Home ព័ត៌មានអន្តរជាតិ សុនខមានសំណាង បានទទួលមរតកពីមហាសេដ្ឋីឥណ្ឌា

សុនខមានសំណាង បានទទួលមរតកពីមហាសេដ្ឋីឥណ្ឌា

54
0

ប្រទេសឥណ្ឌា៖ រឿងរ៉ាវរបស់មហាសេដ្ឋីឥណ្ឌា Ratan Tata បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមនាពេលថ្មីៗនេះ នៅពេលដែលលោកសម្រេចចិត្តទុកទ្រព្យសម្បត្តិភាគច្រើនរបស់លោកទៅឱ្យសត្វឆ្កែ ខណៈបងប្អូនរបស់មហាសេដ្ឋីរូបនេះទទួលបានទ្រពសម្បត្តិតិចជាងសត្វចិញ្ចឹមទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYJaAwbM3WcYVSUWdB_GNZf1VYS3Ld3fFh3CJD5TQyl9BurBQPRtIsmH-mU8Rsv3JlOgWDHr-lHJd0oyaBM4YbahGBDBEBuNaru_XMzEglI8u-0H_ys1q00FUEz6qxKUfj23HnvBezBU8hI-t1iP9K2VKyY74z8KGJauwJumQzdBwFwcL6Tk7_nZX9UzM/s960/image_2024-10-29_14-39-09.png
យោងតាមគេហទំព័របរទេស The Sun មហាសេដ្ឋី Ratan Tata គឺជានាយកប្រតិបត្តិ Tata Group ដែលជាសាជីវកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក មានទ្រពសម្បត្តិសរុបប្រមាណ ៤៥៦ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4bqcp_GpdSoimcahq06tPRZtKyfdOQfwXqzG9d-idyxJZPxXo_xbHvQZ8HCe-5FZABlUnNMpjYVFn7_tuSMYtor_gAkb4NVM68WnWb6_yR1MVG3MVvanxb6Ar4cVE2_ZUMlBcvU95FNhDs2XXjtGiIoDm8pyEF5z3fupIgDFrxn8wTXs3Rdck18eslJ0g/s940/image_2024-10-29_14-39-10.png

ប៉ុន្តែកាលពីដើមខែតុលា ឆ្នាំ២០២៤ នេះ មហាសេដ្ឋីឥណ្ឌារូបនេះ បានទទួលមរណភាព នៅមន្ទីរពេទ្យក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយសាររោគគាពាធ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា មុនលោកចែកឋានទៅ លោកបានសរសេរសំបុទ្រមួយដោយបន្សល់ទុកទ្រព្យសម្បត្តិចំនួនជាង ១០០ លានដុល្លារអាមេរិកទៅឱ្យសត្វឆ្កែ និងអ្នកបម្រើស្រី ២ នាក់ ខណៈបងប្អូនបង្កើតជាច្រើនទៀតរបស់លោកបានទទួលមរតកតែមួយចំណែកតូចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdLM1Kn8R551MWT-skMSYqf6qPMlR7mrhFsURmOb-hAKfouI2cnC0Id244uHrSlRe-IRqo2CHG6iab_cdtlDJzYNO7SpbSJ5eg3krgXFb3XY6M8ZbdCU2_gbMwa3k7m2vNBZHTAOIEnOTFLCqKh5UssN5J0aZdjcgOx3Sxe2xymiksQXiFL6Tzea1heo85/s1200/image_2024-10-29_14-39-28.png

ការទុកលុយដ៏ច្រើនបែបនេះដល់សត្វចិញ្ចឹម និងអ្នកបម្រើគឺកម្រណាស់នៅក្នុងប្រទេសឥណ្ឌា ពីព្រោះជាធម្មតាទ្រព្យសម្បត្តិត្រូវបានប្រគល់ឱ្យក្នុងគ្រួសារប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅក្នុងសំបុត្ររបស់មហាសេដ្ឋី Ratan Tata បានសរសេរថា “ត្រូវតែថែទាំឆ្កែចិញ្ចឹមរបស់លោកឱ្យបានល្អបំផុត រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់ពួកវា”។ មហាសេដ្ឋីឥណ្ឌារូបនេះត្រូវបានគេស្គាល់ថា ជាបុរសឯកោមិនដែលធ្លាប់រៀបការ និងគ្មានប្រពន្ធកូនឡើយ ដូច្នេះលោកក៏ចាត់ទុកឆ្កែចិញ្ចឹមរបស់លោកជាមិត្តស្និតស្នាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhig_dCCo-DvoF8PSuyfrFrSh3e3ITgPZNoQuCkZzdwTc0lcaq1suqSJHxS5enlCOwXuDsxWCN3jv1g-zP4yx4lLHRomYJUWKql6B0iqM2qQOlVJor9Ai_zuSuDQtFdo326CanropXYgmifMvmilghJTRB6raKigEjd7fs6lTDyXOKY8ea3an9m8TsGt6EO/s1200/image_2024-10-29_14-39-56.png

ការស្រលាញ់សត្វពេញមួយជីវិតរបស់លោក បានធ្វើឱ្យប្រជាជនឥណ្ឌាជាច្រើនភា្ញក់ផ្អើល ក៏ដូចជាកោតសរសើរនូវចិត្តដ៏សែនល្អប្រពៃរបស់លោកជាមួយសត្វចិញ្ចឹម។ មហាសេដ្ឋីរូបនេះកាលពីមុនគឺជាសប្បុរសជនដែលតែងតែជួយប្រជាជនស្លូតត្រង់ និងក្រីក្រជាច្រើននាក់ ដូច្នេះមរណភាពរបស់លោក Ratan Tata បានបន្សល់ទុកនូវភាពសោកសៅឥតឈប់ឈរក្នុងចិត្តប្រជាជនឥណ្ឌា៕