យោងតាមទំព័របណ្តាញសារព័ត៌មាននៅថ្ងៃទី១៩ ខែកញ្ញា ក្នុងពិធីបុណ្យមួយនៅប្រទេសចិនកាលពីថ្ងៃទី១៧ ខែកញ្ញា តារាសម្តែង Huang Xiaoming បានជួបជុំជាមួយសាច់ញាតិ។ មិត្តភក្តិរបស់ Ye Ke ជាដៃគូថ្មីរបស់អតីតស្វាមី Angelababy បានបង្ហើបថា តារាម៉ូដែលរូបនេះបានញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារខាងប្រុស ហើយបានថតរូបទាំងគ្រួសារ។ ប្រភពនេះបាននិយាយថាតារាសម្តែង Huang Xiaoming និង Ye Ke បានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ។
ពាក្យគន្លឹះ «Huang Xiaoming – Ye Ke ក្លាយជាប្ដីប្រពន្ធ» ស្ថិតក្នុងបញ្ជីប្រធានបទពេញនិយមបំផុតនៅលើ Weibo ប៉ុន្តែអ្នកទាំងពីរមិនទាន់បានឆ្លើយតបនឹងហេតុការណ៍នេះនៅឡើយទេ។
យោងតាម Sohu Huang Xiaoming បានទាក់ទងគ្នាជាងមួយឆ្នាំហើយ ហើយទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព។ ថ្មីៗនេះ Ye Ke ត្រូវបានគេឃើញទៅលេង Huang Xiaoming នៅស្ទូឌីយោ និងជួបជាមួយមិត្តភក្តិរបស់តារាសម្តែងរូបនោះហើយត្រូវបានគេប្រទះឃើញអ្នកទាំងពីរកាន់ដៃគ្នាទៅមើលកុន។ .png)
មនុស្សជាច្រើនបានអបអរសាទរចំពោះរឿងស្នេហាថ្មីរបស់ Huang Xiaoming ប៉ុន្តែក៏មានអ្នកខ្លះបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា « Ye Ke លួចប្តី Angelababy» ។ កាលពីខែឧសភា តារាម៉ូដែលរូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់នាងថា៖ «ខ្ញុំមិនមានអ្វីទាក់ទងនឹងការលែងលះរបស់ពួកគេទេ ឈប់ធ្វើការប៉ាន់ស្មានយ៉ាងព្រៃផ្សៃនេះ»។ ភាគីខាងស្រី ធ្លាប់ប្ដឹងអ្នកដែលបង្ហោះពាក្យប្រមាថនាងផងដែរ។
Ye Ke ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍សព្វថ្ងៃមានជំនួញផ្នែកកែសម្ផស្ស និងសម្លៀកបំពាក់ ដែលតែងតែLiveលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។.png)
Huang Xiaoming និង Angelababy បានបញ្ជាក់ទំនាក់ទំនងស្នេហាជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំ២០១៥ ហើយបានស្វាគមន៍កូនប្រុសរបស់ពួកគេនៅឆ្នាំ ២០១៧ និងបានប្រកាស លែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២៕










