Home ព័ត៌មានអន្តរជាតិ ម៉ាកយីហោដែលជាម្ចាស់តុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតមិនធ្លាប់មាន!

ម៉ាកយីហោដែលជាម្ចាស់តុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតមិនធ្លាប់មាន!

73
0

ប្រទេសចិន៖ ក្រុមហ៊ុនចិន Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតរបស់ខ្លួន ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលខ្ពស់ជាងប្រាក់ចំណេញកាលពីឆ្នាំមុនទ្វេរដង។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុន Pop Mart International Group Co., Ltd. បានបង្ហាញថា ប្រាក់ចំណូលរបស់ខ្លួនគឺបានកើនឡើងដល់ជាង ៤.៥ ពាន់លានយន់ (ប្រមាណជាង ៦០០ លានដុល្លារអាមេរិក) កើនឡើង ៦២% ដែលតួលេខនេះគឺខ្ពស់ជាងប្រាក់ចំណូលកាលពីឆ្នាំមុនៗទៅទៀត ខណៈប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនគឺច្រើនជាង ២.៩ ពាន់លានយន់ កើនឡើង ៧២% ដែលកម្រិតនេះក៏ខ្ពស់ជាងប្រាក់ចំណេញក្នុងឆ្នាំ ២០២៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsf_trUQ1pOBxDHDeMzhyIfHjgNixQCV9l6Vd05Pf4BdP0pFGoJFxYM-1-lK1F7sXQ1mZqkiFZSaK-o2BWQ6Yoh5ZNeOQQ0FGPhRuia1JyXaZIPGihrwhqQyx7Y5rmUB7ADM4BExBSdb3YISNiYiCIVzjavn2DXvVxUGbKIs0btgaDZf0Q12SJzPeFRd8y/s1024/image_2024-08-24_09-43-47.png

ដំបូងឡើយ Labubu គ្រាន់តែជាតុក្កតាមួយប្រភេទ ដែលដូចទៅនឹងតុក្កតាទូទៅប៉ុណ្ណោះ ដែលបានរចនាមានរូបរាងខ្ជូតៗ គួរឱ្យស្រលាញ់ និងពណ៌ចម្រុះដ៏គួរឱ្យទាក់ទាញ។ ប៉ុន្តែមូលហេតុដែលវាក្លាយទៅជាតុក្កតាដ៏ពេញនិយម ក៏ដូចជាល្បីល្បាញបំផុតនិងមានតម្លៃថ្លៃមួយរំពេចនោះ គឺដោយសារឥទ្ធិពលរបស់ Lisa សមាជិក Blackpink។ បន្ទាប់ពីនាងបានបង្ហោះរូបភាព Selfie ជាមួយតុក្កតាមួយនេះ ក៏បានធ្វើឱ្យវាលក់ដាច់ពីស្កុកតែម្តង ខណៈតម្លៃវិញគឺកើនឡើងទ្វេរដង។ សូម្បីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនចិនក៏បានទទួលស្គាល់ដែរថា ការលក់ Labubu នេះគឺដោយសារឥទ្ធិពលរបស់ Lisa។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPkc5pJm7_1yxrcr-C-pQ5Fkr3p8_ErsouCPNwKNb4ExTwwuQsAfZ4UeDQhmjr9X_ygb4pFyN5EJZFfMBtBtygD065JhzVuTlmZs335xXPy18RrIKsBohE-fCufaeOayiUFHUFTIJq7x387-5YTQ9UmTD1LTlHeD2saYyVNrdVd6rnFxKkNaRfujh5CEF/s1486/image_2024-08-24_09-43-55.png

Labubu គឺជាតួអង្គមួយក្នុងចំនោមតួអង្គ Monster Kingdom ដែលរចនាឡើងដោយយកលំនាំតាមសត្វទន្សាយ ជាតួអង្គបីសាច ពោរពេញដោយភាពអង់អាច និងធ្មេញមុតស្រួច។ ទោះជាយ៉ាងណា តួអង្គនេះមិនគួរឱ្យខ្លាចទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ វាបែរគួរឱ្យស្រលាញ់ខ្លាំងផងដែរ ដោយសាររូបរាងមូល ភ្នែកមូលធំ និងស្នាមញញឹមដ៏គួរឱ្យខ្នាញ់។ នៅក្នុង Monster Kingdom មិនត្រឹមតែមាន Labubu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួអង្គជាច្រើនទៀត ប៉ុន្តែមិនសូវជាទទួលបានភាពល្បីល្បាញដូច Labubu នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNr0H-DYWLzb2G7FrUmhzPGrj8VQBiiRcdes5wxsKR9Q5j6ieEoGHvZ6fzMi6GB3FaZH2MsMxKFYePmAjIlD2J3CHt9BagkxK2BD5-t8X_-Sb1rKaaFuxkTsh3mk_MAWtHL5GN_Q4fGMhR5kGd5AAW0hOOt1wenGyDRjeX1vJg2cMJWkPU5EHXW3r08vM/s1200/image_2024-08-24_09-44-16.png

គួរបញ្ជាក់ដែរថា តួអង្គ Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយវិចិត្រករហុងកុងមួយរូបគឺលោក Kasing Lung ដែលត្រូវបានបំផុសគំនិតដោយតួអង្គក្នុងរឿងនិទាន Nordic។ លោកបានបង្ហើបថា ថ្វីត្បិតតែជាវាជាបិសាចក៏ពិតមែន ប៉ុន្តែ Labubu មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ហើយតែងតែជួយអ្នកដទៃ មិនមែនជាបិសាចអាក្រក់នោះទេ។ បច្ចុប្បន្នតុក្កតានេះគឺកំពុងទទួលបានមានប្រជាប្រិយភាពខ្លាំងបំផុតដោយបានឆក់យកបេះដូងមនុស្សម្នានៅជុំវិញពិភពលោក៕