Home ព័ត៌មានអន្តរជាតិ មកដឹងពីរបៀបចិញ្ចឹមកូនជោគជ័យរបស់លោក Donald Trump

មកដឹងពីរបៀបចិញ្ចឹមកូនជោគជ័យរបស់លោក Donald Trump

91
0

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រពន្ធ ៣ និងកូន ៥ ដែលកូននីមួយៗរបស់លោកសុទ្ធតែជាមហាសេដ្ឋី មានមុខរបរផ្ទាល់ខ្លួន គ្មានរឿងអាស្រូវក្នុងជីវិតឯកជននោះទេ ធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះពិតជាពូកែចិញ្ចឹមកូនខ្លាំងណាស់។ ទោះជាយ៉ាងណាកូនប្រុសច្បងរបស់លោកគឺ Fred Trump Jrបានបាត់បង់ជីវិតហើយ ដោយសារគ្រោះ.ថ្នាក់ចរាចរណ៍។ ដូច្នេះបច្ចុប្បន្នប្រធានាធិបតីអាមេរិករូបនេះមានកូនត្រឹមតែ ៤ នាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrCc8vGJfFIx3drb6rHBrrS29Cn-CYHSOp4sKfdr-jriIS8paZnk8V2lsbwU9Z-dgvORDxK_GgmVfySRDJstgh3hAm8-PUFYKEadzrFAqHtP62M51Pn5c_QjDSoMZ-w0-AbIMooodsuj0ZVTsL5Kb45VXesNlwEkRxlm9-T6gdqh0qvFdwox6cS5EHqAb/s1500/image_2024-11-14_13-50-52.png

យោងតាមលោក Joshua Kendall អ្នកនិពន្ធសៀវភៅ First Dads ស្តីពីជីវប្រវត្តិរបស់បុគ្គលល្បីៗនៅអាមេរិកបាននិយាយថា លោក Trump មិនមានពេលច្រើនទេក្នុងការមើលថែកូនៗ ប៉ុន្តែការយកចិត្តទុកដាក់គឺចាំបាច់បំផុតដើម្បីបង្កើតឥទ្ធិពលវិជ្ជមានក្នុងគ្រួសារ។ លោកស្រី Ivanka Trump ដែលជាកូនស្រីទីពីររបស់ Trump បានផ្តល់បទសម្ភាសថា ទោះបីឪពុករបស់នាងរវល់នឹងការងារខ្លាំងយ៉ាងណា ក៏មិនដែលបដិសេធការហៅទូរស័ព្ទរបស់នាងឡើយ មានន័យថា លោកត្រាំតែងតែទទួលទូរស័ព្ទកូនៗរបស់លោកជានិច្ច និងតែងតែយកចិត្តទុកដាក់លើអ្វីដែលកូនគាត់និយាយ ទោះបីជារឿងនោះជារឿងតូចតាចក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNlWDqcBi83teRycE_nfMWqeDy2XNdmK6j2-5wS9n8D9QzaY8l6LNGIG-AnIsPwycRo2ZAK8aMkhVyY0I2c5Eka_hN2AkMybMg2iTMuEE3PphK8H9aKPXMQT0eZjV4O5Sb6ER7RK2NZDuSFm3HwY8oUMGLSAg0bDw2SOsv-mgpab2hLbSD8BBldwwTpUFT/s1280/image_2024-11-14_13-50-53%20(2).png

លោកត្រាំមិនដែលប្រកាន់ និងមិនដែលស្តីថាឱ្យកូនៗរបស់លោកនោះទេ លោកតែងតែបើកចំហនូវអ្វីៗគ្រប់យ៉ាងដោយមិនលាក់បាំង ដើម្បីឱ្យកូនៗរបស់លោកដឹងគ្រប់គ្នា។ Ivanka បានបន្តថា ឪពុករបស់នាងមានសម្តីផ្អែមល្ហែមណាស់ មិនដែលគំរោះគំរើយជាមួយកូនៗនោះទេ ហើយតែងតែផ្តល់សេរីភាពឱ្យកូន ក៏ដូចជាយល់ស្របតាមសំណើររបស់កូនជានិច្ច។ ទោះបីជាមិនដែលនៅក្បែរកូនគ្រប់ពេលវេលាក៏ដោយ ក៏លោកតែងតែផ្តល់ភាពកក់ក្តៅឱ្យកូនស្មើៗគ្នា។ ដូច្នេះកូនស្រីទីពីរ និងកូនជាច្រើនទៀត គិតថាឪពុករបស់ខ្លួនខិតខំណាស់ដើម្បីសុភមង្គលគ្រួសារ និងអាជីវកម្ម ហេតុនេះពួកគេត្រូវតែខិតខំរៀនសូត្រ ក៏ដូចជាខិតខំធ្វើការងារឱ្យបានល្អ ដើម្បីសាងកិត្តិយសឱ្យគ្រួសារ និងលើកមុខមាត់ឪពុករបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYXNO2k-5WJ9fPqkpcjgH440Hxl37ccuM0W1d0lBYqRY-zgPAywpmqr-D6dGBRBoGE_mIywlVktYgccsXExQA7LKppp_Yd9xZ1Kik7aO_X-9eQpqexBqq4BXdk1kEKukpMT-O1EIOaSSAYtS1uKF6g9an16nx3j8eDtJoep6KD_7ZafDLQYXWTtSCM_df/s992/image_2024-11-14_13-50-53.png

ទោះជាយ៉ាងណាលោកត្រាំ បានប្រកាន់ខ្ជាប់នូវគោលការណ៍បីគឺ កុំពិសាគ្រឿងស្រវឹង កុំជក់បារី និងកុំប្រើប្រាស់គ្រឿងញៀន។ លោក Trump បានពន្យល់ថា កូនប្រុសទីមួយរបស់លោកបានស្លាប់ដោយសារការសេពគ្រឿងស្រវឹង ហើយមិត្តភក្តិរបស់លោកខ្លះបានក្លាយទៅជា “អ្នកញៀនថ្នាំ” បំផ្លាញអនាគត និងអាជីពរបស់ខ្លួនឯង ដូច្នេះហើយលោកបាននៅឱ្យឆ្ងាយពីរឿងទាំងបីនេះ ហើយតែងតែរំលឹកកូនៗរបស់លោកឱ្យជៀសវាងពីរបស់ទាំងនេះ។ លោក Trump ធ្លាប់បានអះអាងនៅលើ Fox News ថា “លោកមិនដែលផឹកស្រា ជក់បារី និងប្រើប្រាស់គ្រឿងញៀននោះទេ” នេះក៏ដោយសារលោកមានកូនដ៏អស្ចារ្យ ហើយសង្ឃឹមថាពួកគេនឹងយកគំរូតាមលោក ក្លាយជាមនុស្សរឹងមាំ៕