កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJqdxZ5gtzgJw833yr-33euTWPFolx1LDHfllubluUqWna3-KurpOEkVEuKw6eR69XldKU5N5Pxgw2oqkhJYxeXG1ZpI6djPhKYuPk-chTYp5PoBDEgkHxRVrzKahF8phHIC_CdhrCuZvvs-0OM-wIFY6r4IPt5vfluzsahNNOGvcgRRh3dtlsAkLpc2Y/s8256/1.jpgកាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67Hmy9gclp7GFuiE03kG5BCSDUSlBlouKVw2GTw4gUQTPTnI903v5YymLs7kbn9BiYgCo4UQO1BJ1ay8HESk6ipdTfcGA2kzVVSNS3K79d8ycWUosAo_pDPMl2nPk2H0uYApcsCvcqmie8yfNiOa3VQcsWu3F4bwNjpRyoVkT9Ys8mHGig0KyABd606lR/s1576/2.jpg
ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។

លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី6 តុលា ឆ្នាំ2024 នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លងកាត់ផ្លូវក្នុងសភាពលំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំងមកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12ក្រុម ដោយមានការប្រកួតប្រជែងយ៉ាងស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieq2nfW10eD9BBJO2jzsWKC3jfFFD4ceWrgCrmh27679G8C9VFvlcv8HvvKQT6eeWqvGmXj051NVTDkQExcw2VP-DNPE4FscvDcsI5KoI4nsvk6uDPK9iu9GO6rSENzheSrwz-h8X3hfQHAeY5Pw4DoE01nuxmfiyqEu3b7IISDGSnEvp342D4b4QNVp8b/s1576/3.jpg សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVIIsSUf_SanM08bjTCd7sNOPTcVqwniQGdJj1iF4hNZxGMcB0R5HayPVvxSrBcFO6Q4DBa8Qgj1OWSBGRbIpweS3HGMMuibokGr3fTZdQzoHKsLx95YVSYUd233ScKnN1ohU7qTDLhuNd3DPArzgeICelzBKVYzfprXhyphenhyphen4k4m6rvyUJkggfYRL9crPRS/s3936/4.jpgសមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំងដែលផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCJX-iEH0ygYzjjDJIaslP9cCbiChBMZN2Ei64q76YCyJ8pOT794_GCKY3dCS9cQyAZdcjGOvECrTP9KG9-MMNCqwIXDp56Pj66O-RUmqUM1Ig9wT7BVIQKneTnJb6lQDh1dhKEs5Bum_wZGx9AaQGRlPE2heYd7Go6a-y6KaxR2rVv3Ne-50UN_VscAwd/s3936/5.jpg