Home ព័ត៌មានអន្តរជាតិ មកដឹងពីលក្ខណៈពិសេសនៃស្ពានរាងជារង្វង់ចម្លែកបំផុតក្នុងលោក

មកដឹងពីលក្ខណៈពិសេសនៃស្ពានរាងជារង្វង់ចម្លែកបំផុតក្នុងលោក

61
0

ស្ពាន Laguna Garzón ក្នុងប្រទេសអ៊ុយរូហ្គាយគឺជាស្ពានដែលមានរាងជារង្វង់ចម្លែកបំផុតក្នុងលោក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលមិននឹកស្មានដល់។
ស្ពាននេះមានភាពល្បីល្បាញខ្លាំងដោយសារវាមានរាងជារង្វង់មិនធម្មតា ខុសប្លែកពីគេ ហើយត្រូវបានរចនាឡើងដោយ Rafael Viñoly Architects ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងល្បីៗ ជាច្រើនជុំវិញពិភពលោកដូចជាអគារ 432 Park Avenue នៅទីក្រុងញូវយ៉ក ពហុកីឡដ្ឋានជាតិជប៉ុននៅទីក្រុងតូក្យូ និងអគារ Walkie Talkie ក្នុងទីក្រុង London ជាដើម នេះបើយោងតាម IFL Science។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3krX_h02gawf67Fze3Lh6lgGKrlBlud7s9yIYd_bNNpvhdtRqhhkwZFza6CRVUw9_mpKZ56ifaay166hA_U2v7N6TP0qW8IwYBi6gMwB_doRwiOuMwtfbRFcC6k4cktXpSSEMcaQtK12mDxXBf2cFb0fXmaEEadmzOxL_BcJtqBFtWyyI_kixL2h-Z4pO/s2000/image_2024-10-10_13-36-12%20(2).png

លក្ខណៈពិសេសនៃស្ពាន Laguna Garzón គឺដើម្បីជួយអ្នកបើកបរធ្វើដំណើរឆ្លងកាត់បឹងដោយរលូន ជាជាងប្រើសាឡាងដូចពីមុន។ ស្ពាននេះបានជំនួសសាឡាងនៅក្នុងខែធ្នូ ឆ្នាំ ២០១៥ ដោយផ្តល់ផ្លូវឆ្លងកាត់សម្រាប់អ្នកថ្មើរជើង និងរថយន្តរហូតដល់ ១,០០០ គ្រឿងក្នុងមួយថ្ងៃៗ។ លើសពីនេះ Laguna Garzón ក៏ជាស្ពានស្ថិតក្នុងតំបន់ជីវចម្រុះដ៏សំខាន់មួយរបស់ប្រទេសសម្រាប់សត្វស្លាបដែលជិតផុតពូជផងដែរ។ ទន្ទឹមនឹងនេះការបង្កើតស្ពានដែលមានរាងជារង្វង់ ក៏ជួយសម្រួលចរាចរណ៍ឱ្យយឺត និងកំណត់ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អឥតខ្ចោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5UlKocCQi-dIlCAmPNroL5VtANDDCN3rWEKDRtpDAOJYIY8B1euQTD1t9MayOCakXI8ye3Izfxdc2fxWdXA2hzz4we7rziNVyYwOL3fpSOQKKza5FJjNqsSGv1Y968KDnd5axl_9ivj3P8qbvmfrhmVz-vSUk4Y8k5UfHYs5xQyDB7srEOjKsjb7uczC/s1200/image_2024-10-10_13-36-12.png

ហេតុនេះអ្នកដើរថ្មើរជើងនៅលើស្ពានក៏អាចអង្គុយស្ទូចត្រី និងគយគន់ទេសភាព ស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងមានសុវត្ថិភាព ដោយសារស្ពានជារង្វង់ត្រូវបានរចនាតាមរយៈការបំបែកផ្លូវទាំងពីរ ជាផ្នែកពាក់កណ្តាលនៃរង្វង់ពីរ ដោយអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលតាមផ្លូវរង្វង់មូលមួយទៀត រួមទាំងផ្លូវបំបែកដែលអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលទៅកាន់ចិញ្ចើមផ្លូវខាងក្នុង ឬខាងក្រៅនៃរង្វង់យ៉ាងមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQ3KsIWhbXAM3kLXOEFQOkdyow96KeQM4Mta02JJX_8i-qmqLS7YPowWYOlm6Y9W8ddufMSBSEd1gL1ZB6FoJbJDkLr-ruGkFDJGt4mcU9LUWYz61FOXFEDeEeR2_zt6gnqtSLY9tADPI6hIP9hT6N_LAT0UWKtV4nFqVBgdc8VOxp2legQYSS0_y5h_W/s1778/image_2024-10-10_13-36-14.png

យោងតាម IFL Science ដែលជាគេហទំព័របរទេសបានឱ្យដឹងទៀតថា ស្ពាន Laguna Garzón ដែលជាស្ពានឆ្លងកាត់បឹងបានចំណាយថវិកាសាងសង់ចំនួន ១០ លានដុល្លារអាមេរិក ត្រូវបានសាងសង់ពីដែកថែប ៤៥០ តោន ខ្សែកាប ៤០ គីឡូម៉ែត្រ និងបេតុង ៣.៥០០ ម៉ែត្រការ៉េ។ ដូច្នេះស្ពាននេះត្រូវបានបញ្ចប់ជាផ្លូវការក្នុងឆ្នាំ ២០១៥ ហើយបានដាក់ឱ្យដំណើរការរហូតមកដល់បច្ចុប្បន្ននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ZZ_Ean1GePcHbGGnuA5ic7QxOT98sHY8t9NtQL2SuZ0KAlGspYF_W0Mr_Yg9IIVCCCaN0Szt_pCuATcb939gtCMmqRrCpWaAwONIDkzYojUJBbNl0xPxZc31k0DGeqGYyGKYJtsksf-d7rxgcrczRrbGMm4z0iknrFpUY8Y8gpLQtQONVDlpHf6tnYht/s1778/image_2024-10-10_13-36-15.png