Home Blog Page 848

GMENGz អតីតបេក្ខជនរ៉េបដែលមានឱកាសច្រើនជាមួយសិល្បកររៀមច្បងនិងសាងភាពលេចធ្លោខ្លាំង

0

តារាចម្រៀងរ៉េបវ័យក្មេង GMENGz ដ្បិតថាបរាជ័យក្នុងការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េបមែនពិតប៉ុន្តែរូបគេពិតជាបានសាងស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើនជាពិសេសគឺទទួលបានឱកាសសហការជាមួយនឹងសិល្បកររៀមច្បងដូចជា នរិទ្ធ ដែលជាគ្រូបង្វឹកផ្ទាល់ វណ្ណថាន ខណៈចុងក្រោយនេះបានចូលរួមសម្តែងក្នុង MV របស់ វណ្ណដា សម្តែងជាមួយគ្នាយ៉ាងសម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0XG6r-ARMztF-X8tFOgikP5cRoZYvzHqW3v1CYs26fs1tptXUtQXFqKQbWuMN8MQYU2wsRfYV3UhVExq6N7bbi8k5okCOgm7vTtVwNnL3M5oy6evACCOhTtT2XTjL9iRyrDhUDPHKrUjRaaU-VvoSKcl6UkuCI-7OqzNb1mRsx3fmR-srgs2bFQL_8Q6g/s2048/image_2024-11-14_11-49-58.png
អ៊ា សៀវម៉េង ហៅ GMENGz គឺជាអតីតបេក្ខជនកម្មវិធី The rapper Cambodia រដូវកាលទី១ ជាកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ ។ ចូលរួមការប្រកួតនៃវគ្គដំបូង វណ្ណដា បានសរសើរមានមោទនភាពចំពោះ GMENGz នៅពេលរូបគេបង្ហាញសមត្ថភាពរួចរាល់ហើយ វណ្ណដា ក៏បានលើកឡើងថាបេក្ខជនរូបនេះគឺជាតារាចម្រៀងរួចទៅហើយ។ ដ្បិតថាការប្រលងរបស់ខ្លួនរងបរាជ័យពិតមែន ប៉ុន្តែមិនអាចឃាត់មហិច្ឆិតារបស់ GMENGz ទៅលើវិស័យហ៊ិបហបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrVWNTbJ9dJwNyqVbLh6eB2BWGxq_TP6E_Z-oGRqkybjKobGZ5nc47LX-sHGsefClgg2KucwTUf2D7TxNTHRqJlwzOqaKb0eSkR4b2JrHZ_dtfJWkp4UUOLxsomkq26FhtSGQ2VuspB1i092Gv0qQYbio3NSqbKuKtrCYBu3Eb201tdT1emQBZ-cTtrzb/s1440/image_2024-11-14_11-50-00.png

GMENGz បានសាងភាពលេចធ្លោជាបន្តបន្ទាប់តាមរយៈស្នាដៃបំរើអារម្មណ៍ទស្សនិកជនហើយទទួលបានការគាំទ្រយ៉ាងខ្លាំងមានបទចម្រៀងផ្ទុះជាច្រើនបទ។ មិនត្រឹមតែប៉ុណ្ណោះ គឺអ្នកចម្រៀងរ៉េបរូបនេះបានសហការជាមួយនឹងរៀមច្បងក្នុងទ្រនំបារមីសាងស្នាដៃថ្មីៗជូនអ្នកគាំទ្រ។ GMENGz បានសហការគ្រូបង្វឹករបស់ខ្លួនគឺនរិទ្ធ ចេញបទចម្រៀង
PEM PEM ទម្លាក់កាលពីខែមេសា ឆ្នាំ២០២៤ ដែលរយៈពេលជាង៦ខែនេះមានការស្តាប់៩.៥លានដង។ GMENGz ក៏បានចេញបទចម្រៀងជាមួយនឹង វណ្ណថាន មានចំណងជើងថា «កូនអ្នកណាគេណ៎»កាលពីថ្ងៃទី១ វិច្ឆិកា មានការស្តាប់ជាង២៥១K។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT0KjT36GPhq8ir7_UnPOmFsOTIjArG7PSRI9AmOn3rOrqyFCYrFKXoIywIkKcFeVIvDMxQzCPo5WW7f2s7oL-oy0zEglzl7exEsVyw5eWMuQ-FUDWmbEKAS1V5ClhMLZfVxpz4Cfg35HiJo2g_YX0BnLev-Gr5DR2MCuvRjM3ZnMMoiUT3pApoifY4NZz/s2048/image_2024-11-14_11-50-05.png

មិនទាន់អស់នោះទេថ្មីៗនេះ GMENGz ក៏បានសម្តែងក្នុង MV ថ្មីរបស់ វណ្ណដា មានចំណងជើងថា «អាមុំបងអើយ» ដណ្តើមតួស្រី ជាមួយនឹង វណ្ណដា ហើយការសម្តែងអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា ហើយក៏មានការរំពឹងទុកទៅថ្ងៃអនាគតអាចនឹងចាប់ដៃគូគ្នាក៏ថាបាន។ នេះបញ្ជាក់ថា GMENGz គឺទទួលបានឱកាសជាមួយនឹងរៀមច្បងសុទ្ធតែល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFAIGIPii1Z8zgce6qnPAgTQ-359GmgGRvvlNSJ1vrWAorYjSEMN2L1NzyZSIl4kU2hikiSZpzkUsJn6l04Ly0-CSrDNm0LxEH9BEctC0cgC_eYQqI1ihEyOwcz0__BQ4RvKNXgeuces4HY7VeS8Or3WZ04v673UUUhKRZKiiUNWScmfqvRBnvLpQh27k/s1440/image_2024-11-14_11-50-07.png

មិនត្រឹមតែប៉ុណ្ណោះ GMENGz បានសាងភាពល្បីៗជាមួយនឹងបទទោលជាច្រើនដូចជាបទ «កុំច្រឡំ» «អាតួ »និងបទ ATTENTION ជាដើមដែលបញ្ជាក់ថា GMENGz ពិតជាមានសមត្ថភាពមិនធម្មតា៕

ប្រទះឃើញផ្កាថ្មយក្សមានទំហំធំបំផុតលើពិភពលោក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

0

ប្រទេសសាឡូម៉ូន ៖ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញផ្កាថ្មយក្សមានទំហំធំបំផុតលើពិភពលោក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី ហើយផ្កាថ្មនេះមានទំហំធំជាងត្រីបាឡែនពណ៌ខៀវទៅទៀត ។ អ្នកស្រាវជ្រាវសន្និដ្ឋានថា វាអាចមានអាយុរហូតដល់ជាង៣០០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgMxCGRUiIrVRpzN0Ur2eiZ8yhxvTAhI2SEEdJfilYOzBhBAd_ALSnn5yfchgK6BzAYNvtJsl6RwOTXwLLMWezxlz92S3zLRmQ-yudQyOsY9jGl-TKQZZvZKKnHc6mqiYBJKjmErmPsvGE_zkNAdbko-i7tzw1IKq61di8zEScrErKRwplMK4iys2E5Sb/s1280/photo_2024-11-14_14-27-42.jpg
លោក Manu San Felix អ្នកថតវីដេអូដែលធ្វើការលើនាវារបស់ National Geographic បានប្រទះឃើញផ្កាយក្សមុនគេ ក្នុងអំឡុងពេលធ្វើដំណើររុករកផ្នែកដាច់ស្រយាលរបស់មហាសមុទ្រប៉ាស៊ីហ្វិក នៅត្រង់បរិវេណកោះរបស់ប្រទេសសាឡូម៉ូន ។ លោកមានគោលដៅសិក្សាពីផលប៉ះពាល់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។

លោក Manu បានជ្រមុជទឹកនៅបរិវេណដែលផែនទីបញ្ជាក់ថា មាននាវានៅបាតសមុទ្រ ហើយលោកបានឃើញអ្វីម្យ៉ាង ។ បន្ទាប់មក លោកក៏បានហៅកូនប្រុសមកជួយមើល និងជ្រមុជទឹកកាន់តែជ្រៅឃើញថា វាជាផ្កាថ្មយក្សមានរាងដូចប្រាសាទយ៉ាងធំនៅបាតសមុទ្រ ។ ផ្កាថ្មនេះមានបណ្តោយប្រវែង៣២ម៉ែត្រ និងកម្ពស់៥.៥ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTsRY4fL9_4bDoOO6GMA0pl84x1-5VBfX8PMFbqsJ7lLiywZL1EcjmRg5fjceJPHWeBwFdstdiGO6eYfgjyhLFtQpEiIBSQUWS-eV1_Ul2nSf1m-q1UUPPA7_mHLknH0tPKFtk_H5_ljwUbv7sXbEqdwEjm5ngZz9teTOUPpF51uRxkaQbpLOGULGeCeL5/s1280/photo_2024-11-14_14-27-43.jpg

ផ្កាថ្មនេះស្ថិតនៅបាតសមុទ្រជ្រៅជាងផ្កាថ្មធម្មតា ហើយធ្វើឱ្យវារួចផុតពីសីតុណ្ហភាពកើនឡើងខ្ពស់ ។ អ្នកជំនាញផ្នែកផ្កាថ្ម ឈ្មោះ Eric Brown ដែលបានរួមដំណើរនិយាយថា ផ្កាថ្មមានសភាពល្អ បើទោះជាផ្កាថ្មផ្សេងៗនៅក្បែរវា ខូចទ្រង់ទ្រាយដោយសារទឹកសមុទ្រក្តៅក៏ដោយ ។ ការប្រទះឃើញផ្កាថ្មយក្សរឹងមាំក្នុងបាតសមុទ្រជ្រៅនេះ គឺជាក្តីសង្ឃឹមរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2qNqn0BZqUolxCgTcNq5EDRv6od6_de4XOpzx8JHhoURw071s6lnQmnruKuE1dO4HSmyezQQClt1OjblUG4xkITqxvwGUXiQXrUOD2DYbyGfR1xCUhFZLL1yci822yP2TtgnSMx_jTwdkkCi8chl8E_l5tiTh-_8V4A6Oonp_FNYSUXUqsPtGUXVNy9y/s1280/photo_2024-11-14_14-27-44.jpg

វាជាផ្កាថ្មប្រភេទ «Pavona Clavus» ជាជម្រករបស់បង្គា, ក្តាម, ត្រី និងសត្វសមុទ្រផ្សេងទៀត ។ អាយុរបស់ផ្កាថ្មជួយឱ្យអ្នកស្រាវជ្រាវអាចសិក្សាពីបាតសមុទ្រកាលពីអតីតកាល និងការធំធាត់របស់ផ្កាថ្ម ។ ការប្រទះឃើញផ្កាថ្មយក្ស គឺស្របគ្នានឹងកិច្ចប្រជុំផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដែលព្យាយាមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។

ផ្កាថ្ម៤៤% ក្នុងទឹកសមុទ្រមានសីតុណ្ហភាពកើនឡើង បានប្រឈមនឹងការគំរាមកំហែង និងឈានទៅរកការបាត់បង់ ។ នេះបើតាមឯកសាររបស់សហភាពអន្តរជាតិផ្នែកអភិរក្សធម្មជាតិ ដែលផ្សព្វផ្សាយកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQ7khrB5wE7CcvWOmSMqQINvkF3yaEOvpw-fv5FJVyrtUo-b2xiyijTYbxLBrKZYZpyQ9lmj8xLyGrE5tVtroLYD4p4NhbAXI0nhWaE1t1oIY2uqKw7FM3X3dqH0FNXGsx0L-c8KYrZN5I456qez_jnjOwGASIj41zLHESIZ7u4q3gq_BrM9lb6rGWgpL/s1280/photo_2024-11-14_14-27-45.jpg
លោក Trevor Manemahaka រដ្ឋមន្ត្រីទទួលបន្ទុកអាកាសធាតុរបស់ប្រទេសសាឡូម៉ូន (Solomon Islands) ថ្លែងថា លោកមានមោទនភាពក្នុងការរកឃើញផ្កាថ្មនៅប្រទេសរបស់លោក ហើយពិភពលោក នឹងដឹងថា បាតសមុទ្រនេះមានលក្ខណៈពិសេស និងគួរទទួលការការពារ ។ យើងពឹងផ្អែកលើធនធានក្នុងសមុទ្រភាគច្រើនដើម្បីជំរុញសេដ្ឋកិច្ច ហើយផ្កាថ្មសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច ។

គួរបញ្ជាក់ថា សាឡូម៉ូន គឺជាប្រទេសកោះតូចៗដែលបានប្រឈមខ្ពស់នឹងការបម្រែបម្រួលអាកាសធាតុ ដូចជា ៖ អាកាសធាតុក្តៅ, ខ្យល់ព្យុះ និងការខូចខាតឆ្នេរសមុទ្រ ។ បច្ចុប្បន្ន ប្រទេសនេះកំពុងអំពាវនាវឱ្យប្រទេសអភិវឌ្ឍនានាជួយឧបត្ថម្ភប្រាក់ ដើម្បីអនុវត្តគម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នាថ្ងៃអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabviwBsXt02_p6q87ioBSHMw-5xaeubYifyx7KVDEoFO7bL12fcMVpmBqN0O4USjI-DTih9eg8lDju0rZJDOvdNaOuhm53lQDaq3mfMvYTJcHo4EE2fUBTnRNKKXRjho2svb3huixg_L2HJn5_EMzKmSKv4N_g7ooYU6Ew9amIz8rO5wGtmxcb-gB4i9E/s1280/photo_2024-11-14_14-27-46.jpg

មកដឹងពីលក្ខណៈពិសេសនៃត្រីជើងបួនដ៏ចម្លែកបំផុតរបស់ពិភពលោក

0

Axolotl salamanders គឺជាសត្វត្រីម្យ៉ាងដែលមានដើមកំណើតមកពីប្រទេសម៉ិកស៊ិក ជាញឹកញាប់ត្រូវបានគេរកឃើញនៅក្នុងបឹងពីរគឺ Xochimilco និង Chalco ក្នុងទីក្រុងម៉ិកស៊ិក។ ត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីចម្លែកបំផុតក្នុងពិភពលោក ដោយសារតែវាមានលក្ខណៈខុសប្លែកពីសត្វដ៏ទៃ លើសពីនេះវាក៏ជាត្រីដែលមានជើងបួនផងដែរ។ Axolotl គឺជាសត្វស៊ីសាច់ជាអាហារដូចជា ក្រៀល ដង្កូវ ត្រីតូចៗ និងសត្វល្អិតជាដើម។ ជាមួយនឹងពណ៌លេចធ្លោជាច្រើនដូចជា លឿង, ទឹកក្រូច, ក្រហម, ផ្កាឈូក, ស ខ្មៅ សត្វនេះក៏មានរាងចម្លែក និងទាក់ទាញបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDCiFKa-OLYWTkVXUFjWYnUlaDiNgCWAVLOXGEHQujtNV1lofb-MKdZIC-D0aeAGiQFcO0fZ0BlStEznkRsZ1_XDhWIsWfVtwwyUzWIZ_MFFNpcGl6t_sJuyqk7_E2BawMWzxNOstRbzRuIv9tBM2mwYg1Yx9ZZ9Cc3xWr4z1nuEf_logaMoN-7pB7KiPq/s2048/image_2024-11-14_14-46-19%20(2).png

ដោយសាររូបរាងដ៏ពិសេសនេះធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍និងបានទិញវាយកទៅចិញ្ចឹមទៀតផង។ លក្ខណៈពិសេសរបស់វាគឺជាសត្វបុរាណ មានន័យថា វាមានតាំងពីជំនាន់ដាយណូស័រមកម្លេះ រហូតមកដល់ពេលនេះវានៅតែមានជីវិតរស់នៅធម្មតា ជាសត្វអាយុវែង និងជាសត្វមិនចេះផ្លាស់ប្តូរ ពោលគឺសត្វនេះមិនងាយលូតលាស់ទេ តាំងពីកើតមក រហូតដល់ពេញវ័យ រូបរាងរបស់វាគឺមិនដែលប្រែប្រួលឡើយ ខណៈត្រីដទៃមានការប្រែប្រួលលូតលាស់ឥតឈប់ឈរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCB7cjg9v0AXmgB3AxAcBzHrxRYBa5wXeIxltmJ5XXcIwOsLdUrt03oUoGqpn2Q9UXMjBteyFGKhHqJLUTL1LWDTQKz3LBwt52WCtp88PoWqg3Q_wsWuvxi8Z-Uq3YB8yHTQxM32a-b_xL1WxEFTdbT1QRaK19ngAbF3oeXOXBkZmCThbGnCWExVvTm1tt/s1160/image_2024-11-14_14-46-19.png

រីឯលក្ខណៈទីពីររបស់វា គឺសមត្ថភាពក្នុងការបង្កើតឡើងវិញនូវផ្នែករាងកាយដូចជា៖ កន្ទុយ អវយវៈ ថ្គាម ខួរឆ្អឹងខ្នង អូវែរ ស្បែក បេះដូងជាដើម។ និយាយឱ្យសាមញ្ញទៅ ប្រសិនបើត្រីជើងបួន Axolotl បាត់បង់អវយវៈ វាអាចបង្កើតឡើងវិញដោយខ្លួនឯងបាន។ ការស្ដារផ្នែកបន្ថែមយ៉ាងល្អឥតខ្ចោះទៅនឹងទំហំ និងការតំរង់ទិសត្រឹមត្រូវនេះគឺអាចកើតឡើងពេញមួយជីវិតរបស់ពួកវាតែម្តង។ ជាមួយនឹងលក្ខណៈលេចធ្លោ និងពិសេសខុសប្លែកពីសត្វដទៃ ត្រី Axolotl ក៏បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីមនុស្សជុំវិញពិភពលោកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGrZ3OcpXewg0Fxx4L-zVyGxqg6IYc6Eh851617SvSN7ldfVCY0KD5MjWbHUK4ct1wEZeChHo5IsO6iQ74RiYIcMT0hJnuVBMK7c2THspIs6PMXoGWSBEbNg1MChoHiJ379Fe5Pb4rRb8j1kYuRfM5u8Ml50azr_b_HSgelVGti4n3HvoEC29iygdp9nAa/s1200/image_2024-11-14_14-46-22.png
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបំផ្លិចបំផ្លាញទីជម្រក និងការប្រលែងប្រភេទត្រីដែលរាតត្បាតបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃចំនួនសត្វ axolotl ដែលនាំឱ្យពួកវាជិតផុតពូជ។ ស្ថានភាពនេះបានធ្វើឱ្យ Axolotl salamanders រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងព្រៃ។ បច្ចុប្បន្នពួកវាលេចឡើងជាចម្បងនៅក្នុងស្រះសិប្បនិម្មិតមួយចំនួនប៉ុណ្ណោះ៕

Loy Krathong ឬ ពិធីបុណ្យបណ្តែតប្រទីតថៃ ប្រារព្ធឡើងដូចនៅកម្ពុជាដែរឬក៏យ៉ាងណា?

0

ដូចនៅកម្ពុជាដែរ ពិធីបុណ្យបណ្តែតប្រទីត ដែលតាមភាសាថៃហៅថា Loy Krathong តែងប្រារព្ធឡើងនៅជារៀងរាល់យប់ពេញបរមី ខែកត្តិក ហើយសម្រាប់ឆ្នាំ២០២៤នេះ វានឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj95LkIwBwhUMw6elChqqY_rErdHFWMEboq2laIXOq5KBJCkk-cJa5ik02guCzAehsythdrGFtNk3uUhku3-Pm_gTRFkP5zOYKHgfr3pNjh9Z9la9ot8ILfaoZoCkS0D4mEYpi7l04o_fihcQWQEw3wUXni0WyKyEe9aN1RW8PnkYoThjpa_ppS2V3WZybi/s860/image_2024-11-14_14-37-21%20(2).png

ប្រជាជនថៃមានជំនឿថា ការបណ្តែតប្រទីតនឹងនាំមកនូវសេចក្តីសង្ឃឹម សេចក្តីសុខចម្រើន ជួយឲ្យពួកគេសម្រេចតាមប្រាថ្នាគ្រប់បែបយ៉ាង។ ម៉្យាងវិញទៀតនេះ វាក៏ជាពិធីបុណ្យសម្តែងនូវការគោរពចំពោះព្រះម៉ែគង្គា, ជាការដឹងគុណចំពោះទន្លេ ព្រែក បឹងបួរ ដែលជាប្រភពទឹកដ៏សំខាន់ក្នុងការទ្រទ្រងជីវិត ក៏ដូចជាការធ្វើពាណិជ្ជកម្មជាដើម។ ពិធីបុណ្យនេះគឺជាការរួមបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1N2i8VtYmJ1OufH3dPu9wIskSKefs8pDkRl1W6Mh0oXDUwFo6WMxqm5L_5iupPoXR4sE5ewVi1QOttspOxLB49lP02R0qwh7kKfYRLNfgA-TNow7R2HMXY8duOuam4X5RmLxxcW0PrCSaTgxNkykbvE-CA9sCKTIHq1AB01-NPCeDl46n-ad5oNXT_o7p/s800/image_2024-11-14_14-37-22.png
ពិធីបុណ្យ Loy Krathong នេះត្រូវបានជនជាតិថៃ ចងចាំគ្រប់ៗគ្នាតាមរយៈរឿងព្រេងនិទានថៃមួយ នាសម័យអាណាចក្រសុខោទ័យ សតវត្សទី១៤ ។ កាលគ្រានោះ ស្តេចសុខោទ័យ មានស្នំមួយអង្គ គឺនាងនង ណុបបាមា បានធ្វើប្រទីត(ដែលច្នៃចេញពីស្លឹកចេក ភ្ជាប់ជាមួយនឹងផ្កាឈូក ទៀន និងធូប) ហើយក៏ថ្វាយដល់ស្តេច។ ស្តេចក៏បានអុជទៀនធូប ហើយបណ្តែតប្រទីតនោះនៅទន្លេក្រុងសុខោទ័យ ហើយទំនៀមទំម្លាប់នេះក៏បានជាប់រហតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYnLR8FYcAmepx4j1lkcM1h3jaS3xZsSTkaRkg0jS7QdLWcb5P55mR-mFHgNDGslaBIwWtV7ulElbDtqBB0ETvDwiWk9scQ5j-qPYP-2290O-3V-UFvJeNZXT8vQTV0Ifqz-GPqM5riC2ZPaJLTEMCocEP5QX3GRQfe-NQk0qy3sWL9MEIjX_pu5td8OZI/s825/image_2024-11-14_14-42-49.png

សូមជម្រាបថា ពិធីបុណ្យ Loy Krathong ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងនៅតាមទន្លេសំខាន់ៗតាមបណ្តាខេត្តក្រុងជាច្រើនក្នុងប្រទេសថៃ ចាប់ពីចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះផងដែរ៕

Mai Davika បង្ហាញគន្លឹះថែរក្សាសម្រស់សាមញ្ញៗ និងងាយស្រួល

0

ការសម្អាតស្បែកគឺជាជំហានដ៏សំខាន់មួយដើម្បីជួយឱ្យតារាសម្តែងថៃជួរមុខ Mai Davika មានសម្រស់ស្រស់ស្អាត និងរាងស៊ិចស៊ី។ Mai Davika គឺជាតារាសម្តែងដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃ និងជាតំណាងឱ្យម៉ាកល្បីៗជាច្រើនទៀតនៅលើពិភពលោក។ ក្រៅពីស្ទីលដ៏ទាក់ទាញរបស់នាង ក៏ត្រូវបានគេសរសើរថាមានរូបរាងស្អាតនិងស៊ិចស៊ីផងដែរ ។ ជាពិសេសដើម្បីបានស្បែកស និងរាងស្អាតដូចទេវតា Mai Davika តែងតែអនុវត្តគន្លឹះថែសម្រស់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf2D3UQMdD94OoNrohMIsQCECMbvzyH648ciYj8rLNX0eaoBdk3oZFV5JXb9j7iNjbVcfJacHoxd5ON2qKpY3FVtiFC2f-W57lCpqrh_7CvXS1VjiAmVjJf3_sgoErKeKT9tLCPgWdUgrehUTB3TAtLQW_Be8L6rhScobO_TxOBE3hYCeHt_3zjH1euw7S/s800/image_2024-11-14_13-42-09%20(2).png
១.លាងសម្អាតស្បែកជាមួយអំបិល៖ ដើម្បីបានស្បែកសភ្លឺរលោង តារាវ័យ ៣២ ឆ្នាំរូបនេះតែងដាក់អំបិលបន្តិចចូលទៅក្នុងទឹកដើម្បីកម្ចាត់ស្បែកងាប់ និងធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។ បន្ទាប់ពីងូតទឹករួច តារាសម្តែងស្រីរូបនេះក៏លាបក្រែមផ្តល់សំណើមដើម្បីធ្វើឱ្យស្បែករបស់នាងសល្អឥតខ្ចោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdUwTLR6ggrxBecBGYPy_oWnirmjiXiYzRZvoJWPFUyVEZks3EOwcLgXQ90SkNeQ92OougBIQc6-5LIKA31lNOVHYRxeIhuH2Vooan8PSu6R9vKvGUDPbZ2Wku08tOrsTPTFh0hsGYEU7xYwdqj09_f6cwJntdDa2WsUUAtx4kQ7NESXMmtxawrd4d0Dp/s1280/image_2024-11-14_13-42-09%20(3).png

២.សម្អាតមុខដោយប្រើទឹកកក៖ ជារៀងរាល់ថ្ងៃ Mai Davika តែងតែលាងសម្អាតមុខរបស់នាងដោយទឹកកក ដើម្បីធ្វើឱ្យស្បែកមុខតឹងណែន កាត់បន្ថយការហើម និងក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1-8rK3FiktKGekIsDId-I0WdoYtUyTCxBDEWwQQlAF29cWat8pa04YQzSJgqMfZJrG9zK1O4bT1gpbgsE8kWMlmR_PXLwS0WQWjmRv-r797yQ_IHapbMnfsaWwwl0jMvYEnbZilSSOuxqf3TTSAL3aK4pGeMUWikyKYb4rF4mmJGyRT0R_hvh-BedaAp/s1000/image_2024-11-14_13-42-09.png

៣.ញ៉ាំអាហារបំប៉នសុខភាព៖ ជារឿយៗតារាថៃជួរមុខចាប់ផ្តើមទទួលទានទឹកក្រឡុកដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ក៏ដូចជាផ្លែឈើស្រស់ៗជាច្រើនមុខទៀត និងញ៉ាំស៊ុបជើងមាន់ដែលសម្បូរទៅដោយជាតិខូឡាជែន ដើម្បីឱ្យរាងកាយរឹងមាំ ស្បែករលោង ស និងក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrx1vthbtBww6IZxzrRwULiGm34EHOLJ4HxKiVpu5BpMC3jE9e0bV59woF9hDgzgDbCxciaj4xZ_MW945FFRm9xvH5XAvcd5lHyxKaRhgTFcGxure7fQW1ZSPQ1kHjQRpbgKqGA2xuiW0IyH_7CyLMswp0hKAmJrYfk6sr6_RDzf5z26iUvb6ucQ9SvXMv/s1024/image_2024-11-14_13-42-10.png

៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ទោះរវល់យ៉ាងណា Mai Davika ក៏មិនភ្លេចធ្វើលំហាត់ប្រាណដែរ ព្រោះនាងយល់ថា ការហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់បន្ថែមពីលើរាងកាយដែលមានទម្ងន់។ ការចូលរួមក្នុងសកម្មភាពរាងកាយដូចជាការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យឈាមរត់បានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអារម្មណ៍ល្អផងដែរ៕

មកដឹងពីរបៀបចិញ្ចឹមកូនជោគជ័យរបស់លោក Donald Trump

0

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រពន្ធ ៣ និងកូន ៥ ដែលកូននីមួយៗរបស់លោកសុទ្ធតែជាមហាសេដ្ឋី មានមុខរបរផ្ទាល់ខ្លួន គ្មានរឿងអាស្រូវក្នុងជីវិតឯកជននោះទេ ធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះពិតជាពូកែចិញ្ចឹមកូនខ្លាំងណាស់។ ទោះជាយ៉ាងណាកូនប្រុសច្បងរបស់លោកគឺ Fred Trump Jrបានបាត់បង់ជីវិតហើយ ដោយសារគ្រោះ.ថ្នាក់ចរាចរណ៍។ ដូច្នេះបច្ចុប្បន្នប្រធានាធិបតីអាមេរិករូបនេះមានកូនត្រឹមតែ ៤ នាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrCc8vGJfFIx3drb6rHBrrS29Cn-CYHSOp4sKfdr-jriIS8paZnk8V2lsbwU9Z-dgvORDxK_GgmVfySRDJstgh3hAm8-PUFYKEadzrFAqHtP62M51Pn5c_QjDSoMZ-w0-AbIMooodsuj0ZVTsL5Kb45VXesNlwEkRxlm9-T6gdqh0qvFdwox6cS5EHqAb/s1500/image_2024-11-14_13-50-52.png

យោងតាមលោក Joshua Kendall អ្នកនិពន្ធសៀវភៅ First Dads ស្តីពីជីវប្រវត្តិរបស់បុគ្គលល្បីៗនៅអាមេរិកបាននិយាយថា លោក Trump មិនមានពេលច្រើនទេក្នុងការមើលថែកូនៗ ប៉ុន្តែការយកចិត្តទុកដាក់គឺចាំបាច់បំផុតដើម្បីបង្កើតឥទ្ធិពលវិជ្ជមានក្នុងគ្រួសារ។ លោកស្រី Ivanka Trump ដែលជាកូនស្រីទីពីររបស់ Trump បានផ្តល់បទសម្ភាសថា ទោះបីឪពុករបស់នាងរវល់នឹងការងារខ្លាំងយ៉ាងណា ក៏មិនដែលបដិសេធការហៅទូរស័ព្ទរបស់នាងឡើយ មានន័យថា លោកត្រាំតែងតែទទួលទូរស័ព្ទកូនៗរបស់លោកជានិច្ច និងតែងតែយកចិត្តទុកដាក់លើអ្វីដែលកូនគាត់និយាយ ទោះបីជារឿងនោះជារឿងតូចតាចក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNlWDqcBi83teRycE_nfMWqeDy2XNdmK6j2-5wS9n8D9QzaY8l6LNGIG-AnIsPwycRo2ZAK8aMkhVyY0I2c5Eka_hN2AkMybMg2iTMuEE3PphK8H9aKPXMQT0eZjV4O5Sb6ER7RK2NZDuSFm3HwY8oUMGLSAg0bDw2SOsv-mgpab2hLbSD8BBldwwTpUFT/s1280/image_2024-11-14_13-50-53%20(2).png

លោកត្រាំមិនដែលប្រកាន់ និងមិនដែលស្តីថាឱ្យកូនៗរបស់លោកនោះទេ លោកតែងតែបើកចំហនូវអ្វីៗគ្រប់យ៉ាងដោយមិនលាក់បាំង ដើម្បីឱ្យកូនៗរបស់លោកដឹងគ្រប់គ្នា។ Ivanka បានបន្តថា ឪពុករបស់នាងមានសម្តីផ្អែមល្ហែមណាស់ មិនដែលគំរោះគំរើយជាមួយកូនៗនោះទេ ហើយតែងតែផ្តល់សេរីភាពឱ្យកូន ក៏ដូចជាយល់ស្របតាមសំណើររបស់កូនជានិច្ច។ ទោះបីជាមិនដែលនៅក្បែរកូនគ្រប់ពេលវេលាក៏ដោយ ក៏លោកតែងតែផ្តល់ភាពកក់ក្តៅឱ្យកូនស្មើៗគ្នា។ ដូច្នេះកូនស្រីទីពីរ និងកូនជាច្រើនទៀត គិតថាឪពុករបស់ខ្លួនខិតខំណាស់ដើម្បីសុភមង្គលគ្រួសារ និងអាជីវកម្ម ហេតុនេះពួកគេត្រូវតែខិតខំរៀនសូត្រ ក៏ដូចជាខិតខំធ្វើការងារឱ្យបានល្អ ដើម្បីសាងកិត្តិយសឱ្យគ្រួសារ និងលើកមុខមាត់ឪពុករបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYXNO2k-5WJ9fPqkpcjgH440Hxl37ccuM0W1d0lBYqRY-zgPAywpmqr-D6dGBRBoGE_mIywlVktYgccsXExQA7LKppp_Yd9xZ1Kik7aO_X-9eQpqexBqq4BXdk1kEKukpMT-O1EIOaSSAYtS1uKF6g9an16nx3j8eDtJoep6KD_7ZafDLQYXWTtSCM_df/s992/image_2024-11-14_13-50-53.png

ទោះជាយ៉ាងណាលោកត្រាំ បានប្រកាន់ខ្ជាប់នូវគោលការណ៍បីគឺ កុំពិសាគ្រឿងស្រវឹង កុំជក់បារី និងកុំប្រើប្រាស់គ្រឿងញៀន។ លោក Trump បានពន្យល់ថា កូនប្រុសទីមួយរបស់លោកបានស្លាប់ដោយសារការសេពគ្រឿងស្រវឹង ហើយមិត្តភក្តិរបស់លោកខ្លះបានក្លាយទៅជា “អ្នកញៀនថ្នាំ” បំផ្លាញអនាគត និងអាជីពរបស់ខ្លួនឯង ដូច្នេះហើយលោកបាននៅឱ្យឆ្ងាយពីរឿងទាំងបីនេះ ហើយតែងតែរំលឹកកូនៗរបស់លោកឱ្យជៀសវាងពីរបស់ទាំងនេះ។ លោក Trump ធ្លាប់បានអះអាងនៅលើ Fox News ថា “លោកមិនដែលផឹកស្រា ជក់បារី និងប្រើប្រាស់គ្រឿងញៀននោះទេ” នេះក៏ដោយសារលោកមានកូនដ៏អស្ចារ្យ ហើយសង្ឃឹមថាពួកគេនឹងយកគំរូតាមលោក ក្លាយជាមនុស្សរឹងមាំ៕

មហាសេដ្ឋី Jack Ma ៖ បើចង់ក្លាយជាអ្នកមាន កុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

0

មហាសេដ្ឋី Jack Ma សហស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba ធ្លាប់ជាបុរសមានបំផុតនៅក្នុងប្រទេសចិន និងជាពាណិជ្ជករជោគជ័យបំផុតម្នាក់នៅក្នុងពិភពលោក បានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន សូមកុំប្រើទម្លាប់ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKkqYgLXTwGBaOviLpTdfQWCzjdJNyW8ksbm_2AFnsks0CXQ_taX6p4xgZH5sFSOT8cwGuJiScpm8WQ6N3yUbXsc1wbXXlFO4WoXzxKgu1WuFbB1lTijcAZndBapr6v1tuhJOlXkwBzSPmPMctikHJVqLEoPDkhR3jKjfYvCQRmlkS1HIs0nvjYVCFP5K/s2000/image_2024-11-14_13-46-29.png

ទម្លាប់ទីមួយគឺការប្រើលេស ឬដោះសារ៖ មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ ភាពបរាជ័យរបស់ពួកគេ គឺដោយសារទេវតា ព្រហ្មលិខិត និងកាលៈទេសៈ ប៉ុន្តែពួកគេមិនដែលគិតថាវាកើតឡើងដោយសារខ្លួនគេនោះទេ ដូច្នេះពេលជួបនឹងការលំបាក គេនឹងជ្រើសរើសយកការបោះបង់ ជាហេតុធ្វើឱ្យពួកគេក្រីក្ររហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4icj0iLnbhFT4y6FTuVL-wStMNEkaD2DD5uWoWOlJ-62zofJcRb0z5Sy-vjQgdNWtH5K7DujYLuZS9Ao_wgklpVPo55FTBsK9Q0Ia15aCWxaep_C232luJgW4FnCSlZ3PJHzPiVuHArqoYwxHzuL9wH9KyXEW9dWA6ys6ooi0pmpH2iqx3VB7W3QxsJ9/s2560/image_2024-11-14_13-46-30.png

នេះបើតាមសម្តី Jack Ma មនុស្សមានទេពកោសល្យពិតប្រាកដមិនដែលរកលេសដោះសារនោះឡើយ។ ពួកគេតែងតែរិះគន់ខ្លួនឯង ហើយសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីទាំងស្រុង ហើយបន្ទាប់មកងើបឡើងវិញ។ ពួកគេហ៊ានសារភាពនូវអ្វីដែលខ្លួនបានធ្វើខុស ប៉ុន្តែមិនអាចបន្ទោសអ្នកដទៃបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSM4JUDN1_wkVKquKHi3qJ9TvlWtTZlB3qVc6cUHQnMlf36MWR3h51Of7FQiDn4m1bfo383nvesOTE67ZWw4jsmyXEO241uRkdSoMb6QMjPnolnvTiWzAZQ6BlTjdgKnkuIfEdeFe_WttbDJCaBTE_qJXqyuZkvW8I0ii95jXN3S8e4tq8ZhOshO2LePv6/s4191/image_2024-11-14_13-46-31.png

មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបានចែករំលែកទៀតថា ទម្លាប់ទីពីរដែលធ្វើឱ្យមនុស្សក្រីក្រគឺដោយសារភាពខ្ជិល និងការត្អូញត្អែរ ទួញសោក៖ មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងច្រណែនថាហេតុអ្វីបានជាពួកគេនៅតែក្រ ហើយមិនអាចជោគជ័យបាន។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយចិត្តច្រណែនឈ្នានីស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលែងមានអ្នកស្តាប់ភាពត្អូញត្អែរ ទួញសោករបស់គាត់ គាត់នឹងបាត់បង់ការទុកចិត្ត និងការអាណិតស្រឡាញ់ពីមនុស្សគ្រប់គ្នា ហើយនឹងបាត់បង់ឱកាសដើម្បីទទួលបានការគាំទ្រក្នុងអាជីពការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu6ZAq20XJcbFAuta-3KiaPBe8MzN3lKzFws2jXoLmkgFJSOoEDQ0Kc-LyuTkCNZEsVDxEqPZWB02BZKPBFLJ1WaXu3tTc5FneveYKn_wDXnRci9Dup4TX52ZcChQxwLwznLlTo3FEJw0mB3mm3iVh7PnLzOCK_ebcQETEHRRfl3uuZhNA5a8rDxRJCglT/s1999/image_2024-11-14_13-46-36.png

ចំណុចទីបីគឺគ្មានគោលដៅជីវិតច្បាស់លាស់៖ Jack Ma បាននិយាយថា មនុស្សគ្មានគោលដៅជីវិតច្បាស់លាស់អាចធ្វើឱ្យពួកគេរស់នៅពិបាក និងក្រីក្រ ដោយសារតែពួកគេអាចជាមនុស្សខិតខំប្រឹងប្រែងដែរ ប៉ុន្តែខំដោយគ្មានហេតុផលច្បាស់លាស់ គិតតែពីខំធ្វើដោយពុំមានលទ្ធផលអ្វីសោះ ដូច្នេះដើម្បីឱ្យជីវិតយើងប្រសើរឡើងទៅមុខ អ្នកគួរមានគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់៕

វិធីសាស្ត្រមួយចំនួនគួរដឹង នៅពេលធ្វើដំណើរតាមយន្តហោះដើម្បីចៀសវាងការបាត់វ៉ាលី

0

ជារៀងរាល់ថ្ងៃ ឥវ៉ាន់ប្រហែល ១០០,០០០ បំណែកត្រូវបានបាត់បង់ ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងអំឡុងពេលរដូវកាលកំពូលដូចជាបុណ្យណូអែល និងចូលឆ្នាំសកល។ អ្នកជំនាញមកពី 1st Move International Removals ដែលជាអង្គភាពផ្លាស់ទីអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្តល់ដំបូន្មានមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនៃការបាត់ឥវ៉ាន់ក្នុងអំឡុងពេលហោះហើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfyxZ3bf_8-Y3JEo9lroetCIH14DlQOworpiwEUXtgXv-SHEzp7saOf-_eK6mmDVzvzDv1WpBVrKf8MlgRCZ6HQWW6-oxQXgMuv-58ymtyyO2ab461JIg-dB_o9-CVU3Z7SgGioQaOi2hzw40_LyPJyKowwJ_796ks6z2F0COiWh7PYI_SsWXXZ69il5er/s960/image_2024-11-14_13-44-52%20(2).png
១.ថតរូបអីវ៉ាន់របស់អ្នកមុនពេលផ្ញើវ៉ាលី៖ ដើម្បីការពារអីវ៉ាន់របស់អ្នកកុំឱ្យបាត់ អ្នកជំនាញណែនាំឱ្យថតរូបអីវ៉ាន់របស់អ្នកជាមុនសិន មុនពេលផ្ញើ។ រូបថតនេះនឹងជួយបុគ្គលិកព្រលានយន្តហោះស្វែងរកអីវ៉ាន់របស់អ្នកដំណើរបានលឿន និងមានប្រសិទ្ធភាពជាងមុន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoI-Ha8g4Sbir_BFsOaC_Bg3nOR_KHNJmncXjdAY3AlvdYTfQKRLqjraPdoUVj2bFWEyx8s6ZHUmKYQ7iXKECJrp-UQdSDZgALKegcogErQHVsW0fxyI7NKBouK1JhD26ePqD4EHN92-XH2Zh_jNkE0EcmWe4gvQNnTIi00pu82Gq5YxNfSQF-rAw6Z57P/s940/image_2024-11-14_13-44-52.png

    ២.បំពាក់អីវ៉ាន់របស់អ្នកជាមួយឧបករណ៍តាមដាន GPS៖ ដើម្បីសុវត្ថិភាពបន្ថែម ឧបករណ៍ GPS ដែលមានគុណភាពល្អគឺចាំបាច់បំផុត។ ឧបករណ៍ទាំងនេះដូចជា Airtags និង Tile Mate អាចដាក់ក្នុងវ៉ាលីរបស់អ្នកយ៉ាងងាយស្រួល ដូច្នេះអ្នកអាចតាមដានវ៉ាលីរបស់អ្នកដោយគ្រាន់តែប្រើទូរស័ព្ទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcq97wYGfAoQvj33bF26hpILixqqQjGEdEe5AmwomDkjKDE6aUOaacvwjy1DkOHPz3TNt85mPcrzBunkNItWX_iI8WbpSWLJimbx2VFN0gVvhOH3kAe5GRfVbbGQDUce5JsaTBNn9yKGf9mqRi61wtJzMWOFa0MhmrvOkBXgsfI9OpUBSkZZLw_BNzEQN/s1500/image_2024-11-14_13-44-53%20(2).png

    ៣.បន្ថែមស្លាកវ៉ាលីផ្ទាល់ខ្លួន៖ អ្នកធ្វើដំណើរគួរតែមានស្លាកវ៉ាលីដែលមានគុណភាពខ្ពស់ និងងាយស្រួលចំណាំ ជៀសវាងការច្រឡំវ៉ាលីជាមួយអ្នកផ្សេង ព្រោះវ៉ាលីភាគច្រើនសុទ្ធតែស្រដៀងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្លាកវ៉ាលីក៏អាចត្រូវបានគេទម្លាក់ ឬខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។ ក្នុងករណីនេះ អ្នកធ្វើដំណើរគួរតែបន្ថែមច្បាប់ចម្លងនៃព័ត៌មានទំនាក់ទំនង និងដំណើរផ្លូវហោះហើររបស់ពួកគេនៅក្នុងវ៉ាលីរបស់ពួកគេ។ នេះជួយបុគ្គលិកអាកាសយានដ្ឋានភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរបានយ៉ាងឆាប់រហ័ស ប្រសិនបើអីវ៉ាន់របស់ពួកគេត្រូវបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDsQ9wi-VOQD3WwfbqvdZIHMKwBubmIKO5tBNds-RiYmjiJQdm0GYQLKvz5ByE_iFw7gqknz4jRzQjWMBrEdw8YKq-AwzG8QFHXwku47bCwihI2QMH3dUzoEqdrlHlptSqpCc279DcRtBP34-pFyAuFXcKaHkzUmj0TvobaCCMSyz5mFQ-wgSdj2r2K9T/s1200/image_2024-11-14_13-44-53.png

    ៤.ដកស្លាកវ៉ាលីចាស់ចេញ៖ ការដកស្លាកវ៉ាលីចាស់ចេញនឹងកាត់បន្ថយហានិភ័យនៃការបាត់ ឬវង្វេងផ្លូវ។ ប្រព័ន្ធអីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍ពឹងផ្អែកលើស្លាកត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីផ្ញើវ៉ាលីទៅកាន់គោលដៅត្រឹមត្រូវ។ ស្លាកដែលនៅសេសសល់ពីជើងហោះហើរមុនៗអាចបណ្តាលឱ្យម៉ាស៊ីនស្កែនស្វ័យប្រវត្តិអានលេខកូដចាស់ខុស ហើយបញ្ជូនវាទៅទីតាំងខុស៕

Mai Davika បង្ហាញគន្លឹះថែរក្សាសម្រស់សាមញ្ញៗ និងងាយស្រួល

0

ការសម្អាតស្បែកគឺជាជំហានដ៏សំខាន់មួយដើម្បីជួយឱ្យតារាសម្តែងថៃជួរមុខ Mai Davika មានសម្រស់ស្រស់ស្អាត និងរាងស៊ិចស៊ី។ Mai Davika គឺជាតារាសម្តែងដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃ និងជាតំណាងឱ្យម៉ាកល្បីៗជាច្រើនទៀតនៅលើពិភពលោក។ ក្រៅពីស្ទីលដ៏ទាក់ទាញរបស់នាង ក៏ត្រូវបានគេសរសើរថាមានរូបរាងស្អាតនិងស៊ិចស៊ីផងដែរ ។ ជាពិសេសដើម្បីបានស្បែកស និងរាងស្អាតដូចទេវតា Mai Davika តែងតែអនុវត្តគន្លឹះថែសម្រស់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf2D3UQMdD94OoNrohMIsQCECMbvzyH648ciYj8rLNX0eaoBdk3oZFV5JXb9j7iNjbVcfJacHoxd5ON2qKpY3FVtiFC2f-W57lCpqrh_7CvXS1VjiAmVjJf3_sgoErKeKT9tLCPgWdUgrehUTB3TAtLQW_Be8L6rhScobO_TxOBE3hYCeHt_3zjH1euw7S/s800/image_2024-11-14_13-42-09%20(2).png
១.លាងសម្អាតស្បែកជាមួយអំបិល៖ ដើម្បីបានស្បែកសភ្លឺរលោង តារាវ័យ ៣២ ឆ្នាំរូបនេះតែងដាក់អំបិលបន្តិចចូលទៅក្នុងទឹកដើម្បីកម្ចាត់ស្បែកងាប់ និងធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។ បន្ទាប់ពីងូតទឹករួច តារាសម្តែងស្រីរូបនេះក៏លាបក្រែមផ្តល់សំណើមដើម្បីធ្វើឱ្យស្បែករបស់នាងសល្អឥតខ្ចោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdUwTLR6ggrxBecBGYPy_oWnirmjiXiYzRZvoJWPFUyVEZks3EOwcLgXQ90SkNeQ92OougBIQc6-5LIKA31lNOVHYRxeIhuH2Vooan8PSu6R9vKvGUDPbZ2Wku08tOrsTPTFh0hsGYEU7xYwdqj09_f6cwJntdDa2WsUUAtx4kQ7NESXMmtxawrd4d0Dp/s1280/image_2024-11-14_13-42-09%20(3).png

២.សម្អាតមុខដោយប្រើទឹកកក៖ ជារៀងរាល់ថ្ងៃ Mai Davika តែងតែលាងសម្អាតមុខរបស់នាងដោយទឹកកក ដើម្បីធ្វើឱ្យស្បែកមុខតឹងណែន កាត់បន្ថយការហើម និងក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1-8rK3FiktKGekIsDId-I0WdoYtUyTCxBDEWwQQlAF29cWat8pa04YQzSJgqMfZJrG9zK1O4bT1gpbgsE8kWMlmR_PXLwS0WQWjmRv-r797yQ_IHapbMnfsaWwwl0jMvYEnbZilSSOuxqf3TTSAL3aK4pGeMUWikyKYb4rF4mmJGyRT0R_hvh-BedaAp/s1000/image_2024-11-14_13-42-09.png

៣.ញ៉ាំអាហារបំប៉នសុខភាព៖ ជារឿយៗតារាថៃជួរមុខចាប់ផ្តើមទទួលទានទឹកក្រឡុកដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ក៏ដូចជាផ្លែឈើស្រស់ៗជាច្រើនមុខទៀត និងញ៉ាំស៊ុបជើងមាន់ដែលសម្បូរទៅដោយជាតិខូឡាជែន ដើម្បីឱ្យរាងកាយរឹងមាំ ស្បែករលោង ស និងក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrx1vthbtBww6IZxzrRwULiGm34EHOLJ4HxKiVpu5BpMC3jE9e0bV59woF9hDgzgDbCxciaj4xZ_MW945FFRm9xvH5XAvcd5lHyxKaRhgTFcGxure7fQW1ZSPQ1kHjQRpbgKqGA2xuiW0IyH_7CyLMswp0hKAmJrYfk6sr6_RDzf5z26iUvb6ucQ9SvXMv/s1024/image_2024-11-14_13-42-10.png

៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ទោះរវល់យ៉ាងណា Mai Davika ក៏មិនភ្លេចធ្វើលំហាត់ប្រាណដែរ ព្រោះនាងយល់ថា ការហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់បន្ថែមពីលើរាងកាយដែលមានទម្ងន់។ ការចូលរួមក្នុងសកម្មភាពរាងកាយដូចជាការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យឈាមរត់បានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអារម្មណ៍ល្អផងដែរ៕

ចិនបង្ហាញកន្លែងកម្សាន្តទាក់ទាញបំផុតទាំង ៥ ក្នុងរដូវរងា

0

ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងអំឡុងរដូវរងា ប្រទេសចិនថ្មីៗនេះបានបង្ហាញកន្លែងកម្សាន្តល្បីៗចំនួន ៥ ដែលភ្ញៀវទេសចរមិនគួរមើលរំលង។ ដូច្នេះខាងក្រោមនេះគឺជាទីតាំងធ្លាក់ព្រិលដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសចិននៅដើមឆ្នាំ ២០២៥។

១.កង្ហារខ្យល់នៅឧទ្យាន Nvshan Lake៖ ឧទ្យាន Nvshan Lake ក្នុងទីក្រុង Mingguang ខេត្ត Anhui ភាគខាងកើតប្រទេសចិន គឺមានកង្ហារខ្យល់ខ្នាតតូចៗជាច្រើនសរុបប្រមាណ ៥០០,០០០ គ្រឿងដែលច្នៃជាពណ៌ចម្រុះ និងរចនាម៉ូដប្លែកៗ សម្រាប់អ្នកទស្សនាទៅកម្សាន្តនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixReLERItaHVRVPPZ8452IeKr2vikVSUGD6rCucrHVRThYvC1KlMRYlP7F09Lxwcf-92mA0q_bYc-6qzNQ65XqmCKk-2hbRiLLklpqXhyPNT_COIytHeezMvmL2p2Cklz39-sjp_kHJjPjqa32NUivuh_jrK0OE_qKgseO0DDEbnwJyw4-GDm_GEr5EZlr/s1024/image_2024-11-14_13-31-43.png

២.ប្រាសាទ Huayan៖ ភាពអស្ចារ្យរបស់ប្រាសាទ Huayan ដែលជាស្នាដៃស្ថាបត្យកម្មមានអាយុកាលតាំងពីឆ្នាំ ១០៣៨ នៃគ.ស បានបង្ហាញពីភាពទាក់ទាញដ៏យូរអង្វែងរបស់ខ្លួន នៅក្រោមផ្ទាំងទឹកកកក្នុងទីក្រុង Datong ខេត្ត Shanxi ភាគខាងជើងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7MHIeogHTVN4TFH2DmAEkr-HVEClmOk0rkj9eF3DVme-AZly8w675jvevXqZYTyqzBh3_fYWysuSo2fVigpS3T2Gmgs6WP7TYg96_x2-fQESmP-i88XjWt_RZG4f7Vj-t9ozDsTskIlUazgQsqoGvowtuO4oII43xvne2LPPvWcCSQDbF932hUaXs_5B/s800/photo_2024-11-13_16-51-17.jpg

៣.ទីក្រុង Harbin៖ ទីក្រុង Harbin ក្នុងខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិនបានក្លាយជាទីតាំងកម្សាន្តដ៏ពេញនិយមមួយក្នុងរដូវរងារនេះ ដោយសារតែព្រិលសបានគ្រប់ដណ្តប់ពាសពេញទីកន្លែងក្នុងខេត្តនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg84di5NygAmtN-EHlzlr3kHhKEXWiyH7YLuojx5q60g4i6m5QwjGHLuzzYbO69IM3hrs4Qd6IcdXb5ewhAOw6lL9UTGToG8YDVei2GkRS5jeYnHHCP28ogrueG7tsZqGH7HV576I7b4t32GOlFH4L1SVRacwUQr5dzzwVRMpFO21QjQg7g3qpVV1XoH1HW/s1500/image_2024-11-14_13-32-28.png
៤.សួនផ្ការីកក្នុងខេត្ត Guizhou៖ សួនផ្ការីកក្នុងខេត្ត Guizhou ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក ឱ្យមកទស្សនានូវទិដ្ឋភាពផ្ការីកលើដីរាប់ហិចតា ជាមួយនឹងទេសភាពស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXxBPalJfU8UqyOx_hYCZm2VVNbWZq6i0y0cCiFD0f1xeQytChpglxk3IYGTAJ7tsczqqu3oTSuT0AHcCZBh5IvWpp_X1V1SLxj3YSG_4gi9PV3PgR20XwHu7ynpxDsJJg5AnrEAv5V2HIb5GTaVdRMSVWAX7WFdrbSiR5KCxNQfaeM8_TRG3AsF-0CQck/s1000/image_2024-11-14_13-33-29.png

៥.ហុងកុង Disneyland៖ សម្រាប់ការធ្វើដំណើរទៅកម្សាន្ត Disneyland គឺពេញនិយមបំផុតសម្រាប់កុមារគ្រប់រូប ដោយមិនខកបំណងឡើយ។ នៅរដូវរងារនេះតំបន់នេះ បានទាក់ទាញអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ វាគឺជាសួនកម្សាន្តធំបំផុតក្នុងទីក្រុងហុងកុង ដោយអ្នកមកទស្សនាទីនេះនឹងទទួលបានអ្វីដែលថ្មី ប្លែកភ្នែក ជាមួយបទពិសោធន៍ធ្លាក់ព្រិលដ៏សម្បូរបែប និងមានប្រជាប្រិយភាពខ្លាំង ដោយទទួលបានអារម្មណ៍ស្រស់ស្រាយនៅតំបន់កំសាន្តនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_B_7r1fWOmlaXR-kZady80qgospTCfsUBpyjI6QASX7xZ_yZvDCwO4DG6tQujg2iakFcCU0FNLHNuwQOOxUHMBkO3aeibDAnoUgu5jO9bJ5FTjWGMLjr-EF7AP6AmvKheYJDPDVLJEVTnYq73r1fwqcZe1hVhYZ3Q3_USvOlN9AwRaB5sEHRRLAVl89P/s1920/image_2024-11-14_13-34-01.png