មកស្គាល់ភូមិ Giethoorn មានទេសភាពស្រស់ស្អាតដូចផ្ទាំងគំនូរ តែគ្មានផ្លូវធ្វើដំណើរ
ប្រទេសហូឡង់ ៖ បើយើងសុបិនចង់ទៅរស់នៅកន្លែងណាមួយមានភាពស្ងប់ស្ងាត់ និងទេសភាពយ៉ាងស្រស់ស្អាតដូចក្នុងផ្ទាំងគំនូរ យើងអាចផ្លាស់ប្តូរមករស់នៅភូមិមួយឈ្មោះ «Giethoorn» ស្ថិតនៅភាគឦសានប្រទេសហូឡង់ ។ វាជាភូមិបុរាណមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ១២៣០ មកម៉្លេះ ហើយល្បីល្បាញថាជាភូមិស្រស់ស្អាតបែបធម្មជាតិ ។.png)
ភូមិ Giethoorn មានភាពលេចធ្លោខុសប្លែកពីភូមិផ្សេងៗ គឺភូមិនេះគ្មានផ្លូវសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទេ ប៉ុន្តែក្នុងភូមិមានប្រឡាយទឹក និងស្ពាន រហូតដល់១៧៦កន្លែង ។ ការធ្វើដំណើររបស់ពលដ្ឋនៅទីនេះ គឺជិះទូកតូចៗហៅថា «Punter» ក្នុងប្រឡាយទឹក ឬក៏ដើរនៅតាមផ្លូវដើរតែប៉ុណ្ណោះ ។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅភូមិ ត្រូវជួលទូកតូចៗសម្រាប់ជិះតាមប្រឡាយទឹក ទើបធ្វើឱ្យភូមិនេះស្ងប់ស្ងាត់បំផុត ។ រីឯសំឡេងខ្លាំងបំផុតក្នុងភូមិ គឺជាសំឡេងសត្វស្លាបយំ និងសំឡេងសត្វទាក្នុងភូមិប៉ុណ្ណោះ ។ ភ្ញៀវទេសចរមកលេងទីនេះច្រើនបំផុត គឺនៅរដូវក្តៅ និងរដូវផ្ការីក ដោយសារភ្ញៀវទេសចរអាចជិះទូកតាមប្រឡាយគយគន់សួនច្បារដ៏ស្រស់ស្អាតតាមមាត់ប្រឡាយ ។.png)
ប៉ុន្តែប្រឡាយទឹកខ្វាត់ខ្វែងក្នុងភូមិនឹងក្លាយជាផ្ទាំងទឹកកកសម្រាប់ឱ្យភ្ញៀវទេសចរជិះស្គីលេងនៅរដូវរងា ។ ប្រឡាយក្នុងភូមិកើតឡើងដោយសារការជីកដីធ្វើកសិកម្ម និងស្វែងរកធ្យូងថ្មដ៏មានតម្លៃរបស់តំបន់អឺរ៉ុបកាលពីបុរាណ ហើយពេលពលរដ្ឋជីកដីស្វែងរកធ្យូងថ្ម រណ្តៅដីក៏ក្លាយប្រឡាយទឹកជ្រៅ ហើយពួកគេក៏បានជីកដីជាបន្តបន្ទាប់ដើម្បីតភ្ជាប់ប្រឡាយ ។
ភូមិ Giethoorn មានប្រឡាយទឹកខ្វត់ខ្វែងតភ្ជាប់គ្នាសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទៅមក និងសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗក្នុងភូមិ ។ បច្ចុប្បន្ន ប្រឡាយទឹកទាំងនេះបានក្លាយជាផ្នែកមួយនៃវប្បធម៌របស់ពលរដ្ឋហូឡង់ និងជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។
ភូមិនេះបង្កើតឡើងដោយពលរដ្ឋ Flemish ដែលបានជម្លៀសមកពីតំបន់មេឌីទែរ៉ាណេ ។ ពាក្យថា «Giethoorn» គឺមកពីពាក្យ «Geytenhoren» ដែលភាសាហូឡង់បុរាណមានន័យថា «ស្នែងពពែ» ។ ពេលជម្លៀសមករស់នៅភូមិនេះ ពលរដ្ឋ Flemish បានឃើញស្នែងពពែយ៉ាងច្រើនក្រោយមានទឹកជំនន់ខ្លាំង ។
ភូមិដ៏ស្ងប់ស្ងាត់នេះមានប្រវែងប្រមាណ៧.៥គីឡូម៉ែត្រ ដែលសម្បូរលំនៅឋានឈើទទួលបានការថែទាំយ៉ាងល្អ និងមានសួនច្បារនៅផ្នែកខាងមុខយ៉ាងស្រស់ស្អាត ។ ក្រៅពីការជិះទូកកម្សាន្ត និងថតរូប ភ្ញៀវទេសចរក៏អាចទៅលេងតំបន់ទេសចរណ៍, ទស្សនាសារមន្ទីរ, បរិភោគអាហារ និងទិញវត្ថុអនុស្សាវរីយ៍ ៕



.png)



.png)





កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។
សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។
សមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំងដែលផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖










.png)

.png)




.png)



សូមសាករសជាតិថ្មីនៃស្រាបៀរខារ៉ាបាវថ្ងៃនេះ លោកអ្នកនឹងដឹងពីរសជាតិពិតនៃស្រាបៀរ។

