Home ព័ត៌មានអន្តរជាតិ វត្តមួយនៅក្រុងបាងកកហាមពលរដ្ឋថតរូបរៀបការ និងថតរូបផ្សាយពាណិជ្ជកម្ម

វត្តមួយនៅក្រុងបាងកកហាមពលរដ្ឋថតរូបរៀបការ និងថតរូបផ្សាយពាណិជ្ជកម្ម

51
0

ប្រទេសថៃ ៖ វត្តរ៉ាឆាបូភីត សាក់ធិត មហាស៊ីម៉ារ៉ាម (Rajabopit Sathitmahasimaram) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសហាមពលរដ្ឋថតរូបរៀបការ (Pre-wedding), ចុះសំបុត្រអាពាហ៍ពិពាហ៍ និងបំពាក់ចិញ្ចៀនក្នុងបរិវេណវត្តដាច់ខាត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3kumsHR9-TlXn1InHVJnQ4V9CUPWVh-odQNiRSgRWZ6qjYKqs-iKb8yIkpvASyLQOpFmmOIgZYelSHb8JbUFOCU01VE0rfuKvjfRy0LPOOSELGIa_jWXJzcPc8jqIv84kGaCh7Y6d3d50dhJOYVaS0rQraIsilngl5q_qPRD5hHalngRaaOzXaEs-GU1x/s2048/11894662_514325705400402_2107712763176450161_o.jpg

ក្រៅពីនេះ វត្តក៏បានហាមថតរូបភាព ឬថតវីដេអូផ្សាយពាណិជ្ជកម្មផលិតផលផងដែរ ហើយវត្តអនុញ្ញាតឱ្យតែពលរដ្ឋមកធ្វើបុណ្យ និងរៀបចំពិធីផ្សេងៗតាមពុទ្ធសាសនាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUu5RnTy1zCiHI2ep3D43oTljXZm6Xy_597jWFEEIQvSZOAGqGLEg5NWyFmaMSFDsKr3wxpb21EW0L7vcnkn8M7fdSkM_GQbyPXDF8w486zKUABYKdayNbPOWYtYIrBS_ohdGlgEXdCDzuZ-quSpUiFGzIugjhburtYomX69CwkJsyKb57WAicVL4zFR4-/s1200/photo_2024-09-19_14-36-28%20(2).jpg

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីមានការផ្សព្វផ្សាយរូបភាពមួយចំនួនក្នុងបណ្តាញសង្គមធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និងវត្តរ៉ាឆាបូភីត ទើបខាងវត្តបានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារលម្អិតដូចខាងក្រោម ៖

១-វត្តនឹងអនុញ្ញាតឱ្យពលរដ្ឋមកធ្វើបុណ្យ ឬរៀបចំពិធីតាមព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ដោយពលរដ្ឋត្រូវសុំការអនុញ្ញាតតាមលក្ខខណ្ឌកំណត់របស់វត្ត
២-វត្តនឹងអនុញ្ញាតសម្រាប់តែការធ្វើពិធីប្រគេនចង្ហាន់ និងសូត្រធម៌ ។ ហេតុនេះ ពលរដ្ឋពុំអាចរៀបការ, បំពាក់ចិញ្ចៀន ឬធ្វើពិធីផ្សេងៗដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ
៣-វត្តពុំអនុញ្ញាតឱ្យយកបរិវេណវត្តធ្វើជាកន្លែងថតរូប ឬថតវីដេអូដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្ម ឬធ្វើអ្វីផ្សេង ដើម្បីស្វែងរកប្រយោជន៍អាជីវកម្ម ។ ក្រៅពីនេះ ការចូលក្នុងបរិវេណវត្តត្រូវតែស្លៀកពាក់ឱ្យបានត្រឹមត្រូវ សមរម្យតាមប្រពៃណីថៃ និងរក្សាអាកប្បកិរិយាឱ្យបានសមរម្យ ដើម្បីកុំឱ្យរំខានដល់ព្រះសង្ឃគង់ក្នុងវត្ត
៤-វត្តពុំពាក់ព័ន្ធជាមួយក្រុមហ៊ុន, ហាងលក់ទំនិញ ឬភ្នាក់ងារណាមួយដើម្បីរៀបចំពិធីសាសនា, ពិធីរៀបការ ឬពិធីផ្សេងដែលធ្វើឱ្យប៉ះពាល់ពុទ្ធសាសនាទេ
៥-បើឃើញបុគ្គលណាទទួលបានប្រយោជន៍ ឬធ្វើឱ្យខូចខាតតាមវិធីណាមួយ ឬប្រព្រឹត្តខុសឆ្គង សូមរាយការណ៍រឿងនេះទៅក្រុមការងារពិសេសប្រចាំការិយាល័យសម្តេចព្រះសង្ឃរាជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKcyaICk5lukqj0yW3o6Pq2kP3IYkYYXbUQJ_lOMuxNbd4nikSxiyQFyjqclt5q9nCpPG1YW-JUrNdZzbwjA9OQ1SkKGOcKmNrTlndyaU_UwbX-bQsW0gi-Lx76ODc0iO2lTycMYDUy4xLJiHSg8YT7ISLP3EMkGfd6eA5IO1kgdQgXmT7H1m9sC7nC25/s1200/photo_2024-09-19_14-36-28%20(3).jpg

ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់គាំទ្រ ពីព្រោះកន្លងមក មានមនុស្សមួយចំនួនបានប្រើប្រាស់បរិវេណវត្តថតរូប និងនិយាយស្តីពុំសមរម្យ ដែលផ្ទុយពីវិន័យព្រះពុទ្ធសាសនា ។ ដូចគ្នានេះ កូនកំលោះ និងកូនក្រមុំ ដែលមកថតរូប Pre-wedding ក្នុងបរិវេណវត្ត ពួកគេបានឱបថើបគ្នានៅចំពោះមុខព្រះសង្ឃទៀតផង៕