Home Blog Page 892

ស្រស់ស្អាត ស្រស់សង្ហារណាស់! Miss Universe និង Mister Universe ឡាវឆ្នាំ២០២៤ បង្ហាញខ្លួននៅកម្ពុជា បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន Miss Universe និង Mister Universe ឡាវឆ្នាំ២០២៤ ចំនួន២រូប ដែលបានបង្ហាញខ្លួននៅមុខព្រះបរមរាជរាំងខ្មែរ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9Pg5n1XmFM4_Acp23e5IO9ZAFdfulBkP8m-ZzsNVDUmqFhY4Y5Z8lDKALGtTBx_KJd_tpgjMH7KjkhWQAkrv88VHcyyj52rIYsFw8MV03fJarx_UiPZiVJcdAGfe3Kbj05OH8wYiKvC9Ry1G87nee5_pFHS0vNaLkfQqN0I6gFK1gWIC3SZJYMQIKgCS/s1800/IMG_4270.JPG
កាលពីថ្ងៃទី ២៩ ខែសីហា យោងតាមការបង្ហោះនៅលើគេទំព័រ Miss Universe Lao បានបង្ហាញវត្តមានបវរកញ្ញាចក្រឡាវប្រចាំឆ្នាំ ២០២៤ ដែលនាងមានឈ្មោះថា Phiranya Thipphomvong នៅក្នុងឈុតប្រពៃណីខ្មែរ ដោយគ្រងស្បៃធំពណ៌មាស ស្លៀកសំពត់ចំបាប់ ព្រមជាមួយនឹងគ្រឿងលង្ការការមាស។ តាមរយៈវីដេអូ នាងគឺស្ថិតនៅមុខព្រះបរមរាជវាំងខ្មែរ ព្រមជាមួយនឹងហ្វូងសត្វព្រាបទីនោះ បានធ្វើការដើរបោះជំហានទៅមុខដោយទឹកមុខញញឹមប្រិមប្រិយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9nbqxMGGQphVySM6nXyWmSCEXF-65IayN0RtM8WUDenuvkBzwOLtv6H4zFcei7rR71OYT3KEczMDKnoUDV0YF2xEONOtvNiN6jx8rkZ3QTeUt9Ec-WwisIIhkwPNzc6pD-zYvOLsQF3Yk5aU8bptASM_C1RuVQjLwlSbsnLPp3KDmbJcULFEnBSiSmob/s2048/IMG_4272.JPG

ជាមួយនេះ គេហទំព័រ Mister Universe Lao ក៏បានដាក់បង្ហោះកំឡោះរូបសង្ហារឡាវមួយរូបទៀត ដែលនឹងចូលរួមប្រកួត Mister Universe លើឆាកអន្តរជាតិនាពេលខាងមុខ ក៏បានស្ថិតនៅមុខព្រះបរមរាជវំាងខ្មែរ ក្នុងឈុតសម្លៀកបំពាក់ខ្មែរដូចគ្នាដែរ។ គាត់គឺមានឈ្មោះថា Kevin Chamonty បានគ្រងអាវប្រពៃណី និងស្លៀកសំពត់ចងក្បិន ដើរបោះជំហានទៅមុខ ដោយទឹកមុខមាំ អង់អាច និងស្រស់សង្ហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl42K2ts9cG81Kx5i72uwahWQ2NlP0HkPndKPz8qToowaL2n8lZ-O4MulKFs6L8wC0EXIjyHWChuMNIH4hIElEZYJ1dCjroan6AMcfcFv4heTA6lDdqwpCYReEJ9-IVojS1DK3tVyz2KXyXGdyaa_D2b3_i6UuS96yapxmAqyddEowPsAIt7GXePqY4OK/s960/IMG_4273.JPG

គួរបញ្ជាក់ថា វត្តមានរបស់អ្នកទាំង២ មកកាន់ទឹកដីនៃប្រទេសកម្ពុជា ដោយពួកគេបានអញ្ជើញឲ្យចូលរួមធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Miss Universe Cambodia 2024 ដែលប្រព្រឹត្តិទៅនារាត្រីវគ្គផ្តាច់ព្រ័តថ្ងៃទី ២៩ ខែសីហានេះផងដែរ៕

Taeil ត្រូវដកចេញពីក្រុម NCT ដោយសារករណីបំពា.នផ្លូ.វភេ.ទ

0

កាលពីថ្ងៃទី២៨ ខែសីហា ផលិតកម្ម SM Entertainment បានធ្វើសេចក្តីប្រកាសភ្លាមៗនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមការបង្ហោះរបស់ផលិតកម្មនេះ Taeil ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌករណីបទល្មើសផ្លូវភេទ ហើយពេលនេះក្រុមហ៊ុនសម្រេចចិត្តដកគេចេញពី NCT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuvKJWcg-1bQcc__MtgAlLHqnisgAwDOx4cIlq-LYBEZerScTbXKTRNWrL1zmaC8wLBw1xU7_6LZyswNMEMLMBteuUWQajK416zoyRb1DbFyoq6WLrhXAkWXTN4QHRgM1eFjZWZjF3Rojo6xl_eNobOhGa_OS381BdmG28jGW9B8z682xR1WTllI16jAqt/s900/image_2024-08-29_09-13-45.png

ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ថា « នេះជាផលិតកម្ម SM Entertainment។ ថ្មីៗនេះ យើងបានបញ្ជាក់ថា Taeil ត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងបទល្មើសផ្លូវភេទ។ បន្ទាប់ពីបានផ្ទៀងផ្ទាត់ការពិតទាក់ទងនឹងបញ្ហានេះ និងទទួលស្គាល់ពីស្ថានភាពធ្ងន់ធ្ងរ ពួកយើងបានកំណត់ថា Taeil មិនអាចបន្តសកម្មភាពរបស់គេជាមួយក្រុមទៀតទេ ហើយបានសម្រេចចិត្តដកគេចេញពីក្រុមបន្ទាប់ពីពិភាក្សាជាមួយសាមីខ្លួនរួច។ បច្ចុប្បន្ននេះ Taeil កំពុងសហការដោយស្មោះស្ម័គ្រជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស ហើយយើងនឹងធ្វើសេចក្តីថ្លែងការណ៍បន្ថែមទៀត អាស្រ័យលើដំណើរការស៊ើបអង្កេត យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការព្រួយបារម្ភ និងបញ្ហាដែលបង្កឡើងដោយសិល្បកររបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tDV0CFFLLe6PvLXBySam5HQYej7S1imrCTsigU2UImmyqERle242wQXAXQKqr_T07NeOvU6vz7NElhdWTODo8tUIo78fiUh1_q2qWIRrnOqJMQxWjv8c9SZM1Tg6hWOFxQMjXbST2REuh-s8iAYTA2HauvDJtG77kTv9FmfHjzSofG12V9c1RE5I3IJG/s1200/image_2024-08-29_09-15-11.png

ក្នុងករណីនេះស្ថានីយ៍ប៉ូលិស Bangbae បានផ្តល់ព័ត៌មានទាក់ទងនឹងករណីឧក្រិដ្ឋកម្មផ្លូវភេទរបស់ Taeil ដោយបញ្ជាក់ផងដែរថាជនរងគ្រោះគឺជាស្ត្រីពេញវ័យ។ គួរបញ្ជាក់ថា Taeil ស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីខែមិថុនា ។ព័ត៌មានលម្អិតដូចជាការចោទប្រកាន់ជាក់លាក់ ឬពេលវេលានៃឧក្រិដ្ឋកម្មខ្លួនឯងមិនត្រូវបានប្រកាសដោយប៉ូលិសទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPlLYwFirMhsTunSHK_mdRvH3SYLjTrySfQMXMg6MlEwTHEwbB1L4V3M4Y6LUAqILkREAuLZ1VRTq3xONPJbLYxoYje3H989VzaIdHxyljYqUO0Xe07WuwXSnwBnN2Y09fm4KtBliix2C7JOsdPqj3hfFX0y1ASHs4f3KDWX8wVqftpxVq0ul14fQ27eo/s1200/image_2024-08-29_09-15-12%20(2).png

ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រកូរ៉េ និងអាស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចាប់តាំងពីចូលប្រឡូកក្នុងអាជីពមក Taeil មានភាពតឹងតែងអំពីជីវិតផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធនឹងរឿងអាស្រូវឡើយ។

ឈ្មោះពិតរបស់ Taeil គឺ Moon Tae Il មានអាយុ៣០ ឆ្នាំ លោកត្រូវបានអនុញ្ញាតឱ្យចូលរៀននៅនាយកដ្ឋានតន្ត្រីអនុវត្តនៃសាកលវិទ្យាល័យ Hanyang ដែលជាមុខជំនាញមួយដែលមានអត្រាទទួលយកខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ Taeil បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិករបស់ NCT ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២១ Taeil បានកាន់កំណត់ត្រាហ្គីណេសសម្រាប់ការមាន «គណនី Instagram លឿនបំផុតដើម្បីឈានដល់អ្នកតាមដានមួយលាននាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamP2GLAWKZ_q_zNJYgiOPd_OWiZQy3RzGzWNHcQkC8Ilh6Te_SjQGGINrOHKDHtNqBWcDISkbrT1bjwcQ__1_u14qhkr4kNJYCI-tNjR_m19Dw9SpaSSlFHGDuL-QmD4Q0yDhFwwcIdRcJrCeFvaVWfdz-sVoEeyKLIIm4fBENXlyfIUNAjtVA10a7rsp/s881/image_2024-08-29_09-15-13.png
NCT បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៦ គឺជាក្រុមតន្ត្រីដែលដំណើរការជាគំរូនៃក្រុមតូចៗជាច្រើន ដោយមិនកំណត់ចំនួនសមាជិក។ យោងតាម Billboard គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ NCT បានលក់អាល់ប៊ុមជាង ៤០ លានតាមរយៈក្រុមរងរបស់ពួកគេ ដែលជួយឱ្យពួកគេក្លាយជាសិល្បករដែលលក់ដាច់បំផុតរបស់ SM Entertainment និងជាក្រុម K-pop ដ៏ល្បីល្បាញបំផុតគ្រប់ពេល៕

ចេញបទថ្មីគេថាបទវ៉ល់ៗ ទេព បូព្រឹក្ស តបវិញមួយឆ្ងាញ់

0

តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានទម្លាក់បទថ្មីរបស់ខ្លួនបែបសម័យនិងស្វាគមន៍ជាមួយក្បាច់រាំវិញបន្ទាប់ពីខកខានមួយរយៈធំបន្ទាប់ពីចេញបទចម្រៀងបែបផ្សព្វផ្សាយវប្បធមម៌ខ្មែរ «ទេវរាជ» និង «ចតុរង្គគុនខ្មែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVuZx4gjabIZ2gcG9z6rHM9GwcT3Z5ddvSujX1bSETnAMiBBCVFNsdqTEoKNh-ZBSkPJEPaSyZ_I8z7bbh6AJo7nTAQlU0bNcF_YXtiupcM0kHWQcChRwcJAcQTW-C95LIvzz2S0ne3VITte1F-jbAj39Gq_yVrrNYhM2Fg9aS5nSBzxbMI7Rw5jEbnOw/s2048/image_2024-08-27_11-39-37.png
កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ MV ថ្មីមានចំណងជើងថា « NEW ERA» ជារសជាតិថ្មីបែបបច្ចេកវិទ្យាទំនើបដែលអ្នកគាំទ្រពុំបានឃើញប្រភេទ MV បែបនេះមកពីមុនឡើយ។ នៅក្នុងនេះមានតារាកិត្តិយសដ៏គួរឱ្យចាប់អារម្មណ៍បង្ហាញខ្លួនគឺ អ៊ិន លក្ខិណា Miss Cosmo Cambodia2024 និង ចែតាបារាំង និងអ្នកផ្សេងទៀត។ ស្វាមគន៍អ្នកគាំទ្រជាមួយបទសម័យលើកនេះ ទេព បូព្រឹក្ស ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការរំភើបចិត្តយ៉ាងខ្លាំងព្រោះតែ ទេព បូព្រឹក្ស បង្ហាញក្បាច់រាំដ៏រស់ររើកបន្ទាប់ខកខានមកជាយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KTjhVrzeENBpXIMoIw1E5erMMByx5tC6D5o3FWYU30iHvyvcTGDjK1DmdXGjfcuhtmwsllzIcxNty-0J_rT4Ub-UwPU5a8wO0H2c8sDGjCb8aVKy_9ZWOtVl1oish2uDfSA3gL2ADnIZdjQYqXrnNwmKPfzscZqmiepvTXUfmL52B7tU7nSC4Qhcdukr/s1440/image_2024-08-29_14-57-58.png

ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រុកខ្មែរម្នាក់ដែលមិនត្រឹមធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ទៅលើទឹកដមប៉ុន្តែក៏គេកាត់សម្គាល់ថានាងពូកែរាំបានល្អខ្លាំងលះៗគួរឱ្យចង់ទស្សនា និងមានអ្វីដែលថ្មីៗសម្រាប់អ្នកគាំទ្រ ជាក់ស្តែងដូចជាបទថ្មីនេះជាដើម។ ពីមួយ Scene ទៅមួយ Scene គឺមានការផ្លាស់ប្តូរឈុតសំលៀកបំពាក់ជាច្រើនចំណែកឯភ្លេងវិញគឺបុកញាក់កប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-v2iaeEOH-h1h4nXdepvutj0HzzfUhXutfv8LMMneFgXFHbKfnI6aYBgn3YQPWfLJsP0CozQA_k_DCLTRL0T8PrKt-JJRSUkeYfyUgpfLv74saoezGZlSho8f1tdOOd1zkkc_DXkC6977PJpTh6nH7hfNJQAwMg4erivIpd7ql0rvMhI6TZDA9MQSZt6x/s1956/image_2024-08-29_14-58-02.png

ទោះយ៉ាងណា MV ថ្មីនេះក៏មានមតិមានចូលមកខម្មិនរហូតដល់តារាចម្រៀង ទេព បូព្រឹក្ស ចូលទៅឆ្លើយតបដោយខ្លី។ គណនីមួយបានថាឱ្យបទថ្មីរបស់គូស្នេហ៍ ជី ដេវីត ថា «បទចម្រៀងវ៉ល់ៗមកទៀតហើយ» ខណៈដែល ទេព បូព្រឹក្ស បានតបដោយការអស់សំណើចថា «អរ មែន» ស្របពេល អ៊ិន លក្ខិណា ដែលមានវត្តមានក្នុង MV ខាងលើក៏បានចូលឆ្លើយតបវិញដែរថា «អរមែន អរមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLpR3JQr1xHiw6Dlse8DL0_bg4s4cJiZXh4Stw1O8CGKnYVa1PfZyyPZZgnlav9Mtt-QTC1cVxIRXGF59I0kAFtRskNuNi5hF5vQuQlAZStJKa0rxCoTlfWa-s331kd7XSoNMEqKaleQs_6lkFpSSXTkGSlaJWLahD9bvg4zpf1X_vVESvwWYgFNCGFVb/s2048/image_2024-08-27_11-39-35.png

គួរបញ្ជាក់ថា ទេព បូព្រឹក្ស ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីសម្ភាសន៍មួយ ថាអំឡុងពេលស្ថិតនៅក្នុងផលិតកម្មធំមួយនាងសឹងតែបោះបង់អាជីពសិល្បៈដោយសារតែទទួលបានមតិរិះគន់ប្រមាថគ្រប់រូបភាព។ទោះយ៉ាងណា ការស្រលាញ់ពីហ្វេនពិតប្រាកដ បានធ្វើឱ្យនាងតស៊ូមកដល់បច្ចុប្បន្នកើនអ្នកគាំទ្រលើសមុនទៅទៀតនិងមានភាពល្បីល្បាញពេញប្រទេស ពាក្យរិះគន់ខ្លះមិនអាចបំបាក់ស្មារតីនាងឡើយ៕

ភោជនីយដ្ឋានកេនយ៉ាទទួលបានអតិថិជនច្រើនក្រោយប្រើប្រាស់មនុស្សយន្តលើកអាហារ

0

ប្រទេសកេនយ៉ា ៖ ភោជនីយដ្ឋានបើកថ្មីមួយកន្លែងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ពុំបានប្រើប្រាស់បុគ្គលិកលើកអាហារឱ្យភ្ញៀវទេ ប៉ុន្តែពួកគេជ្រើសរើសមនុស្សយន្តមកលើកអាហារឱ្យភ្ញៀវជំនួសវិញ ។ បន្ទាប់ពីមានមនុស្សយន្ត អតិថិជនជាច្រើននាំគ្នាមកភោជនីយដ្ឋាន ហើយបុគ្គលិកភោជនីយដ្ឋានបាននិយាយពីការងារបែបនេះក្រោយការប្រើប្រាស់មនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ77cAVP1su4a7KC6jrjsfeh6PRmE8DnuAQQ7mcPucCehFPYJB6Xszvlg6XElfnnzvHKezf9ZFI-SPxaeUIj-YQwGs80-75VRzJi7Iz1Jk_0e7IJWY_GRCaMAgwgrwfP_olsvpthUPmnJLTiYiVLGQ64b146nI9wHkQ69MpLcsPGtiR48U8ELY24DSfpFw/s4200/image_2024-08-29_14-49-06.png

មនុស្សយន្តអាចបម្លាស់ទីលើកថាសអាហារទៅដល់តុរបស់ភ្ញៀវ ហើយគេហៅភោជនីយដ្ឋាននេះថា «Robot Cafe» ។ ម្ចាស់ភោជនីយដ្ឋាននិយាយថា ការប្រើប្រាស់មនុស្សយន្តលើកអាហារឱ្យភ្ញៀវ គឺក្រោយពីដំណើរកម្សាន្តទៅបណ្តាប្រទេសនៅតំបន់អាស៊ី ហើយឃើញភោជនីយដ្ឋានជាច្រើនយកមនុស្សយន្តមកលើកអាហារ ទើបម្ចាស់ភោជនីយដ្ឋានយកមនុស្សយន្តមកប្រើប្រាស់ដែរ ។

សារព័ត៌មាន Reuters រាយការណ៍ថា វាបានក្លាយជារឿងថ្មី និងប្លែកយ៉ាងខ្លាំងសម្រាប់ប្រទេសកេនយ៉ា ព្រមទាំងទាក់ទាញអតិថិជនយ៉ាងច្រើនចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន ដែលមានមនុស្សយន្តជាបុគ្គលិកលើកអាហារជូនភ្ញៀវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyugKsItrYbzDOVZEZH11_M7N0PpgUsPgCxk-0Q-HBsfiJbqlmhJd1fx5BWeUkjBum2o21bqqwFYnIfIdQuZ2opRA4wuVy65nNed9n4FYd7qQNrFlEFVjR4-w74SnacYeDlHNllMbymuXVw3I-5H_KJN07CZVw9ibz259Rmq2w78SxCoUN17d1a1FxZXS/s1280/image_2024-08-29_14-49-13.png

កញ្ញា ខាឡូរ៉ា ជេឌីដា ជានិស្សិតបានមកបរិភោគអាហារនៅទីនេះប្រាប់ថា វាជាការទទួលយកនួវបទពិសោធន៍ថ្មីមួយ គឺនាងទទួលអាហារពីមនុស្សយន្តដោយផ្ទាល់ ។ មនុស្សយន្តនេះត្រូវបានផលិតឡើងឱ្យមានរូបរាងស្រដៀងមនុស្ស និងមានដៃសម្រាប់កាន់ថាស តាមរយៈការប្រើប្រាស់កម្មវិធីបញ្ជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybqyhhP4lc7Nd7XP9s7BsASiYve0-t3YOywrQcVH6wQWlzwJgr0AsmQnn_Zel000BL4ozY_0I3V9_Ny7X-Ee5tOc0efADFAcfzBAaewP26DyVlW5DdOJM-A4LD8v2Tnjl7aI404V0TZXTI2js_hwR31E5U0XiJfR9WHuX_fHfJKYyLfWokNtUbta-UPzC/s686/image_2024-08-29_14-50-25.png

បុគ្គលិកភោជនីយដ្ឋាននិយាយថា ការប្រើប្រាស់មនុស្សយន្តពុំបានប៉ះពាល់ដល់ការងាររបស់ពួកគេឡើយ ពីព្រោះនៅមានការងារផ្សេងទៀតដែលត្រូវការកម្លាំងមនុស្ស ដូចជា ៖ បុគ្គលិកទទួលការកុម្ម៉ង់អាហារ, ផ្នែកចុងភៅ និងផ្នែកសម្អាត ។ ប៉ុន្តែការយកមនុស្សយន្តមកជួយធ្វើការ វានឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងធ្វើឱ្យភោជនីយដ្ឋានមានឈ្មោះល្បីល្បាញ ។

រីឯម្ចាស់ភោជនីយដ្ឋាន លោក ម៉ូហាម៉េត អាបាស់ និយាយថា ៖ «ក្រោយពីខ្ញុំឃើញភោជនីយដ្ឋាននានានៅតំបន់អាស៊ីប្រើប្រាស់មនុស្សយន្ត ខ្ញុំក៏យកមនុស្សយន្តមកលើកអាហារឱ្យភ្ញៀវនៅទីនេះ ដើម្បីឱ្យពលរដ្ឋកេនយ៉ាទទួលបានបទពិសោធន៍ដោយផ្ទាល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBWEEq7q3tDMKBFfn-IbaoQBpnFtZLsLlZuxz729iiPJr6EYaEYpKM_fSVrBXU4NPS0s9wc0uO5DB5uOrD3HQpXCrPqFgxEqUmyYIawSZ4t__zcsDPdrixlILbRhfVtHxUFuvbLmYkoLjDwRLXPw_9HPuPnRU-L-14bnlxLPH5XYgCpkbe-S58fIfIejL/s1152/image_2024-08-29_14-51-04.png

បន្ទាប់ពីការប្រើប្រាស់មនុស្សយន្តលើកអាហារជូនភ្ញៀវ វាបានធ្វើឱ្យភោជនីយដ្ឋាននេះក្លាយជាតំបន់ទេសចរណ៍ក្នុងទីក្រុងណៃរ៉ូប៊ី ដោយសារមនុស្សម្នាយ៉ាងច្រើនមកទីនេះ ។ បើទោះជាប៉ុន្មានឆ្នាំចុងក្រោយ គេឃើញមនុស្សយន្តលើកអាហារនៅតាមភោជនីយដ្ឋានជាច្រើននៅអាស៊ីក្តី ប៉ុន្តែសម្រាប់ប្រទេសកេនយ៉ា គឺជារឿងថ្មីប្លែក ៕

តោះមកមើលនិស្សិត និងកសិករចិនសាកល្បងដាំស្រូវបណ្តែតទឹក

0

ប្រទេសចិន ៖ តើលោកអ្នកធ្លាប់ឃើញគេដាំស្រូវនៅលើទឹកដែរឬទេ? និស្សិតសិក្សាផ្នែកកសិកម្ម ព្រមទាំងកសិករនៅប្រទេសចិនបានសហការគ្នាសាកល្បងដាំស្រូវបណ្តែតទឹក ក្រោយពីសង្កេតឃើញថា ត្រីដែលពួកគេចិញ្ចឹមក្នុងស្រះបានងា.ប់ ជាបន្តបន្ទាប់ ដោយសារខ្វះខាតអុកស៊ីសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincNTrzx-Kr-HGkVeEbFgtpOkaO2CoJLA48rhMc32es-4pavsk3m3V_R-j8x79QAx87Qsr87oe4JmVbfXifl8iei2wO60PONoo42diDo4Oknvx0-ZHBUovSfOhJAErLnZImHWPrEQgqc8RWLF5Q4F3Glz246PcjNsJVbUT2NZpNKNyUUI6gItiYqayTyAi/s5472/young-rice-growing-paddy-field.jpg
ហេតុនេះ ក្រុមនិស្សិតបានសហការជាមួយកសិករដាំស្រូវនៅលើបន្ទះផ្លាស្ទិកអណ្តែតទឹកលើស្រះចិញ្ចឹមត្រី ។ បន្ទាប់មក ពួកគេក៏ទទួលបានទិន្នផលគួរឱ្យពេញចិត្ត គឺលាមកត្រីបានក្លាយជាជីសម្រាប់ស្រូវ និងធ្វើឱ្យទិន្នផលស្រូវផលិតកើនឡើងរហូតដល់៤៥% ។ ពួកគេទទួលបានស្រូវប្រមាណជាង៧៥០គីឡូក្រាមសម្រាប់ផ្ទៃដី១ហិកតា ។

ដើមស្រូវបានជួយស្រូបយកកាកសំណល់ និងលាមកត្រី ហើយធ្វើឱ្យគុណភាពទឹកល្អប្រសើរឡើងយ៉ាងខ្លាំង ។ ក្រៅពីនេះ កម្រិតអុកស៊ីសែនក្នុងទឹកបានកើនឡើងខ្ពស់ ពីព្រោះបរិមាណសារធាតុសរីរាង្គរលាយនៅក្នុងទឹកធ្លាក់ចុះ ហើយធ្វើឱ្យត្រីធំធាត់ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAesD8Su9MG4dJCMH6cyj-8vUzkKohW96Gfh-DRq0ba1AWE5hOEoyB-lMyd1pFnd7Igz2AtP9Nf7GsshyM6h6CMq9TSsYWydcSCeqY5YLpYYRE2cxhECtrLaDL3xS6BLVC4JsW4QbrIzbaQqvm_GZjTDBLwyWAeMqDTzNBPaBswzel9LNeGMp8VdaPombR/s900/image_2024-08-29_14-38-09.png
ម្យ៉ាងទៀត កសិករពុំចាំបាច់ចំណាយប្រាក់ទិញជីគីមីកសិកម្មទេ ពីព្រោះការប្រើប្រាស់ជីគីមីធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ។ ការសាកល្បងលើកនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារកសិករនឹងមានប្រាក់ចំណូលកើនឡើង តាមរយៈការដាំស្រូវលើទឹក និងត្រីចិញ្ចឹមក្នុងស្រះ ។ កសិករបានចំណាយដើមទុនតិចជាងមុន ហើយការដាំស្រូវលើស្រះចិញ្ចឹមត្រីបែបនេះ ពុំប៉ះពាល់បរិស្ថានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJRf4BhJsfv3Gh8nHfz9aeLHiHxB5xXCP0P3XyE_Bo6fJIhw2QDUk2JqPK1SALkisy3yFofjzrAkGVoFzMzKF9SNGh8aSSPMYW4KBrf9CG-o4YLDoA9N_t1x-2H_g8U30KKe8MBUNzsLy6GeySrgmHE3nj1BNF9TOYzb0Slt48eX48Ex57P5B576Se08k/s900/image_2024-08-29_14-37-01.png

សរុបមក ការដាំស្រូវបណ្តែតទឹក គឺកសិករពុំចាំបាច់ព្រួយបារម្ភពីការខ្វះខាតទឹកភ្លៀងស្រោចស្រព ឬមានសត្វល្អិតបំផ្លាញដំណាំ ប៉ុន្តែពួកគេនឹងទទួលបានទិន្នផលផលិតយ៉ាងល្អ ។ វាដល់ពេលហើយ ដែលយើងទាំងអស់គ្នាគួរតែរៀនសម្របខ្លួនតាមធម្មជាតិផ្លាស់ប្តូរគ្រប់ពេលវេលា ដូចជា ៖ អាកាសធាតុប្រែប្រួល និងទឹកជំនន់នាពេលបច្ចុប្បន្ន ហើយវានឹងប៉ះពាល់ដល់ប្រាក់ចំណូលកសិករដោយផ្ទាល់ ៕

រដ្ឋាភិបាល បញ្ចេញកាលបរិច្ឆេទបើកការដ្ឋានសាងសង់ស្ពានអរិយក្សត្រ តម្លៃ២៣៥លានដុល្លារ

0

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ បានបញ្ចប់នីតិវិធីនានា និងសិក្សាររួចរាល់អស់ហើយ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤។http://image.freshnewsasia.com/2021/id-024/fn-2022-12-08-14-01-34-9.jpg

អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ផន រឹម បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែសីហា បានលើកឡើងថា៖”បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ”។https://newsasiacloud.sgp1.digitaloceanspaces.com/2024/05/M3vnkWgT-43-1.jpg

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។

ស្ពាននេះ ជាប្រភេទស្ពានខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ដោយមានទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

http://image.freshnewsasia.com/2021/id-024/fn-2022-12-08-14-01-33-3.jpg

គួរបញ្ជាក់ដែរថា ស្ពាននេះធ្វើឡើងជា២ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ៕

 

ព្រះសីហនុ ក្លាយជាខេត្តទី២ដែលមានក្រុង៣

0

យោងតាមអនុក្រឹត្យ ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៤ បានសម្រេច “ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ”ដោយកាត់​យកឃុំ​ចំនួន ៥ ពីស្រុកព្រៃនប់ គឺ​ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូជ្រៅ។

ក្រុងកំពង់សោម មាន​សង្កាត់ចំនួន ០៥ គឺ សង្កាត់​រាម សង្កាត់​បិតត្រាំង សង្កាត់​អូរឧកញ៉ាហេង សង្កាត់​បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ទីតាំងរដ្ឋបាល ក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម។

ការបង្កើត​ក្រុងថ្មីនេះ បាន​ធ្វើឱ្យ​ខេត្តព្រះសីហនុ ជាខេត្តទី២បន្ទាប់ពីខេត្តកណ្តាលដែលមានក្រុង៣ គឺ​ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និង​ក្រុងកំពង់សោម។

ដោយឡែកចំពោះខេត្តកណ្តាលមានក្រុង៣ដែរគឺ

• ក្រុងតាខ្មៅ
• ក្រុងអរិយក្សត្រ
• ក្រុងសំពៅពូនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0YGYUiZdtpBK2Domk9uUgadZ8bHquYnXG1PU1XQyfjpY39VdF-8Bcob6i1QLFLXu1TwFxAXdeow__KI8Cb6VyRppghCouvPrH81DscssCMoRI0e4lyb8-uu_aZIlePVX0JG8nb36X7Mj3JyCJLWbAo3l-AOxOciPXV1AwMJftaoyex9ayC8d42SswMvSj/s1280/fn-2024-08-29-09-09-25-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNn74ceFtLH1O9SOQTbVoG4452iHhduEQHgwyvONwFSnooTr9vtHCrwJ_a3ksrv2DGICpiyEsbJZxi1aC-BqQNlf2uJXqdKklAfVXAujqR59Wxni9IPVo12UE8JCcdkiRr8Dll1_NM9A05ycgn1VTjI8PI2tP-C-TaOktiuHBmqKndVAhWbSVGQj1fDOwp/s1280/fn-2024-08-29-09-09-25-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZba5hvc9piiY51I1z1YlMYBdxcdAF1nc_pz13mygvWV_2E15IvLM-MRD_Sxl612Wo9cK8iO4RvGr_Sh4NI-PiK6dc2DXwoUhFTSAc3SQH0YvYUxHbMeBZGq-iEfmXskJezVFcskCes7l89efqzUJZp4whd8ks45g8sAZnCXt4TprGF8_UTL3deZfV9zt/s1280/fn-2024-08-29-09-09-25-2.jpg

យូរៗតែងខ្លួនម្តងអ្នកបង្កើតមាតិកា ShanaeLael ឧស្សាហ៍ផ្សព្វផ្សាយពីខ្មែរត្រូវគេនិយាយថាមានមុខមាត់ដូច Isabella

0

ShanaeLael ជាអ្នកបង្កើតមាតិកាមួយរូបដែលមានដើមកំណើតអាម៉េរិក និងបានរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយថែមទាំងមានស្វាមីជាជនជាតិខ្មែរដែលបានតាំងលំនៅក្នុងខេត្តបាត់ដំបង។ អ្នកនាង បានបង្កើតមាតិកាផ្សេងៗជាច្រើនដែលផ្សព្វផ្សាយពីប្រទេសខ្មែរ ជាពិសេសក្នុងតំបន់ដែលខ្លួនរស់នៅ។ លើសពីនេះការនិយាយទៀតសោតគឺអ្នកនាងអាចនិយាយភាសាខ្មែរបានមួយទំហឹងមិនចាញ់ជនជាតិដើមប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zbNh2F35L0dFS0Hk4h5uuVjb591Z_ybXXfBlen4BK_BP_6_Gdc9C-idbzoCc53w1VdA0BKGCMtPrDautPMOxZAO67Oddu-j6_bZh56mIKjYJVTqtgdOMa0SejHpSweDtM5wxwohZaaAlqZx93LvSiPwxj7BTz5PRs8-utJWZ8cde6Z7GOPjtZGjDYID-/s1716/image_2024-08-28_14-56-21.png
ជារឿយៗ អ្នកបង្កើតមាតិកា ShanaeLael ត្រូវបានទស្សនិកជនសាទរព្រោះតែបានឃើញជនបរទេសជាអ្នកបង្កើតមាតិការូបនេះបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាប្រកបដោយភាពសាមញ្ញាបំផុត។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍ថាអ្នកនាងមានមុខមាត់ដូចខ្លាំងដូច Isabella ម្ចាស់មកុដ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik3FC_5zegmWFPdnk1-tGmhloD-OZoPDc2AcHvokvy___ApQDnnDFOnsuWNJNbSszwXjuLS2Dj5fqAN5cr7oDGdXrfijSwWev0XqcfkW8EEO9hFLUvtUeCXeUdPIDGvYKQ49rUsjsPfPLKy4k54goCaV-rfbZoI1XMAwkXXzlBh-7p2ZQsJmS0PnP3Wvaa/s1290/image_2024-08-28_14-56-29.png

ផ្ទុះការសរសើរថាដូចគ្នានេះដោយសារតែ ផេនខេក បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមដែលទំនងអ្នកបង្កើតមាតិកា ShanaeLael ចូលរួមក្នុងកម្មវិធីនៅរាជធានីភ្នំពេញស្របពេលដែលតុបតែងខ្លួនទៅមើលមួយភ្លែតពិតជាមានភាពស្រដៀងគ្នាខ្លាំងសឹងតែគិតថាជា Isabella បាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8sUbF_-eoCI3tkkSE3EvrLPoF5e_cThD1Mhm5bvco7TAURasJqPC85C6a1BY01G3BuwxcpXlHcwJ2L1wZiV83HQL_PLHCJ2O0VQTplpICZdSwRFCFG3M8ED7CbQzKsl6DkfcKh3zE5M3cmv97wPhbOiBwL1jtROG1bj1CSoXeK72q9gXJU8nHz5KMsM2c/s2048/image_2024-08-28_14-56-24.png

មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលគិតថាស្រដៀងគ្នាខ្លាំង សូម្បីតែ ផេនខេក មុនដំបូងក៏បានណែនាំប្រាប់ទស្សនិកជនថាជា Isabella ដែរប៉ុន្តែសាមីខ្លួនបាននិយាយខ្មែរមកច្បាស់ៗ Isabella ពីអាម៉េរិក ស្ទាយ៍អាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDd36I1g96jGBWFFqUCNpRyVmZhOAXYhHWztPiXxbKhyccx5_kCDd7mzg5yWW5e3y4RERva3nY7RThXafR_L8aJLXIBYjfhqTuH34KcZpSgR1Pn93fc5Oq-_p5g3hqcDjZmfZGKAokgVlidrZI9LzCZAEf9hOe-qawNLlkD4pL1YapJY9y6PDB0C7ApxE9/s1800/image_2024-08-28_14-56-34.png

គួរបញ្ជាក់ផងដែរថា Isabella គឺជាតារាម៉ូដែល និងជាបវរកញ្ញារបស់ប្រទេសប្រេស៊ីល ដែលបានគ្រងមកុដ Miss Grand International 2022។ នាងគឺជានារីប្រេស៊ីលដំបូងគេដែលបានឈ្នះការប្រកួត Miss Grand International ខណៈនាងក៏ធ្លាប់មកប្រទេសកម្ពុជានិងមានទំនាក់ទំនងជិតស្និទ្ធជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ៕

តារាចម្រៀង ខាន់ ជេមស៍ ថាកុំគិតពីសម្តីរិះគ.ន់ កុំឱ្យសម្តីអ្នកដទៃមកបំផ្លា.ញគោលដៅជីវិត

0

លោក ខាន់ ជេមស៍ ជាអ្នកសិល្បៈម្នាក់ប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកហើយរហូតលោកមានកូនប្រុសម្នាក់ស្រីម្នាក់ដើរតាមគន្លងធ្វើជាអ្នកចម្រៀងដូចឪពុកដែរ។ ទោះជាយ៉ាងណា រយៈពេលចុងក្រោយនេះអ្នកមួយចំនួនបានសម្តែងការមិនពេញចិត្តតារាចម្រៀងរូបនេះដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiksIsCAtnvaSDrKkvUdNCJUlNJzIiTmRAyFVpCFJR-zR5XW9NbxJ6ZtnHGRmgZn7YWlrHvWbN3oyZLAfa-vmSHyCUcLQuLd9bODSBzOM-fEsGnMRkS-oAIBpJe1-IEPHCAJuC0HISQTYun9FH5LspyBB45IqnciAzSU4bMKGIImWPc9YRQNdje4cvPG6V8/s1440/image_2024-08-28_14-02-28.png

ជាអ្នកចម្រៀងម្នាក់មិនសូវចូលចិត្តបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមស្រាប់តែថ្ងៃទី២៨ សីហា នេះលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមដោយបានរៀបរាប់ថា « បើយើងមិនខំ អ្នកណាមកខំជំនួសយើង រឿងខ្លះបើខំអស់ពីលទ្ធភាពហើយបើមិនសមតាមបំណងទេក៏បណ្តោយតាមនឹងសិនទៅ ត្រូវចាំថាអ្វីៗមិនចេះតែបានតាមចិត្តយើងចង់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_EbQsv-_PaDbF-WgvjJoqeLWZL54OWLuiGTjnNuAezL5V0ha3OJvaIB3KmtIcF4JvbvEDMwLEBJivFxJSp_cd5xYQrUzq-BVjR-5-1oem1VrWG0Sy_3p4r5zv5OTI04Zj3B_3x8zqPfEswTTh0uOmehFrivdUOcBccrX5qHmiXC5Za1G5BD_Y3cNw696m/s1440/image_2024-08-28_14-02-33%20(2).png

ម្ចាស់បទ សម្រែកបេះដូង បានបន្តទៀតថា «បើយើងរវល់គិតអំពីសម្តីរិះគន់ អ្នកនេះមិនចូលចិត្តយើង អ្នកនោះមិនស្រឡាញ់យើង នោះយើងស្ទើរតែគ្មានពេលសោះសម្រាប់ជីវិតខ្លួនឯង… បើយើងអនុញ្ញាតឱ្យសម្តី អ្នកដទៃមានឥទ្ធិពលមកលើជីវិតយើង នោះយើងនឹង តែងតែខំរត់តាមរបស់ក្រៅខ្លួន ពីព្រោះតែចង់គាប់ចិត្ត អ្នកដទៃ…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0F46Zu9AOLGalVaNh4w8EAbDTheZF3i7fuD4sz6AL23E1WbL84GMqGma9cgyRT3wIT4OCx4npwPxn6OrrIc1YijQtLZPxXO5vGZlaqteMDXZozd3exht5_I27i53T13W0NiNbxoF-Gx0ExLHGlCCG2tc1R_BWLGnJuUFfkFBFTkbCPUGCYuutYltgEov/s1440/image_2024-08-29_09-20-49.png

លោកបន្ថែមទៀតថា « តាមពិត ធាតុពិតនៃជីវិតយើងគឺគ្រាន់តែអាច ធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយអាចរស់នៅដោយសុខសាន្ត យ៉ាងសាមញ្ញបំផុត។ សម្តីអ្នកដទៃនឹងគ្មានឥទ្ធិពលសម្រាប់យើងប្រសិនបើយើង ស្គាល់ខ្លួនឯងច្បាស់ហើយដឹងថាជីវិតយើងផ្ទាល់នេះ ចង់បានអ្វីឱ្យប្រាកដ… កុំឱ្យសម្តីអ្នកដទៃមកបំផ្លាញ គោលដៅជីវិតរបស់យើង ពីព្រោះអ្នកដទៃមិនបានមក រស់នៅជំនួសជីវិតយើងឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQRlmlRoreGaTJQ7sPCFpZQj13zvZFFRgv8gjwGX9wq8a_R34hXX4Ck75EXaTuvSLdlKjLUK3qsjxDBIX2XjZTQrckO5Zw5V5tgYkJTJJM_2GTBmmDs1lPa0HM2yoy5_eUzk1LlrxMlAeq3UA19Pdi3P0ucDFRULPFrk9m21F5yl3a2FTz0qfZUfUhg4g/s1336/image_2024-08-29_09-21-15.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ខាន់ ជេមស៍ និងក្រុមគ្រួសារ បានប្រកាសកាលពីថ្ងៃទី២៧ សីហា បរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០លានរៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាព ទឹកដី និងជាផ្លូវសេដ្ឋកិច្ចសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

អ្នកគាំទ្ររបស់ Wang Yibo វា.យត.ប់គ្នាផ្អើលពេញប្រព័ន្ធអ៊ីនធឺណិត

0

Wang Yibo បានបង្ហាញខ្លួនជាតារា K-pop ក្នុងក្រុមកូរ៉េ-ចិនកាលពីឆ្នាំ២០១៤ប៉ុន្តែឥឡូវនេះកំពុងផ្តោតលើសកម្មភាពរបស់លោកនៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានប្រជាប្រិយភាពជាមួយនឹងតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «The Untamed» កាលពីឆ្នាំ២០១៩។ ជាមួយនឹងអ្នកគាំទ្រដ៏ធំរបស់ខ្លួន Wang Yibo បានផ្លាស់ប្តូរជាមូលដ្ឋាននៃការប្រគំតន្ត្រីរបស់ក្រុមហ៊ុន Yuehua ប្រៀបដូចជាកម្មវិធីតន្ត្រីផ្ទាល់ខ្លួនដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ សីហា កន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnDx6cSb03ZsrfCkCRC9ICkUsnf_cF5GuhBKF70vAMZ_SDAdHpCpEaehr3vXJO56dTBtvCYr-QGQPQlsU5eRjKTzQzp0-BoTfz4RXc_q86nARbApAq_EtZ4eSIY6W6fCXdT_pz0DbIijlxkCydk-s4O0hd8sE1tO0rm4DonON-PR3tmFabpzpe2kghMGa/s2048/image_2024-08-28_11-50-26%20(3).png
ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែអ្នកគាំទ្ររបស់តារាសម្តែងរូបនេះក៏ត្រូវបានបែងចែកផ្សេងគ្នាដែលនាំឱ្យមានជម្លោះដ៏ខ្លាំងក្លាដែលកើនឡើងដល់ការប្រយុទ្ធវាយតប់គ្នា។ជាពិសេសអ្នកគាំទ្រ Wang Yibo ភាគច្រើនត្រូវបានបែងចែកទៅជាអ្នកគាំទ្រតែប៉ុណ្ណោះ ដែលគាំទ្រតែ Wang Yibo និងប្រើដំបងភ្លើងពណ៌បៃតងនិងអ្នកគាំទ្រដែលShip Wang Yibo ជាមួយតារាសម្តែង Xiao Zhan ក្នុងរឿង «The Untamed» ហើយប្រើដំបងភ្លើងពណ៌លឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjei0bOu0vQBflSM-zO25S1CZx_kiYtVD9EdyaSuvBSWkhsFJYRjin-pYdO6UktjjPkVg7PXDz2ev4VTcH6HhKr_UmDkYvC6tU0mnoVkOR1zAWwrrdxLNL3A2LmnedCDjWpJRr4XtWpWNT2wqWvhu6Dw1XDb718awTnR-frHaUDHECPGh6McKNVuuKLoXSs/s1440/image_2024-08-28_11-50-26.png

នេះនាំឱ្យមាន «សមរភូមិ« រវាងអ្នកដែលកាន់ដំបងភ្លើងពណ៌បៃតង និងពណ៌លឿង ដោយមានអ្នកគាំទ្របោះដៃលើថាតើភ្លើងពណ៌លឿង ឬពណ៌បៃតង «គ្របដណ្ដប់» នៅក្នុងកម្មវិធីនោះ។ លើសពីនេះពាក្យជេរប្រមាថគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរបានផ្ទុះពេញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-Eo5ckb57JVf40YVHlsr7s3uxDk6WS0l8aK7M3pMbxo5-oGrYIVlczMDq4RhBe8KioVZq9i85aTSBwXTeqiSDwyscpKNpGIHBrneDIdwKf904PlXloVdJl1L_HN9nydyxw0Fz3azh1K9P8kfIy86MH66tQRwIwtk1dHtwCLn0Wz5tX6b4gjezVoOqHXB/s690/image_2024-08-28_11-50-25%20(2).png

ជម្លោះនេះបានរីករាលដាលរហូតឈានដល់ការឈានដល់លេខ១ក្នុងចំណោមការស្វែងរកដ៏ក្តៅគគុកនៅក្នុងកម្មវិធី Weibo របស់ SNS ធំបំផុតរបស់ប្រទេសចិន។លើសពីនេះ ការវាយគ្នារបស់អ្នកគាំទ្រមិនមានកំណត់តែលើអ៊ីនធឺណិតទេ ព្រោះការវាយគ្នាក៏ផ្ទុះឡើងនៅកន្លែងប្រគំតន្ត្រី។ ជាក់ស្តែង វីដេអូដែលថតបានពេលដែលអ្នកគាំទ្រម្នាក់របស់ Wang Yibo បានវាយកណ្ដាប់ដៃទៅលើអ្នកគាំទ្រមួយគូរហូតដល់របួស ខណៈអ្នកគាំទ្រផ្សេងទៀតព្យាយាមបំបែកការប្រយុទ្ធនិងជួយពួកគេ និងមានការសម្របសម្រួលពីបុគ្គលិកព្រឹត្តិការណ៍ឃាត់កុំប្រើអំពើហិង្សាបញ្ឈប់ការវាយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌អ្នកគាំទ្រដែលប្រើហិង្សាខ្លាំងក្នុងចំណោម Fandom របស់ Wang Yibo ៕