Home Blog Page 8

ថៃយកលេសថាការដាក់ទូរកុងតឺន័រ និងបន្លាលួសតាមព្រំដែនគឺដើម្បីកាត់បន្ថយជម្លោះ

0

ហេតុផលមិនសមទំនងយ៉ាងម៉េចក៏និយាយចេញមករួចដែរ! ក្រោយកម្ពុជាដឹកនាំទូតអន្តរជាតិមកពីច្រើនប្រទេសទៅពិនិត្យមើលផ្ទាល់លើទីតាំងដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសព័ទ្ធយកដីកម្ពុជានៅតំបន់ថ្មដា អ្នកនាំពាក្យយោធាថៃបែរជាខំបកស្រាយថា ការធ្វើបែបនេះមានចេតនាកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះ មិនមែនជាការរំលោ.ភលើអធិបតេយ្យកម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPPaPsl3n-pz0KxmuecPLC2kIJZvY84S3jfUlLwz_nl2IeDjcO0sldHpSjaZLkFjYwds09P1uS8Ccl-TXO1of3aslak0GPhP3F2M5l2c_q2krfBWNKEGDkE9eFO4JBuu8xKFHT_Fm_TnfkDokKFd_so9WCHF1AitbSenRGPPZxi08LJhc0R9lG0dr2qFdj/s1200/photo_2026-03-30_11-14-43.jpg
យោងតាមការចេញផ្សាយដោយទូរទស្សន៍ប៉ុស្តិ៍លេខ៧ កាលពីថ្ងៃអាទិត្យ ទី២៩ បានលើកឡើងពីការបកស្រាយរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Parach Rattanachaiyapan ដែលបានបញ្ជាក់ថា «លោកពិតជាទទួលបានរបាយការណ៍ព័ត៌មានមកថា កម្ពុជាគឺពិតជាបានដឹកនាំគណៈប្រតិភូអន្តរជាតិ អ្នកការទូត និងតំណាងអង្គការអន្តរជាតិ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលកងទ័ពថៃ បានដាក់ទូកុងតឺន័រ និងបន្លាលួសហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjida0HP8sUbTDqHy_8ydgBMzCj8vk7RWuDN7hyphenhyphen4IaTSE9-zoQi1NQ623-TCgabr5t6YX22TS1jhE628Eo92ycEcWKB5q0ZiaosWCPMzxTxfMbdpgtu2BVb5i74iJelQuJtjQ7ZK2lHBSP9PzWDd5yOxYhFGnzec8b_o0o95R0EimTr3hTiSCvYoYBnZcn3/s1000/photo_2026-03-30_11-14-42.jpg
លោកសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធនឹងការដាក់ទូកុងតឺន័រ និងបន្លាលួសនេះ កងទ័ពថៃ គ្រាន់តែដាក់ ដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាតែប៉ុណ្ណោះ ដោយកងទ័ពថៃ មិនមានបំណងរំលោ.ភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ឬមានចេតនាអា.ក្រក់នោះឡើយ»។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះថែមទាំងបាននិយាយចោ.ទប្រកាន់មកកាន់កម្ពុជាវិញថា អ្វីដែលពួកគេធ្វោះគឺដើម្បីការពារការញុះញង់បន្ថែមទៀត និងកាត់បន្ថយលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធានៃភាគីទាំងពីរ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយមិនចាំបាច់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC09XX7t1I8suokOnMjDod_tCzOw-F4WSU2_ay9X666kQq0YBwvvQvnjJV0tC3OkbcQZ3wRZb94pWhyphenhypheni_nQ1xvPBXh_GHn_K0S_9ltUeaXDMwvIVYaqojlIyTj-4GpujZslCj18MCEQZPDoFDaWgLnrGCvFLmnwXr0US5GYHNJGgH7eErcRsFY21rn1cBT/s1280/photo_2026-03-30_11-14-43%20(2).jpg

គួរជម្រាបថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមីនា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និង បន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A4SQHUcR0MnZ04X7FrDN8P83D4itgGg2x3IODWN1CQXkHdBUoKxCPiYZoSef8F7izQXQrkG0j6hNUrxVc06HWju8Q6-lKzrB2mpOcGVX1nOwRwJQirdGYQ3RoGN0BjYPBLALSBaiuSBvP-XJPF_bq7IjH568O0ULKt4lZGAA_mLqL6jUVX3Bp_cO2c-g/s1280/photo_2026-03-30_11-14-43%20(3).jpg

នៅក្នុងដំណើរចុះត្រួតពិនិត្យនោះ កម្ពុជាលើកយកផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិមកបង្ហាញអង្គទូតទាំងអស់ ព្រមទាំងបានរៀបរាប់សព្វគ្រប់អំពីសកម្មភាពរំលោ.ភបំពាន ដណ្ដើមយកទឹកដីរបស់កម្ពុជាពីសំណាក់យោធាថៃក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការណ៍នេះទំនងជាបានធ្វើឲ្យថៃភ័យខ្លួន ខ្លាចអន្តរជាតិដឹងការពិត ទើបបានជាព្យាយាមចេញមកបកស្រាយដើម្បីលាងខ្លួនយកល្អបែបនេះទៅវិញ៕

ពលរដ្ឋអាមេរិកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងគោលនយោបាយដឹកនាំប្រទេសរបស់ Trump

0

ពលរដ្ឋអាមេរិករស់នៅ៥០រដ្ឋ និងនៅក្រៅប្រទេសបានរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំមានអ្នកចូលរួមរាប់លាននាក់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមពាក្យ «No Kings» ដើម្បីប្រឆាំងគោលនយោបាយដឹកនាំប្រទេសរបស់មេដឹកនាំអាមេរិក, មិនគាំទ្រសង្គ្រា.មនៅអ៊ីរ៉ង់ និងការកំណត់គោលនយោបាយតឹងរ៉ឹងសម្រាប់ជនអន្តោប្រវេសន៍ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំលើកទី៣ តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងលើកទី២ កាលពីខែមករា ឆ្នាំ២០២៥ ខណៈមន្ត្រីសេតវិមានថា ពលរដ្ឋទាំងនេះជាក្រុមជ្រុលនិយមប្រឆាំងមេដឹកនាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWEiCFMm0yznLgP6dpLyoFXoTOS6VpOB_QGUx35XBaDb_NfSqq6wnp2rDdpOkUjbctTO75O8b7ehZcXNiXIdFQ_7CuXI0l5S0wbyD4J9Q7OcfxqUJ1ZHrKvE3V8sFyM9ahZTUDwKoppRHMnyf6l6gTGNb0lcKjK_qfYTJq7bYVan5yIQSWETGrz8jMAUXo/s599/photo_2026-03-30_15-56-49%20(2).jpg
កាលពីថ្ងៃទី២៨ ខែមីនា ពលរដ្ឋអាមេរិករាប់លាននាក់នៅទូទាំងប្រទេសបានធ្វើបាតុកម្មទ្រង់ទ្រាយធំលើកទី៣ ក្រោមពាក្យ «No Kings» ដើម្បីប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកដឹកនាំលោកប្រធានាធិបតី Trump ព្រមទាំងប្រឆាំងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់, ការបណ្តេញជនអន្តោប្រវេសន៍ និងការចំណាយប្រចាំថ្ងៃកើនឡើង ដោយអ្នកដឹកនាំការធ្វើបាតុកម្មថា លោក Trump ព្យាយាមដឹកនាំប្រទេសដូចជនផ្តាច់ការ ហើយប្រជាធិបតេយ្យត្រូវតែជារបស់ពលរដ្ឋ មិនមែនជារបស់អ្នកកាន់អំណាចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9SMt_1fbkXaHhCYCj_RnLGicY8tllIgSQTDgx1bboIGfVdw4OdTRvOmkQw6mH8MkA8skTlUWezvOaBDXCxeOO-BkV4ahEe6OKPtjhchyJeVpyzopSQqM8hlk8uLekD7JqcCnti1iEf_B7HeI7kf6Sn9A-8PsNhRJo7VCdHMynl5-u7wsTb7GovhlLxdXY/s1024/photo_2026-03-30_15-56-49%20(3).jpg

នៅទីក្រុងវ៉ាស៊ីនតោន ពលរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំនៅទីតាំងអនុស្សាវរីយ៍ Lincoln និង National Mall ដើម្បីដុតរូបសំណាកលោក Trump និងរូបសំណាកអនុប្រធានាធិបតីអាមេរិក លោក JD Vance ព្រមទាំងទាមទារឱ្យដកចេញពីតំណែង និងចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgeTRwxklWjqQllcVHMy4d7SSyPuQitzYB3S26-LkMkFvv8uLTrD7uJmDmexayChnoO59EVphgdTpAjsml_dM4Pvso9R9R98wxjUOeVRFoopi5pAptZjOiWzXojIFEwH3gFUja8mlpx3QejjPJg6xe4PQ11i5l-MUSVt_7xgJ7arc-0BUWFCdkfARXASDD/s1224/photo_2026-03-30_15-56-49.jpg

ចំណែករដ្ឋមិនីសូដា ក្លាយជាកន្លែងធ្វើបាតុកម្មយ៉ាងធំបន្ទាប់ពីកើតហេតុការណ៍មន្ត្រីអន្តោប្រវេសន៍បាញ់ពលរដ្ឋអាមេរិក២នាក់ស្លាប់កាលពីខែមករា ឆ្នាំ២០២៦ ដោយមានសិល្បករល្បីច្រៀងបទ «Streets of Minneapolis» ដើម្បីប្រឆាំងទង្វើរបស់មន្ត្រីអន្តោប្រវេសន៍ ។ នៅទីក្រុងញូវយ៉កក៏ផ្ទុះបាតុកម្មដែរ ខណៈកាលពីតុលា ពលរដ្ឋនៅទីក្រុងនេះបានមកចូលរួមបាតុកម្មរហូតដល់១សែននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBIxqeOkILZw-TMdUNecFP0yz6bp_rxy4guEdsgSwGUMIQ8-7BV-63wnML79mlfamSSaTn_zFv_CKLqeBlq23XVyX3YhhExIKONcTx9-2PjWTGU3cNKozSYDBeCDeVE3anqxCxIGWO20axqkbGP_tjNSVXP90FedtO64AAhp7SZMgMeshqR76spIay9CJ_/s1100/photo_2026-03-30_15-56-50%20(2).jpg
អ្នកនាំពាក្យសេតវិមានលើកឡើងពីការធ្វើបាតុកម្មនេះថា គឺជាក្រុមជ្រុលនិយមប្រឆាំងលោក Trump ហើយគ្មានអ្នកណាចាប់អារម្មណ៍ទេ ក្រៅពីអ្នកសារព័ត៌មាន ។ លោក Trump ធ្លាប់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា លោកមិនមែនជាស្តេចទេ អ្វីដែលលោកធ្វើ គឺដើម្បីស្តារប្រទេសដែលមានវិបត្តិ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fjy6aik7exTI9MrT43Uw4KPW6KOhfbyHtBuAxiiOC4OYsdA31HglB4_eps0PD1-xsjWnHS0ZxyIarQO9GiZaWbBno_LLTEi1Ugq9T9nxfDf60FQcEAf-OZOzBTD9OUspLuA4Cow_olHd82JLzRObDZtXdoUZgk_KeE_Al-rQuQpThBtSqaq7xi5w52oF/s820/photo_2026-03-30_15-56-50%20(3).jpg

    តាំងពីឡើងកាន់តំណែងនៅសេតវិមានកាលពីខែមករា ឆ្នាំ២០២៥ លោក Trump បានពង្រីកអំណាចរបស់ខ្លួនយ៉ាងទូលំទូលាយតាមរយៈការបញ្ជាផ្សេងៗ រួមមាន ៖ រំលាយភ្នាក់ងាររដ្ឋាភិបាលកណ្តាល, បញ្ជូនកងកម្លាំងទៅកាន់តំបន់ បើទោះមានការជំទាស់ពីអភិបាលរដ្ឋ និងបញ្ជាឱ្យក្រសួងយុត្តិធម៌ចាត់វិធានការកាត់ទោសអ្នកប្រឆាំងនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPz-_aw8N8iaxfj4tWKWhiJrWLdILeawUUARXc_Lmgaka-3Jw1nKV9OsZBYPSiFxpWfpUW2XFhEdIhjZq-K0YXKN5EH9jJ0Bnm481iprBRrc-uvc32MhRp_3yKJSCZXmZonJYTBLIDuKXEO_sblc7PeaMjbUs_UKLKiKv1fk_Qvbn_FXF6_mp-5NUiEqkK/s1280/photo_2026-03-30_15-56-50.jpg

    បាតុកម្មក្រោមពាក្យ «No Kings» កាលពីខែតុលា ឆ្នាំ២០២៥ មានអ្នកចូលរួមរហូតដល់ជិត៧លាននាក់ ខណៈបាតុកម្ម «No Kings» លើកនេះ កើតឡើងនៅតាមទីក្រុងតូច-ធំទាំងអស់ ដោយរដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងរក្សាសណ្តាប់ធ្នាប់ ទោះជាអ្នកដឹកនាំបាតុកម្មថា តវ៉ាដោយអហិង្សាក្តី ។ ពលរដ្ឋអាមេរិករស់នៅប្រទេសនានាក៏ធ្វើបាតុកម្មដែរ ដូចជា ៖ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ដែលកាន់បដាថ្កោលទោសមេដឹកនាំថា ជាជនហ្វាស៊ីស និងឧក្រិដ្ឋជនសង្គ្រាម ៕

អាមេរិកផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ

0

ក្រសួងការបរទេសអាមេរិកបានកំណត់វិធានការថ្មីផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ (Immigrant Visa) ដល់ពលរដ្ឋមកពីប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ ដោយអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនការត្រួតពិនិត្យជនអន្តោប្រវេសន៍ និងបារម្ភអាចក្លាយជាបន្ទុកចំណាយថវិកាផ្នែកប្រព័ន្ធសុខុមាលភាពសាធារណៈរបស់រដ្ឋាភិបាលអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO1Tpgnb8noBFl2oaF7u7EqEifMhFKI4ovxnQpvQIl5gyIGWv0B7bmfP2mxn02Jg5mQtLeUYR1ZtryK153Vs2Zdkv-W-5YPvJMqbZTsAIYISHxnY_jMksCYpV3fTm5hKuwEwDv8xF9x020HQ3RPPm4IZPCHLrrruFC0cyJ2CESbm97k7h8jWrBSEy4VZz7/s1280/photo_2026-03-30_15-45-04.jpg
ការកំណត់វិធានការថ្មីនេះត្រូវបានពិភាក្សាគ្នាតាំងពីដើមឆ្នាំ២០២៦ ក្រោមហេតុផលពលរដ្ឋមកពីប្រទេសចំនួន៧៥ ដែលស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ទទួលបានអត្ថប្រយោជន៍សុខុមាលភាពពីរដ្ឋាភិបាលអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់ថវិកាជាតិ និងពលរដ្ឋអាមេរិកដែលបង់ពន្ធជូនរដ្ឋ ។ ហេតុនេះ អាមេរិកចាំបាច់ត្រូវតែមានវិធានការគ្រប់គ្រងការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ពលរដ្ឋមកពីប្រទេសទាំងនេះយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6IIGBrH7kYRIt_49alLpJK4Zi-ZgylLSrMgKF5NHo4pZhcHd31KTRc3sCdusFkqAThhlTa6tRDMwCR4PsNydxCc4ufjhwpdM_mpUXbSP7_2v670ul5P-8U_bwmzP9CTiBUrZuS_EACjzlyHlIYqTRqtRNgNoGxZ3lhJC3zb8pbD_EBtimOzglPYPWxL0/s1200/photo_2026-03-30_15-45-03%20(2).jpg
ទោះយ៉ាងណា ពលរដ្ឋប្រទេសទាំង៧៥ នៅតែអាចដាក់ពាក្យស្នើសុំទិដ្ឋាការ និងចូលសម្ភាសន៍តាមធម្មតា ប៉ុន្តែក្នុងអំឡុងពេលអាមេរិកផ្អាកការចេញទិដ្ឋាការអន្តោប្រវេសន៍នេះ គឺនឹងគ្មានការអនុម័ត ឬចេញទិដ្ឋាការអន្តោប្រវេសន៍ឱ្យអ្នកដាក់ពាក្យមកពីប្រទេសទាំងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizFaztONbjFJlAh0GLbEKQ7LDiUK8YH8vaz8OvSFL692LczLJpcGUsXsoLf8pgkdrHQ4jBpMwn6GSUw05IvK2Dn7_XYDjyXUMsYY2fq2_waEn_7N0Rzrr9QqL_Sq7_9uo5d2ixAQoz1ChtSpb_KAtf35ehviipw9_5TQaS0upDc4H3B0jWTwCCMKINAuVU/s760/photo_2026-03-30_15-45-03%20(3).jpg

ជាមួយគ្នានេះ ក៏លើកលែងសម្រាប់ករណីមួយចំនួន ដូចជា ៖ អ្នកមានសញ្ជាតិ២ និងកាន់លិខិតឆ្លងដែនមកពីប្រទេសផ្សេងដែលមិនស្ថិតក្នុងបញ្ជីប្រទេសទាំង៧៥ រួមទាំងកុមារដែលក្រុមគ្រួសារអាមេរិកកំពុងតែរៀបចំឯកសារសុំចិញ្ចឹមជាកូនធម៌ គឺនឹងមានការពិចារណាពិសេស ដើម្បីផលប្រយោជន៍ជាតិក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjosPj-jNMEAiMdUTZlG_3oAU6gbvpndEEql-paINuGFmAL1OJyTRcq7wy15Ky1MKCRJxX6-kTeRTxQaFkoNLQdEgXC9Kbvrx9JhyphenhyphenMSXhLG0dV0H7dl0XJUXyfRgHSDeWN1bOiy9J-TEyOqPw17UcmghwsOZdo3l78B-Dc4eG97oT7dpkAovWqgK3dGW3BZ/s1280/photo_2026-03-30_15-45-03.jpg
សេចក្តីប្រកាសផ្អាកផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេស៧៥ គឺជាការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិកដែលផ្តោតលើការគ្រប់គ្រងហានិភ័យសេដ្ឋកិច្ច និងសង្គមកាន់តែតឹងរ៉ឹង ស្របពេលបំណុលសាធារណៈ និងឱនភាពថវិកានៅតែជាបញ្ហាគោលនយោបាយសំខាន់ៗថ្នាក់ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQMNeTTjKWIHYnfTF_uAMtr5mOe0vR3A5hQYpKrZdeW97Omt09fbKzJeZ8g2FN_H4v9jXPQ3q-Pwv2AC9qc4esWpYSOWIfDo_OFLEVCVswqCJo1kOVx03yR0wMZpxpnTTJ5aMhS2SgB8M3_Nymlb9ybj6CUBIDUqKGTmod71IRU8HTbb_ujA6OvrRP3vUq/s1200/photo_2026-03-30_15-45-04%20(2).jpg
គួរបញ្ជាក់ថា វិធានការថ្មីនេះធ្វើឡើងតាមគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឱ្យជនបរទេសទៅរស់នៅអាមេរិកលែងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងមានសមត្ថភាពថវិកាដោយខ្លួនឯង ៕

ដ្រូន បំភ្លឺពេញទីក្រុងសេអ៊ូលក្នុងរូបភាព BTS សម្រាប់ស្វាគមន៍វិលត្រឡប់មកវិញ

0

យន្តហោះគ្មានមនុស្សបើកឬដ្រូន ត្រូវបានបំភ្លឺពេញទីក្រុងសេអ៊ូលក្នុងរូបភាពសមាជិកទាំង៧នាក់រួមមាន RM, Jin, Suga, J-Hope, Jimin, Jungkook និង V សម្រាប់ការស្វាគមន៍ពួកគេក្នុងឱកាសវិលត្រឡប់មកកាន់វិថីសិល្បៈវិញបន្ទាប់ពីឈប់ផ្អាកសកម្មភាពរបស់ខ្លួនរយៈពេលជិត៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCo1M8ozAt8En2totGDkwNT_yUuqvj2kUKvDMpZQWE_CfHlHfl0ffdao_7NhBYG3gvq1ozSjpiZg4tRJ41RHzi5EA7tqY_77f5RCDAwrcqKL_XQhVOnNawd69BPiVun7_gm6dn8RXMcrTs6RsMC228qI2EOiKQn622h4L9t7HefcTPkh5Qr43I0qpukggq/s2000/image_2026-03-23_10-21-06%20(3).png

នៅយប់ថ្ងៃទី២០ ខែមីនា ដើម្បីអបអរសាទរការវិលត្រឡប់មកវិញរបស់ BTS បន្ទាប់ពីរយៈពេល ៣ ឆ្នាំ និង ៩ ខែ យន្តហោះគ្មានមនុស្សបើកត្រូវបានធ្វើឡើងនៅឧទ្យាន Ttukseom Hangang ក្នុងទីក្រុងសេអ៊ូល។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រហែល ១៥ នាទី យន្តហោះគ្មានមនុស្សបើកបានគូរទង់ជាតិកូរ៉េ ឡូហ្គោអាល់ប៊ុមថ្មីរបស់ BTS «ARIRANG» និងពាក្យ «ARIRANG» ជាភាសាហាន់ហ្គុល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGz_AnWOgv-gho0c3P5AyP9XAgqtzygntfu6RwDmJ1M_DUDVScJRlrdDnWCB70yUvwrtOfJhHUrONxT6C1DD5Bd16_jXcuofAtej9kPEG_1NHmLDT-XOqJXo-HNoNqAQjbTR_NWIPK9XHPp_RyYci8HK8nSaYeLV2RkY_elm6lM5mc6rP-QQG3rtxoNWS9/s1280/image_2026-03-30_09-38-15.png ដ្រូនជាង ២,០០០ គ្រឿងបានបញ្ចាំងមុខរបស់សមាជិក BTS គឺ RM, Jin, Suga, J-Hope, Jimin, Jungkook និង V ជាបន្តបន្ទាប់ទៅលើមេឃ។ រាល់ពេលដែលមុខរបស់សមាជិក BTS ទាំងប្រាំពីរនាក់បង្ហាញខ្លួន អ្នកគាំទ្របានស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJf0BnQaV9z7XSB77tdxpeNudV4r7cEW54tYZTa34v1hOSbqGrcG7v3loLjOhUQMb_vP9fKBUkyOx-ghfGQ5lNYq1JKiHhSlXJSDC3EhMB9yGun3iRdJJzyCx80ttQvefSD2n2CTKiU0uL4cwZUhU3WJGDfwmdCpJGpuJtH6bJ9d2bD4k_9mr9Q9fj1DcB/s1280/image_2026-03-30_09-38-17.png
មិនត្រឹមតែស្វាគមន៍ជាមួយនឹងដ្រូនជាង២០០០នៃក្រុម BTS ប៉ុណ្ណោះទេ ប៉ុន្តែកន្លែងជាច្រើនទៀតក្នុងទីក្រុងសេអ៊ូល ត្រូវបានតុបតែងឡើងយ៉ាងពិសេសផ្សារភ្ជាប់ទាំងវប្បធម៌កូរ៉រួមទាំងនិមិត្តសញ្ញារបស់ក្រុមចម្រៀងនេះសម្រាប់ព្រឹត្តិការណ៍ «BTS comeback live: Arirang» ដែលបានធ្វើឡើងនៅទីលាន Gwanghwamun កាលពីយប់ថ្ងៃទី២១ ខែមីនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUFI2v4XgPElVVCylMt1hqZlerTx-ujmpssYvQAYAGGFgIwYfgFzediX6A3qu7N8JjddQmO-W430e5S5BzpOwRC6dImmXIqLwHTxxcZSVpZA0hyphenhyphenbD41nZgZxJIWn-5-UCtAL9GCp1pgNN8baeQjUXs_1Ram2if_0mNCqw9gUoeN5SYLBh-mODjG7e3mVKN/s1280/image_2026-03-30_09-38-18.png
បន្ទាប់ពីការប្រគំតន្ត្រីខាងលើនេះ BTS នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោក «ARIRANG» របស់ពួកគេនៅក្នុងខែមេសា ដោយចាប់ផ្តើមជាមួយនឹងការសម្តែងនៅទីក្រុង Goyang កូរ៉េខាងត្បូង មុនពេលធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗនៅទូទាំងអាស៊ី អឺរ៉ុប និងអាម៉េរិក៕

ពលរដ្ឋថៃធ្វើបាតុកម្មទាមទារឱ្យអាមេរិកបញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់

0

ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំខេត្តឈៀងម៉ៃកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយស្រែកទាមទារឱ្យរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះបណ្តាលឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ជាពិសេស ថៃ ។ ពេលនេះ ការខ្វះខាតប្រេងឥន្ធនៈ និងឧស្ម័ននៅថៃបានជំរុញឱ្យទំនិញគ្រប់មុខ រួមការធ្វើដំណើរមិនថាផ្លូវគោក ផ្លូវទឹក និងអាកាស ឡើងថ្លៃខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4WtzZCdFX7jATJiCpZXCQij6OHP0sgZs5qQ2zEOWE88oIaF8NAlequQZC9zv9ISeiTxOrtVIDbMLkNuisaeRpGH-7S5aFpXrrP9b2JngjuSZQ6fUGieDnrd8FrgZhxfexAGLFaoHiKaveyPBupEQQNsROeeOvTChspP-0oHgq0G4oYvTApUu4aJFHrWk5/s1280/photo_2026-03-28_16-54-35.jpg
អ្នកចូលរួមតវ៉ាទាមទារឱ្យរដ្ឋាភិបាលអាមេរិកងាកមកចរចាជាមួយអ៊ីរ៉ង់ដោយសន្តិវិធី ដោះស្រាយជម្លោះតាមរយៈការទូត ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាផ្តោតលើការកសាងសន្តិភាព គោរពសិទ្ធិមនុស្ស ។ ពលរដ្ឋថៃចង់បានសន្តិភាពដែរ? ចុះហេតុអ្វីជាមួយប្រទេសជិតខាងវិញ បែរជាជំរុញឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានឱ្យដឹងឈ្នះ-ចាញ់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4YniSDJBoMXKkqXNXnuxki0RKac71jHtfBz-H_cZwCfNKsuqmR6GgX7LQGHI3l4wHUODCd2QzNO_k0SHTjHKbBv3iVCuplv5yR_1Ghu8zJ8rJa89JCpoqX5pHkJlsm8rqBoq5hHdvqYB39HlZQRFo01FhZIKo1ytoVxkInpWyCgdQEngIAlgfnFUlx3bm/s1280/photo_2026-03-28_16-54-36.jpg
សារព័ត៌មានថៃរាយការណ៍ថា នាវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ពលរដ្ឋនៅខេត្តឈៀងម៉ៃ ប្រមាណ១០០នាក់ ព្រមទាំងមានជនជាតិអាមេរិកផងដែរ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទាមទារឱ្យបញ្ចប់សង្គ្រាមនៅខាងមុខស្ថានកុងស៊ុលអាមេរិក ស្ថិតនៅឃុំណងប៉ាក្រាំង ស្រុកមឿងឈៀងម៉ៃ ។ ពួកគេកាន់ស្លាកសញ្ញាសរសេរជាភាសាថៃ និងអង់គ្លេស មិនគាំទ្រសង្គ្រាមនៅមជ្ឈិមបូព៌ាដែលកំពុងកើតឡើងនាពេលនេះ រហូតដល់ប៉ះពាល់សេដ្ឋកិច្ចប្រទេសនានាលើពិភពលោក រួមទាំងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsPz23WO8zCNrMBNo4O8hixYR9qHOfXa2_uR9dkD8jxwprFHtoO2ZlmtOYXmYWByl1SaT-pgzN66edlUlCz63WLQ6Bm3NwzeDWe9DILpMA0P7f7jK5cDQfA8kqRyucwB3Tpdg8UzpV5_KNWQAM01OBtJ4nTAV-QjV6ERh0b7nWM5qKnWmmm3vL3G38O8uL/s1280/photo_2026-03-28_16-54-33.jpg

ក្រុមបាតុករស្រែកទាមទារឱ្យអាមេរិកបញ្ឈប់សង្គ្រាមជាបន្ទាន់ និងថា ថៃត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម ដោយសារមិនចង់ឃើញការបាត់បង់ និងផលប៉ះពាល់ពេលបញ្ចប់សង្គ្រាម ។ ការធ្វើបាតុកម្ម គឺមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់កុំឱ្យក្រុមបាតុករប្រើប្រាស់អំពើហិង្សា ហើយសមត្ថកិច្ចមិនអនុញ្ញាតឱ្យក្រុមបាតុករបង្ហាញអាកប្បកិរិយាមិនសមរម្យ រហូតដល់ការធ្វើបាតុកម្មរួចរាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2eiYyKt1IseB7SelJsVrUYImNLP69CgkFYoSqkHHKodqIaNXZX_gBHZ7D8Epx-zDs6-6Di7eke41S77dH862fIb-H8oBfzjjZCYKLBNtU8uoQFnDux05aHj0BD4UMN9aFf0zqOXaJ46zYWL8QwZJHen02bXkFLdIaODjG_WOnNFI448JFdWSgA0zvSvW/s1280/photo_2026-03-28_16-54-34.jpg
តាមការលើកឡើងរបស់ក្រុមបាតុករ គឺក្នុងគោលបំណងឱ្យរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រាម ដែលពួកគេចាត់ទុកមិនសមហេតុផល និងឱ្យប្រកាន់គោលការណ៍ប្រជាធិបតេយ្យរបស់អាមេរិកដែលបានអនុវត្តអស់រយៈពេលជាង២៥០ឆ្នាំ ។ សង្គ្រាមធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងអស់លើពិភពលោក រួមទាំងថៃ ប្រសិនបើសង្គ្រាមអូសបន្លាយ ហើយតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់មិនឈប់ឈរ ពិភពលោកនឹងប្រឈមវិបត្តិសេដ្ឋកិច្ចសកល ។ វាបង្កផលវិបាកដល់មនុស្សគ្រប់គ្នាដែលកំពុងមានជីវភាពក្រីក្រ ដូចជា ៖ ពលរដ្ឋថៃកាន់តែលំបាក យើងមិនគាំទ្រសង្គ្រាមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOh4vC3lxN_rDy7VGzgQ86KdTkCPk_WlJxPKxzzct-IRgIJoMgTi4Pi67CmypI_RFD-oMPTZiUVZ9qHyntalFbVkZhhPK51_zYwJkea2dcgGRji1Ij049C2w5Mb5iF8KIlwbj1SA5_Mr_z5ny9tJ3IN7HIWG0SS8EiodwTJz_0RtSe0PVFbFzKoU9nR1FU/s1280/photo_2026-03-28_16-54-35%20(2).jpg

ពលរដ្ឋថៃអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការវាយប្រហាររបស់ខ្លួនដែលនាំឱ្យបាត់បង់ជីវិតមនុស្ស បញ្ឈប់ការទម្លាក់គ្រាប់បែក បញ្ឈប់អំពើហិង្សា និងល្មើសច្បាប់អន្តរជាតិ ហើយងាកមកចរចាដោយសន្តិវិធី ដោះស្រាយជម្លោះតាមរយៈការទូតវិញ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាផ្តោតលើការកសាងសន្តិភាព និងគោរពសិទ្ធិមនុស្ស ៕

Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន!

0

 បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
 គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
 Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc4CaOrIdPdm58pzHwjtEK9kRrk6wrG1QE3Zk4M12cLcvHEo4XmPApCb85p0R_l97m8ka31Vwp20Sa0UCE_uj_Uasm-p9LYF34zvOu4RymAuPriqyq17Br3B6UtcnLHgJuLBmvJZLcUqQyarMwJBVRxCsVHb9kI6OmGgt5PqXt7-TBx7RKAi8G_0SI5xbh/s9339/MY26-5%20Ford%20Ranger%20Wildtrak%20Ignite%20Orange%20towing.jpg

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ

ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែលផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqnz2shof6OX4lG-E19QxVMgcnM9vkgWKugFKvK02SA7O5fSddBKSZILJOxnsNFoNPksU4KoniiaKFMSY3p9bMQl1bAikxPyDqwEewQme2x3MD1trAtY6i6pcyV8pGy45-7GUkb2fb8obnMvkYLKyUeJzQHjOGxq5tIN3nK55P9mBV2K570cKkFBH991qW/s2272/MY26%20-XL-%201%20(1).jpg

ជាពិសេស សម្រាប់ម៉ូឌែល Ford Ranger XL ត្រូវបានបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖
• ប្រអប់លេខប្តូរពី 6 លេខ ទៅជាប្រអប់លេខ 10 លេខអូតូថ្មី
• បង្កើនទំហំអេក្រង់កម្សាន្តពី 10 អ៊ីញ ទៅ 12 អ៊ីញ
• ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command)
• កាមេរ៉ាមើលក្រោយកម្រិតភាពច្បាស់ខ្ពស់
• ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ បន្ថែមផាសុកភាពសម្រាប់អ្នកដំណើរ
• មុខងារចាក់សោរប៉ុងក្រោយ (Rear Differential Lock) សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាក
• បំពាក់ដោយយ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មី បែបស្ព័រ
បន្ថែមពីនេះ រថយន្ត Ford Ranger XL ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
• ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
• ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nmhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1dDuhAan1Dlwn2Z8FlblOoBXENhio2H0-8ldqAkjOO_-MT22_-gQmXtdZWjx1LIQBAUN_QnsmgsLj_PT7-QVae7DlUuIvPMXNWiTXRvChK_5fxML8xyrfFiIhLAUlEJcirCPfd2Q0LHXf18ULDulN056FGS63hYoZoISkfL7osqQQb7fHH7-ESBr-TZCW/s3000/MY26.5-ford-ranger-sport-agate-black-front.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8TTJ5DZUopjqDxDtWswX70QVKdOGDRfesWHtvq4pZ0bnm_nAFpKbm6lPTNsUSCbrMwaoojofSvrpUTQNHr4OY_3wHojYKSqjwyLFtwopXbFUQaISTO66GRyCabIuviTee5GJFNstwpPo7PVbkT-CXKP_EqYgazp_8Jk9u3ceU6QFop9zsff5dH3eVrvT/s6587/1.jpg

Ford Ranger Sport ក៏ត្រូវបានធ្វើការកែលម្អផ្នែកខាងក្នុង ដោយបំពាក់ពូកស្បែក Two Tone ដ៏ប្រណិត ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ (Dual-Zone Climate Control) និងបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពផាសុកភាព និងបទពិសោធន៍បើកបរដ៏ល្អប្រសើរជូនអតិថិជន។ រីឯសម្រាប់ Ford Ranger Sport 3.0L នឹងមានបំពាក់មកនូវបច្ចេកវិទ្យាផ្សេងៗដូចជា ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iUKah3SaSLg_os9AXpnaxmXW-A2l1C45ZSx-ksuQT7Y9ujKKAMusWcUk2kTiYaPnhFccu7eE1ZUOTUtJN7_xWCKOJLuBqeujRbyT48OIiVGyrQVXQGefv-vJwOkFQam-USjls1cBfmPcoAi9hg3CnFuNE5E9iiHfAE7jsT54BkFBB30AEQGP7WkLv6RP/s9504/MY26-5%20Ford%20Ranger%20Wildtrak%20Ignire%20Orange%20river%20crossing.jpg

ចំណែកឯ Ford Ranger Wildtrak នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A ដើម្បីបង្កើនភាពបត់បែន និងសមត្ថភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Ford Ranger Wildtrak ក៏មានការរចនា ឡាយជាមួយពណ៌ទឹកក្រូចនៅផ្នែកខាងក្រៅ រួមជាមួយយ៉ាន់រចនាថ្មី រាងជាឆកោណ ដែលមានអក្សរ Ford ឆ្លាក់ពីលើ ដែលធ្វើអោយរថយន្តនេះកាន់តែកាច និងស្ព័រជាងមុន ហើយនឹងផ្នែកខាងក្នុង ក៏មានការរចនាពូកស្បែក លាយជាមួយស្បែកឆៅ ដែលផ្តល់នូវអនុភាព និងផាសុកភាពក្នុងការបើកបរ។ ការកែលម្អទាំងនេះ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត បានធ្វើឱ្យ Ford Ranger Wildtrak កាន់តែមានសមត្ថភាពខ្ពស់ ផាសុកភាព និងសុវត្ថិភាពលើសមុន ដូចជា ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត (Tire Pressure Sensors) ប្រព័ន្ធភ្លើងបំភ្លឺមួយជុំរថយន្ត (Zone Lighting) និងប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) ជាច្រើន សម្រាប់សម្រួលដល់អ្នកបើកបរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGCkreTxk8IQJ_aLdXy7mZLFX_c5ZsM3vfjgg6YSRe0EgDp-motJ9X885Q-UTCB5qfbynqpSTUMbeboHLuuTkShsTegBx7HQJq3652PTzIB5p6VOC7eNuTsu_QQo3KMQhJoNY2TqtZfm3G_UkVpJCSJlg8ApZ6939IaacgOELcHT0d0-Dz3ENljCbM-G_/s6720/MY26-5%20Ford%20Everest%20Active%20Meteor%20Grey.jpg

បើយើងងាកមកពិនិត្យមើល Ford Everest វិញ ក្រុមហ៊ុនបានណែនាំនូវជម្រើសថ្មីចំនួន 3 ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណិតបំផុត។
ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aEmBcpOmvlCV_yCkT09rg_FbNNfzFPSveRTuZRT78ckkRozVrVxWqTiRW99nhiAXW-kzrYaiS4rFfzTgt3B_3CTM53QD-4G1lnQTCt7X8n9jk7ojD7Cx48TjLYjRertllXpw8nZ6-tJDCNAwKz1l6hibd6YWAr4Wh2uE5hn3JFByu9jqwY0pjd11g68q/s6000/MY26-5%20Ford%20Everest%20Sport%20Blue%20Lightning%20front%20(1).jpg

សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែក Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅគ្រប់កន្លែងនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។ ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖
• ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ( Adaptive Cruise Control with Stop & Go and Lane Centering )
• ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert )
• ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
• ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
• ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ
• និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvd4HMw6h-kfQa6Z5CBJ0ySIEJDMl7bmrBz_pGESDvP1te43yWAWw2_MmXBNcvdK3l3dyC3-K2Qp-iAX8qbB9MlffgKWJzUoPiRhpm7G5cGRVl4cLfeAcDlu0nRYedSEwQQWaxv2VoaUajYDXT0Bh4-M0tiA9eb3cxoQmaYjb75CgK0TqFk-MW6MtuimwR/s1528/MY26-5%20Ford%20Everest%20Platinum%20Acacia%20Green.jpg

ចំណែកឯម៉ូឌែលកំពូល Ford Everest Platinum នឹងមកជំនួស Ford Everest Titanium ដោយផ្តល់នូវកម្រិតប្រណិតភាព និងសមត្ថភាពខ្ពស់បំផុត។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្នែកខាងក្រៅ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុសជាលក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21អ៊ីញ រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណិត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzVmd2HsZApErwtZ9yyL2IfoOm5xb71ZFwxr6eVfR76l0rwiqMN_wHY7FLJ8XEQZgODCanqkjQkcC8u0pqzeCS-LAwKoWh_15sNZko7ISbxVwJ-kJg__i4O473qmjouQvYZuXOzneUYkDPwN9IMI0ZtloG9GEYbl0rMELTixvTD6H25sz_HrjYvmSc0JOM/s5840/2.jpg

ផ្នែកខាងក្នុងមានការតុបតែងដោយពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់រចនាបែបប្រណិត និងមានស្លាក “Platinum” នៅលើកៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាពនៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មកនូវមុខងារកៅអីក្តៅ/ត្រជាក់ និងមុខងារកំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខដែលងាយស្រួលក្នុងការប្តូរសមាជិកបើកបរក្នុងគ្រួសារ ហើយកៅអីជួរទី2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មកជាមួយមុខងារកៅអីកម្តៅផងដែរ។ ជាមួយនឹងការកែលម្អទាំងនេះ Ford Everest កាន់តែបញ្ជាក់ពីសមត្ថភាព ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគ្រប់កម្រិត ខណៈដែលលក្ខណៈពិសេសបន្ថែមផ្សេងៗ នឹងត្រូវបានប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4V7ITjtJnP6s_u0uVrsARZqVfbOD6ujOIroXuDYShSJ0WL3zmkM9LPbY37d5HD99gzkpGX9-ABlPJmOSr-7JAoQg4HKwihKwrC_2JctrIHQ3VpmKOEGDSbtdtG_JK8TJ6XnAOZ-Rb5liwAyyqNZtpznPLNjGVjkaTCP07JrAdIfhkNmYKEjwefKhd3i9n/s2400/MY26-5%20Ford%20Everest%20Platinum%20Arctic%20White.jpg

សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia ក្នុងពេលឆាប់ៗនេះ។

ករុណា ពេជ្រ ឆ្លើយតបនឹងមតិរិះគ.ន់

0

តារាចម្រៀង ករុណា ពេជ្រ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកយ៉ាងខ្លាំងបន្ទាប់ពីលោកបកស្រាយចម្រៀងផ្ទាល់នៅក្នុងការប្រគំតន្រ្តីមួយកាលពីកន្លងមកនេះ។ ឆ្លើយនឹងពាក្យរិះគន់ទាំងនោះលោកបានបង្ហាញថាបណ្ឌិតហ្វេកប៊ុកខ្លះគឺប្រើគណនីក្លែងក្លាយចូលមកខម្មិនបែបជាន់ពន្លិចបំបាក់ទឹកចិត្តខ្លួននិងចង់ឱ្យដើរចេញពីអាជីពសិល្បៈទៀត។ តារាចម្រៀងរូបនេះថាទុកផ្លូវសម្រាប់លោកផងដើម្បីរកប្រាក់ចំណូលទប់ទល់ជីវភាពគ្រួសារខណៈសេដ្ឋកិច្ចពិបាករកលុយណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX1D_2bJTKGS58vbaVWOVNDuFC4XF2UQ_TJ0PKghOO0ST0Go-88HT0Eq0wxYiJYIzjBZAcJxCsUWxG8fE9LM-flX4fgK61RV6JpDyAIIV6o4YOtqEKEEBkoH0z85jcaB5Z8e1Mi5HxTSDUNfRBxWIsfPjY3ifOmZDWqhLeVh4n2dCFChLnGMNyYa49Kgwp/s2048/image_2026-03-28_08-47-31.png
បកទៅរយៈពេលជាច្រើនឆ្នាំមុនតារាចម្រៀង ករុណា ពេជ្រ បានសាងប្រជាប្រិយភាពតាមររយៈបទល្បីៗមួយចំនួននៅក្នុងផលិតកម្មថោនដែលធ្វើឱ្យឈ្មោះរបស់លោកត្រូវបានមនុស្សជាច្រើនស្គាល់។ បន្ទាប់ពីផ្អាកពីសកម្មភាពរបស់ខ្លួនលោកក៏បានប្រឡូកក្នុងអាជីពចម្រៀងវិញហើយដោយចេញបទចម្រៀងថ្មី និង Remark បទល្បីៗរបស់ខ្លួនពីមុនដោយបញ្ចូលថែមការរ៉េបជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeYJviv94RX65_fxDjrsZVTaQm3dotOd5X9QMcQaevEz_zAreACtxV35WpEvVzSpl8F5WCYfTd4msijIUTac0lhE5gsIJ0JzPeAiZS9-IKOgUqC5S0lftzY_ma18ShGVz0CjV_umNmvBAYC9wyNvddQOW7g_ZcANKqcebsZEP6ki2auxgat5E5Lh4YvxXU/s2048/image_2026-03-28_08-47-24.png
យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀង ករុណា ពេជ្រ បានជ្រើសរើសបទ «នាំគេឱ្យស្រឡាញ់អូន» លាយជាមួយនឹងការរ៉េបថ្មី ហើយលោកបានបកស្រាយបទចម្រៀងផ្ទាល់លើឆាកប្រគំតន្រ្តីប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃ។ តារាចម្រៀងក្នុងទ្រនំថោនរូបនេះបានឆ្លើយតបនឹងការបញ្ចេញមតិទាំងនោះដោយរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «វីដេអូ ខ្លីមួយ ត្រូវបានខ្ញុំកាត់ចេញពី វីដេអូ វែងនេះ មកផុស ក៏ត្រូវបាន បណ្ឌិតពិត និង បណ្ឌិត fake acc ខ្លះចូលមក ខមិនបែបជាន់ពន្លេច និង ខ្លះរហូត ខមិនបំបាក់ទឹកចិត្តខ្ញុំ ខ្លះរហូតអោយខ្ញុំដាក់មេក្រូ ដើរចេញ ឈប់ ច្រៀងទៅ…. !ខ្ញុំដឹងថា សមត្ថភាពខ្ញុំមិនល្អគ្រប់ជ្រុងជ្រោយ រឺ ក៏ដូចតាមការចង់បានបងៗទេ ប៉ុន្តែ ក៏មិនគួរណាបងប្អូនចេញមកខមិនបែបនេះ លើ ផេក ផ្ទាល់របស់ខ្ញុំទេ … ម្យ៉ាងចាត់ទុកថា អាណិតខ្ញុំ ធ្វើបុណ្យសម្រាប់ខ្ញុំម្នាក់មួយចុះគ្រាន់ដើម្បីទុកផ្លូវឱ្យខ្ញុំដើរផង ដើម្បីរកចំណូលទប់ទល់ក្នុងជីវភាពគ្រួសារ ខណៈសេដ្ឋកិច្ច ពិបាករកលុយណាស់… »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeLBENxVCkl-hb50We0sSi-TFlbhGq4oR3TMj9aCpUZQzlb33BonEKe-vlq5tsBGZv7o3tJJDaSvY8lZStqscQMQ6Mj1kQ0UPn2Eb6Im3wHFy_h7NSUJxMcRrVsnLlcUs117leRMKdscMmazem5t52z2IRFkoQHfQwMzsRfQPxSo9eqdOBNJYN4wNPrLiC/s2048/image_2026-03-28_08-47-28.png

តារាចម្រៀង ករុណា ពេជ្រ ថាមនុស្សម្នាក់ៗសុទ្ធតែមានបន្ទុកគ្រួសាររៀងៗខ្លួន ហើយការរិះគន់បែបជាន់ពន្លិចបែបនេះប្រសិនបើលោកបាត់បង់ការងារទៅតើបានអ្នកណាជាជំហរគ្រួសារ។ លោកថាអ្នករិះគន់បែបជាន់ពន្លិចមួយចំនួនសុទ្ធតែអាខោនក្លែងក្លាយសប្បាយចិត្តនឹងជីវិតដែលបៀតបៀនបំផ្លាញគេ។ តារាចម្រៀងរូបនេះថាបើមិនពេញចិត្តលោកអូសរំលងទៅ ការបៀតបៀន បំផ្លាញគេ សុទ្ធតែជាអំពើបាប ហើយកម្មពារទាំងនោះមិនចាំជាតិក្រោយឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODKaUJ2Vm7Tm1W9PyQ4VNIgQpeQ1rJpUIcIC1jDZ7CKO-jE1MAfT4-cBaxTpdMCK_mMCQKbXWzM-PTvITZbAu-viT7DTfpDgmH_VE-YrQUOx3ivlRvoPJfG6NN6XNinqP8l02F4zZE_BVcHFjNlEPpW5psRgCuQXDSrV9yGNPNO23S0eKkCNAv5cTRbQt/s2048/image_2026-03-28_08-47-30.png

ជាមួយគ្នានេះ ករុណា ពេជ្រ បានពោលពាក្យអរគុណសម្រាប់ទស្សនិកជនដែលខម្មិនលើកទឹកចិត្តលោកចេញពីចិត្តហើយនេះបានសមជាមនុស្សរងក្នុងសង្គមដូចគ្នា ចេះកែប្រែគ្នា ចេះឱ្យកម្លាំងចិត្តគ្នាទោះបីមានការងារក្រុមគ្រួសាររៀងខ្លួនក៏ដោយ៕

សកលវិទ្យាល័យអាមេរិកនៅកាតាច្រើនកន្លែងបង្ខំចិត្តបិទទ្វា ក្រោយអ៊ីរ៉ង់គំរា.មវា.យសងសឹក

0

ដោយមានកំហឹ.ងរឿងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបំផ្លា.ញសកលវិទ្យាល័យរបស់ខ្លួនចំនួនពីរក្នុងពេលកន្លងមក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមវា.យប្រ.ហារលើសកលវិទ្យាល័យរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាវិញដើម្បីជាការសងសឹក។ ការណ៍នេះបានបង្ខំឲ្យសកលវិទ្យាល័យអាមេរិកជាច្រើន ជាពិសេសនៅក្នុងប្រទេសកាតា សម្រេចបិទដំណើរការរៀនផ្ទាល់បណ្ដោះអាសន្នហើយប្ដូរមករៀនពីចំងាយជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeTZQOm-VpKqa_NjDYf0pxjp6oFC0zqmzwBLA_tIWgeu5PSZLw6HaeNGIE0hzo_BM6Ja3roIAAASPtluim3m3ljZQUxzpBSECeWjXJDjBp6KMoHi1dLxZ5fBVJOo0qPQHAP_LezxY11uMtO6H0hdPxCq6Kq2cTPWL7LwatS8GpiLibjN9TZeGg8fVNrVU/s1024/photo_2026-03-30_09-28-13.jpg
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា សាកលវិទ្យាល័យអាមេរិកនៅក្នុងតំបន់នឹងត្រូវបានកំណត់គោលដៅ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានកំណត់គោលដៅលើសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitKr1M_m_fTe05KBvYqyC-JfzSl8OvUXDUXn_z5MgzGoGYHWj7aQA2hp0FcvKuavJnI94kfpx1t7X_NrwB2y0rKLqiJmVu-3nriq9WS2j6WVzZS3d50CiZndR7zeTQePKcOR9T8SsiKVr0MSpwtRbepCf6AiYLAPZW0554mOkdur1eIjkXbva6GxO79PYP/s1280/photo_2026-03-30_09-28-12%20(2).jpg
បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យបារម្ភនេះ សាកលវិទ្យាល័យអាមេរិកជាច្រើននៅក្នុងប្រទេសកាតាបានសម្រេចចិត្តភ្លាមៗនៅថ្ងៃដដែលឲ្យបន្តការសិក្សាពីចម្ងាយ ដោយបិទការចូលប្រើប្រាស់បរិវេណសាលា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJz9NRhfmYbijm-FZYvnbE5p2nQeOujarZp5CS20xsgEBvJbkcKjT0KEgrqJBsFjgwSnMimLj68duCrVaIahNPn8cLdo3bRqcU3yGtHUNYIQu8PcZ9ypo7WdvYZO687VpxsOtgvF_nnsn-EDwEQcNjnE3yq_EB3oPnfdtDJPQH7w1Vijql1M7soQJrStJ/s1280/photo_2026-03-30_09-28-12%20(4).jpg

ដោយឡែក សម្រាប់សេចក្តីថ្លែងការណ៍របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា «ប្រសិនបើរដ្ឋាភិបាលអាមេរិក ចង់ឱ្យសកលវិទ្យាល័យរបស់ខ្លួននៅក្នុងតំបន់នេះ រួចផុតពីការសងសឹក… ខ្លួនត្រូវតែថ្កោលទោសការទម្លាក់គ្រាប់បែក លើសកលវិទ្យាល័យនានានៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមីនា ម៉ោងនៅទីក្រុងTehran។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxRLo4SpfYD_PPOvijzn8k78gdyomHj14q2kgZniNwA5gth3BvurvkqyYG9u7YfzCn7EyJrcnz9jxikxDUQB2wPxdigE4jLB0a6_DPBpsyRBcXLbYsvUcz3y7uK54XVqdYM71-4Ncb6G_ABgcUySQIJD4rgKLMj0vVBALQAe9878F9C4N5pVvJRpNBUT7w/s600/photo_2026-03-30_09-28-12%20(3).jpg

តាមរយៈសេចក្តីថ្លែងការណ៍នេះ អ៊ីរ៉ង់បានណែនាំដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យអាមេរិកនៅក្នុងតំបន់ និងអ្នកស្រុកឱ្យនៅចម្ងាយមួយគីឡូម៉ែត្រពីសកលវិទ្យាល័យ ដើម្បីរក្សាជីវិតរបស់ពួកគេ។ មានសកលវិទ្យាល័យអាេមរិកមួយចំនួន នៅក្នុងរដ្ឋឈូងសមុទ្រ ដូចជា សកលវិទ្យាល័យTexas A&Mក្នុងប្រទេសកាតា និងសាកលវិទ្យាល័យញូវយ៉កនៅអារ៉ាប់រួម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFnKJcyKLWDBz85cQQre8szG8l1-ZKpYXb8Y-Maaavc114GqHFb2zJQPRPx4b2jdA8IV7V3IXWUXDMQvo_erqC_2Lth4pkW9ISLqxb-NLIBcqqAl8Sk-MAb1T5bgBOzSFRG4B3Fps170pJWJZa5oit1EHIP_wdNliyonVoExeZj24TVLfqJnYCAKFw7myj/s1280/photo_2026-03-30_09-28-13%20(2).jpg

យ៉ាងណាមិញ អ៊ីរ៉ង់មិនបានបញ្ជាក់ថានឹងកំណត់គោលដៅលើសកលវិទ្យាល័យណាមួយនោះទេ ប៉ុន្តែបានអះអាងថាសកលវិទ្យាល័យអ៊ីស្រាអែល និងអាមេរិកទាំងអស់ ដែលមានទីតាំងនៅតំបន់អាស៊ីខាងលិចនឹងក្លាយជាគោលដៅស្របច្បាប់៕

Wang Yibo សម្រេចចិត្តបន្តកុងត្រាជាមួយក្រុមហ៊ុន Yuehua

0

នៅថ្ងៃទី២៧ ខែមីនា Yuehua Entertainment បានប្រកាសថាខ្លួនបានបញ្ចប់ការបន្តកិច្ចសន្យាគ្រប់គ្រងសិល្បករផ្តាច់មុខជាមួយ Wang Yibo។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា«ការបន្តកិច្ចសន្យានេះមិនត្រឹមតែបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងរវាងលោក Wang និងក្រុមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីកិច្ចសហការកាន់តែជិតស្និទ្ធរវាងការអភិវឌ្ឍអាជីពនាពេលអនាគតរបស់លោកនិងក្រុមផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeKKHQTzTguzTez6IQAqhmSXVQiWqutpzcTxMS11fyeBdIbC0ALNoljOlwSSxW7wVYz6CZZQU0NF9xqhsr_C_7BcG8IcLVQt4cYgUvUXGq_XDEUHnzdkkbFpsLZLID4Q-WefC6IA9tJWnunNaC-sk1lcDp2TwQr8yXV9ao6R3FpbQglcfxJ-gbNi2AKPQA/s2048/image_2026-03-28_15-30-31.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិននេះមិនមែនជាការបន្តកិច្ចសន្យាធម្មតាទេ ប៉ុន្តែវាលើកកម្ពស់ Wang Yibo ដោយផ្ទាល់ពី សិល្បករដែលមានកិច្ចសន្យា ទៅជា ដៃគូភាគហ៊ុនដោយបំបែកគំរូភាពជាដៃគូប្រពៃណីរវាងសិល្បករ និងក្រុមហ៊ុនគ្រប់គ្រងនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ កាលពីថ្ងៃទី ២៥ ខែមីនា ក្រុមហ៊ុន Yuehua បានប្រកាសពីផែនការមួយដើម្បីផ្តល់ភាគហ៊ុនមានកំណត់សរុបចំនួន ១២.៥ លានហ៊ុនដល់ Wang Yibo ដែលស្មើនឹងប្រហែល ១.៥១% នៃភាគហ៊ុនសរុបដែលបានចេញ ដោយមានតម្លៃប៉ាន់ស្មានជិត ២៥លានដុល្លារហុងកុងប្រមាណ៣.១លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ តម្លៃទិញសម្រាប់ Wang Yibo គឺត្រឹមតែ ០.០១ដុល្លារហុងកុងក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលស្ទើរតែជាការផ្តល់ឱ្យដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh75mreldON7QGf-ECzpA8ZvpPzY9Jth1QZK_lp9zgc4f_1vDhsldeGfvdBcJm4raP8Iufd4Uy8RMcqLJYi2rexcJvPZJ_wZqsmvNoIU5Sl6AONn9Z8_7_X2aBJ4yj2EQ9vXhibml6a9YUpnKrz-MJkWxVKW7bNLK4is7xZEvk7ZISzIqjoHwx43CmoAT-y/s2048/image_2026-03-28_15-30-33%20(2).png

ភាគហ៊ុនទាំងនេះនឹងត្រូវបានបែងចែកជាបួនដំណាក់កាល ជាមួយនឹង២៥% ក្នុងមួយដំណាក់កាលក្នុងរយៈពេលបួនឆ្នាំ ហើយតម្រូវឱ្យមានការយល់ព្រមពីភាគទុនិកនៅក្នុងកិច្ចប្រជុំទូទៅ។
ក្រុមប្រឹក្សាភិបាលបានសង្កត់ធ្ងន់ថា ការរក្សា និងការបន្តកិច្ចសន្យារយៈពេលវែងរបស់ Wang Yibo គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពអាជីវកម្ម។ អត្ថប្រយោជន៍រយៈពេលវែង និងការអនុវត្តប្រកបដោយចីរភាពដែលតារាសម្តែងរូបនេះផ្តល់ជូនមានច្រើនជាងផលប៉ះពាល់តិចតួចលើភាគទុនិកភាគតិច ដូច្នេះវាស្របគ្នាកាន់តែប្រសើរជាមួយនឹងផលប្រយោជន៍រួមរបស់ភាគទុនិកទាំងអស់។ បន្ទាប់ពី Yuehua បានប្រកាសពីការបន្តកិច្ចសន្យាជាមួយ Wang Yibo ដោយជោគជ័យគណនី Weibo របស់សិល្បកររូបនេះក៏បានប្តូរឈ្មោះរបស់ខ្លួនពី «UNIQ – Wang Yibo» ទៅជា «Wang Yibo – YIBO» ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-wK7CbzDKoVwiluWVHMQAEH_O8I5luYO0t1BgJccNqrnKNv4bxiEfU9eAHO-llSBrOEEheN8SmL1us2aS9uZQhD4Gtw3A23AeChMjZTNQloh3yHtSNQQrOyWEGKUFIwCYBiiH6I06M2zbHEPnthsjOw5bci4JBp7mz-0ELtodnkbG-s8-ESvav-1Bufl/s2048/image_2026-03-28_15-30-30.png
នៅខែតុលា ឆ្នាំ២០១៤ Wang Yibo បានចុះកិច្ចសន្យាជាផ្លូវការជាមួយ Yuehua Entertainment ហើយបានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងបុរស UNIQ ខណៈពេលដែលកំពុងបន្តអាជីពសម្តែង។ ក្រោយល្បីល្បាញក្នុងអាជីពសម្តែងកាលពីឆ្នាំ២០១៩ Wang Yibo បានក្លាយតារាល្បីដែលបានជំរុញតម្លៃពាណិជ្ជកម្មរបស់លោក និងលើកកម្ពស់លោកឱ្យក្លាយជាសិល្បករឆ្នើមម្នាក់សម្រាប់ក្រុមហ៊ុន៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួនតំណាងទេវតាឆ្នាំថ្មីជាលើកដំបូងនៅសាលាតិចណូ

0

នាពេលថ្មីៗនេះនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬទស្សនិកជនហៅថាសាលាតិចណូ បានរៀបចំកម្មវិធីសង្ក្រាន្តដោយមានការប្រគំតន្រ្តី ការរៀបចំក្បួនដង្ហែទេវតាឆ្នាំថ្មីផង។ ក្នុងឆ្នាំ២០២៦ នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានជ្រើសរើសជាពិសេសធ្វើជាតួអង្គតំណាងទេវតាឆ្នាំថ្មីដោយទទួលបានការចាប់អារម្មណ៍ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0cMaKZwIi0G9u2HSQpnEVpGTlB_Le0UJHm8qCtHg5NJhgHhPLs0OJfC7sHdWQPPBdqKqfAR0Ky0VuG9dinruGlX1ZUy1MdqWZ-JAFYSS22xNfbLkhQcT83MS0Xi96YBVcR_6Nrf_llbTHx7F8MPuJ2mGHwnhSqVV7J0AALsARcC4tRu8IMaTeOHZXET7Z/s2048/657643265_963488599595234_7692401762525527578_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំងដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីនិស្សិតនៅសាលាតិចណូក្នុងឱកាសលើកដំបូងរបស់នាងដែលតែងខ្លួនជាទេវតាឆ្នាំថ្មីសម្រាប់កម្មវិធីរបស់សាលា។ បវរកញ្ញាដ៏មានមានប្រជាប្រិយរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «លើកទីមួយរបស់នាងខ្ញុំក្នុងការតំណាងឱ្យតួអង្គទេវតានៃឆ្នាំ២០២៦ របស់សាលាតិចណូព្រះនាម « រាក្យសាទេវី » មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូរ ជិះពាហនៈ អស្សតរ (សេះ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV-QnKCxl0h5QZ6xjihntQdKhhzgtzZy21eD93nWmDNiCkQAr0fhaNGKyo5oxVpIYQNRozbLM7DH-82mHFztws8pMLKACraZbukRShJLo7vG-YO5AQlHDfnFMNg1ngn6W6RNr1-3UvzD4yJ20QNO1fAb3Ov5IplnzTvJ7thj_mbCq-7fhyphenhyphenfeilwjbF2wnL/s2048/658736978_963488442928583_7884589862699589188_n.jpg

ជាមួយនឹងការរៀបចំតាមបែបប្រពៃណីខ្មែរក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនាពេលខាងមុខនេះការតែងខ្លួនជាតួអង្គទេវតារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញា រួមទាំងអ្នកសិល្បៈផ្សេងទៀតទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការទស្សនាយ៉ាងច្រើនកុះករពីអ្នកដែលទៅទស្សនាចូលរួមដោយផ្ទាល់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdlZeoGxCg9kZ4HLzAD1-TpkT_H1UcGVL9dxD7h7jNDp4zKKW-VO0unGqifymPRrAt6KrqqWnUu89sqEbwdNeXQB8ya5muQGIpXqMyS3rTt8rAggenmEGowtPaElZWvLbDYjUkcw_NdSPEH7n77ROQ8xVVUFK7W-At31VjG_C0yTPbd_6NTKKV2xNVpzt/s2048/658126325_963488642928563_1691160706611352446_n.jpg

រូបភាពនិងវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបង្ហោះនៅលើអ៊ីនធឺណិតក៏បានរីកសាយភាយយ៉ាងឆាប់រហ័សជាមួយនឹងពេញចិត្តជាច្រើនពីទស្សនិកជនផងដែរ។
គួរបញ្ជាក់ផងដែរថា សកម្មភាពចុងក្រោយនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានខិតខំលើកស្ទួយយ៉ាងខ្លាំងទាំងការផ្សព្វផ្សាយវប្បធម៌និងតំបន់ទេសចរណ៍៕