តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានទម្លាក់បទថ្មីរបស់ខ្លួនបែបសម័យនិងស្វាគមន៍ជាមួយក្បាច់រាំវិញបន្ទាប់ពីខកខានមួយរយៈធំបន្ទាប់ពីចេញបទចម្រៀងបែបផ្សព្វផ្សាយវប្បធមម៌ខ្មែរ «ទេវរាជ» និង «ចតុរង្គគុនខ្មែរ» ។

កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ MV ថ្មីមានចំណងជើងថា « NEW ERA» ជារសជាតិថ្មីបែបបច្ចេកវិទ្យាទំនើបដែលអ្នកគាំទ្រពុំបានឃើញប្រភេទ MV បែបនេះមកពីមុនឡើយ។ នៅក្នុងនេះមានតារាកិត្តិយសដ៏គួរឱ្យចាប់អារម្មណ៍បង្ហាញខ្លួនគឺ អ៊ិន លក្ខិណា Miss Cosmo Cambodia2024 និង ចែតាបារាំង និងអ្នកផ្សេងទៀត។ ស្វាមគន៍អ្នកគាំទ្រជាមួយបទសម័យលើកនេះ ទេព បូព្រឹក្ស ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការរំភើបចិត្តយ៉ាងខ្លាំងព្រោះតែ ទេព បូព្រឹក្ស បង្ហាញក្បាច់រាំដ៏រស់ររើកបន្ទាប់ខកខានមកជាយូរ។
ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រុកខ្មែរម្នាក់ដែលមិនត្រឹមធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ទៅលើទឹកដមប៉ុន្តែក៏គេកាត់សម្គាល់ថានាងពូកែរាំបានល្អខ្លាំងលះៗគួរឱ្យចង់ទស្សនា និងមានអ្វីដែលថ្មីៗសម្រាប់អ្នកគាំទ្រ ជាក់ស្តែងដូចជាបទថ្មីនេះជាដើម។ ពីមួយ Scene ទៅមួយ Scene គឺមានការផ្លាស់ប្តូរឈុតសំលៀកបំពាក់ជាច្រើនចំណែកឯភ្លេងវិញគឺបុកញាក់កប់។ 
ទោះយ៉ាងណា MV ថ្មីនេះក៏មានមតិមានចូលមកខម្មិនរហូតដល់តារាចម្រៀង ទេព បូព្រឹក្ស ចូលទៅឆ្លើយតបដោយខ្លី។ គណនីមួយបានថាឱ្យបទថ្មីរបស់គូស្នេហ៍ ជី ដេវីត ថា «បទចម្រៀងវ៉ល់ៗមកទៀតហើយ» ខណៈដែល ទេព បូព្រឹក្ស បានតបដោយការអស់សំណើចថា «អរ មែន» ស្របពេល អ៊ិន លក្ខិណា ដែលមានវត្តមានក្នុង MV ខាងលើក៏បានចូលឆ្លើយតបវិញដែរថា «អរមែន អរមែន»។
គួរបញ្ជាក់ថា ទេព បូព្រឹក្ស ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីសម្ភាសន៍មួយ ថាអំឡុងពេលស្ថិតនៅក្នុងផលិតកម្មធំមួយនាងសឹងតែបោះបង់អាជីពសិល្បៈដោយសារតែទទួលបានមតិរិះគន់ប្រមាថគ្រប់រូបភាព។ទោះយ៉ាងណា ការស្រលាញ់ពីហ្វេនពិតប្រាកដ បានធ្វើឱ្យនាងតស៊ូមកដល់បច្ចុប្បន្នកើនអ្នកគាំទ្រលើសមុនទៅទៀតនិងមានភាពល្បីល្បាញពេញប្រទេស ពាក្យរិះគន់ខ្លះមិនអាចបំបាក់ស្មារតីនាងឡើយ៕










