Home Blog Page 892

បទចម្រៀងដំបូងរបស់ MEOVV មានមតិវែ.កញែ.កថាដូចស្ទាយ៍រៀមច្បង BLACKPINK និង BABYMONSTER

0

MEOVV គឺជាក្រុមនារីថ្មីបំផុតរបស់ THE BLACK LABEL មានសមាជិកចំនួន៥នាក់ដែលមានសម្រស់ស្រស់ស្អាតនិងវ័យក្មេង។ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមចម្រៀងនេះ បានចេញបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា «MEOW» ។ បទដំបូងរបស់ពួកគេទទួលបាននូវមតិចម្រុះពីសាធារណជនអ្នកនិយមស្តាប់បទ K-Pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5_YhQa596LtiQSGC56tMQ94P1DVEugXr6X6w-hEQTg0EpaXC6dPshuely3eEusnzrFVMGpaiWzPCol_V7y8Htpc-sst18FKc3MHzUmHitHLFEZIlo0tc4ARR0O7jiJKGR1z4FlwR7sw7C-wY1NKjttxfPKrOGvoJR97YG8oILqYoHpuaRITvpSvYM6HVG/s1000/image_2024-09-09_15-57-54.png

អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ថាបទចម្រៀងនេះដែលមានន័យថា «Teddy»ជាផលិតកររបស់ក្រុម MEOVV ហើយបានប្រៀបធៀបបទចម្រៀងនេះទៅនឹងបទចម្រៀងល្បីៗពីមុនរបស់ BLACKPINK ដែលសុទ្ធតែធ្វើតាមរូបមន្តដូចគ្នានៃការរាំយ៉ាងលឿនមុនពេលបញ្ចប់បទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZBiQo181ke8DpJarx3XOMqjI1x6t3xHdvE6V0HXQwkSKBrCTmfjHWcG974mrxZ6qGHCuOzw2ZsmLoPgioLSMsOCugynPfGdznr3w0OaZEDzmlvI_jhCBU5LgM4yKQc5lm-bh_rsb_kOLip02wkvrejkjFR3m1PXU3xw5ZXyse6mOk1nlN6LhnEkk49Jz/s900/image_2024-09-09_15-58-03.png
ការបង្ហាញខ្លួនលើកដំបូងរបស់ MEOVV ក៏មានមនុស្សជាច្រើនបានសរសើរក្រុមនេះសម្រាប់សំឡេងដ៏ពិសេស និងវត្តមានដ៏រឹងមាំរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានចង្អុលបង្ហាញថា អារម្មណ៍រួមរបស់ពួកគេមានអារម្មណ៍នឹកឃើញដល់ផលិតកម្ម YG Entertainment ដោយគូរប្រៀបធៀបទៅនឹងក្រុមចម្រៀងស្រី BABYMONSTER និង BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-McjYiEAcuK89LxZPs8wJ2G7NucAlgDkt0nuFKMSsCB7sjFt1_Y6LObpBuF8U5TTlixjAWxi66RXcEy5b2j6AXZ0I0vobDNfkKdioN4JQdr0ergBrrm05ggAOrc4zjP1liLD3J634F-Kq-xaQvfT7O6H-s1Y0hHmvcKrc7vI1K5jRvnq0y-UKag7EidP/s1000/image_2024-09-09_15-58-12.png

មតិលើកឡើងត្រូវបានលាយឡំគ្នា ការយល់ស្របនៅតែមានថា MEOVV បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា៖«ស្តាប់ទៅដូចជា BLACKPINK… ខកចិត្តបន្តិច។ បទនេះមានលំនាំស្រដៀងនឹង BABYMONSTER។ ស្ទីល YG ណាស់។ ខ្ញុំគិតថាបទចម្រៀងនេះល្អជាងនេះ។ លំនាំបទចម្រៀងគឺជាអ្វីដែល BLACKPINK បានធ្វើអស់រយៈពេលជាច្រើនឆ្នាំ (បញ្ចប់ដោយការរាំភ្លាមៗបន្ទាប់ពីនិយាយអ្វីមួយដូចជា ‘blah blah blah!’។ វាមិនមានអារម្មណ៍ថាវាមានភាពស្រស់ថ្លាដូចក្រុមមនុស្សថ្មីនោះទេ , មិនមែនជាអ្វីដែលខ្ញុំរំពឹងទុកនោះទេ, នេះគឺដូចជា BLACKPINK»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9RAETF_czhKR3OB0_Lv6OzEVvjhXSUe9g55R-wWcrQsT_DRIfnNqoyyAmbuuWkWn704LfDVejsML4lA_X8kuvAs2hYSy-eantlWE6Q7_BrA43Xm2Dw-U6_2GqqWnswR01hoYLHKiJh-PYhyphenhyphenu1EY4361BH7aGV43YXUK4iLdx1uivlaUaghbQI_z_6rLb/s921/image_2024-09-09_15-58-19.png
គួរបញ្ជាក់ថា សមាជិកទាំង៥របស់ក្រុម MEOVV មាន Ella កើតឆ្នាំ២០០៨, Anna កើតឆ្នាំ ២០០៥ , Sooin កើតឆ្នាំ២០០៥, Gawon កើតឆ្នាំ២០០៥ និង Narin កើតឆ្នាំ២០០៧៕

Selena Gomez ក្លាយជាមហាសេដ្ឋីក្នុងវ័យ៣២ឆ្នាំ

0

តារាចម្រៀងនិងសម្តែង Selena Gomez ស្ថិតក្នុងវ័យ៣២ឆ្នាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ១.៣ ពាន់លានដុល្លារអាម៉េរិក ដោយសារប្រាក់ចំណេញរបស់ក្រុមហ៊ុនគ្រឿងសម្អាងដែលនាងបានបង្កើត។ ទ្រព្យសម្បត្តិនេះជំរុញឱ្យនាងជាតារាក្លាយជាមហាសេដ្ឋីបន្ទាប់ពី Taylor Swift, Rihanna និង Kim Kardashian។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKRahiFgl5t5z8lurAYlsBlFCXqWu8GPW5syEQBwCk9DSw6G9O8ryaTXucendqq1YwEEehQDzSoyTl53DUs251ItFFLToAE-0lpqfGD43TVlzl3KKbqfHOas6aE8ii0hZbJJjb1QC6DuVLBNvnoOn7FR0-4C8cgVQ4f03OVam1X8hvMmmE9Y2JGL5dlg5/s3072/image_2024-09-09_15-37-34.png

កាលពីថ្ងៃទី៦ ខែកញ្ញា ទូរទស្សន៍ CNN បានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្តែងជនជាតិអាម៉េរិក Selena Gomez បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋី នេះបើយោងតាមរបាយការណ៍វិភាគហិរញ្ញវត្ថុរបស់ Bloomberg ។ ចំនួននេះត្រូវបានប៉ាន់ស្មានដោយផ្អែកលើភាគហ៊ុនដែលនាងកាន់កាប់នៅក្នុងក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty ដែលជាក្រុមហ៊ុនថែទាំសុខភាពផ្លូវចិត្ត Wondermind និងប្រាក់កម្រៃរបស់នាងសម្រាប់ការថតរឿង និងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWCydvjK7L3F1sTU7f2QDwonaxgNFWQmDRLSUFAoGN3a5fLC6vxsucRxwm-dYVWo9kh_MnVbezjlq7Zwz62TmT2lwpe7BsufWmqAoJNs8zECMi0gGlY9bosUnaumYVDUgsKx89n1Fc1hqGaSo8uP4IGkbIz5vt9RJGL8sgnUshm3e0jcADNVIGh_KfYVKq/s1920/image_2024-09-09_15-37-37.png

យោងតាមរបាយការណ៍បានឱ្យដឹងថា ៨១.៤% នៃទ្រព្យសម្បត្តិរបស់ Selena បានមកពីប្រាក់ចំណេញរបស់ Rare Beauty ជាមួយនឹងផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងផលិតផលថែរក្សាសក់។ យីហោនេះបានចាប់ផ្តើមនៅខែកញ្ញាឆ្នាំ ២០២០ដែលដាក់ឈ្មោះតាមអាល់ប៊ុមទី ៣ របស់តារាចម្រៀងរូបនេះ។ កាលពីដើមឆ្នាំនេះ ម៉ាកយីហោនេះមានតម្លៃជាង ២ ពាន់លានដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7BXA2hhERGKctm1wmzhrK7zlsEAfQm2Bo7cwJJOwDR5qVNFRTdpZJn9ArJK2JiG3difashA7BRzwiJky1wBnnCG6pAuasUFip3lLjGJJLnnqkhT6boo8_VFcbFC_R3TZU-fIpsTSgtoDU4m-v8pPc_GoVMI5jX8u5fT65DkQMLMn_Wpn3fE3guDuWBV2b/s942/image_2024-09-09_15-37-38.png

សកម្មភាពផ្សាយពាណិជ្ជកម្មមានចំនួន ៦.៩% នៃទ្រព្យសម្បត្តិរបស់ Selena ។ នាងមានអ្នកតាមដាន ៤២៤ លាននាក់នៅលើ Instagram ដែលជាអ្នកតាមដានច្រើនជាងគេលំដាប់ទី ៣ នៅលើបណ្តាញសង្គមនេះបន្ទាប់ពី Cristiano Ronaldo (៦៣៨ លាននាក់) និង Lionel Messi (៥០៤ លាននាក់) ។ Selena Gomez ធ្លាប់មានកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃ ៣០លានដុល្លារជាមួយ Puma និង ១០ លានដុល្លារជាមួយ Coach ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QdTz5OF4APOEb5T1oXqoAtpPV7HGe1wnqhGwSI_MInIcw2dgP1sniVHbJ5I7Y1np2C3RBUBfo_GyqO3z9gu30eExLFxvYXhK17hMIpnpNdA7vDx_wmBamzdW9YvZrLNxhti4u1wq2w8Hbq3W-d96m5J5BRHNez08OGXrG4IVI5LkxQUjzU-jnRXFIYKy/s3984/image_2024-09-09_15-37-39.png

Selena ទទួលបានប្រាក់ឈ្នូល ៦លានដុល្លារក្នុងមួយរដូវកាលសម្រាប់ស៊េរីរឿង Only Murders in the Building ដែលបច្ចុប្បន្នកំពុងធ្វើការនៅរដូវកាលទី ៥ ។ ប្រាក់ចំណូលដែលនៅសល់របស់នាងបានមកពីការលក់កំណត់ត្រា ការរក្សាសិទ្ធិតន្ត្រី ទេសចរណ៍ និងអាជីវកម្មអចលនទ្រព្យ។ មុនពេល Selena Gomez សិល្បករមួយចំនួនដែលបានក្លាយជា មហាសេដ្ឋី រួមមាន Taylor Swift, Rihanna និង Kim Kardashian ។

Selena Gomez ត្រូវបានគេស្គាល់តាមរយៈរឿងភាគរបស់នាងក្នុងរឿង Disney មុនពេលក្លាយជាអ្នកចម្រៀង។ អាល់ប៊ុមរបស់នាងច្រើនតែជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង Billboard ។ ជាអ្នកមាននិងជោគជ័យលើអាជីពមែនពិត ប៉ុន្តែ Selena ជួបប្រទះនឹងព្រឹត្តិការណ៍ជាច្រើនក្នុងជីវិត។ នាងបានទទួលការវះកាត់ប្តូរក្រលៀននៅរដូវក្តៅឆ្នាំ ២០១៧។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhilKbhMqJZ5TPNQ0eNrvus3r2Dr16h7pizrfDXZ1ELTFWnDAZcFmmdDDwomDhqu5PEwwk98H56XE_z8CNgDM2C8JHyuTLb_HVd9BejKeM5eA9JEg_-VLTkS3lgja4-sh54TnBd5PbUwplqqFDiiSL66-DE8oy5x-khvWzx_X-1FTcPS5wi6cjY9ebeUaFE/s600/image_2024-09-09_15-37-49.png
ការព្យាបាលនេះមានផលប៉ះពាល់ដែលបណ្តាលឱ្យនាងឡើងទម្ងន់ ហើយជារឿយៗត្រូវបានគេBully រូបរាងរបស់នាង។ កន្លងមកនាង និង Justin Bieber បានបែកគ្នា និងបានជួបគ្នាជាច្រើនដង មុននឹងបញ្ចប់ទំនាក់ទំនងនៅឆ្នាំ ២០១៨។ ចំណងស្នេហ៍បានធ្វើឱ្យអ្នកទាំងពីរបាក់ទឹកចិត្ត ហើយត្រូវទៅជួបអ្នកចិត្តសាស្រ្ត។ នៅចុងឆ្នាំ២០២៣ Selena Gomez មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ Benny Blanco ដែលជាមិត្តចាស់របស់ Justin Bieber ៕

ធ្លាប់ឮគេនិយាយថាសត្វឆ្កែលូដោយសារវាមើលឃើញខ្មោច តើពិតដែរឬទេ?

0

តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសត្វឆ្កែលូ ជាពិសេស វាលូនៅពេលយប់ស្ងាត់? ហើយពេលខ្លះ ឆ្កែលូតាមគ្នាពេញភូមិទៀតផង ។ មនុស្សមួយចំនួននិយាយថា បើឮសំឡេងឆ្កែលូ បញ្ជាក់ថា វាពិតជាឃើញខ្មោចមិនខាន ។ ដូចគ្នានេះ ក្នុងភាពយន្តជាច្រើនដែលយើងបានទស្សនា គឺតែងតែដាក់សំឡេងឆ្កែលូ មុនពេលមានខ្មោចចេញមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWp8VDmM3lk_nw70oM_I76pZ2-6eoMdMl19lp36ByS9wX6kARCl-9M1tWpYCJYSOW9Z7HMYgT9YtMEkXa9B79gW7murUuyVNj5_f9S8R1yxKTqyJAv2iDQF1pY3PnuOIrPdLcZsldh7gCLsZkT_yMo_0fTyVjhpGCeVHe5UWMXu96P_SVpGmMbMaPGMZQq/s2000/image_2024-09-09_15-07-28.png

ពេលខ្លះ ឆ្កែនឹងលូនៅពេលយប់ស្ងាត់ ឬលូពេលថ្ងៃត្រង់ ហើយពួកវាអាចលូដើម្បីបណ្តេញសត្វផ្សេងៗឱ្យចេញពីរថយន្តផងដែរ ។ ហេតុនេះ យើងតែងតែខឹងឆ្កែ ដោយសារពុំបានយល់ពីវា ។ យើងមករកការពិតទាំងអស់គ្នាថា ហេតុអ្វីបានជាឆ្កែលូ? ឆ្កែលូ គឺអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmP-ywlPaIgq4tXj6aOiCvd5rjJG5-WQgm_My0x85BvZ7CSx0ZCH3oJ9yWNOu5sCae8vuXkuxfh9N5JBYP8Wisad7euP2y-560XFX7LkYGMyDE7wCP3xF9W689SGpV5tNCMsHP_bB6LyWAI-X2xewuPfZSZfmK5qef504WDSqfnZqWGRrB26vlwJHPDiZO/s2000/image_2024-09-09_15-07-32.png

១-វាបានឮសំឡេងអ្វីម្យ៉ាង ៖ ឆ្កែអាចឮសូរសំឡេងផ្សេងៗបានយ៉ាងលឿន បើទោះជាសំឡេងនោះតិចៗក្តី ។ ហេតុនេះ ពេលវាឮសំឡេងអ្វីប្លែក មិនថាសំឡេងតិច ឬខ្លាំង វានឹងមានអារម្មណ៍ភ្ញាក់ ដូចជា ៖ សំឡេងរថយន្ត, សំឡេងស៊ីរ៉ែន និងសំឡេងចុចស៊ីប្លេ វានឹងលូឆ្លើយតបទៅសំឡេងទាំងនោះ ។

២-ទាមទារការចាប់អារម្មណ៍ ៖ ឆ្កែលូ គឺជាវិធីមួយសម្រាប់ទំនាក់ទំនងជាមួយមនុស្ស នៅពេលវាចង់បានអ្វីមួយពីមនុស្ស ។ ពេលខ្លះ ឆ្កែលូ ដោយសារវាចង់លេងជាមួយមនុស្ស ឬចង់ឱ្យយើងចាប់អារម្មណ៍វា តាមដែលវាត្រូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyIkNUSzAPLqFk1RCBC2VhTYCSHKnihUdeuVfk33mwa_qHywHfotMKDShwzKO04b10NswKTxSAqZzMxvKLD-EnXBQdOYVVk2qU8CmeC5VLC_rzdNIUKD4V24tvZK9UnlxdNRa7QVnB4uZ5A6proYlr_JXN3TYfPKKEtkIgxfkYjmm_w1M4J47UE8aooyJY/s2000/image_2024-09-09_15-07-38.png

៣-ភ័យខ្លាចពេលនៅតែឯង ៖ ពេលម្ចាស់ឆ្កែចេញទៅធ្វើការ ឬទៅបំពេញធុរៈផ្សេងៗនៅខាងក្រៅ ហើយតម្រូវឱ្យឆ្កែនៅចាំផ្ទះតែឯង វានឹងលូស្រែករកម្ចាស់ ។ ការលូរបស់ឆ្កែនេះ ដោយសារវាមានអារម្មណ៍ឯកោ ឬគ្មានឆ្កែផ្សេងទៀតនៅជាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7k41_BT-D1IEPPktI6owo9xQmsJ-Id-flEOSOhbZAGMiI95Sy3YmMPWeLWFOsaI75BASSzYeu5ZeOYoLrFndZH0MJnkkBypP2bozSce4Tik7nYmAi6etsjxsN39GitTruhd7U6YOeQ79GOEoJDzlBCGdcTsEsEJoo41OePHGi85L_AJ-BkOVQgCNADZY9/s1000/image_2024-09-09_15-07-50.png

៤-ឆ្កែឈឺ ឬមានរបួសស្នាម ៖ ឆ្កែអាចឈឺ ឬមានរបួសស្នាមនៅលើដងខ្លួន ទើបធ្វើឱ្យវាព្រូស ឬលូច្រើនជាងពេលធម្មតា ដើម្បីបញ្ជាក់ថា វាកំពុងតែឈឺចាប់ ។

៥-ជួបគ្រោះថ្នាក់ ៖ ឆ្កែអាចមានអារម្មណ៍ខុសប្រក្រតី ឬដឹងថា នឹងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ពីព្រោះវាអាចដឹងហេតុការណ៌បានលឿន ។ ហេតុនេះ វានឹងព្រូស ឬលូ ដើម្បីឱ្យមនុស្សដឹងពីគ្រោះថ្នាក់ទាំងនោះ ដូចជា ៖ មានចោរព្យាយាមចូលក្នុងបរិវេណផ្ទះ ឬពេលវាឃើញសត្វមានពិស ដូចជា ៖ ឃើញពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWXm6uJgyyyegOb4RE5-38YKPrRcfrnEUhBZphyurOLxD8NWesALjUwuMRwWns-uD3BS4XiJ_Q7Fko-eZGkM_tp7wJxSOz6BhhnFFTsVNd2u3b7hypImoY1LZwSi_xzMZHYL36158mAgyMPMoPL8Gzxj962gZVUBAvVgMwOSVABaB5Axio4FpF0EaHaTU/s729/image_2024-09-09_15-08-07.png

សរុបមក ឆ្កែលូ គឺជារឿងធម្មជាតិរបស់ឆ្កែ និងបណ្តាលមកពីមូលហេតុដែលរៀបរាប់ខាងលើនេះ ហើយវាពុំបានឃើញខ្មោចទេ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ហេតុអ្វីបានជាឆ្កែលូ?

 

 

 

ផ្ទុះការវែកញែក! រឿងសមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកយ៉ាងក្តៅគគុកទៅលើប្រធានបទមួយ ដែលបានគូសបញ្ជាក់ថាជា«សមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង»។

កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ យោងតាមការដាក់បង្ហោះរបស់រដ្ឋបាលស្រុករមាសហែក បង្ហាញឲ្យឃើញថ្មក្នុងទំហំធំមួយដុំ ដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«សមិទ្ធផលថ្មី ទឹកដីនៃស្រុករមាសហែក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvx4NJ2Y_GkhhDYKa3F5NdUnRbbidjoueXJ4mZPBB_CCufpL6l0K5QjsFVDCikYWn1fvK0jm6jATQPivVRFR3jVKALqWu3GcMt50fkPqQZ667vQhIER1igpRXYbVfsXp07MYXGGycE-9ajo44rx8fFaVilNYEB2JAgMrRWHsTuKGRzRRj0lvFydZ9l_FDu/s720/458514375_837368858485522_1069137955921628741_n.jpg

តាមរយៈការដាក់បង្ហោះខាងលើនេះ ក៏បានបណ្តាលភាគច្រើនផ្ទុះចម្ងល់យ៉ាងខ្លាំង ដោយមតិបានលើកឡើងថា«ស្រុករមាសហែកគឺតំណាងសត្វរមាស ចុះហេតុអ្វីលើកដុំថ្មយកមកដាក់អញ្ចឹងលោកពូក្មួយឆ្ងល់ណាស់ សូមពូជួយប្រាប់ផង»។ អ្នកខ្លះថា«បើទុកនៅទទេបែបនេះ មើលទៅ មិនទាក់ទាញទាល់តែសោះ!»។ អ្នកខ្លះថា«គួរតែកែច្នៃដំថ្មមួយដំដែលមានតម្លៃនោះ ឪ្យក្លាយទៅជារូបតំណាងអ្វីមួយ ខ្ញុំគិតថាប្រសើរ ព្រោះមានតម្លៃទាំងរូបភាព និងអត្ថន័យ»។ អ្នកខ្លះទៀតថា«ចាំមើលសិនទៅមេនគេចេះតែដាក់ថ្មទទេរទេ គឺគេមិនទាន់ធ្វើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJKSWJgENtnllhH7FV89PfTTsrw6cIkJa3Nu_-m8kRYv25zAkBSMfuSdXMuVQFnmo1Z5td0JvgO-zWsYAVIfuJWRR0-DeZqgpWtQooDn0QgONkL1uuEFaQJ7rgR27uRNkoAIO2j2E5c8hqjZrMOQeyAEhSvaq9_oTy7HtIYK-pNM_wy6Q9o-v4Ouaspto/s720/458613933_837368898485518_1533204781481591122_n.jpg

ទោះជាយ៉ាងណា តាមរយៈការដាក់បង្ហោះខាងលើ អាចនឹងធ្វើឲ្យមហាជនមួយចំនួនយល់ច្រឡំ ទើបរដ្ឋបាលស្រុករមាសហែក បានដាក់បង្ហោះនូវសារមួយឃ្លាទៀតថា«សូមជម្រាបជូនសាធារណៈជន ជ្រាបថា ថ្មដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAzFxt9x7EmPYkLpSEzWRlh5wIrxrElq4cat7jQMRPlsUXGmWtITMEm5VYrU9z39TBuAxeq-f5-FwylgCs-jVqKSmCs5jbwp2n0yzuipPFTLY4DwPO2hKjwztpJGHP9pP3KqolW6JI3R__A_ugdnmNTiHdYz2SCv_855FbVwDqvjoR4ocPMntsQr2jV04O/s720/458614150_837368941818847_1793420765246214966_n.jpg

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុករមាសហែក បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ក្រុមការងារបានលាងសំអាត សិលាសុខសិរី (សិលារួបរួមសុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកំពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុកក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិងគ្រប់ក្រុមគ្រួសារ»។

ត្រូកូល ភូថង​ ម្នាក់ទៀត ឡើងកាន់តំណែងធំនៅខេត្តកោះកុង

0

ថ្មីៗនេះ លោក ភូថង សេរីវុឌ្ឍី ត្រូវបានតែងតាំងជាជាអភិបាលថ្មីក្រុងខេមរភូមិន្ទ ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTxNkL2_ZjJpLnQJV1Ry2rWfSXb4IkdVB2fYFYr6iY9fK08OJGOEsvlTsiQ-s5d8yGe0UsQFgAmFJawRNSXy4VHVHPF1j8lJsQLIgZ5By6FmKWdEBfOLuZk-M-LP1cgfdgrxIk6w-PDop25kFjqbjZU8oy0GVpoOqssdu3rPcclIyPk6fMkqs-ZGFlEeS/s1024/image-525.png

នាក្នុងពិធីតែងតាំង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍មូលដ្ឋានកាន់តែជឿនលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92NP59sqUMAtBNZcsLJmuiGxcazoLSLDkIqVjzsotvkGIlfJVu2TGZKLjj8UxUd_PXPV73rEPwmUgLvsghviKNVUMFHhAJSVKdRGtQk2QlCsOt2I7R6ogsuSl2EfXQ2Yj3aH7Xr_C7Ri9lIqpyppUeI8bEYHU2GTcW_rBgb58uDnLjP28OYt-hRUpXnP7/s1024/image-526-1024x682.png

ដោយឡែក លោក ភូថង សេរីវុឌ្ឍី ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtSekoH-KmmmYOeDo3XJhL5X-8N01kAuArEFj2iNulOxBI1VWbuBLex3KUGKh4saVZ1FcmZOl4vVtK42WzN3VSZ5yKm2Bk6XkN4PfMsPG4c26bOsuaeNdvpbeTFIyzr5Q_CpHDqWFqtbxATyJYWktPPnfw0VYA_NGfoEf1FxJEqpzyuIehM2b51BVVa1C/s768/image_2024-08-22_10-09-58.png

គួរបញ្ជាក់ថា លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង និងកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង៕

ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យដោយវង់តន្ត្រីយុវជនអង្គរ

0

សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន!

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាន និងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFN43fncB5RRokrNjzH4-1AovAlDWKD_OvmGaR_Q-tDzgd3ctWPkq3WOj_swhSaqbppEIycPxei2f4niN2hpu2jZwcpyssoU0g5RM1jzsvT9VeCTBLkWFGugHOGCKOhH4IS3dVd5dgCOqOcuG2Jpj2CNj7Goa5MDN_kW5mFPGBHI_nVCnwM1Yk-ucYzQtc/s1279/1%20ANYO%20Group%20Photo.jpg

“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន”

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវី
ដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkkuEe1Ulia5QoHFn5vGT4HVCHCUKrx43D16RKLcF8_npcwFnjLGlKdhZx9PE9fOIv_WZ6esi0pgtnF2hMH_MdFKpfBdQPWHrlfUtBmhybbvciwXzLm9TnY9bA80uZyhGRUMarJRQiIFSCwztq8I6dBg5EJnHvqcNwhVwykfqZmZxZSMKnoqHh0EznzGL/s1920/2%20NABA%20Theater.jpg“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន
សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ”

លោកស្រី ទេព គន្ធារ៉េត បានឱ្យដឹងថា “ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយជាក្រុមអូខេស្ត្រាអាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឱ្យពួកយើងអាចចែករំលែកការប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្មរបស់ពួកយើង។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZDNicwXm27VGAAoAvFzP5gk7wLl1JIUNdv6Vn3iBUrBHkRmBY5Vc_szHqZzWPhyphenhyphenffOH7jV9cu2wwcl0AC1db1bA205EatjxeXAhR5RdSS7aZ7XaKiB-40kTA0wHIGiIkaiaETwrqE-LVp7JQXs8odf9fsBNrs4krbZbRDuC-ROolnFm8jtKD4M9TQrqEA/s1074/3%20Buffet%20at%202Pangea.png“មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសដែលមានមុខម្ហូបច្រើនមុខជាងគេនៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ”

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា៕

ព័ត៌មានដែលថា សម្តេចតេជោ ចុះ​ MOU ជាមួយថៃ ធ្វើឱ្យបាត់បង់ប្រាសាទតាមាន់តូច ជារឿងក្លែងក្លាយ

0

ថ្មីៗនេះ គេហទំព័រ VOA KHMER បានធ្វើការចេញផ្សាយ ដោយបានភ្ជាប់ជាមួយខ្លឹបសារថា៖”អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ចុះ(MOU)ជាមួយថៃធ្វើឱ្យបាត់ប្រាសាទតាមាន់តូច។
ក្រុមអ្នកឃ្លាំមើលបានទម្លាយថា លោក ហ៊ុន សែន បានចុះអនុសារណនៃការយោគយល់(MOU)ជាថៃ ធ្វើឱ្យបាត់ប្រាសាទតាមាន់តូច និងប្រឈមដល់ប្រសាទតាមាន់ធំ ។ បន្ថែមពីនេះ មេដឹកនាំរូបនោះ ក៏រងការចោទថា បានកាត់ទឹកដីឱ្យទៅវៀតណាមដែរ ដើម្បីតែបុព្វហេតុអំណាច ។ លោក ប៉ុល សម្បត្តិ រាយការណ៍”។

ជុំវិញករណីនេះ លេខាធិ គ.ស.ព.ស បានធ្វើការចេញបកស្រាយថា៖ “ការការផ្សាយពីសំណាក់ក្រុមឧទ្ទាមប្រឆាំងនៅក្រៅប្រទេស VOD ដែលថាប្រាសាទតាមាន់តូចបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសថៃនៅក្នុងឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ គឺជាព័ត៌មានក្លែងក្លាយ!ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត”។

គួរបញ្ជាក់ថា ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគ ដោយបានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧៕

 

 

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើប សាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

0

(ភ្នំពេញ) ថ្ងៃទី7ខែកញ្ញា ឆ្នាំ2024៖ ពេលនេះកំពូលមុខងារបច្ចេកវិទ្យា AI សាមសុង កំពុងអន្ទងចិត្ត ដាក់ស្នេហ៍អ្នកគាំទ្រឱ្យស្លុងងប់ងល់ដកចិត្តមិនរួច និងបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយ ក្រោយពីសន្ទុះនៃការគាំទ្រមានការកើនឡើងទូទាំងពិភពលលោក ជាពិសេស នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjH5dEjwxNNiVg5yPXO5oHQ71n7l9zZ0bWlLqr_wUoDjhhWacDyt16qExNepJkyInGd-rhis-NPr33Btu_QaXaMxO8nrbpWLu9_v_iKDZJ8-AhLYev05xjam7anp0W35SULnaZA5kdF60jobenG4F7E2egsreIDiBl5y0CipzjFH-Gza0mhv044S60BF9/s4464/137A5900.jpg

ហើយដើម្បីបំពេញតម្រូវការ និងតាមឱ្យទាន់សន្ទុះនៃការគាំទ្រដែលកំពុងហក់ឡើងស្រឺតៗគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុន សាមសុង បានពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការហាងទំនើបសាមសុងថ្មី (Samsung Premium Store) ដែលត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី 7 កញ្ញា ឆ្នាំ2024 ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYeQ1wuXw3JOH2L1YJl6FWKujVTrnaJgYmw5Fv4yUBBGjuJL07n5eX7AsZM78jNsehlXq7BHGEoN9cNDuljth9SLuC6loBZRu-Rjp-YFpCdaS3EJn72VajNjJwJzq1ndrKkyTZT9KTARMUgAEsDuSs4h-Tg5qcEQhkXIj6ypm6NtW3YSmpwXor4XTKomG/s4464/137A6062.jpg
មិនតែប៉ុណ្ណោះក៏មានវត្តមាន Influencer ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវទូរសព្ទជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុងផងដែរ។

សម្រាប់ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងនូវផលិតផលជាច្រើនដូចជា៖ ទូរសព្ទដៃគ្រប់ស៊េរី កាសប្លូធូស នាឡិកា និងផលិតផលថ្មីៗគ្រប់ម៉ូឌែលរបស់សាមសុង។
គោលបំណងនៃការបើកសម្ពោធ Showroom នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការមកតេស្តសាកល្បងដោយផ្ទាល់ ដើម្បីទទួលបានបទពិសោធន៏ថ្មីនៃបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមាននៅលើផលិតផលសាមសុង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrz3SpcdDgOE7QdbDZsh25NetRvafoXj24dJ6-nfEuiQOOms1WQnj39ahEKtcEynnS7y7kCXzGbfxWiGhYg66ahti-KGHOqigqnGBG1WizmXsfzxlxjuTm_W3HOS0DC-vfpHjbH2IZV_zNHyRF2FWuzUq7EbybPSmt7NpsZW1EHDXqsFBL8xunC2MpfXI/s4464/137A6096.jpg

បើយោងតាម លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ទន្ទឹមនឹងការពង្រីក វិសាលភាពនេះ ក្រុមហ៊ុនសាមសុង ក៏កំពុងតែពង្រឹងការដុសខាត់លើគ្រប់ផលិតផលទាំង អស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហើយក្រុមហ៊ុន សាមសុង ក៏មិនភ្លេចនោះដែរ ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែរក្សា ភាពស្មោះត្រង់ឥតងាករេ ជាពិសេស ការគាំទ្រពីអតិថិជនជាទីស្រលាញ់ទាំងអស់តែម្ដង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJPWs_S-t-BZo26Z9aGpi77Xa-E4Q3cuHj56Hf0oXZxD4Qw4l6j5XHNZTLqucIFJzS9n4HNhlAtlTGQsyMpe9lR836CBFVlG5q5qCJTIPtDsB55T35LTKGFy7I8c-mexjOGyEJPE64beRiVV8wNqpHqhHSVgFXQSp-ugU3q8M3jkOAEOWuIsChsQtDUAUl/s4464/137A6259.jpg

ក្រុមហ៊ុនសាមសុង សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា AI នឹងក្លាយជាពហុមុខងារដើម្បីដំណើរការលើផលិតផលអេឡិកត្រូនិកទាំងអស់។ ហើយ បច្ចេកវិទ្យា AI នេះ នឹងក្លាយជាបរិបទថ្មីដ៏ទាន់សម័យ និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់លើសពីការរំពឹងទុក ស្របតាមនិន្នាការរបស់ពិភពលោកដែលបច្ចេកវិទ្យា AI កំពុងក្លាយជាតារារះចែងចាំងដែលជួយសម្រួលដល់ការរស់នៅរបស់យើង មិនថាការកម្សាន្ត និងនៅក្នុងវិស័យការងារនោះឡើយ។

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង និងរីករាយ ជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWhZ4ic0M0Nbxdy8ahaO9CzxuPdtd4KAZrfLaUIbzlDuAUgL66q9Nd4WmEzPPYGsrQeRNUUQqKhyKCzm9K8-yCprvszZcv38MIgsnMhYcgiKDJAyFwNZNY5_0bKTXT-AZbm1IepcbeRi4I8JVIAYlY2K-L2dYdmS7F9AKYBnMXw2OMacDXjGThcP5kvIy8/s4464/137A6277.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមុខបដិសេដ ដែលថាវៀតណាម​បោះបង្គោល​ចូលទឹកដីខ្មែរ១គីឡូម៉ែត្រ

0

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Um Sam An បានបង្ហោះថាសារនៅលើបណ្តាញសង្គមដោយលើកឡើងថា បង្គោល​ព្រំដែន លេខ​២៧៥ នៅច្រកភ្នំដិន​ ខេត្ត​តាកែវ បាន​បោះចូល​ដីខ្មែរ ១២៧០​ម៉ែត្រ។

គណនីមួយនេះ​បាន​សរសេរ​រៀបរាប់យ៉ាងក្បោះក្បាយថា៖”ពលរដ្ឋ​ខ្មែ​រ​វ័​យជំ​នា​ស់ៗ​រស់នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវសុ​ទ្ធ​តែ​បានអះអាងថា ​ព្រំដែ​ន​ខ្មែ​រ​នាស​ម័​យ​ស​ម្តេ​ច​តា​នៅ​ពា​ក់​​ក​ណ្តាល​ព្រែ​ក​ ហើយចំពោះការបោះបង្គោលព្រំដែនលេខ២៧៥នេះធ្វើអោយបាត់ដីខ្មែរយ៉ាងច្រើន”។

បន្ថែមពីនេះទៅទៀតគណនីហ្វេសប៊ុក បានសង្កត់ធ្ងន់ថា៖” សព្វថ្ងៃនេះ  ​វៀ​តណាមរំលោភចូលដីខ្មែរ១២៧០ម៉ែត្រនៅ​តា​ម​ប​ណ្តោ​យ​ព្រែ​កវិញតេ​ ពីខេត្តកំពត ដល់ខេត្តតាកែវ”។

ពាក់ព័ន្ធនឹង​ផ្សព្វផ្សាយរបស់​អតី​ត​សមាជិក​រដ្ឋសភារូប​នេះ ត្រូវ​បានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​​ថា​គឺជា​ព័ត៌មាន​ក្លែង​ក្លាយ ហើយសូមឱ្យបងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រលំ និងសូមឈ​ប់​បន្ត​ចែកចាយ​​នូវព័ត៌មាន​ក្លែងក្លាយទាំងនេះទៀត ៕

ប្រាសាទបេងមាលា ជាប្រាសាទដ៏ស្រស់ស្អាតនិងអាថ៍កំបាំងបំផុតនៅក្នុងប្រទេសកម្ពុជា

0

ប្រាសាទបេងមាលា គឺជាប្រាសាទមួយដ៏ល្បីល្បាញសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានសួគ៌មួយទៀតពីភពផែនដី។ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5J-IsS1wFnoe6TjAFxq7YYRsqEfjkdScLMHUZ4LTCM4KdioC6bmAcjYy2yfSaffeMPYzOQKd35NqR4hlb4DbPpBdSpcGSVJARDvzizz-eBtQPSphmwscJ9lMhs2LHgSyvo9VwdiVScpEiraPFbd9w-8kXhE1tbAVpeccuT8to9eP9mDp7OEqz0bxCI_1/s1280/image_2024-09-09_09-19-15.png

ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ នៅចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ សង់លើផៃ្ទដីរាបស្មើទំហំ ១៤ ហិកតា មានកំពែង ៣ ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ទោះជាយ៉ាងណា ប្រាសាទនេះបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ និងមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានឱកាសបានទៅលេងខេត្តសៀមរាប សូមកុំរំលងប្រាសាទបេងមាលាឱ្យសោះ ព្រោះប្រាសាទនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បើលោកអ្នកបានទៅម្តងហើយ គឺដឹងតែចង់ទៅម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj22DJP66nSB3P5lWqgwJZ-Mt-ezQq8OiHRUmU3ER4imRCM3CW-aVkdV8SjFNtRZzvmLP-sFQmqFrkAqzcLo5DkG5HlbcazY1Njhdy0UOMVPYkoVRX7gciRHxB-TPaupta5Qif9jt6TAHE4RgkscC0hhxhQLjZdQ-56p70nZ2NHt7xiGKmGsQlJaoGJCTop/s1280/image_2024-09-09_09-19-50.png

ប្រាសាទដ៏អាថ៍កំបាំងលាក់ខ្លួននៅកណ្តាលព្រៃក្នុងប្រទេសកម្ពុជានេះ មិនបានបន្សល់ទុកនូវសិលាចារឹក ដែលបញ្ជាក់ពីកាលបរិច្ឆេទឆ្នាំសាងសង់នោះទេ ទើបវានៅតែជាចម្ងល់សម្រាប់អ្នកបុរាណវិទ្យា ថាតើរវាងប្រាសាទអង្គរវត្ត និងប្រាសាទបេងមាលាមួយណាសាងសង់មុន។ ភាពដូចគ្នានៃប្រាសាទនេះ គឺទាក់ទងនឹងរចនាប័ទ្ម ក្បាច់ចម្លាក់ ដែលស្រដៀងគ្នាច្រើន ចំណែកបច្ចេកទេសសំណង់មានដូចគ្នាខ្លះ និងខុសគ្នាខ្លះ ដោយឡែកភាពខុសគ្នា គឺប្រាសាទអង្គរវត្តជាប្រាសាទពីរ៉ាមីត ឬហៅប្រាសាទភ្នំ ចំណែកបេងមាលា សង់នៅលើដីរាបស្មើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM5Rr1_LJUZAQLiDEsnqi0pv-22vP10M7qqDXfJI4XZbX_xvY33tM9780NiCsE0EVKXWd8YVjKze5Y7lGa9kYC4xSzP4MqwUmdSnbXk1HpCHRsibCSqhrmZUOGQK1eqDpmbKln08RJMFIj3L3CqIzyfpYfKk3v1kfiJR4CWUvKGxL5yyIVUedMISTPq6CP/s2288/image_2024-09-09_09-20-07.png

កន្លងមកប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង ប៉ុន្តែបច្ចុបន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បានអភិរក្ស និងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាព ផ្សេងៗនៃប្រាសាទទាំងមូល ។ ក្រៅពីនោះ អាជ្ញាធរជាតិក៏បាន យកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឱ្យមានភាពស្រស់ស្អាតឡើងវិញផងដែរ ពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារ ផ្តល់ជាម្លប់ត្រជាក់ដល់ភ្ញៀវ និងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផង៕