស្សនិកជនក៏បានចាប់អារម្មណ៍មួយទៀតគឺស្ថាប័ន Miss Universe Laos បានពេញចិត្តបទចម្រៀងរបស់តារារ៉េប វណ្ណដា និង តារាចម្រៀង តន់ ច័ន្ទសីម៉ា យកមកដាក់នៅក្នុងវីដេអូផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMiMLAghFwMVxlPOTtkSUseCQ5CMkmGT2RMvTI4o1zeqffAtDSvYdBx9b7Ji717IX4NRxUiBMko9y6xyp51FvHMtiAMXZI2ObqlsZj27N48CPqJi_7yRxYybVmD3RshcKYXzmCE2vPWl_MCMIMcQR0QGcAwbKwJtf9VD1TcS9FtgzQm69sfX6dGFv1ox_/s1092/image_2024-08-30_15-48-39.png

បទរបស់ វណ្ណដា ដែលត្រូវបានជ្រើសរើសយកមកដាក់ក្នុងវីដេអូរបស់ Miss Universe Laos 2024 និង Mister Universe Laos 2024 គឺជាបទដ៏ល្បីល្បាញទូទាំងអាស៊ីគឺមានចំណងជើងថា «Time To Rise » ខណៈបទ តន់ ច័ន្ទសីម៉ា ដែលខាងស្ថាប័ន Miss Universe Laos យកមកដាក់ក្នុងវីដេអូគឺបទ «CAMBODIAN PRIDE»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLzMZSW5xik6Ahasf8fxK-QvsaiKus8HCzrBvgRA2yFnY8DC97_pgOArCAI2an_P981xaQjCCxRhHVI51MdtqGHHx3zB6kZaCm2bqQotKQ-kVUd5kHFtj4ad_w9taYn_xJDyqxZZb2BEZnr_OGBtwQJZWkiYsaWxI4CFL1xqxkvyGR0GeApL5NjX67ELYP/s1716/image_2024-08-30_15-48-33.png

រយៈពេលចុងក្រោយនេះអ្នកគាំទ្រ បានកត់សម្គាល់ឃើញថាបទរបស់ វណ្ណដា មួយចំនួនកំពុងផ្ទុះយ៉ាងខ្លាំងពីសំណាកប្រជាជនឡាវនិងថៃមានការលេងនៅលើបណ្តាញសង្គមទិកតុកយ៉ាងផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-E2P81J4I_vOlXB08tsbcTexH6e-tw_rSRV_5yCtX7uSZS_DVF1mUHTvhI6sKQ99EQiPIRFHQpGtht_bo8-xBu8_DyqvjZVolMugi6_1fpodLTGTGJg0pwk0P1e3sIDzwGEjv9wDKuJeGP4EssOe0E2jUqqJaJVX4jctWgtCyInGBO-PLkoc9hyU-qb9/s2048/image_2024-08-30_15-48-35.png

គួរបញ្ជាក់ថា អ្នកទាំងពីរបានមកចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីគ្រងមកុដ Miss Universe Cambodia 2024 ដែលប្រព្រឹត្តិកាលពីយប់ថ្ងៃទី ២៩ ខែសីហានេះ ថែមទាំងបានបង្ហាញថាខាងកម្ពុជាគឺបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់ Miss Universe Laos 2024 និង Mister Universe Laos 2024 និងបានសម្តែងក្តីត្រេកអរចំពោះអ្នកនាង ប្រាសាទ ដាវីន ក្នុងការគ្រងមកុដតំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិខាងមុខ។ គួរបន្ថែមឱ្យដឹងទៀតថាក្រៅពីបវរកញ្ញានិងបុរសឯកខាងលើកាលពីខែមីនា ឆ្នាំ២០២៤នេះ បវរកញ្ញាចក្រវាលឡាវ២០២២ កញ្ញា Payengxa Lor ក៏បានមកប្រទេសកម្ពុជាផងដែរ៕