Home ព័ត៌មានអន្តរជាតិ អ្នកជំនាញចិនកាត់កាណាដាម្នាក់បានបង្ហាញពីដៃមនុស្សយន្តគូរគំនូរដោយប្រើបច្ចេកវិទ្យា AI

អ្នកជំនាញចិនកាត់កាណាដាម្នាក់បានបង្ហាញពីដៃមនុស្សយន្តគូរគំនូរដោយប្រើបច្ចេកវិទ្យា AI

49
0

នៅពេលបច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំងឡើង បានធ្វើឱ្យយើងឃើញស្នាដៃជាច្រើនដែលបង្កើតឡើងដោយមនុស្សយន្ត ។ ជាក់ស្តែង ស្នាដៃសិល្បងៈដ៏ទំនើបនេះ គឺកើតឡើងដោយសារដៃមនុស្សយន្តប្រើប្រាស់បច្ចេកវិទ្យា AI រៀនសូត្រពីជំនាញគូរគំនូរតាមមនុស្ស បន្ទាប់មក ដៃមនុស្សយន្តនឹងគូរគំនូរជាថ្មីតាមរបៀបមនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPBS-NRN1Wcg80Ih0eu9YLORTnsrLP5SKJd68TlUYWRKEgco2nweDbM92_KSDYO8qpMfu-LeLFu2dfo5gaSAC3DWjrXUVZaCeY5_nJthmtLCCE5Bq4VD28DouuxhkwSRJogz3l_9hToPp-TcXa2EF8LGhypZWGwDhhtIuXpkOH6mqWjp7Dcpz5jMyP9YL/s960/image_2024-10-29_15-19-33%20(2).png

គំនូរគូរដោយដៃមនុស្សយន្តនេះ បានក្លាយជាការរួមបញ្ចូលគ្នារវាងស្នាដៃសិល្បៈរបស់មនុស្សជាមួយបច្ចេកវិទ្យា AI យ៉ាងស្រស់ស្អាត ។ មនុស្សយន្តអាចប្រើប្រាស់ដៃគូរគំនូរនេះ មានឈ្មោះថា D.O.U.G ដែលបង្កើតឡើងដោយអ្នកជំនាញដ៏ល្បីឈ្មោះម្នាក់ជាកូនកាត់ចិន និងកាណាដា គឺអ្នកស្រី Sougwen Chung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWicHi6S9G_wK08XzahCFowxe3a0JANNQxnoVjiGtJrT_8-FB9iSVSQSeDnFBbqlqoEZ8a67eRGT4ZPsZAEv3z7JSCiiesvPAqM4WaUPlA3XQZndSAYB7Z68eBtPbk3gHst0ajIiUPp3bsfVKPLkuw9OPlYyNQDfoCnCEdWgUcihVUQa_BF1Zq5uH6wFta/s1240/image_2024-10-29_15-19-33%20(3).png

អ្នកស្រីរៀបរាប់ថា អ្នកស្រីបានចំណាយពេលពេលវេលាអស់ជាច្រើនឆ្នាំអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដើម្បីជួយឱ្យមនុស្សយន្តអាចប្រើប្រាស់ដៃគូរគំនូរ ក្រោយពីវាបានរៀនសូត្រតាមផ្ទាំងគំនូរដែលគូរដោយមនុស្ស ។

អ្នកស្រី Sougwen Chung បានបង្កើតប្រព័ន្ធបណ្តាញសរសៃប្រសាទសិប្បនិម្មិត និងហ្វឹកហាត់មនុស្សយន្តឱ្យចេះវិភាគពីផ្ទាំងគំនូរដែលអ្នកស្រីបានគូរ ដើម្បីឱ្យវាអាចគូររូបតាមអ្នកស្រី ។ នេះជាផ្នែកមួយដើម្បីឱ្យយើងឈ្វេងយល់ថា តើមនុស្ស និងមនុស្សយន្តអាចធ្វើការរួមគ្នាបានដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVen70x5m7pCnGnmPdLBYuoaiOrE4SH9zeVL8kopSW1KfTO77Ai3WOlzxUwBDYOzfvqExekmD4sT6PGy9KG9zwHGsdVpLViUJ-Kc1BsHS9LbFPWdHs4P7r1CWYZ8N6np-83U8INAQA0dxMACUHKxe-s09b7AUDzDiRoX6Ocpy-sMowstCGWxm9M3SfUpXV/s960/image_2024-10-29_15-19-33.png

ក្រៅពីនេះ អ្នកស្រីត្រូវបានគេសរសើរថា គឺជាអ្នកចាប់ផ្តើមបង្កើតការសហការគ្នារវាងមនុស្សជាមួយមនុស្សយន្តទៀតផង ហើយអ្នកស្រីក៏ស្ថិតក្នុងចំណោមបុគ្គល១០០នាក់ ដែលមានឥទ្ធិពលបំផុតលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI និងការច្នៃប្រឌិត ដែលចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Time កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihpbg7EY_qfwp_eY0_0xv-9skSCkximGA7On6s-rlt94mIOZREbfykAfW5hvSTSkfs1PlvhRLkHrsiRc-IsAmdfYg18LVs8m6__zxmmPI7epEjCK3f_KmpepoTwRGof8mHWzJRSbirg2YFCOdT3A4DbNb_tPdWc-pGCVGK7vl87jSCTxLoaTwq0-vzh_uf/s1320/image_2024-10-29_15-19-35.png

ការបង្ហាញស្នាដៃគូរគំនូរដោយដៃមនុស្សយន្តនេះ គឺបានធ្វើឡើងក្នុងកម្មវិធី «The House of Fine Art» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ រូបគំនូរគូរដោយដៃមនុស្សយន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមកម្មវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnTYbUr1i8OuROX7Imq15t9VvlsBBZt6uPNbJ21yAdwS6cvdSqNRFRB5lMsyzzpDp4AMeP72ecmr48BLFjTGa9qoE0FtxPosJTolbmb4D5woJIfU2n4zHW3zFon9zq2XbhKD36G2c0u8bGMCo_5up4M8n7vby1XLZwmOho9XsKQ75_mBpRyyBb_K3ByrgJ/s2500/image_2024-10-29_15-19-36.png

រូបគំនូរគូរដោយដៃមនុស្សយន្តខ្លះទៀត ត្រូវបានអ្នកចូលរួមកម្មវិធី «The House of Fine Art» ប្រមូលទិញយក ដោយសារពួកគេចាប់អារម្មណ៍នឹងស្នាដៃសិល្បៈដែលកើតឡើងពីការសហការរវាងមនុស្ស និងមនុស្សយន្ត ។ ស្នាដៃសិល្បៈទាំងនេះបានរំលេចរូបភាពយ៉ាងល្អឥតខ្ចោះនៅលើផ្ទាំងក្រណាត់ ៕