សហរដ្ឋអាមេរិក៖ ព្យុះដ៏កាចសាហាវ Hurricane Milton បានបោកបក់មកលើតំបន់ Tampa Bay នៃរដ្ឋផ្លរីដាក្នុងរយៈពេល ១០០ ឆ្នាំម្តងជាមួយនឹងខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងកម្ពស់ទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត ក៏ដូចជាតំបន់ជាច្រើនត្រូវជន់លិច និងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។.png)
នេះបើយោងតាម PBS News ដែលជាគេហទំព័របរទេសបានឱ្យដឹងថា ស្ទើរតែទាំងស្រុងនៃឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា កំពុងតែស្ថិតនៅក្រោមការព្រមានអំពីព្យុះសង្ឃរាដ៍ ឬព្យុះត្រូពិច ខណៈដែលព្យុះនេះ និងខ្យល់បក់ក្នុងល្បឿន ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីរដ្ឋផ្លរីដា ព្យុះកំបុតត្បូងក៏បានវាយលុកឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ដោយបានបោកបក់ឆ្ពោះទៅរដ្ឋក្នុងល្បឿន ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងបឺតយកថាមពលពី ឈូងសមុទ្រម៉ិកស៊ិកផងដែរ។
Hurricane Milton គឺជាព្យុះដ៏ធំបំផុតមិនធ្លាប់មាន ដែលបានគម្រាមកំហែងកំទេចរដ្ឋផ្លរីដាទាំងមូល ដែលបង្ខំឱ្យមនុស្សជាង ៣.៣ លាននាក់ក្នុងតំបន់ Tampa Bay ដែលជាតំបន់ជាប់នឹងឈូងសមុទ្រ ឱ្យចាកចេញពីរដ្ឋនេះភ្លាមៗដើម្បីការពារសុវត្ថិភាព។ បច្ចុប្បន្នផ្លូវនៅទីក្រុងជាច្រើននៃរដ្ឋនេះត្រូវបានជន់លិច ហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត ដើមឈើធំៗដួលរលំ រួមទាំងរថយន្តជាច្រើនគ្រឿងកំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារឥទ្ធិពលព្យុះកំណាច។
ហេតុនេះគិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ព្យុះសង្ឃរាដ៍ Milton ដែលជាព្យុះ ១០០ ឆ្នាំមានម្តងនៅតែបោកបក់ពាសពេញរដ្ឋ Florida បណ្តាលឱ្យរដ្ឋទាំងមូលកំពុងប្រឈមនឹងគ្រោះ.ថ្នាក់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ទោះជាយ៉ាងណាមិនទាន់មានទិន្នន័យច្បាស់ការណាបញ្ជាក់ពីការស្លាប់ ឬរងរបួសនោះឡើយ៕










