ផ្លូវល្បឿនលឿនភ្នំពេញ-ហូជីមិញ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៧
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុនម៉ាណែត បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ។.png)
ផ្លូវល្បឿនេះចែកចេញជាពីរដំណាក់ការ គឺពីភ្នំពេញទៅបាវិត មានប្រវែង១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយគម្រោងនេះបានបើកការដ្ឋានតាំងពីឆ្នាំ២០២៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។
ដោយឡែកផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ មកកាន់ច្រកទ្វារអន្តរជាតិកម្ពុជាបាវិត-ម៉ុកបៃ ក៏គ្រោងនឹងបញ្ចប់នាឆ្នាំ២០២៧ ដំណើរគ្នាផងដែរ។
គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីវៀតណាមនៅដើមខែសីហាឆ្នាំ២០២៤ ដោយមានទុនវិនិយោគសរុបជាង ១៩,៦០០ ប៊ីលានដុងវៀតណាម។
សម្រាប់ដំណាក់កាលដំបូង ផ្លូវនេះមានប្រវែងសរុបប្រហែល ៥០ គីឡូម៉ែត្រ សាងសង់ជា៤គន្លង បន្ទាប់មកនឹងកើនឡើងដល់៦គន្លងនៅក្នុងដំណាក់កាលទីពីរ ដែលមានទំហំទទឹងផ្លូវសរុប ២៥,៥ ម៉ែត្រ។.png)
ក្រោយសាងសង់រួចផ្លូវល្បឿនលឿនទាំងពីរនេះ នឹងផ្តល់ភាពងាយស្រួលក្នុងាការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររវាងទីក្រុងធំៗទាំងពីរ៕




.png)


.png)





.png)




.png)
.png)
.png)
.png)


.png)
.png)





.png)

.png)



.png)
.png)
.png)







.png)





