Home ព័ត៌មានជាតិ លម្អិត! គ្រោះថ្នាក់ចរាចរណ៍នៅត្រាំកក់ ស្លា..ប់មនុស្ស៤នាក់

លម្អិត! គ្រោះថ្នាក់ចរាចរណ៍នៅត្រាំកក់ ស្លា..ប់មនុស្ស៤នាក់

144
0

នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរបួសម្នាក់។

ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

មុនកើតហេតុ គេឃើញរថយន្តបានបេីកបរមកពីទិសខាងលិចទៅកេីត លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូ ក្រឡាប់ចូលទឹកប្រឡាយ នៅខាងជេីងផ្លូវ។

សាកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី ចំណែកឯ ជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕