ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃចេញសេចក្តីថ្លែងការណ៍រួមជុំវិញកម្មវិធី Miss Grand
ស្របពេលដែលអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេសគឺខ្មែរនិងថៃតឹងសរសៃកដាក់គ្នាជុំវិញបញ្ហាចម្រូងចម្រាសកម្មវិធីប្រកួតបវរកញ្ញា ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងការស្នើសុំចំនួន៣ចំណុចដើម្បីជៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។
នៅថ្ងៃទី១១ ខែតុលា ទំព័រហ្វេកប៊ុក ក្លិបអ្នកកាសែតកម្ពុជា បានបង្ហោះសេចក្តីថ្លែងការណ៍ចំនួនពីរសន្លឹកទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដោយក្នុងសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (ក.អ.ក) និងសមាគមអ្នកកាសែតថៃហៅកាត់ថា (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖
១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យ
ស្ថានការណ៍កាន់តែរីកធំ។
២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុម
ហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។
ក្នុងនោះដែរ ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕



.jpg)



.png)


.png)













ឯកឧត្ភម យ៉ម ផារ៉ូត ក៍បានលើកឡើងផងដែរថា សិក្ខាសាលានេះបានចែករំលែកចំណេះដឹង និងបទពិសោន៍អំពីតួនាទីដ៏សំខាន់របស់មេធាវីក្នុងការជួយពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋ ស្របតាមយុត្តិសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុតិ្តធម៌ និងពង្រឹងគោរណការណ៍នីតិរដ្ឋ។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលានេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកដល់ការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងកាន់តែច្បាប់អំពីតួនាទីសំខាន់ៗរបស់មេធាវី និងប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២ ដល់ ២០២៥ តាមចក្ខុវិស័យ ‘‘ការករសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ’’។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ក៍មានប្រសាសន៍បន្ថែមផងដែរថា មេធាវី គឺជាឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នកការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវ ធានា ថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការ ដោយ យុត្តិធម៌ និង សុចរិតភាព។ មិនត្រឹមតែប៉ុណ្ណោះ ការប្តេជ្ញាចិត្ត របស់ មេធាវី ក្នុងការលើកកម្ពស់នីតិរដ្ឋ ក៏ជាផ្នែកមួយដែលបានជួយពង្រឹងនូវទំនុកចិត្តសាធារណៈ មកកាន់ស្ថាប័នច្បាប់របស់យើង ជាពិសេស ពង្រឹងតម្លៃនៃយុត្តិធម៌ សមភាព និងគណនេយ្យភាព។ តាមរយៈ ការពិភាក្សាថ្ងៃនេះ ពិតច្បាស់ណាស់ថា មេធាវីត្រូវតែបន្តអភិវឌ្ឍន៍ជំនាញ និងបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ទាំងមូល។.jpg)


.png)
.png)
.png)




.png)













