អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍ខឹ.ងសម្បា.រយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងចចាមអារ៉ាមថាកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2025 មានអ្នកទិញសិទ្ធិគ្រប់គ្រងថ្មីហើយបន្ទាប់ពីលោកស្រី អ៊ឹម សុគន្ធា។ អ្នកតាមដានវិស័យបវរកញ្ញាថាបើមានអ្នកទិញសិទ្ធិកម្មវិធីនេះយកមកមែនទាំងអ្នកគ្រប់គ្រង(ND) និងបវរកញ្ញាពួកគេនឹងជេរមិនដកមាត់មិនឱ្យជាន់ពាក្យឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBtRpqFPa906Z-wNPy5gxv8Ph0RKQg6pkxtnhiojLb0kqj7HmWYcxIv647pVOIpNiCjlcMsLf1gk_ogOguIsHPzY2I9wuBnULeQUnU_ESTf5AmGSOpMkxMHvRDWR_jr7p7rLGkI6YkugwCjLgvLl0shWcEuwsFmvxoJhyiGB2Kkk-IpJt7nqTl76C9HIDk/s1440/image_2024-11-02_09-18-46.png

ពាក្យចចាមអារ៉ាមរឿងនេះបានកើតឡើងបន្ទាប់ពីអ្នកស្រី ថេរិសា អនុប្រធានកម្មវិធី MGI បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា មានអ្នកគ្រប់គ្រងថ្មីទិញសិទ្ធិកម្មវិធីនេះហើយ។ បន្ទាប់ពីដំណឹងនេះបានសាយភាយឡើង មានដំណឹងថាអ្នកគ្រប់គ្រងកម្មវិធីនេះនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៥ គឺជា Nini ដែលជាលំដាប់រងទី១ Miss Grand International 2023 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6RjiSGImbC_ubptR0WGuhY1q6r3iXyL9yEzk17KQ-o4Fcx5083J8KtCcYLTW2WfUgmuJgkTiV8I-kBv9SX8M8w2F0PPu0Vk6U0BoThkwlPR82gyx8D3ax3awOzcMNb1sOS0TtNMMX1mIvZWJTa6n9xnuJJmH3aExNEek2Wnw9YaRvdwUtXBDsqEPuzR8/s1440/image_2024-11-02_09-18-50%20(2).png

នៅលើផេកវិស័យបវរកញ្ញាក្នុងស្រុកវិញបានបង្ហោះចោទសួរអ្នកគាំទ្រដូចគ្នាថាជាដំណឹងពិតឬទេដែលខាងកម្មវិធីនេះនៅប្រទេសកម្ពុជាមានអ្នកទិញសិទ្ធិ ដែលកំពុងបង្កើតជាចម្ងល់និងអារម្មណ៍មិនអស់ចិត្តថាមានអ្នកទិញមែនឬមិនមែន។ ទោះយ៉ាងណាដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានកើតក្តីខឹងសម្បារនិងបានលើកឡើងថាបើសិនជាដំណឹងនេះពិតមែនពួកគេត្រៀមរួចជាស្រេចក្នុងការជេរអ្នកគ្រប់គ្រងថ្មីនោះ រួមទាំងបវរកញ្ញា អ្នកចូលរួមប្រកួតកម្មវិធីនេះមិនឱ្យជាន់ពាក្យឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwYE9M4SgTt1JUg-csLfWNl7d4DL1K-Mzoxi6yoMmNm9-vBI8erItQIWXAMKE1KqBpBqz6AU0gkPp576cjl73QyMVhLsg9N0Iy1DVfnI4n9itauXqtC-bL6USzghW02EDnNUlk3HD1YB-mY7zme-PzpAwd1JL2jUzJDSCIK2N7ZUlHCO1MoINjGEwdIoP/s2048/image_2024-11-02_09-18-50.png
ងាកទៅកាន់លោកស្រី អ៊ឹម សុគន្ធា ជាអតីតអ្នកគ្រប់គ្រងកម្មវិធី MGC វិញបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះពាក្យចចាមអារ៉ាម មិនដឹងថាជារឿងពិតឬយ៉ាងណានោះទេព្រោះក៏មិនទាន់ដឹងច្បាស់។ លោកស្រីថា បើកូនខ្មែរណាហ៊ានទិញកម្មវិធីនេះយកមកលោកស្រីក៏មិននៅស្ងៀមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9VpaZhNQ-JiODVw6lgoOvWcuCmI2_Zsdh5DGaCkTmLzbVukXN5WMh351pFvWBCdRyfVeo_rVCf13QOoBfYBUpAIoQrhv4JeA2XuBy_2uHqvIKu-uxLCBEeptmC2vrqM1DdfM6nV9GO4wFy_gxL-jJO5x-XrC4dxxzRm7A42-vFlDpRNlyMJWcwyA9rYmA/s1440/image_2024-11-02_09-18-52.png

គួរបញ្ជាក់ថា បញ្ហាចម្រូងចម្រាសរវាងលោកស្រី អ៊ឹម សុគន្ធា និងលោក ណាវ៉ាត់ នាយកគ្រប់គ្រងកម្មវិធី MGI បានកើតឡើងបន្ទាប់ពីស្ថាបនិករូបនេះដកសិទ្ធិកម្ពុជាជាម្ចាស់ផ្ទះពាក់កណ្តាលទីដោយចោទថាខាងកម្ពុជារៀបចំកម្មវិធីមិនស្តង់ដាស្របតាមតម្រូវការ។ លោកស្រី អ៊ឹម សុគន្ធា ក៏ធ្លាប់បានបង្ហោះដែរថាលោកស្រីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យមានកម្មវិធី Miss Grand នៅស្រុកខ្មែរ៕