នៅលើបណ្តាញសង្គមថ្មីៗនេះ ផ្ទុះនូវការចែករំលែកជាច្រើនទាក់ទងជាមួយនឹងខ្សែភាពយន្តខ្មែរមួយ ក្រោមចំណងជើងថា «កូនប្រសារស្រី» ជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vAOnaTaqpeduiZJWiEgxSDsbqGrA6srHASQ5HrvtkJ2wdMhp1Iyk8E-obpIfBzoAQuQNd-GVFxThQ3UPBblxqdA__s79l9Bq6S_sgRXhfusVFIHpXZ48aC3ntKL_C4W-ScIELh0PjBYav0MLnAolt81Kxc3B-Ou8igbV-BSs0IpKy4xGSg-MTOcix2WZ/s2000/IMG_6977.JPG

ភាពល្បីល្បាញនៃខ្សែភាពយន្តនេះជាថ្មីម្តងទៀត ក្រោយពីអ្នកស្រី ពាន់ ភួងបុប្ផាបានយកសាច់រឿងនេះមកបង្ហោះនៅលើ Channel YouTube ផ្លូវការរបស់គាត់កាលពីអំឡុងប៉ុន្មានថ្ងៃមុននេះ។ ជាក់ស្តែង រឿង«កូនប្រសារស្រី» នេះគឺបានចាក់បញ្ចាំងតាំងពីឆ្នាំ ២០០៦ មកម្លេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbERlD_5oLTuy7xSu2j9VsvMMNUTypNxcIuyJoeY4trLqqYjUyzrnWM3CRdvig1RL9nEGINr1F9kWYqsJS8dgw5mPtAGUGkmsAy9n5e9Ud68UTeUAVGMBaCw3J0GiPwbmf-BssreIsF5vrcAnWYE50hvDmhdcx7GTLNeCFHfcz4IUD70P44VdnXMNUOxV-/s2048/IMG_6978.JPG

យ៉ាងណាមិញ តាមរយៈសាច់រឿងដែលឆ្លុះបញ្ចាំងពីជីវិតកូនប្រសារស្រីដ៏កម្សត់ ដែលសម្តែងដោយតារាស្រី នី មុល្លីកា (ជាតួអង្គនាង សុភា) បានធ្វើឲ្យទស្សនិកជនដែលទស្សនារឿងនេះហើយ ទប់ទឹកភ្នែកមិនជាប់ ព្រោះតែអាណិតតួឯកស្រីជាពន់ពេក រហូតដល់មានការវិភាគនិងវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDvL-uw6UInWR2DfSbuRTi1UneqP-mOPAzdD3GPQwnc_t_r8CVKQhWXwJZz8Ee0QxAOJr81dlpPJxWsbqgkNP0rIEw9phmgUf0Ok5_pNTsDHfikScSg7UXWK96J-I79B7vHC9KVtAcgvp7poLRWyIckVMRFjGGJ9_E5b89aIjJCbnqbNM3qo6eUlAQNYn/s1600/IMG_6981.JPG

ទោះជាយ៉ាងណា ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុក លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបង្ហោះសារមួយឃ្លាថា«រឿងកូនប្រសាស្រីដែលកំពុងល្បីនេះ គឺជារឿងពិតរបស់លោកជំទាវឧកញ៉ាមួយរូប ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅស្រុកយើង ។ អ្នកនិពន្ធយកមកផ្សំឱ្យចេញជាសាច់រឿង តែក្នុងនោះរឿងពិតស្ទើរតែ ៨០%ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMj3rGc5kutADiln820BHmCRHXdKJ0jV1cZY_yw9qMiAtZP9NPl74kVorTi8T6Ln9O9uwJqMwAhdFJiQO7FByaTvo2kA5P0hE2pdXwE3yvaGlcxckkpbTMCIfYcwc8riKFk4O82aYkbb1_j4q_SK1-t4EjwcQRNdAU86kWSXYkYwCGbuD-EE7LQ8E5gngI/s899/IMG_6975.JPG

លោកជំទាវ ឡងឌី សាន់ណារ៉ា បានមានប្រសាសន៍ថា៖ «ក្រោយរឿង កូនប្រសារស្រី មានការគាំទ្រសាជាថ្មី តើបងប្អូនមានដឹងដែរទេថា នេះជាប្រវត្តិខ្សែជីវិតពិតរបស់ លោកជំទាវ លឹម ឈីវហូ ដែលជាម្ចាស់ស្ថាបនិកក្រុមហ៊ុនដ៏ធំ នៅប្រទេសកម្ពុជា គឺក្រុមហ៊ុន Attwood ដែលមាន ខ្ទង់ពាន់លានដុល្លារ ដោយក្នុងរឿងនោះបានរៀបរាប់ពី ជីវិតពិតរបស់លោកជំទាវ ដែលសម្តែងដោយអ្នកនាង មុល្លីកា ដឹកនាំនិងនិពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtYB_hyphenhypheni_rAZbcKEXmog2PmuSVT2eh1FW8m64bUR0oNGhNpbq1z2Qyci-nZuRqwxH_W5GIhZghDLA1S1mFuPxlpcr6z4o-GeZQg1edRagQNEDb0kR13nqYH7UnpJ28gkUE0nObKRQTTIcAHlD2cZn3gJ9kR3kOlvwKJdIk2CsAD8HkoVWipdQPbDwzyo6f/s750/IMG_6976.JPG