Home Blog Page 863

ដំរីខេត្តឈៀងម៉ៃ ងា.ប់ និងអណ្តែតទឹកអស់ជាច្រើនក្បាលដោយសារទឹកជំនន់

0

្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ដំរីនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានងា.ប់ និងអណ្តែតទឹកអស់ជាច្រើនក្បាលដោយសារទឹកជំនន់ហូរខ្លាំង ។ បើទោះជាអាជ្ញាធរបានប្រើប្រាស់ដ្រូនតាមស្វែងរកដំរីអណ្តែតទឹកក្តី ប៉ុន្តែដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទើបក្លាយជាឧបសគ្គក្នុងការតាមរក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GixHjaFbr8r7zoehUWCx9RLlDLaUn8vmZUWq-ICUKQM2CxRIpNJwt9G0A1ZxGChBxjLke1gRbxygKp_CL4LSEopJCIlScmgiP38O7PH927NrdiBkQTHb8adeKfERVUdlAoiHlzR7vloMwrGeZ2UtR9yaM8EGJ6sPvp7oXlI47SdAmiJLOIYartQM2hFx/s1440/image_2024-10-07_10-01-16%20(2).png

លោកស្រី Zoraida Salvala មន្ត្រីមូលនិធិមិត្តសត្វដំរី បាននិយាយមកកាន់សារព័ត៌មានថា ទឹកជំនន់បានលិចខ្លាំងនៅស្រុកមេទែង និងស្រុកមេវ៉ាង ខេត្តឈៀងម៉ៃ ដែលនៅស្រុកទាំងពីរនេះមានកន្លែងចិញ្ចឹមដំរី ជាង២០កន្លែង និងមានដំរីជិត៥០០ក្បាល ។ បច្ចុប្បន្ន អាជ្ញាធរបានជម្លៀសដំរីទាំងនេះទៅកាន់ទីទួលខ្ពស់អស់ហើយ ប៉ុន្តែអ្វីគួរឱ្យសោកស្តាយ គឺមានដំរីអណ្តែតតាមទឹក ចំនួន២ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLb68LuTXgE-bKytQKQ72A8abyn-aURC9UYSLKCUqSLEuemNWQfAfuknZBL-8-6jZZ4ZI4SuzUq5llBVSzzifgbcRmyWeKK1Xuxu0_MzWwjlBf4p-IPCZy7hBE5JlsE2tD0BQh8ZkgkOWrCtbTiZJ5vKEcYqUk5TniInW3fRlw2ZoqPVZkqeRjuhOTZsp4/s1286/image_2024-10-07_10-01-16.png

លោកស្រីបន្តថា អាជ្ញាធរបានព្យាយាមជួយដំរីអណ្តែតទឹកបាន១ក្បាល ប៉ុន្តែដំរី១ក្បាលទៀតជាប់នឹងមែកឈើ ទើបអាជ្ញាធរពុំអាចជួយសង្គ្រោះបាន ។ ក្រោយមក ដំរី១ក្បាលនេះក៏បានងាប់ និងធ្វើឱ្យអ្នកឃើញហេតុការណ៍សោកសៅយ៉ាងខ្លាំង ហើយពុំដឹងថា វាអណ្តែតមកពីស្រុកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNu3Kb_cOI-W7eQ1FPnnQCTI8DkLgX_1Kp9EXsiJ3HpP9FUi2jEvpaIaX3BzC7OM4FNRSMHIQOamQbpGrjd_XGp-Tivhs0C75xeeQcrKuS7iNHBJrO3zuQyPuJ2DQKmPXEBL9WUaRTW5LgAn9ZC5QiOIsFKS6Rrq2jcOUaYTlYkTZLdUS0FJP5vamMg7LB/s2048/image_2024-10-07_10-01-17.png

លោកស្រីបន្ថែមថា នៅមានដំរីចំនួន៣០ក្បាលទៀតបានអណ្តែតក្នុងទន្លេមេទែង ដែលមានកម្រិតទឹកហូរខ្លាំង ។ បើទោះជាដំរីចេះហែលទឹកក្តី ប៉ុន្តែពេលទឹកហូរខ្លាំងបែបនេះ វាពុំអាចហែលទឹកបានទេ ហើយក៏អណ្តែតទៅតាមខ្សែទឹកពេលវាអស់កម្លាំង ។ លោកស្រីថា ៖ «អាជ្ញាធរបានសហការគ្នាជាមួយយោធា ដោយបង្ហោះដ្រូនស្វែងរកដំរី ។ ប៉ុន្តែឧបសគ្គខ្លាំង គឺភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ទើបអាជ្ញាធរផ្អាកការស្វែងរក» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmJcJ3wINIzdCO45KVJZf7zvkOVA_uBReyf8O2BQ6ljRplOOLV_SdEY2wI6fjBUNF41LcDB-GAWc1n7XKMNkyRQL8RL3W7U77OwHXM98AE_VpgDIoal_gYN2POtUKIihuE4BVPJ7C_5nhOOX84AdUGSV6dEHGXnTEURlCnpKWTVSlqWIX0IfciIom4E8vw/s960/image_2024-10-07_10-01-20.png

    រីឯលោក Wirot Supachoksahakul ទីប្រឹក្សាមូលនិធិមិត្តសត្វដំរី និយាយថា បញ្ហាប្រឈមខ្លាំង គឺដំរីជិត៥០០ក្បាលដែលជម្លៀសពីស្រុកមេទែង និងស្រុកមេវ៉ាង ទៅកាន់ទីទួលខ្ពស់នោះ គ្មានចំណីស៊ីទេ ។ បើទោះជាមានអ្នកយកស្មៅឱ្យវាស៊ីក្តី ក៏មិនគ្រប់គ្រាន់ដែរ ហើយមិនដឹងថា ទឹកស្រកពេលណាទេ ។ អាជ្ញាធរបានចាត់កម្លាំងយាមកាមដំរីទាំងនេះមិនឱ្យវាដើរពាសវាលពាសកាលលើទីទួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKHTlyueGNg9pnVNBoWYrZGY-yBap8tsOMrG7AxFgc0jJKUhl2Ve87MQZOJPXMbkMcX_fTam-Va5AI_6DM-jQ6vw1TwqpEV6v73VU_xYfyD2IqLpHIpMgOd6OT625oYyBYrr_ErhZEvTgXXLr8GXAptfYRihltC27xXHOuYJ1HSXJS0_fcI_5jsLMW0Eek/s1280/image_2024-10-07_10-01-21.png

    អាជ្ញាធរនិយាយថា បើទោះជាដំរីជាសត្វពូកែហែលទឹកក្តី ប៉ុន្តែដោយសារទឹកលិចជ្រៅពេកធ្វើឱ្យដំរីអណ្តែតទឹក និងយមិនដឹងថា ពួកវាមានជោគវាសនាបែបណាទេ ។ រីឯកងទ័ពអាកាសបានព្យាយាមជួយសង្គ្រោះជីវិតដំរីអណ្តែតទឹកនៅស្រុកមេទែង ដោយប្រើប្រាស់យន្តហោះប្រភេទ Air Force តាមស្វែងរក ៕

មិនធម្មតាស្ងាត់ៗ! នាយកប្រតិបត្តិ Meta បានក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោក

0

សហរដ្ឋអាមេរិក៖ នេះជាលើកដំបូងហើយដែលនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោក ជាមួយទ្រពសម្បត្តិសុទ្ធជាង ២០៦ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk ដែលជាមហាសេដ្ឋីមានជាងគេទីមួយក្នុងលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfJ4tM-YMYqtC6E5XBlijBzefuTWjNyqA5iQJsHCfYAc2wRDnTqUng_1T7DuchvNXh6LTvFc9EkVttYTyb63bs4PmHrI3W28Ke3P1yvBN_MmuVVYI9SA5NVKK5_IXItT9HYd72F5yFcGnhWfqUeFoHG-7E-h8PprzoRKTG-1K2lE83HBl0xn_-YHDf6Yx/s1440/image_2024-10-07_09-27-10.png
យោងតាមស្ថិតិរបស់ Bloomberg Billionaires Index ថៅកែ Facebook និង Instagram រូបនេះ បានទម្លាក់ដំណែងលោក Jeff Bezos ឱ្យមកត្រឹមលេខរៀងទីបីវិញ ខណៈស្ថាបនិក Amazon ពីមុនមកគឺជាអ្នកមានបំផុតទីពីរលើលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMzeOK_znaW1oHa4TxPwt0ZYKF3HJXLkYmmrdBtKJlkpWuxtjA0YMNfMsjzw1yxB93KShRce5zKAsQTS9VhLFhM5Q72XzXTCq68Jbfs12CVs2G3GRXoGX74o8Ml3S6jRJMInekM-OgZ62l9B5XJ3KdnOmFxusa1i_zVH7j57iBMd94wltQvB8qWWO1FXt/s2048/image_2024-10-07_09-27-11%20(2).png
កន្លងទៅអស់រយៈពេលជាយូរមកហើយ Mark Zuckerberg គឺបានកាន់ដំណែងជាអ្នកមានបំផុតទីបួនលើពិភពលោក ប៉ុន្តែនេះជាលើកដំបូងហើយដែលនាយកប្រតិបត្តិ Meta បានកាន់ដំណែងជាមហាសេដ្ឋីមានជាងគេលំដាប់ទីពីរក្នុងលោកវិញ។ ដូច្នេះបច្ចុប្បន្ន Mark Zuckerberg វ៉ាដាច់ Jeff Bezos ក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធជាង ២០៦ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង Bezos ១ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEZMLMAI8RJS90p8l7AyhTyyC5K55AGckUgZhxNgI77Qf5z3PSDLzZTD0yZt8uyImQuYemsOBgTRM09JOrrLg3U46GF8uyRV4i7rKxiqrqEEhMIeJPxap61Q846UYCPgbz5i6jsDTh_xNY5hf7u52dSTYJ3OhmRlSwR0L1bLDnISkQmOcwGHWx26S1sX5/s1024/image_2024-10-07_09-27-11.png

មូលហេតុគឺដោយសារភាគហ៊ុនមេតាបានកើនឡើង ១.៧% នៅកំណត់ត្រា ៥៨២.៧០ ដុល្លារដែលលេខកូដនេះបានកើនឡើងរហូតដល់ ២៣% ចាប់តាំងពីដើមខែសីហាមក នៅពេលដែល Meta បង្ហោះលទ្ធផលត្រីមាសទីពីរដែលប្រសើរជាងការរំពឹងទុក និងបង្ហាញពីផែនការសម្រាប់ AI chatbots ។ ដូច្នោះហើយ ប្រាក់ចំណូលរបស់ក្រុមហ៊ុនឈានដល់ជាង ៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាត្រីមាសទីបួនជាប់គ្នាហើយដែលមានការកើនឡើងលើសពី ២០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVG8zml8U6cXHmeVZT4iaidL08Yy2IM2SBWqa6ek02Wh0D7fNyqvnfDfxJkx_tdxlD3wSoL96Jq1w_jblgJJKjnd7Wxm2X6I4dXCQbVxVM3hkUq_V7tEWSHqS88VuXyoBDZDQZtAlq7XNGIjmQ326at9fdmaQ93PbSvrutC248RP-xdKoJlrMKnvyFCgQ/s1200/image_2024-10-07_09-27-13.png

លើសពីនេះប្រាក់ចំណេញសុទ្ធបានកើនឡើង ៧៣% ដល់ ១៣.៤៧ ពាន់លានដុល្លារទៀតផង។ ហេតុនេះបច្ចុប្បន្ន Zuckerberg មាន ១៣% នៃភាគហ៊ុន Meta ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីដើមឆ្នាំមក ទ្រព្យសកម្មរបស់មេតាបានកើនឡើង ៧៨ ពាន់លានដុល្លារ ដែលជាចំនួនខ្លាំងបំផុតក្នុងចំណោមក្រុមមហាសេដ្ឋីដែលមានជាងគេបំផុតចំនួន ៥០០ នៅលើពិភពលោកដែលតាមដានដោយ Bloomberg៕

មានឆ្នាំមួយនោះ! ការប្រឡងបាក់ឌុបមានបេក្ខជនប្រឡងតែ៨២នាក់

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី៨ ខែតុលានេះ ក្រោយពីបេក្ខជន បានសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cwNAsNGom5UACoHTEG0IEmcmu5pkwxvyv-b3h2mjUxdt-rTesDNqVWfXkw_khcQzHCcgzN_yeDxJ1MYLSN8mxM7f3YiSvNmpl-9aygNTS5a5q5KVKQKbVpngvTMA9-MNs7AtMrIPrS6KcsVa7rv_CXdiVaG1TKqFMUFp4Vacs7cVZt-akorWprPTsSLT/s960/image_2024-09-26_09-31-08%20(2).png

នាឆ្នាំនេះ បេក្ខជនប្រឡងសរុបចំនួនជាង១៣ម៉ឺននាក់ ដោយក្នុងនោះបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួនជិត៤ម៉ឺននាក់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមវិញមានចំនួនជាង៩ម៉ឺន៧ពាន់នាក់។

បើត្រឡប់ទៅរំលឹកអតីកាលវិញ នា​ឆ្នាំ ១៩៧៩ ក្រោយប្រទេស​កម្ពុជា​ចេញផុតពីរបបប៉ុលពត​ ពោការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ (បាក់ឌុប) ឆ្នាំ ១៩៨០ មានបេក្ខជនត្រមតែ ៨២ នាក់​ប៉ុណ្ណោះ។ ក្នុង​ចំណោម​សិស្ស ៨២ នាក់ អ្នក​​ជាប់​មាន​ចំនួន ៧២ នាក់ ស្មើអត្រា ៨៧.៨០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-E3SnWtH3IL5oqnJ13b1j6K1jf1xz3eCz46ZVWgftw_eauwl7oXUHKpV0zuvQYCv3i0eV-Tn4fGWkB1XmN1jcKZNk_P5g96QT1v2hUCYjbGpKm1ELwoSxfzPSxgM9MqC-nvKWxamoMBcw51lQHb42-WAlBrOi7IGNeiIHeUpyghm70L3N1r_U24qzhRXL/s990/image_2024-09-26_09-31-08%20(3).png

លុះដល់ឆ្នាំក្រោយៗមក បេក្ខជនប្រឡងមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងដូចនៅឆ្នាំ១៩៨១ មាន១១២នាក់ និងមកទល់បច្ចុប្បន្នមានប្រមាណជាធម្យម៨មុឺនទៅ៩មុឺននាក់។

គួរបញ្ចាក់ផងដែរថា មុននឹងឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើ និងព្រមានដាច់ខាតដល់បេក្ខជន ដែលមានបំណងចង់ជួលនរណាម្នាក់ ដើម្បីមកប្រឡងជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq2HvJSAGTFBSDVXpJkX70dQXkEfI4xIec2HfcG0FdrGJVKUnR0nnG0UbsgEsL325lbvqJlJyohgkWxT6rctzxcQwCL5J1_bUB5DNj09CKixwALjhyhhxWMpI2alk_W26XYGtxGV4Eqfdc4ocBGsvdLEjbhVk8nXfreKVE4eYaQoo7MCeEOQs7ZEV7-tk5/s960/image_2024-09-26_09-31-08.png

លើសពីនេះទៅទៀត ដើម្បីឱ្យការប្រឡងអនុវត្តទៅតាមគោលការណ៍ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ. ក.) និងអប្បមាទប្រមាណ៣ពាន់នាក់ ក្នុងគោលបំណងដើម្បីអនុវត្តដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និង ស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v9hXyACvImm4yENipBDJpo-jTOH6QUpM0LkcDTcBJxqpo0CA17sBwWaN4WYq5KSPxrUBdOLmISgZ6i5ThqzG4oTF1Hm1gz28-xkmrWemqNljL_tp1yAyqXHd19VzqFkyCi5zO0PGBnBrH5dFUuNbTBwYikF0X4q4P_TVbRqF-HFlfPDHNeSlkY9vnHCT/s1280/image_2024-09-26_09-31-09.png

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ បន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ជាលើកទីពីរ

0

កាលពីព្រឹកមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីរត់ភ្លើងគប់នៅខេត្តកែបដើម្បីអបអរសាទរកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី ៨វិច្ឆិកានេះ។  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyAYnvvXGT-Fpf2Pfekp_1yfcWNFP28ur5DfoH0QnA058kpPGA-l_u13NE-40MXnNzX4zv0ix-LTPvdypeRY-ATOz44giuaZ7iQBilvccz3bfUhv5kYyTAhA5PD3PF3y1rkJDAGJgNipk__GqRObVXoCOFGFzYVumXbrjD2fhvXl6M8cF_-pBgRRgGF5jX/s4032/IMG_3673.jpgព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ដែលលើកទី៤នេះ ក្រសួងអប់រំ បានដាក់ចំនួន៣៦ប្រភេទកីឡា លើ២៨៣វិញ្ញាសា និង៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់អត្ដពលិកប៉ារ៉ាឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieyPH1vpELXUHEoIDaoKkuKVPV9OyZF_R9kSzSS9mxCZQ-j19wjnEaDqcUMxPRHKQFqvXYOxUdddIGQWF2GA4taXjlEhYOplZcct5wpvAH388OUB0A4zd-RhksBvCOx322fWm_YnDPXH8jhB8Fvg4VFQgZn83MGhf567Sr6qy9MEDhipqCsAAHqrOCWZ6A/s3126/IMG_3667%20(2).jpg គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTaeGycgj0dI3Fg7rr-hTFe05uiEd48T-eCaMJkd2NLnSsbvOusW-oosMDNEz7OHPTRu10uAXiXo4e6ug2PltUJjnGoF4sMevx7zf3f4DGVuJ82WIAjYU61rGdaVuQGoMOrkeLE8IzoJ8Pg3C7Y0tluJxjsgsOFFio7CP1uV762jj4u4VUebHb4ROIia6/s4032/IMG_3666.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbzr3WuQVAi4lUDol56ZjQbnCHvYmTNnLx36w1EsPIcUJpw9yvfmAYPpE75VZ_LvX7sW9qC5X3Yy1nB6QCRoo9e23P3rOnzZdQi9nx2On-Z2_XiZzmV_Qjleg7EsKsVJHSbZNrRgzvXY9kbRHSJ-Gw4_IUH6HK_p4QLNkM928wn20_MhrwnTxuj_Ok7ST/s3820/IMG_3679.jpg

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

0

រាជធានីភ្នំពេញ, កម្ពុជា – ខែតុលា ឆ្នាំ 2024 – vivo ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាស្មាតហ្វូនដែលល្បីល្បាញ និងការលក់ដាច់ខ្លាំងនៅអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់នូវម៉ូឌែលថ្មីនៃV40 Series នៅកម្ពុជា ដែលមានការបំពាក់កាមេរ៉ា ZEISS និង AI Aura Light Portrait ដែលជាការថតរូប Portrait ដ៏ល្អបំផុតក្នុងចំណោមស្មាតហ្វូនកម្រិតមធ្យម ហើយការមកដល់របស់ V40 Series នេះរួមមាន V40 5G និង V40 Lite។ លោក Jerry Thai និង  លោក  Sovanna Kem ដែលជា អ្នកជំនាញផ្នែកថតរូបនឹងបង្ហាញពី ការថតរូប Portrait កម្រិតអាជីព មុខងារ AI និង ភាពធន់របស់ផលិតផលនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIiU4AXLWhXb7l2evYrlcpxhVHHr19JYFtjT-Dkv_-OQpr59ncZ8zRLNM2xaYxVtetEDrfMoSqIDPpYGc3PWAP980vxwG9azw-TynH7lujuWhO5Wi6Zkjg02ENjLrc8hEdSTjjU3A2ime_k7eAvBTpTzFBwFX0h6uSxL25KKtijAIyNsJfq648l6UuNSN/s5000/vivo-V40-Pre%20Heat.jpg

ប្រវត្តិនៃ ZEISS ហេតុអ្វីត្រូវជ្រើសរើស ZEISS ?  

ZEISS គឺជាឈ្មោះរបស់ Carl Zeiss ដែលជាសហគ្រិនផ្នែកចក្ខុវិស័យ ជាអ្នកជំនាញខាងអ៊ុបទិក ដែលមានកេរ្តិ៍ឈ្មោះជាងមួយសតវត្ស ដែលស្នាដៃរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត។ កញ្ចក់លែន ZEISS ភាគច្រើនត្រូវបានប្រើប្រាស់ផ្តាច់មុខក្នុងការមេរ៉ាកំពូល ៗរបស់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដធំៗ  បានផលិតម៉ាស៊ីនពិនិត្យភ្នែកម៉្ញូបដែលមានបច្ចេកវិទ្យាខ្ពង់ កញ្ចក់វែងតាដែលមានស្តង់ដារនឹងតម្លៃថ្លៃ  ដូចជាលែនការមេរ៉ា ZEISS បង្កើតឡើង យ៉ាងពិសេសសំរាប់ការថតរូបក្នុង លំហដំបូងគេ អំឡុងពេលចុះចតនៅឋានព្រះច័ន្ទ។ លោក  Carl Zeiss ក៏ជាអ្នកបង្កើតមីក្រូទស្សន៍ដំបូងគេក្នុងឆ្នាំ 1846/47 ផងដែរ។  vivo និង  ZEISS Global Imaging Partnership អស់រយៈពេលជាង 10ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1aS3XYZ2eMzb5DXfQjp4bbD14yCY7A_tbeHqL_ia0_sH9YaURXyoUTaaa142YhsUZdhvUz48lcB6xs3t9Lmxw9WluZl4K7gGMyF6uB5xOoWLEN31RkU-RzrXiMnbw33RfhlY4HGtsrLw_IccZ2AN0GM2T0kDUF4usMK2d2-MPxzhaFdjoOpsyBLNLyUay/s5000/02_vivo%20V40_Zeiss%20Poster_Silver_Oscar_0813.jpg

យុគសម័យថ្មីនៃការថតរូបស្មាតហ្វូនដ៏សំខាន់

នៅក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ កាមេរ៉ាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការទំនាក់ទំនង ក៏ដូចជាការចែករំលែក សម្រាប់អ្នកបង្កើតមាតិកា និង អ្នករកចំនូលតាម អ៊ីនធឺណិត។ ដោយយល់ពីតម្រូវការពិសេសរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា  vivo V40 បានបំពាក់កាមេរ៉ាដែលសហការជាមួយក្រុមហ៊ុន ZEISS ។  ហើយការសហការនេះធ្វើអោយរូបភាព នៃការថតរូប Portrait មានគុណខ្ពស់ មានភាពស្រស់ស្អាតល្អឥតខ្ចោះ ។ ការលាយបញ្ចូលគ្នានូវការថតរូប Portrait ដ៏មានឥទ្ធិពល ជាមួយថាមពលថ្មធំ 5500mAh និងការរចនាដ៏ស្តើងស្រាល ស្រួលកាន់ ជាមធ្យោបាយដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ ដែលផ្តល់ភាពងាយស្រួលក្នុងការច្នៃប្រឌិត និងការបញ្ចេញមតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjncE64UCFGVontkTdWwLaEO4ZzYOiILEbqdYpQBDSPMOJzAll-D26owC_JSAqX75IFbPQ4CeRcFyILvHx5WdgTM7_K4Q-Q1Kz7Gy4LchyGaSze9eYy3Jlyp36A-ztvxCft2P0vFAeGJVWj4j-daWVbI8CGqJNhpfjnfTKzlTNqEMtMcaAIIXsvwirgc9AH/s901/2024-10-05%2021.08.35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbntg0_apJK_d0ymf1UNnsn1SKMDnWllDbVMt26eg3Df4kSCEcXcbsgr4gm_LCjLFqG6lk4vvbsBGZfWrtU4SPUW8u60WcKfFLeXmwqP-e5UKyRItD9lm27J4uRTmMsO0h2QQC53mk8RlVFAxnx4M9LgLIW5b04EDSNlx3lDnyQUMZqojTFB5r3CaeVuNI/s1500/vivo-V40%20Peach-3_4-RGB-0801.jpg

ប្រតិបត្តិការដ៏មានឥទ្ធិពល និងការរចនាឆើតឆាយ

លក្ខណ:ពិសេសរបស់ V40 Series មិនមែនមានត្រឹមតែកាមេរ៉ាពិសេសប៉ុណ្ណោះទេ ប្រព័ន្ធប្រតិបត្តិការក៏មានសមត្ថភាពខ្លាំងផងដែរ ដែលធានាបាននូវដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការរចនាដ៏ប្រណិត និងទាន់សម័យ ដែលបង្ហាញពីខ្សែកោងឆើតឆាយ និងសិប្បកម្មដ៏ផ្ចិតផ្ចង់ បំលែងស្មាតហ្វូនទៅជាស្នាដៃសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMpG2m3n32rLg-vyfeIM7YdLFrXbD8tlZc_8wB-I92Y_se2ZpgB7G-ernSfemy-dBWPrrKIfTwSyKo34q0QrIey40fV4nNZWxkegIv8IDJJ-kZiTFSCyaaCklCfNAd61XI3CRR8cqQT3joxOEl-hH5R3zyx-2qd_t2p_vV3vwUfRbwoshpgdZMItJcpd-/s1500/vivo-V40%20Silver%20-3_4-RGB-0801.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzfeSlG4FJ34ODMx_NYQ4atd_5oGuDcJ9378IpACHK4NlH-HHMSMA5nKrgqZTlS9zYwy1a8Jvm4Lqy0rze5efL-XwhHAFyWtkkJnKhKQWcaOa35JP56nUpf14xmBOtEkIbKxEzPoGYLEvVqgqC8ZqddYiXRlrH8fBmelZ3dzfXOAF6wJzX9J3cjXNCVLnb/s1000/2024-10-05%2021.07.29.jpg

 មានការស្ងើចសសើរពីអ្នកបច្ចេកទេស ថតរូបជាច្រើនក្នុងស្រុក

លោក Jerry Thai – Brab Chom Chom ដែលត្រូវបានគេស្គាល់ថាជា អ្នកថតរូបអាជីព និងអ្នក បណ្តុះបណ្តាលផ្នែកថតរូប វីដេអូ  នឹងបង្ហាត់បង្ហាញអំពីរបៀបប្រើប្រាស់ vivo V40 Series  ក្នុងការថតរូប Portrait កម្រិតអាជីព (professional-level portrait photography) លើសពីស្មាតហ្វូនដទៃទៀតប្រកប ដោយភាពច្នៃប្រឌិត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJyG2wiNDVGC6VglG2klsilQ4ZSMGUndf7kT2yp-PBc1dNVljD8mNzM2EzE79w68cpeulprHAxtUgbZPppFxy1cGkXJhkI8Wq3IitMbdeLaXgYFZu9o8eStZNQhxE9cjQs9VyBRu4ESiI-tDpQfhlj9JHWGHU6ZrMH0M97Jn9VBwQj56gxFVyTfM1Xnqgv/s1280/2024-10-05%2021.08.12.jpg ក្នុងពេលជាមួយគ្នានេះក៏មានអ្នកជំនាញថតរូបជាច្រើនរូបដែលនឹងបង្ហាញពីសមិទ្ធិផលនៃការប្រើប្រាស់ V40 Series ក្នុង ការផ្តិចយករូបភាព និង វីដេអូដ៏ស្រស់ស្អាត។ ពួកគាត់នឹង បង្ហាញពីចំណាប់អារម្មណ៏  ការយល់ឃើញ និង បច្ចេកទេសក្នុងការថតរូប Portrait របស់ V40 Series និងការប្រើប្រាស់ Aura light ក្នុងកន្លែងដែលមានពន្លឺមិនសូវអំណោយផល និង បច្ចេកវិទ្យា AI ក៏ដូចជាមុខងារជាច្រើនទៀត ដែលជំនួយអោយការថតរូបមាន ភាព ច្បាស់ល្អនឹងគុណភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquDFIs8dmRFrOdKASZgf-TeypzTTkkaGm6IxXtgirv3DQKsYXry3kooxheDzjgbC-1AQlANChWDSTbXEQ339Urqa6O-YJicLNDP0ew1AlLBC0mDaMod6m8g0Gu-cBsRBGUeV_-OsTTFGEcAR2YmLI0QriK0r3heovlgdxtDp5B02zDE-KDAwPkfaU8hYI/s911/2024-10-05%2021.08.26.jpg

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ vivo ឬតាមដាន vivo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចូលរួមសន្ទនា និងទទួលបានព័ត៌មានថ្មីៗ អំពី Pre- order និង ការលក់ជាផ្លូវការ នៅ ពាក់កណ្តាលខែ តុលា នេះ ។

https://www.facebook.c om/vivoCambodia

វិចារណកថា៖ «សូមកុំយកទុគ៌តជន មកធ្វើជាឧបករណ៍រកស៊ី ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន»

0

សេចក្ដីអាណិតអាសូរ ចិត្តមេត្តា និងការចែករំលែក តែងតែស្ថិតនៅក្នុងផ្ដត់គំនិត ចិត្តបេះដូងរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនថាទោះជាសម័យអតីតកាល ឬបច្ចុប្បន្នកាលនោះទេ ដូច្នេះហើយទើបជនជាតិខ្មែរ ត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលមានបេះដូងបរិសុទ្ធ ទឹកចិត្តធំទូលាយ ដូចគ្នាទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា «កម្ពុជាតូច តែបេះដូងធំ» ។

រូបតំណាង ប្រភពពី អ៊ិនធឺណេត

ដោយសារតែសេចក្ដីមេត្តា និងអាណិតអាសូរនេះហើយ ទើបបច្ចុប្បន្ន សង្កេតឃើញថា មានជនឱកាសនិយមមួយក្ដាប់តូចបានបង្កើតគំនិតបោកប្រាស់បន្លំ ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួនតាមរយៈ ការបង្កើតមេតិការស្វែងរកជំនួយ ឬមូលនិធិសប្បុរសធម៌ ក្រោមរូបភាពបង្ហាញពីទុក្ខលំបាករបស់ទុគត៌ជន នៅលើបណ្ដាញសង្គម អមជាមួយសំណេរខ្លឹមសារតម្អែតម្អូញគួរឱ្យអាណិត និងចុងក្រោយមិនភ្លេចភ្ជាប់សំនួនមួយឃ្លាថា «បើបងប្អូនអាណិតដល់រូបគាត់ សូមបរិច្ចាគទៅតាមសទ្ធាជ្រះថ្លាតាមរយៈ QR កូដ ខាងក្រោម…» ។

តើយើងគួរតែបរិច្ចា លុយកាក់តាមរយៈ QR កូដ ធនាគារដែរឬទេ?

ជាការពិតណាស់ បច្ចុប្បន្ននេះការទូទាត់កាន់តែលឿន និងងាយស្រួល តាមរយៈ QR កូដ របស់ធនាគារទាំងអស់នៅទូទាំងប្រទេស ដូច្នេះវាក៏កាន់តែបង្កភាពងាយស្រួលដែរ ដល់ក្រុមឱកាស និយម ដែលប្រើប្រាស់មធ្យោបាយខាងលើ ដើម្បីប្រព្រឹត្តិសកម្មភាពស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន ។

ការបរិច្ចាគនធានលុយកាក់ ទៅដល់អ្នកដែលខ្វះខាតពិតប្រាកដ តាមរយៈ QR ធនាគារ គឺជាមធ្យោបាយល្អ ប៉ុន្តែបងប្អូនសប្បុរសជនគប្បីត្រូវតែស្វែងយល់ពីប្រភពដែលទទួលលុយ ឱ្យបានច្បាស់ និងត្រូវប្រាកដថា សទ្ធារបស់បងប្អូននឹងទៅដល់គោលដៅពិតប្រាកដដែលបងប្អូនចង់ជួយ មិនមែនធ្លាក់ នៅក្នុងដៃជនឱកាសនិយមនោះទេ ។
KBN សង្ឃឹមថា អត្ថបទ វិចារណកថាខ្លី មួយនេះ នឹងក្លាយជាអត្ថបទជំនួយស្មារតី សម្រាប់បងប្អូន សម្បុរសជន មុននឹងបរិច្ចាគលុយកាត់តាមរយៈ QR កូដធនាគារ ត្រូវតែចេះបែងចែកឱ្យបានច្បាស់ រវាង បុគ្គលដែលជាអ្នកជួយសង្គមពិតប្រាកដ និងពួកឱកាសនិយម ព្រោះបច្ចុប្បន្ន សកម្មភាពបោកប្រាស់ ក្រោមរូបភាពស្វែងរកជំនួយសប្បុរសធម៌ជួយដល់ជនខ្វះខាតនេះមានច្រើនខ្លាំងណាស់នៅលើបណ្ដាញសង្គម ដូច្នេះសូមកុំឱ្យទឹកចិត្តសប្បុរសរបស់បងប្អូន ក្លាយជាឱកាសរបស់ជនខិលខូចទាំងអស់នោះ ៕

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវដោយឥតគិតថ្លៃ

0

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវដោយឥតគិតថ្លៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GCRoXd6F0yW-fOfAYJLZKxL-B7JNs1LLflLWCVdJRXJHRVuqovLpg_nFbtJ-ig7wvphHKf2jfdeqvmd4x6QuVvuBZea30NYwtuksya5zul6FHxelFuz7JcJGcKYTRCZsqWzUGBREo0HNV40zzXko9GOmE83Vka-adbiJXTys6ZUyXJUGVHP-GgjKAjJv/s3000/2024-09-29%2021.39.33.jpg
ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសាលារាជធានីភ្នំពេញរៀបចំចែកជូនភេសជ្ជៈ កីឡា បំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ ដល់អ្នកដំណើរដែលប្រើប្រាស់រថយន្តក្រុងសាធារណៈទៅស្រុកកំណើតនាឪកាសពិធីបុណ្យភ្ជុំ នៅតាមទីតាំងស្ថានីយទាំង ៦ទីតាំងមានដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល។ បងប្អូនប្រជាពលរដ្ឋសម្តែងអារម្មណ៍រីករាយដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែយល់អំពីសុខទុក្ខរបស់បងប្អូនជាពិសេសនារដូវបុណ្យនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLX-PXZCdReK_Wklb0B5ikkhCqWUW3EYivoEO5JPap9wkPz2RZG1JtKvFEVF4jBo4yHBA1UK5lPm0ob5jSey2XWvyGQk16O9QKfEGtzyDmORIub0J0fMzMc7DuH5pY-gFHgj9kVujA3S2uw3uwp0lhb42aDAVEhsYcPI_6s91tYScE5e8H27Ojk9kYCjY/s3001/2024-09-29%2021.42.33.jpg គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចូលរួមចែកជូនភេសជ្ជៈកីឡា វី អាកទីវ ដោយឥតគិតថ្លៃម្តងរួចមកកាលពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនាឪកាសបុណ្យភ្ជុំនេះ វឌ្ឍនៈ ប៊្រូវើរី បានបន្តចូលរួមចែកជូនដោយឥតគិតថ្លៃរាប់ពាន់កេសជាថ្មីម្តងទៀតជូនប្រជាជនយើងចំនួន២ថ្ងៃគឺថ្ងៃទី២៩ និង៣០ កញ្ញា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបំពេញជាតិទឹក និងអេឡិចត្រូឡៃអោយបានល្អសម្រាប់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMsgMV8BFqoLMpEHXDTERAax7KEGnKIpc_NZsBBAKkQSg26jby8PvkjExpjv0xfpno2T5jMSL824Y5d-TUoj5AoP-6_og-FSFPQhYjfifEm23siHDCkcofMC50FPyI2VTzn1iu-qOTSxjh4LYWjtShn_MXHFJ_BliowUYfZ0Q_jS6yC3TZOE6noN5bh3F/s3000/2024-09-29%2021.41.08.jpg
វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតផលិតនៅកម្ពុជា ជូនបំពេញជាតិទឹកបានល្អ និងលឿនជាងទឹកធម្មតា សម្បូរវីតាមីន សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ សក្តិសមសម្រាប់ការលេងកីឡា និងគ្រប់សម្មភាពរស់នៅប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgDGozqZL85CuKVkdnB4CrDDkDOLQSH3b87iS-im39RIY3zT-6pA3_zTwEuLh0FubNG74nGj7OP8fBrevDoecZgDa9s-XzQBDHY9qbbs3NzzG6vwBwH-F1I3cgZ09UOQZIzHnjaU7Gvct3nnJ-kuQeJ3aq_fzlb1qzJhIw3j_bdIdhkSeufLisUK7zI1i/s3000/2024-09-29%2021.40.48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHbHBqcORm7sMHV7evd4ObambnTuWWpzvMQHtPPDVouPvaqJgYFGOP-_S0p5ArW5BMf6vFtaXZwQe-Uy5_9S7VDocz_Bzfk9Cau7xT1KI_L-JMbsnHS5qTE81nmyGo_245FNOTP3sU5HnkTQVwqZxeCfbTYFdFHQKaY22KaD294OchBobzHZMjsUgkXQk/s3000/2024-09-29%2021.40.55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHJsm-ZMuFl35oDnjrhYqFAzs8qXBdGMhT2gvCAB3DmNnn5o7pijwiQ3YPFBfX6W6cQzMzuMIz2XlEXSCp6ARe6MYQU4zXRWVsGSBH60TAT8cLYI_vX0T8VWG7KTfWDMfhzqGkcPbjW01d0zW7_ABLJ-8yIAYyoKQTmCJwwrD3nw7kOBUFYTRcnTePWszM/s3000/2024-09-29%2021.41.33.jpg

មិត្តស្រីរបស់ Huang Xiaoming បានវះកាត់កែសម្ផស្ស៤០%នៃរូបរាងរបស់ខ្លួន

0

តារាម៉ូដែលចិន Ye Ke មិត្តស្រីរបស់តារាសម្តែង Huang Xiaoming ដែលជាអតីតស្វាមីតារាសម្តែង Angelababy បានសារភាពដោយត្រង់ៗប្រាប់អ្នកគាំទ្រនៅក្នុងការLive ថានាងបានធ្វើការវះកាត់កែសម្ផស្សលើរាងកាយប្រហែល៤០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcYg88KzGNw7bGGp6C_BsR4R9EfJNKSL1OhK3VyYsPWeZrtEHnmV3-EIZ36vGbQ_hGo4dQX-PqVmCB8oPNMjuUBnm7qxLQ1WToSswSEnC6HRk3lruiL4X7AtIB-JJeMa6X9nsVAj0tYPDB2XjYUrV39RqMa6BP41VMjlNaj0lWFkPV29PZ3v6c2kmK3hES/s1813/image_2024-09-28_16-40-51.png

យោងតាមគេហទំព័រ Next Apple កាលពីថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីប្រកាសស្នេហ៍ជាសាធារណៈជាមួយតារាសម្ដែងដ៏ល្បីរួចមក Ye Ke បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ឈ្មោះរបស់នាងបានជាប់ក្នុងបញ្ជីប្រធានបទក្តៅបំផុតនៅលើ Weibo និង Douyin ដែលជាបណ្តាញសង្គមរបស់ប្រទេសចិន។ មហាជនជាច្រើនបានបង្ហោះរូបភាពចាស់ៗរបស់ Ye Ke យកមកប្រៀបធៀបនឹងបច្ចុប្បន្ន ហើយបានបញ្ចេញមតិលើរូបរាងដែលផ្លាស់ប្តូររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQq1PLxBUql1PboR4MuRUu1rPfVVhJcyoPzB3AkR29ns26IQuxcP9EXH3vT8L2oa1CN_Yqns1hQDQOQsDdddFidULVSDSsk7UwUZW0ZG9RnOY5JsYC9z-imJoUINLjOWeuSh2pxSc6KPUnTshj5pBomJus-FqU273eMIUswiXPq0P-lV69C-FNTRj2g3PN/s2047/image_2024-09-28_16-40-53.png

ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយទស្សនិកជន តារាម៉ូដែលរូបនេះបានទទួលសំណួរជាច្រើន «តើអ្នកបានធ្វើការវះកាត់កែសម្ផស្សទេ?» Ye Ke បាននិយាយថា «ខ្ញុំបានធ្វើប៉ុន្តែមិនច្រើនទេ ដូចជារាងកាយទាំងមូលរបស់ខ្ញុំក្លែងក្លាយ ខ្ញុំបានធ្វើឡើងវិញ ៤០% នៃរាងកាយរបស់ខ្ញុំ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBusFgI1mNQEsFjQ3mcY1sBHzogMD0gFKViri83lljyA92bmWhb6xUXiW2Ty6xI0kAFoo0D3YatUvo0Go1QdhAa0VCDTL_k7l_-YpjBXnyXa0vUwjEndRqZyApxdwLFQh2Wt8XQyZVAQtvzPN4P5yLrqfVoDk2OhiTZpRsUid21d7TpGkpQv-6XT9MDDF/s618/image_2024-09-28_16-19-59.png

Ye Ke មានអាយុ ៣២ ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Shenzhen និងធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍Shenzhen។ បច្ចុប្បន្ន Ye Ke ជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងសម្លៀកបំពាក់ ដែលតែងតែផ្សាយផ្ទាល់ការលក់ និងទំនាក់ទំនងជាមួយអ្នកទស្សនា។ នាងបានចូលរួមក្នុងការរចនាសំលៀកបំពាក់ និងម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុន។ Ye Ke បានលែងលះជាមួយអតីតស្វាមីកាលពី៤ឆ្នាំមុនហើយមានកូន២នាក់ជាមួយអតីតស្វាមី ដោយកូនៗរស់នៅជាមួយឪពុក។ អតីតស្វាមីរបស់នាងក៏បានបង្ហោះអបអរនាងដូចគ្នានៅពេលអតីតប្រពន្ធនិងតារាសម្តែង Huang Xiaoming ប្រកាសទំនាក់ទំនងជាសាធារណៈ។ មុននឹងការប្រកាសនេះអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង១ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE510CAQ2RiyTekCIRVHK6NOshQyae-J5VkJytjwl-680MDk1BIMgQvnMqCO1WRpbq6DqZ0zRK_CGLjvqWrmt9eLP2exgtdFUDFYrXw3tCe0-wkz7lQ0ZkSj1oxCekRtS3uoN6NF_uA8z7xt3eOpK89rFWrOx4ZC6SBJEuKgdUek4qudzpYbrwE5qptJOR/s768/image_2024-09-28_16-40-56.png

ចំណែក Huang Xiaoming និង Angelababy វិញអ្នកទាំងពីរបានប្រកាសលែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរៀបការបាន៧ឆ្នាំ។ អ្នកទាំងពីរមានកូនប្រុសម្នាក់ជាមួយគ្នាហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់ Angelababy ៕

អ្នកបង្កើតមាតិកាជនជាតិកូរ៉េម្នាក់មានអ្នកតាមដានជិត១២លាននាក់លើទិកតុកលេងបទចម្រៀង វណ្ណដា

0

ប្រៀបដូចជារឿងអភិនិហាមួយសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ខណៈបទចម្រៀងដែលទម្លាក់ជាង៥ខែមកហើយស្រាប់តែផ្ទុះកក្រើកលើទីផ្សារម្តងទៀត។ ការផ្ទុះបទចម្រៀង «សង្រ្កាន្តស្គាល់ស្នេហ៍» ឡើងវិញនេះបានទាក់ទាញការចូលលេងរាប់ម៉ឺននាក់ចាប់តាំងពីតារាល្បីៗនៅប្រទេសថៃ អ្នកបង្កើតមាតិកាល្បីៗនិងអ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនទៀតរហូតធ្លាយមកដល់អ្នកបង្កើតមាតិកាជាជនជាតិកូរ៉េម្នាក់ទៀតមានឈ្មោះថា Kejimin ក៏លេងបទ វណ្ណដា ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixqAyEJq3FdY2Ubw1FW7bHAekHLCgpJhThL8GtjQtPE3WQBR2yagUlKAwVnR-1PdAnA8bZT1EpIjEak6i4kCuOTHHCTawBOLmaPbaxuvakWOqOTKzpQaG3UohwJumtD41WS9QBbEsIWCZfwdm8vx1elmHBOmZYBTuOAvyCikFO4GxIkfUeC9E2lCyY-ICb/s898/image_2024-09-28_14-52-32.png

ថ្ងៃទី២៨ ខែកញ្ញា នេះអ្នកគាំទ្រមានការចាប់អារម្មណ៍ទៅលើគណនីទិកតុកមួយឈ្មោះថា Kejimin ជាជនជាតិកូរ៉េដែលមានអ្នកតាមដានរហូតដល់ ១១.៨លាននាក់បានបង្ហោះវីដេអូមួយលេងបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ មិនត្រឹមតែចូលលេងប៉ុណ្ណោះទេតែស្រីស្អាតរូបនេះបានបង្ហាញទង់ជាតិកម្ពុជានិងកូរ៉េខាងត្បូង ប៉ុន្តែបានដាក់ចំណងជើងជាភាសាថៃមានអត្ថន័យថា «សួស្តី»។ ការដាក់ចំណងជើងបែបនេះទំនងដោយសារតែបទនេះបានផ្ទុះកក្រើកខ្លាំងនៅក្នុងប្រទេសថៃ។

គួរឱ្យដឹងថា kejimin គឺជាអ្នកលេងទិកតុកល្បីម្នាក់ប្រចាំប្រទេសកូរ៉េមានអាយុ២៣ឆ្នាំ។ នាងក៏ជាអ្នករាំនិងជាតារាម៉ូដែលម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyh66NxEUOmgcKMQU4q1MZF6sbXjNS-q6ntgpE1IXL21Hbnwk9SSczeji9WhKU1j4_5h0oyBIM7qEV9SeFx1BQBeZ6N4ZXgYTvhyphenhyphen9QOKCge6SI3EioUN3aUHPEYHrClDsDg_w1c-d9apOHmkDgsHVegVy5ZDM4PmwyVp64RIGYRzYJK1aaLQT8LXW62yy2/s691/image_2024-09-28_14-52-33%20(4).png

បទ សង្រ្កាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ដែលផ្ទុះកក្រើកលើទិកតុកឡើងវិញនេះមានតារាល្បីៗដូចជាតារាសម្តែង Pinky Savika តួនាងថងឌីឆ្នាំ២០១២ បានច្រៀងផ្ទាល់តែម្តងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីមានដូចជា Mai davika លេងបទនេះចំនួន២ដង ហើយ Mint Chalida ក៏បានលេងផងដែរ។ ក្រៅពីតារាល្បីៗប៉ុន្មានដួងនេះតារាសម្តែង Faye Malison តួស្រីក្នុងប្រភេទរឿង GL គឺមានការពេញចិត្តពេញថ្លើមចំពោះវណ្ណដា ជាងគេតែម្តងសូម្បីតែLive ជជែកជាមួយអ្នកគាំទ្ររូបនាងក៏បានចាក់បទ វណ្ណដា ស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-2CFLPBQcpvH-NB3ZFxN2hqLEjbhPVs0P5JNqfvFc6UTFeE2efJRvuXiKQHfGPnPYB8ya0_xz12RzTGPFjQhMnSBI0kzGIq29dAm4zhCgzUEdtvxCqmkEdJkGGStPPaeAwrPjItMRTq9zo2ZknVr0nSiUFsahmQcHPTYM1QNS7VY7rCmw6-TjFk96JnR/s1800/image_2024-05-07_13-55-43.png

នេះគឺជាលើកដំបូងហើយដែលបទរបស់ វណ្ណដា ផ្ទុះកក្រើកខ្លាំងយ៉ាងនេះនៅលើទិកតុកដូចនេះធ្លាយដល់ក្រៅប្រទេសបើទោះបទនេះបានចេញកាលពីចូលឆ្នាំខ្មែរមកម្ល៉េះ៕

ប្លែក ! តើការបម្រើសេវាកម្មបែបនេះដល់អតិថិជន ជាវិធីសាស្រ្តទាក់ទាញអតិថិជន ឬយ៉ាងណា?

0

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុនដើម្បីទាក់ទាញអតិថិជន ម្ចាស់ហាងតែងមានគំនិតប្លែកៗជាច្រើន ដូចជាការបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ខណៈភោជនីយដ្ឋានខ្លះទៀតធ្វើត្រាប់តាមពន្ធនាគារ ដោយអតិថិជនត្រូវបានគេដាក់ខ្នោះដៃជាដើម។ ទោះជាយ៉ាងណាថ្មីៗនេះភោជនីយដ្ឋានមួយដែលមានឈ្មោះថា Bato Cafe Omokenashi វិញក៏មិនធម្មតាដែរ ដោយសារមានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជនជាដើម ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtmNOeARa7xoQQcAmghOEGnyRfgNZRALe6votCh2U_kNIPDuGnZefTxJiIgEAdQ-IivIP2OhlyhVIMyCOQdJF62q3UHfCP183euuJcmrCeLD2pR630npH38UTDO4JvqrfQorNrWtFWoQoMfczc8SnqJDeSHjB5e2Dk6136YGvRBspi0O_nqVeFyYMyqhI/s1366/image_2024-09-28_14-49-12.png

Bato Cafe Omokenashi គឺជាភោជនីយដ្ឋានដែលទើបតែបើកថ្មីៗនោះទេក្នុងទីក្រុងតូក្យូ មានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជន ដែលសព្វថ្ងៃកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សេវាកម្មនេះត្រូវបានបំផុសគំនិតដោយកម្មវិធីទូរទស្សន៍មួយដែលដឹកនាំដោយ Nobuyuki Sakuma ។ ហេតុនេះសម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ថ្មីៗ ប្លែកៗអាចមកហាងនេះផ្ទាល់ ដើម្បីស្តាប់ពាក្យមិនល្អ ឬគម្រុះគម្រើយពីបុគ្គលិក និងត្រូវបុគ្គលិកវាយប្រហារដោយស្បែកជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAnNIgOnGlt7A0k1qodPZccnI4EalJYIThiSvjwx2PZTeab2-gbgpIzp9Jg7Y4ZImtonf6CEQR8QT7_dhq7EOWkKcjz0r7b2qGkMunYVaqR7cOHZ8NR65kjwMeKhx3B8qom9apIZbYrsmHLLZWfEEmnGjOcNtFKs5kOztv1YNB2FvpMDGf8gBuDCNDtk1b/s1200/image_2024-09-28_14-49-13.png

ទោះជាយ៉ាងណាការធ្វើអាកប្បកិរិយាបែបនេះគឺជាការសំណូមពរពីអតិថិជននោះទេ ដូច្នេះបុគ្គលិកក្នុងហាងត្រូវតែធ្វើតាមអតិថិជនដូចជាការស្តីបន្ទោស ឬវាយនឹងស្បែកជើងជាដើម។ អតិជនខ្លះសំណូមពរបុគ្គលិកក្នុងហាងឱ្យវាយពួកគេចំមុខ ហើយអ្នកខ្លះទៀតក៏សំណូមពរឱ្យបុគ្គលិកក្នុងហាងវាយពួកគេនឹងគូទផងដែរ។ ទោះបីជាយ៉ាងនេះក្តីមនុស្សជាច្រើនដែលបានពិសោធសេវាកម្មនេះ បាននិយាយថា អាហារនៅ Bato Cafe Omokenashi គឺពិតជាឆ្ងាញ់ខ្លាំងណាស់ ព្រោះមានរសជាតិប្លែក និងពិសេសខុសពីហាងដទៃ។ លើសពីនេះអតិថិជនក៏មានការចាប់អារម្មណ៍ចំពោះបុគ្គលិកស្រីៗនៅទីនោះផងដែរ ដោយសារពួកគេមានសម្រស់ស្រស់ស្អាតនិងមានភាពរួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBhnFK7-kxisEu9oyfjDsTrAEws2WFUmW9_VqFqC7-Gg8Jr7LoXRDPWwMvacI5rGqHh-P_JMD43fBQs_ZgykqD-9zgVgMzHDsTLGEyVXm7_5InNMOKgXG_ntYKE8k2aXvtjoxz3TzpyUB5HsHy3MhvLWty9KkEauegR45dm69VMAbaK2eXCFoo5FBjByCf/s1200/photo_2024-09-28_14-18-06%20(2).jpg

គួរបញ្ជាក់ដែរថា ការបើកហាងដោយមានបម្រើសេវាកម្មចម្លែកៗបែបនេះមិនមែនជាលើកទីមួយក្នុងប្រទេសជប៉ុននោះទេ កន្លងមកហាងជប៉ុនជាច្រើនបានប្រើវិធីសាស្ត្រនេះ ដើម្បីទាក់ទាញអតិថិជន។ ជាក់ស្តែងដូចភោជនីយដ្ឋាន Shachihoko អ៊ីចឹងគឺមានបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គបានបើកក្លឹបរាត្រីមួយក្នុងទីក្រុងតូក្យូ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1UkF_mE9hYrmMGrg2vJU_EzxEm1qmGjNWwlf_Ix_COkXd93v-ncDMHCFTJdy4_H8bpcnkWS0nt_hecmTInyUJMmZoDc9G5arWiI8ndsatJ32-1yYeS8iohrAlceUUvzZ2494JxrFWt-GYgniPhAtVA0EiaYYLwAJx-NQH0os-C5YkXU-eDqk8G76dQ5-K/s1280/photo_2024-09-28_14-18-06.jpg