Home Blog Page 852

ទើបតែថ្ងៃមុនសោះ! ពេលនេះ ភ្លើងឆេះរថយន្តក្រុងរបស់សាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានទទួលដំណឹងថា មានហេតុការណ៍ភ្លើងឆេះក្នុងបរិវេណសាកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅឃុំប្រាឆាធិប៉ាត់ ស្រុកថាណាក់បុរី ខេត្តប៉ាធុមថានី ហើយសមត្ថកិច្ចក៏ចុះមកត្រួតពិនិត្យភ្លាមៗ ព្រមទាំងបញ្ជូនរថយន្តបាញ់ទឹកមកកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Six0lQ7rBhNpE7gWHwBCv7YKUhjqnGWIQwDeOnZVlrIAYawVXz6OYr2C4KbHBf7ftdda10QxrPPrDyG_qpZ2XYS3bBwSIPmQd03Euz8iUAJWgc0n9AyQh0myB0hoc3i2DGaYei7amBHEWLYlM7ntIjoE9ICqk-yOWHQ0H61dNx-5hn2hojcMDg7-5uIX/s650/image_2024-10-10_15-05-43.png

សមត្ថកិច្ចនិយាយថា រថយន្តបាញ់ទឹកបានចំណាយពេលបាញ់ទឹករហូតដល់៤០នាទី ទើបភ្លើងរលត់ទៅវិញ ។ ភ្លើងបានឆេះរថយន្តក្រុងចំនួន២គ្រឿង និងឆេះរថយន្តទួរីស១គ្រឿងទៀត ដែលចតនៅក្បែរគ្នា ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ គឺដោយសារការធ្វេសប្រហែស ។

លោក វិឈៀ ម៉ឺនឆៃវង្ស អាយុ៥៧ឆ្នាំ ជាសន្តិសុខឱ្យដឹងថា កាលពីម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ខ្លួនបានដើរត្រួតពិនិត្យសណ្តាប់ធ្នាប់នៅបរិវេណនេះ និងឮសំឡេងផ្ទុះចេញពីរថយន្តក្រុងចតនៅកណ្តាល ។ ពេលនោះ ខ្លួនក៏សង្កេតមើលមួយសន្ទុះ ប៉ុន្តែគ្មានអ្វីខុសប្លែក ទើបចាកចេញពីទីនេះ ។ ក្រោយមក សន្តិសុខម្នាក់ទៀតរត់មកប្រាប់ថា មានភ្លើងឆេះរថយន្ត៣គ្រឿង ដែលចតចោលក្នុងចំណត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCo8uNmBnVbnn9GNZpnj9G4Wb-CvJPeRviVhyphenhyphenklm5SteU2MC0xfxbwG1_PwAQwgE9oXqxrnWTgHTnjIGihwVb7c7tMcCU432-YWz6pAAqtYZ3jMBd9BZWUE8m-H3_-zlBCya8b011_s7d17P1_uzUdVsheWS3Jgi-4I2u8bH-UX6nFGRq2CfWL2Q_kxNQ-/s1024/image_2024-10-10_15-05-42.png

សន្តិសុខរូបនេះបន្តថា មូលហេតុមានភ្លើងឆេះនេះ គឺបណ្តាលមកពីរថយន្តចតនៅកណ្តាលសាកថ្មឧបករណ៍អេឡិចត្រូនិកចោលក្នុងរថយន្ត ទើបឧបករណ៍អេឡិចត្រូនិកផ្ទុះឆេះរថយន្ត និងរាលដាលទៅរថយន្តចតនៅក្បែរៗ ។ កន្លងមក ខ្លួនធ្លាប់ឃើញពន្លឺភ្លើងម្តងហើយដែលបណ្តាលមកពីការសាកថ្មចោលពេលយប់ និងជូនដំណឹងទៅម្ចាស់រថយន្តរួចហើយដែរ ប៉ុន្តែម្ចាស់រថយន្តនៅតែសាកដដែល ។

ចំណែកអ្នកនៅក្បែរកន្លែងកើតហេតុរៀបរាប់ថា រថយន្តក្រុងចតនៅកណ្តាលចូលចិត្តសាកថ្មឧបករណ៍អេឡិចត្រូនិកក្នុងរថយន្តចោលពេលយប់ ។ ពេលនោះ ខ្លួនកំពុងសម្រាកក្នុងបន្ទប់ ហើយក៏ឮសំឡេងឆេះរថយន្ត ទើបចេញមកមើល ។ ការពិត រថយន្តចតនៅទីនេះមានទាំងអស់៥គ្រឿង ប៉ុន្តែរថយន្ត២គ្រឿងបានបើកចេញពីកន្លែងកើតហេតុទាន់ពេលវេលា នៅសល់រថយន្ត៣គ្រឿងជារបស់សាកលវិទ្យាល័យ បើកចេញពុំទាន់ ទើបភ្លើងឆេះខ្ទេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJg7VJOi5E5zJnXCbPpFPYWJECWYDvOis7AbXOxmx2jFVzT9-j1GqazjctpwZJ3qCcVjGoqht21KyDd4RwPJyZGoVLNw3PSgOEhLFTUzzfBhdp1am3uhlXFa7R8ljuDz5NDqyz2frc_xG8gFqpPFFY3hic4nCeSmGFCvjJJwSWo5w7_T04BMvuRT9u4N-d/s1024/image_2024-10-10_15-05-42%20(2).png

ជំហានដំបូង សមត្ថកិច្ចបានត្រួតពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងថតរូបភាពទុកជាភស្តុតាង ។ ជំហានបន្ទាប់ សមត្ថកិច្ចនឹងទំនាក់ទំនងទៅកាន់មន្ត្រីពិសោធន៍ភស្តុតាង ដើម្បីចុះមកត្រួតពិនិត្យរកមូលហេតុជាក់លាក់បន្ថែមទៀតដែលបណ្តាលឱ្យភ្លើងឆេះរថយន្ត ។

ចុងក្រោយ សមត្ថកិច្ចបានផ្តាំផ្ញើទៅពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នសុវត្ថិភាព និងចៀសវាងសាកថ្មឧបករណ៍អេឡិចត្រូនិកចោលពេលយប់ ពីព្រោះវានឹងបង្កការក្តៅក្រហាយដល់ខ្លួនឯង និងអ្នកដទៃ ។ ការពីពេលថ្មីៗនេះ ប្រទេសថៃទើបតែកើតហេតុការណ៍ឆេះរថយន្តក្រុងដឹកកូនសិស្ស ដែលបណ្តាលឱ្យគ្រូបង្រៀន និងកូនសិស្សស្លាប់អស់ជាច្រើននាក់ ៕

ភាគខាងជើងរាជធានីភ្នំពេញ នឹងកាត់បន្ថយទឹកលិច ក្រោយក្រសួងដាក់ដំណើរការស្ថានីយបូមទឹកថ្មី

0

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកស្វាយប៉ាក ដើម្បីកាត់បន្ថយការជន់លិចនៅភាគខាងជើងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisxazgH8vEG8oyy2GTzzBy-uGvMrRQnOBizN6s22hEGwULV8s8PQ8UBKZq38aFCEmzpra4XILiAqeogQqhKZ41peY0qfh3nZxxf8kcADaJib9QeHyg_t9irnkvVl117lysGI6Ul-GDmv5rXgOlsTQzl5NRuLVeb1zaBqQbX5Rkldga0lV2YtNWTwei5RFh/s1280/462318264_1096921675133608_2485382053339259128_n.jpg

ការដាក់ឱ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន២គ្រឿង ដែលមានអង្កត់ផ្ចិតទំហំ១ម៉ែត្រ នៅស្ថានីយបូមទឹកស្វាយប៉ាក ក៏ព្រោះតែជាងមួយសប្តាហ៍នេះ មានករណីព្យុះភ្លៀង បោកបក់តំបន់ជាច្រើននៅរាជធានីភ្នំពេញ បណ្តាលឱ្យមានការលិចលង់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdU_IzOVEfof1AcL_wkKUeRMd3Zh4KFpIA6EbyNFZbku8RuZcpiCDm1uf2lbh7KeaAmBirIBtPT2rzDvLsmF3KPUc-YpiOs4aB7IPBSX8L5STYxph_0ScilvpV4c4ifLiXz3H6TlIG5g7RVkP8y0YS_3e25vHuz7S74w_QQaWhiigW3BKHlzrmC23Vi5LY/s2048/462600916_524658086876172_1221258138112563110_n.jpg

គួរបញ្ជាក់ផងដែរថា ការសាងសង់ស្ថានីយបូមទឹកថ្មីស្វាយប៉ាក សម្រេចបាន៩៦% និងសាងសង់ស្ថានីយបូមទឹកបន្ថែម សម្រេចបាន២៥% ដែលគម្រោងទាំង២នេះនឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhppH4B2nb_wSLQKahX4L8mRI-Pp2Hyhsai_e9NE4rByOclGXX1AuQISCzHIJOd_BcO67zknKCz3JbY3wiT8Wp_ZHFm1pelHePR3CSL9VQkva0SJqzZcGug4gUieihUBgDj6tG6NjAOFElgmSHYcwZidDwVLmOk7aIsS_sCJnA2FNcAYOJma5318colIv3I/s2048/462617232_524657940209520_3438669820318077773_n.jpg

 

តើបាតុភូតផ្កាយដុះកន្ទុយ និងទេពច្យុតមានលក្ខណៈដូចគ្នា ឬខុសគ្នា?

0

មនុស្សជាច្រើនតែងតែយល់ច្រឡំរវាងផ្កាយដុះកន្ទុយ និងទេពច្យុតថាវត្ថុទាំងពីរនេះគឺមានលក្ខណៈខុសគ្នា។ ផ្ទុយទៅវិញរវាងផ្កាយដុះកន្ទុយ និងទេពច្យុត គឺមិនមានលក្ខណៈខុសគ្នានោះទេ ពោលគឺពួកវាដូចគ្នា មានន័យថាពួកវាគឺជាវត្ថុតែមួយ គ្រាន់តែអ្នកខ្លះហៅទេពច្យុត ហើយអ្នកខ្លះទៀតហៅផ្កាយដុះកន្ទុយ។ ផ្កាយដុះកន្ទុយ ឬទេពច្យុតគឺជាបាតុភូតធម្មជាតិមួយដែលមនុស្សភាគច្រើនចាប់អារម្មណ៍សិក្សា និងកត់ត្រាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6AuzwseMMG-n1Mju58FKfrMrku9cQMYqjXgb5cK0qs5WdFvLRm1eGYRVldvbrOITP1XP-Gg77CuwfaEIIcscl05_3aPLXYvsBLYFajJ_ewfco6f9VZjpMqVzKGurZF5hEdZwFaePBSeJRqS2z67ZOawZiPmjk5EFc3pl9ShYwJ2DWi3sXtHoXBuIqQ2m/s1876/image_2024-10-10_13-47-07.png

យោងតាមគេហទំព័ររបស់អង្គការ NASA ផ្កាយដុះកន្ទុយ ឬភាសាអង់គ្លេសហៅថា «Comet» មិនមែនជាផ្កាយនោះទេ។ ពួកវាគឺជាកាកសំណល់ ដែលសេសសល់ពីកំណកំណើតរបស់ប្រព័ន្ធព្រះអាទិត្យកាលពីជាងបួនពាន់លានឆ្នាំមុន។ ផ្កាយដុះកន្ទុយ ឬទេពច្យុត ផ្សំឡើងដោយធូលី ថ្ម និងទឹកកក ចូលគ្នាដែលអាចមានទំហំធំជាងភពមួយ ហើយលាតសន្ធឹងរាប់លានម៉ាយល៍ ឬរាប់សិបលានគីឡូម៉ែត្រពីប្រព័ន្ធព្រះអាទិត្យ។ ពួកវាមានច្រើនប្រភេទណាស់ ដោយផ្កាយខ្លះធ្វើដំណើរនៅជិតផែនដីរៀងរាល់ ៨៦ ឆ្នាំម្តង ហើយខ្លះទៀត ៨ ពាន់ឆ្នាំម្តង និងខ្លះទៀត ៨ ម៉ឺនឆ្នាំម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjW7CMybZHye8E_oH4TGkULGNJdUCH4rCrfRoK7wCP87uFmo2eNKvfWR6iedb5t50EhkeS7wRw0kFTSV029cc7QiYbkc9TpW9pNrf0FgTs-by3f7FRr5UcYSWBEs6d99fuwTLt2GKV3ovi5-PyQFwfInCHkqa8_Ge610XCewtQ9C-q3Qjf7kJgCAcVM-Fp/s1200/image_2024-10-10_13-47-09.png

ទោះជាយ៉ាងណានៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ វាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។ ដូច្នេះជាច្រើនលើកក្នុងមួយឆ្នាំៗ ពួកយើងគឺអាចមានឱកាសមើលឃើញបាតុភូតនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil2K9m5S00bxNKbRD2ocM4RhcJdXRrquTA5H6HNtNsm3hsXTZsi9CNAMeVgsu9A9Rxq2PgMUOGeCUYuxDy192Cv-RT3ZlVMfQuXWKLUetGl42wtz2kncFkJSn53hYahiCYwjrL-dNQiSmw_rZxClpwxU0kP_-t4wOjr3KKRQVAEbLbdOwU2UE4_FEQZ3Zv/s1200/image_2024-10-10_13-47-08.png

នេះមានន័យថា ទេពច្យុត ឬផ្កាយដុះកន្ទុយ គឺអាចកើតមានឡើងបាននៅគ្រប់ពេលវេលាក្នុងមួយឆ្នាំៗ ដែលមានបាតុភូតទេពច្យុតខ្លះ អាចកើតឡើងក្នុងពេលដដែលៗជារៀងរាល់ឆ្នាំក៏មាន។ ទោះបីជាយ៉ាងនេះក្តីការសិក្សាមួយបានបញ្ជាក់ថា ប្រព័ន្ធព្រះអាទិត្យរបស់យើងគឺសម្បូរទៅដោយបាតុភូត និងសកម្មភាពប្លែកៗជាច្រើនណាស់ដែលមនុស្សមិនទាន់បានដឹងទាំងអស់នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLXBZYMmo_d-G9Qxq0Fq0fmTuUGeCHbPSGcSxzqwPBLGhKzhxsB2T7iKTS6iuPYcPD7w5q1HOSRId2MV6p1WrMp-GmLMOeBuFVCm3OtckVs6r8vKW1DIvHX5DGsACG3a_TKaN5f5CInwndRoQHmFthW2KN4K6asv8365oufyJ8MdujCGRL5540_C5eLUdS/s1000/image_2024-10-10_13-47-08%20(2).png

ពិតមែនអត់? កូនក្រមុំឥណ្ឌាជាអ្នកប្រគល់ថ្លៃបណ្ណាការទៅឱ្យកូនកំលោះ

0

ប្រទេសឥណ្ឌា ៖ ជាទូទៅ យើងធ្លាប់តែឮថា កូនកំលោះជាអ្នកប្រគល់ថ្លៃបណ្ណាការឱ្យកូនក្រមុំ ហើយការប្រគល់តិច ឬច្រើន គឺអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង ។ រីឯក្រុមគ្រួសារខ្លះក៏យោគយល់គ្នា និងមើលតាមសមត្ថភាពផងដែរ ចំណុចសំខាន់ គឺពួកគេចង់ឱ្យគូស្វាមី-ភរិយាថ្មីថ្មោងរស់នៅជាមួយគ្នាមានសេចក្តីសុខ និងសុភមង្គល ប៉ុន្តែនៅប្រទេសឥណ្ឌាខុសប្លែកពីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1h0MDhT9n8cSicNKefz-wlSDA21rx5iP7YncS4cavJA0zS75xubVdGOUy9XZOFfz69DBTArnIqJ0CHAjpZdBY85TMbal5Za2DhewHc4782Y7lsgUrXHLaM6MpXS07qhERiuMoQXSWXGxx0cbtw2An42lTWoJ0yP1Sj0caf2PRx9iHgGFMwqG3HdfzaiaB/s1000/image_2024-10-10_13-40-29.png

មុនពេលរៀបចំពិធីអាពាហ៍ពិពាហ៍ ខាងកូនក្រមុំឥណ្ឌា គឺជាអ្នកប្រគល់ថ្លៃបណ្ណាការទៅឱ្យខាងកូនកំលោះ ។ ក្រោយរៀបអាពាហ៍ពិពាហ៍រួច កូនក្រមុំរៀបចំអីវ៉ាន់ទៅរស់នៅផ្ទះកូនកំលោះ ហើយកូនកំលោះនឹងយកប្រាក់ថ្លៃបណ្ណាការពីកូនក្រមុំនេះទុកចំណាយផ្សេងៗក្នុងផ្ទះ ។ គ្រួសារខាងកូនកំលោះភាគច្រើនសង្ឃឹមថា ខាងស្រីនឹងប្រគល់ថ្លៃបណ្ណាការច្រើន ឬសម្លៀកបំពាក់ ឬមាសពេជ្រឱ្យពួកគេ ដើម្បីឱ្យកូនកំលោះយល់ព្រមរៀបអាពាហ៍ពិពាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShEuJr7tYwr4ees1kPDvXrmeWJ_KgTFwZ5QDQxMcKwjOBKfm5GH37MvbhpVH_ka4RnxFQgWqgDN9qDubUVX8g_fmncO98z59ZY3_wsUhoCG9aYViqDFpkaiaqxJnV4Ph5BGIK_xWphlko1VYaJjcAEOeVSUPPm3MTab4d-OaQ7xnxx_-2VSU8tg13Rf7g/s1940/image_2024-10-10_13-40-30.png

ការតម្រូវឱ្យកូនក្រមុំនៅឥណ្ឌាប្រគល់ថ្លៃបណ្ណាការទៅឱ្យកូនកំលោះ គឺជាការគោរពប្រពៃណីតាំងពីយូរមកហើយ និងធ្វើតាមប្រព័ន្ធឈ្មោះថា «Dowry» ឬថ្លៃបណ្ណាការជាមាសរបស់វប្បធម៌ប្រទេសមួយចំនួននៅទ្វីបអាស៊ី ។ មូលហេតុសំខាន់ដែលឥណ្ឌាគោរពប្រពៃណីនេះ គឺកើតឡើងដោយសារកូនក្រមុំត្រូវទៅរស់នៅផ្ទះខាងស្វាមី ហើយគ្រួសារខាងស្វាមីនឹងទទួលខុសត្រូវលើការចាយវាយទាំងអស់ក្នុងផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg99-NIykDGPnAL3yZRl0g29Tsly0-PHjILCn8C7ITSBF35rVrRNuBZ1gQQhIayXmnh2etxuqmdJKTYW-dXCYNKjXLOrHyDLxS3v4lptWV6LVeRPRgzR8eQYdqRIZIrASxLhyxPMX8kwsEkX_SLgcca-6TuyHSeo4RTVyI8RjpHsQKYX3ZBzuOK6T5mNb7L/s1500/image_2024-10-10_13-40-31%20(2).png
ហេតុនេះ ថ្លៃបណ្ណាការដែលកូនក្រមុំប្រគល់ឱ្យកូនកំលោះ គឺសម្រាប់ទុកឱ្យកូនកំលោះចំណាយមើលថែកូនក្រមុំជារៀងរហូត ។ បើទោះបច្ចុប្បន្ន ស្ត្រីឥណ្ឌាបានធ្វើការនៅក្រៅផ្ទះ និងទទួលបានប្រាក់ខែស្មើបុរសក្តី ប៉ុន្តែប្រពៃណីនេះនៅតែពុំផ្លាស់ប្តូរ ។ ប្រពៃណីប្រគល់ថ្លៃបណ្ណាការឱ្យកូនកំលោះបានអនុវត្តអស់ជាច្រើនសតវត្សមកហើយ និងពិបាកបោះបង់ចោល បើទោះរដ្ឋាភិបាលឥណ្ឌាបង្កើតច្បាប់ហាមស្ត្រីបង់ថ្លៃបណ្ណាការតាំងពីឆ្នាំ១៩៦១ ក្តី ប៉ុន្តែពលរដ្ឋឥណ្ឌាភាគច្រើននៅតែប្រកាន់ខ្ជាប់រហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SDJ13IkJfD1LJjTt3kNkwEVCzJDT2jAzNp92-yymxJC4fENAwWz5AUmLxRNqKJFPNaQwGEKTJWYklQmy8asQAb6PVipZfwPSWc4PNC1Dk_RxHMcAG14FI7z7ESlk8cHw1VE4IZCpiPICJSPLsspOskdMl-hXip8iV0JvDIQxPbZHtE4URmDkO7005Rxz/s1140/image_2024-10-10_13-40-31.png
ការប្រគល់ថ្លៃបណ្ណាការឱ្យកូនកំលោះ ក៏ជួបបញ្ហាជាច្រើនផងដែរក្នុងសង្គម ដូចជា ៖ អំពើហិង្សាក្នុងគ្រួសារ, ការកៀបសង្កត់ផ្លូវភេទ និងការសម្លាប់ពាក់ព័ន្ធនឹងថ្លៃបណ្ណាការ ។ ករណីជាច្រើនបានកើតឡើង គឺស្វាមី ឬគ្រួសារខាងស្វាមីបានទាមទារថ្លៃបណ្ណាការច្រើនហួសពីសមត្ថភាពកូនក្រមុំ ហើយក៏មានបញ្ហាហិរញ្ញវត្ថុ, ជម្លោះ,អំពើហិង្សា ឬបោះបង់ប្រពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtqQWnjUZ3DTOkh88Pj095Ki4xdocJ2xT5Xx-sVCMhyphenhyphenU5y2axX7ctO4B7RWJr5T5FYdWznx1-NBslM94YwP59LTilyWxU7chThqa4yeWOncKma48YBe09kLFwDq15_wg-iySTed1F-xsMLA0RRKfqaCCGvrkRTMa_LpZJ-uLT9xTfI5CCM6ui3tBL8stde/s1490/image_2024-10-10_13-40-32.png

ការស្រាវជ្រាវបង្ហាញថា បើទោះរដ្ឋាភិបាលហាមបង្កើតច្បាប់ហាមស្ត្រីបង់ថ្លៃបណ្ណាការអស់រយៈពេលជាង៦០ឆ្នាំក្តី ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍រហូតដល់៩០% នៅឥណ្ឌានៅតែតម្រូវឱ្យស្ត្រីបង់ថ្លៃបណ្ណាការជានិច្ច ។ ពេលរៀបអាពាហ៍ពិពាហ៍ម្តងៗ គ្រួសារខាងស្រីត្រូវខ្ចីប្រាក់យ៉ាងច្រើន ឬលក់ដីធ្លី ឬលក់ផ្ទះ ដើម្បីបានថ្លៃបណ្ណាការឱ្យខាងប្រុស ។ បើទោះខាងស្រីចំណាយប្រាក់យ៉ាងច្រើនក្តី ប៉ុន្តែគ្មានអ្វីធានាថា កូនក្រមុំនឹងរស់នៅផ្ទះខាងប្រុសមានសេចក្តីសុខទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNo737CUHkVEv9mUEgqujd2B-ntjvlOfNxO2vsoAb0siu0VIr88EF_hdcLESLfa63wwCq52uE7NDuK_d3lhhD3_mUwls9YP2epjgy80MUEEGZmRoKrq8cPWIf9_ZdqGyl1nkJPMIAvzR0YnHUFwX4C8MnV88z3sGQ0yOLjk90_q55jV1iWZ76keuNBesVp/s2560/image_2024-10-10_13-40-33.png

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិឧក្រិដ្ឋកម្មបង្ហាញថា ស្ត្រីចំនួន៣៥.៤៩៣នាក់ ត្រូវបានគេសម្លាប់នៅប្រទេសឥណ្ឌា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ឬស្មើប្រមាណ២០នាក់ក្នុង១ថ្ងៃ ដោយសារបង់ថ្លៃបណ្ណាការតិចពេក ៕

មកដឹងពីលក្ខណៈពិសេសនៃស្ពានរាងជារង្វង់ចម្លែកបំផុតក្នុងលោក

0

ស្ពាន Laguna Garzón ក្នុងប្រទេសអ៊ុយរូហ្គាយគឺជាស្ពានដែលមានរាងជារង្វង់ចម្លែកបំផុតក្នុងលោក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលមិននឹកស្មានដល់។
ស្ពាននេះមានភាពល្បីល្បាញខ្លាំងដោយសារវាមានរាងជារង្វង់មិនធម្មតា ខុសប្លែកពីគេ ហើយត្រូវបានរចនាឡើងដោយ Rafael Viñoly Architects ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងល្បីៗ ជាច្រើនជុំវិញពិភពលោកដូចជាអគារ 432 Park Avenue នៅទីក្រុងញូវយ៉ក ពហុកីឡដ្ឋានជាតិជប៉ុននៅទីក្រុងតូក្យូ និងអគារ Walkie Talkie ក្នុងទីក្រុង London ជាដើម នេះបើយោងតាម IFL Science។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3krX_h02gawf67Fze3Lh6lgGKrlBlud7s9yIYd_bNNpvhdtRqhhkwZFza6CRVUw9_mpKZ56ifaay166hA_U2v7N6TP0qW8IwYBi6gMwB_doRwiOuMwtfbRFcC6k4cktXpSSEMcaQtK12mDxXBf2cFb0fXmaEEadmzOxL_BcJtqBFtWyyI_kixL2h-Z4pO/s2000/image_2024-10-10_13-36-12%20(2).png

លក្ខណៈពិសេសនៃស្ពាន Laguna Garzón គឺដើម្បីជួយអ្នកបើកបរធ្វើដំណើរឆ្លងកាត់បឹងដោយរលូន ជាជាងប្រើសាឡាងដូចពីមុន។ ស្ពាននេះបានជំនួសសាឡាងនៅក្នុងខែធ្នូ ឆ្នាំ ២០១៥ ដោយផ្តល់ផ្លូវឆ្លងកាត់សម្រាប់អ្នកថ្មើរជើង និងរថយន្តរហូតដល់ ១,០០០ គ្រឿងក្នុងមួយថ្ងៃៗ។ លើសពីនេះ Laguna Garzón ក៏ជាស្ពានស្ថិតក្នុងតំបន់ជីវចម្រុះដ៏សំខាន់មួយរបស់ប្រទេសសម្រាប់សត្វស្លាបដែលជិតផុតពូជផងដែរ។ ទន្ទឹមនឹងនេះការបង្កើតស្ពានដែលមានរាងជារង្វង់ ក៏ជួយសម្រួលចរាចរណ៍ឱ្យយឺត និងកំណត់ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អឥតខ្ចោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5UlKocCQi-dIlCAmPNroL5VtANDDCN3rWEKDRtpDAOJYIY8B1euQTD1t9MayOCakXI8ye3Izfxdc2fxWdXA2hzz4we7rziNVyYwOL3fpSOQKKza5FJjNqsSGv1Y968KDnd5axl_9ivj3P8qbvmfrhmVz-vSUk4Y8k5UfHYs5xQyDB7srEOjKsjb7uczC/s1200/image_2024-10-10_13-36-12.png

ហេតុនេះអ្នកដើរថ្មើរជើងនៅលើស្ពានក៏អាចអង្គុយស្ទូចត្រី និងគយគន់ទេសភាព ស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងមានសុវត្ថិភាព ដោយសារស្ពានជារង្វង់ត្រូវបានរចនាតាមរយៈការបំបែកផ្លូវទាំងពីរ ជាផ្នែកពាក់កណ្តាលនៃរង្វង់ពីរ ដោយអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលតាមផ្លូវរង្វង់មូលមួយទៀត រួមទាំងផ្លូវបំបែកដែលអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលទៅកាន់ចិញ្ចើមផ្លូវខាងក្នុង ឬខាងក្រៅនៃរង្វង់យ៉ាងមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQ3KsIWhbXAM3kLXOEFQOkdyow96KeQM4Mta02JJX_8i-qmqLS7YPowWYOlm6Y9W8ddufMSBSEd1gL1ZB6FoJbJDkLr-ruGkFDJGt4mcU9LUWYz61FOXFEDeEeR2_zt6gnqtSLY9tADPI6hIP9hT6N_LAT0UWKtV4nFqVBgdc8VOxp2legQYSS0_y5h_W/s1778/image_2024-10-10_13-36-14.png

យោងតាម IFL Science ដែលជាគេហទំព័របរទេសបានឱ្យដឹងទៀតថា ស្ពាន Laguna Garzón ដែលជាស្ពានឆ្លងកាត់បឹងបានចំណាយថវិកាសាងសង់ចំនួន ១០ លានដុល្លារអាមេរិក ត្រូវបានសាងសង់ពីដែកថែប ៤៥០ តោន ខ្សែកាប ៤០ គីឡូម៉ែត្រ និងបេតុង ៣.៥០០ ម៉ែត្រការ៉េ។ ដូច្នេះស្ពាននេះត្រូវបានបញ្ចប់ជាផ្លូវការក្នុងឆ្នាំ ២០១៥ ហើយបានដាក់ឱ្យដំណើរការរហូតមកដល់បច្ចុប្បន្ននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ZZ_Ean1GePcHbGGnuA5ic7QxOT98sHY8t9NtQL2SuZ0KAlGspYF_W0Mr_Yg9IIVCCCaN0Szt_pCuATcb939gtCMmqRrCpWaAwONIDkzYojUJBbNl0xPxZc31k0DGeqGYyGKYJtsksf-d7rxgcrczRrbGMm4z0iknrFpUY8Y8gpLQtQONVDlpHf6tnYht/s1778/image_2024-10-10_13-36-15.png

រូបភាពផ្ទាំងឃោសនាហាងលក់ទំនិញរលាយក្លាយជារូបរន្ធ.ត់ បង្កការភ្ញាក់ផ្អើលខ្លាំង

0

ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមកចោមរោមមើលផ្ទាំងឃោសនារបស់ហាងលក់ទំនិញមួយកន្លែង ហើយម្នាក់ៗមានទឹកមុខងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីរូបភាពផ្ទាំងឃោសនាល្បីល្បាញក្នុងបណ្តាញសង្គម ។ ហាងនេះឈ្មោះ «Hangai» ស្ថិតនៅទីក្រុង Nagahama ខេត្ត Shiga ប្រទេសជប៉ុន ដែលមានលក់ទំនិញប្រើប្រាស់សម្រាប់កុមារ និងសម្ភារៈជាច្រើនមុខទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga8k4fNyh4VRP1EZXz74Jzv0RWDEeb5lgCngIJUpI0X9Ttb4i20Z0wLbUTw-6DMOeCxLbmwDMVp_qiQPNsn2FZlGK7i5Jv9W8jphPHOErhR_NyBt5u9oEuieJk4c-B8xtY3IiAdPUu8OJwdDSWjB_3ClfGr3NdNC2T-UnY-eJVQdmtM42Z4229yJeaEKNw/s640/photo_2024-10-10_10-30-00.jpg
ហាងលក់ទំនិញ Hangai បើកលក់អស់រយៈពេលជាង១០ឆ្នាំហើយ និងបានដំឡើងផ្ទាំងឃោសនាយ៉ាងធំនៅមុខហាង ដែលមានរូបភាពទារកគួរឱ្យស្រឡាញ់ក្នុងនោះ ។ នៅលើផ្ទាំងឃោសនាមានសរសេរអក្សរថា «ហាងនេះលក់ទំនិញមានគុណភាព និងតម្លៃថោកៗ» ។

ប៉ុន្តែកាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនមានអាកាសធាតុក្តៅយ៉ាងខ្លាំង រហូតធ្វើឱ្យរូបភាពលើផ្ទាំងឃោសនាលក់ទំនិញរបស់ហាង Hangai រលាយ ។ ហេតុនេះ វាបានធ្វើឱ្យរូបភាពទារកលើផ្ទាំងឃោសនាគួរឱ្យស្រឡាញ់ប្តូរទៅជារូបភាពគួរឱ្យភ័យរន្ធត់ ហើយធ្វើឱ្យមហាជនគិតថា វាជាផ្ទាំងឃោសនាភាពយន្តភ័យលស់ព្រលឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4OFJ1QpkOMnq16mpHzorgPzIOcmaghGUb6mf5qt-Vv2W1Wpjt8ahw17-YOaE1-k2eGQoLDy2jkBDUJnOxg5IqcUihZnzVAPEK8dh-ngpZfDgwNcKou6KdBxZlt9L0qr-0cs4m7L6KSX4NHOhG3PHEOjXDCUwDqDheBAsOBxTVIAnanPjN7Ijvs4855yWn/s640/photo_2024-10-10_10-30-00%20(3).jpg

ម្ចាស់ហាងលក់ទំនិញនេះប្រាប់ថា ខ្លួនសង្កេតឃើញតាំងពីផ្ទាំងឃោសនាចាប់ផ្តើមរលាយពីដំបូងម៉្ល៉េះ ហើយចង់ផ្លាស់ប្តូរវាចេញដាក់ផ្ទាំងឃោសនាថ្មី ពីព្រោះបារម្ភថា អ្នកដើរឆ្លងកាត់ទីនេះខ្លាចមិនហ៊ានចូលទិញទំនិញ ។ ប៉ុន្តែពិធីបុណ្យ «Obon» ក៏មកដល់ល្មម ទើបខ្លួនពុំបានទម្លាក់ផ្ទាំងចុះ ។

ពិធីបុណ្យ Obon មានលក្ខណៈស្រដៀងគ្នានឹងពិធីបុណ្យឈេងម៉េងរបស់ជប៉ុន ហើយពិធីបុណ្យនេះមានថ្ងៃឈប់សម្រាកយូរថ្ងៃ ដែលធ្វើឱ្យជនជាតិជប៉ុននាំគ្នាទៅស្រុកកំណើត ។ ពេលមនុស្សម្នាធ្វើដំណើរតាមមុខហាង Hangai និងឃើញផ្ទាំងឃោសនានេះ ក៏នាំគ្នាថតរូបព្រោងព្រាតបង្ហោះក្នុងបណ្តាញសង្គម ។ ហេតុនេះ វាក៏ក្លាយជារូបភាពល្បីល្បាញ ហើយធ្វើឱ្យមនុស្សជាច្រើនទៀតមកហាងនេះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUl1TASaUQzXk7OgovcooiX4aMLNWdcGIbLps6-tF6Q3PkXFl4SuSbRmh0Lz7lFZf8cfVnZsVG4NtidH_rhzAArykpHZ9fVpxENR6F_8Qo8O6tIBzFmDbWYIfSvwgh8bF8w4T49DoyF7S3BiJhIr9oScd4vXWEPcGdThL-zBH4TsdzbZdqr4_igsCL0Pn/s644/photo_2024-10-10_10-30-00%20(2).jpg

គេពុំដឹងថា តើម្ចាស់ហាងលក់ទំនិញនេះទម្លាក់ផ្ទាំងឃោសនាចុះឬក៏អត់ ឬម្ចាស់ហាងចង់ទុកវាបែបនេះ ដើម្បីឱ្យអតិថិជនចាប់អារម្មណ៍ចូលមកទិញទំនិញក្នុងហាងកាន់តែច្រើន ៕

គន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អពីតារា K-pop Momo Twice

0

តារាចម្រៀង K-pop ដ៏ល្បី Momo សមាជិក Twice តែងតែអនុវត្តគន្លឹះថែរក្សាស្បែកទាំងនេះជាប្រចាំ ដើម្បីទទួលបានស្បែកស្អាតមានសុខភាពល្អ។ នៅក្នុងកម្មវិធីមួយ Momo Twice បាននិយាយថា ដើម្បីទទួលបានស្បែកស្អាតមានសុខភាពល្អ នាងតែងតែអនុវត្តគន្លឹះដូចខាងក្រោម៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAVrCDkfIXUtNiQzsBog1YuEiCAhmSAj9jDGhyomYhd2V4mTvKYf4WaILQvVtJWOxydHuc3SSoXKqaSmyo5RmeSZloZPlzofOmN20RnKy5tIv-VUQ7uWE3iNDM6SDZKmd0sBCd_rtY5i7hMQ7ZmpS_qgbAradTFgHHZptcgFavG1E2cUjl7GFqnDRxh7vw/s1105/image_2024-10-10_13-18-34.png

១.កំណត់ការតុបតែងមុខ៖ នៅពេលដែលមិនចាំបាច់ Momo គឺតែងរក្សាមុខរបស់នាងឱ្យនៅទទេ ដើម្បីជួយឱ្យស្បែករបស់នាងសម្រាក និងកាត់បន្ថយបន្ទុក។ តារាស្រីរូបនេះក៏តែងតែរំលឹកខ្លួនឯងឱ្យផឹកទឹកឱ្យបានច្រើន បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់ៗឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqmSpwSIpq0AajXpc2HnLL_S9paHdhVcATSq99QEJHGEOHtF37B9ELN4OoVkF5ZQs39PveneURAylNbacOvGzCmuVND5ADpGhIcrSXAu5ZdUFnhNBPlD7odMCWWwkFo67tPVvX8OT7kNSw2KJ5-iKVH6LQBVUIchVSSEpq9WT6oR3c5li2DyQRx9zGz-PJ/s2790/image_2024-10-10_13-18-34%20(2).png

២.លាងសម្អាតមុខជាមួយប្រេងអូលីវ៖ នៅពេលបញ្ចប់ពីការងារតារាស្រីវ័យ ២៧ ឆ្នាំររូបនេះតែងតែងលុបគ្រឿងសម្អាងចេញ និងបន្ថែមប្រេងអូលីវបន្តិចដើម្បីលាងសម្អាតមុខ។ Momo Twice បាននិយាយថា នាងចូលចិត្តប្រើប្រេងអូលីវ ដើម្បីម៉ាស្សាស្បែក និងផ្តល់សំណើមដល់មុខ។ ប្រេងនេះគឺមានសមត្ថភាពផ្តល់សំណើមខ្ពស់ និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវីតាមីន E ជាច្រើនដើម្បីជួយឱ្យស្បែកទន់រលោង និងស្រស់ស្អាតពីខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvfkkpWSqDtG378nReFi3v2-_bsvn_iUXOlV-9zNQFAxes_h8BknSppUVyfFfmIIAtm-UTp3OnHacH0QewD9ofNGmK8WBfw9ZAfCXHrqNu12zi33X_VPZuTviW47jG2-BTjci1gdlrleezMlzVDcsJVU6qtU_4W5Mkf5lO97XE2FHAUe_qlA3QIMh5Q8jf/s2560/image_2024-10-10_13-18-32.png

៣.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ តារាស្រីជនជាតិជប៉ុនរូបនេះធ្លាប់ប្រាប់ថា នាងតែងតែលាបឡេការពារកម្ដៅថ្ងៃជានិច្ច ទោះបីនៅក្នុងផ្ទះក៏ដោយ ហើយនៅពេលចេញក្រៅផ្ទះក៏នាងនៅតែលាបឡេការពារកម្តៅថ្ងៃពីរបីស្រទាប់ផងដែរ ដើម្បីការពារស្បែកពីកាំរស្មីយូវី ។ ការខូចគុណភាពស្បែកដោយសារឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ គឺអាចបណ្តាលឱ្យខូចស្បែក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញ ដូច្នេះ Momo តែងតែងលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៕

ឥទ្ធិពលព្យុះសង្ឃរា Milton ១០០ ឆ្នាំមានម្តងបានកំពុងបំផ្លិចបំផ្លាញរដ្ឋផ្លរីដាសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរបំផុត!

0

សហរដ្ឋអាមេរិក៖ ព្យុះដ៏កាចសាហាវ Hurricane Milton បានបោកបក់មកលើតំបន់ Tampa Bay នៃរដ្ឋផ្លរីដាក្នុងរយៈពេល ១០០ ឆ្នាំម្តងជាមួយនឹងខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងកម្ពស់ទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត ក៏ដូចជាតំបន់ជាច្រើនត្រូវជន់លិច និងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXZ0MGst5ZDtUuuRSWyBDFxJAfHoQsmnou_0_h2cZ-1T3YoVozPo30w6kCrAly0PHCi25E15ewGJBTX0em7BuaJyIk_iwAgRk_4rH6Ut9aQvc8L7dppu140ddR6tx9_oU7SJt6-gEiu6SbphDiD6tuko4HOPMOYtzF6fbEnpW7tK2FnSwy3wH7B5fbIfDK/s1733/image_2024-10-10_10-47-22%20(2).png

នេះបើយោងតាម PBS News ដែលជាគេហទំព័របរទេសបានឱ្យដឹងថា ស្ទើរតែទាំងស្រុងនៃឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា កំពុងតែស្ថិតនៅក្រោមការព្រមានអំពីព្យុះសង្ឃរាដ៍ ឬព្យុះត្រូពិច ខណៈដែលព្យុះនេះ និងខ្យល់បក់ក្នុងល្បឿន ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីរដ្ឋផ្លរីដា ព្យុះកំបុតត្បូងក៏បានវាយលុកឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ដោយបានបោកបក់ឆ្ពោះទៅរដ្ឋក្នុងល្បឿន ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងបឺតយកថាមពលពី ឈូងសមុទ្រម៉ិកស៊ិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBFM2jF4836-dkuBTPy4s8eVXVPSXZT9-waI9EAcXqhT0HOakMsxXn0ZHTmuehNpkB7aAitnZpmmPLUuk5dUTPE157tgsanPUpjL6Xojmt7uwhPdJiZssh8S8W4sry-ayn4vZPEh1ThzT4mjs0FMVZgET8XliAA07oy6T2RCUyty5EiBdbNeDtFdCyM-zN/s1100/image_2024-10-10_10-47-22.png

Hurricane Milton គឺជាព្យុះដ៏ធំបំផុតមិនធ្លាប់មាន ដែលបានគម្រាមកំហែងកំទេចរដ្ឋផ្លរីដាទាំងមូល ដែលបង្ខំឱ្យមនុស្សជាង ៣.៣ លាននាក់ក្នុងតំបន់ Tampa Bay ដែលជាតំបន់ជាប់នឹងឈូងសមុទ្រ ឱ្យចាកចេញពីរដ្ឋនេះភ្លាមៗដើម្បីការពារសុវត្ថិភាព។ បច្ចុប្បន្នផ្លូវនៅទីក្រុងជាច្រើននៃរដ្ឋនេះត្រូវបានជន់លិច ហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត ដើមឈើធំៗដួលរលំ រួមទាំងរថយន្តជាច្រើនគ្រឿងកំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារឥទ្ធិពលព្យុះកំណាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhfPr-XvAv5T62Elq_TnuvyISyg5VKH7THY5cWCq91_ulk3k7riBvUSlh0PGO9kWKYlgzp0HNVMyr6hFbcBaCTxSsN223yTo0rDhgghVn4nlo8algtPySZNjrzoEei3drJv0J59uQgNAcWSzGZWqy7jXVZYDszyScCrYJ6FyOTOBz4VUEYHBg1WJ_jgkS/s1200/image_2024-10-10_10-47-23.png

ហេតុនេះគិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ព្យុះសង្ឃរាដ៍ Milton ដែលជាព្យុះ ១០០ ឆ្នាំមានម្តងនៅតែបោកបក់ពាសពេញរដ្ឋ Florida បណ្តាលឱ្យរដ្ឋទាំងមូលកំពុងប្រឈមនឹងគ្រោះ.ថ្នាក់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ទោះជាយ៉ាងណាមិនទាន់មានទិន្នន័យច្បាស់ការណាបញ្ជាក់ពីការស្លាប់ ឬរងរបួសនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkgJHKzCi3l0g3BOcHU6VcgIsvlxZwV8BtcePbLo6B237HhYdZv7mG2UL8GOO-Ye8Iav9OOaZFI6u1jZ6HWbTcrVuKSp8Hpr2Sg7En95j2zzzDLDYhvdB08HsBYclT0pqwKBKKpT73r4tuqv7mArIDB3KjSoWdXqgM65uuHToQyZQJuOxYKaiIEkkG-coG/s1733/image_2024-10-10_10-47-24.png

មិនធ្លាប់មានទាល់តែសោះ ទឹកលិចវាលខ្សាច់សាហារ៉ាដែលជាតំបន់រាំងស្ងួតបំផុតលើពិភពលោក

0

ប្រទេសម៉ារ៉ុក ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេស AP រាយការណ៍ថា ទឹកបានលិចវាលខ្សាច់សាហារ៉ាភាគខាងត្បូងប្រទេសម៉ារ៉ុក (ប្រទេសនៅអាហ្វ្រិកខាងជើង) ដែលជាតំបន់រាំងស្ងួតបំផុតលើពិភពលោក ។ ទឹកលិចវាលខ្សាច់នេះ គឺក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកហូរចូលវាលខ្សាច់យ៉ាងឆាប់រហ័ស ហើយខ្សាច់ពុំអាចស្រូបទឹកបានទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNT-VYXOCQbr3iZTKWilr2Y6cSiumQIKfXMvrzbRAPDNMUL6PH2_rmSd0tLjpONfBWyNqIY1hlfaDG3aOGg9cArPECMNkcp5PSKPp2CrXWQnkx2KORtS6f3CjpmVY72YPKo8h1OYKhrUIhdyc7gVKqKOzg_MijNYs67BR4g2cE4Ajkn7NfDpKEJqgEyHNI/s3229/image_2024-10-10_10-40-57.png

មន្ត្រីឧតុនិយមប្រទេសម៉ារ៉ុកនិយាយថា នាពេលថ្មីៗនេះ មានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចនៅតំបន់រាំងស្ងួតបំផុតលើពិភពលោក គឺវាលខ្សាច់សាហារ៉ា និងរុក្ខជាតិដុះលើខ្សាច់ ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ារ៉ុក ។ នៅកន្លែងខ្លះរបស់វាលខ្សាច់មានបរិមាណទឹកហូរហៀរ ដែលគេពុំធ្លាប់ឃើញទឹកលិចបែបនេះជាច្រើនឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDC0eWMJ-ngx2DRfKN8eA0eRXDV8O1NezrusEZFe6hX-y_A-je0JAJk3Enm-HFLFgGrMEivv5oLCb3psJNmJkjbv1dSri69UvPOIF3EPTRhdjG6sJXiBmuBw8BTmLjKE-DgbNnCxOu5SR407LPrBRm7ydur-Fwt19QRzlHQVFVUaQUlF9MXARQjZV3Brxl/s801/image_2024-10-10_10-40-59%20(2).png

បើតាមរូបភាពផ្កាយរណបរបស់អង្គការ NASA បង្ហាញថា ទឹកបានហូរចូលក្នុងបឹងអិរិគុយ ដែលជាបឹងដ៏ល្បីល្បាញរបស់ទីក្រុង Zagora និងទីក្រុង Tata ហើយតំបន់នេះពុំធ្លាប់មានភ្លៀងធ្លាក់ខ្លាំងទេ ។ វាបណ្តាលឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNINW_2u5RqCpZFowOubQPNr7cBFIGBSq3cUiONcLjXrKcieUbIYefcBuTarBMTlgEO75uKmW1eT0DIQ9yj63Fy_mTspg-GfYN4ksO_nPxKKv_ZbRybkQpWnteM5CKR2Eh94vRF31qJ9uRuKMTR8sTVkqdk4ojZ6Jjxq7V8JUxBmyRpe7IRpFHZWISSt6_/s1200/image_2024-10-10_10-40-59%20(3).png

រដ្ឋាភិបាលម៉ារ៉ុកលើកឡើងថា ភ្លៀងធ្លាក់២ថ្ងៃ នៅខែកញ្ញា ឆ្នាំ២០២៤ គឺលើសពីមធ្យមភាគប្រចាំឆ្នាំ ដែលតំបន់ជាច្រើនមានបរិមាណទឹកភ្លៀងតិចជាង២៥០មីល្លីម៉ែត្រក្នុង១ឆ្នាំ ។ ក្រៅពីនេះ ទឹកជំនន់ក៏បានលិចទីក្រុង Tata ផងដែរ ដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ។ រីឯភូមិតាកូនិតេ ដែលស្ថិតនៅឆ្ងាយពីទីក្រុង Rabat ទៅកាន់ភាគខាងត្បូងប្រមាណ៤៥០គីឡូម៉ែត្រ គឺមានបរិមាណទឹកភ្លៀងច្រើនជាង១០០មីល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggtKExAgXThAH0xL-v_A9Ae7myfsc_bsewwrM_K3DcEYUBqMr9GSeGddFDG3QZFpYFPICV5ArpIAyg7qAh0JEyHurhJnFPD28UXGiD2-glgvJlNT-5zbE-rfhtwZEGpRSDJyIzcHwRXi-9z5CmecH0F13OvuF9B2qW0pF4NgJqWkcxWsNUYqsLDKut4ybY/s801/image_2024-10-10_10-40-59%20(4).png
ភ្លៀងធ្លាក់ខ្លាំងលិចវាលខ្សាច់សាហារ៉ា មន្ត្រីឧតុនិយមម៉ារ៉ុកហៅថា «ខ្យល់ព្យុះក្រៅត្រូពិច» ដែលធ្វើឱ្យអាកាសធាតុក្នុងតំបន់នេះប្រែប្រួលក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ។ ខ្យល់នឹងរក្សាសំណើមកាន់តែច្រើន ទើបបណ្តាលឱ្យមានសភាពស្ងួត និងខ្យល់ព្យុះកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVkWaMVlqRhyKxR4VcXkw2zGATNUlZpHWG4HIygDD9yhj-rX2DJxR44mUSW3ky7Gc-ocFn-XuOK2thjysnwJQ5b9GLMoJKG8qsVuUX1dO9jJploRuuVb8MVruY3isorSAqm4cdVJHVQ17IPDohy1NYoUGRxyGA02Tr5m42TLvp8IoymYCGAxdKHdaDRrms/s801/image_2024-10-10_10-40-59.png

អ្នកជំនាញនិយាយថា តំបន់ភាគខាងត្បូងប្រទេសម៉ារ៉ុកពុំធ្លាប់រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងទេ ហើយតែងតែមានផលប៉ះពាល់នៅវាលខ្សាច់សាហារ៉ារបស់ប្រទេសម៉ាលី និងម៉ូរីតានី ។ ប៉ុន្តែនៅឆ្នាំ២០២៤ វាលខ្សាច់សាហារ៉ារបស់ប្រទេសម៉ារ៉ុក បែរជាមានទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07uqmg5HhwP_l0EmJixMRRq2lYtXwewW7-s3-6RX_g6OsK8J_1KQQ9fhmHpqX2usEoQMMN5T8biPOVQL1p7clDfS53pr7K2x60ucfuo-K6nRxYuSdqlPM_WD2a9kLzemZDeLq23Jeglf7BuR7xMgK1b_mv94u3KMtDKUwtLkIUIWQuVdToUIiJijj7IZL/s1440/image_2024-10-10_10-41-00.png

គួរបញ្ជាក់ថា គ្រោះរាំងស្ងួតអស់រយៈពេល៦ឆ្នាំជាប់ៗគ្នាបានធ្វើឱ្យប៉ះពាល់តំបន់ជាច្រើននៅប្រទេសម៉ារ៉ុក ហើយកសិករម៉ារ៉ុកពុំអាចដាំដំណាំក្នុងចម្ការរបស់ពួកគេបានទេ ។ រីឯពលរដ្ឋរស់នៅទីក្រុង និងភូមិជាច្រើនទៀតត្រូវប្រើប្រាស់ទឹកយ៉ាងសន្សំសំចៃបំផុត ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាមិនចេញមុខមិនមែនមានន័យថាមិនបានជួយនោះទេ

0

ប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសកម្មវិធីប្រកួត Miss Grand International ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានគេយកធ្វើជាប្រធានបទមកជជែកវែកញែកព្រោះតែការស្ងប់ស្ងាត់របស់នាងរហូតមានរៀមច្បងកម្មវិធី Grand ដូចគ្នាចេញមកផ្លែផ្កាដាក់នាង។ ទោះបីជាមិនចេញមុខនិយាយលើបណ្តាញសង្គមប៉ុន្តែបើតាមការបង្ហោះរបស់ហ្វេន ពេជ្រ វត្តីសារ៉ាវឌ្ឍី លេចមុខតាំងពីថ្ងៃកើតហេតុមកម្ល៉េះគ្រាន់តែមិនបានចេញមុខនិយាយលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RqK7HhiHcrpRQOc0e7QreL54vLtFolH0R9asV0pI00q18h2J3jlEfHyhGshFjLUGpYE97cs0uk3m2sGPZEgaePhVtRjyNuvT1TCPJ96qA8rtQPnMYGDnzoqYC5ORoGAxPa-AYoPYXAXwY9LpIoaHhfJrNRWYLziOOD1sR_wDXUadjpFYJYmZbywna_Sh/s2048/image_2024-10-09_16-38-25.png

នៅព្រឹកថ្ងៃទី៩ ខែតុលា លោកស្រីអ៊ឹម សុគន្ធា និង ប៊ី សុធារី បានធ្វើសន្និសីទសារព័ត៌មានបកស្រាយពីបញ្ហាចម្រូងចម្រាសដែលបានកើតឡើងចំពោះកម្មវិធី Miss Grand International ធ្វើនៅលើទឹកដីកម្ពុជា ខណៈគេក៏បានឃើញវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានមកចូលរួមដូចគ្នា។ នៅក្នុងវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខបកស្រាយក្រោយពីមានរៀមច្បងក្នុងវិស័យបវកញ្ញាដៀមដាមផ្លែផ្កាឱ្យនាងថាស្ងាត់មិនឃើញចេញមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi_-2rDiPyQjg_K1grGrHVm0AKAtPHJeSfDtHY7sdBrjs8e3P9uVLZiTR_78TWTW5YZZJxtUJg26IDLCgTpFEfynOK1llq24yY_jdwUskQPhT8Gp_XnrJWsE3D6ouSB_gGj-PA35hp85mQf5lSeopSB45MpLrMyWhncDE-eSjGMZmVI_kT16xHC89iC_-R/s2048/image_2024-10-09_16-38-20.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា រៀមច្បងក្នុងកម្មវិធី Miss Grand ជំនាន់ផ្សេងគ្នាបាននិយាយថានាងមិនបានធ្វើដូចអ្វីដែលបាននិយាយដោយនាងបានផ្តាំផ្ញើវិញថានាងតែងតែគោរពគាត់រហូតទោះបីជាមិនមែនជាឆ្នាំជាមួយគ្នា រាប់គ្នាដោយមិនដឹងថាពេលមានបញ្ហានិយាយដាក់នាងបែបនេះ ចំពោះហ្វេនអាចនឹងយល់ពីនាង ប៉ុន្តែមិននឹងស្មានថារៀមច្បង ធ្វើការនៅកន្លែងហ្នឹងបែរជានិយាយដាក់នាងបែបនេះធ្វើជាព្យុះភ្លៀង។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា អត់ចេញមុខមិនមែនមានន័យថាមិនបានជួយនោះទេ ជាខ្មែរ ជាបវរកញ្ញាដូចគ្នានាងសង្ឃឹមថានឹងយល់ពីបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsjUgE0G3qn0Tkzh0RjM5BDgB4tYYALhIPAqiAVL3oRT5PHVWrk9IXnEbLpcczN9tRzkbhYKbWevStLUxOXVgis51NLOpippgWLaq9m3v5yhV8KrvIdoobel5v0-QD-wMf46DZ6mobJRkgj0U8PxSMBL34unsOM34swXd1Ko1IzOGApFvzGp7qiqW_u-Xz/s2048/image_2024-10-09_16-38-24.png
តាមរយៈវីដេអូផ្សេងទៀត គេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពួនយំមានការលួងលោមពីលោកស្រី អ៊ឹម សុគន្ធា។ លោកស្រី ក៏បាននិយាយអះអាងដែរថា គ្រប់ពេលខ្លួនមានបញ្ហា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែឈឺឆ្អាលជួយដោះស្រាយបើនាងមិនបារម្ភ នាងមិនជួយខ្លួនក្នុងការហៅហ្វេននោះទេគ្រាន់តែពេលខ្លះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនបញ្ចេញតែរាល់ថ្ងៃនាងនៅTeamខាងលោកស្រីជួយខ្លួនរហូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZuNoRM_8bFospd5tJFBgbemEaXeBAB24kIMtSYL5DWzT9vWkSbs7I-1lzV3tAa0k5Q-m_fvlkSMfmQx-770fTb8DZOGsIXDikhbSbQxbPOHjM4LDAmn3pb7TqXtOGv2DvyBV8DiGZN_LnUlFFxhWnbp38I6U7r7M5IMzgYwu2ThRZ2e_gEzDxtfGy6S5/s1284/image_2024-10-09_16-38-29.png

លោកស្រី អ៊ឹម សុគន្ធា ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាជនជាតិខ្មែរ ស្រលាញ់ខ្មែរ មានបេះដូងជាខ្មែរពេលប្រកួតបាននាំយកវប្បធម៌ អរិយធម៌ខ្មែរបង្ហាញគួរតែគិតពីចំណុចល្អមិនគួរយកចំណុចតែបន្តិចមកវាយប្រហារនាងនោះទេ៕